Home Blog Page 433

តម្លៃខ្លួនការសម្តែងរបស់ Kim Soo Hyun និង Song Hye Kyo ធ្វើទស្សនិកជនពិភាក្សាយ៉ាងក្តៅគគុក

0

ក្រុមហ៊ុន Netflix កំពុងកំណត់ប្រាក់ខែតារាសម្ដែងកូរ៉េ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្មហើយប្រាក់ខែរបស់តារាសម្តែងបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ទស្សនិកជនមានការភ្ញាក់ផ្អើលនៅពេលឃើញតារាសម្ដែងជាច្រើនរកចំណូលបានជាង ១០០ លានវ៉ុន ប្រហែល ៧៣,៧៧៨ដុល្លារ ក្នុងមួយភាគ។ តួលេខនេះអនុវត្តចំពោះរឿងភាគទូរទស្សន៍ធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbOz3gn9GI_GSXqtPVp9Xks6XNEiJdjMU0W9YYC-UrOuFjPQeZCORMjZHm6wMwa_i3WP6JPqbgvPVylj0V7v9-XVPwclq5ddPiwTq8qrDy24R17gDbdamt3Bi4dhlyXjl4gtV7EDZuf21ZgjGUP4bBzQmHf4IvYjdy9m5uUpkeZkdsYaLKo5JWg0KASFq5/s1440/image_2025-06-09_11-56-58.png
ទន្ទឹមនឹងនេះដែរ សម្រាប់រឿងភាគ (OTT) មានចំនួនខ្ពស់ជាងគួរឱ្យកត់សម្គាល់ ដោយចាប់ផ្តើមពីប្រហែល ៤០០ លានវ៉ុន (ប្រហែល ២៩៥,១១១ ដុល្លារ) ក្នុងមួយភាគ។ នៅក្នុងរឿងភាគឆ្នាំ ២០១៥ Kim Tae Hee ទទួលបាន ៤០ លានវ៉ុនក្នុងមួយភាគ។ នៅក្នុងរឿងភាគឆ្នាំ ២០២៤ Kim Soo Hyun ទទួលបាន ៤០០ លានវ៉ុនក្នុងមួយភាគ។ ក្នុងឆ្នាំ ២០២១ Song Hye Kyo និង Jun Ji Hyun ទទួលបាន ២០០ លានវ៉ុនក្នុងមួយភាគ។ យោងតាមផលិតករ ប្រាក់ខែរបស់តារាសម្តែងកំពូលៗ ក្នុងមួយភាគបានកើនឡើងខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដោយអ្នកខ្លះត្រូវបានគេរាយការណ៍ ថា បានស្នើសុំរហូតដល់ ១ពាន់លានវ៉ុនក្នុងមួយភាគដែលពួកគេបង្ហាញខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3x_XABwCxPv803CklOm1cR-jo9YXNcPY2Kp_V9VSiHo2TQcqXJum-m8Al8ZNpXFpbqki8LhIT0yakLyEbMsCooHATi2UsXyVsuk94XLD47w2TPU8jjTVnMimu7QcUEwrT7O9rB55oTZB3YsOAXzFITn0m-4YNY2g_sGdtjVnM2Xe4eTsrT2j9eBE9arh8/s1080/image_2025-06-09_11-56-52.png
ក្នុងករណី Kim Soo Hyun កិច្ចសន្យារបស់លោកសម្រាប់រឿងភាគ “Queen of Tears” ក្នុងឆ្នាំ ២០២៤ ត្រូវបានគេនិយាយថាមានរហូតដល់ ៥ ពាន់លានវ៉ុនសម្រាប់ ១៦ ភាគ។
ប្រឈមនឹងព័ត៌មានអំពីប្រាក់ចំណូលរបស់តារាសម្ដែង អ្នកនិយមលេងអ៊ីនធឺណិតបានបញ្ចេញប្រតិកម្មជាមួយនឹងការជជែកគ្នាតាមបណ្ដាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVaQ1CuKQDc3BGrF5VOGq9Ho-nHqnzTutg4YAueIdRZBmguUhUet4N0Z2xnyuGCVoV_WybIOd3Ch8inVgg5EE1CsIDsJbQi3OLxMziAAJIMJmf8gtHEeRtmpf9nW4_-vVr2JHT0l2kPDY9DvQJ-JMmjoYbsq32gaUWtxLXVC5JBwwRCFMCG-0ju0IGKxH6/s1353/image_2025-06-09_11-56-57.png
ទស្សនិកជនបាននិយាយថា៖« តម្លៃនៃការបង្ហាញខ្លួនរបស់តារាល្បីៗពិតជាគួរឱ្យអស់ សំណើចណាស់។ ពួកគេរកលុយបានយ៉ាងងាយ។យ៉ាងហោចណាស់នៅក្នុងកម្មវិធីចាស់ៗ ពួកគេត្រូវរស់នៅលើ ១០,០០០ វ៉ុនក្នុងមួយសប្តាហ៍។ សព្វថ្ងៃកម្មវិធីចម្រុះ គ្រាន់តែជា តារាល្បីៗ អង្គុយក្នុងស្ទូឌីយ៉ូ ស្លៀកពាក់ស្អាតៗ មើលវីដេអូ និងនិយាយពាក្យ ពីរបីម៉ាត់។តើពួកគេអាចទទួលបានប្រាក់រាប់សិបលានវ៉ុនក្នុងមួយភាគសម្រា ប់រឿងនោះដោយរបៀបណា? គេរកលុយបានស្រួលពេក»។ «មើលរឿងភាគទូរទស្សន៍។ ជាមួយនឹងប្រាក់ខែខ្ពស់ដែលតួសម្តែងទទួលបានផ្ទុយពីបុគ្គលិក ពួកគេមិនអាចសូម្បីតែទទួលបានប្រាក់ឈ្នួលអប្បបរមា។ គួរតែមានបទប្បញ្ញត្តិច្បាប់ដើម្បីការពារប្រាក់ខែមិនសមហេតុផលទាំងនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix95OtJwJVEa46x94RdQy2oF8Vsmh92A4h7fkB74T1Osi348gjfokcK6RwaTJQQNgUdXQBlGF9qt4PYUnbm69mx0NTC8qY0FJmuiB9ofYEoUDbOhshP9De0NV899bIjt2mFfXD3rK4GcTi7A_KO8LipEzG8yyAqN1VohOz3xm_isfZnSLldJLNC0WiMItA/s1024/image_2025-06-09_11-56-55.png

យោងតាមប្រភពឧស្សាហកម្ម Netflix បានកំណត់ប្រាក់ខែអតិបរមា ៤០០លានវ៉ុនក្នុងមួយភាគសម្រាប់តួសម្តែងក្នុងរឿងកូរ៉េ។ នេះមិនមែនជាប្រាក់ខែទាបទេ ប៉ុន្តែត្រូវបានគេជឿថាជាវិធានការទប់ស្កាត់ប្រាក់ខែឡើងខ្ពស់របស់តារាសម្ដែងនាពេលថ្មីៗនេះ៕

ក្រៅពីថៃ! កម្ពុជាធ្លាប់ប្រឈមមុខជាមួយប្រទេសមួយទៀតនៅ “តំបន់មុំបី”

0

តំបន់មុំបី គឺជាព្រំប្រទល់​ប្រសព្វប្រទេសចំនួន៣ ដែលក្នុងនោះជាប់ខេត្តព្រះវិហារ​ នៃប្រទេស​កម្ពុជា​,ខេត្ត​អ៊ូ​ប៊ុ​ន​នៃប្រទេស​ថៃ​ និង​ខេត្ត​ចំប៉ា​សាក់ នៃប្រទេស​ឡាវ​។

តំបន់នេះ ធ្លាប់បានក្លាយជាសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា-ថៃ អំឡុងពេលប្រទេសថៃឈ្លានពានចង់បានប្រាសាទព្រះវិហារ។

ក្រោយមក នៅឆ្នាំ២០១៩ ភាពតានតឹងក៏ផ្ទុះឡើងម្តងទៀត គ្រានោះ​កងទ័ព​ឡាវ​បាន​លើកគ្នា​ចូល​មក​ឈរជើង​ទឹកដី​ខ្មែរ​ក្នុង​ចំណុ​ច​ទន្លេរពៅ​ ដោយ​សំអាង​ថាជា​ទឹកដី​របស់​គេ ។

តែយ៉ាងណាមិញ បញ្ហានេះមិនបានឈានទៅដល់ការប៉ះទង្គិចដោយអាវុធនោះទេ ដោយកាលនោះសម្តេចតេជោហ៊ុន សែន បានទាក់ទងទៅភាគីឡាវឱ្យដកទ័ពជាបន្ទាន់។

បច្ចុប្បន្ន តំបន់មុំបី នៅតែមានភាពតានតឹង ដោយថៃចង់បានតំបន់នេះយកទៅកាន់កាប់ ខណៈមុំបីត្រូវបានកម្ពុជាឈរជើងតាំងពីឆ្នាំ១៩៨៨ មុនសង្គ្រាមដណ្តើមប្រាសាទព្រះវិហារទៅទៀត។

គួរបញ្ជាក់ថា ដើម្បីធ្វើដំណើរទៅតំបន់នោះ យើង​អាច​ធ្វើ​ដំណើ​ចេញពី​ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ឬ​ខេត្តសៀមរាប ទៅ​ស្រុក​ជាំ​ក្សាន្ត ដែលមាន​ចម្ងាយ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ​៕

ស្ងាត់ៗថៃអញ្ជើញមន្ត្រីយោធាមកពី៤៧ប្រទេស មកពន្យល់អំពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ

0

ប្រទេសថៃ ៖ កងយោធពលខេមរភូមិន្ទថៃ បានបានដឹកនាំកិច្ចប្រជុំមួយសម្រាប់ត្រីមាស ដោយអញ្ជើញក្រុមជំនួយការយោធារបរទេសក្នុងប្រទេសថៃ ដែលមកពីប្រទេសចំនួន ៣០ ដោយផ្ទាល់ និងតំណាងមកពីប្រទេសចំនួន ១៧ បន្ថែមតាមរយៈ Video Conference ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងបកស្រាយអំពើហិ.ង្សាប្រដាប់ងាវុ.ធដែលបានកើតមាននៅក្នុងខេត្តភាគខាងត្បូង ប្រទេសថៃកាលពីថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL60ErZWYSQ_TPUe_GZgI58rA-UkJO-UEgNnNJUI4MwjG81fzQfXKfx8oljBiQasA_COayL0GpKTWsqmJL8ztUQE1A-x5gMNva6fOu0T3SgXm2nhG7SvzUbWrL148a8SKpcVQIc6kaEPYudrGQENJ6l4EU_7Mzc6-KhjEjg1LsK_1lBVprYD_fypB3itIc/s1280/photo_2025-06-10_12-06-20.jpg
យោងតាមសារព័ត៌មាន The Nation Thailand នៅថ្ងៃទី៩ ខែមិថុនា បានឲ្យដឹងថា ឧត្តមសេនីយឯក Kamchai Wongsri នាយកផ្នែកចារកម្មកងទ័ព បានដឹកនាំសន្និសីទកាសែត RTA នៅទីបញ្ជាការកងទ័ពថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូតទ្វេភាគី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2DJ-G5LoLzc3n6mtzfyKjvjGohWvBdb-oQO6cbYVwfWwKYJALTdGCWGtHNwPyXwe7i1Er-sWycge6l2LiN-DRopAJPLU33HxMQ0gWiXgX1VyiUUllFPxfCM2rEKJyAZf6RaPDKK2OQCPSViM9Fzp5axxLp_Hsd3pyNPyFaMMwqKt3Dnw_fdm0dlt7TNgq/s1280/photo_2025-06-10_12-06-21.jpg
គោលបំណងនៃសន្និសីទនេះ គឺដើម្បីជូនដំណឹងដល់មន្ត្រីយោធាបរទេសប្រចាំប្រទេសថៃ និងភាគីពាក់ព័ន្ធផ្សេងទៀតអំពីហេតុការណ៍ ការវិវត្តន៍ និងវឌ្ឍនភាពនៃស្ថានភាពសន្តិសុខក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូង ទាក់ទងនឹងការបង្កើតសុវត្ថិភាពសម្រាប់ជីវិតប្រជាជន និងទ្រព្យសម្បត្តិ ក៏ដូចជាការលើកកម្ពស់ពហុវប្បធម៌នៅក្នុងតំបន់។ ដែលនៅតែមានភាពផុយស្រួយ ស្មុគ្រស្មាញ និងមានឧប្បត្តិហេតុជាបន្តបន្ទាប់ រួមទាំងបើកឱកាសដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហានេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmNzsiiIZ-e1tbsc2E2x3T22-R2wGhtmkzTOI3MrAOVdxmJDLuF9I5BjFk-NNEmCCW6U8use1QdqDWMJSwP_J_24Go5NkrqCphPMrIg3r8C0TgOCDePo75K17NsNYgccVftiCDDUgThsoLdIwNK3kHE-gwfTQtoC6knLVtD62fm_XNCVTke6GXmwc3vOTR/s1280/photo_2025-06-10_12-06-22.jpg

បន្ថែមលើនេះ នៅក្នុងការសង្ខេបអំពីស្ថានភាពជាក់លាក់នៅតាមព្រំដែនកម្ពុជា-ថៃ នាយកដ្ឋានចារកម្មកងទ័ព បានពន្យល់ដល់ក្រុមអនុព័ន្ធយោធាបរទេសដែលបានចូលរួមទាំងអស់ ឲ្យបានដឹងនូវលំដាប់ព្រឹត្តិការណ៍ នៃអង្គហេតុ និងគោលជំហរច្បាស់លាស់របស់កងទ័ពថៃ លើការអនុវត្តវិធានការផ្សេងៗ ក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការអន្តរជាតិទ្វេភាគីដែលមានស្រាប់។
សកម្មភាពនេះត្រូវបានរដ្ឋាភិបាលថៃចាត់ទុកថាជាការទូតការពារជាតិសកម្មយ៉ាងពិតប្រាកដ ដែលនឹងជំរុញដល់ការការយល់ដឹងពីគ្នាទៅវិញទៅមកនៅសហគមន៍អន្តរជាតិ។ ព្រមទាំងស្របនឹងការរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយនិរន្តរភាពក្នុងវិស័យសន្តិសុខ និងទំនាក់ទំនងល្អជាមួយប្រទេសនានា៕

ផលិតករចេញមកបកស្រាយក្រោយរឿងរបស់ Bai Lu និង Zeng Shunxi រងការរិះគ.ន់

0

ខ្សែភាពយន្តបុរាណមានចំណងជើងថា «Feud» របស់តារាសម្តែង Bai Lu និង Zeng Shunxi បានចាក់ផ្សាយហើយបានក្លាយជាប្រធានបទពិភាក្សាក្នុងចំណោមទស្សនិកជន។
មនុស្សជាច្រើនគិតថាភាពយន្តនេះមានភាពទាក់ទាញ និងកំប្លែងប៉ុន្តែអ្នកផ្សេងទៀត និយាយថាសាច់រឿងគឺផ្ទុយគ្នាហើយការសម្តែងរបស់តួឯកស្រីគឺធ្លាក់ចុះពីតួនាទីមុនៗរបស់នាង។លើសពីនេះ ខ្លឹមសារនៃខ្សែភាពយន្តនេះ ត្រូវបានអ្នកទស្សនាជាច្រើនវាយតម្លៃថា មិនសមហេតុផល និងមានការភ័ន្តច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQvYNPl9n1-stCsqL_yfrQAMdSwrGYn2lF8tQgR79W0PhKkcjjDVBFjespCbQhPQvJGcod_acALzkXkDrTKc_jhTV7q7Qucga9ifCN8oYJZS9hyphenhyphen0icGsJ6FdipoUSYLVWrBRavdEFwIwnsOGAT7-GH4uWXbEnHjVcM6Q9fXzG2xg9HWbbOAnByslrGOz6g/s960/image_2025-06-09_16-20-01%20(2).png

ប្រឈមមុខនឹងបញ្ហាទាំងនេះ ផលិតករលោក Yu Zheng បានផ្តល់ការឆ្លើយតបជាផ្លូវការ។លោកថាទស្សនិកជនគួរមានការអធ្យាស្រ័យក្នុងការទស្សនារឿងនេះព្រោះនឹងមានការភ្ញាក់ផ្អើលនៅនាទីចុងក្រោយជាច្រើន។
«មានល្បែងផ្គុំរូបមួយក្នុងអាថ៍កំបាំង គ្មានសេចក្តីលម្អិតណាដែលហួសហេតុឡើយ រាល់ព័ត៌មានលម្អិតត្រូវបានភ្ជាប់គ្នាយ៉ាងជិតស្និទ្ធ។ រាល់ព័ត៌មានលម្អិតតូចៗនឹងត្រូវបាន បង្ហាញជាបណ្តើរៗក្នុងដំណើរការដំបូងនៃការដោះស្រាយ។ រាល់សកម្មភាពរបស់តួអង្គ រាល់ព្រឹត្តិការណ៍ដែលកើតឡើងនៅ សូម្បីតែស្នេហា ស្អប់ ស្រលាញ់ សងសឹក ទាំងអស់នឹងមានការបញ្ច្រាស់ទាំងស្រុង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmITpqd7TkpyyNqUlq66LWBMTF-m7vJIK4Lws4fd9HHGYEdGiFRXonk-TXCOVKTNJuw0PyHTJnFfM4xfgvFOPCWy_VUisN7YPwQsL6kJwRIyBYaWUbdK9CpNdNAXn8DBHZoxVwYF8vC7BL7c3hDiVbZSt44nRwnzVhkWsHcOwDk_WOtR16hNeV3L8MFyYT/s1280/image_2025-06-09_16-20-00.png

«ខ្ញុំឃើញអ្នកគ្រប់គ្នាពិភាក្សាវាយ៉ាងក្លៀវក្លា ដូច្នេះខ្ញុំចង់បង្ហាញបន្តិច៖ រឿងនេះមានការកែប្រែច្រើនជាងដប់ ហើយវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ ចងចាំកុំឱ្យខកខានព័ត៌មានលម្អិត ជួនកាលកន្លែងដែលធ្វើឱ្យអ្នកចង់ពិនិត្យពីដំបូង ក្រោយមកនឹងធ្វើឱ្យអ្នកអស្ចារ្យ។ ប៉ុន្មានថ្ងៃនេះខ្ញុំឃើញមនុស្សដែលមិនចូលចិត្តរឿង នេះខ្ញុំគិតថាបន្ទាប់ពីភាគទី ១១ រឿងទាំងនោះនឹងក្លាយជាចំណុចបូកសម្រាប់ភាពយន្ត«។ ផលិតករដដែលបានលើកឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3rG48YWB35m1JmOgcudEA0V1WOGS-SBkXAIAaWBRCCf6Bm5-aTN35G4fCXIh1LSryzDZGoYP-Zr6xFdwMMju-VA9UOa14XipCdnIA7vogcP9EHl25DP2no2Vq0tFpXkrWjJ04c6oPA2Rt438m6d_MLVEDhR56swlzMxC88epxVt_23rlc11MUAKT7dsJB/s1447/image_2025-06-09_16-19-59.png
ខ្សែភាពយន្តនេះនិយាយអំពីរឿងស្នេហារបស់ តួឯកប្រុសស្រីដោយពួកគេដោះស្រាយការ យល់ច្រឡំបន្តិចម្តងៗ ឆ្លងកាត់ការលំបាកជាមួយគ្នា និងជួយសង្គ្រោះប្រជាជន។ដំបូង គម្រោងនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ព្រោះការបង្ហាញខ្លួនរបស់ Bai Lu និង Zeng Shunxi ទទួលបានការសរសើរជាច្រើន។ មនុស្សជាច្រើនចាត់ទុកថា Bai Lu សមរម្យសម្រាប់តួនាទីបុរាណ។ ក្នុងគម្រោងរំលឹកការវិលត្រឡប់របស់អ្នកទាំងពីរ ទស្សនិកជនជឿជាក់ថាតារាសម្តែងមួយគូនេះនឹងបង្កើតភាពខុសគ្នា និងបង្កើតសមិទ្ធផលថ្មីៗជាច្រើនទៀត៕

ផន ស្រីពី ចាប់ផ្តើមបញ្ចេញរស្មី

0

កញ្ញា ផន ស្រីពី Miss Cosmo Cambodia 2025 ចាប់តាំងគ្រងមកុដក្នុងស្រុកមករូបនាងបានទៅបំពេញការងារនៅប្រទេសជាហូរហែមិនទាន់វិលត្រឡប់មកមាតុភូមិវិញនោះទេ។ ជាពិសេសក្រសែភ្នែកទស្សនិកជននៅក្រៅប្រទេស ហាក់ចាប់អារម្មណ៍នឹងបវរកញ្ញាកម្ពុជារូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXEepU5wU-dtjS0fnRhyzVl5vEbdjPFoXnfAZjbOx6uWDi_Ho4tUOT76x1DjrHkjTvooGzi06Q0jZlpQIHQ4bQuux3nqD5Oe2TB-IAYntMnSYPMNlVfvDUzoZD1GDOxsVib_WgWohURjk8Q9-cy9Fsz8CqIeLWIMPv_lKZfLh06x-kJXn48YoXg_w4PlVS/s2048/image_2025-06-10_08-51-09.png
គេចាំបានថា ក្នុងគ្រាដែល ផន ស្រីពី គ្រងមកុដ Miss Cosmo Cambodia 2025 ត្រូវរងនូវភាពចម្រូងចម្រាសនៅលើបណ្តាញសង្គមដោយសារតែផ្តួលជើងខ្លាំងនៅក្នុងការប្រកួតគឺ ប៊ី សុធារី ។ ទោះយ៉ាងណា សកម្មភាពរបស់ ផន ស្រីពី ចាប់ផ្តើមបញ្ចេញពន្លឺហើយមានការចាប់អារម្មណ៍ពីសាធារណជនជាបណ្តើរៗទោះបីជាមិនទាន់ខ្លាំងក្លាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_sR15ZPog7rSnVPK_GNBwTyteth_pgEaGiqHy4gCfCjAAV-EgWXoW0lnS6yOV0oiaIvaJ87uDdd0kGvU2UCbOrcU9RqmG9awlypYzl3ihvFMJSzmehxZ3N2SLDYSw7wHZp5pgIVUhQveWE3B4aeRVrPheP9dpL3CEQkp1JGO4eTjvPAO4dGR4MMpuJiSU/s2048/image_2025-06-10_08-51-13.png

បន្ទាប់ពីបញ្ចប់ការប្រកួត ផន ស្រីពី និង ប៊ី សុធារី សុទ្ធតែបង្ហាញមុខចូលរួមក្នុងកម្មវិធីនៅ ប្រទេសវៀតណាម ខណៈ សុធារី វិលត្រឡប់មកកម្ពុជាហើយប៉ុន្តែក្រឡេកទៅកាន់ ស្រីពី នៅតែបន្តសកម្មភាពនៅក្រៅប្រទេសក្នុងនាមជា Miss Cosmo Cambodia 2025។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9V-rNAimS9bKiayKzb7O6s491hhLnxeEv-KgCHT96ZOpMwIuSoe5EmM8_asQ80BxJwxX6cHRWI7Ur63f7XxtbFOFylYxm6b57jsfMsxcX22B5Em-rrShDAfEUTPLDGgFWnvEgtzkSVq6xzs5Spi3sIa_XPpkM-mrPqlm2yXkK26brIbw2CdUyU3xSMFgu/s2048/image_2025-06-10_08-51-16.png

ការបង្ហាញខ្លួនរបស់ ស្រីពី នៅប្រទេសវៀតណាម តាមកម្មវិធីបង្ហាញម៉ូតមួយចំនួនបានធ្វើ ឱ្យទស្សនិកជនមានការចាប់អារម្មណ៍ចំពោះនាងបើទោះបីជាកាលពីកន្លងមកថ្មីៗនេះ មានភាពការជជែកវែកញែកទង្វើរបស់ ស្រីពី ដែលមិនកាន់ដៃអ្នកច្នៃម៉ូតក្តីប៉ុន្តែនាងបានដោះស្រាយ ការយល់ច្រឡំនិងបានសូមទោសចំពោះកំហុសអចេតនា រួមទាំងបង្ហាញវីដេអូជមួយនឹងអ្នកច្នៃម៉ូតរូបនោះដើម្បីកាន់តែមានប្រសិទ្ធភាពមិនមែនត្រឹមតែសំណេររបស់នាងបកស្រាយការយល់ច្រឡំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlsFIo9TmsoYyCiSPLQqV4ZHdIgrkugYA2j_mfcAm-iHzZIMD1sFruZNQjqAWr6D2vZ7ZvTv_opdH7AHuTsg1lD3-cOF27NnomMjXr5u-Kq6jW-RWzjUkvkgIAEm8MIzw0ayJqurvlOGUzQK1MoD8VOHkuUAgJeVBKPcUL5dnwpA2ED87aocnGPcCNqhBC/s1926/image_2025-06-10_08-51-28.png

សកម្មភាពរបស់ ផន ស្រីពី បង្ហាញខ្លួនបែបនេះអ្នកគាំទ្រក៏សង្ឃឹមថាប្រជាប្រិយភាពរបស់ ផន ស្រីពី នឹងអាចយកឈ្នះចិត្តមហាជនបានច្រើនមុន នឹងការប្រកួតរបស់នាងនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxX-LeenYmfxGaqPPGYHCP14FZYXhhUIYl68XKrPIJexA_j4Cv_mO2XgKUl4wcA7xonw3PHE_5yAvPXVZc4k1ww-B8_9aCgLw-hRK5DlG8AsT7GMuD1a4p-aatXwNrM2JY6dYatJSmhvjLYYBntFOybN0H-1lIVJ48V_8Fh0S0fRvyqRLqS5jsKcxNM6a5/s2048/image_2025-06-10_08-51-33.png

គួរបញ្ជាក់ផងដែរថា ស្រីពី ក៏ធ្លាប់តំណាងប្រទេសកម្ពុជាម្តងហើយកាលពីស្ថិតក្រោម ការគ្រប់គ្រងរបស់លោកស្រី អ៊ឹម សុគន្ធា ប្រកួតក្នុងកម្មវិធី Miss Intercontinental 2024 ដោយបានជាប់TOP22៕

ថៃកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរមកនៅត្រឹមតែ៧ថ្ងៃ និងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតនៅព្រំដែន

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រទេសថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរមកនៅត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ពី​ចំនួន​៦០​ថ្ងៃ រួមទាំងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតក្នុងកាស៊ីណូនៅព្រំដែនផងដែរ ហើយថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPAt0g_5f2XhR_kWOGEgX1C5nkt7gahZZ2vddMX799puLaKkNxag6AKzVL4tSGwV24anZ7480VzBZecsAAClts-m17zkS-BppMQzcGSS456gjFCtJoq44UaMIkDXkEgWmjEQ1sTTwdCqssPelvRBD_GRn5SHHOsfyJoBfw1YfJAh4ZC9UHGeBIknDSWaUa/s1200/photo_2025-06-10_10-05-23.jpg
កាលពីថ្ងៃទី៩ ខែមិថុនា លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នៅថ្ងៃទី៨ ខែមិថុនា កន្លងមក កងទ័ពកម្ពុជា និងថៃបានចុះពិនិត្យមើលខ្សែបន្ទាត់ព្រំដែន និងរួមគ្នាលុបរណ្តៅដីនៅព្រំដែនតាមកិច្ចព្រមព្រៀងរួមគ្នា ព្រមទាំងកែសម្រួលកងកម្លាំងទាំងសងខាងតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiacipV5eatRsWRLxbxvnErqHNvKPfAhKKuZcPZIJQ7wvf2ugPzY-mIjsT1ucSQm2WCz0leFLzj9oeLV5_iab9iOiFAw5kiI3_OlSUrKlhT5XkfURNbD5Vz2MCCR5PEyXPNBh4r-efh3qPUTxxf00zgniXdaDAKlUlKagIB4dyZEnKx4yEM05-RS9jQfuCg/s990/image_2025-06-10_13-24-24.png
វាជាសញ្ញាល្អ និងបង្ហាញពីភាពស្មោះត្រង់របស់ភាគីកម្ពុជាក្នុងការកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងដោយសារការចរចាគ្រប់ជាន់ថ្នាក់ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីរយៈពេលវែង គោរពគ្នាទៅវិញទៅមក ជាពិសេស ការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ។ នេះជាការបង្កើតបរិយាកាសល្អឈានទៅរកកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW7END65NNzHOXQif-eESvOI1hcnJyMdLbUMCz60U3k1ERGoPHLwYwQTKS-c9yo4hQ0qcvavmQhSre3O-kzuWPU3NaS10jyTxG_9Gh-z4-BYUO971dfuSdaMy_b6ldT16OCqSA_B70KmKyNS8COuhbJRqpSK5vOMGSJJ_5wbhCaKmXeRx7OHgAdfLBr3SH/s2048/505226736_1062794112701934_8607734979183895657_n.jpg
ថៃសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនៅកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា នឹងជួយកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍រួមដែលមានភាពផុយស្រួយ ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ និងសុវត្ថិភាពរបស់ពលរដ្ឋរស់នៅព្រំដែនទាំងសងខាង ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងល្អប្រសើរ ហើយរដ្ឋាភិបាលថៃជឿជាក់ថា ការប្រើប្រាស់យន្តការដែលប្រទេសទាំងពីរមានរួមគ្នា ដូចជា ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅ (GBC), គណៈកម្មការព្រំដែនតំបន់ (RBC), ការចរចាទ្វេភាគីគ្រប់ជាន់ថ្នាក់ទាំងផ្នែកកងទ័ព និងពលរដ្ឋ រួមទាំងការលើកកម្ពស់ទំនាក់ទំនងល្អរបស់ពលរដ្ឋទាំងសងខាង នឹងជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrqBhUTk4KVYuNJsGbNL3Z65MTbRDyKEt4KiuRg-H3wAqSrnfC4COCDIE0yodm4oIIkktG03RWb8cplR-jLMJJtbNX20XoaPK66ZLew60UsTG6xwOF7f0pNoREeXvyaD7PepQh_I-oJxSfFIzQR44zubxrK5YS-EqxqKqnBEVklbfRSUce91csjDOvcFu4/s2048/505365442_1062794132701932_6850046064809032477_n.jpg

ចំណែកការគ្រប់គ្រងច្រកព្រំដែនជាប់កម្ពុជា គឺថៃនៅតែអនុវត្តដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ ។ ក្រៅពីនេះ មជ្ឈមណ្ឌលបង្ការ និងដោះស្រាយបញ្ហាគំរាមកំហែងដែលធ្វើឱ្យប៉ះពាល់សន្តិសុខនៅតំបន់ព្រំដែនជាប់ប្រទេសជិតខាង គឺថៃនឹងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការជួញដូរមនុស្សតាមព្រំដែនកម្ពុជា-ថៃ រួមទាំងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតដែលបញ្ជូនទៅកាស៊ីណូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6OAtPYnThgavpmhfjBmysrVJL3YkyRSVrdKSlYW2qw3_wOeefp2cL3j40CMsGH9jK2_Ko8n_-T_wVfHybEhm5E07DcnI2-Bt65WMV3JJfy1t6xAxp-dtZLS4C2QwzSuy2r5C8jwI0vzo6vJUT2zNyL8ZVn-oaxY583Hranw_aiWXu0l_IJwHoXL5VFLoa/s1280/505409970_1084018170584293_6438815478179584539_n.jpg

ក្រៅពីនេះ ថៃនឹងកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរអាចស្នាក់នៅថៃបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ពីចំនួន៦០ថ្ងៃ ហើយពុំប្រាកដចិត្តថា តើថៃនឹងកាត់បន្ថយរយៈពេលទិដ្ឋាការរហូតដល់ពេលណាទេ ។ ហេតុនេះ យើងនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរងាកមកជជែកគ្នាពីរយៈពេលស្នាក់នៅក្នុងទិដ្ឋាការម្តងទៀត ។ នេះបើតាមការលើកឡើងរបស់លោក និកាន់ឌេត ៕

គម្រោងផលិតអគ្គិសនីដើរដោយថាមពលខ្យល់ តម្លៃ២០៧លានដុល្លារ នឹងលេចរូបរាងនៅខេត្តមណ្ឌលគិរី

0

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តលើគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្កាវ៉ាត់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី។

គម្រោងនេះ ស្ថិតក្រោមការបោះទុនវិនិយោគក្នុងតម្លៃ២០៧លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ ១៤៤កន្លែង ហើយគ្រោងនឹងដាក់ដំណើការនៅឆ្នាំ២០២៦។

បន្ថែមពីគម្រោងនេះ កាលពីខែឧសភាកន្លងទៅ រដ្ឋសភា ក៏បាននុម័តលើគម្រោងវិនិយោគលើការផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ នៅខេត្តមណ្ឌលគិរី ចំនួន៦គម្រោងផ្សេងគ្នា ដែលមានអានុភាពសរុបចំនួន ៩០០មេហ្កាវ៉ាត់។

គួរបញ្ជាក់ថា ថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ គឺដើម្បីជួយរុញថាមពលស្អាត និងថាមពលកកើតឡើងវិញសម្រាប់ប្រព័ន្ធអគ្គិសនី នៅក្នុងប្រទេសកម្ពុជា៕

ថៃ សម្ញែងនាវាដឹកយន្តហោះចម្បាំង ស្របពេលកម្ពុជាត្រៀមធ្វើសមយុទ្ធជើងទឹក

0

កាលពីចុងសប្តាហ៍កន្លងទៅ កងទ័ពជើងទឹកថៃ បានបង្អួតនាវាចម្បាំងទំនើបៗ អមជាមួយនាវាដឹកយន្តហោះដែលមានតែមួយគត់នៅតំបន់អាស៊ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7oAwAW895UfbB-mOYPhjvDtzUUDR-HJa0_Q60EsZ-sSQZI-dWosMAPIGtUOqrnc-dx5ymqe26Eksnk6CX4rhZ7lJ3BTOeuRUbiDVLARa9bYNCsu0YI0DXuRUT9cgwWe1fJRoaRKEFdwBlxNFZWMFtehB_fRPlXsgGNFLqOuSvT6amiJifYA9JBxqABlu-/s1706/image_2025-06-06_15-52-59.png
ការបញ្ចេញនាវាដឹកយន្តហោះនេះ ហាក់មានចេតនាបញ្ចេញសាច់ដុំដល់ភាគីខាងកម្ពុជា  ស្របពេលដែលកម្ពុជាគ្រោងនឹងចល័តនាវាចម្បាំងទៅចន្លោះពូលូវ៉ៃ និងកោះតាង ដើម្បីធ្វើសមយុទ្ធបាញ់គ្រាប់ពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj16KlZdFJj9tvBCAx14vnqE-rG2u2-qo3pr7ULhRo34Ig-EmW1ykX9r_t_REO0sULpDi5o8irTLV1cPIKfjRGiCEixEVCzsEJTmNKE4zBhii7kJBE7nZ7x9-gHDBHJjqcO1Jn8QLrC6EYf9e8F2UkACXnbP20YmDs8ZVZ1c4NkjwzhfoOWea8Y9aHtXmse/s1706/image_2025-06-06_15-53-02.png

ចំពោះ នាវាផ្ទុកយន្តហោះចម្បាំងរបស់ថៃនេះ មានឈ្មោះថា “HTMS Chakri Naruebet” ដែលមានន័យថា “អធិបតេយ្យនៃរាជវង្សចក្រី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Llf-b7oyRgq8uBG_J3cm1dd19uiKDhpuCEjrVWioCySfWTn1iDtkYleFIcLC1vwcwDCsiibztVLXsWKy5fy7G825BrHVWONtsq6J3xz8XbCd5pJh2BHQPmwZAUu8f_ef6rhnV0K2HzbJMG3S8OHHPTgjg1lmFysO5hozzhKYk4eew0kNQO-w-SiRNaLX/s800/image_2025-06-06_15-52-57%20(2).png

នាវានេះ ត្រូវបានដាក់អោយប្រាក់ជាផ្លូវការនៅក្នុងឆ្នាំ ១៩៩៦ ដោយថៃបានទិញពីប្រទេសអេស៉្បាញក្នុងតម្លៃ២៨៥លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYfvNxCdRSKJBJcGy4-cueKrLa6_d_UdZAMaLrBM8DBFYf7nSWtsSrihBcBmmn-8W_gmFlM5NrGnROB6ufXxA9xWafoK_TX6gLApb8Yf5RhyphenhyphenXP356KD4Gn7ERAp8nD86n5rraq3NdJ5RwET6SoeM70wA_4ee4mTdfzeuqmAHYbX3xLLoFEvsCiNKYsTERC/s2224/image_2025-06-06_15-52-57.png

នាវាផ្ទុកយន្តហោះចម្បាំងនេះ មានទទឹង ២២.៣ម៉ែត្រ និងបណ្តោយ១៨៣ម៉ែត្រ ដែលអាចមានលទ្ធភាពផ្ទុកយន្តហោះចម្បាំង៦គ្រឿង និងឧទ្ធម្ភាគចក្រ៦គ្រឿង៕

 

ថៃលើកយកភស្តុតាងពីផ្កាយរណបមកបង្ហាញថា តំបន់«ចុងបូក»គឺស្ថិតក្នុងព្រំដែនថៃ

0

ប្រទេសថៃ ៖ ថ្មីៗនេះ កងយោធពលខេមរភូមិន្ទថៃ (RTARF) បានបង្ហាញរូបថតពីលើអាកាសថតដោយផ្កាយរណបមកធ្វើជាភស្តុតាង ដោយអះអាងថា តំបន់ «ចុងបូក (Chong Bok)» ដែលមានការប៉ះទង្គិចអាវុ.ធរវាងកងទ័ពខ្មែរ និង ថៃ កាលពីចុងខែឧសភាកន្លងទៅ គឺស្ថិតនៅក្នុងព្រំដែនរបស់ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMnF5mLbIdfq2ybpQd8kA5iiAlIPmccTiARkFf9dxD907BUM2lDJ8aATuP-q2HchZOb8cIi2Jx0n9by4bbdAqSlmX7cAxjHeqUGG2HIGTJyhvapNkD-pkC5syJb8HBPVBdKf38PGKBqZJEAjuDRevIpmFvtTrHl3rnvPKmHPruI9HWqhssARsfzi6op8Q/s1280/photo_2025-06-10_08-49-19.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation បានឲ្យដឹងថា នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេល 1 នាទី 28 វិនាទី គឺជាភស្តុតាងរូបថតពីលើអាកាសបានបង្ហាញយ៉ាងច្បាស់ថា តំបន់ចុងបូក ដែលជាកន្លែងការប៉ះទង្គិចគ្នាបានកើតឡើងគឺស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដែលជាទឹកដីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAxuOv_oSaDQtaEFASXa0xa_vuEraRWsJ1gjUbN5WgPtHsKL9Pi1Oe432BLQ3RxSWOaldpDxOlfrdk-w7N7G4wZrf9na5apOeo6vuuRrpYjqEQXAmT8SrLi2tJdIZRrWcwHzoY-Y4BaY81CvEetWYM4veq6RsqmAW9pnOhytRGF1Y3EdJpIRxwdf8HcO4p/s1280/photo_2025-06-10_08-49-21.jpg

ជាងនេះទៅទៀត អង្គភាព RTARF បានពន្យល់ថា ផែនទីដែលកម្ពុជាប្រើជាឯកសារយោង គឺជាផែនទីខ្នាត 1:200,000 ភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ 1907 គឺជាផែនទីដែលខ្វះព័ត៌មានលម្អិតគ្រប់គ្រាន់ ក្នុងការកំណត់ព្រំដែនឱ្យបានត្រឹមត្រូវ​ ហើយក៏មិនប្រកាន់ខ្ជាប់នូវគោលការណ៍ដែនទឹកដែលមានចែងក្នុងសន្ធិសញ្ញាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmAzvY5krI4Yg7iDwpRzCKX-vRwaix6Kisit4IxMvovRHkH39tIb16t3w-VzTjZYrMqPHPWG5kA61cxM5HA9rH3Nn01LscEPTRxYjO0HOyEfheExhXzX4VSATJIge9RIqc57XTtqjDH703krYoWvqrNs7-y8j1b5aZwSXQumxiz9UpWZEq96ZfQUVFnk85/s1280/photo_2025-06-10_08-49-20.jpg

មួយវិញទៀត ប្រទេសថៃប្រើប្រាស់ផែនទីខ្នាត 1:50,000 ដោយយោងទៅលើស៊េរីផែនទី L7018 ដែលជាផែនទីមានលក្ខណៈលម្អិតខ្ពស់ជាងខ្នាត 1:200,000 របស់កម្ពុជា។ ដូចនេះ ផ្អែកលើភស្តុតាងរូបថតពីលើអាកាសនេះ កងយោធពលខេមរភូមិន្ទថៃបានអះអាងយ៉ាងច្បាស់ថា តំបន់ «ចុងបូក » ដែលមានជម្លោះរវាងទាហានកម្ពុជា និងថៃបានកើតឡើង គឹស្ថិតក្នុងព្រំដែនប្រទេសថៃ។ ​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHQQ9wbQ35TNWgDfB6frKyacOz4gFidcPm8Dz7Y8iLwBfQ2KBHHrEkaCY8ZaF6FhKv_RNVD3aVUnbFEWW_m4EMvaNWdI8lPwJ-Yg0X8wvYxMxjodgwX8UDZmHqhNn32RgdnvPUsQLBgG0F982yD_X4_akrVBpyZcA3xbJpPee6Z1GgPtMchU9_-DJRd91N/s828/photo_2025-06-10_08-49-21%20(2).jpg

គួររំលឹកថា ការប៉ះទង្គិចគ្នាដោយអាវុ.ធរវាងទាហានកម្ពុជា និងថៃ បានកើតឡើងនាព្រឹកព្រលឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យទាហានខាងកម្ពុជាម្នាក់បានបា.ត់ប.ង់ជីវិត។ ហេតុការណ៍នេះ បាននាំឲ្យតំបន់ព្រំដែនមានភាពចម្រូងចម្រាស់ជាខ្លាំង ដែលតម្រូវឲ្យភាគីទាំងពីរបើកកិច្ចពិភាក្សាទ្វេភាគី ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី៕

https://www.facebook.com/share/v/16RD76pPGe/?mibextid=wwXIfr

កុំដាក់បន្លែទាំងនេះក្នុងទូរទឹកកកព្រោះវាបញ្ចេញសារធាតុពុលដល់ថ្លើម និងប្រឈមជំងឺមហារីក

0

ទូរទឹកកកពុំមែនជាកន្លែងសុវត្ថិភាពដែលអាចដាក់បន្លែគ្រប់មុខបានទេ អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតដាក់បន្លែ៤ប្រភេទនេះក្នុងទូរទឹកកក ហើយណែនាំឱ្យដាក់វានៅកន្លែងស្ងួតដើម្បីកុំឱ្យឆាប់ខូច និងរក្សាគុណភាពបន្លែ ។ ចំណុចសំខាន់ ការដាក់បន្លែទាំងនេះនៅក្រៅទូរទឹកក គឺមិនប្រឈមនឹងការដុះផ្សិត និងបញ្ចេញសារធាតុពុលដល់ថ្លើម ឬប្រឈមជំងឺមហារីក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBuS6OJUnpvskICWx2QWWBgHhRArjCUX7gzlT1LOhxNcbj2TF8f2n2GPyYsm5RBK-jZJ_7HlKiRvh0MCXL6MNvWqWHQL687ZyLsyZuLGvSoVzj3mkqFKPWCjx5ie507D8QuLqGndCl6iHYSiut1M1hGZ5ZbT-cWa-zrLEGf8IySoqdCINczVTG1gdET0c/s2000/image_2025-06-10_09-25-08.png
ការស្រាវជ្រាវបង្ហាញថា ទូរទឹកកកមិនមែនជាកន្លែងមានសុវត្ថិភាពដូចការគិតទេ ហើយការដាក់បន្លែមួយចំនួនក្នុងទូរទឹកកកអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពពេលបរិភោគវា ។ មនុស្សភាគច្រើនជ្រាបពីគ្រោះថ្នាក់ដោយសារការដាក់សាច់សត្វ និងត្រីស្រស់ៗក្នុងទូរទឹកកក ដែលប្រអប់សាច់សត្វគ្មានគំរបត្រឹមត្រូវ ប៉ុន្តែពួកគេបែរជាពុំជ្រាបថា ការដាក់បន្លែមួយចំនួនក្នុងទូរទឹកកកក៏ប៉ះពាលសុខភាពដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2988YHg7W2d7XmoEKHOJI11J3GNzy73jA_Mk0Th9wAtk5SGeFn_OAwS0nj7gicJgeAIw2RQxMeyPlbHHzE17gwBo1YJtFTf1gcFHyHBA3fIbXfGZAxvyHA3J8X67GZ9fCaqQZ8KVjGaAsv37Gxq5gP9QOWc3xKlEwccEj8b3vh6hN8ejespQF5IRhxxzs/s1200/image_2025-06-10_09-25-10.png

អ្នកជំនាញផ្នែកចំណីអាហារណែនាំថា គួរដាក់បន្លែទាំង៤នេះក្នុងទូរម្ហូប ជំនួសការដាក់ក្នុងទូរទឹកកក ពីព្រោះអាចធ្វើឱ្យមេរោគលូតលាស់ និងធ្វើឱ្យរសជាតិ ឬភាពស្រស់ៗរបស់បន្លែផ្លាស់ប្តូរ ។

១-ខ្ទឹមបារាំង ៖ ពុំចាំបាច់ដាក់ខ្ទឹមបារាំងក្នុងទូរទឹកកកទេ ដើម្បីកុំឱ្យម្សៅក្នុងខ្ទឹមបារាំងក្លាយជាស្ករធ្វើឱ្យវាឆាប់ស្អុយ ។ គួរដាក់វានៅកន្លែងស្ងួតមានសីតុណ្ហភាពមិនលើស១៨អង្សារសេ ប៉ុន្តែបើខ្ទឹមបារាំងបកសំបក ឬហាន់រួចហើយអាចដាក់វាក្នុងប្រអប់បិទឱ្យជិត ទើបដាក់ក្នុងទូរទឹកកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXGOJ5TD5voPbyLDX164uIm43HRnY5zJmqrn4TNZiCIRmJvJDc6_iH5s032G0Cdxhsrf_LeEUeAXpvFk5tYojCsUxmYVNNrU3yWypdvhexxOJnsNkXQiae_O2wj87_Uxva16SPv3kk2eMgCUx10h4MOgBgn_mDlbbFoFAgybaK4R6mWONqo_pCXvADfUc/s1200/image_2025-06-10_09-25-10%20(2).png

អ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារនៅសាកលវិទ្យាល័យ Arizona និយាយថា ខ្ទឹមបារាំងអាចរក្សាទុករហូតដល់៣ខែ ឬ៦ខែ បើទុកវានៅកន្លែងស្ងួត និងមានខ្យល់ចេញ-ចូលល្អ ។ គួរយកវាចេញពីថង់ផ្លាស្ទិក ពីព្រោះក្នុងថង់ផ្លាស្ទិកគ្មានខ្យល់ នឹងធ្វើឱ្យមានសំណើមក្នុងថង់បង្កមេរោគផ្សេងៗធ្វើឱ្យវាឆាប់ស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2BKT12TaWK1f-ksE8SAqLF3bqZO67bnxor-SGzMh2TRgCQ-j-j-cHonFWyhLuimmpIZPHAb0qcCvrl0kqFAInzvAFQ3Zfyp3GPPisCrSDpCBiJnGEy27AkBYz19NGW85vyX9O8p0oPpyETDZp0iqbeyDahsnkKoV0kEEEjFmSIXVwJn_fyYQGy5Mb5X6p/s1000/image_2025-06-10_09-25-11.png

២-ខ្ទឹមស ៖ ខ្ទឹមសក៏ដូចខ្ទឹមបារាំងដែរ ហើយមានវិធីទុកដាក់ដូចគ្នា ។ ការដាក់ខ្ទឹមសក្នុងទូរទឹកកកនឹងធ្វើឱ្យវាដុះពន្លកយ៉ាងឆាប់រហ័ស និងមានរសជាតិល្វីងក្នុងអាហារ ប៉ុន្តែវាគ្មានគ្រោះថ្នាក់ដល់សុខភាពខ្លាំងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VzU3SDoYVNRxNE6CDyixsiZxnkoRCeMegslM7pWMdqw2_uJUI7fAWBuU4YP-xxlC-l7GcLHUFmh-2FfITx7UGepkjPNzowkTCN6PY9aHM-ZOCd60cbI2r6KDJH3j78XHQcGOCXcGswpyG8xa6v_1Hby8QMQUOT9sP3Oi5zRdG-bc5bEkE8j_lx30TwnX/s850/image_2025-06-10_09-25-11%20(2).png
៣-ខ្ញី ៖ មើមខ្ញីពុំទាន់បកសំបកអាចរក្សាទុកបានច្រើនសប្តាហ៍នៅកន្លែងស្ងួត និងត្រជាក់ ប៉ុន្តែសីតុណ្ហភាពទាប និងសំណើមក្នុងទូរទឹកកកនឹងធ្វើឱ្យខ្ញីពុំទាន់បកសំបកឆាប់ស្អុយ និងដុះផ្សិត ។ ក្រៅពីនេះ វានឹងកាត់បន្ថយជាតិហឹររបស់ខ្ញី ធ្វើឱ្យរសជាតិអាហារផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNp9PHnswN35tKfwCuBiPPCYGLflxw_pNSGnitaVC59I9wY0Rt6Vt8gqQKnJX-ko1xFv7uY4Tl0_LRx-a4B0ju6EER3vUh-Qip4y5yI7mvqJ4wdeJvjiiVv2ET76QEoabSA5Yk19N6CLkfAO0Lo_jOX9mRB4SMKvlh6TzG3tVkih0xr6xEHc5t3hbjT13/s1280/image_2025-06-10_09-25-12.png

ការស្រូបក្លិនផ្សិតពីសំបកខ្ញីអាចធ្វើឱ្យកណ្តាស់ តឹងច្រមុះ កន្ទួលស្បែក ឬកើតជំងឺហឺត ។ ផ្សិតលើសំបកខ្ញីខ្លះទៀតធ្វើឱ្យក្អួតចង្អោរ មានបញ្ហារំលាយអាហារ ប៉ះពាល់ថ្លើម-តម្រងនោម និងកាត់បន្ថយសមត្ថភាពប្រឆាំងមេរោគពេលបរិភោគអាហារ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIDp4QAt9rRIVVbgtGJtYvM36uJJXY5lRkn-7Okboex3rxfbFIEvkg4J8IEJMMeQwsqQ-v2QvuYiYjZVX-FE_IfZC5TzXXcKL5OnWGeiAxzRFpCleUHGAlbM3RiuRMEVusPEwElT1qZyyDGjakoh8JSNY1FblvQz24wKEnJy96ytOQo5T_Wb3nzp6nX2I/s1000/image_2025-06-10_09-25-13.png

    ៤-តាសក់ ៖ តាសក់មានសំណើមខ្លាំងអាចធ្វើឱ្យជ្រាយ និងស្អុយយ៉ាងឆាប់រហ័ស បើទុកវាក្នុងទូរទឹកកកមានសំណើម ។ ការដាក់តាសក់ក្នុងប្រអប់បិទគំរបមិនជិតក្នុងទូរទឹកកក ប្រឈមនឹងមេរោគ Salmonella និង E. coli ដែលធ្វើឱ្យតាសក់រលួយ ។ ក្រៅពីនេះ កុំដាក់តាសក់នៅក្បែរផ្លែប៉ោម ចេក និងប៉េងប៉ោះ ពីព្រោះសារធាតុអេទីឡែននឹងធ្វើឱ្យតាសក់ឆាប់ខូច ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyx_aEumgK_JkozBQmsaPMALonCrrvidcyQmAeCjEgdtzxhTrs0bF0zctcCLgu0r07DSdOR8bIho4x_XpkevgAHHWOrK1Gk-OpGwhTobgFxS5n9ADT2z_IqnbuSiWrrSYrZHTp4iofNYN84BfQdFUf-TWLzs7OkbE01utepHWBiHpefycZiWyF38dONXh/s1200/image_2025-06-10_09-25-14.png