ប្រទេសថៃ ៖ យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតថៃនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា ដែលធ្វើដំណើរតាមរយៈផ្លូវអាកាស អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេលមិនលើសពី៦០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។.jpg)
ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា និងប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលធ្វើដំណើរតាមរយៈច្រកព្រំដែនគោក អាចស្នាក់នៅក្នុងប្រទេសថៃរយៈពេលមិនលើសពី៧ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។

ដោយឡែក ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ តទៅ ពលរដ្ឋថៃដែលកាន់លិខិតឆ្លងដែនថៃអាចធ្វើដំណើរចូលមកប្រទេសកម្ពុជាតាមផ្លូវអាកាស ដោយទទួលបានការលើកលែងទិដ្ឋាការ (Visa Free) និងអាចស្នាក់នៅកម្ពុជារយៈពេលមិនលើស៦០ថ្ងៃ ។.jpg)
ចំពោះពលរដ្ឋថៃដែលធ្វើដំណើរមកប្រទេសកម្ពុជាតាមច្រកព្រំដែនគោក (ខេត្តចាន់បុរី ត្រាត ស្រះកែវ បុរីរាំ ឧប៊ុនរ៉ាជធានី សុរិន្ទ និងស៊ីសាកេត) ដែលកាន់លិខិតឆ្លងដែន និង Border Pass ថៃ គឺអាចចូលកម្ពុជាដោយទទួលបានការលើកលែងទិដ្ឋាការ (Visa Free) និងស្នាក់នៅកម្ពុជាមិនលើស៧ថ្ងៃ ។
ស្ថានឯកអគ្គរាជទូតថៃនឹងជូនដំណឹង ប្រសិនបើមានការផ្លាស់ប្តូរពាក់ព័ន្ធនឹងសេចក្តីប្រកាស និងគោលការណ៍អន្តោប្រវេសន៍របស់កម្ពុជា-ថៃ ។.jpg)
គួរបញ្ជាក់ថា លោក និកាន់ឌេត ផ្លាំងគូន អ្នកនាំពាក្យក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃទី៩ ខែមិថុនា កន្លងមកថា ថៃកាត់បន្ថយរយៈពេលស្នាក់នៅក្នុងទិដ្ឋាការពលរដ្ឋខ្មែរអាចស្នាក់នៅថៃបានត្រឹមតែ៧ថ្ងៃប៉ុណ្ណោះសម្រាប់អ្នកធ្វើដំណើរតាមច្រកព្រំដែនគោក ហើយថៃពុំប្រាកដចិត្តថា នឹងអនុវត្តគោលការណ៍ថ្មីនេះរហូតដល់ពេលណាទេ ។ ថៃនឹងរង់ចាំឱ្យស្ថានការណ៍ល្អប្រសើរឡើងវិញ និងរង់ចាំឱ្យភាគីទាំងពីរងាកមកជជែកគ្នាពីគោលការណ៍អន្តោប្រវេសន៍ម្តងទៀត ៕










