Home Blog Page 417

ករណីទាហានថៃនាំក្រុមអ្នកជិះកង់ឡើងទៅ«ប្រាសាទតាមាន់ធំ» គឺជាការអនុវត្តផ្ទុយពីកិច្ចព្រមព្រៀង

0

រាធានីភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើការច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងដែលផ្ទុយពីការពិតរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃចំនួន ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ និងដោយមិនបានជូនដំណឹងកម្ពុជាជាមុន កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ទាំងដែលទីតាំងខាងលើ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយការធ្វើបែបនេះបាននាំឲ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក នឹងគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8-hkYYHFjUz_s4Ty1aTVFpK9e4Frx81LQ2LdpELyXqVMdGomXBjIEIM4lezQBTjrlMOasMDIy8Xd4d8dPExC6PO2Tj8zWrRlRa4RJP3ce5Ef1_sjPDx_8JHbCu_Fkh3N3547zljHGV8vRBjI3ufD2rTO_ujyjlbt9v7HCuzKqiBWLWormiOGuUJut_vH0/s1280/photo_2025-06-23_10-33-02.jpg

ជាមួយគ្នានេះ ដើម្បីជាភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន ៤ចំណុចដូចតទៅ៖

ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ និងគ្មានចេតនាមិនល្អនោះទេ គួរតែធ្វើសកម្មភាពប្រកបដោយតម្លាភាព និងស្របតាមកិច្ចព្រមព្រៀងនៃប្រទេសទាំងពីរ ដែលបញ្ជាក់យ៉ាងច្បាស់ពាក់ព័ន្ធនឹងពេលវេលា និងលក្ខខណ្ឌនៃការចេញចូលប្រាសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYTOPGf2o2uBDexQXWYAvZBFWq159m-Eto5bZIgU56NyFcsnGWaJHtUrIJzwn_Jp68l9u6xCP3dmVAXc2MtjLeTr1ze2q59jF-nuGlxwzWvtdmayi9zfZdNdKqUuR_WZ1Y1vscV6mYq-v1MDqn32apIfHHYe_JWh_CO581xDUar8fCRiti5wuHNJerfM-e/s1280/photo_2025-06-23_10-33-04%20(2).jpg
ទីពីរ៖ ពេលសង្កេតឃើញការមកទស្សនាដោយគ្មានការអនុញ្ញាត ពីសំណាក់អ្នកជិះកង់ជនជាតិថៃទាំងនេះ កងទ័ពកម្ពុជាបានឆ្លើយតបដោយសមរម្យ មានសុជីវធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាបានរំឭកកងទ័ពថៃថា ការមកទស្សនាដោយគ្មានការឯកភាពគ្នាជាមុននេះ គឺជាការបំពានលើកិច្ចព្រមព្រៀងហើយបានជំរុញឱ្យភាគីថៃគោរពលក្ខខណ្ឌទាំងនេះឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់។ ទោះបីជាមានការបំពានដូចបានរៀបរាប់ខាងលើក៏ដោយ កងទ័ពកម្ពុជាបានអនុញ្ញាតឱ្យពួកគេថតរូប និងចាកចេញពីតំបន់នោះដោយសន្តិវិធី ដែលនេះបង្ហាញឱ្យឃើញពីការអត់ធ្មត់ ការទទួលខុសត្រូវ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់កងទ័ពកម្ពុជា ក្នុងការជៀសវាងកុំឱ្យមានភាពតានតឹងដោយមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdqrRBiFXxJ9fY6etssr9axDHaQ80MTzYvZClyqSvg4IfpUkWFtb67ZOgSI7aIYRvqnWs-nbiV8otBywiDJ2g-9x0PiznzKJRE7761zWUXQDP4WyonHs1QDGa0GWiXntqdAclILRSfLkvSrS_t5kbgYlFTJPspq2e3tampz_ari99Y4E4LfD3ctmyhW18a/s1280/photo_2025-06-23_10-33-04.jpg

ទីបី៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃថា បញ្ហាខាងលើនេះអាចបណ្តាលមកពីការយល់ច្រឡំក្នុងទំនាក់ទំនងផ្ទៃក្នុងរវាងកងទ័ពកម្ពុជា និងរាជរដ្ឋាភិបាលរបស់ខ្លួន ការលើកឡើងបែបនេះ គឺជាទង្វើដែលគ្មានការទទួលខុសត្រូវបំផុត ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងនាមជាអ្នកនាំពាក្យ ដែលមានតួនាទីត្រូវផ្តល់ការពិត និងផ្អែកលើភស្តុតាង។ ការចោទប្រកាន់បែបនេះ គឺជាចេតនាបិទបាំងកំហុសឆ្គងរបស់កងទ័ពថៃ ដែលបានល្មើសលើកិច្ចព្រមព្រៀង ហើយមិនហ៊ានទទួលខុសត្រូវ បែរជាមកចោទប្រកាន់កងទ័ពកម្ពុជា ក្នុងចេតនាបំភ័ន្តការពិតជាមួយប្រជាជនខ្លួន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល កងទ័ព និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា គឺរួមគ្នាតែមួយក្នុងការប្តេជ្ញាចិត្តការពារបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJIdtrLTr1QMWNADKydXjldputkvnfDhfyVBSMBPOS0bsXXBkNnZ1slS9dLgbLpDZa32tJB55mkcX0OyvWVGolo8IqzssvG7VyapkCma9LoYPhEsvuzojC0W2Ck_wtMK1uLnceNfikE6cjxvBJL7npnG3O2I2kClOFibXPAPpCF8urPYmdSskEN8o5gfAr/s1280/photo_2025-06-23_10-33-05.jpg

ទីបួន៖ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់ជាថ្មីថា តាមផែនទីមាត្រដ្ឋាន ១:២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំងសៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ១៩០៧ ប្រាសាទតាមាន់ធំ គឺជាដែនអធិបតេយ្យរបស់កម្ពុជា ដែលជាការពិតមិនអាចក្រឡាស់បាន។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ប្រកបដោយភាពស្មោះត្រង់ ព្រមទាំងជៀសវាងរាល់សកម្មភាពបំភ័ន្តការពិត ដែលអាចបំផ្លាញទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ប្តេជ្ញាចិត្តក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងទំនាក់ទំនងមិត្តជិតខាងល្អ ប៉ុន្តែនឹងមិនអនុញ្ញាតឱ្យប្រទេសណាមួយមកឈ្លានពានបានជាដាច់ខាត៕

Rosé បានបំបែកកំណត់ត្រា Jimin នៅលើតារាង Billboard Hot 100

0

យោងតាមការប្រកាសចុងក្រោយរបស់ Billboard បទចម្រៀង «APT» របស់ Rosé និង Bruno Mars បានកាន់កាប់តំណែងទី ២៤ សម្រាប់សប្តាហ៍ទី ៣៤ជាប់ៗគ្នានៅ លើតារាង Billboard Hot 100 ដែលជាតារាងប្រចាំសប្តាហ៍នៃបទចម្រៀងពេញ និយមបំផុតនៅសហរដ្ឋអាម៉េរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7KroL4NlLxARWjUUcD6gBrUXR_lDp7qN7dovyIp4i1eLViL5q4NjIRdpBI09NL3Xsxvu10b3XDc25uxxF33VxSkGMerQFDB5_Wi1Oax4Fn3Vh7BTtRQTEESM1l1iSp9kL0q6AEZvWl8KwgDRarW20Pa8dZ0oWEVTqA0u1BYs8CdpkdJWaS7RuWZbDND6X/s960/image_2025-06-11_11-39-18.png
«APT» ឥឡូវនេះបានវ៉ាដាច់ បទចម្រៀងទោលរបស់ Jimin របស់សមាជិក BTS ដែលមានចំណងជើងថា «Who» ដែលចំណាយពេល ៣៣សប្តាហ៍ជាប់ៗគ្នានៅ លើតារាងបន្ទាប់ពីការចេញផ្សាយកាលពីឆ្នាំមុន ដើម្បីបង្កើតកំណត់ត្រាសម្រាប់ បទចម្រៀងដែលដំណើរការបានយូរបំផុតដោយសិល្បករ K-pop ក្នុងប្រវត្តិសាស្រ្ត Hot 100 ។ បន្ថែមពីលើ Billboard Hot 100 «APT» បានឈ្នះចំណាត់ថ្នាក់លេខ ៤ ទាំងលើ Global 200 និង Global Excl តារាង Billboard របស់សហរដ្ឋអាម៉េរិកនៅសប្តាហ៍នេះ ខណៈពេលដែលកំពុងឈរនៅលេខ ២០ នៅលើតារាង Digital Song Sales និងលេខ ៣៦ នៅលើតារាង Streaming Songs ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitnrqygp5jp2Rc0SXSsRdjy8aUQm3lHbxS3o3UMJd8TiUI0AJeDnMdVUaH40muLG_FHXoOo4jjdC5Rb6OFRzmMc6in1srBA_Bp_fjcZhAcXm4DSLbfRD3SQv9c6rcJeUyw2xjUTkEJUzMqHdg0xlexF55HnS4vrJEEYlAJffzPJAScoDe4AVwdcW5uNn-0/s1351/image_2025-06-20_14-42-32.png
«APT» ក៏បានឡើងដល់លេខ ២៤ នៅលើតារាង Radio Songs របស់ Billboard ដែលជាប់ចំណាត់ថ្នាក់បទចម្រៀងពេញនិយមបំផុតរៀងរាល់សប្តាហ៍ដោយការចាក់ផ្សាយតាមស្ថានីយ៍វិទ្យុសហរដ្ឋអាម៉េរិកនៅគ្រប់ប្រភេទតន្ត្រីទាំងអស់។
ទន្ទឹមនឹងនេះនៅលើ YouTube «APT»បច្ចុប្បន្នជា MV របស់តារាចម្រៀង Kpop ដែលមានការចូលមើលលឿនបំផុតដល់ទៅ ១.៧ ពាន់លានដង ហើយក៏ក្លាយជា MV លឿនបំផុតដែលឈានដល់ដំណាក់កាលនេះដោយតារាចម្រៀង ស្រីទូទាំងពិភពលោក និងលឿនបំផុតលំដាប់ទី ៣ តាមពីក្រោយបទ «Despacito» និងបទ «Shape of You» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2TBunLJmZoenDqnY_Ah5UGXe_Xyd61uQT7AM8uVdwUq_lDGcBgfDIXVffHYPKnJydTdumeSiwc9nmnLZUKhCJPH8_n_1qgYnO1WEtCtV810w1qJYOVB5dZ2eBVK8Yj2LwHrvEZu83f03EYmV9C_8nXUAnp05Ghho4y1uNzziAQIDvWKAQYev6qdPOXzXV/s1080/image_2025-06-11_11-39-20%20(2).png

កាលពីខែមុន Guinness World Records បានប្រកាសកំណត់ត្រា Guinness ទី៦របស់ Rosé នៅក្នុងអាជីពរបស់នាង ដែលជា «បទចម្រៀង K-pop លឿនបំផុតដែលឈានដល់ ១ ពាន់លាន streams នៅក្នុងប្រវត្តិសាស្រ្ត Spotify»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU_rbLBaaytxQ1u-vt4iw6eOxZ1ze84uts3QpwD73AMHFHDkCcGDglnR7Yq5SZ5VzLChFdWdjsYQwK2RI8kev_ZxSiJQ69k939tYGhRKSBm0oSzgheheT7BM_K8TXTimqrL1g31eNfF2Rf4MZlrEC_T3UrGICHBighTnf3gkbXTMvZ8f_zpbWEYNY3sYnm/s1440/image_2025-06-11_11-39-19.png
Rosé នឹងសហការជាមួយសិល្បករអាម៉េរិក Alex Warren ក្នុងពេលឆាប់ៗនេះ ក្នុងបទ «On My Mind»ពីអាល់ប៊ុមស្ទូឌីយោដំបូងរបស់តារាប្រុសរូបនេះដែលគ្រោងនឹងចេញនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥។ បន្ទាប់ពីសហការជាមួយ Bruno Mars អ្នកគាំទ្ររំពឹងថាការសហការជាមួយ Alex Warren សមាជិក BLACKPINK នឹងបន្តនាំយកផលិតផលតន្ត្រីដែលទទួលបានជោគជ័យ៕

ស្រីពី និយាយទាំងទឹកភ្នែកក្រោយអ្នកគ្រប់គ្រងកម្មវិធីថ្នាក់ជាតិលត់ជង្គង់ពាក់ស្បែកជើងឱ្យខ្លួន

0

ផន ស្រីពី Miss Cosmo Cambodia 2025 បាននិយាយទាំងភ្នែកទៅអំពីអ្នកគ្រប់គ្រងកម្មវិធីថ្នាក់ជាតិរបស់ខ្លួនគឺលោកស្រី Tiffany Vu ដែលប្រៀបដូចជាម្តាយទីពីររបស់នាងហើយសុខចិត្តលះបង់កិត្តិយសលត់ជង្គង់ពាក់ស្បែកជើងឱ្យខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7IEaE4szaUCxXIpMLQqlV25gKwevMhTRuWUgwr-c7631a3LMHBVjUpZozpaHPebHRNRdw_AqnkZozBdDagBKmob57ER2nEpQnmHfHrZEd8Njt6EnUfSZds6qQO1nFDGOixYutYBMqh2XPajp4GKOzK6N8jeKFm-0pRH4Uj4lDqMfsn4d-4IL9yIPUvGsq/s2048/image_2025-06-21_09-54-07.png

នេះជាការផ្តល់បទសម្ភាសន៍លើកដំបូងរបស់ ផន ស្រីពី បន្ទាប់ពីក្លាយជាម្ចាស់មកុដ Miss Cosmo Cambodia 2025 ដោយនាងបានចូលរួមកម្មវិធី «អ្នកជិតខាង» ខណៈនាងទើបតែវិលត្រឡប់ពីប្រទេសវៀតណាមក្រោយពីទៅទីនោះអស់រយៈពេលជាង១សប្តាហ៍។ ស្រីពី បានចែករំលែកបទពិសោធន៍ជាច្រើននៅក្នុងជីវិតរួមទាំងដំណើរការប្រកួតបវរកញ្ញារបស់ខ្លួនដោយគ្មានបំណងប៉ងចង់បានមកុដនោះទេ ប៉ុន្តែគ្រាន់តែចង់ឱ្យទស្សនិកជនស្គាល់នាងជា ស្រីពី ឱ្យបានកាន់តែច្រើន។ ការបោះជំហ៊ានចូលក្នុងវិស័យបវរកញ្ញាម្តងហើយម្តងទៀត ស្រីពី ថាកម្លាំងចិត្តដ៏ធំបំផុតរបស់នាងគឺជាម្តាយរបស់នាងដែលតែងតែគាំទ្រលើកទឹកចិត្តកូនគ្រប់ពេលវេលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCUtkP59atgox0fNtLM4OfqdWQY_1My0PSgbSCt3DII7rOXNFKYB_5uCrV2MfE03mDxgntUYVd-ZldCYNi71XIk-ZjlYEzPagE5DdBM4TnWi52y0KWoU3mw4HgObGGsGZ4ylVukEv5An9YJOpv6bDSA7hUr05SjaMFGywna4g6l-paz12HWxNJh9UJrAp/s2048/image_2025-06-21_09-54-17.png
រៀបរាប់ចំណុចជាច្រើនរួមទាំងរងការ Bully ពីសាលាផង ក្នុងនោះ ផន ស្រីពី ក៏បានលើកឡើងពីលោកស្រី Tiffany Vu ដែលជា ND (Nation Director) នៅក្នុងកម្មវិធី Miss Cosmo Cambodia 2025 ដែលនាយិកាថ្នាក់ជាតិរូបនេះប្រៀបដូចជាម្តាយទីពីររបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcxY0AhjfJp5Y2WJ89cRd2cM3xMvRMwfFJ2kNqCxX9TdeUDAWnzMZevf87Zj9vqGVmr94_iej_HfSkZ6eyNDORhyphenhyphenVv-q7PpOXBirwm5hTx_PIY2Gd3-OSsVzWblBNpkWuV6LPulZdWeQkmoSxfLWZIdOTSxoPWFTXI43SZqA9VNoSxVYRdRmQzrHMy7ZBv/s2048/image_2025-06-21_09-54-20.png

និយាយទាំងអួលដើម ហូរទឹកភ្នែក ស្រីពី ថាកំឡុងពេលនៅប្រទេសវៀតណាមដែលមិនក្រុមការងារសម្រាប់ជួយគឺមានតែគ្នា៣នាក់ ND របស់នាងសុខចិត្តលត់ជង្គង់ពាក់ស្បែកជើងឱ្យនាងព្រោះតែចង់ឱ្យនាងល្អ ស្អាត មិនចង់ឱ្យខ្មែរចាញ់គេនោះទេ។ ស្រីពី ក៏បានបន្ថែមដែរថាការតំណែងឱ្យប្រទេសកម្ពុជានាងមិនមានអារម្មណ៍នឿយហត់ឡើយ ហើយក្រុមការងាររួមទាំងនាងគឺត្រៀមខ្លួនរួចរាល់សម្រាប់លើកមុខមាត់នៅលើឆាកអន្តរជាតិ៕

សម្តេចធិបតី គិតគូផ្ដល់ប្រាក់រង្វាន់ឱ្យទាហានខ្មែរណាមួយ បាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងរបស់ថៃ

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងពិចារណា ផ្តល់ប្រាក់រង្វាន់ដល់ទាហានខ្មែរ ដែលបាញ់ទម្លាក់យន្តហោះចម្បាំង និងកម្ទេចរថក្រោះ ក្នុងករណីមានការឈ្លានពានសត្រូវ។

ថ្លែងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ “ខ្ញុំកំពុងគិតគូផ្តល់រង្វាន់ ដល់បងប្អូនកងទ័ពយើង ដែលបាញ់បាញ់កម្ទេចរថក្រោះ និងយន្តហោះចម្បាំងថៃ ព្រោះអីខ្ញុំឃើញគេយកមកសម្ញែង តាមបន្ទាត់ព្រំដែន និងអួតនៅលើបណ្តាញសង្គម”។

សម្តេចធិបតី បានបន្ថែមថា៖” ការនិយាយនេះមិនមានជាការប្រមាថ ព្រោះអ្នកបានគំរាមដាក់យើង ដោយថានឹងបាញ់ទ័ពខ្មែរយើង យកទៅធ្វើជី”។

គួរបញ្ជាក់ថា កម្ពុជា មានសព្វាវុធគ្រប់គ្រាន់ក្នុងការការពារប្រទេស ដែលមានទាំងកាំភ្លើងបាញ់យន្តហោះ, កាំភ្លើងការពាររថក្រោះ និងកម្លាំងជួរមុខដ៏ស្វាហាប់ ដែលត្រៀមជាស្រេច ជាមួយនឹងឆន្ទៈមោះមុតការពារទឹកដី៕

សម្តេចធិបតី បញ្ជាបាញ់ទម្លាក់ដ្រូនថៃ ក្រោយរំលោភចូលតំបន់ថ្មដា

0

យោធាកម្ពុជា​ បានបាញ់រះមួយប្រ៉ាវទៅលើអកាសទទម្លាក់ដ្រូនគ្មានមនុស្សបើករបស់ថៃ ក្រោយរំលោភចូលលដែនអធិបតេយ្យភាពកម្ពុជា។

ថ្លែងក្នុងការអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖” ប៉ុន្មានថ្ងៃមុន យើងបានដាក់លិខិតតវ៉ាទៅកាន់ភាគីថៃ ក្រោយមានដ្រូនហោះបំពានចូលតំបន់ថ្មដា តែខាងថៃបែរជាបដិសេធមិនទទួលស្គាល់ ដោយចោទកម្ពុជាជាអ្នកបំពានទៅវិញ”។

ក្រោយមកទៀត រំលងបានប៉ុន្មានថ្ងៃ ក៏មានដ្រូនហោះចូលទៀត សម្តេចធិបតី បានបញ្ជាឱ្យមេបញ្ជាការភូមិភាគ៥ បាញ់ទម្លាក់ដ្រូនថៃទាំងអស់ ដោយផ្អើលដល់ខេត្តត្រាតប្រទេសថៃ។

គួរបញ្ជាក់ថា មុននឹងបាញ់ទម្លាក់នេះ កម្ពុជា បានចេញលិខិតព្រមានជាច្រើនដងហើយ តែភាគីថៃ នៅតែបំពានជាច្រើនលើក។

ជុំវិញហេតុការណ៍នេះ មេបញ្ជាការថៃម្នាក់ប្រចាំនៅខេត្តត្រាត បានលើកឡើងថា៖”យោធាកម្ពុជា ពិតជាបានបាញ់ទៅលើអាកាសជាច្រើនដងមែន ដោយសម្តៅមកលើយន្តហោះគ្មានមនុស្សបើក”៕

ខ្មែរជួយខ្មែរ! ប៉ីប៉ី ឌី ប្រកាសជួយផ្សព្វផ្សាយផលិតផលខ្មែរឥតគិតថ្លៃឱ្យតែមានចំណុចទាំងនេះ

0

ថ្មីៗនេះអ្នកមានឥទ្ធិពលលើបណ្តាញសង្គមមួយចំនួនបានប្រកាសជាសាធារណៈជួយផ្សព្វផ្សាយផលិតផលខ្មែរដោយឥតគិតថ្លៃក្នុងស្មារតីជួយទ្រទ្រង់ផលិតផលក្នុងស្រុក។ អ្វីដែលកាន់តែពិសេស ប៉ីប៉ី ឌី បុគ្គលដែលពូកែធ្វើទីផ្សារគឺបានប្រកាសជួយផ្សព្វផ្សាយដោយឥតគិតថ្លៃដូចគ្នាទៅលើផលិតផលខ្មែរឱ្យតែមានលក្ខខណ្ឌត្រឹមត្រូវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUyXANbLNnFc7aVGYLHwqy0OxRouDABjxSEOR_x2MQZi2ZdwcFkJ8PqgKVcLy5h5f-bkw0SHvl9VU6UnShRKzwXnXoA6oNGux8w3V5FgFCQeq3eYb1gCj8nSZ7Nl_PPVFTN-A7xixbfiaDxysTD6e4MWWDfAqfr1leu9TzMom3TMBVnBUTAGHblsdx5Ux/s1440/image_2025-06-21_10-51-23.png
ប៉ីប៉ី ឌី បានបង្ហោះនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២០ មិថុនា ថា «ចាប់ពីថ្ងៃទី២៥ទៅ ខ្ញុំមានពេលទំនេរ បងប្អូនដែលមានផលិតផលខ្មែរ ពិសេស ដំណាំ ចំការ និងក្រុមហ៊ុនខ្មែរដែលមានច្បាប់ និងស្តង់ដារត្រួតពិនិត្យត្រឹមត្រូវទាំងអស់ អាចទាក់ទងមកខ្ញុំចាប់ពីពេលនេះបានខ្ញុំទទួលថតpromoteដោយមិនគិតថ្លៃទេ មិនថាខេត្តឬក្រុងឡើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj704wMO2skX-Ly8D34xxD9DHySxD2JgtBjL5zgKYEEup7XkH-VuBLAMbZXylT7kXROX2snisZWg4SQAen4OIkYqnn5-rbodqXREEp70E-CG9bHr_kxxOfLDzBxDBNlkXEWdPTumi2w3WG42uuRxU-DLvApUWsRK-w_DoLRqSxGprhw7s8WJKNKh_nmI5vJ/s1440/image_2025-02-20_08-55-12.png
មិនត្រឹមតែប្រកាសទទួលផ្សព្វផ្សាយផលិតផលខ្មែរដោយមិនគិតថ្លៃប៉ុណ្ណោះទេ ប៉ីប៉ី ឌី នឹងទៅចុះថតនៅទីតាំងផ្ទាល់ទៀតមិនថានៅខេត្តឬក្រុងឡើយហើយនេះជាការតបស្នងនូវសេចក្តីស្រលាញ់ដែលចូលចិត្តលោកកន្លងមក។ ប៉ីប៉ី ឌី បានបញ្ជាក់យ៉ាងច្បាស់ថា «ខ្ញុំនឹងចុះទៅដល់ទីតាំងផ្ទាល់នេះជាអ្វីដែលខ្ញុំអាចតបស្នងចំពោះការចូលចិត្ត និងគាំទ្រខ្ញុំកន្លងមក ហើយខ្ញុំពិតជាចង់ឃើញ បងប្អូនខ្មែរយើងរីកចម្រើន ទៅមុខទាំងអស់គ្នានិងសូមអោយបងប្អូនខ្មែរ ងាកមកគាំទ្ររបស់ខ្មែរ ព្រោះយើងមិនអន់ទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtzU1jzbBi6FfP_K1TZB2R_9PdBLRYtm_dTzlzwwSs08Psdz618cAoDs6HTVS5bOA2K66uOQ3Y6te2c0w4UcVn8MAZrERKJYy-qETZOtI_sXvVremqYpe8cbrboNvuToKV7Xcd1u3hVE8isfw_1XSTN53IQ4xYoY6a289-AvJImIkRilGARa-yFclv4TFy/s1440/image_2025-02-20_08-55-13.png

ការប្រកាសជាសាធារណៈបែបនេះទស្សនិកជនជាច្រើនបានកោតសរសើរនូវទឹកចិត្តដ៏ប្រពៃមួយនេះរបស់ ប៉ីប៉ី ឌី ក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីលើកស្ទួយផលិតផលជាតិស្របពេលនេះប្រទេសខ្មែរកាត់បន្ថយការនាំចូលផលិតផលពីសៀម។ មហាជនក៏ជ្រាបមកហើយថារាល់ការធ្វើទីផ្សាររបស់ ប៉ីប៉ី ឌី គឺពិតជាមានអត្ថប្រយោជន៍និងទទួលបានផលច្រើនពីព្រោះកន្លងមកលោកបានធ្វើឱ្យទស្សនិកជនបានឃើញពីការធ្វើទីផ្សារដ៏ខ្លាំងរបស់លោករហូតទទួលបានភាពជោគជ័យលើវិស័យជំនួញមានសាខាជាច្រើនកន្លែងក្នុងប្រទេស ខណៈម្ចាស់អាជីវកម្មដទៃទៀតក៏ទទួលបានផលប្រយោជន៍តិចឬច្រើនដូចគ្នាពីការផ្សព្វផ្សាយរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhMXNrjjL3EGuxNpGydThvFk8bPcgPr7_6BhYZA3jQd7WHqP-5fc_TkrOtL90yvOFP2dqf_uTcAnlSxcFiZQ0FkhsF_9PHjtd1tr9CNmwVTnysiEcMMFM_RKVjROfo5k41aSoHNPwr5ykxmSedd2I1S3Fcb4wXntAPfr4uKtK_jYb8nquxdtKDPFTYsyeo/s1440/image_2025-02-20_08-55-14.png

ជាមួយគ្នានេះដែរ ប៉ីប៉ី ឌី ក៏ស្នើឱ្យប្រជាពលរដ្ឋងាកមកគាំទ្រផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើននិងអំពាវនាវអាជីវករកុំតម្លើងតម្លៃហួសហេតុពេក៕

ថៃថាការមិននាំចូលប្រេងឥន្ធនៈមកលក់ឲ្យកម្ពុជា នឹងមិនខាតបង់ដល់ចំណូលរបស់ក្រុមហ៊ុនPTTច្រើនទេ

0

ថៃ ៖ ក្រុមហ៊ុន OR ដែលជាមេរបស់ក្រុមហ៊ុន PTT ប្រចាំនៅប្រទេសថៃបានបញ្ជាក់ថា បើទោះបីជាមានការហាមឃា.ត់នាំចូលប្រេងឥន្ធនៈពីថៃមកលក់នៅកម្ពុជាក៏ពិតមែន ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ OR ច្រើនទេ ព្រោះនៅក្នុងប្រទេសកម្ពុជាមានស្ថានីយ៍ PTT តិចតួចប៉ុណ្ណោះ បោះធៀបទៅនឹងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaRspDhF1bR5WvLnbVJhVfi4Qzq-IKpvr0txJCDYY8OU0by9aFWN-bCuBxj2K3rQX5Nk1IqydQ1AK4ppmo0ogIcrsphzcEi2MIXY5RLL5g_s9RVYjkkNjkh3AL5ihyztVIVgIrC_Fb8Nag-k0aRY1BoDoNymjsavSpRT1Mk21-mE8qJk-x-TbkjU6CasOJ/s1280/photo_2025-06-23_08-30-14.jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលពីថ្ងៃអាទិត្យ ទី២២ មិថុនា បានឲ្យដឹងថា ដោយសារកម្ពុជាបានហាមឃាត់ការនាំចូលប្រេងឥន្ធនៈរបស់ក្រុមហ៊ុន OR ដើម្បីលក់ក្នុងប្រទេស នោះ OR នឹងលក់ប្រេងដែលនៅសល់ទាំងអស់នៅក្នុងធុងសាំងរបស់ស្ថានីយ៍ប្រេងនីមួយៗរហូតដល់អស់ ដើម្បីតាមដានស្ថានភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCZGoJB0YQFKbHT8JwtDpWKDPc0khy3dPyffJD6WtEGd5obbK-vFqUKVNHSAOQS4UBFrOnu7o4Su7BZjPIH06kmlFUM2lMUIgjuhC5jxMuu-JWtnyTC_ysSq7ViHfRFwD9O2cz3WYnRyeGHWK53KOeeVEGz_IVH9XAn6T14gZ_85dRX3itABpgA5p6OAvJ/s1280/photo_2025-06-23_08-30-14%20(2).jpg

ជាមួយគ្នានេះ លោក Pirapan Salirathavibhaga រដ្ឋមន្រ្តីក្រសួងរ៉ែ និង ថាមពលរបស់ប្រទេសថៃ បានបញ្ជាក់ថា ៖ ការណ៍នេះនឹងមិនប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន OR ច្រើនទេ ព្រោះមានស្ថានីយ៍ប្រេងតែ 186 និង ហាងកាហ្វេ«អាម៉ាហ្សូន»ចំនួន 254 សាខាប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជា បើធៀបនឹងស្ថានីយ៍ប្រេង OR ចំនួនជាង 2,000 នៅក្នុងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyteIlM8oWjKUPepEuEGxREGSqLq6tTzjwWeEc2eLityYzour-B40__mcX0iPx5MoGgBy2PFowgcYp68jIrkChYIoSPsHsxytqQD9GsQSnZY8oRd3yB_lY3fuN-HiL6p-5fLaobcGo3qACki-req9GP0zCtD9eyoaUM9Dj5AY5qfLhtOqCb7ih7GM04I9l/s990/image_2025-06-23_09-34-11.png

លើសពីនេះ ក្រសួងពាណិជ្ជកម្មថៃធ្លាប់បានរាយការណ៍ពីតម្លៃពាណិជ្ជកម្មតាមព្រំដែនរវាងថៃ និងកម្ពុជាក្នុងរយៈពេល៤ខែនៃដើមឆ្នាំនេះ ពោលចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ថៃបាននាំចេញប្រេងចម្រាញ់មកកម្ពុជាសរុបមានតម្លៃ២០,០១១លានបាត (ប្រហែល 540.3 លានដុល្លារអាមេរិក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikGIjLKyB2GPHdweaFW7WgLNUO3Fe8FCGEO9RjjYFp404cm7kBZzlbXoyOZspzM7v2WP-E5xYj3FJzfnandU7N_UA3Wp9LeBrPQnhnlYXjDhfr9LiJaDTwi0k0R-FxU_kNXO9Geq0ssgjOicswWaVajMnMEoZZV_FmaB1tgo_5qfxvNBX2FVRIm5_jkDnA/s2644/image_2025-06-23_09-34-12.png

ដោយឡែកនាពេលថ្មីៗនេះ ក្រសួងថាមពលក៏បានទទួលរបាយការណ៍ថា លោក Pirapan បានពិភាក្សាជាមួយនាយកប្រតិបត្តិ និងស្ថាប័នពាក់ព័ន្ធទាក់ទងនឹងការផ្អាកការនាំចូលប្រេងពីប្រទេសថៃ។ ដោយគេរំពឹងថា នឹងមានវឌ្ឍនភាពនិងព័ត៌មានលម្អិតបន្ថែមទៀតនឹងចេញផ្សាយនៅថ្ងៃចន្ទ ទី២៣ មិថុនា ២០២៥ ជាបន្តទៀត៕

ក្រុមហ៊ុនជាច្រើនស្នើឲ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង ក្រោយទីផ្សារភាគហ៊ុននៅថៃដាំក្បាលចុះខ្លាំង

0

ថៃ ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុនចំនួន 100 បង្ហាញការអំពាវនាវឲ្យលោកស្រី Paetongtarn Shinawatr លាលែងពីតំណែងជានាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយវិបត្តិនយោបាយ ស្ដារសេដ្ឋកិច្ច និងរដ្ឋាភិបាលរបស់ប្រទេសថៃឡើងវិញ បន្ទាប់ពីវិនិយោគគ្រិនបរទេសជាច្រើនបានសម្រុកលក់ភាគហ៊ុនរបស់ខ្លួនចេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFbIB9LmyzGjk9Uq5JbyfIjXQFYjD-_zQ7NiSyfPpEhoD9gTW0c2dCcdQxMmsgTkzF3CrIQQbrB7BG_cUaKvZrxmmOnlNZMcWAckGiHBgfxYuz1OTUOSYMGJwdy-F6LG3_JNi_p-p8yR3TTz_z4EyGMIpcyl8fzkjEgDkHhMzef9tQWpqqVE-WyOufiPdZ/s2000/image_2025-06-19_08-28-14.png
នាព្រឹកថ្ងៃសុក្រ ទី២០ មិថុនា សារព័ត៌មានរបស់ថាមួយនេះបានឲ្យដឹងថា ៖ ការស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយ Krungthep Turakij បានសាកសួរនាយកប្រតិបត្តិចំនួន 100 នាក់មកពីវិស័យឈានមុខដូចជា ផលិតកម្ម កសិកម្ម ថាមពល អចលនទ្រព្យ ការនាំចេញ ហិរញ្ញវត្ថុ .ល. អំពីទស្សនៈវិស័យរបស់ពួកគេ។ ភាគច្រើននៃនាយកប្រតិបត្តិទាំងនោះ បានអំពាវនាវឲ្យលោកស្រី Paetongtarn ធ្វើការលាលែងពីតំណែងនាយករដ្ឋមន្រ្តី ព្រោះពួកគេជឿជាក់ថា ការដឹកនាំរបស់នាងកំពុងធ្វើឱ្យស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្នុងប្រទេសថៃកាន់តែអាក្រ.ក់ទៅៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF4llYewG-BwUm1ocqmwrl9SMSZjsZYvG8QCRJySKrG1kA8wkFgZ4qxpI1_KreeYUHubg_wpLBZH9KOyZV29pYykWv_IsoDTZkHHFcIKaeQwxu5EbPt49PAgcnYZBuZ0lnRNRHRfy9Lo-vsbdI39ol9lEhC1TQxj3ArnjKvnzj_cpHuF4oXTwdtYlKl_Mp/s1280/photo_2025-06-16_13-59-45%20(2).jpg

ការស្ទង់មតិនេះ បានឲ្យដឹងទៀតថា ៖ ទីផ្សារហ៊ុនក្នុងស្រុកកាន់តែធ្លាក់ចុះខ្លាំង បន្ទាប់ពីលេចធ្លាយការសន្ទនារបស់លោកស្រីជាមួយអតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលប៉ះពាល់យ៉ាងខ្លាំងដល់ទំនុកចិត្តរបស់សាធារណជនចំពោះរដ្ឋាភិបាល។ ហើយវិបត្តិនេះ កាន់តែធ្ងន់ធ្ងរថែមទៀតនៅពេលគណបក្ស Bhumjaithai បានដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTexcwr3tf1UfAVSmagZ1MczqsE8LY8Fkzr6i3ukUWSSkEdZH0QHvgYLYLrf-FyAHZbfRKU_R-JsSzfAGXv97vElt7lXOmA129yVQueG3IDmdbZCMjZZcPAATnLcE1puONy3Pu5rPfUkflF9KoustqB4zOM9_1KpROMjauaPtwOZQsY91QQpXNf5AG_GVG/s1024/photo_2025-06-18_13-59-13.jpg

នាយកប្រតិបត្តិប្រហែល 42.6% នៅក្នុងប្រទេសចង់ឲ្យលោកស្រី Paetongtarn ចុះចេញពីតំណែង ខណៈ 27.7% ស្នើសុំរំលាយសភា និង 26.7% គិតថាការរុះរើគណៈរដ្ឋមន្ត្រីជាដំណោះស្រាយដ៏សមស្របបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPfNm-pmodlzL40DNzMF1wqTwg-jarTGUHIzH8AuAVjH0UNIgrnvudps0bXbQMFyzaAsACrpXaw1YpFZMFkIQXFUeDoaPvXqlzJZs00z6RPTsxb4fvkXXDWRkqWZ_aaaYGmnrBLfiKd4ZfopNzYbwE3VqxwBAg678IyXdEUavPHsyL2cvSJ2Mb781Oexcx/s1280/photo_2025-06-20_10-32-45.jpg
គួរឲ្យដឹងផងដែរថា 55% នៃនាយកប្រតិបត្តិក្រុមហ៊ុនក្នុងប្រទេសថៃ ជឿជាក់ថាភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងពេលបច្ចុប្បន្ន កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការធ្វើផែនការយុទ្ធសាស្រ្តអាជីវកម្ម ដោយបង្ខំឱ្យក្រុមហ៊ុនពិចារណាពីហានិភ័យនយោបាយកាន់តែប្រុងប្រយ័ត្ន ក្នុងការរៀបចំយុទ្ធសាស្រ្តរយៈពេលវែងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVBfrABkg-_ppxDjE8RQ_BpgSKScAYGcNd9TisGhD1jkw6XUgYLlOIQR7V9vXWfXxg77kc1PN8CXXorc4T68kHAZTavrQUYb-vde44O1_e0eTmorYJl41WCzUQYO4CYcOf02O3EVgr6vOIMLIKrMZ4pJ6lfLCGWKpSfXjXys7QQ1Uiart4qDZ64V76ukVA/s1280/photo_2025-06-20_10-32-48.jpg

ទោះជាយ៉ាងណាក៏ដោយ នៅពេលសួរថាតើរដ្ឋាភិបាលមានផែនការ ឬយុទ្ធសាស្ត្រមានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែរឬទេ? នាយកប្រតិបត្តិជាង 57.4% បាននិយាយថា ពួកគេមានអារម្មណ៍ថារដ្ឋាភិបាលសព្វថ្ងៃខ្វះផែនការច្បាស់លាស់ ឬមានប្រសិទ្ធភាព។ ដូច្នេះទើបមាននាយកប្រតិបត្តិខ្ឡះបានដកការវិនិយោគរបស់ខ្លួនចេញពីប្រទេសថៃ រីឯនាយកប្រតិបត្តិដែលនៅសេសសល់បានកត់សម្គាល់ថាពួកគេមិនបានឃើញការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហានោះទេ៕

ក្រសួងការបរទេសថៃបញ្ជាក់ថាពុំបានកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជាទេ

0

ប្រទេសថៃ ៖ ថ្មីៗនេះ សារព័ត៌មានថៃផ្សាយថា ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានភាពតានតឹងក្រោយការប៉ះទង្គិចរវាងកងទ័ពទាំងពីរប្រទេស ធ្វើឱ្យភាគីថៃរឹតបន្តឹងការឆ្លងដែនជាឯកតោភាគី និងផ្លាស់ប្តូរម៉ោងបើក-បិទទ្វារច្រកព្រំដែន ខណៈច្រកព្រំដែនខ្លះបើកតែ៣ថ្ងៃក្នុង១សប្តាហ៍ ។ កម្ពុជាក៏បានហាមឃាត់ការនាំចូលបន្លែ ផ្លែឈើថៃគ្រប់ច្រកព្រំដែន ដែលធ្វើឱ្យរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បញ្ជាទៅឯកអគ្គរាជទូតថៃប្រចាំកម្ពុជាត្រឡប់មកថៃវិញ ដើម្បីកាត់បន្ថយទំនាក់ទំនងការទូតមកនៅត្រឹមឧបទូត ដែលនេះជាចំណាត់ការរបស់ថៃមកលើកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9UexLRf1hcaJdljHpghrwHfdZNC4pzvU16E-vYsC7I_3JO8KbweUtvm05am0xnCIMQHGwTjVC0l05vHWFKQcn4bf5luzU7ha7MAEc4ge9utP7LFh1xd7xsCfAcGTatKNm3oT71p-_j8h245LkCXk12Rt8J_MmVBB4TxAemf5dgkaQJDH0KKP_1AErOK3K/s1200/photo_2025-06-21_09-41-14.jpg
ក្រោយសារព័ត៌មានថៃផ្សាយបែបនេះ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានបដិសេធចំពោះព័ត៌មាននេះថា ក្រសួងការបរទេសថៃគ្រាន់តែអញ្ជើញមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជា មកប្រជុំនៅថៃដើម្បីវាយតម្លៃស្ថានការណ៍ និងកំណត់វិធានការឆ្លើយតបជាមួយកម្ពុជានាពេលខាងមុខ ប៉ុន្តែក្រសួងពុំទាន់ឈានដល់ពេលកាត់បន្ថយទំនាក់ទំនងការទូតជាមួយកម្ពុជាពេលនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirUNH6SFKEsKdieMGOTFSmYSy_GXkw87Xhl8_y0pgGdvh-lMWBJdOIWy5U5g-65TdfAPwVyDHE0i_Mgf-RAiWWMCpBt9VGPARC3gird6Cc673YBVduFLrsPgI7NiK1L6StKwPMwWvlGnFx99UxHn2QyEyxTgrUdfDIaF1Yd6HV6TfZAghppS4tuBXmUglW/s2048/504881008_1125278319627473_3677330894920232930_n.jpg
បើតាមមន្ត្រីក្រសួងការបរទេសថៃ គឺក្រសួងបានអញ្ជើញមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមកប្រជុំពិភាក្សានៅថៃតាមធម្មតាប៉ុណ្ណោះ ហើយក្រសួងពុំបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា រីឯមន្ត្រីស្ថានទូតថៃនឹងធ្វើដំណើរត្រឡប់មកកម្ពុជាវិញនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZvPtbFufecDWbgy5jmrQr23Veu2pEHUYUyshMpEQxaP6-z2wO8M4OUT8mWkq9mme2ZqTDvp_k56vgvsfmOd1YeRpEP2CLkZZIU-437npiGmNetQP2AVL7nC7pzJ0fWuybD_cUXuetOm0zcbFqBcBDJ2kcoWcVUVxUfnxGuGmB1CmLgWCXC89ieWbEuUkb/s1280/photo_2025-06-21_14-07-44.jpg

គួរបញ្ជាក់ថា ថ្មីៗនេះ សារព័ត៌មានថៃរាយការណ៍ថា ក្រសួងការបរទេសថៃបានហៅមន្ត្រីស្ថានទូតថៃប្រចាំកម្ពុជាមកថៃវិញ រួមទាំងកាត់បន្ថយទំនាក់ទំនងការទូតមកនៅត្រឹមឧបទូតដើម្បីឆ្លើយតបទៅកម្ពុជា ហើយក្រសួងការបរទេសថៃនឹងចាត់វិធានការឆ្លើយតបបន្ថែមទៀត ។ កន្លងមក កម្ពុជា និងថៃធ្លាប់កាត់ផ្តាច់ទំនាក់ទំនងការទូតចំនួន២លើក ដោយសាររឿងប្រាសាទព្រះវិហារ ហើយប្រទេសទាំងពីរធ្លាប់កាត់បន្ថយទំនាក់ទំនងការទូត ចំនួន២លើក ដោយសារការដុតស្ថានទូតថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZu8blEyGCB6LtJjKiXlL6qReL-fk8ssp5kHqA1TVFobWk19BQTCaWF_jSct3uvbzwwC4q6rsOhOLoFLoAAYTPfBzTJEZbakR7oJ-JcP5SI7_4_AX7e7-rcJi_bD_Af6jF43MSlWh-p2vhRotGZhGSp8uM-yPYByWA-Ch0cLKw66OZTs97FV-EYpspFgAH/s1280/photo_2025-06-21_14-07-45.jpg

សារព័ត៌មានថៃរាយការណ៍ទៀតថា ថៃកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកម្ពុជា ដោយសារស្ថានការណ៍តានតឹងនៅតំបន់ព្រំដែន និងមានការបែកធ្លាយកិច្ចសន្ទនារវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ ក្រសួងការបរទេសថៃក៏អញ្ជើញមន្ត្រីទូតកម្ពុជាប្រចាំប្រទេសថៃមកទទួលលិខិតតវ៉ា ដែលមានខ្លឹមសារថា ការបែកធ្លាយកិច្ចសន្ទនា គឺជាការខុសក្រមសីលធម៌រវាងប្រទេស និងជាការបំផ្លាញទំនុកចិត្តយ៉ាងខ្លាំងរវាងប្រទេសជិតខាង ៕

កូរ៉េខាងជើងត្រៀមបញ្ជូនកម្លាំង ២៥០០០នាក់ទៅជួយរុស្ស៊ីផលិតដ្រូនពិឃា.ដ

0

ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃទី 19 ខែមិថុនា ដោយដកស្រង់ប្រភពការទូតដែលមិនបញ្ចេញឈ្មោះមួយនៅប្រទេសលោកខាងលិច និងរុស្ស៊ីថា ៖ ប្រទេសកូរ៉េខាងជើងកំពុងពិចារណាបញ្ជូនកម្មកររហូតដល់ 25,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងការផលិតយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFffaMTQSwZuSbKMC1QByPIC8auRYhjZLUw5stysc6xrLqwPE2mwTWOUhei6fLcc7vGAs_Zoo5Ovzaftffpo6tfruoLzURH_neIdH7fRqt0bycndgeGy95S-xCTz1vu9zpHPAEBu3xIr7GGKGbL-i26HEB9-kmfDmnSQ32t3wRwCI264b1R6YB8wVoovLd/s1200/image_2025-06-23_09-08-12.png

កម្មករទាំងនោះ នឹងត្រូវបានបញ្ជូនទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងសាធារណរដ្ឋ តាតាស្តង់ របស់រុស្ស៊ី ជាកន្លែងដែលទីក្រុងម៉ូស្គូដំណើរការកន្លែងសម្រាប់ដំឡើងយន្តហោះគ្មានមនុស្សបើក Shahed ដែលរចនាដោយអ៊ីរ៉ង់។ នេះបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងកិច្ចសហប្រតិបត្តិការយោធារវាងក្រុងម៉ូស្គូនិងក្រុងព្យុងយ៉ាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj37mUUHUJ4mJysSg6IzqftJz-WiDUt-mqojdWE2v97TW7kUDeM-Turhr_XrEngZ5oYJmooBnvxOKAZMhgDqPwic85qqr5i0knzB7IqCCm61iwTunaMj4GwW6KwJMuMH_VtMhVJ26b1as60gpozObzbn92LGOGwK2glu0-PHDr5zVFToUj4r7r6-G02oc7X/s862/image_2025-06-23_09-08-12%20(2).png

គួររំលឹកថា កាលពីថ្ងៃទី 17 ខែមិថុនាកន្លងទៅ រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងតាមសេចក្តីរាយការណ៍ពី “ការចាត់តាំងពិសេស” ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ បន្ទាប់ពីបានជួបលោក Kim Jong Un រួច លោក Shoigu បាននិយាយថា ទីក្រុងព្យុងយ៉ាងបានយល់ព្រមបញ្ជូនវិស្វករប្រយុទ្ធចំនួន 1,000 នាក់ និងអ្នកសាងសង់ផ្នែកយោធាចំនួន 5,000 នាក់ទៅកាន់តំបន់ Kursk របស់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងការកសាងយន្តហោះគ្មានមនុស្សបើក Shahed។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPX5ZZnAoLmdpX6fVRUMewv6VIk8fWxyqtqZ89f7v-sHSQ5dU_-vHjwz7ehwYfLbiZVcp9PHmuQqKhJd3U-wNsKU22ds-8ztz2hn-W4zqnyRk70EqxC-n7FLNglDdYAXfQo_ie5NVJmViRBS3OV6XKcbBo3Pfz-AEfLoTTSppdl3zpihGUvDbXfEltrskq/s1024/image_2025-06-23_09-08-14.png

គួរជម្រាបថា យន្តហោះគ្មានមនុស្សបើក Shahed ដែលត្រូវបានគេស្គាល់ពីភាពខ្លាំងរបស់វា ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសរុស្ស៊ីចាប់តាំងពីចុងឆ្នាំ 2022 ក្នុងការវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ ដែលជាហេតុនាំឲ្យទីតាំងដែលផលិតយន្តហោះនេះនៅ Alabuga ត្រូវបានកងកម្លាំងអ៊ុយក្រែនវា.យប្រហារម្តងហើយម្តងទៀតដើម្បីរំខានដល់ការផលិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGBmrcPs19uR0Pp-3Eo-WAqKFCwFXr6Yq5pJHZBsBv2Ob-gARXfWVcUU2Xsv4RqOwV3ENoHQ-vINpRB06bb-rywrg_uaQEQvGZuYz-51G-5w0iCw7q69HpVYno0s_vDZRw18qk_S64lUspuNjGNtAkhTxOFCpgfTJIs1A0XeSOsgaPYMIc4X4sKNGzuT8/s1200/image_2025-06-23_09-09-51%20(2).png
ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយកាលពីថ្ងៃទី ៩ ខែមិថុនាថា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការផលិតយន្តហោះគ្មានមនុស្សបើក Shahed-136 ក្នុងស្រុកនៅលើទឹកដីកូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh5_e8gAihtVwS-VOp8DdjMJ0Lur4WS04Xrt-HMVlTEYQZKlmg1NlWC4LiJQDQLcvfby-rwtxy5bZ5EPvG2MFjj-M761rVZyHY_4EfO5mgbE13mckmyiG6hTnC8Qbj2IYcQPO0ugXsP2lHihxIfn4lgLUEiRhgz-AQHoaI9XGSyBK9LFNiGcwL5Os8u64s/s1200/image_2025-06-23_09-09-51.png

បើតាមការអង្កេត គេអាចសន្មត់បានថា លោក Kim គឺជាមិត្តល្អរបស់លោក ពូទីន ដោយមិនត្រឹមតែផ្គត់ផ្គង់ផ្នែកទាហានប៉ុណ្ណោះទេ តែថែមទាំងមានកាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចផ្លោងទៀតផង។ ក្នុងអំឡុងពេលព្យុហយាត្រាទិវាជ័យជម្នះ ៩ ឧសភា របស់រុស្ស៊ីនៅទីក្រុងមូស្គូ លោក ពូទីន បានស្វាគមន៍ដោយផ្ទាល់ដល់ទាហានកូរ៉េខាងជើង ទោះបីជាលោក គីម មិនបានចូលរួមក៏ដោយ។ នេះបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និតរបស់ប្រទេសមហាអំណាចសព្វាវុធទាំងពីរ៕