បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី14 ខែសីហា ឆ្នាំ2025 គណៈប្រតិភូតំណាង 7 ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេសុីប្រចាំនៅកម្ពុជា បានចុះត្រួតពិនិត្យដោយផ្ទាល់នៅចំណុចទីតាំងដែលទាហានថៃបានព័ទ្ធបន្លាលួស និងគរសំបកកង់ឡាន ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ លើទឹកដីកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirGYzArsl5ArW7aiyhiofOrtdMztFMdagIan4kk5tXWcaUtiMcp6smJmx5PI2-0zFZZLcfyCrWuqru6Ezhb8X1ftzYyfWSwH42OjMRMmvlYCOc4Iw6JbUgxYA3po2zhK8G2eS0xf35tT7REKLuBVmHgVCnzvNFp-tI-Gaa9VU9d14Cr3iy6ynq1ZofxxQA/s1280/photo_2025-08-14_16-08-44.jpg

បើតាមលោក អ៊ុ រាត្រី អភិបាលខេត្ដបន្ទាយមានជ័យ ដែលអមដំណើរចុះត្រួតពិនិត្យនោះបានឲ្យដឹងថា ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្ន (IOT) ដឹកនាំដោយលោកវរសេនីយ៍ឯក Nazlee Bin Abdul Rahim អនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំកម្ពុជា និងមានអនុព័ន្ធយោធាប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជារួមមាន៖ ប្រទេសប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម សរុបចំនួន ៧ប្រទេស បានធ្វើការពិនិត្យសកម្មភាពថៃ ដែលរាយបន្លាលួស និងដាក់កង់ឡានបិទផ្លូវ និងព័ទ្ធផ្ទះប្រជាជនក្នុងទឹកដីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7N7XY9zGQomUdl8z3YxSKUstqeTvSaPhJf7UUMPtzfCHAyz3b_Oizj3FmfZA7LoEAOxEwaMWfN5nYmhSHEkTXgueG79Ii1fnQCmC_ikK56qaVgQ3ByKmTFNVxkoN_6vj4W2KwZFN_OW7oop6AmnzBvenp_FLdb24hjS7iQL3EauRFM0I20bxGYYJriiP7/s1280/photo_2025-08-14_16-08-39.jpg

បន្ថែមពីពិនិត្យនៅទីតាំងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមសង្កេតការណ៍ IOT ក៏បានចុះទៅពិនិត្យព្រំដែនត្រង់ចំណុចបឹងត្រកួន ដើម្បីសង្កេតមើលលក្ខខណ្ឌនានា បន្ទាប់ពីបទឈប់បាញ់នាពេលថ្មីៗនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhXK8O0XmtU1hyphenhyphen7oBxSrEPB78fip5Q8tkAOJTwSW0lT2w2VHgpFWvhqNyywYpz8J5mVwVRKLHoFDu2ILyKmvKYbB_EWKlYyCpoDD_e7M7AI_xkHPTjikNBcPxfhPr-xdRY7xwTKjFjKZckXY025TWGNJxqytlXzu83x7HSd6mb6260gunPxsFEkkL0PKX7/s1280/photo_2025-08-14_16-08-41.jpg

គួររំលឹកឡើងវិញថា ចាប់តាំងពីថ្ងៃទី12 ខែសីហាមក យោធាថៃដែលពាក់ឯកសណ្ឋានប៉ារ៉ាមានប្រដាប់ដោយអាវុ.ធ និងបន្លាលួស បានចូលមកធ្វើសកម្មភាពដាក់ពង្រាយវាទីក្នុងដែនអធិបតេយ្យកម្ពុជា ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ បានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEaBUR6Gn58vh97AR6db1J0Wi8vcqjxcu3FsUf8_tdtAvVwWz7swrVJCvnNFcM9kxV8D-6YpH7hRsPemdOV-6ybWwQm80XXL6H4FbftrFrd7BzAkr7rOd-bwVxgeRqQpy9UI1q95oc2lBokTrY-MxSPyNVyR-Js0qvmFP5c71NGDAtyZkpOIFcNyTpAsKe/s1280/photo_2025-08-14_16-08-42.jpg

សកម្មភាពនេះ ហាក់ផ្ទុយនឹងកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាចំនួន 13 ចំណុច ជាពិសេសទៅលើចំណុចដែលហាមប្រាមភាគីទាំងពីរមិនឲ្យធ្វើចលនាយោធា និងហាមត្រូវឈរជើងតែនៅទីតាំងរបស់ខ្លួនក្នុងពេលបច្ចុប្បន្ន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFrW4eW5H8y3ksD093pHTlJTd_HfI1ilwoPZvJtulP7C957mKeQpsnTBTEYXBPzGN-BNLXDCDAAX3IhyphenhyphenhKWdF3y3n67d56fdCtnN_BNSKdYCJLdGyPUZC9ZtnkqzhbsBG396M6yR9t2-w9LTihOWsjYFEQTWAGvM-inxzRr49RiTNiZh7GAJRIPtd6dOmq/s1280/photo_2025-08-14_16-08-43.jpg

ទោះជាយ៉ាងណា កងទ័ពកម្ពុជានៅតែមានភាពអត់ធ្មត់ជាអតិបរមា មិនពង្រីកបញ្ហាឲ្យឈានដល់ការល្មើសបទឈប់បា.ញ់ជាដាច់ខាត។ ជាមួយគ្នានេះ ក្រសួងការពារជាតិ នៅតែប្តេជ្ញាចិត្តជានិច្ច ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះគោលការណ៍ច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងរក្សាឱ្យបាននូវអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន ទោះក្នុងតម្លៃណាក៏ដោយ៕