ទូរទឹកកកពុំមែនជាកន្លែងសុវត្ថិភាពដែលអាចដាក់បន្លែគ្រប់មុខបានទេ អ្នកជំនាញផ្នែកចំណីអាហារហាមដាច់ខាតដាក់បន្លែ៤ប្រភេទនេះក្នុងទូរទឹកកក ហើយណែនាំឱ្យដាក់វានៅកន្លែងស្ងួតដើម្បីកុំឱ្យឆាប់ខូច និងរក្សាគុណភាពបន្លែ ។ ចំណុចសំខាន់ ការដាក់បន្លែទាំងនេះនៅក្រៅទូរទឹកក គឺមិនប្រឈមនឹងការដុះផ្សិត និងបញ្ចេញសារធាតុពុលដល់ថ្លើម ឬប្រឈមជំងឺមហារីក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuBuS6OJUnpvskICWx2QWWBgHhRArjCUX7gzlT1LOhxNcbj2TF8f2n2GPyYsm5RBK-jZJ_7HlKiRvh0MCXL6MNvWqWHQL687ZyLsyZuLGvSoVzj3mkqFKPWCjx5ie507D8QuLqGndCl6iHYSiut1M1hGZ5ZbT-cWa-zrLEGf8IySoqdCINczVTG1gdET0c/s2000/image_2025-06-10_09-25-08.png
ការស្រាវជ្រាវបង្ហាញថា ទូរទឹកកកមិនមែនជាកន្លែងមានសុវត្ថិភាពដូចការគិតទេ ហើយការដាក់បន្លែមួយចំនួនក្នុងទូរទឹកកកអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុខភាពពេលបរិភោគវា ។ មនុស្សភាគច្រើនជ្រាបពីគ្រោះថ្នាក់ដោយសារការដាក់សាច់សត្វ និងត្រីស្រស់ៗក្នុងទូរទឹកកក ដែលប្រអប់សាច់សត្វគ្មានគំរបត្រឹមត្រូវ ប៉ុន្តែពួកគេបែរជាពុំជ្រាបថា ការដាក់បន្លែមួយចំនួនក្នុងទូរទឹកកកក៏ប៉ះពាលសុខភាពដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2988YHg7W2d7XmoEKHOJI11J3GNzy73jA_Mk0Th9wAtk5SGeFn_OAwS0nj7gicJgeAIw2RQxMeyPlbHHzE17gwBo1YJtFTf1gcFHyHBA3fIbXfGZAxvyHA3J8X67GZ9fCaqQZ8KVjGaAsv37Gxq5gP9QOWc3xKlEwccEj8b3vh6hN8ejespQF5IRhxxzs/s1200/image_2025-06-10_09-25-10.png

អ្នកជំនាញផ្នែកចំណីអាហារណែនាំថា គួរដាក់បន្លែទាំង៤នេះក្នុងទូរម្ហូប ជំនួសការដាក់ក្នុងទូរទឹកកក ពីព្រោះអាចធ្វើឱ្យមេរោគលូតលាស់ និងធ្វើឱ្យរសជាតិ ឬភាពស្រស់ៗរបស់បន្លែផ្លាស់ប្តូរ ។

១-ខ្ទឹមបារាំង ៖ ពុំចាំបាច់ដាក់ខ្ទឹមបារាំងក្នុងទូរទឹកកកទេ ដើម្បីកុំឱ្យម្សៅក្នុងខ្ទឹមបារាំងក្លាយជាស្ករធ្វើឱ្យវាឆាប់ស្អុយ ។ គួរដាក់វានៅកន្លែងស្ងួតមានសីតុណ្ហភាពមិនលើស១៨អង្សារសេ ប៉ុន្តែបើខ្ទឹមបារាំងបកសំបក ឬហាន់រួចហើយអាចដាក់វាក្នុងប្រអប់បិទឱ្យជិត ទើបដាក់ក្នុងទូរទឹកកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzXGOJ5TD5voPbyLDX164uIm43HRnY5zJmqrn4TNZiCIRmJvJDc6_iH5s032G0Cdxhsrf_LeEUeAXpvFk5tYojCsUxmYVNNrU3yWypdvhexxOJnsNkXQiae_O2wj87_Uxva16SPv3kk2eMgCUx10h4MOgBgn_mDlbbFoFAgybaK4R6mWONqo_pCXvADfUc/s1200/image_2025-06-10_09-25-10%20(2).png

អ្នកជំនាញផ្នែកសុវត្ថិភាពចំណីអាហារនៅសាកលវិទ្យាល័យ Arizona និយាយថា ខ្ទឹមបារាំងអាចរក្សាទុករហូតដល់៣ខែ ឬ៦ខែ បើទុកវានៅកន្លែងស្ងួត និងមានខ្យល់ចេញ-ចូលល្អ ។ គួរយកវាចេញពីថង់ផ្លាស្ទិក ពីព្រោះក្នុងថង់ផ្លាស្ទិកគ្មានខ្យល់ នឹងធ្វើឱ្យមានសំណើមក្នុងថង់បង្កមេរោគផ្សេងៗធ្វើឱ្យវាឆាប់ស្អុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2BKT12TaWK1f-ksE8SAqLF3bqZO67bnxor-SGzMh2TRgCQ-j-j-cHonFWyhLuimmpIZPHAb0qcCvrl0kqFAInzvAFQ3Zfyp3GPPisCrSDpCBiJnGEy27AkBYz19NGW85vyX9O8p0oPpyETDZp0iqbeyDahsnkKoV0kEEEjFmSIXVwJn_fyYQGy5Mb5X6p/s1000/image_2025-06-10_09-25-11.png

២-ខ្ទឹមស ៖ ខ្ទឹមសក៏ដូចខ្ទឹមបារាំងដែរ ហើយមានវិធីទុកដាក់ដូចគ្នា ។ ការដាក់ខ្ទឹមសក្នុងទូរទឹកកកនឹងធ្វើឱ្យវាដុះពន្លកយ៉ាងឆាប់រហ័ស និងមានរសជាតិល្វីងក្នុងអាហារ ប៉ុន្តែវាគ្មានគ្រោះថ្នាក់ដល់សុខភាពខ្លាំងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6VzU3SDoYVNRxNE6CDyixsiZxnkoRCeMegslM7pWMdqw2_uJUI7fAWBuU4YP-xxlC-l7GcLHUFmh-2FfITx7UGepkjPNzowkTCN6PY9aHM-ZOCd60cbI2r6KDJH3j78XHQcGOCXcGswpyG8xa6v_1Hby8QMQUOT9sP3Oi5zRdG-bc5bEkE8j_lx30TwnX/s850/image_2025-06-10_09-25-11%20(2).png
៣-ខ្ញី ៖ មើមខ្ញីពុំទាន់បកសំបកអាចរក្សាទុកបានច្រើនសប្តាហ៍នៅកន្លែងស្ងួត និងត្រជាក់ ប៉ុន្តែសីតុណ្ហភាពទាប និងសំណើមក្នុងទូរទឹកកកនឹងធ្វើឱ្យខ្ញីពុំទាន់បកសំបកឆាប់ស្អុយ និងដុះផ្សិត ។ ក្រៅពីនេះ វានឹងកាត់បន្ថយជាតិហឹររបស់ខ្ញី ធ្វើឱ្យរសជាតិអាហារផ្លាស់ប្តូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHNp9PHnswN35tKfwCuBiPPCYGLflxw_pNSGnitaVC59I9wY0Rt6Vt8gqQKnJX-ko1xFv7uY4Tl0_LRx-a4B0ju6EER3vUh-Qip4y5yI7mvqJ4wdeJvjiiVv2ET76QEoabSA5Yk19N6CLkfAO0Lo_jOX9mRB4SMKvlh6TzG3tVkih0xr6xEHc5t3hbjT13/s1280/image_2025-06-10_09-25-12.png

ការស្រូបក្លិនផ្សិតពីសំបកខ្ញីអាចធ្វើឱ្យកណ្តាស់ តឹងច្រមុះ កន្ទួលស្បែក ឬកើតជំងឺហឺត ។ ផ្សិតលើសំបកខ្ញីខ្លះទៀតធ្វើឱ្យក្អួតចង្អោរ មានបញ្ហារំលាយអាហារ ប៉ះពាល់ថ្លើម-តម្រងនោម និងកាត់បន្ថយសមត្ថភាពប្រឆាំងមេរោគពេលបរិភោគអាហារ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIDp4QAt9rRIVVbgtGJtYvM36uJJXY5lRkn-7Okboex3rxfbFIEvkg4J8IEJMMeQwsqQ-v2QvuYiYjZVX-FE_IfZC5TzXXcKL5OnWGeiAxzRFpCleUHGAlbM3RiuRMEVusPEwElT1qZyyDGjakoh8JSNY1FblvQz24wKEnJy96ytOQo5T_Wb3nzp6nX2I/s1000/image_2025-06-10_09-25-13.png

    ៤-តាសក់ ៖ តាសក់មានសំណើមខ្លាំងអាចធ្វើឱ្យជ្រាយ និងស្អុយយ៉ាងឆាប់រហ័ស បើទុកវាក្នុងទូរទឹកកកមានសំណើម ។ ការដាក់តាសក់ក្នុងប្រអប់បិទគំរបមិនជិតក្នុងទូរទឹកកក ប្រឈមនឹងមេរោគ Salmonella និង E. coli ដែលធ្វើឱ្យតាសក់រលួយ ។ ក្រៅពីនេះ កុំដាក់តាសក់នៅក្បែរផ្លែប៉ោម ចេក និងប៉េងប៉ោះ ពីព្រោះសារធាតុអេទីឡែននឹងធ្វើឱ្យតាសក់ឆាប់ខូច ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyx_aEumgK_JkozBQmsaPMALonCrrvidcyQmAeCjEgdtzxhTrs0bF0zctcCLgu0r07DSdOR8bIho4x_XpkevgAHHWOrK1Gk-OpGwhTobgFxS5n9ADT2z_IqnbuSiWrrSYrZHTp4iofNYN84BfQdFUf-TWLzs7OkbE01utepHWBiHpefycZiWyF38dONXh/s1200/image_2025-06-10_09-25-14.png