Home Blog Page 437

បញ្ហាព្រំដែនធ្វើឱ្យប្រាក់ចំណូលអាជីវករថៃធ្លាក់ចុះខ្លាំងពី១ថ្ងៃ១ម៉ឺនបាត មកនៅត្រឹម១០០បាត

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រាក់ចំណូលរបស់អាជីវករថៃលក់ទំនិញនៅព្រំដែនកម្ពុជា-ថៃបានធ្លាក់ចុះយ៉ាងខ្លាំង កន្លងមក អាជីវករថៃធ្លាប់ទទួលបានចំណូល១ម៉ឺនបាតក្នុង១ថ្ងៃ ពេលនេះ ចំណូលធ្លាក់ចុះមកនៅត្រឹម១០០បាតប៉ុណ្ណោះក្នុង១ថ្ងៃ តាំងពីមានបញ្ហាព្រំដែន ។ អាជីវកទាំងនេះបារម្ភពីបញ្ហាព្រំដែនអូសបន្លាយប៉ះពាល់ដល់ចំណូល និងសំណូមពរឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហាដើម្បីកាត់បន្ថយការលំបាករបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaDhbp8IPnyA2BX9pfnW7kxdxWTNdn0k4SIoGx2e6z7gXZu455-4H_EACnLYil6w32_8RcTsLUsGTB_3V2vWrClTehkKdDnFVDibh7eUmDMyfanrQzGySGkDLnpum0-Gmxh1bQb4Wd5z3AnVgqef_f002e_iqKXSbLBTkaa9K9kZFDYTi2DmTRctytIQ3R/s1280/image_2025-06-19_08-55-25.png

ភាគីកម្ពុជា និងថៃបានបើកច្រកព្រំដែនជប់គគី-សាយតាគូ (ខេត្តឧត្តរមានជ័យ-ខេត្តបុរីរាំ) ដើម្បីឱ្យពលរដ្ឋទាំងពីរប្រទេសឆ្លងដែនទិញទំនិញទៅវិញទៅមក ដោយអនុវត្តតាមគោលការណ៍កាត់បន្ថយថ្ងៃបើក-បិទព្រំដែន គឺពី៧ថ្ងៃក្នុង១សប្តាហ៍ មកនៅត្រឹម៣ថ្ងៃក្នុង១សប្តាហ៍ (ថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍) ។ ភាគីថៃបើកព្រំដែននៅម៉ោង៩ព្រឹក រីឯកម្ពុជាបើកព្រំដែនម៉ោង១០ព្រឹក និងបិទពេលវេលាដូចគ្នា គឺម៉ោង១២ថ្ងៃត្រង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc4Mv4a-EXrNFKYWIaQDB_iy55FglJw3qKlJOuuIGOLT3Iy46SWs6EzBvSOn0OeNN5jFQu6M7uhe5xOmpel1frbYkW0J_AmHOwdXYBMM5a97UadjOew_tv5CFJorfc_OiSQ-gqPnhOmESIC0zD41swRJZij0TkrzYdf6KfrEgoTTz00SkwmV4s8H0Z4G8T/s700/photo_2025-06-18_14-46-03.jpg
ការផ្លាស់ប្តូរម៉ោងបើក-បិទព្រំដែននេះធ្វើឱ្យពលរដ្ឋកម្ពុជា និងថៃ នៅសល់ពេលតែ២ម៉ោងប៉ុណ្ណោះក្នុង១ថ្ងៃ ហើយធ្វើឱ្យការលក់ដូរនៅច្រកព្រំដែនជប់គគី-សាយតាគូ ស្ងាត់ជ្រងំ ។ ពលរដ្ឋកម្ពុជា-ថៃបានឆ្លងដែនទិញទំនិញទៅវិញទៅមកមិនដល់១០០នាក់ទេក្នុង១ថ្ងៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់ដូររបស់អាជីវករថៃ តូបខ្លះបិទទ្វារដោយសារគ្មានចំណូល តូបខ្លះនៅតែបើកលក់ ប៉ុន្តែទទួលចំណូលតិចតួច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCdsyfrPvyrwRZ_QfIJ-8G8YUfuIgI5R7HSVsxhva-foSPn0Z3ocYBvy4C-hYpVhjr5XIehHleoo3J2nAyJMzPtF1KKUTSSY3vHcw8kmsepaE8I-xl1G22bHhaZPD8PfRUJGeN_0gxyCLvVxGFLjgHqE2huknFDAZvB1YwbiBV6feXN0LUCqdwVpM7gHhq/s700/photo_2025-06-18_14-46-04%20(2).jpg
បើតាមស្ត្រីអាជីវករថៃម្នាក់លក់ជីកសិកម្ម និងផលិតផលកសិកម្មនៅច្រកព្រំដែនជប់គគី-សាយតាគូ គឺតាំងពីការប៉ះទង្គិចគ្នារវាងកងទ័ពទាំងពីរប្រទេស និងមានវិធានការគ្រប់គ្រងពេលវេលាបើក-បិទព្រំច្រកដែន ធ្វើឱ្យប៉ះពាល់ដល់ការលក់ដូរជាបន្តបន្ទាប់ ។ កាលពីមិនទាន់មានបញ្ហាព្រំដែន អាជីករថៃអាចលក់ដូររាល់ថ្ងៃ និងទទួលចំណូលចំនួន១ម៉ឺនបាតក្នុង១ថ្ងៃ ប៉ុន្តែពេលនេះ ទទួលចំណូលត្រឹមតែ១០០បាតប៉ុណ្ណោះ ហើយស្ទើរតែគ្មានពលរដ្ឋខ្មែរឆ្លងដែនមកទិញជីកសិកម្ម ឬផលិតផលកសិកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDma4ZGFTgaNfBk0NPZcLMPZ5STfmdRHwR3byQeztdrHil3GcdD-AhR8bM1v8aXPjoD5hpvxcFCIP_gNF1-PmhZC9QBRfh2GZEi28-CfqjEIML8DcNeaVu3II8lLkODxb3tDdC3rLQdrLpu7I6p79J4ikKaAw8W8t3k1-uwXzVkywBS8d8aRSzBak10yMi/s700/photo_2025-06-18_14-46-04%20(3).jpg

អ្នកស្រីបារម្ភថា បើបញ្ហាព្រំដែនអូសបន្លាយយូរទៀតនឹងប៉ះពាល់ដល់ការលក់ដូរកាន់តែខ្លាំង ។ ការពិត អាជីវករថៃ និងពលរដ្ឋទាំងពីរប្រទេសគ្មានបញ្ហាអ្វីជាមួយគ្នាទេ អ្នកស្រីសំណូមពរទៅរដ្ឋាភិបាលពន្លឿនការចរចារកដំណោះស្រាយបញ្ឈប់ជម្លោះយ៉ាងឆាប់រហ័សបំផុត ដើម្បីកាត់បន្ថយផលប៉ះពាល់អាជីវករ និងពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1aIpCZ0c8u-ATvUIakIVNttesKiKol_tmSkHPSnXJfOme_A3EAazkbkMvVAVPACJ4AxrslltpeGG51k1iqamsW6XbW88m3pNAfKguTIcrO7NTVZvfTXPkshi_EQwq1OTusbHEf5_LQxAyD4VJxDRj4yKh1rVCq1ISRpPDblZAUYxf-7JwnFs-vXgBf8Xz/s700/photo_2025-06-18_14-46-04.jpg

ចំណែកស្ត្រីម្នាក់ទៀតលក់សាច់ក្រក ប្រាប់ថា ប្រាក់ចំណូលធ្លាក់ចុះតាំងពីមានបញ្ហាព្រំដែនកើតឡើង ដោយសារពលរដ្ឋកម្ពុជា-ថៃពុំអាចឆ្លងដែនដើម្បីលក់ដូរ-ទិញទំនិញដូចមុន ។ អ្នកស្រីចង់ឱ្យរដ្ឋាភិបាលប្រញាប់ចរចាបញ្ចប់បញ្ហាជម្លោះឱ្យលឿនបំផុត ដើម្បីឱ្យពលរដ្ឋអាចលក់ដូរទំនិញដូចធម្មតា ៕

ថៃចោ.ទក្រសួងការពារជាតិកម្ពុជាថាបំភ្លៃការពិត ខណៈថៃមានភស្តុតាងច្បាស់លាស់ចំពោះស្ថានភាពព្រំដែន

0

ថៃ ៖ «អ្នកនាំពាក្យកងទ័ពថៃ» ចេញមុខរិះគ.ន់ក្រសួងការពារជាតិកម្ពុជា ចំពោះការលើកឡើងថា៖ ថៃកំពុងបង្កើនការជីកលេណដ្ឋាន បង្ហោះដ្រូន មិនគោរពអនុស្សរនៈយោគយល់គ្នា និងបំពានកម្ពុជា ថាជារឿងមិនពិត ហើយថៃថែមទាំងមានភស្តុតាងថតដោយផ្កាយរណបមកបញ្ជាក់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV HD36។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-GXD98d6qjxYh2R5MBc3Ivw2qvRSWqu12UNCaNnfBDPtf0Hpi1jADFsXfnX4VTc3x9BdlPI6xTpgauCql3B2Mf8IPC_wbKsPun9XSBiNCps8Ex5bJhW3IYYoL8y-_I26SJlY_fks9e9Y6yMSdXH2XLzfljC_fa21G0inWbfIfBW6_Nu6k0MnDDdxvm1e/s1280/photo_2025-06-18_11-08-06.jpg
យោងតាមប្រភពខាងលើនេះនាយប់ថ្ងៃអង្គារ ទី១៧ មិថុនា បានរាយការណ៍ថា អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvari បានចេញមកច្រានចោលការលើកឡើងរបស់កម្ពុជា បន្ទាប់ពីបានឃើញ«ក្រសួងការពារជាតិកម្ពុជា» បានចេញសេចក្តីប្រកាសព័ត៌មានអំពីការវិវត្តន៍នៃស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ដោយមានសេចក្ដីបញ្ជាក់ថា ៖ ថៃបានបំពានលើអនុស្សរនៈនៃការយោគយល់គ្នា MOU 43 ជាច្រើនលើកច្រើនសារ រួមមានការបង្ហោះដ្រូន ការជីកលេណដ្ឋាន និងចល័តអាវុ.ធនៅជិតព្រំដែនជាដើម ហើយកម្ពុជាថែមទាំងអះអាងថា ខ្លួនមានបំណងរក្សាសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi119px4Zh6Knp90iIzFZL3ggeVH8OZbV5Mh9QmWRa0ZU9GNOcMSFuAaR1-ZAmnuvs4gdpklFojhAgVmVXCSSt5RedQ7HVHXDJtYfOwLDyRW6BZ3EwG9TTeOVIw7FKXLSIV54LVgxesx_VRJq0EfauDjTY_SlHOOWOC1xkrqsh3LmgiEovU2Gw9HzFv_vOo/s1280/photo_2025-06-18_09-43-24%20(2).jpg

លោក Winthai បានផ្តល់បទសម្ភាសន៍ក្នុងកម្មវិធី “Rueng Yai LiveTalk” នៅលើកញ្ចក់ទូរទស្សន៍ PPTVHD36 ដោយបញ្ជាក់ថា ៖ នេះជាអ្វីដែលលោកបានពន្យល់រួចហើយ ថារឿងទាំងអស់គឺជាសកម្មភាពរបស់ភាគីកម្ពុជា មិនមែនភាគីថៃទេ។ លោកអះអាងថា៖ យើងមានរូបភាពផ្កាយរណប ដែលមានការកត់ត្រាភស្តុតាងជាប់រហូត ហើយប្រតិបត្តិករនៅកម្រិតកម្ពុជាក៏បានទទួលស្គាល់វាដែរ។ ថ្មីៗនេះ ដោយសារមានការកែសម្រួលកម្លាំងទ័ព ដូច្នេះក៏មានការកែតំរូវនូវតំបន់មួយចំនួនឲ្យដូចដើម រួមទាំងការកាយកប់សំណាល់ដូចជា កម្ទិចអំបែងកញ្ចក់ដែលបែកបាក់ជាដើម ដែលតាមពិតយើងមានភស្តុតាងគ្រប់បែបយ៉ាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaWA3nVyJkFcf79mtGzAcrghIUwhyphenhyphenXYrmgK7F7tPZYRyHtwf3xhb_31d_ydkzd-0VAm5yzJQP9lIi4aY7NGU6OAUW0H_4HVc2Fpc3kUTtBAfEI8uNwbKpyrlkrO6DHPe1A1MOicxDXIzrQJ8mkGMmq1dwHX-3qat-GeHheClyOgP2JhxkdWnbnMhEwL9U3/s960/photo_2025-06-18_09-43-24.jpg
លោកឧត្តមសេនីយទោ Winthai មាននិយាយថា “ខ្ញុំត្រូវតែនិយាយដោយត្រង់ថា ព័ត៌មានពីភាគីកម្ពុជាមិនស៊ីសង្វាក់គ្នានឹងការពិតទេ។ នេះនិយាយក្នុងនាមខ្លួនខ្ញុំជាអ្នកប្រកាន់ច្បាប់យោធា ដែលតម្រូវឲ្យមានអាកប្បកិរិយាសុភាពរាបសារ និងនិយាយការពិត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAb3Pw7RppaoIziLyEJOHah0GvEL_T3cV6deQLMeunAKgCSIKWXoqxgrofwunTMQ0BbZy77tbE7Le4q7jXBvVpofilZoKv76HhFvOx1oTB-PaGXPCS7uXnb2OsODi-BLJlJ3NQlAAGSDtGwIhGD5IE9f2AuLgEoontoB_XeLRAz5_52cSrAkonjD3PubDo/s1280/photo_2025-06-18_09-43-23.jpg

គួរជម្រាបថា ការចេញមកបដិសេធ និងរិះគ.ន់ថាកម្ពុជាផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យមានការយល់ច្រលំនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយលើកឡើងថា ៖ ថៃមិនបានគោរព នូវកិច្ចព្រមព្រៀង ហើយថែមទាំងបានបង្កើនការធ្វើសកម្មភាពរំលោភបំពាន លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ផ្ទុយពីអនុស្សារណៈយោគយល់គ្នាឆ្នាំ២០០០ រួមមានសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តសព្វាវុធគ្រប់ប្រភេទ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលជាការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខ នៃប្រទេសទាំងពីរ ខណៈដែលកម្ពុជាមានបំណងរក្សាសុខសន្តិភាព៕

លីម តិចម៉េង និង ទ្រី សក្កដា សង្ឃឹមថាឈ្មួញកណ្តាលមិនឆ្លៀតឱកាសឡើងថ្លៃពេល បិទការនាំចូលបន្លែផ្លែឈើពីថៃ

0

ទន្ទឹមនឹងរាជរដ្ឋាភិបាលសម្រេចចិត្តបិទការនាំចូលបន្លែ ផ្លែឈើ ពីប្រទេសថៃប្រជាពលរដ្ឋ ជាច្រើនបានបង្ហាញការគាំទ្រចំណាត់ការនេះព្រោះមុននឹងបិទភាគីកម្ពុជាបានទុកពេលឱ្យ២៤ម៉ោងហើយ។ យ៉ាងណាទន្ទឹមនឹងការគាំទ្របិទការនាំចូលបន្លែផ្លែឈើពីថៃ ប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភខ្លាចអាជីវករ ឈ្មួញកណ្តាលឆ្លៀតឱកាស។ តារាចម្រៀង លីម តិចម៉េង លោក ទ្រី សក្កដា ក៏បានលើកឡើងនៅលើបណ្តាញសង្គម ដោយសង្ឃឹមថាអ្នកលក់ដូរកុំឆ្លៀតឱកាសលើរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyjvuiUdFYDls0vn9lJJ1CYRmLSwjaY3EmwIG_HB_717XrkjTvSmzkX92XiqmqvSPGdnDa2EkogQF6qXNxyQPCWXgQ3k7iaL4rUQvcGprm5gwzsKHesJUQkgBfI6PTdiul54-0CxQ_-bDfUmIXPiPjvZl4mxjOvM2QVdR-HhfVgxJUfFH_ho86Pe4tX-9K/s1716/image_2025-06-13_10-57-35.png

ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានសរសេរនៅលើបណ្តាញសង្គមនៅល្ងាចថ្ងៃ ទី១៧ ខែមិថុនា ថា«ពេលនេះជាពេលយើងត្រូវជួយគ្នាហើយ យើងបានបិទការនាំចូល បន្លែ ផ្លែឈើ ពីពួកគេហើយសង្ឃឹមថាមិនមានការឆ្លៀតឱកាសឡើងថ្លៃពីអាជីវករ ក្នុងស្រុក ហួសហេតុពេក ធ្វើឱ្យលំបាកខ្លាំងដល់ពុក ម៉ែបងប្អូនដែលក្រីក្រ តស៊ូជាមួយគ្នា ទាំងអស់គ្នាណា ខ្ញុំសូមអធ្យាស្រ័យបើនិយាយខុសត្រង់ណា ប៉ុន្តែពួកយើងត្រូវដឹងថា មនុស្សស្លាប់ប្រហែលជាអាចចាប់ជាតិវិញតែបើជាតិយើងស្លាប់នោះប្រហែលជាមិនដូចគ្នាទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjdEowuV3pScbWUTPMJDQHwailb6oSlxy8Y_WO8iMfee2GFyhf_N0hO7rm5Fy27ZxcXxxhyphenhyphenGwzUQT9wnqoESstCy2ER4Cu3WbZxQIfY2TB7EkhMt8inDrCbcprlU6wN6bxWnv__YIjRVv4ipC7kGAiIs-MFVVtNcKvDDuEFogDmlmZT3Tm-jT4CZ7U1w-t/s1024/image_2025-06-19_08-38-48.png

ការលើកឡើងរបស់តារាចម្រៀង លីម តិចម៉េង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើន បង្ហាញការយល់ស្របនូវគំនិតដែលលោកបានលើកឡើង។ ក្នុងនោះមតិមួយចំនួនក៏មាន សង្ឃឹមថាគ្រានេះមិនមានជនឆ្លៀតឱកាសឡើង ថ្លៃហួសហេតុទៅចុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFKZf5iVyQNAgME4jilAERPfshe_mwK8dRyfqJSNHGbXr5dUaPckWTcLcHMQa5RX-YgeKMsEo3tDxi-6aHNcKoZYhSP3RPZ-gYDvx3rJSZ1NgLrBX3oP8jJR99PuZ3M6Mt8IY6R63ySmPYxGKIe2slHQLWJV6DQXglD8YpMQiQ3c7TxfaSW0c-pvOyK7VU/s1758/image_2025-05-26_14-49-34.png

ងាកមកកាន់លោក ទ្រី សក្កដា ហៅអាដា សក្កដា វិញក៏បានលើកឡើងពីឈ្មួញកណ្តាល មិនឡើងថ្លៃបំផ្លាញទឹកចិត្តអ្នកប្រើប្រាស់។លោកបានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ថា «បន្លែផ្លែឈើ និងសាច់គ្រប់ប្រភេទ យើងផ្គត់ផ្គង់បានប៉ុណ្ណាយើង រៀនរស់ប៉ុណ្ណឹងទៅ សុំតែម្យ៉ាងទេកុំឆ្លៀតឡើងថ្លៃកប់ពពកបំផ្លាញទឹកចិត្តអ្នកប្រើប្រាស់ ជាពិសេសឈ្មួយកណ្តាល មួយៗណាបងប្អូន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHF8nq_3_tIWbtzj578iz21WBdl3z5SFZ5yfqXbhfAvCpySPh5qRhed9PpQWEEyBgKg9by08kj7bmy-cDey81f92mCdfbYtwcKGNxPpKREs7K68bo8Qn-ZXp16H7D83kagaduPBL7aG3Xysmdlq9xkz90pCZ2IbotG9LKiGcclv8opntsnYulXgGYBhGe_/s1200/image_2025-06-19_08-38-49.png
គូសបញ្ជាក់ផងដែរថា ដោយសារតែមានការអង្វរពីរាជរដ្ឋាភិបាលថៃ សម្តេច តេជោ ហ៊ុន សែន បានទុកពេល២៤ម៉ោងឱ្យភាគីថៃ បើកព្រំដែនវិញតាមពេលវេលាកាលកំណត់ដូច កាលពីមុនបន្ទាប់ពីភាគីថៃបានបិទដោយឯកតោភាគី។ នៅថ្ងៃទី១៧ មិថុនា កម្ពុជាសម្រេច បិទមិនឱ្យនាំចូលបន្លែ ផ្លែឈើរបស់ថៃ នៅគ្រប់ច្រកព្រំដែនដូចអ្វីដែល សម្តេចមាន ប្រសាសន៍។ ក្រៅពីការបិទមិនឱ្យនាំចូលបន្លែផ្លែឈើខ្សែភាពយន្តថៃគ្រប់ប្រភេទក៏ បញ្ឈប់លែងឱ្យចាក់បញ្ចាំងនៅក្នុងរោងកុននិងទូរទស្សន៍កម្ពុជា ខណៈអគ្គិសនី និង អ៊ីនធឺណិតថៃ កម្ពុជាក៏លែងពឹងផ្អែកទៀតហើយ៕

អូស្ត្រាលីដាស់តឿនពលរដ្ឋខ្លួនពីផ្សិតមរ.ណៈ និងគួរតែនៅឱ្យឆ្ងាយពីផ្សិតប្រភេទនេះ បើមិនចង់មានគ្រោះថ្នា.ក់ដល់ជីវិត!

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលនៅរដ្ឋ New South Wales របស់អូស្ត្រាលី បានដាស់តឿនពលរដ្ឋពីគ្រោះថ្នា.ក់ ដូចជា ៖ ក្អួតចង្អោរ ខូចថ្លើម និងតម្រងនោម និងឈានទៅបាត់បង់អា.យុជីវិត ដោយសារការបរិភោគផ្សិតមរ.ណៈពុលខ្លាំង ។ ផ្សិតនេះត្រូវបានប្រទះឃើញដុះនៅតាមព្រៃធម្មជាតិក្នុងទីក្រុងស៊ីដនី និងដុះក្នុងតំបន់ក្បែរទីក្រុងនាពេលថ្មីៗនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiczYvkdjAoE0mdkS9a5FOYaB07LbiyzNCF21pTI6X4lwXZIe-sxZ2Wzwl0P9oksWVibb5Vn81ljhk4WJ-9yB47AJwXewQot24igtwsiGJ3u_EV5KWpNYpGQjh9LqH5092vDf52q8TDJUjLDlqMj6LD_pnI1RKiEYpz1wfm9loNAOIoCltGX24BSYhoXoq6/s1200/image_2025-06-19_08-34-38.png
Genevieve Adamo ជាអ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលព័ត៌មានសារធាតុពុលនៅរដ្ឋ New South Wales និយាយថា អាការៈពុលរបស់ផ្សិតនេះ រួមមាន ៖ ក្អួតចង្អោរ ខូចថ្លើម និងតម្រងនោម រួមទាំងឈានដល់ស្លាប់ ។ ដូច្នេះ សូមឱ្យពលរដ្ឋកម្ចាត់ផ្សិតនេះដែលដុះក្នុងសួនដំណាំ ឬសួនច្បារសាធារណៈ ព្រមទាំងថែទាំកុមារដែលលេងនៅក្រៅផ្ទះយ៉ាងដិតដល់ ជាពិសេស ពេលកុមារលេងក្បែរដើមឈើធំៗអាចមានផ្សិតដុះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrXvsqnu9pvavrbfC-lKuvFglNchyHkOt63O0QPDKec4d1fT1v4l9DC0Eqnn7FT-m7baPo_Xli7nxCf2lTtODPMCurhybME6WrN2JL10WzZ-o_2Wk067Ltit60xLNT9J520fI084K8GQjjCsa3bhyphenhyphenLTjlax3zO_2gYc725WiIQ4kGULcfpwUxz3QAsPK6F/s1200/image_2025-06-19_08-34-39%20(2).png
ពលរដ្ឋអូស្ត្រាលីនៅរដ្ឋ New South Wales ចំនួន២៣នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសារមានអាការៈធ្វើទុក្ខក្នុងខ្លួនខ្លាំង ក្រោយបរិភោគផ្សិតមរណៈកាលពីឆ្នាំ២០២៤ ក្នុងនោះមានកុមារអាយុក្រោម៥ឆ្នាំ ចំនួន២នាក់ ។ មជ្ឈមណ្ឌលព័ត៌មានសារធាតុពុលទទួលបានសេចក្តីរាយការណ៍ពីការប្រទះឃើញផ្សិតមរណៈ ចំនួន៣៦៣លើក ក្នុងឆ្នាំ២០២៤ និងចំនួន១៩០លើក ក្នុងឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguix7lkILSARe7xLzsPFdWGlxUOKOX3Ue2L-blewFSWRjFmN4yyqrZOOXxboXUu5tHzp0Rn8OPb00GnI_vYFPp6zd49fHI6oWMKl27tbk13KET6GgB7n0jX6xiB0kLvzVJ9PxTuCgvhrv76VvIxla9RgG_lkVwM-MkX3xF8VT256D94FoYTlW-DwPt3Wyx/s862/image_2025-06-19_08-34-39.png
Brett Summerell ជាប្រធានក្រុមវិទ្យាសាស្ត្រនៃសួនរុក្ខសាស្ត្រស៊ីដនី ឱ្យដឹងថា គ្មានវិធីណាងាយស្រួល និងគួរឱ្យជឿជាក់ដើម្បីបែងចែកថា តើផ្សិតព្រៃណាមួយអាចបរិភោគបាន ឬមានជាតិពុលនោះទេ ។ ហេតុនេះ សូមពលករកុំដកផ្សិតព្រៃ ឬបរិភោគផ្សិតព្រៃជាដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhti3Fc8Mz_k-coyeryr2lCexDFQisf7Gtzuo5vu539NVcpFa90D8JSHKhZ9OLoAl3CmtfIWnxGFP2C8ZDqHfW6UDqob1EMpMpByBmxHDsAJvL4DlRLaai5IIznyM9Ts7en7o6P-YASOcvUWjSIzn_IReSOoys_hUeBed25F9k1gEAFYFIUQcUbepX_esdx/s1280/image_2025-06-19_08-34-41.png

ចំណែកក្រសួងសុខាភិបាលនៅរដ្ឋ Victoria ដែលស្ថិតនៅក្បែររដ្ឋ New South Wales ក៏បានហាមពលរដ្ឋផងដែរមិនឱ្យបរិភោគផ្សិតមរណៈ កាលពីដើមខែឧសភា ឆ្នាំ២០២៥ ៕

គ្មានរដ្ឋប្រហារកើតឡើងទេ នាយករដ្ឋមន្ត្រីថៃទូរស័ព្ទបកស្រាយជាមួយមេបញ្ជាការកងទ័ពទី២ រួចហើយពីការបែកធ្លាយកិច្ចសន្ទនា

0

ប្រទេសថៃ ៖ ក្រោយការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយថា លោកស្រី ផេថងថាន បានទូរស័ព្ទបកស្រាយជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង រួចហើយ ។ រីឯការអំពាវនាវឱ្យរំលាយសភា គឺលោកស្រីនឹងសិក្សាច្បាប់ពីការរំលាយសភា ប៉ុន្តែគ្មានរដ្ឋប្រហារកើតឡើងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwMLMC2iGKWYpZ2H2OnCwB8UhtVY7mfpPWanc8Ys0dRYmcmxI15eerrd4JpQ7xRjg-5QUe9HIBJJd2bHCluuQJuzztCta9vYRYoiaoetQNZZI0h_BNv_rboV9x4ko2Dd4YKtMNuWWO0U0MNUjFDaoZCyjJwEULWwMEqTSEsx8Vmc7I9wMl95oN4FYcIfWS/s1920/image_2025-06-19_08-28-13%20(2).png
កាលពីថ្ងៃទី១៨ ខែមិថុនា លោក Phumtham ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ថា លោកស្រី ផេថងថាន បានទូរស័ព្ទជជែកជាមួយមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ផាកក្លាង រួចហើយ លោកមេបញ្ជាការកងទ័ពភូមិភាគទី២ យល់ពីបញ្ហាដែលនាយករដ្ឋមន្ត្រីថៃលើកឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomC3zz_kv6r_vE-XBoqGh0C_nGfFnhBBMsAE2mLHEaKXSHwLFngqwCQDBUxArHbTXHZUvA8rJzMCY42LII5YQqpvT1Xy1JgvnSfwhDSxZzTJEiO-LtDx2cBLnLNALftcoAjBw8wUBbbV5Fh4NeVsvUMPNSVxdg24NIWaTN3PMuVvEbvxJyydBFCWTb4iU/s1271/image_2025-06-19_08-28-13.png

លោក Phumtham និយាយថា ៖ «លោក ប៊ុនស៊ីន យល់ពីអ្វីដែលលោកស្រី ផេថងថាន បាននិយាយ ហើយលោកប្រាប់ថា បើអ្នកសារព័ត៌មានងឿងឆ្ងល់អាចទូរស័ព្ទមកសួរលោកបាន ។ លោក ប៊ុនស៊ីន ពុំខឹងសម្បារទេ ទោះជារឿងនេះកើតឡើងមកលើលោកផ្ទាល់ ដូច្នេះ ខាងសារព័ត៌មានអាចសាកសួរផ្ទាល់មកលោកថា តើការជជែកជាមួយនាយករដ្ឋមន្ត្រីថៃយល់ពីគ្នាដែរឬទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5DBi9sORnJN0ob65FGYhmLOQiVn4CP-6V7Xacy4wqnRHLiMXtc7KvBT2C9I0_l58-fIWzvLwsrbibk1OpXWPVatr2JkqfnOQjSkZd40alxlaKhEMAgpx9CVw5Fgllc2pGztjbiLyHDtN_pkDy2pk-GiiDsQBn4-B0l6mjq5WOQj0LxUAyAOJgH2ZimUjF/s2000/image_2025-06-19_08-28-14.png
លោក Phumtham ក៏បាននិយាយពីលោក ភីយ៉ាប៊ុត ស៊ែងកាណុកគុន អគ្គលេខាធិការនៃគណៈកម្មាធិការវឌ្ឍនភាព អំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃរំលាយសភា ព្រោះបារម្ភអាចមានរដ្ឋប្រហារកើតឡើង ដោយលោក Phumtham និយាយថា គ្មានរដ្ឋប្រហារទេ ។ វាមិនមែនជាតួនាទីរបស់នាយករដ្ឋមន្ត្រីត្រូវរំលាយសភា ខណៈពុំទាន់មានហេតុការណ៍អ្វីកើតឡើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhECWER1J7vJt0Xq3ohjPolEsCObkJH-vzmwKipDSlj1-oBGkvZR1aUYt7fcRbpXmSTHgSIW_wCw2ibToXAwTaydi3QMUDExOOv1FUHQ4W6E8KtpyrGRMT5pAUlbj9gVabljh3eo3eaAea214rv_pSnWRBMDJnc0XtwCxkGrcNoAE1vzKiprNjpm_qZz3p-/s800/image_2025-06-19_08-28-18.png
លោកពុំបារម្ភពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទនេះទេ ដោយសារមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន ក៏បានបញ្ជាក់រួចហើយថា គ្មានអ្វីត្រូវបារម្ភ ។ រីឯករណីដែលមតិជាច្រើនសុំឱ្យរំលាយសភានោះ គឺត្រូវតែសិក្សាពីច្បាប់ជាមុនថា តើការរំលាយសភាធ្វើឡើងដោយសារមូលហេតុអ្វី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirqgElOiyQOK9W8EeX9_yUHm4y_9UYHPrWA0Mmydr6dj8Hx8Ewj6oLUQEiUoGmxhaXoB-mamLWuMv0Hp0v511fMlu-Zc5EVNr0TziHWKNbgeABYKaQWLYZSDr5tB3uiZc5-HvOzwC-N9XOaSGFmqCYZbF23wLpv3tb_nLdnYMsHjyLS0H5eW7nd_GjpyZU/s1500/image_2025-06-19_08-28-17.png

ចំណែកមេបញ្ជាការកងទ័ពភូមិភាគទី២ លោក ប៊ុនស៊ីន បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទមកបកស្រាយជាមួយលោក និងពន្យល់ពីខ្លឹមសារក្នុងកិច្ចសន្ទនាជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយសារលោកស្រី ផេថងថាន ចង់ឱ្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃធូរស្រាល ដែលនេះជាការសន្ទានាផ្ទាល់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4z-7zxMl_NJSFWzRwm9hX2dHNsNBF5YMV0mGv3fHzWPpkobYsLNq-ZHT4yKWoI1Wo_rE4EB3Hfftgh22jgC44Oz5Np6C-j5JYMXTPsq8rwQde39Zwj1wMokgrv5-EHldxsOHl_wwCsSfiGTueviOAdX3UBd2Iw3qAeCUgr492Jirg7GfxDr5fytL4ClQe/s1500/image_2025-06-19_08-28-16.png

លោក ប៊ុនស៊ីន បានឆ្លើយតបទៅលោកស្រី ផេថងថាន ថា ៖ «ខ្ញុំគ្មានបញ្ហាអ្វីទេ ខ្ញុំយល់ ។ បន្ទាប់មក លោកស្រី ផេថងថាន ក៏បានអរគុណខ្ញុំដែលយល់ ខ្ញុំគ្មានការខឹងសម្បារឡើយ ។ខ្ញុំធ្វើដើម្បីប្រទេសជាតិ និងផលប្រយោជន៍រួមរបស់ពលរដ្ឋថៃ ។ នៅថ្ងៃទី១៨ ខែមិថុនា នេះ ខ្ញុំធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពនៅព្រំដែន ហើយខ្ញុំនៅតែធ្វើការធម្មតា» ៕

រឿងថ្មីរបស់កំពូលតារាសម្តែង Zhao Liying មានចំនួនអ្នកទស្សនាទាប

0

Zhao Liying កំពុងក្លាយជាប្រធានបទពិភាក្សាក្នុងចំណោមទស្សនិកជនចិនទៅលើ ភាពយន្ត «What a Wonderful World» ហើយត្រូវបានចាត់ទុកថាជាគម្រោងដែល មិនអាចបំភ្លេចបានក្នុងអាជីពរបស់តារាស្រីរូបនេះ។ទស្សនិកជនចិនបានបញ្ចេញមតិចម្រុះខណៈអ្នកមួយចំនួនបានសើចចំអកតារាស្រីរូបនេះដោយសារចំនួនអ្នកទស្សនាទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zyqJNQBefE_fKftl03PknbbEi0-qYeHWm9EwupKwndKkGHKJrvX_9KLE0jugm6dX-jEt0ZFEeJQxvtMhVpc7ohbwgSKH9sUZ3q3RXtDZVZVK7jerpPEyr9PubAmoGEcJvHDHzs4ra9ndXi7wpDCi-JPYyDITIZK0wFhtYJ1xTtyskQZCTz4kL25Zz5g9/s1620/image_2025-06-17_15-56-40.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នៅក្នុងតារាងស្ថិតិរបស់តារាស្រីដែលមានចំនួនមើល ជាមធ្យមទាបបំផុតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ រាប់ត្រឹមភាគទីមួយប៉ុណ្ណោះ ពោលគឺ តួឯកស្រី Zhao Liying បានបើកសករាជនៃការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក សម្រាប់តារាកំពូលរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiXeK7g8LGq7nVlgAZ1PvKGN6LzWxEA_TWfOhc2PBT0Asw9uE_JCcSFaOoIgnsYqWy3Z1986WgogbRJAvNtubabqw4RSsr7uGBEUZHhhwmZdA6PVd45-B_kvgXPgSC2q2rqtumFrSkwGjhBMRVv8Rh3poJZ6HZtTuJdyqXodoVq3fn2HJanEIQrHHUYBO-/s2048/image_2025-06-17_15-56-42.png

ជាមួយនឹងការទស្សនាជាមធ្យម ៨.៨៦ លាននៃ «What a Wonderful World» Zhao Liying កំពុងបាត់បង់កេរ្តិ៍ឈ្មោះយ៉ាងច្រើន។មុននោះនាងធ្លាប់បដិសេធមិនព្រមសម្តែងក្នុងរឿង «Princess Agents 2» ចំនួន៥ដងដែរ ព្រោះនាងចង់ប្តូរទៅសម្តែងរឿងផ្សេង។ នៅពេលនោះ កេរ្តិ៍ឈ្មោះរបស់នាងគឺស្ថិតនៅកំពូលនៃអាជីពរបស់នាង។ ផលិតករ ភាពយន្តជាច្រើនដែលចង់បានតារាស្រីរូបនេះត្រូវចំណាយប្រាក់សន្ធឹកសន្ធាប់ ជាងតារាដទៃទៀតក៏ដោយ។ទោះជាយ៉ាងណាក៏ដោយជាមួយនឹងអ្វីដែលនាងបានបង្ហាញ Zhao Liying កំពុងតែ «ធ្លាក់ពីលើសេះ» នៅក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70EdLIovcW0abN_kaZ9GYx41WnaBNxG3QXIfx04fCg0wDvtBy8ACthFFppaf9anx7eMcWfgJew7WMpAU4aj22IBWr0CyhW1HaA9okzSYzE07W43ZP2A2OHR9X7gczvvXMdd-Ct15jJSgPqE_MGDjDZKMPVIrzeRiEKUJi9VGUvADpMMWeGYxq1Jq2dG35/s1620/image_2025-06-17_15-56-38.png

ក្នុងរឿង «What a Wonderful World» ការសម្ដែងរបស់ Zhao Liying ត្រូវបានគេសរសើរក្នុងឈុតជាច្រើន។ ទោះជាយ៉ាងណា ភាពយន្តទាំងមូលមិនបានទទួលលទ្ធផលល្អដោយហេតុផលជាច្រើន។ ដូច្នោះហើយខ្សែភាពយន្តនេះ បានបើកដំណើរការនៅថ្ងៃដំបូង ដែលមានអ្នកចូលមើលត្រឹមតែ ៤ លានដង និងមានចំណែកទីផ្សារ ២%។ សន្ទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្សែភាពយន្តនេះក៏មិនខ្ពស់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRPwuBmocX_WkJF9VFZOi92D83SPCX57jIyj8VPkFOhDnbbBHutpeNkHmb8KA8SOi1HMYk2h6uNu3yy83fgvwpHywCzERc1fT9PF9f2StJmXtQZ7cJQOLlsyXB4YJRB_hOq6sKlKw8uL55iPR32xKQoi5nYIhz4CskgUpjiSQCRjf6wZGTHWVSPnBXCt1d/s1600/image_2025-06-17_15-56-48.png
ហេតុផលមួយផ្នែកគឺថាគម្រោង «What a Wonderful World» មិនមែនជាប្រធានបទ ដែលអាចចូលបានយ៉ាងងាយស្រួលសម្រាប់ទស្សនិកជនភាគច្រើននោះទេ។ ខ្សែភាពយន្ត នេះស្វែងយល់ពីរឿងរ៉ាវរបស់មនុស្សដែលមានជំងឺវិកលចរិតដោយបង្កើតបុគ្គលិកលក្ខណៈ៧ ផ្សេងគ្នានៅក្នុងខ្លួន។ នេះជាប្រធានបទគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពិបាកក្នុងការអភិវឌ្ឍ ហើយមិនទាក់ទាញអ្នកទស្សនា។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍ស្គ្រីបរបស់ភាពយន្ត មិនស្ថិតស្ថេរ ឈុតជាច្រើនមិនត្រូវបានពន្យល់ច្បាស់លាស់បង្កើតអារម្មណ៍មិនសប្បាយ ចិត្តសម្រាប់អ្នកទស្សនា។ ក្នុងនោះរឿងអាស្រូវរបស់ Zhao Liying បានធ្វើឱ្យនាងបាត់បង់ពិន្ទុហើយទស្សនិកជនងាកចេញ៕

គយថៃប្រចាំខេត្តច័ន្ទបុរី អង្វរកម្ពុជា ឱ្យនាំចូលបន្លែ និងផ្លែឈើដូចមុន

0

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន។

ភាគីថៃ បានស្នើសុំកម្ពុជា២ចំណុច ដោយក្នុងនោះរួមមាន៖

ទី១-ភាគីថៃបានស្នើសុំអោយភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច។

ទី២-ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ(ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញ។

គួរបញ្ជាក់ថា កម្ពុជា បានបិទច្រកទ្វារព្រំដែនទាំងអស់ ជាប់ប្រទេសថៃ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលផ្លែឈើ និងបន្លែ ដើម្បីជាការឆ្លើយតប ដែលថៃបានរំលោភបំពានច្បាប់ស្តីពីការគ្រប់គ្រងច្រកព្រំដែន៕

 

រង្គើរផ្ទៃក្នុង! ប្រជាជនថៃខឹ.ងសម្បារខ្លាំងនឹងនាយករដ្ឋមន្រ្តី ក្រោយបែ.កធ្លាយការសន្ទនាតាមទូរស័ព្ទ

0

ថៃ ៖ ក្រោយទទួលបានការបញ្ជាក់ពីខាងកម្ពុជាថាកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្រ្តីថៃ និងសម្ដេចតេជោ ហ៊ុន សែន ថាជាការពិត ពេលនេះប្រជាជនថៃបានបង្ហាញពីការខកចិត្ត និងអស់ជំនឿលើរដ្ឋាភិបាលរបស់ខ្លួន ហើយកាន់តែខឹ.ងសម្បារថែមទៀត ដែលនាយករដ្ឋមន្រ្តីខ្លួនបានហៅមេទ័ពភូមិភាគទីពីរថៃ ថាជាជនស្ថិតនៅខាងក្រុមប្រឆាំងរដ្ឋាភិបាល។

យោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ PPTV HD36 នារសៀលថ្ងៃពុធ ទី១៨ មិថុនា នេះបានឲ្យដឹងថា ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានថ្លែងក្នុងសន្និសីតសារព័ត៌មានជុំវិញការបែ.កធ្លាយនូវកិច្ចសន្ទនាជាជាមួយសម្ដេចតេជោ ហ៊ុន សែន ថា ៖ នេះគឺជាឃ្លីបពិត ចាប់ពីពេលនេះតទៅ លោកស្រីនឹងមិនមានការសន្ទនាជាលក្ខណៈឯកជន (Private) ទៀតហើយ។

ជាងនេះទៅទៀត លោកស្រី Paetongtarn បានបកស្រាយថា ៖ កាលដែលនិយាយថាមេទ័ពភូមិភាគទីពីររបស់ថៃថាជាក្រុមពួកប្រឆាំងរដ្ឋាភិបាល ចង់បានមុខមាត់ ប្រាប់ទៅកាន់សម្ដេច ហ៊ុន សែន នោះគឺជាបច្ចេកទេសក្នុងការចរចាប៉ុណ្ណោះ ពុំមែនជាចេតនាចង់ឲ្យមានការបែកបា.ក់ផ្ទៃក្នុងឡើយ។ លោកស្រីបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលថៃ និងផ្នែកកម្លាំងយោធាថៃគ្មានការបែកបាក់គ្នានោះទេ ព្រោះរាល់កិច្ចការទាក់ទងនឹងព្រំដែនទាំងអស់ លោកស្រីតែងតែផ្លាស់ប្ដូរយោបល់ជាមួយយោធាជាមុន។ នេះបើយោងបើយោងតាមសារព័ត៌មានថៃ។

ដោយឡែក បើមើលទៅផ្នែកមតិយោបល់គេសង្កេតឃើញថា មានការមិនពេញចិត្តលើទង្វើររបស់នាយករដ្ឋមន្រ្តីរូបនេះពីសំណាក់ប្រជាជនថៃជាច្រើន។ ពួកគេភាគច្រើនបានចោ.ទប្រកាន់នាយករដ្ឋមន្រ្តីខ្លួនថា «គ្មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេស» ខណៈដែលអ្នកខ្លះទៀតបានលើកឡើងថា «ចោ.ទមេទ័ពភូមិភាគពីររបស់យើងថាប្រឆាំងរដ្ឋាភិបាល តែអ្នកជានាយករដ្ឋមន្រ្តីថៃបេះដូងខ្មែរ» និងមនុស្សជាច្រើនទៀតបានស្នើសុំឲ្យលោកស្រី Paetongtarn ធ្វើការលារលែងពីតំណែងមុនពេលប្រទេសថៃត្រូវបាត់បង់ទឹកដីទៅឲ្យបរទេស។

យ៉ាងណាមិញ បញ្ហានេះបានបង្កើនសម្ពាធថ្មីមួយបន្ថែមទៀតទៅកាន់នាយករដ្ឋមន្រ្តីថៃ។ ប៉ុន្តែទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីស្រីថៃរូបនេះនៅតែអះអាងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតថា ៖ ការរិះគន់ទៅលើយោធាថៃ គឺគ្រាន់តែជាបច្ចេកទេសក្នុងការចរចាប៉ុណ្ណោះ ហើយរដ្ឋាភិបាលថៃនៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការប្រឆាំងនឹងយន្តការឡើងទៅតុលាការយុត្តិធម៌អន្តរជាតិរបស់កម្ពុជាដដែល ហើយនឹងមិនព្រមតាមការទាមទាររបស់កម្ពុជាដោយងាយៗឡើយ៕

ឥណ្ឌូណេស៊ីប្រកាសអាសន្នដល់ពលរដ្ឋ និងភ្ញៀវទេសចរពីគ្រោះថ្នា.ក់ក្រោយមានប.ន្ទុះភ្នំភ្លើងខ្លាំងបំផុត

0

ប្រទេសឥណ្ឌូណេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា អាជ្ញាធរឥណ្ឌូណេស៊ីបានប្រកាសអាសន្នទៅកាន់ពលរដ្ឋ និងភ្ញៀវទេសចរពីគ្រោះថ្នា.ក់ ក្រោយពីភ្នំភ្លើង Lewotobi ស្ថិតនៅប្រជុំកោះស៊ុនដាណយ បានផ្ទុះយ៉ាងខ្លាំងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ចេញផ្សែងផេះឡើងលើអាកាសរហូតដល់១១គីឡូម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWI6iqvXNLTR2SxpV9wnFxM_lNmZbdNCkovJhbdt91Y4EgPxRePpxfNE2KuWddpHCFrly6jmQAqSD2xwoQLuMTB8W-Pjg38yZ17x31McItP0pG_4it2OPoAJX_f2v5mTCXNqSW2M_RPcEbfPb5mo8JXDUtp1NU2H7F7NF3xI8MGHnfbDV-YhkQkEZMs-l_/s1240/image_2025-06-18_14-22-45.png
ការិយាល័យស្រាវជ្រាវភូមិសាស្ត្រឥណ្ឌូណេស៊ីបានប្រកាសអាសន្នកម្រិតខ្ពស់បំផុតពីការផ្ទុះរបស់ភ្នំភ្លើង Lewotobi រួមទាំងដាស់តឿនពលរដ្ឋកុំឱ្យចូលក្បែរបរិវេណភ្នំភ្លើងនេះដាច់ខាត ក្នុងចម្ងាយយ៉ាងហោចណាស់៧គីឡូម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4MSu4k2SCcd4CGfMPys-BIRSB_Lg8R7ixiWiCrTaxZdQQL85TPeoHHr0dcpb-Mdc7UsDFgapKLsp8dzka3U7NMkFhwHp2T0CVJ9E3_iL19NGX2I12YPRwCk28R68wTUnsB_ReQn9y-JTFABg4ZqzPBiI-5kZkHHuNLAgTGWTRmkHtDu2DCG_NBh8wfBkz/s1023/image_2025-06-18_14-22-44%20(2).png
រហូតមកដល់ថ្ងៃទី១៨ ខែមិថុនា នៅពុំទាន់មានសេចក្តីរាយការណ៍ពីការខូចខាត ឬពលរដ្ឋរងរបួសទេ ប៉ុន្តែអាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីភូមិមួយដោយសារមានកម្លាំងរំញ័រកើតឡើងជាបន្តបន្ទាប់ ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីសំណូមពរឱ្យពលរដ្ឋពាក់ម៉ាស់ដើម្បីការពារសុខភាពក្រោយពីកំទេចភ្នំភ្លើងបានធ្លាក់មកលើភូមិផ្សេងៗផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6tV8Y_Q9ZjZkRf5zktLLR1CjDDMG9P9oefK_5-Ad4YtfoVhjQ3QMWTxT0J_pUKJ_jIyrS40rVIi46ybM2RYdeFnnb6ExtypLUxZe0bK5gtIxE5VeSo6GhiszMkvAnp3q5h7oZE_FBukMRKn1yTzMBoqvRQn_YuifsHGUyTeBszWtro6rnQN9Zg5rumvzZ/s862/image_2025-06-18_14-22-44%20(3).png

ភ្នំភ្លើង Lewotobi គឺជាភ្នំភ្លើងភ្លោះស្ថិតនៅទិសអាគ្នេយ៍នៃកោះហ្វ័រេជាផ្នែកមួយនៃប្រជុំកោះស៊ុនដាណយ និងជាផ្នែកមួយរបស់ខេត្តនូសាតឺងការ៉ា ។ ភ្នំភ្លើងនេះបានផ្ទុះយ៉ាងខ្លាំងម្តងទៀតកាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា កន្លងមក បណ្តាលឱ្យមានផ្សែងផេះហុយឡើងលើរហូតដល់១១គីឡូម៉ែត្រ ។ ភ្នំភ្លើងនេះមានកម្ពស់១,៥៨៤ម៉ែត្រ ធ្លាប់ផ្ទុះខ្លាំងកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លាប់ចំនួន៩នាក់ ក្រោយមក វាក៏ផ្ទុះជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtn791C5s4VS14Fft_mXN5mQMoihFWgAyyRujvNTbLbtYzKCa1vlBILKh4UpYvG0FWx-k0A77MsuRlH6mwmrqq-Iqc8wzkhxVy0p1wohcEC6yAhqgo09prPzGZq8tkWqBeZOvE-Al8moxgQhKJXZANOE5jbnAUK1S_tqNrfKU3ZQndyA90dUcwHaqa4da2/s1080/image_2025-06-18_14-22-44.png

បច្ចុប្បន្ន ឥណ្ឌូណេស៊ីមានភ្នំភ្លើងប្រមាណ១៣០ ហើយភ្នំភ្លើងភាគច្រើនជាភ្នំភ្លើងសកម្ម រួមទាំងភ្នំភ្លើងម៉ារ៉ាពី ។ ឥណ្ឌូណេស៊ីមានទីតាំងស្ថិតនៅលើចិញ្ចៀនភ្លើងប៉ាស៊ីហ្វិក ទើបប្រទេសនេះប្រឈមនឹងការបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីជាញឹកញាប់ ៕

រដ្ឋបាល Trump នឹងពន្យាពេលជាថ្មី ឱ្យ ByteDance លក់ TikTok ជូនវិនិយោគិនអាមេរិក ក្រោយចិនបដិសេធពីរដង

0

វ៉ាស៊ីនតោន៖ កាលពីថ្ងៃទី ១៧ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងទុកពេលឱ្យក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅប្រទេសចិនរយៈពេល 90 ថ្ងៃទៀត ដើម្បីលក់TikTok ឱ្យសហរដ្ឋអាមេរិក ដោយលើកថ្ងៃផុតកំណត់ពីថ្ងៃទី ១៩​ ខែមិថុនា ទៅពាក់កណ្ដាលខែ កញ្ញា ឆ្នាំ ២០២៥ វិញ នេះបើយោងតាមសេតវិមាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe2TOgGp-xer8_9ZElWmC7xwrKN2IHzu7_C9zX1EjVWjg-c-1DxTF-MMCvmuoJVsKytrNJO8F2GALoxmM2ar5_24uFXRnYVF_KevN-_LykrBAxXuWoEEbWkdkH268I2eEM37DF9XfOIf2ts69RCn9sLxdD5sVOkjJYHs9MVeAiqhS5Tj7hs0GMKUBO0Xjx/s3840/image_2025-06-18_14-18-11.png

យ៉ាងណាមិញ លោក Trump បានពន្យារពេលកំណត់ពីរដងរួចមកហើយ។​ការហាមឃាត់ដើមត្រូវបានគេសន្មត់ថានឹងចាប់ផ្តើមនៅក្នុងខែមករាដោយផ្អែកលើច្បាប់ដែលបានអនុម័តដោយសភា។ កាលពីថ្ងៃអង្គារ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយថា “ប្រធានាធិបតី Trump នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយផ្សេងទៀតនៅសប្តាហ៍នេះ ដើម្បីរក្សា TikTok ឱ្យដំណើរការ។ លោកស្រី Leavitt បន្តថា “ប្រធានាធិបតី Trump មិនចង់ឱ្យ TikTok បិទនោះទេ” ដោយបន្ថែមថារដ្ឋាភិបាលនឹងទុករយៈពេល 3 ខែទៀតដើម្បីប្រាកដថាការលក់ដំណើរការដោយរលូន ដូច្នេះជនជាតិអាមេរិកនៅអាចបន្តប្រើប្រាស់ TikTok ដោយមានទំនុកចិត្តថាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេមានសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb6r3yjg0aDY9D2HwyJQqURIl-cuLtn8BlEQXySUncIyNF_hENZGTlDlJOz3cs_QszPwCRDm_Bt1xvnrrhxQfqnnqjXZzONQ5KLmUgSD7C53NSBmZ46GpBElL74YztO0Sj8yIs2RlzFL6rB9H-1YkbdrUbYioLOtdFJQVc-WZbTY1o4HuKGpWeL6Y265fp/s1680/image_2025-06-18_14-18-13%20(2).png

កាលពីព្រឹកថ្ងៃអង្គារ ខណៈពេលកំពុងនិយាយជាមួយអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One នៅពេលគេសួរដោយផ្ទាល់ថាតើគាត់នឹងពន្យាពេលទិញយក TikTok ទេ គាត់បានឆ្លើយថា “ប្រហែលហើយ”។ គាត់ក៏បានកត់សម្គាល់ផងដែរថា “ប្រហែលជាត្រូវទទួលបានការយល់ព្រមពីប្រទេសចិនសិន ប៉ុន្តែខ្ញុំគិតថាយើងនឹងទទួលបានវា។ ខ្ញុំគិតថាទីបំផុតលោកប្រធានាធិបតី Xi នឹងយល់ព្រម” ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinbaybT_8QaRqPLNMl65emz4T5nN2YKQfMpeHYVBBLid3o9PYDmIJeyaQz5dwLMOdtJ9i4NecFVqauowD1mDXi43YU2uu3Dli0x3533gYScfMi1TrpDEkj9DjTRkRFvEt6aZ8tLKx4Z2vRvTRHnCneN65h4qiA0JQC1cq9gYVu31kX4Sc_4BiFN0ETJ2BU/s1024/image_2025-06-18_14-18-13.png
គួររំលឹកថា ច្បាប់ដែលអនុម័តដោយសភាគឺតម្រូវឱ្យ TikTok បញ្ឈប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកត្រឹមថ្ងៃទី ១៩ ខែមករា លុះត្រាតែ ByteDance ព្រមលក់ TikTok អោយសហរដ្ឋអាមេរិក ឬធ្វើឱ្យមានវឌ្ឍនភាពធំ។ លោក Trump បានចាប់ផ្តើមអាណត្តិទីពីររបស់គាត់នៅថ្ងៃទី ២០ ខែមករា ហើយបានជ្រើសរើសមិនអនុវត្តការហាមឃាត់នេះទេ។ ដំបូងគាត់បានពន្យារពេលវាដល់ដើមខែមេសា បន្ទាប់មកម្តងទៀតដល់ថ្ងៃទី ១៩ ខែមិថុនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh6npYKeetJ8mBvjU-KkBYle3_dbpmztKDzSCsdu7jigFIHMMvFVR2vtWP8mHCjvbrjH2-w0fA0NpFdwqzDu-h6EaVgfIHu10DDSmGll2hlyczyUCicpUCDoizTCRwmnWXgbFz6P8bR8i2RPV9E2qlVoRqrKMGVahwGN9tLcGmgXUaiaMoWEpujeqmTZ3O/s2294/image_2025-06-18_14-18-14.png
កាលពីខែមីនា លោក Trump ក៏បាននិយាយថា លោកនឹងពិចារណាកាត់បន្ថយពន្ធលើទំនិញចិន ប្រសិនបើចិនអាចជួយបញ្ចប់កិច្ចព្រមព្រៀងសម្រាប់ ByteDance ដើម្បីលក់ TikTok ។ កិច្ចព្រមព្រៀងនោះនឹងបង្កើតក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកថ្មីមួយដើម្បីកាន់កាប់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក។ ផែនការនេះគឺថាក្រុមហ៊ុននេះនឹងត្រូវបានគ្រប់គ្រងភាគច្រើន និងដំណើរការដោយវិនិយោគិនអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0lDq1EQhDbcU8L432c53zPaADWUnQlEYok0QSo_E7ekXfHXCZq8aHqT_X9855fum42DP1I1G3tkYRezGvpzp3kmLCqRl3cb4Uti644i4SEzcAvFliEjQNNpqnUMzSDRDIMsaUumzzeQKK4wBSJlsyleSOL0qh1uRZ7darj9HLNKUEGeZatT8XEGYN2V-T/s2000/image_2025-06-18_14-18-15.png
ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនោះត្រូវបានផ្អាក បន្ទាប់ពីប្រទេសចិនបាននិយាយថា ខ្លួននឹងមិនយល់ព្រមទេ ជាពិសេសបន្ទាប់ពីលោក Trump បានប្រកាសពន្ធថ្មីដ៏ច្រើនលើសលប់លើផលិតផលចិន។ ទន្ទឹមនឹងនេះដែរ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យបានប្រកែកថា លោក Trump មិនមានសិទ្ធិអំណាចផ្លូវច្បាប់ក្នុងការបន្តពន្យាពេលកំណត់នោះទេ។ ពួកគេក៏អះអាងដែរថាកិច្ចព្រមព្រៀងដែលបានស្នើឡើងអាចនឹងមិនបំពេញតាមលក្ខខណ្ឌផ្លូវច្បាប់ទេ។ នេះបើតាមប្រភពសារព័ត៌មាន រ៉យទ័រ៕