ប្រទេសថៃ ៖ កងយោធពលខេមរភូមិន្ទថៃ បានបានដឹកនាំកិច្ចប្រជុំមួយសម្រាប់ត្រីមាស ដោយអញ្ជើញក្រុមជំនួយការយោធារបរទេសក្នុងប្រទេសថៃ ដែលមកពីប្រទេសចំនួន ៣០ ដោយផ្ទាល់ និងតំណាងមកពីប្រទេសចំនួន ១៧ បន្ថែមតាមរយៈ Video Conference ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ និងបកស្រាយអំពើហិ.ង្សាប្រដាប់ងាវុ.ធដែលបានកើតមាននៅក្នុងខេត្តភាគខាងត្បូង ប្រទេសថៃកាលពីថ្មីៗនេះ។

យោងតាមសារព័ត៌មាន The Nation Thailand នៅថ្ងៃទី៩ ខែមិថុនា បានឲ្យដឹងថា ឧត្តមសេនីយឯក Kamchai Wongsri នាយកផ្នែកចារកម្មកងទ័ព បានដឹកនាំសន្និសីទកាសែត RTA នៅទីបញ្ជាការកងទ័ពថៃ ដោយសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការការទូតទ្វេភាគី។

គោលបំណងនៃសន្និសីទនេះ គឺដើម្បីជូនដំណឹងដល់មន្ត្រីយោធាបរទេសប្រចាំប្រទេសថៃ និងភាគីពាក់ព័ន្ធផ្សេងទៀតអំពីហេតុការណ៍ ការវិវត្តន៍ និងវឌ្ឍនភាពនៃស្ថានភាពសន្តិសុខក្នុងខេត្តជាប់ព្រំដែនភាគខាងត្បូង ទាក់ទងនឹងការបង្កើតសុវត្ថិភាពសម្រាប់ជីវិតប្រជាជន និងទ្រព្យសម្បត្តិ ក៏ដូចជាការលើកកម្ពស់ពហុវប្បធម៌នៅក្នុងតំបន់។ ដែលនៅតែមានភាពផុយស្រួយ ស្មុគ្រស្មាញ និងមានឧប្បត្តិហេតុជាបន្តបន្ទាប់ រួមទាំងបើកឱកាសដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហានេះផងដែរ។
បន្ថែមលើនេះ នៅក្នុងការសង្ខេបអំពីស្ថានភាពជាក់លាក់នៅតាមព្រំដែនកម្ពុជា-ថៃ នាយកដ្ឋានចារកម្មកងទ័ព បានពន្យល់ដល់ក្រុមអនុព័ន្ធយោធាបរទេសដែលបានចូលរួមទាំងអស់ ឲ្យបានដឹងនូវលំដាប់ព្រឹត្តិការណ៍ នៃអង្គហេតុ និងគោលជំហរច្បាស់លាស់របស់កងទ័ពថៃ លើការអនុវត្តវិធានការផ្សេងៗ ក្នុងការដោះស្រាយបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងដោយប្រើប្រាស់យន្តការអន្តរជាតិទ្វេភាគីដែលមានស្រាប់។
សកម្មភាពនេះត្រូវបានរដ្ឋាភិបាលថៃចាត់ទុកថាជាការទូតការពារជាតិសកម្មយ៉ាងពិតប្រាកដ ដែលនឹងជំរុញដល់ការការយល់ដឹងពីគ្នាទៅវិញទៅមកនៅសហគមន៍អន្តរជាតិ។ ព្រមទាំងស្របនឹងការរក្សាបាននូវកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយនិរន្តរភាពក្នុងវិស័យសន្តិសុខ និងទំនាក់ទំនងល្អជាមួយប្រទេសនានា៕









