ប្រទេសកម្ពុជា បានជាប់ក្នុងចំណាត់ថ្នាក់ប្រទេសទាំង១០ ជាជម្រើសប្រទេសល្អបំផុតសម្រាប់ជនបរទេសក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស។ នេះបើយោងតាមគេហទំព័រ GoOverseas ដែលជាមាតិការអនឡាញដ៏ល្បីមួយលំដាប់អន្តរជាតិ បានចុះផ្សាយកាលពីថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEWTOUigJ6YpKt1eLfgthxBPgsDvCHTVjn3FE1Z94pKkP_MiiFS07jnfI933iU2dtyZQh92NQ6p4aTOiHLLsxg_ZhrSBo2Dqp6M2So9sPYtAYXBREppOvvzq60ZJwn0B9kDMz72P549gJKp-_5z1gzPMrYwYYxtI7gwc3vk-Q3HSO6x9Y63o3qaVMMAdy0/s1280/photo_2025-06-05_14-24-37.jpg

គេហទំព័រ GoOverseas គឺជាវេទិការអនឡាញ ដែលតែងផ្ដល់យោបល់ប្រឹក្សា ការណែនាំ និងចែករំលែកបទពិសោធន៍ អំពីការស្វែងរកការងារធ្វើនៅក្រៅប្រទេស ការបន្តការសិក្សានៅបរទេស ការចូលរួមការងារស្ម័គ្រចិត្ត និងចំណេះដឹងផ្សេងៗជាច្រើនទៀត ដែលមាននៅក្នុងប្រទេសនីមួយៗនៅលើពិភពលោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_DRCxpqHkSxYf_HAwPHtU7xI0hvgGFeeYDpKAZA7RKD35Za3d4lDIP-9c1qDK9ypQ4MLhNlWRZrAudzxKgbLZ41RFG01A9jVkYjErIBOdzIKcnNio7tbQY_2P4aDGUMzJb7Y93MSSASmGFyOv9XpUpkHEpNx43aQefRD8cxceIQ-Q4PVCf4mlah4egWOg/s1280/photo_2025-06-05_14-24-39.jpg

ដោយឡែក ការចាត់ថ្នាក់ខាងលើរបស់ GoOverseas បានបង្ហាញថាកម្ពុជាស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមប្រទេសផ្សេងៗជាច្រើននៅលើពិភពលោក។ ចំណែកឯចំណាត់ថ្នាក់ទាំង១០ ដែលរាប់ចាប់ពីលេខ១ទៅមានដូចជា ៖ 1. នូវែលសេឡង់ 2. ប្រទេសហូឡង់ 3. កូរ៉េខាងត្បូង ៤.អូស្ត្រាលី 5. ប្រទេសអាល្លឺម៉ង់ ៦.ប្រេស៊ីល 7. ដាណឺម៉ាក 8. បូតស្វាណា 9. ប្រទេសកាណាដា 10. កម្ពុជា។ ការចាត់ថ្នាក់នេះផងដែរក៏បានបង្ហាញថា កម្ពុជាគឺជាប្រទេសតែមួយគត់នៅក្នុងអាស៊ាន ដែលមានវត្តមាននៅលើតារាងមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjULrpas-D1du0HLtGnuLrYHdsN6ji9-b1duUr3_RAaIl73H6lx478-qce4UG3M2IZmudrtwQK4PBOXdkwcbJWEMeWfEI8zIQemMHjZjp5q6bwi0n3EyDEPqvHo44HoWaNVhM4lwj4cjnrjK8U9X-lJjPbJr9KHTyIEzXSz7QkwM7dwK84pR7Ez3S5EdBha/s1004/photo_2025-06-05_14-24-40%20(2).jpg

ចំពោះមូលហេតុ ឬកត្តាជំរុញក្នុងការដែលគេអាចធ្វើការចាត់ចំណាត់ថ្នាក់បាន គឺតាមរយៈតុល្យភាពការងារ ជីវិត និងចំណាត់ថ្នាក់សុភមង្គល (ក្នុងចំណោម 143 ប្រទេស) តម្លៃនៃការរស់នៅ ភាពងាយស្រួលនៃការទទួលបានទិដ្ឋាការការងារ និងឱកាសការងារនៅក្នុងប្រទេសទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_x78Ht_mPw9PafYPgdC-B-REmrKFkt8SfEMoUsSAIF97iYo_zQok8whPYgwkKXQOJlPAo3hlcfdtzR05jEJtj9VVw1sZoo9WNFsg_bkC4WdiKKnJAtHKfM2I25tHRPQhHEXjNFbP50YErzc6GTLZJboUTNUlxhLYTOAZMfbUB38fQsKaTvl3nfPbBY6st/s1280/photo_2025-06-05_14-24-40.jpg

GoOverseas បានលើកឡើងថា ប្រទេសកម្ពុជាគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់សហគមន៍ជនបរទេសក្នុងការស្វែងរកការងារធ្វើនៅក្រៅប្រទេស។ ហើយថ្មីៗនេះ កម្ពុជាបានទាក់ទាញចំណាប់អារម្មណ៍របស់នយោជិកជាជនបរទេសពីចម្ងាយជាច្រើន ដែលកំពុងស្វែងរកទីកន្លែងធ្វើការ ដែលមានការចំណាយទាបលើការរស់នៅ មានវប្បធម៌ដ៏ស្រស់ស្អាត អាកាសធាតុត្រូពិចដ៏អំណោយផល និងមុខម្ហូបអាហារដ៏សម្បូរបែបមានទាំងអាហារតាមតំបន់ និងលំដាប់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08HPqssPAOyCLCGmAcF7B0CgNLiraDkJ_LJEgSorm_8ViMD4JS8VlTatIVdwJy4cBIWGZPguzwQONA_MDC5cx42oVb6T38hZ5NYRxKbjC1ASrQVbm5OpbAWOwLcKH7cUi7wph-YK2psHw6tNKkxpTimdimhOo19BvsLRu1TOgf9wAMYhbAooL4wVXFowH/s1600/480938169_961071219476947_4019426057793295241_n.jpg

គេហទំព័រខាងលើបានបន្តទៀតថា ចាប់ពីរាជធានីដ៏រស់រវើកនៃទីក្រុងភ្នំពេញ ដល់ទីក្រុងប្រវត្តិសាស្រ្តដ៏ស្ងប់ស្ងាត់នៃខេត្តសៀមរាប ពលករអន្តរជាតិអាចជួលកន្លែងស្នាក់បានជាមធ្យមត្រឹមតែ 300 ដុល្លារប៉ុណ្ណោះក្នុងមួយខែ ហើយអាចរកកន្លែងធ្វើការដែលនៅក្បែរនោះបានយ៉ាងងាយ។ ក្រៅពីធ្វើការក្នុងOffice ឬនៅក្រុមហ៊ុន យើងក៏អាចចូលហាងកាហ្វេធ្វើការដោយមានFree Wi-Fi និងទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់ផងដែរ។ សម្រាប់ការចំណាយលើម្ហូបអាហារហូបចុកប្រចាំថ្ងៃ គេប៉ាន់ប្រមាណថាអាចអស់ត្រឹម 5ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃសម្រាប់បុគ្គលដែលរស់នៅម្នាក់ឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmkPiAkT6vb_RbEjCmGx94xqY4eDhyphenhyphenRKy8Fu_U2hSMVO_YRXflmvUCmun-7nF9pAQmLAIuxy19b_hWIPLEM5dhxXDHNm8xpc66j4gDzQ-EVLO0YBFp4A4BqqrdRLMmSr9F-kk7CgqY63Umm42POFnEjGGzNECL91bYPzO2pzJC3mc4kNVgHQI41UNKHfNt/s640/image_2025-06-06_09-06-41.png
កត្តាដែលបានរៀបរាប់ខាងលើរួមមាន ការចំណាយទាបក្នុងការរស់នៅ ភាពងាយស្រួលក្នុងការស្វែងរកការងារសម្រាប់ជនបរទេស លក្ខខណ្ឌអាកាសធាតុ ម្ហូបអាហារ ប្រជាជនមានភាពរួសរាយ ការកម្សាន្តសប្បាយដែលមានទាំងទីកន្លែងបែបធម្មជាតិ ប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែប នឹងបង្កើតបរិយាកាសរីករាយ ល្អបំផុតសម្រាប់ជនបរទេសក្នុងការផ្លាស់ប្ដូរមកធ្វើការ និងរស់នៅក្នុងប្រទេសនេះ៕