តារាកំប្លែង ពូណុយ បានចេញវីដេអូមួយនិយាយអំពីអ្នកលក់អនឡាញ Love Riya ដែលកំពុងឃុំខ្លួនជាបណ្តោះអាសន្ន។ តារាកំប្លែងរូបនេះបាននិយាយថាលោកមានតែអាណិតអ្នកលក់អនឡាញរូបនេះព្រោះមានអ្វីគ្រប់យ៉ាងបែរជាមកដល់ចំណុចនេះ ខណៈពូណុយ ថា Love Riya គឺខុសពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWsCoVxUEx3tH9VWJBZe5tTPCEvqXsElGTcOdFj3Dq80jx0ix_379PVRbkUMqJuw1XtWXc7lx0T-qTR49q1nPyyb-rM0eGY1tPeitmJmNLABgY4kACXmOk7qHFtTkemmPipjGX7tJv9F51-c6aBvw7xJigQSTXYGOku_1aI5XDZdpCwssiGzWRjzsHTlRK/s2048/image_2025-08-18_10-42-41.png

តារាកំប្លែង ពូណុយ បានបង្ហោះវីដេអូមួយនិយាយអំពី Love Riya នៅលើបណ្តាញសង្គមទិកតុកកាលពីថ្ងៃទី ១៧ សីហា ដោយបានដាក់ចំណងជើងថា «ខ្ញុំគិតថាបងប្អូនក៏មើលឃើញមិនខុសខ្ញុំដែរ»។ តារាកំប្លែងរូបនេះបាននិយាយថាលោកមិនចង់ចេញវីដេអូនិយាយក្រៅពីកំប្លែងនោះទេហើយអ្នកគាំទ្រក៏មិនចង់ឱ្យខ្លួនលោកចេញវីដេអូផ្សេងក្រៅពីកំប្លែងដូចគ្នា ប៉ុន្តែដោយសារតែមានការខម្មិនជាច្រើនថា Love Riya ជាមេរបស់លោក។ តារាកំប្លែង ពូណុយ បានរៀបរាប់ថាទោះបីជាមេ ប៉ុន្តែសម្រាប់រឿងផ្ទាល់ខ្លួនបើឃើញខុសថាខុស បើឃើញត្រូវថាត្រូវហើយលោកមិនបានស៊ែរកាន់ជើងថា Love Riya ត្រូវនោះទេ ខណៈទុកឱ្យ ច្បាប់ជាអ្នកដោះស្រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOjuLC4GmLddNb6BnnvcMEs5LWQ_h7GlWE2OY0VfAAdLPz6xibf7mHMx8UNsu6XlNLb5nzcMfje_42endePG7-66VAlU7zEHrgGBWL9g3Gy6PJtA3jLSsoQcVOJPlHDQaI3JRgkb4k7EbKrBUb57SfQJP3exUy1bF7F6S7tu2RGIYNfGFMQVBTSdOEn5F_/s2048/image_2025-08-18_10-42-42.png
ពូណុយ ថាលោកឃើញ Love Riya គឺមានតែអាណិត ដោយសារតែគាត់មានគ្រប់យ៉ាងប៉ុន្តែមានថ្ងៃនេះ ក្លាយទៅជាអ៊ីចឹង។ ក្នុងនោះដែរ ពូណុយ បានបញ្ជាក់ថាមួយរយៈក្រោយមកនេះដែលតាមដានវីដេអូការ Live គឺមើលការនិយាយ២ ៣នាទីគឺដឹងថាមនុស្សនោះបែបមិច។ តារាកំប្លែងរូបនេះបានបន្តទៀតថា ជាច្រើនខែមកហើយតាំងពីការសូមទោសលើកទី១ ហើយលោកបានដឹងក្នុងចិត្តប៉ុន្តែមិនមានសិទ្ធិអីនិយាយ ខណៈ ពូណុយ បានបន្ថែមទៀតថា ប្រសិនជាគាត់ (Love Riya) ដូចពេលនេះតើគាត់ទទួលបានងារដែរឬទេ ព្រោះកាលពីមុន Love Riya ពុំដូច្នេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgbWxCNo1W99_panGNmRB_phdUKv7qZyd-R8C8G7ABH8IrOPT5mdi2iXdHYge3UcUHxHBbqk1lnQRPecasiJD1toNShnefZ8C-SIhv6ekM078am6-kLRo2OoXPhaxLa0wYfwOvdA-hxFdo27fYsXRzdui5O9x8iVqGzyU7i-nh2QWK8UGkfBv24bDiBTvT/s903/image_2025-08-18_10-59-29%20(2).png

ការនិយាយបែបនេះ ពូណុយ បានអះអាងថាមិនមែនជាការតវ៉ា សម្រាលទោសពីគាត់នោះទេលោកមិនមានការជាប់ពាក់ព័ន្ធទេប៉ុន្តែឃើញខុសថាខុស ឃើញត្រូវថាត្រូវ ហើយលោកឃើញ Love Riya គឺអាណិតមិនមែនតែទើបតែឥឡូវគេចាប់គាត់នោះទេ។ ជាមួយគ្នានេះដែរ ពូណុយ បានរៀបរាប់ទៀតថាក្នុងរយៈពេល២ឆ្នាំដែលធ្វើការជាមួយ Love Riya មិនដែលជួបក្រុមហ៊ុនណាដូចជាក្រុមហ៊ុនរបស់ Love Riya មិនដែលឃើញមានការរិះគន់ កែប្រែវីដេអូសូម្បីម្តង មានតែលោកជាអ្នកស្នើវិញថាមានចំណុចណាដែលត្រូវកែប្រែឬអត់ ហើយដល់ថ្ងៃគឺបើកលុយ ដល់ថ្ងៃបើកលុយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYUSh90CKDspbh32fFJ1GphYu_-DSyxTsMiKFnGO8MR7yWODCdhCVEYwIt2C6MVPiMZbJMbzkMuQFcThyphenhypheneCxUY24WyDd78CjwZxQKR-fFzmww5r_meuwZw1HOTJPM6mlZ0fKTw24ZXsLN6gRgWV_r6ckOTqwp6hh9_mVUGkqNSAFW4kZ_2NjxSm7D1Z0rl/s1280/image_2025-08-18_10-59-29.png

គួរបញ្ជាក់ផងដែរថា អ្នកលក់អនឡាញ Love Riya ដែលមានឈ្មោះពិតថា ឆេង ស្រីរ័ត្ន ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានសម្រចចោទប្រកាន់ ពីបទញុះញង់ឱ្យមានការរើសអើង និងធ្វើឱ្យខូចទឹកចិត្តកងទ័ព៕