(ភ្នំពេញ)៖ កាសែតក្នុងស្រុកដ៏ធំមួយរបស់ប្រទេសថៃបានចុះផ្សាយថា លោក Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ បានប្រកាសឲ្យមានការចាប់ខ្លួន មេដឹកនាំកម្ពុជារួមមាន សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ពីបទរំលោ.ភលើអធិបតេយ្យភាពថៃ។ សម្ដេចតេជោ បានមានប្រសាសន៍តបវិញយ៉ាងខ្លីថា បើសិនការប្រកាសនេះគឺជាបញ្ជារបស់នាយករដ្ឋមន្រ្តីស្ដីទីថៃមែន វាបញ្ជាក់បានថា ថ្នាក់ដឹកនាំថៃគឺជាមនុស្សព្រៃមិនស្គាល់អ្វីច្បាប់ និងមិនចេះការទូត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOAQdrHPtAhmeTynv1OyP-IcCTuqPWWRXYyzW_sKXf5Rh-yPod2HFRRayy9_nxgNQOUAk1z4bQnUgjL1yVpMLDATSH99WQBHGqLWNoT0FRXhCM_fy73p2x2BYhnOp6t6oWy_Kf5WetuUAQtohM0fvRQG0ASHpVoSethfxHCirEsxkm97-GZiO3kjhpGFXh/s1020/photo_2025-08-19_09-21-03.jpg

នៅប៉ុន្មានម៉ោងក្រោយពីការប្រកាសយ៉ាងប្រហើននេះ សម្ដេចតេជោបានឆ្លើយតបខ្លីៗយ៉ាងដូច្នេះថា « តាមកាសែតថៃចុះផ្សាយមុននេះបន្តិចថា លោកនាយករដ្ឋមន្ត្រីស្តីទីថៃបាននិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាមប្រសិនបើរកឃើញក្នុងប្រទេសថៃ។» សម្ដេចបន្តថា «ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិមែន វាបង្ហាញឲ្យឃើញថា គាត់គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ហើយមិនទាំងចេះការទូតទៀតផង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuTfW673uM7pqv7XI6vQY-eOvYDQgDBr_ZMbgpL1OruMqYwUD8Wfzin_oceIKShSVJmGIgWmjJkLtcKShNo25s6zXnpkP10I29yVxzfURkKoz3zhmq9uRFaPibqTHu0UGelEFUG0evHXEje86Q0cNWJWucYmF_rVPdu3ZMmmMal-3LbZb30buFmvwtky5k/s850/image_2025-08-19_10-49-00.png

សម្ដេចបានគូសបញ្ជាក់ថា «ប្រសិនបើថៃអាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជាក៏អាចចាប់មេដឹកនាំថៃមួយចំនួនដែលបានឈ្លានពាន និងសម្លា.ប់ប្រជាជនកម្ពុជាបានដូចគ្នាដែរ។ ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណងដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW42P0SAFrGWUpLl6rSlDhE16oiUfDMOafp8zmzyBAEbzGBFdT58mHqtBIauRIfv5ZO_gpe2sCNKmQleSXuAq_A8qBizL62SW0Ytmq_VMeHRVR_6rJFwNQcHdz1MbtaSdNYqU28NivsNuLeOe-AxTAl6LzLQxK-Y7myoui-exkz_VGND81sQBB_WWMD_eo/s750/image_2025-08-19_10-49-01.png
គួរជម្រាបថា នាល្ងាចថ្ងៃទី18 ខែសីហា កាសែត Khaosod របស់ថៃបានចុះផ្សាយថា នាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានប្រកាសថា ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសថៃ (NSC) បានសម្រេចចិត្តប្តឹងមេដឹកនាំកម្ពុជា រួមមានប្រធានព្រឺទ្ធសភា លោក ហ៊ុន សែន និងនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ទៅតុលាការកំពូលថៃពីបទរំលោភលើអធិបតេយ្យភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2bV6YrtATQegg3jhBRR5LdbAa-1ksYf1x2kuvT0YZQlq6fexITN1nJYgGLgv8RF70-MNZl5vktaCPInW8gB-rYL4XWfJ-BOFl1LRxxue2JsLOgQQzq98QdzINwCCuglMYJRZuVlDEG2NLO7aK76wpCyh_YFynr0JHmhENrzgOVqth0c6EDcd77LWCSk-E/s960/photo_2025-08-19_09-21-05.jpg
អ្វីដែលកាន់តែប្លែក និង ហួសចិត្តនោះគឺត្រង់លោក Phumtham បានបញ្ជាក់នៅក្នុងការប្រកាសនេះថា យ៉ាងណាសំណុំរឿងនេះនឹងមិនឡើងដល់តុលាការអន្តរជាតិនោះទេ ព្រោះថៃមិនទទួលយកយុត្តាធិការរបស់តុលាការនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDlqIgfKt5YVoa0BBqewlpKP76KBYAJZxP1YbL3gCHYpD8MR8QuAfuEUpTN4JrldiRbvQo0azFx0sv4tIV8q1mh2N8y3vQjouey769EP8nb6ZTmzGVT-GDS8nUgI_6XnJVrF8pYafuedf3ZUrT2a6fvqtMz-C-C5PCI-ek_76OC8hNaoQMbdLdFaWSeruU/s1500/image_2025-08-19_10-49-01%20(2).png

ចំណុចទាំងអស់នេះអាចសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រទេសថៃមិនត្រឹមតែមានមេដឹកនាំមិនច្បាស់លាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតែងបង្ករឿងចោ.ទប្រកាន់កម្ពុជាតាមចិត្តនឹកឃើញគ្មានមូលដ្ឋានត្រឹមត្រូវផងដែរ។ តួយ៉ាងដូចជាការប្រកាសចាប់ខ្លួនមេដឹកនាំកម្ពុជា ទៅកាត់ទោ.សនៅប្រទេសថៃដោយមិនឆ្លងកាត់តុលាការអន្តរជាតិដូចខាងលើនេះ វាបង្ហាញថាថៃពិតជាមិនយល់ដឹងពីប្រព័ន្ធច្បាប់ និងការធ្វើការទូតយ៉ាងដូច្នេះមែន៕