មនុស្សភាគច្រើនគិតថា ការពុំងូតទឹកមុនពេលចូលសម្រាន្តគ្មានបញ្ហាអ្វីទេ ប៉ុន្តែតើជ្រាបទេថា វាមានផលប៉ះពាល់ដល់រាងកាយ និងសុខភាពលើសពីការគិត ។ យោងតាមការស្រាវជ្រាវបង្ហាញថា ការពុំងូតទឹកមុនពេលចូលសម្រាន្តប្រឈមនឹងផលប៉ះពាល់សុខភាពជាច្រើន រួមមាន ៖

១-ប្រមូលផ្តុំមេរោគ និងមានបញ្ហាស្បែក ៖ ការស្រាវជ្រាវរបស់ American Academy of Dermatology បង្ហាញថា ការពុំងូតទឹកមុនពេលសម្រាន្ត គឺជាការប្រមូលផ្តុំមេរោគ និងធ្វើឱ្យរលាកស្បែករយៈពេលយូរ ពីព្រោះមេរោគដែលប្រមូលផ្តុំពេលថ្ងៃនឹងកើនឡើងរហូតដល់៣២ភាគរយ ជាពិសេស អ្នកមានបញ្ហាស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKL5N7gHo8CKA8SEEfCDRDxNnHazThI2fjr8i6ibNirB6DzEeRkRfoXTN3sJRlax4bKElauxHG8FWXNwcYXX61YP_tbEfhiIWctaivVpVFrr_aw2B_S_U_5Nsz2_H0gtAREFrV88E4N3xm9KPswhhBnNn1fRKirDCIwdN7t_ykZPNAVp8ZYv9tlqrCq7c/s720/image_2025-06-11_10-30-22.png

២-ប៉ះពាល់គុណភាពការសម្រាន្តលក់ ៖ ការស្រាវជ្រាវក្នុង Journal of Sleep Medicine បង្ហាញថា ការងូតទឹកក្តៅឧណ្ឌៗមុនពេលចូលសម្រាន្តជួយឱ្យរាងកាយស្រស់ថ្លា កាត់បន្ថយភាពតានតឹង និងបង្កើនគុណភាពការសម្រាន្តលក់រហូតដល់២០ភាគរយ ។ ផ្ទុយទៅវិញ ការពុំងូតទឹកមុនសម្រាន្តនឹងធ្វើឱ្យពិបាកសម្រាន្តលក់ និងភ្ញាក់កណ្តាលយប់ជាញឹកញាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE61vzOLUSy9_LE7gt0p2Yal_ejzSMblfUdc9Iwhx6NG8MgawrZr1eDH567i8B8AEMfasE5QgLoqrzJ4jF5GBzjsgftKyt5OmR9ffTDO6OPS6RYET8-I0xXtHWCzJn1yfBI8WFY2r9aFnSQ-tJRcQiwTCpXH5KHC-hbLJZRYxoWUpJqUQbSBWgsrTE8q1Q/s650/image_2025-06-11_10-30-19%20(2).png

៣-បង្កើនហានិភ័យអាឡែស៊ីស្បែក ៖ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Manchester គឺបើយើងពុំងូតទឹកមុនពេលសម្រាន្ត សារធាតុផ្សេងៗដែលបង្កជាអាឡែស៊ីស្បែក ដូចជា ៖ ធូលីដី និងកំទេចផ្សេងៗនឹងប្រមូលផ្តុំនៅលើកម្រាលពូកដែលយើងសម្រាកបណ្តាលឱ្យមានហានិភ័យអាឡែស៊ីស្បែក ឬធ្វើឱ្យបញ្ហាអាឡែស៊ីកាន់តែធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1o_nBrRzFFbTKl1b-jBHxWyJAZ2xrm-AJMZKI3ph-FpYH9SE0fUOJ4BV9A0XshhpIdyuBZQMzW6P8M1zbR2r3PQo_ym9KaUx_o-fUBpZlUo7nzohGuobylyIxRG0aru_WVYDgolETp4Pl2BIyoFbHry6Y9mkfGEVCibMGnHYPF01mQaxe01Ku2_xOvGT0/s1500/image_2025-06-11_10-30-19.png

ហេតុនេះ កុំភ្លេចងូតទឹកមុនចូលសម្រាន្ត ពីព្រោះការងូតទឹកពេលនេះមិនត្រឹមតែធ្វើឱ្យរាងកាយស្រស់ថ្លាប៉ុណ្ណោះទេ ប៉ុន្តែវាកាត់បន្ថយការប្រមូលផ្តុំមេរោគផ្សេងៗ ជួយឱ្យឆាប់សម្រាន្តលក់ និងការពារអាឡែស៊ីស្បែក ៕