ប្រទេសថៃ ៖ ថ្មីៗនេះ កងយោធពលខេមរភូមិន្ទថៃ (RTARF) បានបង្ហាញរូបថតពីលើអាកាសថតដោយផ្កាយរណបមកធ្វើជាភស្តុតាង ដោយអះអាងថា តំបន់ «ចុងបូក (Chong Bok)» ដែលមានការប៉ះទង្គិចអាវុ.ធរវាងកងទ័ពខ្មែរ និង ថៃ កាលពីចុងខែឧសភាកន្លងទៅ គឺស្ថិតនៅក្នុងព្រំដែនរបស់ថៃ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation បានឲ្យដឹងថា នៅក្នុងឃ្លីបវីដេអូមួយ ដែលមានរយៈពេល 1 នាទី 28 វិនាទី គឺជាភស្តុតាងរូបថតពីលើអាកាសបានបង្ហាញយ៉ាងច្បាស់ថា តំបន់ចុងបូក ដែលជាកន្លែងការប៉ះទង្គិចគ្នាបានកើតឡើងគឺស្ថិតនៅក្នុងខេត្ត Ubon Ratchathani ដែលជាទឹកដីថៃ។
ជាងនេះទៅទៀត អង្គភាព RTARF បានពន្យល់ថា ផែនទីដែលកម្ពុជាប្រើជាឯកសារយោង គឺជាផែនទីខ្នាត 1:200,000 ភ្ជាប់ជាមួយសន្ធិសញ្ញាបារាំង-សៀមឆ្នាំ 1907 គឺជាផែនទីដែលខ្វះព័ត៌មានលម្អិតគ្រប់គ្រាន់ ក្នុងការកំណត់ព្រំដែនឱ្យបានត្រឹមត្រូវ ហើយក៏មិនប្រកាន់ខ្ជាប់នូវគោលការណ៍ដែនទឹកដែលមានចែងក្នុងសន្ធិសញ្ញាផងដែរ។
មួយវិញទៀត ប្រទេសថៃប្រើប្រាស់ផែនទីខ្នាត 1:50,000 ដោយយោងទៅលើស៊េរីផែនទី L7018 ដែលជាផែនទីមានលក្ខណៈលម្អិតខ្ពស់ជាងខ្នាត 1:200,000 របស់កម្ពុជា។ ដូចនេះ ផ្អែកលើភស្តុតាងរូបថតពីលើអាកាសនេះ កងយោធពលខេមរភូមិន្ទថៃបានអះអាងយ៉ាងច្បាស់ថា តំបន់ «ចុងបូក » ដែលមានជម្លោះរវាងទាហានកម្ពុជា និងថៃបានកើតឡើង គឹស្ថិតក្នុងព្រំដែនប្រទេសថៃ។ .jpg)
គួររំលឹកថា ការប៉ះទង្គិចគ្នាដោយអាវុ.ធរវាងទាហានកម្ពុជា និងថៃ បានកើតឡើងនាព្រឹកព្រលឹម ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបណ្ដាលឲ្យទាហានខាងកម្ពុជាម្នាក់បានបា.ត់ប.ង់ជីវិត។ ហេតុការណ៍នេះ បាននាំឲ្យតំបន់ព្រំដែនមានភាពចម្រូងចម្រាស់ជាខ្លាំង ដែលតម្រូវឲ្យភាគីទាំងពីរបើកកិច្ចពិភាក្សាទ្វេភាគី ដោយកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីចរចា និងដោះស្រាយបញ្ហាដោយសន្តិវិធី៕
https://www.facebook.com/share/v/16RD76pPGe/?mibextid=wwXIfr










