ប្រទេសថៃ ៖ បណ្ដាញសារព័ត៌មានដ៏ធំរបស់ថៃមានឈ្មោះថា Bangkok Post (បាងកកប៉ុស្តិ៍) ដែលជាសារព័ត៌មានគាំទ្រដោយក្រុមយោធាថៃ បានធ្វើការបិទផេករបស់ខ្លួននៅលើ Facebook លែងឲ្យអ្នកតាមដាននៅកម្ពុជាអាចចូលទៅមើលបានតទៅទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0XJqe-b3eSvO70ZMr_rE1SNmvKv5vYdAHXiy2KGq0JUcCNHCx-fqHEArzy7245KJHSEuN9SFKJp9UM3Ixyd2biSFXxYT8UK5KprpDpSwq11nzU0LdseVgL4vrnBkz6IdFLYTCLxDa_hYqt7aDMyHsvufyjUIKzbi98eQPr3kM8GBRBXoYACMpjRhbUNNy/s900/photo_2025-06-11_11-05-36.jpg
បណ្ដាសារព័ត៌មានដ៏មានឥទ្ធិពលប្រចាំប្រទេសថៃមួយនេះ បានសម្រេចបិទការចូលមើលពីអ្នកតាមដាននៅកម្ពុជា ស្របពេលពេលដែលកម្ពុជា និងថៃ កំពុងមានបញ្ហាទំនាស់ព្រំដែនជាមួយគ្នា។ ជារឿយៗទំព័រផេកព័ត៌មានមួយនេះ តែងធ្វើការចុះផ្សាយពីអត្ថបទមួយចំនួនទាក់ទងនឹងព័ត៌មាននៅក្នុងប្រទេសថៃ ជាពិសេសជុំវិញជម្លោះនៅព្រំដែនរវាងកម្ពុជា-ថៃ ដែលធ្វើឲ្យមានការភាន់ច្រលំរវាងប្រជាជននៅក្នុងប្រទេសទាំងពីរ។

ចំពោះមូលហេតុ នៃការបិទសម្រាប់អ្នកទស្សនានៅកម្ពុជានេះ មិនត្រូវបានគេដឹងច្បាស់ឡើយ។ ប៉ុន្តែបើតាមការកត់សម្គាល់របស់មនុស្សមួយចំនួន ការបិទនេះត្រូវបានធ្វើឡើងតាំងពីប៉ុន្មានថ្ងៃមុន ពោលគឺក្នុងអំឡុងពេលដែលមានការតវ៉ានៅក្នុងប្រទេសថៃ ក្នុងការដែលកម្ពុជាចង់ដាក់ពាក្យប្ដឹ.ងទៅICJ លើតំបន់ចំនួន៤ រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCxBV6cOyFTu6KqvyMpuz51O_9AI1th7-A02yA3MZsZBJYNi31V9_AHEzPtZiTHUmDBjS2JbjkjUQ468Lt-8KOQNILz3-fHgkxo1Cb8kotsD1tV1flkOTZm4yhPbtWPPyxWLiz_d7SQhaXjSfVWE5oM0tLB3Dae_Ot2-QRR8CdSIfI8XPezXSYqs1hcsQP/s1280/photo_2025-06-11_11-05-37.jpg

គួរឲ្យដឹងថា បណ្តាញសារព័ត៌យក្សរបស់ប្រទេសថៃ ដែលគាំទ្រដោយក្រុមយោធាថៃមួយនេះ ត្រូវបានបង្កើតឡើងដោយអ្នកកាសែតជនជាតិអាមេរិកម្នាក់ ឈ្មោះ Alexander MacDonald តាំងពីឆ្នាំ ១៩៤៩ មកម្ល៉េះ។ វាបានក្លាយជាបណ្ដាញសារព័ត៌មានដ៏មានឥទ្ធិពលរបស់ថៃ ដោយធ្វើការចេញផ្សាយអត្ថបទជាភាសាអង់គ្លេស ដែលអាចផ្សព្វផ្សាយពីព័ត៌មាននានានៅក្នុងប្រទេសថៃបានយ៉ាងទូលំទូលាយទៅកាន់អន្តរជាតិ។

យ៉ាងណាមិញ បើទោះជាមានការបិទផេកFacebook របស់ខ្លួនមិនឲ្យអ្នកនៅក្នុងប្រទេសកម្ពុជាអាចចូលបានក៏ពិតមែនក្ដី ប៉ុន្តែសម្រាប់គេហទំព័រផ្លូវការរបស់សារព័ត៌មាននេះនៅតែដំណើរការធម្មតាលើបណ្ដាញអ៊ីនធើណេត និងមិនទាន់មានការបិទអ្នកតាមដាននៅកម្ពុជា ដូចនៅលើFacebookផេកនៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihfG9Sg0w1r_Hh6fCRpAF9bExLGgXUJ76fX9ZJxV84OaWd5a2vuVLF46fBrIa-8uX8dgw68DBDbld0VSnNx3CYpfrB2JX-MBSl8jPJH8O9lHOAhXhag6gz79rg26_k8NI_ZparqY-mMyNE5JS0-3w0aLDmhUYJ4AslKYixZNNURf3sNetZMW3VfgBbc5BR/s1261/photo_2025-06-11_11-05-36%20(2).jpg