ប្រទេសថៃ ៖ រដ្ឋាភិបាលថៃបានប្រកាសមិនទទួលស្គាល់យុត្តាធិការរបស់តុលាការអន្តរជាតិ (ICJ) ជាដាច់ខាត ដោយថៃយល់ថាបញ្ហាដែលកំពុងកើតមានច្ចុប្បន្នគឺជាបញ្ហាក្នុងតំបន់ ដូចនេះភាគីទាំងពីរគួរផ្ដោតលើយន្តការដែលមានស្រាប់ និងបានលើកឡើងថា ការស្វែងរកដំណោះស្រាយនៅតុលាការអន្តរជាតិគឺជារឿងស្មុគស្មាញ និងមិនចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8YTJRQqVID1OPTdFe2KwjLOVunL5F2ctMVf7I3Bcbv5Bu4E8r8xztkCcLzDaimV69GvugAbq_ZS8pNLDAvD_1_Mj-cn30Gfww_xgm0FNdt8xbjidesW-afVY5yYBospiS7Q_DPDADT6sDVoGlONPhu0SNw4EcjLXFAqInFFE6YB-SudY6gEVRcnIQbHIn/s1280/photo_2025-06-06_08-56-56.jpg
រដ្ឋាភិបាលថៃបានច្រានចោលនូវសំណើរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី នៅតុលាការយុត្តិធម៌អន្តរជាតិ និងមិនលើកយកបញ្ហាទាំងនេះមកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំ JBC នៅថ្ងៃទី ១៤ ខែមិថុនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkeeFoQktzwibHZyHqwk37JxugINYwWezn4kZfZ210WDIM_jiVfjhw3kMgAuMk4MvA8P13-dg4K3rlwFxQ-izB4tlVfpYHFBujW5l2P8rdlKg4KYcpFTcQm2JOhtUtKWFq1YnTnS6oLVHI7PiEAe5OEMICswEFJV0CGSvI2I8J6qibeHauhEmn6i2XWNdI/s1280/photo_2025-06-06_08-56-57%20(2).jpg

នៅក្នុងខ្លឹមសាររួមរប់សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលថៃ ដែលបានដាក់ចេញបានលើកឡើងថា ចាប់តាំងពីការប៉ះទង្គិចគ្នានៅតំបន់ចុងបូកកាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ ២០២៥ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នា ក្នុងការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហានោះ។ ថៃសង្ឃឹមថាកម្ពុជានឹងបង្ហាញពីឆន្ទៈ ដែលត្រូវគ្នាក្នុងការចូលរួមក្នុងលក្ខណៈដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQUlf64X0FraVdSNDWlrag1C6EDudPZF6LBvWh1SRXI7Ra1-ihlJcaEijWnWjbXmCm2e-s1W2prwHBaiFUG-JEQMNiue4Ow57l5COQLM4_4zkM6dVb5UGldtFXNMAPgTSRWRJ1kmt6xRoLeOp-TayXcbInDt0eY_sGncFkCBWW062cqzqNLQQq6XLIGEbG/s1280/photo_2025-06-06_08-56-57.jpg

ដោយឡែក នៅមុនការចេញសេចក្ដីថ្លែងការណ៍មួយនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ ករណីដែលកម្ពុជាចង់ស្នើឱ្យថៃចូលរួមដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) គឺរដ្ឋាភិបាលថៃមិនបានទទួលស្គាល់យុត្តាធិការរបស់តុលាការICJ ក្នុងវិវាទណាមួយឡើយ ចាប់តាំងពីឆ្នាំ ១៩៦០ រហូតមកដល់បច្ចុប្បន្ន។ លោកស្រីបញ្ជាក់ថា បញ្ហាដែលបានកើតឡើងគួរតែដោះស្រាយតែក្នុងតំបន់ដែលមានជម្លោះប៉ុណ្ណោះ ហើយបញ្ហាមិនគួរត្រូវពង្រីកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7SUrCjApcoayZ5_DniKZXA7Tk0ycjTNuKv9jQoLY3D6nv2-hZAH9wDeDxfKjv2gI1uXrX0lZVUyUZY-kL2kr1ANT6QxBoJCanLz-3WSYDsWXqSd21qGQKOyJeUr6agMKe50K3EeMSWA2ukqdSKOHWord-WC47ZaxkPZEoH8RIqn1XT3S0Vm60TPvG0v3b/s1280/photo_2025-06-06_08-56-58.jpg

ការឆ្លើយតបនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលកម្ពុជាបានបញ្ជាក់ពីចេតនារបស់ខ្លួនរួចហើយថា ការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីដោះស្រាយជម្លោះព្រំដែនទាំងបួនខាងលើឲ្យបានដាច់ស្រេចក្រោមតម្លាភាព ភាពយុត្តិធម៌ និងរក្សាទំនាក់ទំនងមិត្តភាពជាអ្នកជិតខាងល្អបានយូរអង្វែង។ ប៉ុន្តែសំណើរនេះ ត្រូវបានភាគីថៃបដិសេដមិនទទួលស្គាល់ដំណោះស្រាយនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi099p1cXH1aRp4-Qi8qblqknKMR0JVpfk0xq8URL-iHMJdDrYnRiVftehr4ZVegX3erIvhbk7GINwrX_78thzlXcX7x8hx8OX5NPO6nRV_OjWzSYqXT9hZBFprYnEl6J7yVZEGd_QfA-PtC8YTrNc_jMPHk8PxEVSNCA6XwzlYQOPDE_K41zHxQ_1_n7Hx/s1280/photo_2025-06-06_08-56-55.jpg

យ៉ាងណាមិញ បើតាមការបញ្ចាក់របស់រដ្ឋាភិបាលកម្ពុជា បើទោះជាមិនមានការសហការចូលរួមដោយភាគីថៃក៏ដោយ ប៉ុន្តែកម្ពុជាបានរៀបចំឯកសារពាក់ព័ន្ធនឹងសំណុំរឿងតំបន់ទាំងបួនខាងរួចជាស្រេច ក្នុងការបន្តដំណើរការដោះស្រាយបញ្ហានេះនៅតុលាការយុត្តិធម៌អន្តរជាតិដោយខ្លួនឯងដដែល៕