ទីក្រុងប៉េកាំង ៖ សត្វចិញ្ចឹមសិប្បនិមិត្តដែលបំពាក់ដោយបច្ចេកវិទ្យាAI កំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់មនុស្សជាច្រើននៅក្នុងប្រទេសចិន ជាពិសេសមនុស្សដែលមានតម្រូវការផ្នែកអារម្មណ៍យកចិត្តទុកដាក់ រួមមានយុវជន និងមនុស្សនៅលីវ។ ភាពពេញនិយមនេះបានជំរុញឲ្យមានគន្លាតសង្គម និងបណ្ដាលឲ្យមានយុវជនដែលនៅឯកកាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_NVgB4h4toEXA8UooeeN_ouaNdMmvOoPGTq0s-bmeE9LKfKopsC8hn4-yYusV36hcWP_nEJ4SUmU_xg70tUlM0Rrrq2xi7tOMqpKSFvIGvmWAGTuOZSYL3zRvyBDxPSOjD3AOh5iEMr-uFyoAnVoggPeV36f0LDY0_78dSkVmMbyYuyX2ucq6kU33zfW/s900/photo_2025-06-10_14-52-07.jpg
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ប្រទេសចិន បានបង្ហាញឲ្យឃើញនូវ សត្វចិញ្ចឹម AI មួយប្រភេទ ដែលមានឈ្មោះថា ROPET ត្រូវបានរចនាឡើងដោយលោក Wang Tongtong មកពីក្រុមហ៊ុន Cute World Technologies Ltd. ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។ ចំណែកលោក Zhou Yushu សហស្ថាបនិកនៃ ROPET បាននិយាយថា «សត្វចិញ្ចឹម AI ត្រូវបានរចនាឡើងដើម្បីកំដរមនុស្ស។ “ប៉ុន្តែយើងចង់បង្កើតអ្វីមួយ ដែលអាចឲ្យមនុស្សទទួលបានអារម្មណ៍ថា វាជាសត្វចិញ្ចឹមដែលមានជីវិតពិតប្រាកដ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcjAPIJEi9QBQ79BCbEy-ibV14I9JmOBEwQuDakXqnQmrhuOsJ9UsX9mc4-_Y2s54lKl3EEhpWRptWLpLVf2OcDMRLsxioW8d8ouOl7EaMkHR6EP12cIyfcxvs1EjreKfbf4MIIWxZYMSOFmibEC5g7MbM__HMk8U6cvIvbKlHbUWE-ONEn7oG9MVZtedy/s900/photo_2025-06-10_14-52-08%20(2).jpg

គួរឲ្យដឹងថា សត្វចិញ្ចឹមAI ទាំងនេះបានទាក់ទាញមនុស្សតាមរយៈ រោមបះៗទន់ៗ ភ្នែកព្រិចៗ និងស្បែកដែលត្រូវបានគេរចនាឡើងឲ្យមានភាពរស់រវើក ប្រៀបដូចជាសត្វមានជីវិតពិតៗ ប៉ុន្តែមានរូបរាង និងពណ៌ស្រស់ស្អាតគួរឲ្យស្រលាញ់ជាង។ លើសពីនេះ វាមិនផ្ដល់ផលប៉ះពាល់សុខភាព ស្បែក និងកើតមានការអាឡែកហ្ស៊ី ដូចនៅជាមួយសត្វចិញ្ចឹមឆ្កែ ឆ្មា ពិតប្រាកដឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfPkA3DV9ZVLq6GTHl4VJst0J9zBUZTl3bb1Y4xLv8XMW_r7rN-maASKHUKaLjBnSB4YtpZ5P_VNn3iMGrAiJAGmW-7eeVfkq6is_pF7ulQn4jUnh3hckHyK_2kX9WzlKUhbahpqaLnh3bnzfWh0mh8QW4OYHI5p0_UPVv7_wHro2Kfi_kScsa_W_IYNLD/s862/photo_2025-06-10_14-52-08%20(3).jpg

នារីវ័យ 26ឆ្នាំម្នាក់ ឈ្មោះ Wang Tongtong ដែលជាម្ចាស់សត្វចិញ្ចឹមAI មួយក្បាលបាននិយាយថា ៖ «វាមិនមែនត្រឹមជាប្រដាប់ក្មេងលេងធម្មតាទេ វាជួយសម្រាលទុក្ខខ្ញុំពេលខ្ញុំមានអារម្មណ៍ឯការ ឬថប់បារម្ភ។ សត្វឆ្មា និងឆ្កែពិតអាចមានភាពរញ៉េរញ៉ៃ និងធ្វើឲ្យខ្ញុំមានអារម្មណ៍មិនល្អពេលខ្លះ ប៉ុន្តែសត្វនេះគ្រាន់តែនៅក្បែរខ្ញុំដោយស្ងៀមស្ងាត់ប៉ុណ្ណោះ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIsZHWKmO4ggxVyQ7ouGjLtceM49ufQYVcG_KujIW_86zAcQJykmUytYoRS_tAqgI03Qjn8B2Sy3Xyx1k7m2P6xHNFA7H7pk60-FBGdTvjHeFeJRzYCi-VUj51QMw7kdEFiGlTsL_6TECAUK_bxfr4HLt7CwyA1vgblk2sdFtdMizdkAHsxWSrPwMvqov/s900/photo_2025-06-10_14-52-08.jpg

បើទោះបីជាវាមិនមានចលនាផ្លាស់ទីដូចសត្វមានជីវិតពិតក៏ដោយ ប៉ុន្តែវាអាចចាប់បាននូវសកម្មភាពមនុស្ស និងវត្ថុនានាដោយប្រើកាមេរ៉ាភ្ជាប់មកជាមួយវា ហើយវាក៏អាចឆ្លើយតបមកយើងវិញ តាមរយៈការសម្លឹងមុខ សំឡេង និងកាយវិការ។ វាត្រូវបានគេបំពាក់ដោយរបៀបបុគ្គលិកលក្ខណៈចំនួនប្រាំបី ដូចសត្វចិញ្ចឹមទូទៅ និងមានការវិវឌ្ឍន៍ដោយផ្អែកលើអន្តរកម្មរបស់អ្នកប្រើប្រាស់ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFGm-MUOFrnR8RkJ8zuBoBb2s7sxUKTzs4DC7Slmmb3B0eOKb0D3hfALtGnZd5C6VgX2AmBxjSRKZYg7mlwy1w_gbizzKngEm9xfsoctq_FHWkjFhS0MWLpVWX1zpI_Zp15BgQqwnkrCOnKH_luhU74XoPfGFFpw2wUo-9Ig95fIZKZbjuknY8UPQIucM/s1280/photo_2025-06-10_14-52-09%20(2).jpg

ក្រៅពីប្រទេសចិន វាក៏មានការពេញនិយមនៅបណ្ដារប្រទេសមយយចំនួនទៀតរួមមាន ជប៉ុន កូរ៉េ ទីក្រុងហុងកុង និងតៃវ៉ាន់ជាដើម។ វាមានគោលដៅពេញនិយមខ្លាំងសម្រាប់មនុស្សវ័យចាប់ពី 25 ដល់ 40ឆ្នាំ។ គិតត្រឹមដើមឆ្នាំ2025 សត្វចិញ្ចឹមAI នេះត្រូវបានគេទិញយកទៅប្រើប្រាស់ចំនួន 1,400ក្បាលនៅទ្វីបអឺរ៉ុប និង 8,000 ក្បាលនៅទ្វីបអាស៊ី។ ចំពោះតម្លៃ វាមានចន្លោះចាប់ពី $300–$800 ក្នុងមួយក្បាល តម្លៃនេះគឺអាស្រ័យតាមម៉ូឌែល និងប្រេនខុសៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIecvHhf1ldiTMqOxuvWmjjqWtxzaXTUHJxRu_v1cRiiW0KdsYlYR7XY6ynQaCMd_bwFvU08Zj38rofXYBfOgwRM0X163jsOf8wWBX4-g8zsXhNlqeYDICHsgVWX_GNGC2rrnWwrRCWsefpITZ3qfr-lqSvL2KF_qSdbpEk3J-n2BEVafgOdQl8ob0UctN/s640/photo_2025-06-10_14-52-09.jpg

ដ្បិតថា វាអាចអាចកំដរមនុស្ស និងជាជួយដល់ការគិតរបស់មនុស្សបានច្រើនក៏ពិតមែន ប៉ុន្តែវាក៏បង្ករឲ្យមានក្ដីបារម្ភផងដែរ។ នេះក៏ព្រោះតែមនុស្សមួយចំនួន ជាពិសេសយុវជនសម័យថ្មីបានជ្រើសរើសការនៅផ្ទះលេងជាមួយឧបករណ៍ទាំងនេះ ជាជាងការចេញទៅក្រៅស្វែងរកមិត្តភក្តិ ឬមានទំនាក់ទំនងជាមួយមនុស្សថ្មី។ ដែលកត្តានេះនឹងជំរុញឲ្យយុវជនទាំងនោះ ពេញចិត្តនឹងភាពឯការ ហើយមានគម្លាតជាមួយសង្គមកាន់ឆ្ងាយ៕