Home Blog Page 432

ផលប៉ះពាល់មួយចំនួនដល់សុខភាព បើអ្នកមិនងូតទឹកមុនពេលសម្រាន្ត

0

មនុស្សភាគច្រើនគិតថា ការពុំងូតទឹកមុនពេលចូលសម្រាន្តគ្មានបញ្ហាអ្វីទេ ប៉ុន្តែតើជ្រាបទេថា វាមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពលើសពីការគិត ។ យោងតាមការស្រាវជ្រាវបង្ហាញថា ការពុំងូតទឹកមុនពេលចូលសម្រាន្តប្រឈមនឹងផលប៉ះពាល់សុខភាពជាច្រើន រួមមាន ៖

១-ប្រមូលផ្តុំមេរោគ និងមានបញ្ហាស្បែក ៖ ការស្រាវជ្រាវរបស់ American Academy of Dermatology បង្ហាញថា ការពុំងូតទឹកមុនពេលសម្រាន្ត គឺជាការប្រមូលផ្តុំមេរោគ និងធ្វើឱ្យរលាកស្បែករយៈពេលយូរ ពីព្រោះមេរោគដែលប្រមូលផ្តុំពេលថ្ងៃនឹងកើនឡើងរហូតដល់៣២ភាគរយ ជាពិសេស អ្នកមានបញ្ហាស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKL5N7gHo8CKA8SEEfCDRDxNnHazThI2fjr8i6ibNirB6DzEeRkRfoXTN3sJRlax4bKElauxHG8FWXNwcYXX61YP_tbEfhiIWctaivVpVFrr_aw2B_S_U_5Nsz2_H0gtAREFrV88E4N3xm9KPswhhBnNn1fRKirDCIwdN7t_ykZPNAVp8ZYv9tlqrCq7c/s720/image_2025-06-11_10-30-22.png

២-ប៉ះពាល់គុណភាពការសម្រាន្តលក់ ៖ ការស្រាវជ្រាវក្នុង Journal of Sleep Medicine បង្ហាញថា ការងូតទឹកក្តៅឧណ្ឌៗមុនពេលចូលសម្រាន្តជួយឱ្យរាងកាយស្រស់ថ្លា កាត់បន្ថយភាពតានតឹង និងបង្កើនគុណភាពការសម្រាន្តលក់រហូតដល់២០ភាគរយ ។ ផ្ទុយទៅវិញ ការពុំងូតទឹកមុនសម្រាន្តនឹងធ្វើឱ្យពិបាកសម្រាន្តលក់ និងភ្ញាក់កណ្តាលយប់ជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE61vzOLUSy9_LE7gt0p2Yal_ejzSMblfUdc9Iwhx6NG8MgawrZr1eDH567i8B8AEMfasE5QgLoqrzJ4jF5GBzjsgftKyt5OmR9ffTDO6OPS6RYET8-I0xXtHWCzJn1yfBI8WFY2r9aFnSQ-tJRcQiwTCpXH5KHC-hbLJZRYxoWUpJqUQbSBWgsrTE8q1Q/s650/image_2025-06-11_10-30-19%20(2).png

៣-បង្កើនហានិភ័យអាឡែស៊ីស្បែក ៖ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Manchester គឺបើយើងពុំងូតទឹកមុនពេលសម្រាន្ត សារធាតុផ្សេងៗដែលបង្កជាអាឡែស៊ីស្បែក ដូចជា ៖ ធូលីដី និងកំទេចផ្សេងៗនឹងប្រមូលផ្តុំនៅលើកម្រាលពូកដែលយើងសម្រាកបណ្តាលឱ្យមានហានិភ័យអាឡែស៊ីស្បែក ឬធ្វើឱ្យបញ្ហាអាឡែស៊ីកាន់តែធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1o_nBrRzFFbTKl1b-jBHxWyJAZ2xrm-AJMZKI3ph-FpYH9SE0fUOJ4BV9A0XshhpIdyuBZQMzW6P8M1zbR2r3PQo_ym9KaUx_o-fUBpZlUo7nzohGuobylyIxRG0aru_WVYDgolETp4Pl2BIyoFbHry6Y9mkfGEVCibMGnHYPF01mQaxe01Ku2_xOvGT0/s1500/image_2025-06-11_10-30-19.png

ហេតុនេះ កុំភ្លេចងូតទឹកមុនចូលសម្រាន្ត ពីព្រោះការងូតទឹកពេលនេះមិនត្រឹមតែធ្វើឱ្យរាងកាយស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាកាត់បន្ថយការប្រមូលផ្តុំមេរោគផ្សេងៗ ជួយឱ្យឆាប់សម្រាន្តលក់ និងការពារអាឡែស៊ីស្បែក ៕

ក្រុមជ្រុលនិយមថៃចោ.ទថា ទាហានកម្ពុជាបានល្មើសចូលទឹកដីថៃចំនួន៦៥១ដង មុនមានការប៉ះទង្គិច

0

ប្រទេសថៃ ៖ កងទ័ពថៃកាលពីថ្ងៃអង្គារនេះ បាននិយាយថា ព្រំដែនកម្ពុជា-ថៃត្រង់តំបន់«ចុងបូក» ខេត្តអ៊ូប៊ុនរ៉ាត់ថានី ប្រទេសថៃ ត្រូវបានឈ្លានពានចូលដោយភាគីកម្ពុជាចំនួន 651ដង ដោយមានទាំងការឡើងទៅច្រៀងភ្លេងជាតិនៅប្រាសាទតាមាន់ធំជាចំណុចចាប់ផ្តើម និងនាំទៅដល់ការដុតព្រះពន្លាត្រមូក ការជីកលេណដ្ឋាន និងការប៉ះទង្គិចគ្នា មុនពេលដែលកងទ័ពទាំងពីរបានចរចារត្រឡប់ទៅទីតាំងដើមវិញនៅថ្ងៃទី 1 មិថុនា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod ។

ប្រភពដដែលបានបន្តទៀតថា ចាប់ពីដើមឆ្នាំ ២០២៥ មក ភាពតានតឹងកើនឡើងនៅតំបន់ព្រំដែនរវាងថៃ–កម្ពុជា ជាពិសេសនៅចំណុច ចុងបូក។ ថៃបានរាយការណ៍ថា ភាគីកម្ពុជាបានរំលោ.ភអនុស្សរណៈការយោគយល់ឆ្នាំ 2000 (MOU 43) រហូតដល់ ៦៥១ ដង។ ករណីរំលោ.ភចូលអធិបតេយ្យភាពថៃនេះ បានចាប់ផ្តើមនៅថ្ងៃទី 13 កុម្ភៈ 2025 នៅពេលដែលពលរដ្ឋ និងទាហានកម្ពុជា នាំគ្នាឡើងទៅប្រាសាទ តាមាន់ធំ (ដែលស្ថិតក្នុងដែនដីថៃ) ហើយបានច្រៀងបទជាតិរបស់កម្ពុជា។ រដ្ឋាភិបាលថៃបានបង្ហាញការតវ៉ាយ៉ាងផ្លូវការទៅនឹងសកម្មភាពនេះ។

បន្ទាប់មក ស្ថានភាពកាន់តែតានតឹងនៅចុងខែកុម្ភៈ បន្ទាប់ពីកម្ពុជាបានដាក់ពង្រាយកងទ័ពនៅតំបន់នោះ។ ដល់ថ្ងៃទី 1 មីនា «សាលាត្រីមុខ» ដែលជានិមិត្តសញ្ញានៃមិត្តភាពថៃ-ឡាវ-កម្ពុជា ត្រូវបានឆាបឆេះ និងក្រោយមកកងយោធាថៃបានទទួលព័ត៌មានថា ទាហានកម្ពុជាបានបញ្ចូលកម្លាំង និងជីកលេណដ្ឋាននៅក្នុងដែនដីថៃប្រហែល 150 ម៉ែត្រ។

មកដល់ថ្ងៃទី២៨ ខែឧសភា ការប៉ះទង្គិចមួយបានកើតឡើង បន្ទាប់ពីកងទ័ពកម្ពុជាបានបា.ញ់លើកងកម្លាំងល្បាតឈ្លបរបស់ថៃ។ មួយថ្ងៃក្រោយមក មេដឹកនាំយោធាកំពូលនៃប្រទេសទាំងពីរ ក៏បានជួបប្រជុំគ្នា និងបានយល់ព្រមលើវិធានការកាត់បន្ថយ រួមទាំងការកែសម្រួលទ័ព និងការប្រើប្រាស់គណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីដោះស្រាយបញ្ហា។ ទោះយ៉ាងណាក៏ដោយ ក្រោយមកកម្ពុជាបានបរាជ័យក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងនេះ ដោយបដិសេធមិនព្រមដកថយ និងបន្តការទន្ទ្រានកាន់កាប់លើដែនអធិបតេយ្យភាពថៃដដែល។

ប្រទេសថៃបានបង្ហាញការតវ៉ាម្តងហើយម្តងទៀត នៅពេលដែលកម្ពុជាបានសាងសង់ផ្លូវថ្នល់ កែលម្អទីតាំងកាំភ្លើង និងជីកលេណដ្ឋានក្នុងតំបន់ដែលកំពុងមានវិវាទ។ នៅថ្ងៃទី៤ ខែមិថុនា នេះប្រទេសថៃបានបញ្ជាក់ជាថ្មី នូវអធិបតេយ្យភាពរបស់ខ្លួនលើប្រាសាទចំនួន ៤ និងបានរិះគន់ការប៉ុនប៉ងរបស់កម្ពុជាក្នុងការយកបញ្ហានេះទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ។

ដើម្បីឆ្លើយតបទៅនឹងភាពតានតឹងដែលបន្តកើតមាន នៅថ្ងៃទី 7 ខែមិថុនា ប្រទេសថៃបានដាក់បទប្បញ្ញត្តិថ្មីលើការឆ្លងកាត់ព្រំដែន ដោយកាត់បន្ថយម៉ោង និងការរឹតបន្តឹងច្រកទ្វារអន្តរជាតិ ។ កងកម្លាំងភារកិច្ចយោធាត្រូវបានរដ្ឋាភិបាលផ្តល់សិទ្ធិក្នុងការត្រួតត្រាលើចំណុចចេញ-ចូលព្រំដែន ហើយយុទ្ធសាស្ត្របួនដំណាក់កាលត្រូវបានណែនាំ ចាប់ពីការរឹតបន្តឹងការចូលប្រទេស រហូតដល់ការបិទព្រំដែនពេញលេញប្រសិនបើស្ថានការណ៍កាន់តែអាក្រ.ក់។

នៅថ្ងៃទី 8 ខែមិថុនា ការពិភាក្សារកចំណុចកណ្ដាលមួយបានកើតឡើង គឺភាគីទាំងពីរបានយល់ព្រមកែសម្រួលកងទ័ពទៅកាន់ទីតាំងដើមឆ្នាំ 2024 រៀងៗខ្លួន ដើម្បីស្ដារស្ថានការណ៍ និងរក្សាទំនាក់ទំនងតាមរយៈគណៈកម្មាធិការព្រំដែនក្នុងតំបន់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងកាត់បន្ថយភាពតានតឹងមុនពេលកិច្ចប្រជុំ JBC ដែលគ្រោងធ្វើនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2025៕

អ្នកអត់ដៃគូ! នៅចិនមានសេវាជួលមនុស្សប្រុសឱបម្តងរយៈពេល៥នាទី កំពុងល្បីខ្លាំង

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា យុវតីចិនជាច្រើនបានចំណាយប្រាក់ប្រមាណជាង៥ដុល្លារ ដើម្បីជួលមនុស្សប្រុសឱបរយៈពេល៥នាទី ដែលសេវាកម្មនេះឈ្មោះ «Man Mums» ។ ការចំណាយប្រាក់របស់យុវតីចិន ដោយសារពួកនាងចង់កាត់បន្ថយភាពតានតឹងផ្លូវចិត្ត និងទទួលបានភាពកក់ក្តៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi93WwL2UfkjaGiqKrd0AKWJg7iqPvfiZuBaDk8ghCyq4IGq65AJOKawdglZAdI6cOoAKpvuDoadPKU2tHsIwAU8_xzjTOKfxvtk5kij9P9pro2t-ADaBhDq4mILVQ4LCVH7nUHXYRCOjH7-VlfNu7ZT1_G8ddK_85vW3l_92_aYw_cnNqwZPGHdJTANOHL/s1000/image_2025-06-11_09-28-59.png
សេវាកម្មឱបទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមយុវតីចិន គឺការជួលមនុស្សប្រុសឱបម្តងត្រូវចំណាយប្រាក់ប្រមាណ៥០យាន់ (ឬជាង៥ដុល្លារ) ដើម្បីជាការលួងលោមផ្លូវចិត្តរយៈពេល៥នាទី ។ កាលពីមុន Man Mums សំដៅលើមនុស្សប្រុសមានសាច់ដុំធំៗ ប៉ុន្តែបច្ចុប្បន្ន Man Mums សំដៅលើមនុស្សប្រុសមានរាងកាយរឹងមាំ ទន់ភ្លន់ និងកក់ក្តៅ ដែលអាចឱបមនុស្សស្រីឱ្យអស់កង្វល់ និងមានអារម្មណ៍រីករាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjyXhPcVIgo2a4ClRo2shuCF_-Q63CcG0mZjujzm4FTei6LBfraoG4u9r513MnGDyV7yrSWMDZJZRkPiq7rsenypctPhUKo8qMVozHakxEQiKLVsPBKAcvqV2_3Q5FNAiKMTjz_85FA71bXElc6F3_0lCgEvVBecvshpmteTO9qmSzQ4_blVrE4gb503sr/s688/image_2025-06-11_09-29-00.png
សេវាកម្មឱបបង់ប្រាក់នេះធ្វើឡើងតាមរយៈ App និងផ្ញើសារជជែកគ្នា បន្ទាប់មក ក៏ណាត់ជួបគ្នានៅទីសាធារណៈ ដូចជា ៖ ហាងលក់ទំនិញ និងស្ថានីយរថភ្លើងក្រោមដី ដើម្បីឱ្យយុវតីសប្បាយចិត្តក្នុងពេលពួកនាងមានអារម្មណ៍តានតឹង និងឯកោ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHBwRfj2cpC7X2d0AD5dr56Sr4AplMuDPyd-fa2YyH4AoSl-fluXwhMnGAMpKgYMCvM1Mrx6vUuYVhRz9qRreNPqZZUYPAXKoHuwvxMSN95AYquzQTBmK9wAa666b7QcqUoQQqdm96zdRp1N8WxATifqCZnOgZSQVsTOJa64I7j7-alHHdjHgAWvOEYEST/s2000/image_2025-06-11_09-29-56.png

ថ្មីៗនេះ មាននិស្សិតស្រីម្នាក់បានប្រឈមនឹងភាពតានតឹងក្រោយពីធ្វើនិក្ខេបបទ ហើយនាងបានសរសេរក្នុងបណ្តាញសង្គមថា ៖ «ខ្ញុំចង់ជួល Man Mums ចិត្តល្អ និងរូបរាងសង្ហាមកឱបដើម្បីជួយបន្ធូរភាពតានតឹងក្នុងជីវិត ។ ខ្ញុំធ្លាប់ឱបពេលរៀនថ្នាក់មធ្យមសិក្សាមានអារម្មណ៍ថាមានសុវត្ថិភាពណាស់ គ្រាន់តែឱបត្រឹម៥នាទីនៅស្ថានីយរថភ្លើងក្រោមដី គឺគ្រប់គ្រាន់ហើយ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUzLH273pkMkOonQ-0BqIBAlTDNrIVZzY8wCPC8z8Xbw0fYTjRzoW81lHi08q-BMzPmnrESrXYZc0Ws5d8UWwRIbCUwZtWhvAjlURGlZZdZZP6cEr0YTYuSpgwzYNusj0QGCZeXO9kFSiXCtOnSoerafHqBLLeCfqNtIi-eV7DBUYVdU5XvakqLItxtZi/s696/photo_2025-06-10_09-09-54%20(2).jpg
ការបង្ហោះរបស់នាងបានល្បីល្បាញភ្លាមៗ និងមានអ្នកចូលបញ្ចេញយោបល់រហូតដល់ជាង១សែននាក់ ។ ពេលសរសេរពាក្យថា Man Mums ក្នុងបណ្តាញសង្គម យើងនឹងឃើញការបង្ហោះរបស់យុវតីចិនជាច្រើននៅទីក្រុងធំៗស្វែងរកមនុស្សមកឱប ដែលមនុស្សប្រុសត្រូវមានអត្តចរិតល្អ គ្មានចិត្តឆេវឆាវ រូបសង្ហា និងមុខមាត់ស្អាត ។ រីឯស្ត្រីដែលមានកម្ពស់ខ្ពស់ និងរាងកាយរឹងមាំ ក៏អាចធ្វើជា Man Mums បានដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjun_4L0wZKQrpV4Z1Wq_U8z7JvKcmwI8Dk0qZLoOOpCPTEAKweaD1T-Gk3IMQL6eBK8Icru4Kg4l-vxPXlcCziefpl40AGCouwQZRsten4tMUaY5ZHt6i2QvxsShGjHXOMzKqpGfcOwzF8K8lsJUv1uCmcOn9KPI9B9vq_mJmvjd_1K0qByacnf99VZsVq/s550/photo_2025-06-10_09-09-54%20(3).jpg
នារីម្នាក់ប្រាប់ថា ក្រោយពីនាងបានធ្វើការលើសម៉ោងចំនួន៣ម៉ោង នាងក៏ណាត់ជួប Man Mums ម្នាក់មកឱបរយៈពេល៣នាទី ហើយនាងក៏រៀបរាប់ពីភាពតានតឹងនៅកន្លែងធ្វើការ ។ នារីម្នាក់ទៀតថា គ្រាន់តែមានអ្នកណាម្នាក់ឱបយ៉ាងណែនដោយពុំចាំបាច់សួរនាំអ្វី វាជួយឱ្យខ្លួនមានអារម្មណ៍ថា ពុំបាននៅតែម្នាក់ឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbLtngO-Cviw9PibwaeBuf8qARFIuC-Bf9BZjapUNdHAdhMvXzxcGuXG_maTgRHpT6urjqvLk_7rjpVi_KlXtvo7C3GDZAQGnW1NXA3lq4z0cmOUHl07qElGIU7BsCI528csDn7YtSnWHk6vRSRJWCXzXTLVTFh6EX-phpp5Es2HKJkuntVN2RGawyuPmM/s852/photo_2025-06-10_09-09-54.jpg

ទោះជាមនុស្សខ្លះយល់ថា ការជួលមនុស្សមកឱបជារឿងចម្លែកនៅតាមទីក្រុងធំៗ ប៉ុន្តែសម្រាប់យុវតីចិនជាច្រើនមានអារម្មណ៍ថា មានសុវត្ថិភាពក្រោយបានឱបមនុស្សប្រុសណាម្នាក់ដើម្បីព្យាបាលផ្លូវចិត្តពេលឯកោ រងសម្ពាធ និងតានតឹង ៕

ល្អអ្វីម្ល៉េះ! កុយ អេនណា បញ្ចេញសម្រស់អប្សរានៅលើទឹកដីប្រាសាទវិហារ

0

បវរកញ្ញា កុយ អេនណា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍និងមានការសរសើរ ចំពោះនាងបន្ទាប់ពីបង្ហាញខ្លួនជា អប្សរាយ៉ាងស្រស់ស្អាតនៅឯប្រាសាទព្រះវិហារ លើកំពូលភ្នំដងរែក។ បន្ទាប់ពីទៅដល់ប្រាសាទព្រះវិហារ អេនណា បានលាន់មាត់ថា លើសពីភាពស្រស់ស្អាតនិងអស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUNV0Ttzys14yUigesNRoiiiRK_xGwpS8MyixDPcfzH8uI1OZlwKrJS-Dj0TuCmadR_BmfugjCaZuXcKhIl7c_C8CbriivSUXti7AY9EDn3KNDYrfaTjOnY2jyKFabx2ltuUjFQkiNSvm3VK4iY7z2oGVi-dn1MtAklIdhK0goiDosep1MF3mY5DtasGP2/s2048/image_2025-06-10_14-52-40.png

នៅថ្ងៃទី១០ មិថុនា នេះ កុយ អេនណា បានបង្ហាញវីដេអូខ្លីៗនៅលើបណ្តាញសង្គមរបស់ ខ្លួនជាមួយនឹងឈុតអប្សរារួមទាំងទីតាំងដែលនាងនិងក្រុមការងារកំពុងស្ថិតនៅគឺប្រាសាទព្រះវិហារ។ តាមការបញ្ជាក់របស់ កុយ អេនណា នៅក្នុងផ្នែកមតិយោបល់បានឱ្យដឹង ឈ្មោះថា គឺ អប្សរា ស្រីសិខគិរីស្វរៈ ដែល តំណាងថា អប្សរាបា្រសាទព្រះវិហារ ព្រោះប្រាសាទនេះកសាង ឡើងដើម្បី ទន្ទិសថ្វាយដល់ ស្រីសិខគិរីស្វរៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkYyuIfGfTJXtMidkW5WpqpGtUTNgCHF8RK1D8fSOcfnVExRoiSt_oLij9hXpmG17GKzytYnPdETo9UvAIG1H7d-z2hQL44d1qQFLRDtinXrKHdS_QTowrPHlw9YIkI-lM0M8uZvWWypbYQgZV_eJmmem01X4f0aIQfyMnWrihy7fyf1zvOmOInVmBwpgM/s2048/image_2025-06-10_14-52-41.png
ជាមួយនឹងការបង្ហាញខ្លួនយ៉ាងស្រស់ស្អាតពេញដោយវប្បធម៌ខ្មែរទៅកាន់ទីកន្លែងមួយនេះ កុយ អេនណា បានបង្ហាញអារម្មណ៍រំភើបថា ទីនេះលើសពីភាពស្រស់ស្អាតនិងអស្ចារ្យ។

កន្លងមកថ្មីៗនេះ មានការបង្ហាញថាប្រាសាទព្រះវិហារគឺស្ងាត់ភ្ញៀវទេសចរណាស់ ពុំសូវមានអ្នកទៅលេងនោះទេ ខណៈប្រាសាទដ៏អស្ចារ្យរបស់ខ្មែរដែលថៃចង់បានឡើងញាក់សាច់នេះរង់ចាំភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9ZwP7T-_XKZeURyFmIB6lvsYSs3wiLtFyFZ0dBonGDYIS0F-ta8sSeniCu2DrJIfcanudu0uy5Qi-j_SQLL7s0VXOplyQCwUvE8-Kv8-9heNMltGxbUpMRDrmvwf_aqqibGsdQXpWC5q8MBsa6RKKuZBpGuj8p9MtwknNxuldIfr2gOH-IqcC_xoiadcH/s833/Screenshot%202025-06-11%20090432.png
ការបង្ហាញខ្លួនរបស់ កុយ អេនណា ស្របពេលដែលប្រាសាទព្រះវិហារពុំសូវមានភ្ញៀវទេសចរទៅដល់នោះប្រៀបដូចជាឱកាសមួយដែលជួយផ្សេព្វផ្សាយនឹងរម្លឹកទៅកាន់ប្រជាជនថាប្រាសាទដ៏អស្ចារ្យមួយនេះកំពុងទន្ទឹងរង់ចាំជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkX7rekIeO5twUsjqFV2aEBVLMm_pGxA8FXOspnEfeaob7qOBootCSTaRKNaXseNFATte-IKMlOaTKcmHOQKNiKlnNaWkpFoVjfV1zhIv_BNkMp_sVMGhT4THFdIN4TCGcHX_8Spw4S7GjdSZp1ua53WK7hW7P9KqBHV0XGSNHL_qbN1LYFnS1ZxAtzvtV/s2048/image_2025-06-10_14-52-39.png

ជារឿយៗ កុយ អេនណា បានបង្ហាញរូបភាពតំបន់ទេសចរណ៍ជាច្រើនកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈកាលពីកន្លងមកនេះរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពោលសរសើរមិនដាច់ពីមាត់ទៅកាន់នាង ដែលប្រឹងប្រែងជួយផ្សព្វផ្សាយពីវប្បធម៌ខ្មែរដោយឆ្លងកាត់ការលំបាកយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCmL2YPxNeIXmMHNugg5wPHdnnnJHojJttgb8-Qk-Lq6g3cAtpD7yYmKzokKtax5_ryRtw-CnFT2yDlr3x-zIXK-dGdSYLcP4Z-1kFC1dGcZqhDXpv8Y8ZNW2uZXquHKSJJUCTI_We5shHUQKDYJV5bAjeyUl5h4Aul990SelU5nOkDbl96mjdtp9Gb_t3/s853/Screenshot%202025-06-11%20090508.png

ស្របពេលបង្ហាញខ្លួនក្នុងកម្មវិធីតូចធំជាច្រើននិងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍អ្នកគាំទ្រក៏កំពុងរង់ចាំ កុយ អេនណា ចូលរួមប្រកួតសម្រស់សាជាថ្មីម្តងទៀតផងដែរ៕

លោក ណាវ៉ាត់ ចោ.ទប្រកាន់ Rachel ថាមានចំណូលចិត្តចម្លែក

0

លោក ណាវ៉ាត់ បានចោទប្រកាន់អតីត MGI 2024 ថាមានចំណង់ចំណូលចិត្តចម្លែក ដោយតែងតែប៉ះបុគ្គលិកប្រុស រួមទាំងអ្នកស្រលាញ់ភេទដូចគ្នាផងដែរ។ យ៉ាងណាមិញ ការផ្លាស់ប្តូរឥតឈប់ឈរនៅក្នុង Top 5 ការដកបេក្ខនារី និងការតែងតាំងអ្នកជំនួស ដោយប្រញាប់ប្រញាល់គឺជាសញ្ញាបង្ហាញថាម៉ូដែលប្រតិបត្តិការ Miss Grand មិនស្ថិតស្ថេរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSK44Dk29-sA7oejLG43HbFKR15JgMjjU3fO5U0VSiD712lndsnw5Iq6-5RQkMSvdIyXhEOZ3GyuAdyckVJI9ud4bECt5UCaHqZpV_u3vekEGgK6KQNvedqVqb3GjfFAAmRae-ruU5btCtujcBAGPV8UlsHPQG5VAUmR8HIeCr58bjz3HUiXA0LAmJ5GDG/s1039/image_2025-05-27_09-59-34%20(2).png
កាលពីថ្ងៃទី៦ ខែមិថុនា គណៈកម្មាធិការរៀបចំកម្មវិធី Miss Grand International ( MGI ) បានបង្ហោះលើគេហទំព័ររបស់កម្មវិធីប្រកួតនូវសេចក្តីប្រកាសរួមទាំងការចោទប្រកាន់ចំនួន ៩ ប្រឆាំងនឹងសម្រស់ឥណ្ឌា Rachel Gupta។ កន្លងមក លោក Nawat និង Rachel Gupta បន្តថ្លែងថ្កោលទោសគ្នាទៅវិញទៅមកតាមបណ្ដាញសង្គម។ អ្នកទាំងពីរបានធ្វើសន្និសីទកាសែត និងផ្តល់ទស្សនៈផ្ទាល់ខ្លួនអំពីឧបទ្ទវហេតុនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF6dM1pEcur7TSAgHuziUekUa9f6EaFR8Vp2NX7e5RtjR1ELTyRMuh8GNoRs00kQSyfNVMyFRxcaw4nexCxuOXgMBe_PfEC5PrGSYo8MIP8ldrFP8D5UEr9fNpzKb5h_ge0_A426JBEqigywZHZPMH79_s4jl9-BkYt5ZkI0EaNul1eulotZDZuaf4dpoS/s600/image_2025-06-10_11-31-05.png
គួរកត់សម្គាល់ថា MGI បាននិយាយថា Rachel កំពុងនិយាយបង្កាច់បង្ខូច និងផ្សព្វផ្សាយព័ត៌មានមិនពិត។ MGI បាននិយាយថា «នាងបានអះអាងថានាង បានបាត់បង់ ១០០០ដុល្លារ ដែលជារឿងមិនពិតទាំងស្រុង និងជារឿងប្រឌិតដើម្បី ទាមទារប្រាក់បន្ថែមពីក្រុមហ៊ុន» ។MGI ក៏បាននិយាយផងដែរថា Rachel បានគំរាមទារប្រាក់ចំនួន ៤,៥០០ ដុល្លារ ដោយមិនមានព័ស្តុតាង។ អ្នករៀបចំបាននិយាយថា «នាងបានព្យាយាមដាក់សម្ពាធ និងទាមទារឱ្យក្រុមហ៊ុនបង់ប្រាក់បន្ថែមចំនួន ៤,៥០០ ដុល្លារ ដោយមិនមានព័ស្តុតាងអ្វីទាំងអស់ដោយគ្រាន់តែអះអាងដោយផ្ទាល់មាត់ថាការចំណាយបានកើតឡើងដោយគ្មានបង្កាន់ដៃ»។ លើសពីនេះទៀត MGI ក៏បានចោទប្រកាន់ Rachel ពីអាកប្បកិរិយាមិនសមរម្យចំពោះបុគ្គលិកប្រុសនិងបុគ្គលិកនៃសហគមន៍ LGBT ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjech6Obw4L_YAMEPsNe8HnctyCgRFowTCtKX5KgxDcGXPC687MmBX_l1y6Qws35tsp7z3LcO7QJ5lrcUmJKPz269ugHsQFSxUUhCzRCBgihI6ccLbr9GJgexDPUgXRLdJkPGGC967fER0KEVDzDvUkki3T7ApfQQcRy57QLEmfjSHT9IlZi7XPnV_Q0rwe/s1190/image_2025-05-27_09-59-34.png

ស្ថាប័នប្រកួតសម្រស់នេះបាននិយាយថា « Rachel បានឱប ស្ទាបអង្អែលសមាជិក បុគ្គលិកនិងធ្វើកាយវិការមិនសមរម្យទៅកាន់សមាជិកនៃក្រុមបង្កើតមាតិកា អ្នកថតរូប អ្នកផាត់មុខ និងជាងកាត់សក់»។ MGI អះអាងថា Rachel បានធ្វើសេចក្តីថ្លែងការណ៍ ដែលធ្វើឱ្យខូចខាតដល់អង្គការ។ សេចក្តីថ្លែងការណ៍របស់ Rachel នៅក្នុងបទសម្ភាសន៍ ដោយហៅផលិតផលរបស់ MGI ថា «អន់គុណភាព» និង «គួរឱ្យស្អប់ខ្ពើម» ត្រូវបានគេនិយាយថាបានប៉ះពាល់ដល់ រូបភាពពាណិជ្ជកម្មរបស់អង្គការ។ឧប្បត្តិហេតុនៅតែមិនបង្ហាញសញ្ញានៃការបញ្ចប់នៅពេលដែលលោក Nawat បាននិយាយថាលោកនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹង Rachel ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcQLXtlqfdfF8R8Vo602U9H3ytN_hu98b_h1nUsAA7PDy9sk-hI3V9UOwJmUx9wMVKvq-JHXNqQFv7LQI9IpbwWqgklKyBRcYaMghLvr_g4X5tBUK6yeOU2bXjGghTch68o72z-dnCceuBOMjHb_RlghHs58keM8wfq6Xqg3UVscIlyv9UWgm4eq5p_ZSQ/s1350/image_2025-06-10_11-31-04%20(2).png
គេអាចសង្កេតឃើញថា ក្នុងរយៈពេលតិចជាងកន្លះឆ្នាំ ចាប់តាំងពីយប់ចុងក្រោយមក Top 5 នៃ Miss Grand International 2024 បានផ្លាស់ប្តូរស្ទើរតែទាំងស្រុង ដោយនៅសល់តែឈ្មោះពីរប៉ុណ្ណោះដើម្បីកាន់តំណែង។ នេះត្រូវបានគេចាត់ទុកថាជាស្ថានភាពមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃការប្រកួតសម្រស់អន្តរជាតិ។ការផ្លាស់ប្តូរឥតឈប់ឈរនៅក្នុង Top 5 ការដកបេក្ខនារី និងការតែងតាំងអ្នកជំនួសដោយប្រញាប់ប្រញាល់ គឺជាសញ្ញាបង្ហាញថា ម៉ូដែលប្រតិបត្តិការ Miss Grand មិនស្ថិតស្ថេរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCHyJIyTFcGa1qTWgKZfumbvoLR05kBkw16qtEKSBUAAop39rBVC5lTMgH5CHohzmb2Fut1GYdJ1vOntPNR4gID3APuu-T1gbgd9bawKNDQPOzq20D1VoSx5Uv4Zn7RqKWCG0agQRnUxp8-oe620FU6IxXcAi4dZprdkUqIeYguo7hjXcY0WhL70NLh7hj/s1440/image_2025-05-27_09-59-35.png

បេក្ខនារីអាចបញ្ចេញពន្លឺនៅក្នុងឱកាសនៃការគ្រងរាជ្យរបស់ពួកគេ ប៉ុន្តែប្រសិនបើមិនត្រូ វបានការពារដោយដំណើរការធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងនិរន្តរភាពទេ នោះមកុដនឹងគ្រាន់តែជាគ្រឿងអលង្ការដ៏ផុយស្រួយប៉ុណ្ណោះ។ខណៈដែលការប្រកួតបវរកញ្ញាជើងចាស់ ដូចជាបវរកញ្ញាចក្រវាឡ ឬបវរកញ្ញាពិភពលោក តែងតែរក្សាក្រុមបវរកញ្ញា និងជើងឯករងពេញមួយអាណត្តិរបស់ពួកគេ ដោយមានទិសដៅយុទ្ធសាស្ត្រច្បាស់លាស់ បន្ទាប់ពីការឡើងសោយរាជ្យនោះ Miss Grand កំពុងដាក់ខ្លួននៅក្នុងតំបន់ប្រថុយប្រថាន ដែលតម្លៃនៃឈ្មោះកម្មវិធីត្រូវបានគ្របដណ្ដប់ដោយអារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គម ការចម្រូងចម្រាសជាសាធារណៈ និងការសម្រេចចិត្តភាគីម្ខាងពីអ្នកដឹកនាំ៕

RM និង V បានចេញពីកាតព្វកិច្ចយោធាជាផ្លូវការ ខណៈអ្នកគាំទ្របានឡោមព័ទ្ធដើម្បីស្វាគមន៍

0

នៅព្រឹកថ្ងៃទី ១០ ខែមិថុនា RM និង V របស់ BTS បានជួបអ្នកគាំទ្រនៅក្នុងព្រឹត្តិការណ៍ ដែលបានធ្វើឡើងនៅ Sports Park ក្នុងក្រុង Sinbuk-eup ខេត្ត Chuncheon ខេត្ត Gangwon។ សមាជិកទាំងពីរបានបញ្ចប់ការបម្រើយោធាជាកាតព្វកិច្ចរបស់ពួកគេ ដោយ RM បម្រើការជាសមាជិកនៃក្រុមតន្រ្តីយោធានៃកងពលធំទី ១៥ និង V បម្រើជាសមាជិកនៃកងកម្លាំងពិសេសនៃប៉ូលីសយោធាទី ២ របស់កងទ័ព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhM5t9LKtZjyJkme6M5DkvclHzLJu8WxKWRvbVeY8sOC7YqaFd4f0S17t4kpm7NxDjitLov8sgdb5rleVyQgDJNN9Zu3aFj4l3U0dQR1u2fwFPiOIq97itSDc9BobVd3tpcAKOuNCANjtTvTi_dQqXK8R3Klj7j8t3Jg5jFsmvg7E-MMQO2FO2l_TpWsfvV/s906/image_2025-06-10_13-28-09%20(2).png
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកគាំទ្របានបញ្ចេញប៉េងប៉ោង ដើម្បីអបអរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកទាំងពីរត្រឡប់មកវិញបន្ទាប់ពីបញ្ចប់ការបម្រើរបស់ពួកគេ។ ក្រោយវិលមកវិញ តារាចម្រៀងទាំងពីរត្រូវបានក្រុមហ៊ុនគ្រប់គ្រងដឹកនាំឱ្យមានការដឹកនាំតន្ត្រីសម្រាប់អនាគត។ RM និង V សាមជិក BTS ត្រូវបានគេរំពឹងថានឹងរួមគ្នាជាមួយក្រុមនិងវិលវិញក្នុងអាល់ប៊ុមថ្មីនៅពេលខាងមុខ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDRprC2ueNXHKcmDtYadEjeY1ytGZNdaVyxa3_yv1mDwDUAQqpcbjigzNC2lBaW567eZObdrRQ8d37PXAhlDTx-QBzb_KVmEb3hedy2l5iAWV6SouCxhJL9VEwWRft-AKPG-GD2g1nHPHqlg9oqvO772qk5Y1jDH2eMyDkRIUpEwJudHFdFTYxL_I2gCuv/s906/image_2025-06-10_13-28-10.png
    ឆ្នាំ ២០២៥ គឺជាឆ្នាំដែលសមាជិក BTS ទាំង ៧ នាក់បានបញ្ចប់កាតព្វកិច្ចយោធា។ នៅពេលដែលក្រុមត្រឡប់មកវិញ អ្នកជំនាញជាច្រើនបានព្យាករណ៍ថាទីផ្សារតន្ត្រី K-Pop នឹងកាន់តែមានភាពរស់រវើក ហើយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគ្រប់គ្រង HYBE ក៏នឹងកើនឡើងយ៉ាងខ្លាំងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjIXRejBasOkxHb7uwjjSyCXctPc-QvR5k8UwYJ1zk3NplQEjTKWGDULbIBWJjYtyV_YB_Q2SMyerzDc7c3uLeqNa9B0lvv5pExdnHx7GUeMpdE7YXjIkjpc5wqmQBi8yvNSOSQIOpnFpXzRcTs5to2B5RuLltkzFbb78qrbxOR0HfImqJhsvIvdQ0Hyd9/s2048/image_2025-06-10_13-28-12.png

    Jin និង J-Hope បានបញ្ចប់កាតព្វកិច្ចយោធាកាលពីឆ្នាំមុនចំណែក RM និង V បានចេញពីយោធានៅថ្ងៃទី ១០ ខែមិថុនា បន្ទាប់មក Jungkook និង Jimin នៅថ្ងៃទី ១១ ខែមិថុនា និង Suga នៅថ្ងៃទី ២១ខែមិថុនា។ កំឡុងពេលសម្រាកដោយសារការ បំពេញកាតព្វកិច្ចយោធាសមាជិកនៅតែភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រតាមរយៈការចេញបទចម្រៀងទោលដែលបានថតពីមុន៕

អ្នករាំបទ «Baby Mama» ទម្លាយរឿងពីក្រោយហុចផ្កាកុលាបក្រហមឱ្យ វណ្ណដា

0

បទចម្រៀង Baby Mama របស់តារាចម្រៀង វណ្ណដា បានក្លាយជា Trend នៅលើ បណ្តាញសង្គមទិកតុកឡើងវិញបន្ទាប់ពីការប្រគំតន្រ្តីនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ អំឡុងពេលការប្រគំតន្រ្តីនោះ ទស្សនិកជនបានឃើញអ្នករាំស្រីម្នាក់បានហុចផ្កា កុលាបពណ៌ក្រហមឱ្យ វណ្ណដា ខណៈនារីរូបនេះទើបទម្លាយថ្មីៗនេះថា នេះជាការ បន្ថែមដោយគ្មានការព្រៀងទុកជាមុនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD_oon0aYWGITR79DASCaVtXkudm1A6re-PhXJPsU_HZnJpGe8rvnliShElRqXH1HcBd43WfW4KnoEsSgVkeEODgilsK7oux9WqlPogrqcEPOFeRmlS0TPSjF4Ztiftb5yAkub5OKmuOEIMOi4IPOnwOKmUkjkjIsLMTcE5VHCr9Mr9vPnXD96Icf_bFnq/s2048/image_2025-06-10_09-40-28.png
កាលពីថ្ងៃទី៦ មិថុនា ខេ បានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមហ្វេកប៊ុក ទិកតុក ដែលមាននារីម្នាក់នៅក្បែរខ្លួនមានឈ្មោះថា Pichy ហើយនាងជាអនុប្រធានក្រុមរាំឈ្មោះ SPICY NAMES ។ គួរកត់សម្គាល់ថានាងគឺអ្នករាំម្នាក់ដែលបង្ហាញខ្លួននៅក្នុងការ ប្រគំតន្រ្តីរបស់ វណ្ណដា កាលពីកន្លងមកនេះទៅលើបទចម្រៀង Baby mama ដែលបច្ចុប្បន្នក្បាច់រាំបទនេះមានភាពពេញនិយមនៅលើបណ្តាញសង្គមទិកតុក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjewVOXCrnFW_luWIj0dsf9gKH_33exdDUA7z0Jile3hVx9QP3-6AmoqRIltJs77AApobeCnJrdYYVfCev0-IoXTgBSzI4yf_X76QP0ij_-hfx-ueYdvxbhIWc-sjeGunf77hb-st8FRtOyKYm0envidt-iXd3h_krREJnxGFQdSLcxh9W0jXrJWgByw29t/s2048/image_2025-06-10_09-40-20.png

ក្នុងវីដេអូសម្ភាសន៍នេះ Pichy បានទម្លាយពីហេតុការណ៍នៅពេលហុចផ្កា កុលាបពណ៌ក្រហមឱ្យ វណ្ណដា ខណៈពេលនោះនាងមានការព្រួយបារម្ភខ្លាច វណ្ណដា មិនយកផ្កាដែលនាងហុចឱ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUv741jOPtOzm1fk-z8MQEidPbqBJ99QVWLvqUH8y6vD5niyEjuNM1jbt8FrxWw_4EerJPvHI5DqgbppSsvbgnLuIV55N1SLI-YsL8SB5dGZsXIsPoTzWInSCvUmC-AwoQFib8ix_X8PSBMaLeNAlau1AdwxstSLRPdn3DTLAfQe413q-dz_kT-zvGRTGF/s1576/image_2025-06-10_10-02-25.png

អ្នករាំរូបនេះបាននិយាយថា ដើមឡើងមិនមានគម្រោងផ្កាកុលាបនោះទេ ហើយ director stage បានឱ្យអ្នករាំឡើងទៅមើលឆាកម្តងទៀតហើយគាត់ក៏បានយកផ្កាកុលាប ហើយមាន Script ថ្មីត្រូវយកផ្កាកុលាបឱ្យ វណ្ណដា ។ រួចមកនាងគឺជាអ្នកហុចផ្កា កុលាបឱ្យ វណ្ណដា ដោយស្មានថា វណ្ណដា បានដឹងពី Script ថ្មីនេះដូចគ្នា។ នៅពេលជិតឡើងសម្តែងនាងមានការព្រួយបារម្ភថា វណ្ណដា នឹងយកផ្កានាងដែរឬទេ ដោយសារតែ វណ្ណដា ពាក់វែនតាផង ប៉ុន្តែចេះសំណាង វណ្ណដា បានទទួលផ្កាពីនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1dcTbvJHPSHx_RUhr_j-b7e58RBLvk7BVjckqHgteA1esBN70IKf4lAUCvSIUKqJnndmMw7mjcwvJtcC8UXsINmVxIBdCL5vqVvYhAzFwYu55G1VdBcwrvND1qwSn9uRMnyJzXn8ottAy8lyn4nMJFee6-fQoPao1t4j4PhTS6axVlBWjoc6LM0yNwH5P/s1800/image_2025-06-10_10-02-28.png

ជាមួយគ្នានេះដែរ ខេ បានបន្ថែមដែរថាប្រហែលជា វណ្ណដា មិនបានដឹងនោះទេ ខណៈ Pichy បានទម្លាយបន្តទៀតថា វណ្ណដា គឺខ្យូត រួសរាយរាក់ទាក់ មានសេចក្តីរីករាយ ចំពោះក្រុមរាំដែលបានខិតខំនៅក្នុងការប្រគំតន្រ្តីរបស់ខ្លួនហើយពេលដែលចប់ កម្មវិធីប្រគំតន្រ្តី វណ្ណដា មកនិយាយអរគុណថតរូបជាមួយគ្នា៕

ថ្មីមែនទែន! ក្រុមហ៊ុននៅចិនមានសេវាជួយរៀបចំបន្លំជាបុគ្គលិកក្រុមហ៊ុនធ្វើការពេញសិទ្ធិ

0

ប្រទេសចិន ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា យុវជនចិនដែលស្វែងរកការងារធ្វើពុំទាន់បាន ឬគ្មានការងារធ្វើហ៊ានចំណាយប្រាក់ឱ្យក្រុមហ៊ុនផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយ ហើយពួកគេក៏ធ្វើដំណើរទៅធ្វើការដូចបុគ្គលិកពិតប្រាកដ ។ យុវជនចិនចំណាយប្រាក់ឱ្យក្រុមហ៊ុន ដោយសារចង់បន្លំ ឬចង់ឱ្យគេដឹងថា ខ្លួនរកការងារធ្វើបាន ឬជាបុគ្គលិកក្នុងក្រុមហ៊ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGaTTENXrdQ3ID8pJnI15T4GpGFeeEVtRMEQurbr9jsrOam9f1fk-OtaCpwt78xUxAM_Jy2IHZMSK2HRoPDx3-ommiS8wVmmvLAdRXyKrHTg8sODaZcEgoI3jfN3h1HdtUxLBD86fCMSEWkLurgjZMeaRVWTXKVFC5O560qrofxpIse5d4dTYZKnObFmee/s2544/image_2025-06-11_08-40-01.png
ក្រុមហ៊ុនផ្តល់សេវាកម្មដ៏ចម្លែកនេះមានជម្រើសជាច្រើនសម្រាប់អតិថិជន ដូចជា ៖ ផ្តល់បរិយាកាសការងារ, មានតុ-កៅអីធ្វើការ, បន្ទប់អាហារ, ផ្តល់អាហារថ្ងៃត្រង់ និងផ្តល់ Wifi អ៊ីនធើរណេត ដោយអតិថិជនគ្រាន់តែបង់ប្រាក់ចាប់ពី៣០យាន់ ទៅ៥០យាន់ (ឬពីជាង១ម៉ឺន ទៅជាង២ម៉ឺនរៀល) នឹងទទួលបានបរិយាកាសការងារក្នុងការិយាល័យដូចបុគ្គលិកក្រុមហ៊ុនពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFjthQRl0oZOYcJdyly585Kih7jMzMkBY5OsTN-z_5r4n9jEmZuhwDx0hot5IfhTUyutAv6YIPaho-bHJSEZW5LohVRnC9_MiDlf2Y2BAuKrWfvGWuHilrJvqbgA-ZYS8lccQ8rxycbjS9ms5geLRt7UqbteUJsfxPANSxLu-q7Ww20I4k6XHCzvuJ96y6/s1498/image_2025-06-11_08-39-55%20(2).png
យុវជនចិនជាច្រើនបានបង់ប្រាក់ឱ្យក្រុមហ៊ុន គឺគ្រាន់តែចង់បានកន្លែងសម្រាកផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតចង់ឱ្យមិត្តភក្តិមើលឃើញថា ខ្លួនមានការងារធ្វើ ។ បន្ទាប់ពីបង់ប្រាក់រួច ក្រុមហ៊ុននឹងរៀបចំសេវាគ្រប់យ៉ាង មិនថាការងារក្លែងក្លាយ នាយកគ្រប់គ្រងក្លែងក្លាយ ហើយក្រុមហ៊ុនក៏អាចរៀបចំព្រឹត្តិការណ៍តវ៉ារបស់បុគ្គលិកផងដែរ ប៉ុន្តែជាការតវ៉ាក្លែងក្លាយ ។ បច្ចុប្បន្ន សេវាកម្មទទួលបុគ្គលិកក្លែងក្លាយមកធ្វើការកំពុងពេញនិយមយ៉ាងខ្លាំងនៅប្រទេសចិន ដោយសារយុវជនចិនកាន់តែច្រើនគ្មានការងារធ្វើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpdpeGORRd6WFDFHCQgWPCteV1wRLE4z75uesH8nh6pC0vRJAg1V7P2WbCNV2Kez7clSgPQfnmsBXyIOw6vuvbjWknmCrqohKQaN48WNbt-uWv7eaaoxbU__Iqe-UPZcTioCZi4akzrye7y74dzpz9JMefmT8cJpOaSwwCWbW0fQoyiXAQJS_LbCkc85AS/s1140/image_2025-06-11_08-39-55.png

កាសែតអេស្ប៉ាញ EI Pais បានផ្សព្វផ្សាយពីសេវាកម្មចម្លែកនេះនៅចិន និងបានទៅមើលក្រុមហ៊ុនមួយកន្លែងដែលផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយដើម្បីរកមូលហេតុថា ហេតុអ្វីយុវជនចិនសុខចិត្តបង់ប្រាក់ឱ្យក្រុមហ៊ុនបែបនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNTT_Cb6Q5BDjvwgw_nsMVDBlnvjDEh0m95NDUb_-qBIz3Qy-ddA0FkKsOr6RHGueVI5ibov0QUZ928REMHA9LIgLoQhz5UltBcfn51uppz4Zuax4u9kbkBTbLI8160g920JTvqsupLa7d-28Y52Yek_m8zb9CZRv-R6qp9fcO-6OjofsZP_ZXESMi4otp/s1280/image_2025-06-11_08-39-57.png

បុគ្គលិកក្លែងក្លាយ ឬយុវជនដែលបង់ប្រាក់ឱ្យក្រុមហ៊ុនដើម្បីបន្លំជាបុគ្គលិកនិយាយថា ពួកគេមកទីនេះ គ្រាន់តែគិតថា វាគួរឱ្យចាប់អារម្មណ៍ ខណៈយុវជនខ្លះប្រាប់ថា បើបានទៅសម្រាកនៅកន្លែងណាមួយក្នុងតម្លៃថោក គឺល្អជាងការនៅផ្ទះទំនេរ ។ យុវជនខ្លះសង្ឃឹមថា បទពិសោធន៍នេះអាចជួយឱ្យខ្លួនទទួលបានការងារពិតប្រាកដនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOBYXYrnC0D-HxrGvKHrBghvCLDbyqHjrM58WAdDDDLZ55E9F13XCJzmi8fX0ash4W-hF8Cbe0Y3-2gGBs8nG9KOsMYePSWICww5cjd-ddngPGH92KhZhbbX2puAvAKh2JSd11p85txS5UZ9OVi7aU_79fDF6muv4n4VTmsCOkMLihL_0qk7qz86TH85Z8/s900/image_2025-06-11_08-39-58.png

បើតាមក្រុមហ៊ុនផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយ គឺទោះជាយុវជនខ្លះចង់ធ្វើពុតថាខ្លួនមានការងារធ្វើក្តី ប៉ុន្តែយុវជនភាគច្រើនមកទីនេះ ដោយសារគិតថា ក្រុមហ៊ុនមានទីកន្លែងគួរឱ្យចាប់អារម្មណ៍សម្រាប់ការសម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu4kgpxb4XBxLfKBBkYH7nbogpLqdOTvN16tNd4HeSX-u4YZzQLf-Z4OQi1tYPI8tEhq6SBFRDy-0EUynUs4T9fYOvvyTZ2g4mC3fuEzeZOSFrz30nNal4DIU7CNPFSx72da14gi6F8lUbuwBRLxbwiOgTQfBltEy0Bq5qt-JkQ5H8f3r7RKwTBkr_SjCK/s2048/image_2025-06-11_08-40-00.png

ទិន្នន័យខែមីនា ឆ្នាំ២០២៥ បង្ហាញថា អត្រាគ្មានការងារធ្វើរបស់យុវជនចិនបានកើនឡើងរហូតដល់១៦.៥ភាគរយ សម្រាប់យុវជនអាយុពី១៦ឆ្នាំ ទៅ២៤ឆ្នាំ និងកើនឡើង៧.២ភាគរយ សម្រាប់យុវជនអាយុពី២៥ឆ្នាំ ទៅ២៩ឆ្នាំ ។ ក្រុមហ៊ុននៅទីក្រុងប៉េកាំងបានផ្តល់សេវាកម្មទទួលបុគ្គលិកក្លែងក្លាយ ដោយសារក្រុមហ៊ុនជួលទីតាំងក្នុងតម្លៃថោកជាងហាងកាហ្វេ ៕

អាជីវករថៃថា កម្ពុជាបើកទ្វារច្រកព្រំដែនយឺតជាងថៃ១ម៉ោងបណ្តាលឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon បានរាយការណ៍កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រុមអាជីវករថៃត្អូញត្អែរពីកម្ពុជាបើកទ្វារច្រកព្រំដែនយឺតជាងថៃ១ម៉ោង បណ្តាលឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញថៃរយៈពេលយូរ គឺថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក ប៉ុន្តែកម្ពុជាបើកម៉ោង៩ព្រឹក ។ ក្រុមអាជីវករថៃចោទប្រកាន់ថា កម្ពុជាពុំផ្តល់ដំណឹងមកថៃជាមុនអំពីការបើក-បិទទ្វារច្រកព្រំដែន ហើយធ្វើឱ្យពួកគេឈររង់ចាំហាលភ្លៀងអស់ជាង១ម៉ោង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChL9gH6NSm9LOYcBfq4zg5hmAdtrJQHoQCx6cNnQUUXMFkixStZ8m4tj-pTy6F6im2fltZO-kyw81wJoNpJ1OqsqH-i3lu1sN2xtz4EDBBE1ghFvzzMgglST37fGxMrQ1ipuli-W7JlA5h42LxfqxELmjv-edTVMaFkE7jsrSh6x6rUpvUrCqfpKDVhsh/s1200/image_2025-06-11_08-29-36.png

កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមក មានភាពរញ៉េរញ៉ៃកើតឡើងនៅច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក នៅស្រុកឃ្លងញ៉ៃ ខេត្តត្រាត (ឬច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង) ក្រោយពីមានការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនទាំងខាងថៃ និងកម្ពុជា គឺថៃបើកនៅម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច រីឯកម្ពុជាបើកម៉ោង៩ព្រឹក បិទម៉ោង៤ល្ងាច ។ ការបើក-បិទទ្វារច្រកព្រំដែនខុសគ្នានេះបណ្តាលឱ្យអាជីវករថៃ រថយន្តដឹកជញ្ជូនទំនិញថៃ និងភ្ញៀវទេសចរឈរហាលភ្លៀងអស់ជាង១ម៉ោង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnZi2H8kWx0Db5lnpbMuHpnCwPIzxzSCq7Y_PhWw9wS2c957fv247szFwJCyyWqP_pQ4Zq0LDsMbIs9Q9dKEoSxdxLKUQEfk44xjpxi3kgnZ2Ndekm8E8e1A4dQG1cAoWcWjoGKBMvwQTEgD14aZAozg1PEdz_XsoHK3I5Oc0Gbpn9Nfy02oMZhWOV-4l/s1920/image_2025-06-11_08-29-37.png

លោក អភិឆាតិ សាប់ប្រាសឺត មេបញ្ជាការកងកម្លាំងការពារព្រំដែនចាន់បុរី បានបញ្ជាឱ្យផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ខេត្តត្រាត និងច្រកព្រំដែននៅខេត្តចាន់បុរី គឺបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាចជារៀងរាល់ថ្ងៃ ខណៈកាលពីមុន ច្រកទាំងនេះបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ ។ រីឯច្រកព្រំដែនបណ្តោះអាសន្នផ្សេងៗ ក៏បើកនៅម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាចដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1lzdHuus6u7aXcVoDWrKZSvWNTk7PeiAWoGUvBtIn3q25JRDa-FcwG6BCgEbzsmyrtK9dzTDCOsq9BJhNztkTjz3gBhnASaTZ5M1wlcqDuOlJ30A5lHknGU9yQ3K7Ujtl318aTvtrrW08yyPwGjnnyZgTxK0mbesp2WyfJUIrf1pQneXbJGEbmOqY02E/s1280/photo_2025-06-10_13-21-14%20(2).jpg
ការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ខេត្តត្រាតរបស់ប្រទេសថៃ បានធ្វើឱ្យក្រុមអាជីវករថៃ និងរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញពីទីក្រុងបាងកក និងខេត្តត្រាត ជាច្រើនគ្រឿងត្រូវផ្លាស់ប្តូរពេលវេលាដឹកជញ្ជូនជាថ្មី ដោយសារពុំអាចដឹកជញ្ជូនទំនិញពេលព្រឹកដូចមុន ។ លើសពីនេះ រថយន្តដឹកទំនិញថៃទាំងនេះប្រឈមនឹងការត្រឡប់មកវិញពុំទាន់ពេលច្រកព្រំដែនបិទនៅម៉ោង៤ល្ងាច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZodoXm8o6_BWnqH8nj2QYCdgqMSwzGUucFyxmg7ZszCdCLSk8OmBezyIiRWq3aeUEA-U20XQkejdIwbCLthBMCbByRbmG8UU56mfA0fhGcGFk84FxXZahNkYIuWWWLeJ3vgy1EA3zYHaBTrIuLDu4B3MxJRIPq3nozs3dOHYuPS1ghtii5MNXb0kjlOG/s1280/photo_2025-06-10_13-21-14.jpg
លោក សាក់ រ៉ាយ៉ាបស៊ី អ្នកបើកបររថយន្តដឹកទំនិញថៃនិយាយថា តាមធម្មតា លោកបានដឹកទំនិញឆ្លងដែនតាំងពីព្រឹកព្រលឹមរហូតដល់យប់ ប៉ុន្តែការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែននេះធ្វើឱ្យលោកត្រូវរៀបចំកាលវិភាគការងារទាំងអស់ ជាពិសេស បញ្ហាកម្ពុជាបើកទ្វារច្រកព្រំដែនយឺតជាងថៃ១ម៉ោង ។

ចំណែកអ្នកស្រី យីង អាជីវករនៅព្រំដែននិយាយថា ថ្ងៃដំបូងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែបើត្រូវរង់ចាំបែបនេះរាល់ថ្ងៃមិនបានទេ ហើយវាអាចប៉ះពាល់ដល់អាជីវកម្មរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI_IzZOfL3QiAh_5ZiGnM87rwEHYm8GgnAZA1KUX8mW4JC02NYlwzXUug8UgVR_pjRubTXqDV0-keTDzP8Abn-XOb6brKkN5LZRIgZ6LaARmRoQSygYmapae7zCzvzGqhJzPWczZvEm920FHNN79G02PUsIcafXK1sFgVbVxHeP4N86uyvGL5Ro7FfEjlh/s1280/photo_2025-06-10_13-21-15.jpg

សារព័ត៌មានថៃរាយការណ៍បន្តថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ក្រោយពីកងទ័ពថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក ក្រុមអាជីវករថៃក៏នាំគ្នាដើរទៅកាន់ការិយាល័យអន្តោប្រវេសន៍ខេត្តកោះកុង ប៉ុន្តែខាងកម្ពុជាពុំទាន់បើកទ្វារច្រកព្រំដែន ហើយឱ្យរង់ចាំរហូតដល់ម៉ោង៩ព្រឹក ទើបធ្វើឱ្យអាជីវករថៃឈររង់ចាំ ។ ទោះយ៉ាងណា មន្ត្រីកម្ពុជាអនុញ្ញាតឱ្យពលរដ្ឋថៃជ្រកភ្លៀងក្នុងអគារ ៕

អាយុគ្រាន់តែជាតួលេខ រៀនពេញមួយជីវិត! លោកយាយម្នាក់នេះទទួលសញ្ញាបត្របរិញ្ញាបត្រនៅអាយុ៨៨ឆ្នាំ

0

សហរដ្ឋអាមេរិក ៖ លោកយាយម្នាក់រស់នៅរដ្ឋញូវហាំសៀ សហរដ្ឋអាមេរិក ពុំធ្លាប់លះបង់ក្តីសុបិនរបស់ខ្លួនទេ ដោយលោកយាយបានទទួលសញ្ញាបត្របរិញ្ញាបត្រពីសាកលវិទ្យាល័យនៅអាយុ៨៨ឆ្នាំ ក្រោយពីមានឧបសគ្គធ្វើឱ្យលោកយាយពុំអាចបន្តការសិក្សា ។ កាលពីជាង៦០ឆ្នាំមុន លោកយាយបានឈប់រៀនសាកលវិទ្យាល័យដោយសារមានផ្ទៃពោះកូនដំបូង ទើបសាកលវិទ្យាល័យពុំអនុញ្ញាតឱ្យលោកយាយរៀនបន្ត ដែលជាច្បាប់នាសម័យនោះ ។

លោកយាយឈ្មោះ Joan Alexander គួរតែទទួលបានសញ្ញាបត្របរិញ្ញាបត្រនៅឆ្នាំ១៩៥៩ ឬកាលពីជាង៦០ឆ្នាំមុន ប៉ុន្តែពេលនោះ លោកយាយពុំទទួលបានការអនុញ្ញាតឱ្យរៀននៅសាកលវិទ្យាល័យបន្ត ដែលជាច្បាប់កំណត់សម្រាប់បញ្ចប់ការសិក្សា ដោយសារលោកយាយមានទម្ងន់កូនដំបូងកូនស្រី ។ បច្ចុប្បន្ន លោកយាយ និងស្វាមីមានកូនទាំងអស់៤នាក់ ។

នាដើមឆ្នាំ២០២៥ កូនស្រីម្នាក់របស់លោកយាយបានទាក់ទងទៅសាកលវិទ្យាល័យដើម្បីសាកសួរពីការទទួលសញ្ញាបត្ររបស់ម្តាយ ។ លោក Justin Dimmel ព្រឹទ្ធបុរសរងរបស់សាកលវិទ្យាល័យនិយាយថា បទពិសោធន៍របស់លោកយាយដែលបានធ្វើជាជំនួយការគ្រូមត្តេយ្យកាលពីដើមឆ្នាំ១៩៨០ គឺគ្រប់គ្រាន់ហើយសម្រាប់ការទទួលសញ្ញាបត្របរិញ្ញាបត្រដែលលោកយាយត្រូវបានបដិសេធកាលពីមុន ។ វាធ្វើឱ្យលោកមើលឃើញពីការលះបង់ក្នុងការងារ ទើបសាកលវិទ្យាល័យសម្រេចប្រគល់សញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រអប់រំដល់លោកយាយ ។

លោកយាយ Joan បាននិយាយពីអារម្មណ៍របស់ខ្លួនថា ៖ «អរគុណសាកលវិទ្យាល័យដែលប្រគល់សញ្ញាបត្រដល់ខ្ញុំ ខ្ញុំដឹងថា ការទទួលបានសញ្ញាបត្រនេះមានអត្ថន័យខ្លាំងប៉ុនណា ។ ខ្ញុំមានអារម្មណ៍ថាប្រហោងក្នុងបេះដូងបានព្យាបាលហើយ» ។

ទោះជាលោកយាយពុំអាចដើរឡើងលើវេទិកាដើម្បីចូលរួមពិធីទទួលសញ្ញាបត្របរិញ្ញាបត្រ ប៉ុន្តែកូនស្រី និងចៅស្រីលោកយាយបានឡើងទទួលសញ្ញាបត្រជំនួសក្នុងពិធីប្រគល់សញ្ញាបត្រ ។ កូនស្រីលោកយាយប្រាប់ថា ៖ «វាពិសេសខ្លាំងណាស់ បើម្តាយខ្ញុំអាចចូលរួមពិធីដោយខ្លួនឯងបាន ប៉ុន្តែគាត់មកនៅទីនេះជាមួយចៅ គឺវារំភើបណាស់ហើយ ។ មនុស្សគ្រប់គ្នារំភើប និងចងចាំ ដែលម្តាយខ្ញុំបានសម្រេចក្តីសុបិន» ។

បច្ចុប្បន្ន លោកយាយ និងស្វាមីរស់នៅរដ្ឋញូវហាំសៀជាមួយកូនស្រីម្នាក់ ហើយលោកយាយនៅតែស្ម័គ្រចិត្តធ្វើការក្នុងព្រះវិហារ បណ្ណាល័យ និងសាលារៀនបឋមសិក្សាផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLbFz79roO2hRv7chiWSjmVUHtX22t1rM1w1mLi0UNL5LsRjQ8LcliMNfVOZjJJnIoBrKs9v8a2pikQ80G2kcKDgx4aYD7ijExWjdnh8sTH8cqTkFMpxUd8av5qPRzc44Cbj1gK-y_Hm0_bNM-VH23SWHWgswap6QfuEuKLu9PuD9Pim3XtmAkx6GoiwVy/s1500/image_2025-06-11_08-25-00.png