ប្រទេសថៃ ៖ សារព័ត៌មានថៃ Matichon បានរាយការណ៍កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥ ថា ក្រុមអាជីវករថៃត្អូញត្អែរពីកម្ពុជាបើកទ្វារច្រកព្រំដែនយឺតជាងថៃ១ម៉ោង បណ្តាលឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញថៃរយៈពេលយូរ គឺថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក ប៉ុន្តែកម្ពុជាបើកម៉ោង៩ព្រឹក ។ ក្រុមអាជីវករថៃចោទប្រកាន់ថា កម្ពុជាពុំផ្តល់ដំណឹងមកថៃជាមុនអំពីការបើក-បិទទ្វារច្រកព្រំដែន ហើយធ្វើឱ្យពួកគេឈររង់ចាំហាលភ្លៀងអស់ជាង១ម៉ោង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhChL9gH6NSm9LOYcBfq4zg5hmAdtrJQHoQCx6cNnQUUXMFkixStZ8m4tj-pTy6F6im2fltZO-kyw81wJoNpJ1OqsqH-i3lu1sN2xtz4EDBBE1ghFvzzMgglST37fGxMrQ1ipuli-W7JlA5h42LxfqxELmjv-edTVMaFkE7jsrSh6x6rUpvUrCqfpKDVhsh/s1200/image_2025-06-11_08-29-36.png

កាលពីថ្ងៃទី៨ ខែមិថុនា កន្លងមក មានភាពរញ៉េរញ៉ៃកើតឡើងនៅច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក នៅស្រុកឃ្លងញ៉ៃ ខេត្តត្រាត (ឬច្រកទ្វារអន្តរជាតិចាំយាម ខេត្តកោះកុង) ក្រោយពីមានការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនទាំងខាងថៃ និងកម្ពុជា គឺថៃបើកនៅម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច រីឯកម្ពុជាបើកម៉ោង៩ព្រឹក បិទម៉ោង៤ល្ងាច ។ ការបើក-បិទទ្វារច្រកព្រំដែនខុសគ្នានេះបណ្តាលឱ្យអាជីវករថៃ រថយន្តដឹកជញ្ជូនទំនិញថៃ និងភ្ញៀវទេសចរឈរហាលភ្លៀងអស់ជាង១ម៉ោង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVnZi2H8kWx0Db5lnpbMuHpnCwPIzxzSCq7Y_PhWw9wS2c957fv247szFwJCyyWqP_pQ4Zq0LDsMbIs9Q9dKEoSxdxLKUQEfk44xjpxi3kgnZ2Ndekm8E8e1A4dQG1cAoWcWjoGKBMvwQTEgD14aZAozg1PEdz_XsoHK3I5Oc0Gbpn9Nfy02oMZhWOV-4l/s1920/image_2025-06-11_08-29-37.png

លោក អភិឆាតិ សាប់ប្រាសឺត មេបញ្ជាការកងកម្លាំងការពារព្រំដែនចាន់បុរី បានបញ្ជាឱ្យផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ខេត្តត្រាត និងច្រកព្រំដែននៅខេត្តចាន់បុរី គឺបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាចជារៀងរាល់ថ្ងៃ ខណៈកាលពីមុន ច្រកទាំងនេះបើកម៉ោង៦ព្រឹក និងបិទម៉ោង១០យប់ ។ រីឯច្រកព្រំដែនបណ្តោះអាសន្នផ្សេងៗ ក៏បើកនៅម៉ោង៨ព្រឹក និងបិទម៉ោង៤ល្ងាចដូចគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt1lzdHuus6u7aXcVoDWrKZSvWNTk7PeiAWoGUvBtIn3q25JRDa-FcwG6BCgEbzsmyrtK9dzTDCOsq9BJhNztkTjz3gBhnASaTZ5M1wlcqDuOlJ30A5lHknGU9yQ3K7Ujtl318aTvtrrW08yyPwGjnnyZgTxK0mbesp2WyfJUIrf1pQneXbJGEbmOqY02E/s1280/photo_2025-06-10_13-21-14%20(2).jpg
ការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែនអចិន្ត្រៃយ៍បានហាតឡិក ខេត្តត្រាតរបស់ប្រទេសថៃ បានធ្វើឱ្យក្រុមអាជីវករថៃ និងរថយន្តរបស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញពីទីក្រុងបាងកក និងខេត្តត្រាត ជាច្រើនគ្រឿងត្រូវផ្លាស់ប្តូរពេលវេលាដឹកជញ្ជូនជាថ្មី ដោយសារពុំអាចដឹកជញ្ជូនទំនិញពេលព្រឹកដូចមុន ។ លើសពីនេះ រថយន្តដឹកទំនិញថៃទាំងនេះប្រឈមនឹងការត្រឡប់មកវិញពុំទាន់ពេលច្រកព្រំដែនបិទនៅម៉ោង៤ល្ងាច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSZodoXm8o6_BWnqH8nj2QYCdgqMSwzGUucFyxmg7ZszCdCLSk8OmBezyIiRWq3aeUEA-U20XQkejdIwbCLthBMCbByRbmG8UU56mfA0fhGcGFk84FxXZahNkYIuWWWLeJ3vgy1EA3zYHaBTrIuLDu4B3MxJRIPq3nozs3dOHYuPS1ghtii5MNXb0kjlOG/s1280/photo_2025-06-10_13-21-14.jpg
លោក សាក់ រ៉ាយ៉ាបស៊ី អ្នកបើកបររថយន្តដឹកទំនិញថៃនិយាយថា តាមធម្មតា លោកបានដឹកទំនិញឆ្លងដែនតាំងពីព្រឹកព្រលឹមរហូតដល់យប់ ប៉ុន្តែការផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែននេះធ្វើឱ្យលោកត្រូវរៀបចំកាលវិភាគការងារទាំងអស់ ជាពិសេស បញ្ហាកម្ពុជាបើកទ្វារច្រកព្រំដែនយឺតជាងថៃ១ម៉ោង ។

ចំណែកអ្នកស្រី យីង អាជីវករនៅព្រំដែននិយាយថា ថ្ងៃដំបូងអាចដោះស្រាយបញ្ហាបាន ប៉ុន្តែបើត្រូវរង់ចាំបែបនេះរាល់ថ្ងៃមិនបានទេ ហើយវាអាចប៉ះពាល់ដល់អាជីវកម្មរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI_IzZOfL3QiAh_5ZiGnM87rwEHYm8GgnAZA1KUX8mW4JC02NYlwzXUug8UgVR_pjRubTXqDV0-keTDzP8Abn-XOb6brKkN5LZRIgZ6LaARmRoQSygYmapae7zCzvzGqhJzPWczZvEm920FHNN79G02PUsIcafXK1sFgVbVxHeP4N86uyvGL5Ro7FfEjlh/s1280/photo_2025-06-10_13-21-15.jpg

សារព័ត៌មានថៃរាយការណ៍បន្តថា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ក្រោយពីកងទ័ពថៃបើកទ្វារច្រកព្រំដែននៅម៉ោង៨ព្រឹក ក្រុមអាជីវករថៃក៏នាំគ្នាដើរទៅកាន់ការិយាល័យអន្តោប្រវេសន៍ខេត្តកោះកុង ប៉ុន្តែខាងកម្ពុជាពុំទាន់បើកទ្វារច្រកព្រំដែន ហើយឱ្យរង់ចាំរហូតដល់ម៉ោង៩ព្រឹក ទើបធ្វើឱ្យអាជីវករថៃឈររង់ចាំ ។ ទោះយ៉ាងណា មន្ត្រីកម្ពុជាអនុញ្ញាតឱ្យពលរដ្ឋថៃជ្រកភ្លៀងក្នុងអគារ ៕