Home Blog Page 431

សម្តេចធិបតី គិតគូផ្ដល់ប្រាក់រង្វាន់ឱ្យទាហានខ្មែរណាមួយ បាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់ថៃ

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណា ផ្តល់ប្រាក់រង្វាន់ដល់ទាហានខ្មែរ ដែលបាញ់ទម្លាក់យន្តហោះចម្បាំង និងកម្ទេចរថក្រោះ ក្នុងករណីមានការឈ្លានពានសត្រូវ។

ថ្លែងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ “ខ្ញុំកំពុងគិតគូផ្តល់រង្វាន់ ដល់បងប្អូនកងទ័ពយើង ដែលបាញ់បាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងថៃ ព្រោះអីខ្ញុំឃើញគេយកមកសម្ញែង តាមបន្ទាត់ព្រំដែន និងអួតនៅលើបណ្តាញសង្គម”។

សម្តេចធិបតី បានបន្ថែមថា៖” ការនិយាយនេះមិនមានជាការប្រមាថ ព្រោះអ្នកបានគំរាមដាក់យើង ដោយថានឹងបាញ់ទ័ពខ្មែរយើង យកទៅធ្វើជី”។

គួរបញ្ជាក់ថា កម្ពុជា មានសព្វាវុធគ្រប់គ្រាន់ក្នុងការការពារប្រទេស ដែលមានទាំងកាំភ្លើងបាញ់យន្តហោះ, កាំភ្លើងការពាររថក្រោះ និងកម្លាំងជួរមុខដ៏ស្វាហាប់ ដែលត្រៀមជាស្រេច ជាមួយនឹងឆន្ទៈមោះមុតការពារទឹកដី៕

សម្តេចធិបតី បញ្ជាបាញ់ទម្លាក់ដ្រូនថៃ ក្រោយរំលោភចូលតំបន់ថ្មដា

0

យោធាកម្ពុជា​ បានបាញ់រះមួយប្រ៉ាវទៅលើអកាសទទម្លាក់ដ្រូនគ្មានមនុស្សបើករបស់ថៃ ក្រោយរំលោភចូលលដែនអធិបតេយ្យភាពកម្ពុជា។

ថ្លែងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” ប៉ុន្មានថ្ងៃមុន យើងបានដាក់លិខិតតវ៉ាទៅកាន់ភាគីថៃ ក្រោយមានដ្រូនហោះបំពានចូលតំបន់ថ្មដា តែខាងថៃបែរជាបដិសេធមិនទទួលស្គាល់ ដោយចោទកម្ពុជាជាអ្នកបំពានទៅវិញ”។

ក្រោយមកទៀត រំលងបានប៉ុន្មានថ្ងៃ ក៏មានដ្រូនហោះចូលទៀត សម្តេចធិបតី បានបញ្ជាឱ្យមេបញ្ជាការភូមិភាគ៥ បាញ់ទម្លាក់ដ្រូនថៃទាំងអស់ ដោយផ្អើលដល់ខេត្តត្រាតប្រទេសថៃ។

គួរបញ្ជាក់ថា មុននឹងបាញ់ទម្លាក់នេះ កម្ពុជា បានចេញលិខិតព្រមានជាច្រើនដងហើយ តែភាគីថៃ នៅតែបំពានជាច្រើនលើក។

ជុំវិញហេតុការណ៍នេះ មេបញ្ជាការថៃម្នាក់ប្រចាំនៅខេត្តត្រាត បានលើកឡើងថា៖”យោធាកម្ពុជា ពិតជាបានបាញ់ទៅលើអាកាសជាច្រើនដងមែន ដោយសម្តៅមកលើយន្តហោះគ្មានមនុស្សបើក”៕

ខ្មែរជួយខ្មែរ! ប៉ីប៉ី ឌី ប្រកាសជួយផ្សព្វផ្សាយផលិតផលខ្មែរឥតគិតថ្លៃឱ្យតែមានចំណុចទាំងនេះ

0

ថ្មីៗនេះអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនបានប្រកាសជាសាធារណៈជួយផ្សព្វផ្សាយផលិតផលខ្មែរដោយឥតគិតថ្លៃក្នុងស្មារតីជួយទ្រទ្រង់ផលិតផលក្នុងស្រុក។ អ្វីដែលកាន់តែពិសេស ប៉ីប៉ី ឌី បុគ្គលដែលពូកែធ្វើទីផ្សារគឺបានប្រកាសជួយផ្សព្វផ្សាយដោយឥតគិតថ្លៃដូចគ្នាទៅលើផលិតផលខ្មែរឱ្យតែមានលក្ខខណ្ឌត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUyXANbLNnFc7aVGYLHwqy0OxRouDABjxSEOR_x2MQZi2ZdwcFkJ8PqgKVcLy5h5f-bkw0SHvl9VU6UnShRKzwXnXoA6oNGux8w3V5FgFCQeq3eYb1gCj8nSZ7Nl_PPVFTN-A7xixbfiaDxysTD6e4MWWDfAqfr1leu9TzMom3TMBVnBUTAGHblsdx5Ux/s1440/image_2025-06-21_10-51-23.png
ប៉ីប៉ី ឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា «ចាប់ពីថ្ងៃទី២៥ទៅ ខ្ញុំមានពេលទំនេរ បងប្អូនដែលមានផលិតផលខ្មែរ ពិសេស ដំណាំ ចំការ និងក្រុមហ៊ុនខ្មែរដែលមានច្បាប់ និងស្តង់ដារត្រួតពិនិត្យត្រឹមត្រូវទាំងអស់ អាចទាក់ទងមកខ្ញុំចាប់ពីពេលនេះបានខ្ញុំទទួលថតpromoteដោយមិនគិតថ្លៃទេ មិនថាខេត្តឬក្រុងឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj704wMO2skX-Ly8D34xxD9DHySxD2JgtBjL5zgKYEEup7XkH-VuBLAMbZXylT7kXROX2snisZWg4SQAen4OIkYqnn5-rbodqXREEp70E-CG9bHr_kxxOfLDzBxDBNlkXEWdPTumi2w3WG42uuRxU-DLvApUWsRK-w_DoLRqSxGprhw7s8WJKNKh_nmI5vJ/s1440/image_2025-02-20_08-55-12.png
មិនត្រឹមតែប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរដោយមិនគិតថ្លៃប៉ុណ្ណោះទេ ប៉ីប៉ី ឌី នឹងទៅចុះថតនៅទីតាំងផ្ទាល់ទៀតមិនថានៅខេត្តឬក្រុងឡើយហើយនេះជាការតបស្នងនូវសេចក្តីស្រលាញ់ដែលចូលចិត្តលោកកន្លងមក។ ប៉ីប៉ី ឌី បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំនឹងចុះទៅដល់ទីតាំងផ្ទាល់នេះជាអ្វីដែលខ្ញុំអាចតបស្នងចំពោះការចូលចិត្ត និងគាំទ្រខ្ញុំកន្លងមក ហើយខ្ញុំពិតជាចង់ឃើញ បងប្អូនខ្មែរយើងរីកចម្រើន ទៅមុខទាំងអស់គ្នានិងសូមអោយបងប្អូនខ្មែរ ងាកមកគាំទ្ររបស់ខ្មែរ ព្រោះយើងមិនអន់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtzU1jzbBi6FfP_K1TZB2R_9PdBLRYtm_dTzlzwwSs08Psdz618cAoDs6HTVS5bOA2K66uOQ3Y6te2c0w4UcVn8MAZrERKJYy-qETZOtI_sXvVremqYpe8cbrboNvuToKV7Xcd1u3hVE8isfw_1XSTN53IQ4xYoY6a289-AvJImIkRilGARa-yFclv4TFy/s1440/image_2025-02-20_08-55-13.png

ការប្រកាសជាសាធារណៈបែបនេះទស្សនិកជនជាច្រើនបានកោតសរសើរនូវទឹកចិត្តដ៏ប្រពៃមួយនេះរបស់ ប៉ីប៉ី ឌី ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយផលិតផលជាតិស្របពេលនេះប្រទេសខ្មែរកាត់បន្ថយការនាំចូលផលិតផលពីសៀម។ មហាជនក៏ជ្រាបមកហើយថារាល់ការធ្វើទីផ្សាររបស់ ប៉ីប៉ី ឌី គឺពិតជាមានអត្ថប្រយោជន៍និងទទួលបានផលច្រើនពីព្រោះកន្លងមកលោកបានធ្វើឱ្យទស្សនិកជនបានឃើញពីការធ្វើទីផ្សារដ៏ខ្លាំងរបស់លោករហូតទទួលបានភាពជោគជ័យលើវិស័យជំនួញមានសាខាជាច្រើនកន្លែងក្នុងប្រទេស ខណៈម្ចាស់អាជីវកម្មដទៃទៀតក៏ទទួលបានផលប្រយោជន៍តិចឬច្រើនដូចគ្នាពីការផ្សព្វផ្សាយរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMXNrjjL3EGuxNpGydThvFk8bPcgPr7_6BhYZA3jQd7WHqP-5fc_TkrOtL90yvOFP2dqf_uTcAnlSxcFiZQ0FkhsF_9PHjtd1tr9CNmwVTnysiEcMMFM_RKVjROfo5k41aSoHNPwr5ykxmSedd2I1S3Fcb4wXntAPfr4uKtK_jYb8nquxdtKDPFTYsyeo/s1440/image_2025-02-20_08-55-14.png

ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី ក៏ស្នើឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើននិងអំពាវនាវអាជីវករកុំតម្លើងតម្លៃហួសហេតុពេក៕

ថៃថាការមិននាំចូលប្រេងឥន្ធនៈមកលក់ឲ្យកម្ពុជា នឹងមិនខាតបង់ដល់ចំណូលរបស់ក្រុមហ៊ុនPTTច្រើនទេ

0

ថៃ ៖ ក្រុមហ៊ុន OR ដែលជាមេរបស់ក្រុមហ៊ុន PTT ប្រចាំនៅប្រទេសថៃបានបញ្ជាក់ថា បើទោះបីជាមានការហាមឃា.ត់នាំចូលប្រេងឥន្ធនៈពីថៃមកលក់នៅកម្ពុជាក៏ពិតមែន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ OR ច្រើនទេ ព្រោះនៅក្នុងប្រទេសកម្ពុជាមានស្ថានីយ៍ PTT តិចតួចប៉ុណ្ណោះ បោះធៀបទៅនឹងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRspDhF1bR5WvLnbVJhVfi4Qzq-IKpvr0txJCDYY8OU0by9aFWN-bCuBxj2K3rQX5Nk1IqydQ1AK4ppmo0ogIcrsphzcEi2MIXY5RLL5g_s9RVYjkkNjkh3AL5ihyztVIVgIrC_Fb8Nag-k0aRY1BoDoNymjsavSpRT1Mk21-mE8qJk-x-TbkjU6CasOJ/s1280/photo_2025-06-23_08-30-14.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា បានឲ្យដឹងថា ដោយសារកម្ពុជាបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈរបស់ក្រុមហ៊ុន OR ដើម្បីលក់ក្នុងប្រទេស នោះ OR នឹងលក់ប្រេងដែលនៅសល់ទាំងអស់នៅក្នុងធុងសាំងរបស់ស្ថានីយ៍ប្រេងនីមួយៗរហូតដល់អស់ ដើម្បីតាមដានស្ថានភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCZGoJB0YQFKbHT8JwtDpWKDPc0khy3dPyffJD6WtEGd5obbK-vFqUKVNHSAOQS4UBFrOnu7o4Su7BZjPIH06kmlFUM2lMUIgjuhC5jxMuu-JWtnyTC_ysSq7ViHfRFwD9O2cz3WYnRyeGHWK53KOeeVEGz_IVH9XAn6T14gZ_85dRX3itABpgA5p6OAvJ/s1280/photo_2025-06-23_08-30-14%20(2).jpg

ជាមួយគ្នានេះ លោក Pirapan Salirathavibhaga រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលរបស់ប្រទេសថៃ បានបញ្ជាក់ថា ៖ ការណ៍នេះនឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន OR ច្រើនទេ ព្រោះមានស្ថានីយ៍ប្រេងតែ 186 និង ហាងកាហ្វេ«អាម៉ាហ្សូន»ចំនួន 254 សាខាប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា បើធៀបនឹងស្ថានីយ៍ប្រេង OR ចំនួនជាង 2,000 នៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyteIlM8oWjKUPepEuEGxREGSqLq6tTzjwWeEc2eLityYzour-B40__mcX0iPx5MoGgBy2PFowgcYp68jIrkChYIoSPsHsxytqQD9GsQSnZY8oRd3yB_lY3fuN-HiL6p-5fLaobcGo3qACki-req9GP0zCtD9eyoaUM9Dj5AY5qfLhtOqCb7ih7GM04I9l/s990/image_2025-06-23_09-34-11.png

លើសពីនេះ ក្រសួងពាណិជ្ជកម្មថៃធ្លាប់បានរាយការណ៍ពីតម្លៃពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជាក្នុងរយៈពេល៤ខែនៃដើមឆ្នាំនេះ ពោលចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ថៃបាននាំចេញប្រេងចម្រាញ់មកកម្ពុជាសរុបមានតម្លៃ២០,០១១លានបាត (ប្រហែល 540.3 លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikGIjLKyB2GPHdweaFW7WgLNUO3Fe8FCGEO9RjjYFp404cm7kBZzlbXoyOZspzM7v2WP-E5xYj3FJzfnandU7N_UA3Wp9LeBrPQnhnlYXjDhfr9LiJaDTwi0k0R-FxU_kNXO9Geq0ssgjOicswWaVajMnMEoZZV_FmaB1tgo_5qfxvNBX2FVRIm5_jkDnA/s2644/image_2025-06-23_09-34-12.png

ដោយឡែកនាពេលថ្មីៗនេះ ក្រសួងថាមពលក៏បានទទួលរបាយការណ៍ថា លោក Pirapan បានពិភាក្សាជាមួយនាយកប្រតិបត្តិ និងស្ថាប័នពាក់ព័ន្ធទាក់ទងនឹងការផ្អាកការនាំចូលប្រេងពីប្រទេសថៃ។ ដោយគេរំពឹងថា នឹងមានវឌ្ឍនភាពនិងព័ត៌មានលម្អិតបន្ថែមទៀតនឹងចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ មិថុនា ២០២៥ ជាបន្តទៀត៕

ក្រុមហ៊ុនជាច្រើនស្នើឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ក្រោយទីផ្សារភាគហ៊ុននៅថៃដាំក្បាលចុះខ្លាំង

0

ថៃ ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនចំនួន 100 បង្ហាញការអំពាវនាវឲ្យលោកស្រី Paetongtarn Shinawatr លាលែងពីតំណែងជានាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយវិបត្តិនយោបាយ ស្ដារសេដ្ឋកិច្ច និងរដ្ឋាភិបាលរបស់ប្រទេសថៃឡើងវិញ បន្ទាប់ពីវិនិយោគគ្រិនបរទេសជាច្រើនបានសម្រុកលក់ភាគហ៊ុនរបស់ខ្លួនចេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbIB9LmyzGjk9Uq5JbyfIjXQFYjD-_zQ7NiSyfPpEhoD9gTW0c2dCcdQxMmsgTkzF3CrIQQbrB7BG_cUaKvZrxmmOnlNZMcWAckGiHBgfxYuz1OTUOSYMGJwdy-F6LG3_JNi_p-p8yR3TTz_z4EyGMIpcyl8fzkjEgDkHhMzef9tQWpqqVE-WyOufiPdZ/s2000/image_2025-06-19_08-28-14.png
នាព្រឹកថ្ងៃសុក្រ ទី២០ មិថុនា សារព័ត៌មានរបស់ថាមួយនេះបានឲ្យដឹងថា ៖ ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយ Krungthep Turakij បានសាកសួរនាយកប្រតិបត្តិចំនួន 100 នាក់មកពីវិស័យឈានមុខដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ការនាំចេញ ហិរញ្ញវត្ថុ .ល. អំពីទស្សនៈវិស័យរបស់ពួកគេ។ ភាគច្រើននៃនាយកប្រតិបត្តិទាំងនោះ បានអំពាវនាវឲ្យលោកស្រី Paetongtarn ធ្វើការលាលែងពីតំណែងនាយករដ្ឋមន្រ្តី ព្រោះពួកគេជឿជាក់ថា ការដឹកនាំរបស់នាងកំពុងធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃកាន់តែអាក្រ.ក់ទៅៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF4llYewG-BwUm1ocqmwrl9SMSZjsZYvG8QCRJySKrG1kA8wkFgZ4qxpI1_KreeYUHubg_wpLBZH9KOyZV29pYykWv_IsoDTZkHHFcIKaeQwxu5EbPt49PAgcnYZBuZ0lnRNRHRfy9Lo-vsbdI39ol9lEhC1TQxj3ArnjKvnzj_cpHuF4oXTwdtYlKl_Mp/s1280/photo_2025-06-16_13-59-45%20(2).jpg

ការស្ទង់មតិនេះ បានឲ្យដឹងទៀតថា ៖ ទីផ្សារហ៊ុនក្នុងស្រុកកាន់តែធ្លាក់ចុះខ្លាំង បន្ទាប់ពីលេចធ្លាយការសន្ទនារបស់លោកស្រីជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់សាធារណជនចំពោះរដ្ឋាភិបាល។ ហើយវិបត្តិនេះ កាន់តែធ្ងន់ធ្ងរថែមទៀតនៅពេលគណបក្ស Bhumjaithai បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTexcwr3tf1UfAVSmagZ1MczqsE8LY8Fkzr6i3ukUWSSkEdZH0QHvgYLYLrf-FyAHZbfRKU_R-JsSzfAGXv97vElt7lXOmA129yVQueG3IDmdbZCMjZZcPAATnLcE1puONy3Pu5rPfUkflF9KoustqB4zOM9_1KpROMjauaPtwOZQsY91QQpXNf5AG_GVG/s1024/photo_2025-06-18_13-59-13.jpg

នាយកប្រតិបត្តិប្រហែល 42.6% នៅក្នុងប្រទេសចង់ឲ្យលោកស្រី Paetongtarn ចុះចេញពីតំណែង ខណៈ 27.7% ស្នើសុំរំលាយសភា និង 26.7% គិតថាការរុះរើគណៈរដ្ឋមន្ត្រីជាដំណោះស្រាយដ៏សមស្របបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPfNm-pmodlzL40DNzMF1wqTwg-jarTGUHIzH8AuAVjH0UNIgrnvudps0bXbQMFyzaAsACrpXaw1YpFZMFkIQXFUeDoaPvXqlzJZs00z6RPTsxb4fvkXXDWRkqWZ_aaaYGmnrBLfiKd4ZfopNzYbwE3VqxwBAg678IyXdEUavPHsyL2cvSJ2Mb781Oexcx/s1280/photo_2025-06-20_10-32-45.jpg
គួរឲ្យដឹងផងដែរថា 55% នៃនាយកប្រតិបត្តិក្រុមហ៊ុនក្នុងប្រទេសថៃ ជឿជាក់ថាភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងពេលបច្ចុប្បន្ន កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើផែនការយុទ្ធសាស្រ្តអាជីវកម្ម ដោយបង្ខំឱ្យក្រុមហ៊ុនពិចារណាពីហានិភ័យនយោបាយកាន់តែប្រុងប្រយ័ត្ន ក្នុងការរៀបចំយុទ្ធសាស្រ្តរយៈពេលវែងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVBfrABkg-_ppxDjE8RQ_BpgSKScAYGcNd9TisGhD1jkw6XUgYLlOIQR7V9vXWfXxg77kc1PN8CXXorc4T68kHAZTavrQUYb-vde44O1_e0eTmorYJl41WCzUQYO4CYcOf02O3EVgr6vOIMLIKrMZ4pJ6lfLCGWKpSfXjXys7QQ1Uiart4qDZ64V76ukVA/s1280/photo_2025-06-20_10-32-48.jpg

ទោះជាយ៉ាងណាក៏ដោយ នៅពេលសួរថាតើរដ្ឋាភិបាលមានផែនការ ឬយុទ្ធសាស្ត្រមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែរឬទេ? នាយកប្រតិបត្តិជាង 57.4% បាននិយាយថា ពួកគេមានអារម្មណ៍ថារដ្ឋាភិបាលសព្វថ្ងៃខ្វះផែនការច្បាស់លាស់ ឬមានប្រសិទ្ធភាព។ ដូច្នេះទើបមាននាយកប្រតិបត្តិខ្ឡះបានដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសថៃ រីឯនាយកប្រតិបត្តិដែលនៅសេសសល់បានកត់សម្គាល់ថាពួកគេមិនបានឃើញការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានោះទេ៕

ក្រសួងការបរទេសថៃបញ្ជាក់ថាពុំបានកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជាទេ

0

ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃផ្សាយថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានភាពតានតឹងក្រោយការប៉ះទង្គិចរវាងកងទ័ពទាំងពីរប្រទេស ធ្វើឱ្យភាគីថៃរឹតបន្តឹងការឆ្លងដែនជាឯកតោភាគី និងផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែន ខណៈច្រកព្រំដែនខ្លះបើកតែ៣ថ្ងៃក្នុង១សប្តាហ៍ ។ កម្ពុជាក៏បានហាមឃាត់ការនាំចូលបន្លែ ផ្លែឈើថៃគ្រប់ច្រកព្រំដែន ដែលធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បញ្ជាទៅឯកអគ្គរាជទូតថៃប្រចាំកម្ពុជាត្រឡប់មកថៃវិញ ដើម្បីកាត់បន្ថយទំនាក់ទំនងការទូតមកនៅត្រឹមឧបទូត ដែលនេះជាចំណាត់ការរបស់ថៃមកលើកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9UexLRf1hcaJdljHpghrwHfdZNC4pzvU16E-vYsC7I_3JO8KbweUtvm05am0xnCIMQHGwTjVC0l05vHWFKQcn4bf5luzU7ha7MAEc4ge9utP7LFh1xd7xsCfAcGTatKNm3oT71p-_j8h245LkCXk12Rt8J_MmVBB4TxAemf5dgkaQJDH0KKP_1AErOK3K/s1200/photo_2025-06-21_09-41-14.jpg
ក្រោយសារព័ត៌មានថៃផ្សាយបែបនេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានបដិសេធចំពោះព័ត៌មាននេះថា ក្រសួងការបរទេសថៃគ្រាន់តែអញ្ជើញមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា មកប្រជុំនៅថៃដើម្បីវាយតម្លៃស្ថានការណ៍ និងកំណត់វិធានការឆ្លើយតបជាមួយកម្ពុជានាពេលខាងមុខ ប៉ុន្តែក្រសួងពុំទាន់ឈានដល់ពេលកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជាពេលនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirUNH6SFKEsKdieMGOTFSmYSy_GXkw87Xhl8_y0pgGdvh-lMWBJdOIWy5U5g-65TdfAPwVyDHE0i_Mgf-RAiWWMCpBt9VGPARC3gird6Cc673YBVduFLrsPgI7NiK1L6StKwPMwWvlGnFx99UxHn2QyEyxTgrUdfDIaF1Yd6HV6TfZAghppS4tuBXmUglW/s2048/504881008_1125278319627473_3677330894920232930_n.jpg
បើតាមមន្ត្រីក្រសួងការបរទេសថៃ គឺក្រសួងបានអញ្ជើញមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមកប្រជុំពិភាក្សានៅថៃតាមធម្មតាប៉ុណ្ណោះ ហើយក្រសួងពុំបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា រីឯមន្ត្រីស្ថានទូតថៃនឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvPtbFufecDWbgy5jmrQr23Veu2pEHUYUyshMpEQxaP6-z2wO8M4OUT8mWkq9mme2ZqTDvp_k56vgvsfmOd1YeRpEP2CLkZZIU-437npiGmNetQP2AVL7nC7pzJ0fWuybD_cUXuetOm0zcbFqBcBDJ2kcoWcVUVxUfnxGuGmB1CmLgWCXC89ieWbEuUkb/s1280/photo_2025-06-21_14-07-44.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការបរទេសថៃបានហៅមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមកថៃវិញ រួមទាំងកាត់បន្ថយទំនាក់ទំនងការទូតមកនៅត្រឹមឧបទូតដើម្បីឆ្លើយតបទៅកម្ពុជា ហើយក្រសួងការបរទេសថៃនឹងចាត់វិធានការឆ្លើយតបបន្ថែមទៀត ។ កន្លងមក កម្ពុជា និងថៃធ្លាប់កាត់ផ្តាច់ទំនាក់ទំនងការទូតចំនួន២លើក ដោយសាររឿងប្រាសាទព្រះវិហារ ហើយប្រទេសទាំងពីរធ្លាប់កាត់បន្ថយទំនាក់ទំនងការទូត ចំនួន២លើក ដោយសារការដុតស្ថានទូតថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZu8blEyGCB6LtJjKiXlL6qReL-fk8ssp5kHqA1TVFobWk19BQTCaWF_jSct3uvbzwwC4q6rsOhOLoFLoAAYTPfBzTJEZbakR7oJ-JcP5SI7_4_AX7e7-rcJi_bD_Af6jF43MSlWh-p2vhRotGZhGSp8uM-yPYByWA-Ch0cLKw66OZTs97FV-EYpspFgAH/s1280/photo_2025-06-21_14-07-45.jpg

សារព័ត៌មានថៃរាយការណ៍ទៀតថា ថៃកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយសារស្ថានការណ៍តានតឹងនៅតំបន់ព្រំដែន និងមានការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ ក្រសួងការបរទេសថៃក៏អញ្ជើញមន្ត្រីទូតកម្ពុជាប្រចាំប្រទេសថៃមកទទួលលិខិតតវ៉ា ដែលមានខ្លឹមសារថា ការបែកធ្លាយកិច្ចសន្ទនា គឺជាការខុសក្រមសីលធម៌រវាងប្រទេស និងជាការបំផ្លាញទំនុកចិត្តយ៉ាងខ្លាំងរវាងប្រទេសជិតខាង ៕

កូរ៉េខាងជើងត្រៀមបញ្ជូនកម្លាំង ២៥០០០នាក់ទៅជួយរុស្ស៊ីផលិតដ្រូនពិឃា.ដ

0

ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃទី 19 ខែមិថុនា ដោយដកស្រង់ប្រភពការទូតដែលមិនបញ្ចេញឈ្មោះមួយនៅប្រទេសលោកខាងលិច និងរុស្ស៊ីថា ៖ ប្រទេសកូរ៉េខាងជើងកំពុងពិចារណាបញ្ជូនកម្មកររហូតដល់ 25,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងការផលិតយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFffaMTQSwZuSbKMC1QByPIC8auRYhjZLUw5stysc6xrLqwPE2mwTWOUhei6fLcc7vGAs_Zoo5Ovzaftffpo6tfruoLzURH_neIdH7fRqt0bycndgeGy95S-xCTz1vu9zpHPAEBu3xIr7GGKGbL-i26HEB9-kmfDmnSQ32t3wRwCI264b1R6YB8wVoovLd/s1200/image_2025-06-23_09-08-12.png

កម្មករទាំងនោះ នឹងត្រូវបានបញ្ជូនទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងសាធារណរដ្ឋ តាតាស្តង់ របស់រុស្ស៊ី ជាកន្លែងដែលទីក្រុងម៉ូស្គូដំណើរការកន្លែងសម្រាប់ដំឡើងយន្តហោះគ្មានមនុស្សបើក Shahed ដែលរចនាដោយអ៊ីរ៉ង់។ នេះបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងកិច្ចសហប្រតិបត្តិការយោធារវាងក្រុងម៉ូស្គូនិងក្រុងព្យុងយ៉ាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj37mUUHUJ4mJysSg6IzqftJz-WiDUt-mqojdWE2v97TW7kUDeM-Turhr_XrEngZ5oYJmooBnvxOKAZMhgDqPwic85qqr5i0knzB7IqCCm61iwTunaMj4GwW6KwJMuMH_VtMhVJ26b1as60gpozObzbn92LGOGwK2glu0-PHDr5zVFToUj4r7r6-G02oc7X/s862/image_2025-06-23_09-08-12%20(2).png

គួររំលឹកថា កាលពីថ្ងៃទី 17 ខែមិថុនាកន្លងទៅ រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងតាមសេចក្តីរាយការណ៍ពី “ការចាត់តាំងពិសេស” ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ បន្ទាប់ពីបានជួបលោក Kim Jong Un រួច លោក Shoigu បាននិយាយថា ទីក្រុងព្យុងយ៉ាងបានយល់ព្រមបញ្ជូនវិស្វករប្រយុទ្ធចំនួន 1,000 នាក់ និងអ្នកសាងសង់ផ្នែកយោធាចំនួន 5,000 នាក់ទៅកាន់តំបន់ Kursk របស់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងការកសាងយន្តហោះគ្មានមនុស្សបើក Shahed។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPX5ZZnAoLmdpX6fVRUMewv6VIk8fWxyqtqZ89f7v-sHSQ5dU_-vHjwz7ehwYfLbiZVcp9PHmuQqKhJd3U-wNsKU22ds-8ztz2hn-W4zqnyRk70EqxC-n7FLNglDdYAXfQo_ie5NVJmViRBS3OV6XKcbBo3Pfz-AEfLoTTSppdl3zpihGUvDbXfEltrskq/s1024/image_2025-06-23_09-08-14.png

គួរជម្រាបថា យន្តហោះគ្មានមនុស្សបើក Shahed ដែលត្រូវបានគេស្គាល់ពីភាពខ្លាំងរបស់វា ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសរុស្ស៊ីចាប់តាំងពីចុងឆ្នាំ 2022 ក្នុងការវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ ដែលជាហេតុនាំឲ្យទីតាំងដែលផលិតយន្តហោះនេះនៅ Alabuga ត្រូវបានកងកម្លាំងអ៊ុយក្រែនវា.យប្រហារម្តងហើយម្តងទៀតដើម្បីរំខានដល់ការផលិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGBmrcPs19uR0Pp-3Eo-WAqKFCwFXr6Yq5pJHZBsBv2Ob-gARXfWVcUU2Xsv4RqOwV3ENoHQ-vINpRB06bb-rywrg_uaQEQvGZuYz-51G-5w0iCw7q69HpVYno0s_vDZRw18qk_S64lUspuNjGNtAkhTxOFCpgfTJIs1A0XeSOsgaPYMIc4X4sKNGzuT8/s1200/image_2025-06-23_09-09-51%20(2).png
ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយកាលពីថ្ងៃទី ៩ ខែមិថុនាថា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការផលិតយន្តហោះគ្មានមនុស្សបើក Shahed-136 ក្នុងស្រុកនៅលើទឹកដីកូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh5_e8gAihtVwS-VOp8DdjMJ0Lur4WS04Xrt-HMVlTEYQZKlmg1NlWC4LiJQDQLcvfby-rwtxy5bZ5EPvG2MFjj-M761rVZyHY_4EfO5mgbE13mckmyiG6hTnC8Qbj2IYcQPO0ugXsP2lHihxIfn4lgLUEiRhgz-AQHoaI9XGSyBK9LFNiGcwL5Os8u64s/s1200/image_2025-06-23_09-09-51.png

បើតាមការអង្កេត គេអាចសន្មត់បានថា លោក Kim គឺជាមិត្តល្អរបស់លោក ពូទីន ដោយមិនត្រឹមតែផ្គត់ផ្គង់ផ្នែកទាហានប៉ុណ្ណោះទេ តែថែមទាំងមានកាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចផ្លោងទៀតផង។ ក្នុងអំឡុងពេលព្យុហយាត្រាទិវាជ័យជម្នះ ៩ ឧសភា របស់រុស្ស៊ីនៅទីក្រុងមូស្គូ លោក ពូទីន បានស្វាគមន៍ដោយផ្ទាល់ដល់ទាហានកូរ៉េខាងជើង ទោះបីជាលោក គីម មិនបានចូលរួមក៏ដោយ។ នេះបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និតរបស់ប្រទេសមហាអំណាចសព្វាវុធទាំងពីរ៕

ចលនា ៧ វិនាទីរបស់ Zhao Lusi ក្លាយជា Trend នៅលើបណ្តាញសង្គមទាញអ្នក ចូលមើល ១ ពាន់លានដង

0

ការរាំរបស់តារាសម្តែង Zhao Lusi កាលពីមួយខែមុននៃចលនា ៧ វិនាទីបានក្លាយ Trend នៅលើបណ្តាញសង្គម ដែលជំរុញឱ្យមានអ្នកចូលមើល ១ ពាន់លានដង ប៉ុន្តែជំនាញច្រៀង និងរាំរបស់នាងបានទាក់ទាញប្រតិកម្មចម្រុះលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGr-w0Jcuu210SYqJSo0H5Mm71gmacJjl107_ywFWH2xXPtLIDcofVvWlbi0LUHr3_HXlMACc6bIy3zC6MYkTh1ayZ4FUbTkB0ixrgTvjYQ_CmWA9TQ3_jiP3XXrvGH8WvUrZdE2dpNec4ATt4AdjdPEZqKVkyOl0RrqJl1uZ_z5FV863TKHL3ZunIM3Of/s1536/image_2025-06-18_16-14-12%20(2).png

មួយរយៈពេលខ្លីពីការបង្ហាញខ្លួនរបស់ Zhao Lusi នៅក្នុងមហោស្រពតន្ត្រី Yuanqi Forest ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ១ ខែឧសភា បានផ្ទុះឡើងយ៉ាងខ្លាំងក្លា ធ្វើឱ្យមានការចូលមើលជាង ១ ពាន់លានដង និងក្លាយជានិន្នាការអ៊ីនធឺណិតពេញ លក្ខណៈ។ កំឡុងពេលសម្តែងបទចម្រៀង «You R» Zhao Lusi បានបញ្ចេញ ក្បាច់ជាក់លាក់មួយ ដែលអ្នកគាំទ្របានប្រែក្លាយទៅជា meme យ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPdDbfNK_dIKRFkZ8B6ZLOupJSuse2jrup-zKYEs5U9ZLR-eTD-Y-_8fLPzr6CJusCGKkbd3pAoqSiZ1HBA-MN3ZTD0Bd764PKzyhnwdDP4lvpPdBP7VhFrw0PtX2pmCjyBotwhjjFYi4QnMilbEZ0JH1ACqyIBaJpHPmSVN8rHaguPSzkoAYLCKmR6No9/s801/image_2025-06-18_16-14-13%20(2).png
ទោះបីជានាងមានរយៈពេល ៧ វិនាទីក៏ដោយ ក៏កាយវិការនោះ បង្ហាញនូវរូបភាពគួរ ឱ្យចាប់អារម្មណ៍របស់នាង ដែលត្រូវបានថត កែសម្រួល និងចែករំលែកយ៉ាងទូលំទូលាយ នៅលើ Douyin ។ លទ្ធផលគឺមនុស្សជាង ១ លាននាក់បានលោតឡើងលើនិន្នាការនេះ រួមទាំងសិស្ស អ្នកជំនាញ កុមារ និងសូម្បីតែអ្នកពន្លត់អគ្គីភ័យ។ គិតត្រឹមពេលនេះ ការចាក់វីដេអូដើមជាង ៣២០ លានដង និងការមើល ១ ពាន់លានដងនៃ hashtag «Zhao Lusi’s Signature Move» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4iApsHpTexV-4M-bEjV_wMrfwJGNRQa4OozZNKkKkjQIMJkhd-qLJnp04XtrhvOzk8X6SogLbpua19E3WUIMw79FQF_0FZ6aUelHQ2gRaR15UUSDxXFgaVt7bqDo7Lre5LcLregANSmrDYsSzhQaNgBrVZTktc4Bdh2Zpe-lzcy-vXhl5KauleEmGXEXg/s801/image_2025-06-18_16-14-13.png

ប៉ុន្តែខណៈពេលដែលមានការរីករាលដាលនៃវីដេអូនោះក៏មានមតិមួយចំនួនបញ្ចេញមតិ វែកញែកលើការសម្តែងពេញរបស់នាង។ អ្នករិះគន់បានចង្អុលបង្ហាញថា ការច្រៀងរបស់នាងមានសំឡេងខ្សោយ ហើយពេលខ្លះស្រដៀងទៅនឹងខារ៉ាអូខេ ដោយមានខ្យល់ដង្ហើម និងសំឡេងមិនច្បាស់។ លើសពីនេះ ការរាំរបស់នាងត្រូវបានពិពណ៌នាថាតឹងរ៉ឹង និងខ្វះភាពប៉ិនប្រសប់តាមការរំពឹងទុករបស់អ្នកសំដែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4gxclpl8yVK0q7tp5F4qH8MpeRt2bs2-cMVMp4YYeXxXd8h9VTXnAEK7DAORV5Y69kPkbGdV4rj4kq9CVhTPSsFy-LPp9FjomN0h6iNxLkEEJQiGHsJM-Vle09BysLMChLf3gZMX1VXorBrjMOy-YrAjOUuDY-AmO9gNxtdKAv_poNhfelpbDzhi17p3m/s1524/image_2025-06-18_16-14-12.png
ទោះយ៉ាងណា អ្នកគាំទ្រមួយចំនួនបានការពារនាង ដោយលើកឡើងពីទឹកចិត្តសប្បុរស របស់ Zhao Lusi ។ នាងមិនត្រឹមតែសម្តែងដោយមិនគិតប្រាក់ប៉ុណ្ណោះទេប៉ុន្តែថែម ទាំងបានបរិច្ចាគ ១ លានយ័ន ប្រមាណ១៣៧,០០០ ដុល្លារថែមទៀតដល់កិច្ចខិត ខំប្រឹងប្រែងសប្បុរសធម៌របស់ព្រឹត្តិការណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgioYhn9o-i1npz0lgoQN5DKFBbis2g04Puuck7PxPs5Hs7LLenV4Mqjcr0wbtXuyN5AfqRJYwiMzIPgKG2baDH1eUT8KpmLRzKGCBqjVv1dqOQjafrQMaOBWxcNphF2d-Liv4i2VCbOXMt9CSbS6ssS7mfTiUXyJ8zpRzomKVRh91kudB3dibMJFu8o4o5/s960/image_2025-06-18_16-14-11.png

ទោះបីជាមានការរិះគន់ជាសំដីក៏ដោយ ក៏ការទាក់ទាញដែលមើលឃើញរបស់ Zhao Lusi និងរូបរាងស្រស់ស្រាយនៅលើឆាកទទួលបានការសរសើរ។ អ្នកគាំទ្រជាច្រើនបានកត់សម្គាល់ថា នាងហាក់មានភាពរស់រវើក និងមានសុខភាពល្អជាងការបង្ហាញខ្លួនជាសាធារណៈថ្មីៗនេះ៕

Jennie ចែករំលែកពីការតស៊ូក្នុងការធ្វើអាល់ប៊ុមបង្ហាញភាពជាខ្លួនឯង

0

ថ្មីៗនេះ Jennie បានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តអនឡាញដ៏មានប្រជាប្រិយមួយឈ្មោះ «Hot Ones» ព្រមទាំង បានចែករំលែកអំពីដំណើរការនៃការបង្កើត និងបញ្ចប់អាល់ប៊ុមទោលដំបូងរបស់នាង «Ruby»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZvXdyfBEMPD6HLihL-rRBWiehHxxZ1hzlI4QUpZeRdHazeP60DCzlcGlm8CEdN3LlZw1qjBNaTudgksiqeZ-nGslrRWwBB3yFeMd7obwgFBH4s9HwqmnOzJfcqnASpUwQca6QqyIH0QCmHXPPHXMev-eu11ey4gq1x6KyDRh1TiHshFLIqA2ENq_L_aii/s1096/image_2025-06-21_11-11-27.png
នៅក្នុងកម្មវិធី Jennie បានឆ្លើយសំណួរចំនួន ១០ រួមទាំងសំណួរផ្ទាល់ខ្លួន ខ្លះទាក់ទងនឹងការងារ និងសំណួរមួយចំនួនទៀត ខណៈ Jennie កំពុងញ៉ាំស្លាបមាន់ជាមួយទឹកជ្រលក់ហឹរកម្រិតផ្សេងៗគ្នា។
Jennie បានលើកពីរបៀបដែលនាងត្រូវតស៊ូដើម្បីទទួលបានបទចម្រៀងមួយចំនួនដែលបញ្ចូលក្នុងអាល់ប៊ុមទោលរបស់នាង។តារាចម្រៀងរូបនេះបាននិយាយថា ទោះបីអាល់ប៊ុមនេះមាន ១៥ បទក៏ដោយ ប៉ុន្តែតាមពិតនាងត្រូវតែតស៊ូយ៉ាងខ្លាំងក្នុងការបង្កើតអាល់ប៊ុមជុំវិញបទ «សារស្នូល» របស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjClmsJoUI9yr_z0pCrbLgltZ3G_WvK9aQG_XbopRwlF-PbSSgm5voSZHCjW-w8NKAbUBaNlnu1_w9ikRnNF_UubMlWpY3qWYpuf1zaaJc59fhfGVESryDWs4LD2NMQ-_Or3w_Q6xaQXnlxaD4h1Be5sv-d9-x4Yya6xBD9e-dSu-Z7V1s4XUQ8yICMHxb3/s1600/image_2025-06-21_11-11-28.png

Jennie បានពន្យល់ថា «យើងមិនចាំបាច់ព្យាយាមបង្កើតតន្ត្រីឱ្យងាយស្រួលស្តាប់ ដើម្បីឱ្យអ្នកគ្រប់គ្នាចូលចិត្តអាល់ប៊ុមនេះទេ»។ សមាជិក BLACKPINK រូបនេះ បានពន្យល់បន្ថែមថា ជំនួសឱ្យការទទួលយកវិធីងាយស្រួល នាងបានសម្រេចចិត្តសាកល្បងនូវអ្វីដែលនាងពិតជាចូលចិត្ត និងធ្វើតាមសភាវគតិច្នៃប្រឌិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuGlF9QAGHuLvjrajzrr5XLFpgDQbjSJfh7bV0_geGWUM1j-kV4NKIEAJub519vL-k1o4UwQQwhb6Or6IKeR7I-BLO3JPZblI-rtMkZbPzQMSoLR7WEtA_euh4_b8Zu0rtcp2XmdIAnlx5MtgjIXEst6uH97f919qvKpTSVHXPkzf7XNDGmbjrnqaXhX-E/s1350/image_2025-06-21_11-11-30.png

នាងបានបង្ហើបថា «ខ្ញុំពិតជាតស៊ូជាខ្លាំងជាមួយនឹងបទចម្រៀងមួយចំនួននៅក្នុងអាល់ប៊ុមដូចជា ‘Zen’ និង ‘Starlight’» ។
យោងទៅតាម Jennie ភាពច្នៃប្រឌិតរបស់នាងកើតចេញពីជំនឿថា ទោះបីជាបទចម្រៀងទាំងនោះប្រហែលជាមិនពេញនិយមបំផុតក៏ដោយ ក៏ពួកគេនៅតែមានតម្លៃសិល្បៈដដែល។Jennie បាននិយាយថា «ខ្ញុំយល់ថាវាប្រហែលជាមិនមែនជារឿងដំបូងដែលចូលមកក្នុងគំនិតរបស់មនុស្សនោះទេ ប៉ុន្តែខ្ញុំដឹងថាវានឹងទៅដល់មនុស្សដែលខ្ញុំចង់ទៅដល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF2rYFuC_3zqIFxZ_d5t7F5Nv1oOR4bCil5pruplTUnhh9kxVsmcOdtudukJfW8Z5DqxpC6VX9Xy0XdnIGi5Z67qgru_2njZCaQGP6HmsTuwWLfts9Sr8NeA-hLNXoelz49UjfyHkTIQWUPbDqN3cnYZxS2JTD5YtTHnwxgSScr4mHbZ-J9t78asC7z-4X/s1400/image_2025-06-21_11-11-33%20(2).png

អាល់ប៊ុម «Ruby» ត្រូវបានផ្តល់កិត្តិយសដោយទស្សនាវដ្តីតន្ត្រីអាមេរិកធំៗដូចជា Rolling Stone និង Complex ជាអាល់ប៊ុមដ៏ល្អបំផុតមួយក្នុងឆ្នាំ ២០២៥ រហូតមកដល់ពេលនេះ។ Rolling Stone បានអត្ថាធិប្បាយថា Jennie បកស្រាយឡើងវិញនូវគំនិតដែលគ្របដណ្តប់លើ R&B pop ក្នុងទសវត្សរ៍ឆ្នាំ២០០០ និង ២០១០ តាមរបៀបដ៏គួរឱ្យទាក់ទាញ។ Jennie មិនត្រឹមតែមានវត្តមានបញ្ជាឱ្យធ្វើជាម្ចាស់នៃ pop-R&B ដ៏ផ្អែមល្ហែមប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានពេលវេលាដែលរំលឹកឡើងវិញនូវអាល់ប៊ុម «Anti» ឆ្នាំ ២០១៦ របស់ Rihanna ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Nv1JVeqGEPwyTJYkCG_99mBQbXa-hbeLFRtiMjCugSKcyFEVwSSLh6PQeMPjPL4P_QG11imY2miG5zGWZtCayV_d9HnSC6Yz2ZoJX1hUs9zdKephS_y5Nm9vT-vBUKcSajvfblLTis-aoRRHBkOT1U2f3mg71_My6_Coo9A8EDzu216PE75v3AiqyIF8/s1350/image_2025-06-21_11-11-35%20(2).png

«Ruby» បើកជំពូកថ្មីសម្រាប់ Jennie ដែលអនុញ្ញាតឱ្យនាងបង្ហាញយ៉ាងពេញលេញនូវជួរសំលេងដ៏ធំរបស់នាងរំលេចបទដូចជា «Like JENNIE» ដែលបង្ហាញពីអារម្មណ៍ប៉ុបខ្លាំងរបស់ Jennie និងបទ «Twin» ។
អាល់ប៊ុម «Ruby» បានលក់ដាច់ជាង ៣.៣ លានកូពីទូទាំងពិភពលោក។ វាជាអាល់ប៊ុម Kpop ដែលលក់ដាច់បំផុតទូទាំងពិភពលោកក្នុងឆ្នាំ ២០២៥។ នៅក្នុងទីផ្សារប្រទេសចិន អាល់ប៊ុមរបស់ Jennie ក៏បានក្លាយជាអាល់ប៊ុមដែលរកចំណូលបានខ្ពស់បំផុតដោយតារាចម្រៀងនារី Kpop ក្នុងប្រវត្តិសាស្ត្រ លើសពីអាល់ប៊ុម «rosie» របស់ Rosé ដែលជាសមាជិករួមក្រុម៕

អ៊ឹងហាវ និង មាលា ត្រូវបានអ្នកគាំទ្រជំរុញឱ្យស្រលាញ់គ្នា បន្ទាប់ពីបង្ហាញសកម្មភាពជិតស្និទ្ធ

0

តារាសម្តែង អ៊ឹងហាវ និង មាលា បានចាប់ដៃគូគ្នាជាលើកដំបូងក្នុងវិស័យភាពយន្តខ្មែរដែលកំពុងមានការចាក់បញ្ចាំងក្នុងរោងកុន។ យ៉ាងណាមិញ សកម្មភាពក្រៅឆាករបស់អ្នកទាំងពីរនៅពេលថតរឿងជាមួយគ្នាកំពុងត្រូវបានអ្នកគាំទ្រយកកចិត្តទុកដាក់ជាពិសេសគឺការញុំាម្ជូរត្រលឹងតឹងមួយពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiK0tZK7Wv9KOV2TgLaMBpIpha0APL2aETHYd6TOxoYKOKJ17dMsDH7hAuOYhzNOOjhOiu0jfFpSJzZ52-G37x5mfCcsB70fU3KT7dZ8QRd3ITofdvUzH-RHUJh89JMeN_bdj3NNnM0jtINdtPt67LPxfmudGhwdGpnUZbkFr46reIg4Je_YOsSHKzYQ5oh/s1444/image_2025-06-20_14-13-20.png

កាលពីថ្ងៃទី១៩ តារាសម្តែង អ៊ឹងហាវ បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គម ដែលលោកកំពុងស្ថិតនៅជាមួយនឹងតារាស្រី មាលា ។ អ៊ឹងហាវ បានយកផ្លែត្រលឹងតឹងដ៏ធំមួយនិងបានបញ្ចុកទៅកាន់ មាលា ដោយផ្ទាល់។ ក្រោយមកផ្លែត្រលឹងតឹងដដែលដែលមាលាបានភ្លក់រសជាតិរួចហើយ ស្រាប់តែ អ៊ឹង ហាវ បានជ្រលក់ជាមួយនឹងអំបិលម្តងទៀតហើយលោកក៏បានញុំា។ នៅក្នុងវីដេអូខ្លីនេះអ្នកគាំទ្រក៏បានឮ មាលា និយាយជាភាសាខ្មែរពាក្យមួយចំនួនកាន់តែស្ទាត់ជាងមុនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj61REfCyv_AJIdYZNBUqfZIEG9pjk4fnGoS-8lsgeeLIg6SgMICpxHCPbOwW9uBbhHQ0oOvjslblya6oEsC1HrQp2mMvjW7waS6qKir22lkE9O1hlI8zBfy0HilOxN06HjKNpIEtsFLonHJN_86EEJHPZVps6Uc91Pd6DR_0mqMi5oLlzsE2bezyMLwXyw/s1919/image_2025-06-20_14-13-05.png

ទំនាក់ទំនងរវាងប្រុសសង្ហានិងស្រីស្អាតនេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍មិនថាជាមតិយោបល់នៅលើបណ្តាញសង្គមហ្វេកប៊ុកឬទិកតុកនោះទេ។ អ្នកគាំទ្របានបញ្ចេញមតិថា « Cuteម៉េស សុទ្ធតែញ៊ាំមួយផ្លែ2នាក់, អួយទង្វើអ្វីនឹងបងញុំាមួយពីរនាក់, ហេតុតែគេញុំាមួយពីរនាក់ , ញុំាដែលមាត់គ្នាទៀត…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrD2U86FkF59N0cfrwrfV3ikG4v1Y5oJ2n7HSz99b-nhmeZnhNoV30nveoH6gYJcqlt976gMEHc-l9gFSCWTxJy1qC-4rRyHmVRQDrBeIWDNIrTTRbROuSd44hfH1qmFeZL8-JCiPj5Mz9nwwQZzp_kaVGReL_gYGo_uMAht3fZryJCW0034wGE53ICTOm/s1212/image_2025-06-20_14-13-07.png

ជាមួយនឹងមតិយោបល់ចំពោះសកម្មភាព អ៊ឹង ហាវ និងមាលា ញុំាផ្លែត្រលឹងតឹងមួយពីរនាក់នេះ អ្នកគាំទ្រមួយចំនួនក៏ជំរុញឱ្យអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាផងដែរព្រោះពួកគេគឺស្រស់ស្អាតនិងសង្ហាទាំងទ្វេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEpt6rgWQRcXTLDnLtu_GulQC9tlDR7KLNvIGxhxqq86CW3x0iGSB4eZSVStHbGjxFoXSDDAtHBsOZ3J38ox__FWqIt6Xb8mQDYw-XFiqpeStDrergSj5JzvZgFATjn0oIZPB8TUn9yRBeBVIHlyMl7V-OfgDZtyr0B-plWLOhyjFfzBioISP4nKQDNBSh/s1206/image_2025-06-20_14-13-09.png

គួរបញ្ជាក់ផងដែរថា ដេវិដ អ៊ឹងហាវ គឺជាតារាខ្មែរម្នាក់ដែលមានឱកាសសម្តែងក្នុងរឿងរបស់ប្រទេសសិង្ហបុរី។ ក្រៅពីអាជីពជាតារាសម្តែង អ៊ឹង ហាវ ក៏ចាប់អាជីពលើវិស័យចម្រៀងដូចគ្នា ហើយ មាលា ក៏ធ្លាប់ថតវីដេអូចម្រៀងជាមួយនឹង អ៊ឹង ហាវ ផងដែរក្រៅពីសម្តែងកុនជាមួយគ្នា៕