ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រទេសថៃបានសម្រេចកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរមកនៅត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ពី​ចំនួន​៦០​ថ្ងៃ រួមទាំងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតក្នុងកាស៊ីណូនៅព្រំដែនផងដែរ ហើយថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPAt0g_5f2XhR_kWOGEgX1C5nkt7gahZZ2vddMX799puLaKkNxag6AKzVL4tSGwV24anZ7480VzBZecsAAClts-m17zkS-BppMQzcGSS456gjFCtJoq44UaMIkDXkEgWmjEQ1sTTwdCqssPelvRBD_GRn5SHHOsfyJoBfw1YfJAh4ZC9UHGeBIknDSWaUa/s1200/photo_2025-06-10_10-05-23.jpg
កាលពីថ្ងៃទី៩ ខែមិថុនា លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា នៅថ្ងៃទី៨ ខែមិថុនា កន្លងមក កងទ័ពកម្ពុជា និងថៃបានចុះពិនិត្យមើលខ្សែបន្ទាត់ព្រំដែន និងរួមគ្នាលុបរណ្តៅដីនៅព្រំដែនតាមកិច្ចព្រមព្រៀងរួមគ្នា ព្រមទាំងកែសម្រួលកងកម្លាំងទាំងសងខាងតាមកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiacipV5eatRsWRLxbxvnErqHNvKPfAhKKuZcPZIJQ7wvf2ugPzY-mIjsT1ucSQm2WCz0leFLzj9oeLV5_iab9iOiFAw5kiI3_OlSUrKlhT5XkfURNbD5Vz2MCCR5PEyXPNBh4r-efh3qPUTxxf00zgniXdaDAKlUlKagIB4dyZEnKx4yEM05-RS9jQfuCg/s990/image_2025-06-10_13-24-24.png
វាជាសញ្ញាល្អ និងបង្ហាញពីភាពស្មោះត្រង់របស់ភាគីកម្ពុជាក្នុងការកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងដោយសារការចរចាគ្រប់ជាន់ថ្នាក់ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធីរយៈពេលវែង គោរពគ្នាទៅវិញទៅមក ជាពិសេស ការប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ ។ នេះជាការបង្កើតបរិយាកាសល្អឈានទៅរកកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW7END65NNzHOXQif-eESvOI1hcnJyMdLbUMCz60U3k1ERGoPHLwYwQTKS-c9yo4hQ0qcvavmQhSre3O-kzuWPU3NaS10jyTxG_9Gh-z4-BYUO971dfuSdaMy_b6ldT16OCqSA_B70KmKyNS8COuhbJRqpSK5vOMGSJJ_5wbhCaKmXeRx7OHgAdfLBr3SH/s2048/505226736_1062794112701934_8607734979183895657_n.jpg
ថៃសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនៅកម្ពុជា នាថ្ងៃទី១៤ ខែមិថុនា នឹងជួយកាត់បន្ថយភាពតានតឹងនៃស្ថានការណ៍រួមដែលមានភាពផុយស្រួយ ដើម្បីរក្សាសណ្តាប់ធ្នាប់ក្នុងតំបន់ និងសុវត្ថិភាពរបស់ពលរដ្ឋរស់នៅព្រំដែនទាំងសងខាង ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងល្អប្រសើរ ហើយរដ្ឋាភិបាលថៃជឿជាក់ថា ការប្រើប្រាស់យន្តការដែលប្រទេសទាំងពីរមានរួមគ្នា ដូចជា ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅ (GBC), គណៈកម្មការព្រំដែនតំបន់ (RBC), ការចរចាទ្វេភាគីគ្រប់ជាន់ថ្នាក់ទាំងផ្នែកកងទ័ព និងពលរដ្ឋ រួមទាំងការលើកកម្ពស់ទំនាក់ទំនងល្អរបស់ពលរដ្ឋទាំងសងខាង នឹងជាមធ្យោបាយមានប្រសិទ្ធភាពក្នុងការដោះស្រាយជម្លោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrqBhUTk4KVYuNJsGbNL3Z65MTbRDyKEt4KiuRg-H3wAqSrnfC4COCDIE0yodm4oIIkktG03RWb8cplR-jLMJJtbNX20XoaPK66ZLew60UsTG6xwOF7f0pNoREeXvyaD7PepQh_I-oJxSfFIzQR44zubxrK5YS-EqxqKqnBEVklbfRSUce91csjDOvcFu4/s2048/505365442_1062794132701932_6850046064809032477_n.jpg

ចំណែកការគ្រប់គ្រងច្រកព្រំដែនជាប់កម្ពុជា គឺថៃនៅតែអនុវត្តដើម្បីរក្សាសន្តិភាព និងសណ្តាប់ធ្នាប់ ។ ក្រៅពីនេះ មជ្ឈមណ្ឌលបង្ការ និងដោះស្រាយបញ្ហាគំរាមកំហែងដែលធ្វើឱ្យប៉ះពាល់សន្តិសុខនៅតំបន់ព្រំដែនជាប់ប្រទេសជិតខាង គឺថៃនឹងចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការជួញដូរមនុស្សតាមព្រំដែនកម្ពុជា-ថៃ រួមទាំងកាត់ផ្តាច់ភ្លើង-អ៊ីនធើរណេតដែលបញ្ជូនទៅកាស៊ីណូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6OAtPYnThgavpmhfjBmysrVJL3YkyRSVrdKSlYW2qw3_wOeefp2cL3j40CMsGH9jK2_Ko8n_-T_wVfHybEhm5E07DcnI2-Bt65WMV3JJfy1t6xAxp-dtZLS4C2QwzSuy2r5C8jwI0vzo6vJUT2zNyL8ZVn-oaxY583Hranw_aiWXu0l_IJwHoXL5VFLoa/s1280/505409970_1084018170584293_6438815478179584539_n.jpg

ក្រៅពីនេះ ថៃនឹងកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរអាចស្នាក់នៅថៃបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ពីចំនួន៦០ថ្ងៃ ហើយពុំប្រាកដចិត្តថា តើថៃនឹងកាត់បន្ថយរយៈពេលទិដ្ឋាការរហូតដល់ពេលណាទេ ។ ហេតុនេះ យើងនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរងាកមកជជែកគ្នាពីរយៈពេលស្នាក់នៅក្នុងទិដ្ឋាការម្តងទៀត ។ នេះបើតាមការលើកឡើងរបស់លោក និកាន់ឌេត ៕