តារាចម្រៀង All3rgy – អលជ្ជី បានសារភាពប្រាប់អ្នកគាំទ្រដោយមិនលាក់លៀមចំពោះអតីតកាលរបស់ខ្លួនធ្លាប់ប្រពឹត្តអំពើអបាយមុខឱ្យឪពុកលោកទឹកភ្នែក។ តារាចម្រៀងរូបនេះថាអ្នកណាក៏ធ្លាប់ធ្វើខុសតែខុសហើយត្រូវតែកែ ខណៈវិស័យចម្រៀងធ្វើឱ្យលោកចេញពីនរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ6e7CXAW7C9ri29psuWH95fivPV856TkkaZ2i96iH9TePY10VSZt7DiC8LQ-5GXwGosXRkSscwnnco-JIxCeAtAwQBrkKVN5HgPaUR1_dFSrALTE6UJBsGFyHk52JVf9j2tLpEbe5uJx3l1-0RO8BvMbCoP6a6OpTO0P_DhE5z1KD-NoD8xxzqGi7WqsM/s2048/image_2025-08-18_15-03-19%20(2).png

កាលពីពេលថ្មីៗមកនេះតារាចម្រៀង All3rgy – អលជ្ជី បានចេញអាល់ប៊ុមរបស់ខ្លួនមានចំណងជើងថា «សញ្ញាសួរ» ដោយបទចម្រៀងនីមួយៗរបស់លោកបានរៀបរាប់នូវរឿងរ៉ាវក្នុងជីវិតជាច្រើន។ បទចម្រៀងមួយបទមានចំណងជើងថា «ទឹកភ្នែកព្រះរស់» ដែលសហការជាមួយតារារ៉េប KingChi តារាចម្រៀង All3rgy – អលជ្ជី បានរៀបរាប់ថាលោកបានជាប់នៅកន្លែងឃុំឃាំងចំនួន៩២ថ្ងៃព្រោះតែមានកំហុស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjptKadfz33gyyyenGJqkE8P6xo_hOCJ7YyNkCMsbUVc9E9Gk8YvO10FShgAEU5V2KzxirQdC6nn3JSI-GYejWMe7d2KUFHPjjcS3M3sC8vfOzADZmarC95ldZAFEQEku5L9vJ3Pm1IV5mMFpqKVX7zv0zj_HC3XYkMfTrjBB3f5WfHqEi3XpUN0Yw__HO-/s1703/image_2025-08-18_15-03-19.png
ជាមួយនឹងអាល់ប៊ុមថ្មី All3rgy – អលជ្ជី ក៏បាននិយាយដោយមិនលាក់បាំងប្រវត្តិរបស់ខ្លួនជាមួយទស្សនិកជនថាលោកធ្លាប់ប្រព្រឹត្តអំពើអបាយមុខ។ នៅក្នុងការ LIVE ជាមួយនឹងតារាចម្រៀងផ្សេងទៀត All3rgy – អលជ្ជី បានសារភាពថា លោកធ្លាប់ជ្រុលខ្លួនក្នុងអំពើអបាយមុខ ហើយលោកមិនខ្លាចនឹងនិយាយ បង្ហាញប្រាប់ទស្សនិកជនឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxLog-J7nkFbchvk0XUR4yt8TqOTH7afePV6FeWMwByknTe7JaCyhxq-WOhzySE7fNghiuFoArKhQpyrXVV-JmSMdvZ1t20meF_nR0WOfgJIq9f_wLzl9aSo7mKYhY3bvf1Q6-y9_-cEQ6qebD-mBmvTOeONXO1RyeS_tAOu-qCjYlW5EiBas-3alIHRwF/s2048/image_2025-08-18_15-03-23.png

ម្ចាស់បទ «សូរិយា»( អេតាស៊ីវិល) បានបន្តទៀតថា ការលាតត្រដាងនេះដោយសារតែលោកគិតថានរណាក៏ធ្លាប់ធ្វើខុសដែរ ហើយខុសគឺត្រូវតែចេះកែ។ លោក បន្តទៀតថា វាជាលើកទី១ហើយដែលលោកបានឃើញឪពុករបស់ខ្លួនយំ ជាលើកទី១ដែលលោកគិតសាជាថ្មីថាលោកមិនអាចនៅក្នុងនឹងបានតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY8C6_cefcyAdOM8l3QJSFHJ_o1GC-LQ0qdvv42uOMFCpXw8E-Lxe_r9aedemUv7eoCylQ2QNCAOl7tjAlrnNwnHHKer3XLRF_vBiDGFIX6kQJQeckAzSfl22eQygb3lPyoILzle_k785tvqeWM5EuRGKa0F6xBvxIdYpHNS-ACQsSi1J2nBWrTbhDjqzg/s1800/image_2025-08-18_15-03-24.png

All3rgy – អលជ្ជី បានរៀបរាប់ថានៅពេលចេញពីកន្លែងឃុំឃាំងលោកចាប់ផ្តើមស្វែងរកជីវិតថ្មីមួយ ដោយបានឡើងមកភ្នំពេញហើយបានស្គាល់មនុស្សថ្មីៗ ហើយលោកអរគុណខ្លួនឯងនិងពេលវេលាដែលបានស្គាល់មនុស្សល្អៗ ជាពិសេសគឺវិស័យចម្រៀងបានទាញលោកចេញពីនរក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSupGRKS5xWMN4_Utf7tGNGeFjn1teGkMW_ywpfVy8Ajr3R_LF6v4JNaLFN0TzM-sP0lAXFxVoBh8UIqgpTwwtbg5VuvJWV7d-i5CtCCXV0WkvsodCL-XlqOsJV-tECP1eGnAEXvQtnWNJguyU3t4F_3wl1YQY7dW7YtytG9FbSM6SVQgsDzkota9mRVyM/s2048/image_2025-08-18_15-03-25.png

គួរបញ្ជាក់ផងដែរថា All3rgy – អលជ្ជី គឺជាតារាចម្រៀងមួយរូបមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងមនោសញ្ចេតនាផ្អែមល្ហែម។ បទចម្រៀងល្បីៗរបស់លោកដែលទស្សនិកជនស្គាល់មានដូចជា ផ្កាស្លា, សូរិយា (អេតាស៊ីវោល , រៀនចប់ និងបទមួយចំនួនទៀតរបស់ក្រុម La Cima ៕