ទូរទស្សន៍ NHK របស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃទី 19 ខែមិថុនា ដោយដកស្រង់ប្រភពការទូតដែលមិនបញ្ចេញឈ្មោះមួយនៅប្រទេសលោកខាងលិច និងរុស្ស៊ីថា ៖ ប្រទេសកូរ៉េខាងជើងកំពុងពិចារណាបញ្ជូនកម្មកររហូតដល់ 25,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងការផលិតយន្តហោះគ្មានមនុស្សបើកប្រភេទ Shahed ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFffaMTQSwZuSbKMC1QByPIC8auRYhjZLUw5stysc6xrLqwPE2mwTWOUhei6fLcc7vGAs_Zoo5Ovzaftffpo6tfruoLzURH_neIdH7fRqt0bycndgeGy95S-xCTz1vu9zpHPAEBu3xIr7GGKGbL-i26HEB9-kmfDmnSQ32t3wRwCI264b1R6YB8wVoovLd/s1200/image_2025-06-23_09-08-12.png

កម្មករទាំងនោះ នឹងត្រូវបានបញ្ជូនទៅកាន់តំបន់សេដ្ឋកិច្ចពិសេស Alabuga ក្នុងសាធារណរដ្ឋ តាតាស្តង់ របស់រុស្ស៊ី ជាកន្លែងដែលទីក្រុងម៉ូស្គូដំណើរការកន្លែងសម្រាប់ដំឡើងយន្តហោះគ្មានមនុស្សបើក Shahed ដែលរចនាដោយអ៊ីរ៉ង់។ នេះបង្ហាញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងកិច្ចសហប្រតិបត្តិការយោធារវាងក្រុងម៉ូស្គូនិងក្រុងព្យុងយ៉ាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj37mUUHUJ4mJysSg6IzqftJz-WiDUt-mqojdWE2v97TW7kUDeM-Turhr_XrEngZ5oYJmooBnvxOKAZMhgDqPwic85qqr5i0knzB7IqCCm61iwTunaMj4GwW6KwJMuMH_VtMhVJ26b1as60gpozObzbn92LGOGwK2glu0-PHDr5zVFToUj4r7r6-G02oc7X/s862/image_2025-06-23_09-08-12%20(2).png

គួររំលឹកថា កាលពីថ្ងៃទី 17 ខែមិថុនាកន្លងទៅ រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergei Shoigu បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងតាមសេចក្តីរាយការណ៍ពី “ការចាត់តាំងពិសេស” ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ បន្ទាប់ពីបានជួបលោក Kim Jong Un រួច លោក Shoigu បាននិយាយថា ទីក្រុងព្យុងយ៉ាងបានយល់ព្រមបញ្ជូនវិស្វករប្រយុទ្ធចំនួន 1,000 នាក់ និងអ្នកសាងសង់ផ្នែកយោធាចំនួន 5,000 នាក់ទៅកាន់តំបន់ Kursk របស់ប្រទេសរុស្ស៊ីដើម្បីជួយក្នុងការកសាងយន្តហោះគ្មានមនុស្សបើក Shahed។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPX5ZZnAoLmdpX6fVRUMewv6VIk8fWxyqtqZ89f7v-sHSQ5dU_-vHjwz7ehwYfLbiZVcp9PHmuQqKhJd3U-wNsKU22ds-8ztz2hn-W4zqnyRk70EqxC-n7FLNglDdYAXfQo_ie5NVJmViRBS3OV6XKcbBo3Pfz-AEfLoTTSppdl3zpihGUvDbXfEltrskq/s1024/image_2025-06-23_09-08-14.png

គួរជម្រាបថា យន្តហោះគ្មានមនុស្សបើក Shahed ដែលត្រូវបានគេស្គាល់ពីភាពខ្លាំងរបស់វា ហើយត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសរុស្ស៊ីចាប់តាំងពីចុងឆ្នាំ 2022 ក្នុងការវាយប្រហារទីក្រុងនានារបស់អ៊ុយក្រែន។ ដែលជាហេតុនាំឲ្យទីតាំងដែលផលិតយន្តហោះនេះនៅ Alabuga ត្រូវបានកងកម្លាំងអ៊ុយក្រែនវា.យប្រហារម្តងហើយម្តងទៀតដើម្បីរំខានដល់ការផលិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfGBmrcPs19uR0Pp-3Eo-WAqKFCwFXr6Yq5pJHZBsBv2Ob-gARXfWVcUU2Xsv4RqOwV3ENoHQ-vINpRB06bb-rywrg_uaQEQvGZuYz-51G-5w0iCw7q69HpVYno0s_vDZRw18qk_S64lUspuNjGNtAkhTxOFCpgfTJIs1A0XeSOsgaPYMIc4X4sKNGzuT8/s1200/image_2025-06-23_09-09-51%20(2).png
ប្រមុខចារកម្មយោធាអ៊ុយក្រែន លោក Kyrylo Budanov បាននិយាយកាលពីថ្ងៃទី ៩ ខែមិថុនាថា ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមការផលិតយន្តហោះគ្មានមនុស្សបើក Shahed-136 ក្នុងស្រុកនៅលើទឹកដីកូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh5_e8gAihtVwS-VOp8DdjMJ0Lur4WS04Xrt-HMVlTEYQZKlmg1NlWC4LiJQDQLcvfby-rwtxy5bZ5EPvG2MFjj-M761rVZyHY_4EfO5mgbE13mckmyiG6hTnC8Qbj2IYcQPO0ugXsP2lHihxIfn4lgLUEiRhgz-AQHoaI9XGSyBK9LFNiGcwL5Os8u64s/s1200/image_2025-06-23_09-09-51.png

បើតាមការអង្កេត គេអាចសន្មត់បានថា លោក Kim គឺជាមិត្តល្អរបស់លោក ពូទីន ដោយមិនត្រឹមតែផ្គត់ផ្គង់ផ្នែកទាហានប៉ុណ្ណោះទេ តែថែមទាំងមានកាំភ្លើងធំ យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចផ្លោងទៀតផង។ ក្នុងអំឡុងពេលព្យុហយាត្រាទិវាជ័យជម្នះ ៩ ឧសភា របស់រុស្ស៊ីនៅទីក្រុងមូស្គូ លោក ពូទីន បានស្វាគមន៍ដោយផ្ទាល់ដល់ទាហានកូរ៉េខាងជើង ទោះបីជាលោក គីម មិនបានចូលរួមក៏ដោយ។ នេះបង្ហាញពីចំណងមិត្តភាពដ៏ជិតស្និតរបស់ប្រទេសមហាអំណាចសព្វាវុធទាំងពីរ៕