តំបន់មុំបី គឺជាព្រំប្រទល់ប្រសព្វប្រទេសចំនួន៣ ដែលក្នុងនោះជាប់ខេត្តព្រះវិហារ នៃប្រទេសកម្ពុជា,ខេត្តអ៊ូប៊ុននៃប្រទេសថៃ និងខេត្តចំប៉ាសាក់ នៃប្រទេសឡាវ។
តំបន់នេះ ធ្លាប់បានក្លាយជាសមរភូមិប្រយុទ្ធគ្នា រវាងកងទ័ពកម្ពុជា-ថៃ អំឡុងពេលប្រទេសថៃឈ្លានពានចង់បានប្រាសាទព្រះវិហារ។
ក្រោយមក នៅឆ្នាំ២០១៩ ភាពតានតឹងក៏ផ្ទុះឡើងម្តងទៀត គ្រានោះកងទ័ពឡាវបានលើកគ្នាចូលមកឈរជើងទឹកដីខ្មែរក្នុងចំណុចទន្លេរពៅ ដោយសំអាងថាជាទឹកដីរបស់គេ ។
តែយ៉ាងណាមិញ បញ្ហានេះមិនបានឈានទៅដល់ការប៉ះទង្គិចដោយអាវុធនោះទេ ដោយកាលនោះសម្តេចតេជោហ៊ុន សែន បានទាក់ទងទៅភាគីឡាវឱ្យដកទ័ពជាបន្ទាន់។
បច្ចុប្បន្ន តំបន់មុំបី នៅតែមានភាពតានតឹង ដោយថៃចង់បានតំបន់នេះយកទៅកាន់កាប់ ខណៈមុំបីត្រូវបានកម្ពុជាឈរជើងតាំងពីឆ្នាំ១៩៨៨ មុនសង្គ្រាមដណ្តើមប្រាសាទព្រះវិហារទៅទៀត។
គួរបញ្ជាក់ថា ដើម្បីធ្វើដំណើរទៅតំបន់នោះ យើងអាចធ្វើដំណើចេញពីខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ឬខេត្តសៀមរាប ទៅស្រុកជាំក្សាន្ត ដែលមានចម្ងាយប្រមាណជាង៥០គីឡូម៉ែត្រ៕










