Home Blog Page 422

ញាក់សាច់! គ្រាន់តែខ្សែកនិងកន្លាស់អាវជី ដេវីត ពាក់សម្តែងក្នុងកម្មវិធីប្រគំតន្រ្តីមានតម្លៃ ដល់ទៅជាង១៦ម៉ឺនដុល្លារ

0

តារាចម្រៀង ជី ដេវីត បានសម្តែងនៅលើឆាកតែមួយក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀង 2NE1 ក្នុងរូបរាងយ៉ាងស្រស់សង្ហាជាមួយនឹងសំលៀកបំពាក់ពណ៌ក្រហមដ៏ស្រស់ឆើត ឆាយ ដែលជាពណ៌សំណព្វចិត្តរបស់លោក។ ទោះជាយ៉ាងណា ជាមួយនឹងរូបរាងសង្ហា ងាកទៅកាន់គ្រឿងពេជ្រដែលលោកពាក់ក្នុងសម្តែងលើកនេះគឺពិតជាខ្ពស់មិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilCwwHVdwHfw5GpFoUO8p1ZGw7auoJNoJRgzavbxkulRaZdnYFg_RgfNTIRnS0IwBIAQtq1z7vZVgVUaitE5M6U8pekxopyDHaFSQB-PtKGM-p8SKQSky_x0NamCALTLbc61TFNZ1qMV3sVy1WWb70fPiyOfA3NQKQDhamhdUWIxO-QtRWin_PYFCO7hVc/s2048/image_2025-07-07_13-53-22.png

យោងទៅតាមតម្លៃរបស់ហាងពេជ្រប្រចាំតារាចម្រៀង ជី ដេវីត ខ្សែកដែលលោកពាក់ ពីរបញ្ជូនគ្នាគឺមានតម្លៃ១៣៥ ១០០ដុល្លារ។ ចំណែកឯខ្សែដៃវិញមានតម្លៃ១៩៥០០ និងកន្លាស់អាវដែលមានពាក្យថា Idol មានតម្លៃ៦៨០០ ដុល្លារ។ សរុបតម្លៃខ្សែកពីរខ្សែ ខ្សែដៃ និងកន្លាស់អាវដែល ជី ដេវីត ពាក់នេះគឺរហូតដល់១៦១៤០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5wKwlIo3u8_y2bRd8DgWQSfoxKrOeL39Z8oMX9IvMYcLHj6CqcbaAcXxpDRn14deJUPQqsGa0lG0y3QXEJoXMk4CF5_Exdv4FerAsXZEj5TiOSVvTlqy-HwG47VruNWuNtarjgphGyVBaPTuBK_eEEUKjW-i8Rm4Jo57yECQ0DW64gjSdarEBemu6vDpY/s2048/image_2025-07-07_13-53-24.png

ទោះបីជាគ្រឿងពេជ្រដែល ជី ដេវីត ពាក់ឡើងឆាកសម្រាប់ការសម្តែងរបស់ខ្លួនដល់ទៅ ជាង១៦ម៉ឺនដុល្លារ ក្តីប៉ុន្តែនេះមិនរាប់បញ្ជូលទៅគ្រឿងលម្អខ្លួនផ្សេងទៀតដូចជានាឡិកា ក្រវិល រួមទាំងចិញ្ចៀនអាពាហ៍របស់លោកដែលមានតម្លៃរាប់សិបម៉ឺនដុល្លារស្រាប់ទៅ ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdnG49wXjZo0GU4Kk5CX2Mb9O4dyJyrUlh7tQQ23RKc5vtdw2ycdxiZEI0pIWTGqhQY5Qsz3niToDCTNtFemvSVlk4Hd1aUMS9nKogooH-TJjGy_giHKKffXe1to2ge-NS8pHdzhNOIbxQZeR-XQZSa8u7euowQQ2veK3WkEZVtqHu6yEjePpHZvOLRjF5/s2048/image_2025-07-07_13-53-32.png

គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់ ជី ដេវីត ក្នុងការប្រគំតន្រ្តីដែលមានតារាចម្រៀងកូរ៉េល្បីឈ្មោះមកសម្តែងនៅប្រទេសកម្ពុជាបានធ្វើឱ្យអ្នកគាំទ្រក្នុងនិងក្រៅស្រុកមានការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈលោកត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាខ្លាំងរួមទាំងការបញ្ចេញមតិយោបល់បែបលេងសើចថា លង់ស្រលាញ់ប្តីគេ ជាដើម។ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់ខ្លួន ជី ដេវីត រួមទាំង ទេព បូព្រឹក្ស គឺបង្ហាញការសប្បាយរីករាយស្រែកច្រៀងបទរបស់ក្រុមចម្រៀង 2NE1 យ៉ាងរស់រវើក៕

លោក ជា វណ្ណារិទ្ធ ហួសចិត្តខ្លាំងចំពោះលោកស្រី ផែថងថាន ខណៈសង្ស័យមេភូមិភាគ ២មិនទាន់ផ្តា.ច់ក.ញ្ឆា

0

ពិធីករដ៏ល្បីឈ្មោះលោក ជា វណ្ណារិទ្ធ បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះលោកស្រី ផែថងថាន បច្ចុប្បន្នកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃបានយកលេសថាខ្វះថវិកាជាតិពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ។ លើសពីនេះពិធីកររូបនេះបាននិយាយទៅកាន់មេភូមិភាគ២ថាសង្ស័យតែមិនទាន់ផ្តាច់កញ្ឆាក្រោយនិយាយថាប្រើពេល៣ថ្ងៃសម្រាប់វាយមកប្រទេសកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO5LVATwhljdO9h2ErGx2fQAhnWquTifuHZx3kAEUdOGxACZENIBuJHOa0qaTIGjUJmfgmnPjtqCbvC0T9pkzwXZOcdowfo2oWWdWIjjyjIWmO5xgn3egRsadP-D03ozSjmIwSqHgHjjxu6HWynA3u3M2K3nc2ha7ByN5oRwPxzOHlBA1m_bCYQlkHyLDX/s1920/image_2025-07-07_08-49-33.png
អស់ពីផ្អាកពីតួនាទីជានាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន គ្រាន់តែឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃភ្លាមស្រាប់តែបង្កភាពចម្រូងចម្រាសជាមួយនឹងភាគីកម្ពុជាក្រោយពីលោកស្រីបានអះអាងកាលពីថ្ងៃទី៤ ខែកក្កដាថា ប្រទេសថៃនឹងពន្យារពេលប្រគល់វត្ថុបុរាណចំនួន២០មកកម្ពុជាវិញ ដោយសារតែការកើនឡើងខ្លាំងនៃភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ ហើយក្រសួងវប្បធម៌ថៃ ក៏ជួបបញ្ហាខ្វះថវិកាថែមទៀត។ ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអះអាងថាភាគីកម្ពុជាជាអ្នកចំណាយថវិកាលើការដឹកជញ្ជូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEucEUsktfNJPWKB55qNjlPcECXAjL2AFGKJS-mkW6bXWh8YvYxaGJJGyEdEq0h95rXT0Cx1SAlp6OGuDhGlnF3-KVmRLiE3AhOeezwmjRFSaEd5lWZn0ibV5MTTSviPrBB6OvtIcKNV05jE0pqnwVfoiyGu7htRDJuWQZaQtaz-eA0Plf__bLkrwMf92/s1920/image_2025-07-07_08-49-39.png

ពាក្យសម្តីរបស់លោកស្រី ផែថងថាន យកលេសខ្វះថវិកាសម្រាប់ដឹកជញ្ជូនវត្ថុបុរាណមកខាងកម្ពុជានេះបានធ្វើឱ្យប្រជាជនកម្ពុជាមានការហួសចិត្តជាមួយលោកស្រីយ៉ាងខ្លាំងសូម្បីតែលោក ជា វណ្ណារិទ្ធ ក៏សម្តែងក៏ហួសចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Gjv7D5G3HZYRObHk2OC1fQGs0kF1es-AVf6m6JRNI7Qi-bKyvON6voh_QKJF7Mig7TMS-gri_vlDai0bynC9fBNySO0_TO5wycJfAVhme2OoyDTuvfjrw57Xc8GM4ILZ6W2vbwvFt1jhbRw_i2GFDSnbEs_HNuEaSMiJbgF9GuvFaDh4yBk-aJGZdOJH/s1920/image_2025-07-07_08-49-45.png

លោក ជា វណ្ណារិទ្ធ បានសរសេរនៅយប់ថ្ងៃទី៦ កក្កដា ថា« មូលហេតុដែលបដិសេធមិនប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញមូលហេតុ ដោយយោងលើហេតុផលនៃការខ្វះថវិកាដឹកជញ្ជូន ដល់ម្លឹងផងលោកស្រី !
កាលពេលដែលលោកស្រីនៅ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានប្រកាសរួមគ្នាឯកភាពលើការប្រគល់វត្ថុបុរាណខ្មែរទាំង២០ដុំ ដែលជាមរតកដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ មកកម្ពុជាវិញសោះហ្មឹង ខឹងមែនបានលេងចឹង? »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_c7KYlG8zvi1ygqkK2kAaYdBem4d6Uvci1ygtBmlOCgdSin1FF6rPjH3IvfwUyIHIm-p2l1xFArjIYcwLbWO70pHdPgy8RCqci9NaKcsPnNJTuKuduL9P5jid8YE8JS4jWUNOhFBjVVQAhyNvxAS6xpTlwR1VEYFM_5HsUNVKcF-ehu6fCNiJux7_CaZQ/s1567/image_2025-07-07_08-50-02.png

មិនត្រឹមតែប៉ុណ្ណោះពិធីករដ៏មានប្រជាប្រិយភាពប្រចាំប្រទេសកម្ពុជារូបនេះក៏ទប់មិនជាប់ក្រោយមេភូមិភាគ២ប្រើសម្តីយល់ចិត្តពលរដ្ឋរបស់ខ្លួនថា«សូមពុកម៉ែបងប្អូនកុំភ័យ បើសិនផ្ទុះសង្រ្គាមកើតឡើង ប្រទេសកម្ពុជានឹងចប់ក្នុងរយៈពេល៣ថ្ងៃ»។ ពាក្យសម្តីគំរាមកំហែងរបស់មេទ័ពថៃរូបនេះ លោក ជា វណ្ណារិទ្ធ បានបោះសម្តីធ្ងន់ៗថា «យូរៗទៅអាមេភូមិភាគហ្នឹងបែកកាន់តែខ្លាំង ៣ថ្ងៃម៉ែហែង! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY2LjIw4GcRrW9Cpifaief-eL5KK2cT9QEfwvYqILbt1YoycFXWjCDy70gcjpD44XT_P2cIPs1-1YLl-GB3DWz8A2tma3_woYMntgzvWmrWzdXR5ko7aAbTMoSYMv_FfIWu7bCb20ZkukkFDb7mYM-UVwiBbGrMxafFEKrXoUNocj3lgATerJzkvMKxtL0/s2048/image_2025-07-07_08-49-55.png
ម៉ាអាចោរឈ្លានពាន ហែងកាន់តែស្រែកពិភពលោកកាន់តែឃើញ ច្បាស់ពីសន្តានហែងកាន់តែជ្រៅ សង្ស័យភូមិភាគវាអត់ទាន់ផ្តាច់កញ្ឆាយ៉ាង»។

គួរបញ្ជាក់ផងដែរថា ជាញឹកញាប់លោក ជា វណ្ណារិទ្ធ តែងតែចេញមកឈឺឆ្អាលក្រោយពីប្រទេសកម្ពុជានិងថៃមានបញ្ហាប៉ះទង្គិចគ្នាមក៕

Angelababy ទំនងអាចនឹងវិលត្រឡប់មកវិញដ៏មានឥទ្ធិពលប្រសិនចូលរួមកម្មវិធីធំនេះ

0

ថ្មីៗនេះឈ្មោះតារាសម្តែង Angelababy ស្រាប់តែលេចមុខជាថ្មីនៅលើបណ្តាញសង្គម Weibo និងបណ្តាញសង្គមផ្សេងទៀតរបស់ចិន។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៦ ខែកក្កដា អ្នកសារព័ត៌មានកម្សាន្តជាច្រើន និងគណនី Blogger ល្បីឈ្មោះបានបង្ហោះព័ត៌មានក្នុងពេលដំណាលគ្នាអំពីតារាស្រីដែលចូលរួមក្នុងកម្មវិធី Fashion Week អន្តរជាតិដ៏ធំមួយដែលធ្វើឡើងនៅទ្វីបអឺរ៉ុប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqROGDxuKBZV00zyRoWrGRZBdXnSQx_L0y_de9GExikylHOKc-VxK-aRFml29GOVdEZDiiiwuV6upExJ2DVzFgA9OLDdcbZSlhmetdTkPx6By7pc69OjCYvpXygwJ5pUEkmJcsirGMaSp2DZBEKsiyNSLFf9coAXshv4GfkAYiPFwnyclQBvJm-korgU6X/s2000/image_2025-07-07_15-38-25.png
ព្រឹត្តិការណ៍នេះនឹងមានរយៈពេលបីថ្ងៃ ដោយប្រមូលផ្តុំតារាជួរមុខប្រចាំឧស្សាហកម្មចិន ដូចជា Wang Yibo, Tan Zhilei, Chen Feiyu, Dilraba Dilmurat និង Ren Jialun ។ កាន់តែពិសេសជាងនេះទៅទៀតនោះ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីតារាអន្តរជាតិល្បីៗដូចជា Liu Shishi, Park Bo Gum, Suzy និង V ជាដើម សម្រាប់ការប្រមូលម៉ូត Spring 2026។ ការបង្ហាញខ្លួនរបស់ Angelababy ក្នុងបញ្ជីភ្ញៀវនៃព្រឹត្តិការណ៍ទ្រង់ទ្រាយធំមួយ ដែលមានការចូលរួមពីតារាល្បីទាំងក្នុងស្រុក និងក្រៅស្រុក បានធ្វើឱ្យមានការសង្ស័យនៅក្នុងសហគមន៍អនឡាញអំពីលទ្ធភាពដែលនាងត្រូវបានហាមឃាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHC4fnNyqQLysC2MGHNs57GLcrZhXxLrHoSJPsOJHzHbq0cmdJ7fu1qe0VsdO_PoyMSNxralYY9iO62PGt0fUeWdUpapmIxmC8NrJdKMXpaBvoQdECVISrCiuJko4YzjdoZm_-yl_3z6aW9UHEdAUhQnD7VTnEQ75PyuAzbI0bVKGTlIbvW0ICyZ0noZLq/s2250/image_2025-07-07_15-38-28.png

បច្ចុប្បន្ន Angelababy គឺជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ ខណៈដែលពាក្យចចាមអារ៉ាមអំពី «ការបង្ហាញខ្លួនឡើងវិញ »របស់នាងនៅក្នុងកម្មវិធី ឧស្សហកម្មរបស់ប្រទេសចិនបានរីករាលដាលយ៉ាងឆាប់រហ័ស។ អ្នកគាំទ្រ និងអ្នកជំនាញជាច្រើនជឿថា នេះអាចជាចលនាសាកល្បងដោយទីភ្នាក់ងារគ្រប់គ្រង និងដៃគូប្រព័ន្ធផ្សព្វផ្សាយ ដើម្បីវាយតម្លៃប្រតិកម្មជាសាធារណៈ មុនពេល Angelababy ត្រឡប់មកវិញជាផ្លូវការ។ ប្រសិនបើព័ត៌មាននេះជាការពិត ហើយនាងពិតជាចូលរួមព្រឹត្តិការណ៍នេះ នឹងក្លាយជាចំណុចរបត់ដ៏សំខាន់មួយ ដែលបើកទ្វារក្តីសង្ឃឹមសម្រាប់អាជីពដែលជាប់គាំងរបស់តារាស្រីរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi24F76RpKT19KwBdUkFwVKtMzZxltxVuPHmG3AGZrqmCGGcegz3_ZSEMg90dh-_ag_REBGCDE3BAyBR2HDxo7cRDf1Mb3mSCr2pW-cc3tpWyzKWMitPS0XaFGZXl2oTA62d5HfRd75GgZuo2IARoOTNoulTFeBxRTU4egii2ETUKZe5zcJ4JXqgE_aRMIu/s1600/image_2025-07-07_15-35-44.png

Angelababy ដែលធ្លាប់ ជានិមិត្តរូបនៃភាពស្រស់ស្អាត និងអំណាចនៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន។ សមត្ថភាពរបស់នាងបានធ្វើការក្នុងវិស័យជាច្រើន តាំងពីការសម្ដែង ការដើរម៉ូត រហូតដល់ការចូលរួមក្នុងកម្មវិធីពិតដ៏ពេញនិយមដូចជារឿង “Running Man” របស់ចិន បានជួយនាងឱ្យកសាងអាណាចក្រផ្ទាល់ខ្លួនរបស់នាង។ អាជីពរបស់ Angelababy បានរីកចម្រើនក្លាយជាឈ្មោះដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងអាជីពសិល្បៈចិន
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7BCsb6lVPO4ZH_lSxR90rphXlmZaZOHPq_WqRIprt1NLhfNz8MBQ1vOFkF2oNdMEOKbPFwxgIChqeoGdusPZOaoLRB1tXEQJs3jg3LV0rW3AoM2Gwx_eAx0Ufwouy8KMeqjAJyve8wFh-GOQggtMHgGQrxu3WaH-AAvSR66xX1RAB6lvxBqFFTsVuFpTI/s1899/image_2025-07-07_15-38-20.png
ទោះជាយ៉ាងណាក៏ដោយ Angelababy ត្រូវបានរង្គោះរង្គើយ៉ាងខ្លាំងបន្ទាប់ពីរឿងអាស្រូវទាក់ទងនឹងកម្មវិធី «Crazy Horse» នៅប្រទេសបារាំងកាលពីចុងឆ្នាំ ២០២៣។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំងក្នុងចំណោមសាធារណជនចិន ទោះបីជាភាគីរបស់ Angelababy បាននិយាយដើម្បីពន្យល់ និងសូមទោសក៏ដោយ ប៉ុន្តែរូបភាព និងកេរ្តិ៍ឈ្មោះរបស់នាងត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ។ ទន្ទឹមនឹងរឿងអាស្រូវនោះ កិច្ចសន្យាផ្សាយពាណិជ្ជកម្មជាច្រើនត្រូវបានបញ្ចប់ គម្រោងភាពយន្តត្រូវបានជាប់គាំង ហើយនាងស្ទើរតែបាត់ខ្លួនពីព្រឹត្តិការណ៍កម្សាន្តសំខាន់ៗនៅក្នុងប្រទេសចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDex57RGOlxqPzBm5Yg_fZwsLv278fzSbvHd2GmjaczXgFu6BYELfwJEKJggAYQyNJObcgCPCR0n4d-65nEEmlKbF0NrELxMxRGcbkLtlQeDvxmadOcIg7c7KWiHa-F0WUvBKCK_GRr4yyTy73_TWRcq9LqNLFum5YreMXRLy7RT0QgCybt1cWJCKSJRN/s1861/image_2025-07-07_15-38-23.png

ប្រសិនបើពាក្យចចាមអារ៉ាមអំពីការចូលរួមក្នុងកម្មវិធី Fashion Week ជាការពិត នេះនឹងក្លាយជាឱកាសមាសសម្រាប់ Angelababy ដើម្បីត្រឡប់មកចាប់អារម្មណ៍វិញ។ ទោះជាយ៉ាងណាក៏ដោយ ផ្លូវខាងមុខគឺពិតជាពោរពេញទៅដោយបញ្ហាប្រឈម៕

សយ សេងហួរ និង Bank ស្រាលមន្ទិលអ្នកគាំទ្រមិនឈ្លោះគ្នាតែមានរឿងយល់ច្រឡំ

0

Influencer សយ សេងហួរ និង Bank បានបង្ហោះនៅលើបណ្តាញសង្គមរៀងៗខ្លួនដោយបញ្ជាក់ទៅកាន់អ្នកគាំទ្រថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេប៉ុន្តែមានរឿងយល់ច្រឡំចំពោះគ្នាទើបរក្សាគម្លាតពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0lV9NZ4Y9Eaz_MqTuv3A9bD7mAXezAAGj6DOPk0VhSdlkc6FaCBnXe_QwcNWZ4g2kTbQ52ussxwKZgdsP1AsG-zOMBWTMHYnASEZ5asuK9C_a6IAqspHpr-Gs19Ya4CgyYiUB73BEkOx0P-UcuifB_GSzQVAi-SfixWLeGB3He2skFpLgdK1KGZqz0ymX/s2048/image_2025-07-04_14-08-40.png
Influencer សេងហួរ បានបង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមជាមួយនឹង Influencer Bank ដោយបញ្ជាក់ថាអ្នកទាំងពីរពុំបានឈ្លោះគ្នានោះទេគ្រាន់តែយល់ច្រឡំក៏រក្សាគម្លាត។ លោកក៏បញ្ជាក់ទៀតថា ធំធាត់ក្នុងវិស័យដូចគ្នាជិត១០ឆ្នាំហើយមានរឿងអីមិនច្បាស់ក៏និយាយ Clear ទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4gZiGlwkWZnulUtUQDTsTQ3oJWLqIRtgpg1w3N5eUJNvN77-sGei0dHU7kt2o9dDRVyw90oknljkJeivaMWQo2vOfswMQLTbAZ6_Ysb8uazYmDIpf7qmtKeEbmHxOJ8vq9Q7Dvx3EGT3iYYkKFTuud0EA2uzDH0bG_Rv2cc6PMuCVtnBQn03ZXhl4NEpJ/s960/image_2025-07-04_14-08-44%20(2).png

នៅលើបណ្តាញសង្គមរបស់ Bank វិញបានបង្ហោះរូបជាមួយនឹង សេងហួរ ហើយបានបញ្ជាក់ថាអ្នកទាំងពីរមិនដឹងថាឈ្លោះគ្នារឿងអ្វីដែរ តែដឹងថាមានការយល់ច្រលំគ្នាដោយសារពាក្យមនុស្សជុំវិញខ្លួន ប៉ុន្តែ មិនបានរកាំរកូសឈ្លោះគ្នាជាសាធារណៈអ្វីដែរ។ Bank បានរៀបរាប់ទៀតថា អ្នកទាំងពីរបានរក្សាគម្លាតឱ្យគ្នាទៅវិញទៅមក ទុកឱ្យពេលវេលាដោះស្រាយដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj56DcDXCWFYmVDyeh30z1GBrsMy209GHpORfTebTGzUcuwBT9pKvtdcv9wMRHhLlhKMs4Dphe6o2H08Acb-LCSYhPqb4gXIh51ZxMmcg_2H8pFY6xFlXHWjQaBM6Czh0jTDLePFbOQ_cSLRMM6GKvx6XAuaoafc1eLgX8eE6RDBq-KPtSMnwMuwApk90Zo/s1440/image_2025-07-04_14-08-42.png

Influencer រូបនេះបានបញ្ជាក់ថារូបគេនិង សេងហួរ មិនមែនទើបតែត្រូវគ្នាថ្មីៗនេះទេ ហើយមានរឿងច្រើនណាស់ដែលអ្នកទាំងពីរមិនចាំបាច់ប្រកាសក្នុងបណ្តាញសង្គម។ លើសពីនេះ Bank ក៏សុំចិត្តអ្នកដែលគិតថាអ្នកទាំងពីរនៅឈ្លោះគ្នា ដើរបង្កើតពាក្យមិនល្អនិយាយរឿងមិនពិត ពីអ្នកទាំងពីរ ខណៈអ្នកទាំងពីរបានសម្រេចចិត្តដើរតាមក្តីស្រមៃរៀងខ្លួន ហើយជូនពរគ្នាឱ្យសំណាងល្អក្នុងជីវិតរៀងៗខ្លួនហើយ៕

ទំនាក់ទំនងជិតស្និទ្ធរវាង V និង Park Bo Gum

0

ទោះបីជាធ្វើការងារខុសផ្នែកគ្នាក៏ដោយប៉ុន្តែ V សមាជិក BTS មានទំនាក់ទំនងជិតស្និទ្ធ ជាមួយតារាសម្តែង Park Bo Gum ដោយសារសកម្មភាពរួមគ្នារបស់ពួកគេនៅក្នុង ឧស្សាហកម្មម៉ូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHhR9avj6KA9yRqW1REAj1pofp9YeBGM4UFAzKmKymVSRAr3T3b0VKS1Mr9dJFWS0trCSPwuIU_jNpStMKa0bUfuBplftoe7UaZUkKsWgJk6-G0uRIjAvnmiOL9bWvaOTMNUzVVKimhFWtrS9MagxT-WN2Rwu9TWYiR-gynSAwmI4bF2yNN18ea6ZS4xjK/s640/image_2025-07-07_11-33-14%20(2).png
ជាក់ស្តែងប៉ុន្មានថ្ងៃថ្មីៗនេះ V និង Park Bo Gum បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធ ផ្សព្វផ្សាយអន្តរជាតិនៅ ពេលចូលរួមក្នុងកម្មវិធីបង្ហាញម៉ូត Celine នៅទីក្រុងប៉ារីស ប្រទេសបារាំង។ តារាប្រុសមួយគូនេះមិនត្រឹមតែបានទៅចូលរួមកម្មវិធីជាមួយគ្នា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួបគ្នានៅក្លឹបរាត្រីផងដែរ បន្ទាប់ពីកាលវិភាគរបស់ពួកគេបានបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxB4x7FHl_rl6XY43TmKCGiPOqvPd9_tyFeGLYqTA9kjoTZrUB57VAh_usmOYBJx0p99902uvic_hiG4Pq8SrfDSFrERY95vALd06JF9xShUA8sI4cNzPG0yAvxF60Z3dUNfH-JKQ5sxZHZHT9YSdGf2hZI5_3OEzssUpMKpGbCWvAZvqf2pctrUuA5MK9/s640/image_2025-07-07_11-33-15%20(2).png

ពេលដើរទៅឡាន V បានកាន់ដៃ Park Bo Gum ។ វីដេអូនេះកំពុងតែធ្វើឱ្យកក្រើកពេញបណ្ដាញសង្គម។កាយវិការដ៏តូច ប៉ុន្តែប្រកបដោយការគិតគូរនេះនិងការបង្ហាញយ៉ាងច្បាស់នៃមិត្តភាពរបស់ពួកគេបានបង្កឱ្យមានប្រតិកម្មដ៏កក់ក្តៅពីអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjySyKzqnUZIf9AVaRD_dnH27tBle48CksiHFW3ksW9KcrwKZLtHjAfu5_5s49c59UDQh1RAwmOG1SEc6vnF7rnDQhWjGp2TGVNt9EVUrwabEK-2SUUCQQg5tsF30Hb0iF6Pk2rmhS0xMHqfhFJRuY71tkKkm3ZAFOTd5z_LcXUYYqg4U99_5KRwULxXhAy/s1237/image_2025-07-07_11-33-15.png

ចាប់តាំងពីក្លាយជាទូតសុឆ្ឆន្ទៈសម្រាប់ Celine មក Park Bo Gum និងសមាជិក BTS រូបនេះមានឱកាសជាច្រើនដើម្បីជួប និងចូលរួមក្នុងកាលវិភាគរួមគ្នា។
Park Bo Gum និង V បានស្គាល់គ្នាតាំងពីតារាសម្តែងរូបនេះជាពិធីករក្នុងកម្មវិធីតន្ត្រីប្រចាំសប្តាហ៍ Music Bank ហើយ V គឺជាតារាចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4kEJLUPxVYxSb6zrdEnrALa9foqEbW9daWZVDZmSqFP3xLS61HExCoVmLE3etkHkmPs4kpC6rLEZFoFqTgSDpr-twULGOFMQJk2luG5UevQyJ9DnpqBcv09_DwQY_ywwTpdz4omB91t9ITakXwY19SjRT-ollIjexY95hh0HbRZgVQIaFlewpbsfPWGV-/s774/image_2025-07-07_11-33-16.png

ក្នុងឆ្នាំ ២០១៦ ពេលបង្ហាញមុខក្នុងកម្មវិធី Celebrity Bromance V បានបង្ហើបថា Bo Gum គឺជាមនុស្សដែលលោកទាក់ទងគ្រប់ពេល។ V បាននិយាយថា៖ «Bo Gum តែងតែធ្វើជាពិធីករនៅ Music Bank ពេលនោះយើងបានផ្លាស់ប្តូរព័ត៌មានទំនាក់ទំនង ហើយឃើញថាយើងមានទំនាក់ទំនងគ្នាច្រើន។ យើងមានចំណាប់អារម្មណ៍ស្រដៀងគ្នា»។
នៅពេលដែល BTS រៀបចំការប្រគំតន្ត្រី Park Bo Gum បានមកគាំទ្រពួកគេជាច្រើនដង។ នៅខាងក្រោយឆាក តារាប្រុសរូបនេះបានបង្កឱ្យមានការចាប់អារម្មណ៍ នៅពេលដែលលោកបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះ Jungkook ៕

ក្រុមបាល់ទាត់ចិនត្រូវបានផាកពិន័យ ដោយសារប្រើផ្លូវងងឹតផ្តួលគូប្រកួត

0

ចិន ៖ ក្លឹបបាល់ទាត់ Changchun Xidu នៅក្នុងប្រទេសចិនត្រូវបានពិន័យជាប្រាក់ចំនួន 30,000 យ័ន (4,000 ដុល្លារអាមេរិក) សម្រាប់ការបញ្ជូនវិញ្ញាណអាក្រ.ក់ផ្លូវងងឹតដើម្បីជួយពួកគេក្នុងការផ្តួលដៃគូប្រជែងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgauqZN5cGeC92B4RyNNtBQOPGW8RhgAdggaHI0Di_ncNQ69ljaZM-z4GKDjmowWVPYtIgwn3qnco8I50by47KU3apIu8iEhhoN0swkNrATDn4uHw91z5ZmADPomeLVZHNIaSkX1GOT3biFckc2kCrQOiqny2zAgkb18Mq7AbNbm-XJJTCfAXD8jyh_9W4M/s1200/photo_2025-07-04_15-47-47%20(2).jpg
ក្លឹបបាល់ទាត់ Changchun Xidu ដែលលេងក្នុងកម្រិតទី3 របស់ប្រទេសចិន ត្រូវបានគេរកឃើញថាមានកំហុសក្នុងការបិទ “យ័ន្ត” នៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់របស់ក្រុម Shanxi Chongde Ronghai ជាគូប្រជែង នៅមុនពេលការប្រកួតនៅថ្ងៃសៅរ៍ ដែលក្រុម Changchun Xidu ធ្វើជាម្ចាស់ផ្ទះ។ ហើយជាលទ្ធផល Changchun បានយកឈ្នះការប្រកួតក្នុងលទ្ធផល 2-0 និងទទួលបានចំណាត់ថ្នាក់លេខប្រាំបីនៅក្នុងលីគទី2។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgR5SyBC8_ek_wRAMOORUzg4oUHfkrdY_d_1m3nr79lz0-bmrxc-yhms2phR4d0kLVhYIwmuhkjHFAKrgDBbvNqR_wkWbrNRR6d_eYHwOfRRndhemDWy73CA04nUP-9KPJHlq1BohwvLMqkMu1zc1dZ9825spzn05FhkxrSNUyujUyjfEcWElDn0DhajVa7/s1280/photo_2025-07-04_15-47-47.jpg
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ក្លឹបផ្សេងទៀតនៅក្នុងផ្នែកទី 3 របស់ប្រទេសចិនក៏បានរកឃើញក្រដាស “យ័ន្ទ” នៅពេលពួកគេបានទៅលេងនៅក្លឹប Changchun ។ សមាគមបាល់ទាត់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសផាកពិន័យកាលពីថ្ងៃពុធថា “សមាគមកីឡាបាល់ទាត់ចិននឹងដោះស្រាយបញ្ហានេះយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់បំផុត ចំពោះរាល់ការបំពានច្បាប់ និងបទប្បញ្ញត្តិ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6OsIGclVjF-vc-an19OhB3Y3A-7fyhTR8a2O2iwWj45wqT88NmI_0CDCs-jN1uCNxcVQFSETkDskyGjgt2kq8PzabWixgpYyQoYiN3xtMGrn5DWKeqRuYjmce1K1ABm3WEeoxT_-vCha-hUIjKzxgzG5CNThbMvyRX5nPEQ9xsF7TRWSJBwDPgDH_DvC8/s1280/photo_2025-07-04_15-47-44.jpg
គួរឲ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលក្លឹបបាល់ទាត់នៅក្នុងប្រទេសចិន បានប្រើក្រដាសយ័ន្តដើម្បីដាស់វិញ្ញាណងងឹត ក្នុងការយកឈ្នះលើការប្រកួត។ នៅឆ្នាំ 2017 ក្រុម Henan Jianye បានធ្លាក់ដល់បាតតារាងនៃក្របខ័ណ្ឌ Chinese Super League បានអញ្ជើញបូជាចារ្យ Taoist ចំនួន15 នាក់ដើម្បីធ្វើពិធីនៅលើទីលានមុនពេលការប្រកួតរបស់ពួកគេជាមួយក្រុម Shandong Luneng Taishan ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEif7WN160-WNx-YAZq2UxlnFKasbTnNzw7obyaR_rwTwc1MLcGVjz6MiR2wfsE9WLP72H-Oe4fsjfA9NJU1i_3VoI_xUSzSiFeFABc7Ne0KZ5_6bqkNe9frbrRjN5idVgB9LGQHeWSfUPpOvMtjfBn7clrtEGKbbar7Bcy7s4canZulH4rrf32kOVtqm-bm/s1200/photo_2025-07-04_15-47-45.jpg

ជាលទ្ធផល Henan បានឈ្នះការប្រកួតនេះ 2-1 ដែលជាការឈ្នះលើកទីពីររបស់ពួកគេក្នុងរដូវកាលនេះ។ ទីបំផុតពួកគេបានគេចផុតពីការដកចេញ និងបញ្ចប់ដោយទទួលបានប្រាំបីពិន្ទុពីលើតំបន់ជម្រុះ៕

ឡាវ គ្រោងបញ្ជូនកងទ័ពទៅជួយរុស្សុី

0

ប្រទេសឡាវ កំពុងរៀបចំបញ្ជូនកងទ័ពប្រមាណ៥០នាក់ទៅជួយរុស្សុីក្នុងសង្គ្រាមជាមួយអ៊ុយក្រែន ក្រោមការក្លែងបន្លំជាសកម្មភាពមនុស្សធម៌។

កងទ័ពឡាវ នឹងបញ្ជូនទៅរុស្សុី ដើម្បីជួយដល់ប្រតិបត្តិការបោសសម្អាតមីន នៅក្នុងតំបន់ Kursk ព្រំប្រទល់ប្រទេសរុស្សុី និងអ៊ុយក្រែន។

រុស្សុី ចាត់ទុកការបញ្ជូនកងទ័ពឡាវនេះ គឺជាបេសកកម្មមនុស្សធម៌ ប៉ុន្តែចារកម្មអ៊ុយក្រែនយល់ឃើញថា នេះគឺជាការកៀងគរយោធាបរទេស ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្សុីឱ្យចូលរួមប្រយុទ្ធឆាំងនឹងរដ្ឋាភិបាលទីក្រុងកៀវ។

សូមរំលឹកថា ឡាវជាប្រទេសទីមួយក្នុងតំបន់អាស៊ានដែលបញ្ជូនទៅកងទ័ពទៅជួយរុស្សុី ខណៈពេលកន្លងទៅមានតែកូរ៉េខាងជើងមួយប៉ុណ្ណោះ ដែលបញ្ជូនទ័ពប្រមាណ៣មុឺននាក់ទៅកាន់វិមានក្រឹមឡាំង។

ការជួយពីកូរ៉េខាងជើងនេះ គឺជាថ្នូរនៃការដោះដូរគ្នា ដែលរុស្សុីបានប្រគល់ប្រព័ន្ធការពារដែនអាកាស និងដ្រូន៕

តើជាការពិតទេដែលថាខ្មែរសុរិន្ទពុំទទួលស្គាល់ដើមកំណើត និងហៅខ្លួនឯងថាសៀមសុរិន្ទ?

0

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គម TikTok មួយចំនួនប្រកាសឈប់រាប់អានខ្មែរសុរិន្ទ ប៉ុន្តែពួកគេនៅតែរាប់អានបងប្អូនខ្មែរក្រោម ដោយអ្នកលេងបណ្តាញសង្គមទាំងនេះនិយាយថា ខ្មែរសុរិន្ទមួយចំនួនពុំទទួលស្គាល់ដើមកំណើតរបស់ខ្លួនទេ និងហៅខ្លួនឯងថា សៀមសុរិន្ទ ។ ហេតុអ្វីខ្មែរសុរិន្ទហៅខ្លួនឯងបែបនេះ ទាំងដែលបច្ចុប្បន្ន ពួកគេនៅតែនិយាយភាសាខ្មែរលើ ។

អ្នកលេង TikTok ខ្មែរបាននិយាយទៅកាន់នារីខ្មែរសុរិន្ទម្នាក់ដែលពុំទទួលស្គាល់កំណើតរបស់ខ្លួន បែរជាប្រាប់ថា នាងជាសៀមសុរិន្ទ ដោយអ្នកលេង TikTok រូបនេះប្រាប់ទៅនាងវិញថា កាលពីមុន ខ្មែរសុរិន្ទ (ឬខ្មែរលើ) និងខ្មែរកណ្តាល គឺជាខ្មែរតែមួយ ប្រទេសតែមួយ ។ នាងពុំចាំបាច់និយាយថា ប្រាសាទជារបស់សៀមទេ នាងត្រូវនិយាយថា ប្រាសាទជារបស់ខ្មែរ ទើបត្រឹមត្រូវ ។

អ្នកលេង TikTok រូបនេះសួរថា តើនាងជាជនជាតិអ្វី ទើបនិយាយថា ប្រាសាទជារបស់សៀម? ប៉ុន្តែតើដឹងឬទេថា សៀមយកប្រាសាទរបស់ខ្មែរក្នុងសតវត្សណា? នាងត្រូវយល់ថា ខ្មែរសុរិន្ទ គឺជាជនរងគ្រោះដោយសារទឹកដីបានទៅសៀម ហើយខ្មែរបាត់បង់ខេត្តជាច្រើនទៅសៀម រួមទាំងខេត្តសុរិន្ទ រហូតដល់ទីក្រុងបាងកក គឺសុទ្ធតែជាទឹកដីខ្មែរ ។

ចំណែកអ្នកលេង TikTok ផ្សេងទៀតនិយាយថា កាលពីមុន យល់ខុស គិតថា ខ្មែរសុរិន្ទ (ឬខ្មែរលើ) ខ្មែរក្រោម និងខ្មែរកណ្តាល គឺជាបងប្អូនខ្មែរតែមួយ ហើយចង់ឱ្យបងប្អូនទាំង៣រួបរួមគ្នាឡើងវិញ ប៉ុន្តែពេលនេះយល់ច្បាស់ហើយ គឺខ្មែរសុរិន្ទមួយចំនួនប្រកាសពុំទទួលស្គាល់ដើមកំណើត និងតាំងខ្លួនឯងជាសៀមសុរិន្ទ ។ លើសពីនេះ ខ្មែរសុរិន្ទខ្លះថែមទាំងគាំទ្រសៀមថា សៀមជាម្ចាស់ប្រាសាទ និងមើលងាយខ្មែរដូចគ្នាទៅវិញ ។

ដោយឡែក ពលរដ្ឋខ្មែរក្រោមបានជួយផ្សព្វផ្សាយវប្បធម៌ខ្មែរ និងបង្រៀនប្រវត្តិសាស្តខ្មែរដល់កូនចៅនៅខ្មែរក្រោម ។ ផ្ទុយទៅវិញ ខ្មែរសុរិន្ទដែលហៅខ្លួនឯងថា សៀមសុរិន្ទ ពុំដែលជួយផ្សព្វផ្សាយវប្បធម៌ខ្មែរទេ បែរជាជួយផ្សព្វផ្សាយវប្បធម៌សៀម ។

ពលរដ្ឋខ្មែរជាច្រើនក្នុងបណ្តាញសង្គមបានបង្ហាញការខកចិត្តទៅកាន់នារីខ្មែរសុរិន្ទរូបនេះ ដែលតាំងខ្លួនឯងជាសៀមសុរិន្ទ និងបំភ្លេចប្រវត្តិសាស្ត្រដ៏សែនឈឺចាប់របស់ខ្លួន ។ ផ្ទុយទៅវិញ ខ្មែរក្រោមនៅតែរក្សាទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់ដូនតាខ្មែរ មិនថាពិធីរៀបអាពាហ៍ពិពាហ៍ និងការស្លៀកពាក់ទៅវត្តអារ៉ាម ។ ប៉ុន្តែក៏មានខ្មែរសុរិន្ទខ្លះទៀតទទួលស្គាល់ដើមកំណើតរបស់ខ្លួន ចង់រាប់អានជាមួយខ្មែរកណ្តាល និងខ្មែរក្រោម បើទោះជាទឹកដីខ្មែរលើត្រូវបានសៀមគ្រប់គ្រងក្តី ៕

អ្នកគាំទ្រនិងប្រជាពលរដ្ឋមួយចំនួនសម្តែងការខកចិត្តចំពោះការប្រគំតន្រ្តីរបស់ BLACKPINK

0

នៅថ្ងៃទី ៥ និងទី ៦ ខែកក្កដា អ្នកគាំទ្របានប្រមូលផ្តុំគ្នានៅកីឡដ្ឋាន Goyang បន្ទាប់ពីរង់ចាំច្រើនឆ្នាំដែល BLACKPINK ត្រឡប់មកវិញជាក្រុម «ពេញលេញ»។ ទោះជាយ៉ាងណាទន្ទឹមនឹងអារម្មណ៍រំភើបរបស់ Blinks អ្នកគាំទ្រនិងប្រជាពលរដ្ឋកូរ៉េមួយចំនួនបានបង្ហាញការខកចិត្តចំពោះការប្រគំតន្រ្តីដ៏ធំរបស់ក្រុមចម្រៀងស្រីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkwhqAaYJfei0nuN-ui7WjuJMuCFMvQlMJ3JatTqV9MXZcCRV07Z7JoH3F6e90ajS6IZcFki3-rtLkE2N6zEqgh4TNCktqfAbKbuxfw2PseLPGaQJc3fNPVKpcQzDOTXF1PbVWsw_4XhPb0vteme2C10lNpGEd9-6ZybUn3Z7W1RQIb2t_GMkMpk5Csr-g/s1440/image_2025-07-07_10-23-50.png

ការប្រគំតន្ត្រីទេសចរណ៍ពិភពលោកឆ្នាំ ២០២៥ ‘DEADLINE’ របស់ BLACKPINK គឺជាលើកទីមួយហើយដែលក្រុមចម្រៀងនារី K-pop ធ្វើការប្រគំតន្ត្រីទោលនៅកីឡដ្ឋាន Goyang ។ ក្នុងរយៈពេលពីរថ្ងៃ អ្នកទស្សនាប្រហែល ៧៨,០០០នាក់បានប្រមូលផ្តុំគ្នា ដោយចាប់ផ្តើមដំណើរទេសចរណ៍ពហុកីឡដ្ឋានដ៏ធំមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3yB8DxlK6WWDOofvgCOoxWyoasOikLjaS6qYsiGU2oTFWhSG7lminB94GdxmQAr26t1Wu9GXSXZ1swKfvcENVcSyGbp6f26KFtEoVaVHHSWd01qLQWF4m6mowpnSx2_kJwhrs2m4hX5Wn7THQAka5vpddidKD2soQ_9S7pMIfI_OXXo6Eup7sMhjOktIf/s1434/image_2025-07-07_10-23-49%20(2).png

ទោះជាយ៉ាងណាក៏ដោយ ភាពរំជើបរំជួលត្រូវបានបង្អាក់សម្រាប់អ្នកចូលរួមមួយចំនួន ជាពិសេសអ្នកដែលអង្គុយនៅផ្នែក N3។ អេក្រង់ធំមួយនៅចំកណ្តាលបានរារាំងទិដ្ឋភាពនៃឆាករបស់ពួកគេទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ កៅអីទាំងនេះ ដែលត្រូវបានលក់ជាសំបុត្រចូលទស្សនាទូទៅ (ផ្នែក B) ក្នុងតម្លៃ ១៣២,០០០ វ៉ុន ប្រហែល ៩៨ ដុល្លារ។
អ្នកគាំទ្រម្នាក់បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ខ្ញុំមិនអាចមើលឃើញអ្វីទេ»។ ម្នាក់ទៀតបានបន្ថែមថា «វាគួរឱ្យអស់សំណើចណាស់ដែលកៅអីទាំងនេះមិនត្រូវបានគេសម្គាល់ថាជាទិដ្ឋភាពមានកំណត់។ ខ្ញុំបានបង់ថ្លៃពេញ ហើយមិនអាចមើលឃើញកាំជ្រួច ដ្រូន ឬឆាកណាមួយទេ។ គ្រាន់តែនៅលើអេក្រង់ ស្ទើរតែគ្មានអ្វីទាំងអស់»។ «អ្នកចូលរួមនៅក្បែរនោះបានអត្ថាធិប្បាយថា៖ «អ្នករៀបចំមិនអាចគិតថ្លៃសំបុត្រច្រើនជាងកន្លែងអង្គុយមើលមានកំណត់ទេ ប៉ុន្តែអនុញ្ញាតឱ្យយើងមានទិដ្ឋភាពដែលបិទទាំងស្រុង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEinH8X6pNU-_A2Jj8iLDzYs0wyJGlHmmHYYdWlfAR9rAPplHy_e_k2hYQk4cMIrlIUFkoEkp85ISaBbtXnhYLmMPoH-wRJtBUfsZhCRR0a0kOtUQo0WJUF7TFLtbEa5xX1J1CbfISm253z6QXrhJNh0m4ot3SqON8kRffXHLKBxGvsNY8P0wUxaaSlOCh/s680/image_2025-07-07_09-39-18%20(2).png

រូបថតពីកន្លែងដែលត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយតាមអ៊ីនធឺណិតបានបង្ហាញកៅអី N3 ដែលមានអេក្រង់យក្សដាក់នៅពីមុខពួកគេ។ ស្ថានភាពនេះបានបង្កឱ្យ មានប្រតិកម្ម តបតាមអ៊ីនធឺណិតដោយអ្នកគាំទ្រជំរុញឱ្យអ្នកដទៃដាក់ពាក្យបណ្តឹង ជាមួយភ្នាក់ងារការពារអ្នកប្រើប្រាស់ និងពិចារណាចាត់វិធានការផ្លូវច្បាប់។
យោងតាមគណៈកម្មាការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ ប្រសិនបើការមើលឃើញមិនល្អគឺដោយសារតែកំហុសរបស់អ្នករៀបចំព្រឹត្តិការណ៍នោះ អ្នកប្រើប្រាស់មានសិទ្ធិទទួលបានសំណងពេញលេញ និងសំណង ១០% បន្ថែម។
ទីភ្នាក់ងារការពារអ្នកប្រើប្រាស់កូរ៉េធ្លាប់បានសំរេចថា អ្នករៀបចំត្រូវតែសងប្រាក់វិញដល់អ្នកកាន់សំបុត្រ នៅពេលដែលកៅអី VIP ត្រូវបានបន្ទាបចំណាត់ថ្នាក់ ដោយសារការមើលមិនឃើញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkA0e_WPLUYIJAjRGksHNyAH5wM_V_1re6Iuggc3INSPw2AlMgEdcLV06D_RFRDu5QOYhcjvrBXpc9u2VYI2gtDCAH91y8kO7TAcJEnodAI5qHuq81YPgCmm9L85JHSGmh75_yxTZF91jbH_bUfuUegZ7-QFUire6xTdrv6LgeyW2_PAYp8vCen2sYvy8V/s680/image_2025-07-07_09-39-18.png

ជាមួយគ្នានេះ ភូមិសាស្រ្តនៃទីក្រុង Goyang នៅតំបន់ជុំវិញកន្លែងចតរថយន្តបានជួប ប្រទះនឹងការខ្វះខាតកន្លែងចតរថយន្តយ៉ាងធ្ងន់ធ្ងរនិងបញ្ហាគ្រប់គ្រងអ្នកថ្មើរជើងភ្លាមៗមុនពេលការប្រគំតន្ត្រី។ លើសពីនេះទៀត ដោយមិនមានការជូនដំណឹងជាមុនផ្លូវត្រូវបានបិទ ជាឯកតោភាគីសម្រាប់ការថតការប្រគំតន្ត្រីដោយដ្រូនដែលអនុញ្ញាតឱ្យធ្វើចរាចរណ៍បានតែមួយផ្លូវប៉ុណ្ណោះ ដែលនាំឱ្យមានការតវ៉ាពីប្រជាពលរដ្ឋមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVcMDvoiPxwsve87PAP4oBPFWWD9Sc8dwz0FQ_hDQJhhlb731pB9vQxTZBWAyGKvjw0xkMwxEXgmRvlg3rW4WWh6ueDJkLgQrkiSs2JeIEhg9BNfF3zX8f6L3U3gA7wxgAawH8w1FsB0fY1JixmaLoqDXOb5gVCGy9WwIIdQVoOjJJB9_YpOFky-AvKjyY/s1000/image_2025-07-07_09-39-19%20(3).png

ថ្វីដ្បិតតែរថយន្តក្រុងដឹកអ្នកដំណើរត្រូវបានដំណើរការក៏ដោយ វាមានបរិមាណច្រើនលើ សលប់ បើធៀបនឹងតម្រូវការ។ ជាពិសេស កង្វះការជូនដំណឹងជាមុនអំពីកៅអីមើលដែលបានដាក់កម្រិត នាំឱ្យមានការត្អូញត្អែរពីអ្នកចូលរួមមួយចំនួន។នេះបានបង្ហាញពីតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធប្រតិបត្តិការដែលសមស្របនឹងការប្រគំតន្ត្រីទ្រង់ទ្រាយធំ៕

មកកម្ពុជាលើកដំបូងតែ Sandara Park ហាក់ជាប់ចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំង

0

ក្រុមចម្រៀងដ៏ល្បីរបស់ផលិតកម្ម YG គឺ 2NE1 បានបញ្ចប់ការប្រគំតន្រ្តីលើកដំបូង នៅប្រទេសកម្ពុជាហើយក្រោមការចូលរួមរបស់អ្នកគាំទ្រយ៉ាងច្រើនកុះករ។ យ៉ាងណាក្រៅពីតារាចម្រៀង CL , និង Minzy សមាជិក២រូបទៀតរួមមាន Sandara Park និង Park Boom គឺសុទ្ធតែមកប្រទេសកម្ពុជាជាលើកដំបូង។ ក្រុមចម្រៀងនេះសុទ្ធតែបង្ហាញថាស្រលាញ់ប្រទេសកម្ពុជាហើយក្នុងនោះ Blackjack បានកត់សម្គាល់ឃើញថា Sandara Park ហាក់ជាប់ចិត្តស្រលាញ់ប្រទេសកម្ពុជា យ៉ាងខ្លាំងបើទោះបីជាទើបមកលើកដំបូងក្តី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVKTN6qJLYbSz2I1KaDMS2ob9Fa7RU5dsDlKMoK9MnsZHuog23UqOxRfdbHbPjmM3uF787kqFA02WP7utvo-jNWCJ-sN0IWmXzF4jtVAeJYaI63WuzsjkTZla6qoVra_x0qmizhYenhoMk19-7YcvmpOUFnEXTownaPIkQelh7UNk8QCEfQEqWILbKqHa8/s1440/image_2025-07-07_10-07-27.png
មុននឹងធ្វើដំណើរមកប្រទេសកម្ពុជា Sandara Park ហៅ Dara គឺបានបង្ហាញនៅលើបណ្តាញសង្គមរបស់ខ្លួនដែលមានអ្នកតាមដានរាប់លាននាក់បញ្ជាក់ពីប្រទេសកម្ពុជា និងបានបន្តចែករំលែកទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញផងដែរ។ នៅព្រឹកថ្ងៃទី៥ កក្កដា Dara បានាចែករំលែកនៅលើ Story ពីអាហារពេលព្រឹកជាគុយទាវ។ Dara និង Minzy បានថតវីដេអូរាំជាមួយគ្នាបង្ហោះនៅលើបណ្តាញសង្គម ខណៈពេលធ្វើដំណើរត្រឡប់ទៅប្រទេសកូរ៉េវិញ Dara ក៏បាន Live អរគុណអ្នកគាំទ្រកម្ពុជាសម្រាប់ការស្រលាញ់គាំទ្រជាមួយនឹងថាមពលដ៏លើសលុប ហើយតារាចម្រៀងរូបនេះក៏បាននិយាយជាភាសាខ្មែរដែរថា« ខ្ញុំស្រលាញ់ប្រទេសកម្ពុជា«។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0NaIycbQLeUIW86yqA8LHz30-VFD7nQ6p2zxR1mqNr31GiqQjQ2g6CznFxh49mRvragW4fC00RO7qNsE9AZmAKQ5EuRXQqR31i43cEth_kbnqtXGW04q645wPsX0wpqohpk5AUIgfIQW-vSQFFCmCOU2CuhqolH0ORWkD2upQe7G1aji6bi6h7R4va1Dc/s1440/image_2025-07-07_10-07-28.png
មិនទាន់អស់នោះទេក្រៅពីបង្ហាញសកម្មភាពជាច្រើន Sandara Park ក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅលើបណ្តាញសង្គម Instagram ដែលតារាចម្រៀងវ័យ៤០ឆ្នាំរូបនេះបានទៅទស្សនាតំបន់រមណីដ្ឋានវត្តភ្នំ ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ip1MjYr8cViuSaubj8Wa5yt8pbVLcfu18EP48UvdfsjdF6Z2n3RX32YcbEqlssugmn98hIYzHFQWaC_0ZMc0Wl2kg3n06KAk5wpCr9VluwkndF33Xzg1imiBWDh8u-iYvWo_8j0YrqzpFTFnaMk8-6UZloZl_ddF8ARqELtq-7KLrRy78k_VaU_iod_w/s2048/image_2025-07-07_10-07-34.png
Sandara Park បានរៀបរាប់ពីអារម្មណ៍របស់ខ្លួនថា «ការស្នាក់នៅក្នុងប្រទេសកម្ពុជាមានរយៈពេលខ្លី ប៉ុន្តែខ្ញុំទទួលបានក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមានអនុស្សាវរីយ៍ល្អៗជាច្រើន។ ទីកន្លែងស្អាតណាស់ ប្រជាជនចិត្តល្អ ហើយ Blackjacks របស់យើងអស្ចារ្យណាស់!!! ស្វាហាប់ខ្លាំងណាស់ !!! ពួកយើងស្រឡាញ់អ្នកហើយអរគុណអ្នកខ្លាំងណាស់សម្រាប់ក្ដីស្រលាញ់!!! ពួកយើងពិតជាចង់ត្រលប់មកចូលរួមកម្មវិធីផ្សេងទៀត ហើយសង្ឃឹមថានឹងមកវិស្សមកាលផងដែរ!»។ Dara ក៏បានសរសេរជាភាសាខ្មែរជាមួយនឹងពាក្យថា «អរគុណច្រើនខ្ញុំស្រលាញ់អ្នក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO08kow5q59-i1IDUonghr6xO1y0LMJbDZh564h1GVm_hXnwSTekRzxA_FZbgsASP77sTi9ndrERekv_j4gjO07Kcg6uBKXrc5PsCXlExHtJ8KL-Qc_pIGbNefrXINdeTdjRzIRIeJ3c-1-l4vTR6J4Eq6ANz1de26WQf8izQNpXhnIOthXncX_cztR0rJ/s1440/image_2025-07-07_10-07-40.png

នេះអាចបញ្ជាក់បានថា Sandara Park គឺជាប់ចិត្តជាប់ស្នេហ៍របស់ប្រទេសកម្ពុជាយ៉ាងខ្លាំងទោះបីជាទើបមកលើកដំបូងក្តី។ អ្វីដែលជាចំណុចសំខាន់ការផ្សព្វផ្សាយពីប្រទេសកម្ពុជារបស់តារាចម្រៀងរូបនេះគឺពិតជាអាចរួមចំណែកផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ៕