(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) បានថ្លែងការកោតសរសើកម្ពុជាលើការចូលរួមក្នុងការបញ្ជូនកងទ័ពរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ធ្វើឲ្យកម្ពុជាទទួលបានការវា.យតម្លៃល្អនៅទូទាំងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ3 នៅតំបន់អាស៊ាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD0xyw22ZfWZhMsyUULdhyphenhyphenZguumDL5Kvn9EDB0-sD4ClOIx2bmM6EPgn49WjR_SBqklzDNfEKhyBcUgih3J2P98_DMc4VzU8ZEnbVAc-uioB2iQGEbv4alr_FpE7Onnb0sj417P7mXTYUryifNlCNVde7OjzLcfzZzTZWgDDkEzMfw2NJcWKpx8z9ptSy5/s1280/525422739_1137866528153660_6106209892147791903_n.jpg

បើតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោក វ៉ាន វិនពីន កាលពីយប់ថ្ងៃទី18 ខែសីហា ឆ្នាំ2025 បានថ្លែងថា៖ លោកសូមសម្ដែងគារវកិច្ចដល់កម្ពុជា ដែលបានបញ្ជូនកងទ័ពរក្សាសន្តិភាពសរុប 9,199 នាក់ ទៅកាន់ប្រទេសផ្សេងៗ ដើម្បីចូលរួមក្នុងការរក្សាសន្តិភាពជាមួយយុទ្ធនាការរបស់អង្គការសហប្រជាជាតិ (UN)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTOVyuSjlcDac5CeTCznvAxdjxov3lx3e54RzYT5_XLJXRdaVu1TcxYo90FBcCXpWsDGyS5GFEZ7rw7m5kVwX41i1H9_2DLmhXmC3S58OoW7x8K_JO9XgcH66MHqmwWaeAuZ3MqflX70fykuZm4HZFWkuQwDMuDX37QqDZh5be-oC36ZO67fTFeROeWYdU/s1280/527369036_1138651411408505_5048710508738919308_n.jpg

ជាមួយគ្នានេះ លោក វិនពីន បានគូសបញ្ជាក់ឲ្យឃើញពីសមត្ថភាពកម្ពុជា និង កិត្តិយសដែលកម្ពុជាទទួលបានលើឆាកអន្តរជាតិយ៉ាងដូច្នេះថា៖ កម្ពុជាជាប់ចំណាត់ថ្នាក់ទី 27 ក្នុងចំណោមប្រទេសចំនួន 119ទូទាំងពិភពលោក ដែលបានបញ្ជូនកងទ័ពទៅបំពេញបេសកកម្មនៅក្រៅប្រទេស និងជាប់ចំណាត់ថ្នាក់លេខ 3 ក្នុងចំណោមបណ្ដារប្រទេសអាស៊ានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN-VRiYkHwVF20_a-K_mUAh_hJwnlDrwCVhiuOB9ZkKcfoTioColV1v-lED3gGh6hIZ7KnCgTssBOPaK5q9b8K8I1zvPNMA0mSwCGOxqambn1mwKDXaa2QbaIXcXLG4z5ZTvoRJy9da8pT9GSMC6nKSCwNRal_k5-51cjJKm21wRLSlOwXbJ0cfvRelR6c/s750/535936856_1151901793416800_9198009055411582358_n.jpg

គួរឲ្យដឹងផងដែរថា ក្រៅពីការលើកសរសើ កន្លងមកចិនក៏ធ្លាប់ផ្ដល់ជំនួយជាថវិការសម្រាប់គាំទ្រកម្ពុជាក្នុងសកម្មភាពលុបបំបាត់មីនផងដែរ។ ជាមួយគ្នានេះ លោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានឲ្យដឹងថា ក្រោមការផ្តល់ជំនួយដោយចិន ដីចម្ការមីនទំហំ 150 គីឡូម៉ែត្រក្រឡាត្រូ វបានបោសសម្អាតឲ្យមានសុវត្ថិភាព ដោយគ្រាប់មីនចំនួន 82,844 គ្រាប់ត្រូវបានបំផ្លាញចន្លោះឆ្នាំ 2018 ដល់ 2024។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSRisCzQQBqVjlUYMEMmjulRde7JSJ2Dz9y2gtGNTh6Wwent0t8EQZJ0QYpvQV_smH0a9KRk0OPM0SJrfhowV1bhCZtADFXRin0gLFsjgfkaPpqn3sZOad8RcFJRuKJrytA7bs3fed3xWermGiIJRfUHIodSduorJ_SVGury2swdyaXwCygBzWpsBzcWJQ/s750/536278156_1151901730083473_8647604733666314508_n.jpg
លើសពីនេះ បើតាមគម្រោងរបស់អង្គភាពសុីម៉ាក់បានបញ្ជាក់ថា កម្ពុជាមានគោលដៅលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះចេញពីដីឱ្យបានអស់ពេញលេញនៅឆ្នាំ2030ខាងមុខ បន្ទាប់ពីជម្លោះជាច្រើនទសវត្សរ៍បានបន្សល់ទុកនូវគ្រឿងផ្ទុះរាប់លានគ្រាប់នៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY-8q4_p5GZHii5rHL6EDn9Ei1yEwS4Jxk8lu1_nm3tHybzpMEv_6CWs6ewQ35iXboBxxVHEXHnHisQQHaR6icktKVzgJs8RxbM-S08I5K31T9hIjX3r4Z2pptX1Whbyjd2YIEWutORHAQlzKjWklm3n2OafTEm_VyAmoCZuNP5-H1cHrpJHrmvsaVbLpo/s1440/image_2025-08-19_11-16-52.png

ចំណុចដែលបានលើកឡើងទាំងអស់ខាងលើនេះ គឺជាឧទាហរណ៍ដែលមានស្រាប់ក្នុងការបញ្ជាក់បានថា កម្ពុជាគឺជាប្រទេសស្រលាញ់សន្តិភាព គាំទ្រជានិច្ចរាល់សកម្មភាពនានាក្នុងការដោះស្រាយវិបត្តិជាតិផ្ទុះដែលសល់ពីសម័យសង្រ្កា.ម និងបេជ្ញាចិត្តមុតមាំក្នុងការមិនប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សថ្មីៗជាដាច់ខាត៕