ប្រទេសថៃ ៖ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា សាលារៀនព្រំដែនកម្ពុជា-ថៃ ស្ថិតនៅស្រុកបានក្រួត ខេត្តបុរីរាំ បានបង្ហាត់កូនសិស្សពីវិធីជម្លៀសខ្លួនដើម្បីត្រៀមទប់ទល់ពេលកើតហេតុអាសន្ន ដោយសារសាលារៀនស្ថិតក្នុងតំបន់ធ្លាប់មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ កាលពីឆ្នាំ២០១១ ខណៈអាណាព្យាបាលសិស្ស និងអ្នកភូមិបារម្ភពីសុវត្ថិភាពកូនៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXRZyhyphenhyphenNWONww2Hvll1buRIPLX7U5F3UVz0sHeOfasKIVtCGmJgKxU3uYLfuTEeOLshHm1X6tk571rdVA6IuHE_l5cPsvVTFfl4HSp2TzQgNdqcdtqTHaOhq0UU33tAwUxePpFn-wbaCSZAgX3d8aHDWyu3JfrBAr6qpFlWVY8pYuU5R-PO4Wo2RLAAmto/s1440/504090714_1075718541416847_2448662731262014467_n.jpg
សាលារៀននៅព្រំដែនកម្ពុជា-ថៃបានបង្ហាត់សិស្សពីការជម្លៀសខ្លួន ក្រោយពីមានបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ នៅចំណុចព្រំដែន៣ប្រទេស គឺកម្ពុជា ថៃ និងឡាវ ដែលជាប់នឹងស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជថានី របស់ថៃ ។ សាលារៀននានានៅស្រុកបានក្រួត បានបង្រៀនសិស្សតាមធម្មតា ប៉ុន្តែជួសជុលលេណដ្ឋានឡើងវិញ និងបង្ហាត់សិស្សពីការលាក់ខ្លួន និងជម្លៀសខ្លួន រួមកំណត់ទីតាំងសម្រាប់រត់ផងដែរ ដោយសារបារម្ភខ្លាចមានហេតុការណ៍ពុំប្រក្រតីកើតឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYGo7md1j3uDR0y3tCSb91rEovWNH4pwQUPvBzfeblPGRY2hdHp2rPmDPSmiGUCI0z1QmneJDKfdkH8a1Ur0sfDAHRbVlHIy3J1vyXXse7ePnoQUZkEKdn_cqd3TDGYw70_pDlMbI0P6kEocpFAvAbC-jb4vOLwfy0g5fTfqVr9pzFzdGKMuDpKa83qGUX/s1440/504155545_1075718501416851_5363277780430019392_n.jpg

ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរប្រទេសធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ខេត្តបុរីរាំ ដែលមានព្រំដែនជាប់កម្ពុជា និងមានច្រកព្រំដែនបណ្តោះអាសន្នសាយតាគូ (ខាងកម្ពុជា គឺច្រកជប់គគីរ) ស្ថិតនៅឃុំចាន់ថប់ពេជ្រ ស្រុកបានក្រួត ព្រួយបារម្ភ ដោយសារកងទ័ពកម្ពុជា និងថៃធ្លាប់ប៉ះទង្គិចកាលពីឆ្នាំ២០១១ ។ ការប៉ះទង្គិចកន្លងមកធ្វើឱ្យពលរដ្ឋនៅស្រុកបានក្រួត ជួបការលំបាក ទើបពលរដ្ឋបារម្ភពីការប៉ះទង្គិចលើកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRjmafxC4rwaZUFnemJYH4Dnt5nyviPINHocJIr9DPWXBFd93hOxm-L2hE-Kw_f-Z03PEZ7L5mEscvCTnbXTwi2NEJUJocnEHN3W_jK2MiePtW0ntZ3N57yR1J1DWsuR6my4MVvfw-m-TLIE1NDhtq2pYp35bzak1ut8anGoOTiGo_SVqYV5uu2P5k_zCA/s1440/504517706_1075718428083525_1496033181990103927_n.jpg
អ្នកស្រី អរ៉ាផារីន កាម៉ុនឈីត នាយកសាលារៀនបានឃោគក្រៈឆាយ ស្ថិតនៅឃុំឃោគក្រៈឆាយ ស្រុកបានក្រួត និយាយថា ពេលនេះ សាលារៀនមានវិធានការយ៉ាងតឹងរ៉ឹង និងប្រុងប្រយ័ត្នតាមការប្រកាសរបស់ក្រសួងអប់រំ និងការិយាល័យអប់រំបឋមសិក្សាបុរីរាំ ដូចជា ៖ កំណត់វិធានការប្រឈមនឹងស្ថានការណ៍អាសន្ន និងវិធានការសុវត្ថិភាព ។ អាណាព្យាបាលសិស្សបានសួរសាលាពីស្ថានការណ៍ព្រំដែន ហើយយើងបានទាក់ទងជាមួយអ្នកដឹកនាំសហគមន៍ និងអាណាព្យាបាលរួចហើយដើម្បីត្រៀមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeIQpPW8-1dcKoRNRffQKmAEJ3u4hZ7c-iY4eVS3RKUzuBq0-eHQy-_VEe1x8Hy0D7fIG0pggMRxRtnaLTBfPipcstMii5Sub3V2r0KYVstUpnpCMBepACC-klAlvu02qld4ma34DEKIKgmzd9hqquIx7CEN2RUDhFANGTOP8_E773Q-fHRCzRPkAGzWCp/s1440/504536722_1075718504750184_2371061201698550811_n.jpg

រីឯអាណាព្យាបាលសិស្ស អ្នកស្រី នូទែន សិទ្ធីវង្ស អាយុ៤៥ឆ្នាំ និយាយថា អ្នកស្រីបារម្ភខ្លាចមានការប៉ះទង្គិចកើតឡើង ពីព្រោះវាជាពេលកូនសិស្សបើកបវសនកាល ។ អាជ្ញាធរបានកំណត់ផែនការច្បាស់លាស់ថា តើអ្នកភូមិនឹងរត់ជម្លៀសខ្លួនទៅផ្លូវណា និងគោលដៅនៅកន្លែងណា ដើម្បីកុំឱ្យពលរដ្ឋរត់ទៅប្រមូលផ្តុំគ្នាច្រើនពេកដូចកាលពីឆ្នាំ២០១១ ។ បើមានស្ថានការណ៍អ្វីកើតឡើង ពលរដ្ឋនឹងទាក់ទងគ្នាតាមបណ្តាញសង្គម ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGNvzquTKvSQ0NouOa60HVE5xY6F6WF3JRUsGnR2H9gGaXM-zVyFvNpiWyNb9NibFMZC_Cr9TLcQJhnZ-cnN1segIcFvz6Pgpa4nPxpX5waher9DBH1N3K993g8hgUuDMhXCQrHVOzpJZuRMGmd7Ekrf1OniLgg4a-E0Xkx4F9SW0u14sKrm4ZsZUePUwd/s1389/504069000_1075718584750176_885829591840534634_n.jpg