G-Dragon និង លោក Yang Hyun Suk ស្រាប់តែត្រូវបានស៊ើបអង្កេតពីបទរំលោភសិទ្ធិអ្នកនិពន្ធបទចម្រៀងនៅក្នុងអាល់ប៊ុមកាលពី ១៥ ឆ្នាំមុន។
.jpg)
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថាកាលពីថ្ងៃទី ១២ ខែសីហា ថាប៉ុស្តិ៍ប៉ូលីស Mapo ក្នុងទីក្រុងសេអ៊ូល បានធ្វើការវាយឆ្មក់ចំនួនពីរទៅលើការិយាល័យរបស់ ក្រុមហ៊ុន YG Entertainment នៅ Mapo-gu និងសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េនៅ Gangseo-gu ។ នេះគឺជាការចាប់ផ្តើមនៃការស៊ើបអង្កេតដ៏ទូលំទូលាយមួយ បន្ទាប់ពីប៉ូលិសបានទទួលពាក្យបណ្តឹងពីតន្ត្រីករម្នាក់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដោយចោទប្រកាន់តារាចម្រៀង G-Dragon និងអតីតប្រធាន YG លោក Yang Hyun Suk ពីបទចម្លងបទចម្រៀងរបស់ខ្លួនដោយគ្មានការអនុញ្ញាតបន្ទាប់មកផលិត និងចែកចាយវាជាកំណត់ត្រាដោយបំពានលើសិទ្ធិអ្នកនិពន្ធ។

យោងតាមការចោទប្រកាន់របស់តន្ត្រីកររូបនោះ G-Dragon និងលោក Yang បានចម្លងបទចម្រៀង «G-DRAGON» ដែលនិពន្ធដោយខ្លួនលោកដោយខុសច្បាប់ ដោយបានប្តូរឈ្មោះទៅជា «My Age is 13» ហើយបញ្ចូលវាទៅក្នុងអាល់ប៊ុមផ្ទាល់របស់ G-Dragon មានឈ្មោះថា «Shine a Light» ដែលអាល់ប៊ុមនេះត្រូវបានចេញផ្សាយក្នុងឆ្នាំ ២០១០ ។ មានសេចក្តីរាយការណ៍ថា តន្រ្តីកររូបនោះក៏បានដាក់ពាក្យប្តឹង Yang Min Suk ដែលជាអតីតនាយកប្រតិបត្តិ YG Entertainment និងប្អូនប្រុសរបស់អតីតប្រធាន Yang Hyun Suk និងលោក Choi – នាយកប្រតិបត្តិនៃក្រុមហ៊ុនបុត្រសម្ព័ន្ធ YG Plus ។.jpg)
មន្ត្រីប៉ូលិសម្នាក់បាននិយាយថា៖ «យើងបានបញ្ចប់ការស្រាវជ្រាវនិងរឹបអូសហើយ ហើយការស៊ើបអង្កេតនៅតែបន្ត»។ ទាក់ទងនឹងការចោទប្រកាន់នេះ YG បានឆ្លើយតបថា «នេះមិនមែនជាទង្វើនៃការចម្លងបទចម្រៀងខុសច្បាប់នោះទេ ប៉ុន្តែជាឧប្បត្តិហេតុដែលបានកើតឡើងនៅពេលដែលបទចម្រៀងពីរបទដែលមានចំណងជើងដូចគ្នាត្រូវបានសរសេរក្នុងអំឡុងពេលរៀបចំសម្រាប់ការប្រគំតន្ត្រីទោលរបស់ G-Dragon ក្នុងឆ្នាំ ២០០៩»។ G-Dragon បានចូលរួមជាមួយ YG Entertainment នៅពេលលោកមានអាយុត្រឹមតែ ១៣ ឆ្នាំ ហើយបានបង្ហាញខ្លួនជាផ្លូវការក្នុងនាមជាអ្នកដឹកនាំក្រុម Big Bang បន្ទាប់ពី ៦ ឆ្នាំជាអ្នកហ្វឹកហាត់នៅក្រុមហ៊ុន។.jpg)
ផលិតករ Yang Hyun Suk បានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ក្រុម Big Bang និង G-Dragon ។ តារាចម្រៀងប្រុសរូបនេះនិងអតីតប្រធាន YG ក៏មានទំនាក់ទំនងស្និទ្ធស្នាលខ្លាំងដែរ។ប៉ុន្តែនៅឆ្នាំ ២០២៣ ពាក្យចចាមអារ៉ាមនៃភាពមិនចុះសម្រុងរវាងអ្នកទាំងពីរបានផ្ទុះឡើងដោយសារតែបញ្ហាកិច្ចសន្យា និងឧប្បត្តិហេតុរបស់ G-Dragon ។ នៅទីបំផុត G-Dragon បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយ YG បន្ទាប់ពីទំនាក់ទំនងអស់រយៈពេលជាង២០ឆ្នាំ។ តារាចម្រៀងប្រុសរូបនេះបានចូលរួមជាមួយក្រុមហ៊ុនថ្មី Galaxy Corporation ក្នុងខែធ្នូ ឆ្នាំ ២០២៣ ហើយមានសកម្មភាពរហូតមកដល់បច្ចុប្បន្ន។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ G-Dragon ត្រូវបានគេឃើញជជែកគ្នាយ៉ាងស្និទ្ធស្នាលជាមួយ Yang Hyun Suk នៅឯការប្រគំតន្ត្រី 2NE1 ដែលនាំឱ្យមនុស្សជាច្រើនជឿថាអ្នកទាំងពីរបានផ្សះផ្សាគ្នា។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ ២០២៤ G-Dragon ក៏បានថ្លែងអំណរគុណដល់ Yang Hyun Suk នៅក្នុងសុន្ទរកថារបស់ខ្លួនផងដែរ៕










