Home ព័ត៌មានជាតិ ឆ្នេរសមុទ្រកោះរ៉ុង ជាប់ក្នុងបញ្ជី «ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២៦»

ឆ្នេរសមុទ្រកោះរ៉ុង ជាប់ក្នុងបញ្ជី «ឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ឆ្នាំ២០២៦»

36
0

ឆ្នេរសមុទ្ររបស់ផ្ទះលេខ២ អែមកៀន! «ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ» របស់កម្ពុជាបានជាប់លំដាប់ទី៩ ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ក្នុងចំណោមឆ្នេរឆ្នើមៗទាំង ៥០ ដោយផ្អែកតាមការវាយតម្លៃរបស់គេហទំព័របរទេស THE WORLD’S BEST BEACHES។ នេះបើតាមការឲ្យដឹងរបស់ក្រសួងទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYmi_3V3R8TsMliGwpGfLbgrklNjOJrSlv8lDY-9USlxoFG7VdUgVGEux2VXnNb6Xuj2ikygvemlYSQio4Tnz9V-I9gkCq8OxF_XQrMbY5YdQ3aIE0jrf2Woa6oVYfBzcdiFIwY36Pc-JIBantY7nDPIcNw5g9JiwAx_ElYbkQ3kNsGbUKHLEpY6U-Klo/s960/670497074_1263870105937675_2920893257563961189_n.jpg

យោងតាមការចុះផ្សាយចុងក្រោយបំផុតនាខែ ឧសភា ឆ្នាំ២០២៦ នេះ ក្រសួងទេសចរណ៍ តាមរយៈទំព័រផេក Facebook ផ្លូវការបានបញ្ជាក់យ៉ាងដូច្នេះថា «អបអរសាទរ ឆ្នេរសមុទ្រកោះរ៉ុង ខេត្តព្រះសីហនុ ជាប់លំដាប់ទី៩ ជាឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlRxKaPqHY_xnufbG1lRMs7p8GILqj6jF1SxhEBzYJtMSjTJWbYesl9iv4OFYYcscYgpLFY2eXYps4_X6l9MeK5C7BKmsPEUNd8o8YH_ABU8xKvL-Xb7rLzQTBHgSRsdBeLEzClpQnVduOkMJ6GutzPQq42QlhRmtX83jLSQ6Kc3s7epY6c1N0coh0OGc/s2048/680785289_1275212318136787_8173618791675540100_n.jpg
យោងតាម THE WORLD’S BEST BEACHES មូលហេតុដែល «ឆ្នេរសមុទ្រកោះរ៉ុង» ទទួលបានចំណាត់ថ្នាក់លេខ ៩ ជាឆ្នេរស្អាតបំផុតលើសកលលោកសម្រាប់ឆ្នាំ ២០២៦ នេះគឺដោយសារកត្តាសំខាន់ៗដែឡមានដូចជា៖ ភាពស្រស់ស្អាតនៃធម្មជាតិដែលមានទឹកថ្លាដូចកញ្ចក់ និងខ្សាច់សក្បោះ, បរិយាកាសស្ងប់ស្ងាត់មិនមានសម្លេងរំខាន, លក្ខខណ្ឌទឹកសមុទ្រអំណោយផលដែលល្អបំផុតសម្រាប់ហែលលេងកម្សាន្ត និងការវាយតម្លៃខ្ពស់ពីសំណាក់ភ្ញៀវទេសចរមកពីជុំវិញពិភពលោកដែលធ្លាប់មកកម្សាន្តហើយទទួលបានបទពិសោធល្អៗពីទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGQqxetndE0JjA3xCWhhY3eJldks_GIVript8_iyiH_IoHf67hmsqg2zoHUKjRPmwg7JD9XgAUmwCsY1I7tGoEZmDZNs3wPtx0sj_QadEV_S94ZOEaDX0Mf2RW2y_41-Za5hAKrPrpVcoO4xc-shyphenhyphen1ST7VJS-8JbOQR9kedfdDuR1-GPjtGXltEQeykCo/s960/671091458_1266940455630640_4361755206610810559_n.jpg

ការទទួលស្គាល់នេះមិនត្រឹមតែផ្អែកលើរូបភាពស្អាតៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើ អារម្មណ៍នៃភាពជាឋានសួគ៌ធម្មជាតិ ដែលកោះរ៉ុងអាចរក្សាបាន ខណៈដែលតំបន់ឆ្នេរដទៃទៀតក្នុងតំបន់កំពុងប្រឈមនឹងការកើនឡើងនៃចំនួនភ្ញៀវទេសចរច្រើនខ្លាំងពេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVGpZ5FTIKkVGabWQUzyQE_0rueTE2jBBAWzoJGqdKEveyzD6vTZb6FRY8bbtzceo8iWVuRgJRKwsw8FQ2Z9Vm8VRBy2d0lh3U3sFrpd-g14F4MtdBch30T1jKa74wKDdDYubFm5ecn3y1kYA3cHbyzU7JjJFDV8AkR_oVh7UXQCeGD4EhQjnnNeARhaw/s2048/672677187_1266941352297217_2374065234480988632_n.jpg

សូមជម្រាបថា កោះរ៉ុង គឺជាកោះដ៏ធំជាងគេនៅខេត្តព្រះសីហនុ មានចម្ងាយប្រហែល ២៥ គីឡូម៉ែត្រពីក្រុងព្រះសីហនុ ដែលល្បីល្បាញជាគោលដៅទេសចរណ៍សមុទ្រដ៏ពេញនិយម ដោយសារឆ្នេរខ្សាច់សស្អាត ទឹកសមុទ្រខៀវស្រងាត់ និងទេសភាពធម្មជាតិបៃតង។ កោះនេះមានផ្ទៃដីប្រមាណ ៧៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនរស់នៅជាង ៤,០០០ នាក់ ដែលភាគច្រើនប្រកបរបរនេសាទ និងទេសចរណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsN15Jl6XSDugXXdU6QtZhq1qY0hTOeAGC5PPUm3G1h6m1etMXHM4pH1alLn5w_Vdyh9G_ycOGI_4Ykf4JkUKpTyHwD1SxvuuYcNEYbEzjuh9te7mwSYsdkg2_k4qTTRFlBwsAw0iUFxlyQTC1ZAIjDs1Mzy4gjkVXdibnyZuTrepw7kLtXuOFWlA6SEY/s960/673682893_1266940378963981_8920537089924480964_n.jpg
នៅលើកោះនេះមានឆ្នេរដ៏ស្រស់ស្អាតជាច្រើនដូចជា ឆ្នេរឡុងសិត ឆ្នេរសុខសាន្ត ឆ្នេកោះតូច និងឆ្នេរឡូនលីប៊ិចជាដើម ដែលភ្ញៀវទេសចរអាចរីករាយនឹងសកម្មភាពកម្សាន្តជាច្រើនដូចជា ហែលទឹក មុជទឹកមើលផ្កាថ្ម ជិះទូកមើលប្លង់តុង ទស្សនាទេសចរណ៍បាតសមុទ្រ ដើរលេងតាមឆ្នេរ និងស្វែងយល់ពីជីវភាពសហគមន៍នេសាទនៅតាមភូមិដូចជាភូមិព្រែកស្វាយជាដើម៕