Home Blog Page 408

ពលរដ្ឋថៃជឿជាក់លើប្រវត្តិសាស្ត្រកុហកបោកប្រា.ស់ និងពុំទទួលស្គាល់ការពិតពីទឹកដី និងប្រាសាទព្រះវិហារ

0

នៅខែមិថុនា ឆ្នាំ២០២៥នេះ អ្នកលេងបណ្តាញសង្គមមួយចំនួននៅប្រទេសថៃបានចែកចាយវីដេអូរបស់លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យនៅប្រទេសថៃ ដែលនិយាយពីការពិតនៃប្រវត្តិសាស្ត្រថៃឱ្យពលរដ្ឋ និងយុវជនថៃបានជ្រាប ។ លោកបញ្ជាក់ថា ថៃបានសរសេរប្រវត្តិសាស្ត្រកុហកបោកប្រាស់កូនចៅជំនាន់ក្រោយឱ្យមានការយល់ច្រឡំជាមួយប្រទេសជិតខាង និងចង់បានរបស់អ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNTBEQQ9Xrp4Ho30OnBBNnYEXB9PHKxVnsNjeSrBxl5MchUoH9wLOsxigPYAsJzKnHQEq9TDuj8HIb85sxIE14cjXbsCdsIHz2T18UVb1ctShEH6d6WG_fJy-CEAAH0eAzkixTn8eYcFctVAIR97UF13kV5JzJFTrZZL_rhY6l3_TnUut1Fsm6juwNHyR/s1280/photo_2025-06-28_16-57-17%20(2).jpg
លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យ និយាយថា ពលរដ្ឋថៃយល់ដឹងតិចតួចពីប្រទេសជិតខាង ហើយតែងតែគិតថា ប្រទេសថៃធំធេងតាំងពីអតីតកាល ។ លោកធ្លាប់បានប្រាប់យុវជនថៃរួចហើយថា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ថៃ គឺជាការកុហកបោកប្រាស់ ពលរដ្ឋថៃពុំធ្លាប់អានប្រវត្តិសាស្ត្រផ្សេងទេ គឺអានតែប្រវត្តិសាស្ត្រកុហក ដូចជា ៖ ពលរដ្ឋថៃយល់ថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផន ធ្លាប់ជាខេត្តរបស់ថៃពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHg1YDxkGGsg5N5HLjOaAezqcXKsej0ITHNkK2AfcWbOiNaLaPW_FUqaiKHABeUsrWGSk4OOpUhsFkqxBozLMm8IBnj7YW8v7DQGft69C5RJalmi3bcgwTmzmUsyrB6enIfvY6PMlBOYrX_qU_RlLFGC1hkF1vqq10OG19BGgjKtulquIVnP9iZuNnWEuZ/s800/photo_2025-06-28_16-57-17.jpg

លោកសួរថា មុនពេលខេត្តទាំងនេះជារបស់ថៃ តើធ្លាប់ជារបស់ប្រទេសណា? ប្រទេសថៃបានយកខេត្តទាំងនេះមកគ្រប់គ្រង និងត្រូវប្រគល់ខេត្តទាំងនេះទៅឱ្យម្ចាស់ដើមវិញ ពីព្រោះពុំមែនជាខេត្តរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEict3r5q3pz6bz9aTHEFOD5cciMTSJmEGXuQa8jwpaWaDNrjTX6QyrPWMhnMWamobnlr1jlteBXCrVt_P-rVVFBhvxTHLPFcrSLaM_zON3Hd9wPg2eNtLiUSm7dkfJzVAUerTIvmZkVyknqVRX95OEv3PsEH-FLRDqXvPybqLjV6qGzC3TIzixPigBtaYq4/s2048/image_2025-06-30_08-58-56.png

ចំណែកប្រាសាទព្រះវិហារក៏ដូចគ្នាដែរ ប្រាសាទនេះជារបស់ប្រទេសកម្ពុជាតាំងពីយូរមកហើយ ព្រះមហាក្សត្រដែលសាងសង់ប្រាសាទនេះ ក៏ពុំមែនជាជនជាតិថៃដែរ ប៉ុន្តែឱ្យស្តេចថៃជួយថែរក្សាប្រាសាទ គឺដូចគ្នានឹងជួលស្តេចថៃធ្វើជាសន្តិសុខការពារប្រាសាទ ។ ដូច្នេះ ប្រាសាទព្រះវិហារពុំមែនជាទ្រព្យសម្បត្តិរបស់សន្តិសុខការពារប្រាសាទទេ ប៉ុន្តែពលរដ្ឋថៃពុំទទួលស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnVeMrBFH4zYBSqIK1B9bb_DxnBKuLs2smDIDYVHoOEMqEIoFnalruNlGxp_KbM1dIKvPYVfOYhLpq-YRyihvdfYA_nu1gLcX_XfKq1AVCQYI7kqabd5VvKDyHk1W2A3u-VK60yJ_lYoS5osaDOXMvAgdnKxGgue_4_nOHyI44LMBZuzStU6Kcv1fwQvkF/s1024/image_2025-06-30_08-58-58.png

ពេលបញ្ចប់សង្គ្រាមពិភពលោក គឺដល់ពេលប្រទេសថៃប្រគល់ដែនដីទៅឱ្យប្រទេសជិតខាងវិញ ប៉ុន្តែថៃពុំបានប្រគល់ដែនដីទាំងអស់ឱ្យប្រទេសជិតខាងវិញទេ ថៃនៅតែគ្រប់គ្រងប្រាសាទព្រះវិហារ ។ ពលរដ្ឋថៃពុំទទួលស្គាល់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយថៃក៏យកទង់ជាតិរបស់ខ្លួន និងកងទ័ពថៃទៅឈរជើងនៅប្រាសាទព្រះវិហារ ។ ប៉ុន្តែប្រាសាទព្រះវិហារមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងផែនទីក៏បញ្ជាក់ច្បាស់ដែរថា ប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា ដែលមានបារាំងជាអ្នកស្រាវជ្រាវនៅតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdzkkvKUW8VkrUW4bFi9I0uzZPbqwFTcGMJPH32a4gL8TvRNNX2po9hX3JWj0QWKuMIk4VFZwDHBJJvgIK3BXqAfaOM3nPzG1jgjlUM65WIBh0MR21gRHCKq4ItWhCpo6iTOYuZcDE2gUrlB8i7K8q7c7SKXsXQPuOcGEs8OttCmf5Dy6OiFiISRBtcmq/s990/image_2025-06-30_08-58-58%20(3).png
កន្លងមក ប្រទេសថៃពុំព្រមប្រគល់ប្រាសាទព្រះវិហារឱ្យកម្ពុជា បើទោះជាតុលាការពិភពលោកបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជាក្តី ។ បន្ទាប់មក ថៃប្រាប់ទៅតុលាការពិភពលោកថា តួប្រាសាទជារបស់កម្ពុជា រីឯតំបន់ខាងក្រោមពុំមែនទេ ។ ពេលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ធ្វើឱ្យភាគីថៃកើតទុក្ខមិនសុខចិត្ត និងពុំទទួលស្គាល់ការសម្រេចរបស់តុលាការពិភពលោក ហើយប្រាប់ពលរដ្ឋថា ថៃបាត់បង់ទឹកដីគួរឱ្យសោកស្តាយ ដែលធ្វើឱ្យពលរដ្ឋថៃទូទាំងប្រទេសស្តាយស្រណោះប្រាសាទព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGA8IyvACJPX2OW9zZQ9cIcZrS1ToT6yKoY6QLks6UisZSDHCnpzMHQ5pEv_LF2UHKnfWshoqf3mYh0UyuwNdw7CPQhHrfg743pQHPEkDlyCZRv_jch2U64-edcZ-GiwNMZ3QJHpyRXaXtlh2oN3XblYCFwm0YPZfM_CkrRI0TU_2OOeJD3zkLqCcQcov5/s1280/image_2025-06-30_08-58-58%20(2).png

លោក ស៊ុផាឡាក សួរថា ហេតុអ្វីថៃខ្លាចការកាត់ក្តីបស់តុលាការពិភពលោក? ថៃខ្លាចតុលាការពិភពលោក គឺដូចគ្នានឹងការខ្លាចជាប់ពន្ធនាគារ ប៉ុន្តែការឡើងតុលាការពិភពលោក ជាការតទល់គ្នារកភាពយុត្តិធម៌ ។ ការពិត ថៃខ្លាចចាញ់ក្តីនៅតុលាការពិភពលោក ពីព្រោះថៃគ្មានឯកសារភស្តុតាងអ្វីទាំងអស់សម្រាប់បញ្ជាក់ថា ខ្លួនជាម្ចាស់ ៕

Yang Zi និង Li Xian ត្រៀមបង្ហាញស្នាដៃក្នុងវគ្គទី២បន្ទាប់ពីជោគជ័យខ្លាំងកាលពីវគ្គដំបូង

0

រឿង «In the Name of Blossom» វគ្គ២ នៃរឿង «Flourished Peony» សម្តែងដោយ Yang Zi និង Li Xian នឹងចាក់ផ្សាយនៅថ្ងៃទី ៣០ខែមិថុនា នៅលើវេទិកា Mango TV និងទូរទស្សន៍ Hunan TV ចាប់ពីថ្ងៃទី ៣ ខែកក្កដា។ វគ្គទី២នេះមានចំនួន ២៤ ភាគ នៅក្នុងប្រភេទប្រវត្តិសាស្ត្រនិងរឿងព្រេងនិទាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ7RvWvip-Qbu-FghCCxVXLLsejtbJoWOz8_iZgIvtFzQj8MSq_7ESK6y8GGcpO-IqAImcR42aCsjtjmLE-euLNRMkl8JBa9IXl1vRxsrfpFsJgwr20ZAQiL_HAzu3IAEHRNDYP0TblD2med0Kr-zFNXtoA1RIRMYxXQAH1xKi3smjtte98N2n5rVFnZjh/s2048/image_2025-06-28_14-49-12.png
មុនពេលចាក់បញ្ចាំងរឿង «In the Name of Blossom» បានទទួលការបញ្ជាទិញជាមុនជាង ៤ លានរួចហើយនៅលើ Mango TV ។ លេខបង្ហាញពីការទន្ទឹងរង់ចាំរបស់ទស្សនិកជនចំពោះផលិតកម្មដែលសម្តែងដោយ Yang Zi និង Li Xian ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaiWNZ6pbaEm6V_KtGLEfoDyq9IzO-SnqjTJr65_PyOuWL4UFH-zlcBxSDw9H_HPVVe4vOmSiYrF9_zkZyx6WdeYCypbO0FGDExQ-9GbarD0q7UeCmvQIyRuGGZjgivuLWmkpbsuW03i7UycHPqe1CEXpBKsgITtV8uuXsSkjKwKrW-SDUSazw4c6eeP-L/s2048/image_2025-06-28_14-49-16.png

ពីមុនវគ្គទី១ រឿង «Flourished Peony» បានក្លាយជារឿងភាគដែលមានអ្នកចូលមើលច្រើនជាងគេនៅលើវេទិកា Mango TV ដែលមានអ្នកទស្សនាជាង ៤០ លានដងក្នុង១ភាគ។ មិនត្រឹមតែប៉ុណ្ណោះ រឿងនេះក៏បានបង្កើតឥទ្ធិពលនៅប្រទេសចិន ដោយលើកស្ទួយវិស័យទេសចរណ៍នៅ Luoyang។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT2hsHo-33JBa0GKgTCjWXVswgAkaNh2jMHNg8ouiHYVzVSAft7V3UFUf9Iib8USXMPHeZQbk0xoy1nkG4I5jmTfcOK1giGtsjkm4Cs1eXlSPbanLHfAIhCpUdHMr980utEtUG65_T26e2YXy6MC2dlIw8JY917UXnCUQlVDRGMcpfUUvbToEMCs7jbnzW/s2048/image_2025-06-28_14-49-20.png
ថ្មីៗនេះ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Magnolia Awards លើកទី ៣០នៅទីក្រុងសៀងហៃ ក្រុមការងារភាពយន្តរឿននេះក៏ទទួលបានពានរង្វាន់សម្រាប់ «ទិសដៅសិល្បៈល្អបំផុត»ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPd7U4N557FwLlRXIIHTCnpOFKgxYWdUiFL3u20Dk2ixssjk5DJOrg9pDU1tGvRzoC5O1J5RvxyzTXkIghTEF5eWxDlsBYm3Jz5dsNKxvMiqE-kAMweRox6zoWYNiX6inJRBahAS3064BxRLFVVJ7ELArfnPey7R5o6IYcFLRilNGJhwfVbFHETMce_JKv/s1270/image_2025-06-28_14-49-22.png

សាច់រឿង «In the Name of Blossom» បន្តនៅក្នុងទីក្រុង Chang’an ដ៏អ៊ូអរ ជាកន្លែងដែលតួស្រីរីកចម្រើនជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងភាពស្រស់ស្អាត។ តួឯកទាំងពីរត្រូវឆ្លងកាត់បញ្ហាប្រឈមផ្ទាល់ខ្លួន និងសម្ពាធក្នុងសង្គម ខណៈពេលដែលការកសាងចំណងមិត្តភាពគ្នាទៅវិញទៅមកបន្តិចម្តងៗ។ នៅលើផ្លូវរបស់ Jiang Chang Yang សម្តែង Li Xian ជាតួឯកប្រុសក្នុងការបម្រើប្រទេស តួឯកស្រីជាភរិយាបានជួយប្តីហើយភាគីទាំងពីរបង្កើតស្នេហាសម្ងាត់បន្តិចម្តងៗ។ បន្ទាប់ពីបទពិសោធន៍ជិតស្លាប់ អ្នកទាំងពីរធ្វើការរួមគ្នាដើម្បីទម្លាក់ការបះបោរ និងស្វែងរកសុភមង្គលជាមួយគ្នា៕

មកដឹងមូលហេតុដែលអូស្ត្រាលីផ្តល់ទិដ្ឋាការពិសេសសដល់ជ.នជាតិទូវ៉ាលូអាចរស់នៅដោយស្របច្បាប់

0

ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ទិដ្ឋាការពិសេសដល់ជ.នជាតិទូវ៉ាលូ អាចមករស់នៅប្រទេសស្ត្រាលីដោយស្របច្បាប់ដើម្បីគេចពីអាកាសធាតុក្តៅ និងគ្រោះធម្មជាតិ ។ រយៈពេល៨០ឆ្នាំទៀត ពលរដ្ឋទូវ៉ាលូពុំអាចរស់នៅប្រទេសរបស់ខ្លួនបានទេ ដោយសារបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប្រទេសដែនកោះនេះធ្លាក់ទៅក្រោមបាតសមុទ្រស្ទើរទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuIo9EOURF8g4SatIoX5PjXCwkTiqVvM4K0Fjfvz3wR5iV3U3u74_0l1XNWsG7iuEKxWz8QG0UHq2_-5FF9kLE1mgIyLXuNV25_hRWRYQ-gQd5__Ehaxzu2w7okbIvfE92HhvU4ToAf789LrWHTZpI1nwRGhmBWqm9wyvwHvKRN6o-7IND4Q4Hil8m-oZ3/s1090/image_2025-06-30_08-42-02.png
តាមសេចក្តីរាយការណ៍របស់ The Guardian ឱ្យដឹងថា ពលរដ្ឋម្នាក់ក្នុងចំណោម៣នាក់ មកពីប្រទេសទូវ៉ាលូ (Tuvalu) ដែលមានទីតាំងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានស្នើសុំទិដ្ឋាការប្រភេទ «ភៀសខ្លួនពីការបម្រែបម្រួលអាកាសធាតុ» ដើម្បីមករស់នៅអូស្ត្រាលីដោយស្របច្បាប់ ។ កម្រិតទឹកសមុទ្រនៅប្រទេសទូវ៉ាលូ បានកើនឡើងខ្ពស់ និងគំរាមកំហែងដល់ឆ្នេរសមុទ្រប្រទេសនេះអស់ជាច្រើនឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGzs-Mqnf0UtbVay5AsbpZhv6mR4syiQ_gSHvQOck9quMxUfAP3nup-SSYd-VrAV6KGWxjUVXrI2sSzYeEDTKBq-pt3IO-WT1bvBBRRp8JMljZ44JIh5HaTW4NN5sWJn5_IBurpwWC0cFRSLq7r6ceSOVFoMPLkljbudIGAu1RtVB8CbZScy8PI3yL5-Zk/s2048/image_2025-06-30_08-41-59.png
ប្រទេសទូវ៉ាលូ បានរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់បំផុតនៅលើពិភពលោក ហើយពលរដ្ឋទូវ៉ាលូនឹងពុំអាចរស់នៅប្រទេសរបស់ខ្លួនបានទេនារយៈពេល៨០ឆ្នាំខាងមុខ ពីព្រោះប្រទេសដែនកោះនេះនឹងលិចទៅក្រោមបាតសមុទ្រស្ទើរទាំងស្រុង ។ ដូច្នេះ ពលរដ្ឋទូវ៉ាលូ ជាង៣,០០០នាក់ បានមកចូលរួមក្នុងគម្រោងស្នើសុំទិដ្ឋាការដំណាក់កាលទី១ ដើម្បីមានសិទ្ធិរស់នៅអូស្ត្រាលី ។ ចំនួនពលរដ្ឋទូវ៉ាលូមកស្នើសុំទិដ្ឋាការនេះ គឺស្មើម្នាក់ក្នុងចំណោមពលរដ្ឋ៣នាក់ ខណៈប្រទេសទូវ៉ាលូ មានពលរដ្ឋខ្ទង់ម៉ឺនប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTnDeHKLG_p_GkrKwPyTpVpcWLLbsbVwZQ86btAyzpx4WhzZMrhwRmxGN8QhT6fnsra7BtQza0tJpLrwLEJYoeT7o5xq8WuMovcGZHPMY2KdcA2ymVjuoWstY25KxV0gI9aVyo2zcdWXGbhq2FKWhFgHCQdev07RyHKWfsGmqAOLsufn8razHUacM2iWP/s1280/image_2025-06-30_08-41-58.png

ការធ្វើចំណាកស្រុករបស់ពលរដ្ឋទូវ៉ាលូមករស់នៅអូស្ត្រាលី ក្រោយពីរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ទិដ្ឋាការឱ្យពលរដ្ឋទូវ៉ាលូមករស់នៅអូស្ត្រាលីដោយស្របច្បាប់ ចំនួន២៨០នាក់ក្នុង១ឆ្នាំ ក្រោមកិច្ចព្រមព្រៀងអន្តោប្រវេសន៍ដោយសារបម្រែបម្រួលអាកាសធាតុ ។ វាជាកិច្ចព្រមព្រៀងដំបូងលើពិភពលោក ដែលអនុញ្ញាតឱ្យពលរដ្ឋប្រទេសផ្សេងមករស់នៅទឹកដីអូស្ត្រាលី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLcZSq-tw3vZ8J9no2ZTrBoTbA_LXWR2qkjKGeUOO4B0Fl4QmSCx2UuyzW9EnCI7poZNBqYESc6FbqGPZAzEhxSH_hW4CWRSVXpBfao3Fuan2vjTX3A0S2GjTJYRx1W5aqpwoi_H_GkJvUViSeOMVhtypzSUNkM_IJ73YVQFj9EvLV6ZMbOE0ldTDshz0/s1200/image_2025-06-30_08-41-57.png
មន្ត្រីក្រសួងការបរទេសអូស្ត្រាលីនិយាយថា អូស្ត្រាលីមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅប្រទេសរងផលប៉ះពាក់ដោយសារអាកាសធាតុ ជាពិសេស ប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6DkLcN2KyaoJN1ZUvzbftt1Cnxr3dntAoWdk8GowsLk22XqaUAeP_cvLZJ7xk5Ss9hOtFDUviIwg9z4h-jTmsWGObpnlqMop2l1A-fjajP9fmbXNJcIw83giRMPC1ZInDkvockc8mMFY5wg8smch8cHUJAVi332bYw0oAXllt-KOLTr7_IXcCtZK2xqE/s1536/image_2025-06-30_08-41-57%20(3).png

ចំណែកនាយករដ្ឋមន្ត្រីប្រទេសទូវ៉ាលូ លោក Feleti Teo ថ្លែងថា ៖ «នេះជាលើកដំបូងដែលអូស្ត្រាលីបានប្តេជ្ញាចិត្តតាមផ្លូវច្បាប់ជួយប្រទេសទូវ៉ាលូតាមការស្នើសុំ បន្ទាប់ពីទូវ៉ាលូប្រឈមនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាត និងការឈ្លានពានកងទ័ព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8u9tZ6bDX5bWHTqWtSVYsrC-mM-SjFBjmdTuhOpARFLg8hWKsh1VYvN7RCqC1MPeBvD7K3zyF39-jYDtQAuB2JaMPglyYA8JlE1X8I9dU9V0ErCAChu8JWEZRTOBNywpo0eCIE2CZ-BLKHUaNzrp2aBuwdSkjD0BSGkLlc03dFYnXawuN0r-V6Ii148z/s1000/image_2025-06-30_08-41-57%20(2).png

គួរបញ្ជាក់ថា អូស្ត្រាលី និងទូវ៉ាលូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Falepili កាលពីឆ្នាំ២០២៤ ដើម្បីបង្កើតទិដ្ឋាការថ្មីសម្រាប់ពលរដ្ឋទូវ៉ាលូ និងតម្រូវឱ្យបង់ប្រាក់ថ្លៃចុះឈ្មោះសុំទិដ្ឋាការ ចំនួន២៥ដុល្លារអូស្ត្រាលី (ឬ១៦ដុល្លារអាមេរិក) ។ ការចុះឈ្មោះសុំទិដ្ឋាការនឹងបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ៕

កងទ័ពថៃចា.ប់ពលរដ្ឋថៃមួយក្រុមលួ.ចឆ្លងដែនតាមច្រកធម្មជាតិមកប្រទេសកម្ពុជា

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឱ្យដឹងថា កងទ័ពថៃបានចា.ប់ពលរដ្ឋថៃចំនួន១៣នាក់ ដែលលួ.ចឆ្លងដែនតាមច្រកធម្មជាតិមកប្រទេសកម្ពុជា ដោយសារល្មើសនឹងបម្រាមពុំអនុញ្ញាតឱ្យពលរដ្ឋថៃធ្វើដំណើរមកកម្ពុជា ។ ពលរដ្ឋថៃទាំងនេះប្រាប់ថា បានដឹងពីការប្រកាសហាមធ្វើដំណើរមកកម្ពុជា ក៏នាំគ្នាលួ.ចឆ្លងដែនតាមច្រកធម្មជាតិដើម្បីទៅប្រមូលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ស្នាក់នៅក្នុងទីក្រុងប៉ោយប៉ែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMyorXGCdZPNFjZn3acr6cOYyYtdcMRK4jUe5slhGuTk31S0yDYAWNf6DzFjBOaYKXlXYDz2OMjK7xfXBncDb-8GRUUi0z2wK_VWFFB_CWq48OSCENzAE0-2DdJrkFni23vm79sTRVl0WOgjdHuc89OikwdVJqnVOvucsY7mgt-xS6riIu_Hic0w-wcyWd/s1200/image_2025-06-30_08-34-22.png

កងកម្លាំងប៊ូរ៉ាផា ឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងមក កងកម្លាំងប៊ូរ៉ាផា សហការជាមួយកងទ័ពមកពីអង្គភាពផ្សេងៗបានយាមល្បាតនៅច្រកព្រំដែនធម្មជាតិ ស្រាប់តែឃើញមនុស្សចំនួន១៣នាក់ ធ្វើដំណើរដោយថ្មើជើង ក៏ហៅឱ្យឈប់ដើម្បីត្រួតពិនិត្យនៅបរិវេណឆ្ងាយពីផ្លូវស៊ីផេន ប្រមាណ១គីឡូម៉ែត្រ ស្ថិតក្នុងឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8CUb6ku8jmvPYl-uvL20kvf0gUxCglcCAXEVgMjYUEVMfVlxlyM4-Z_g_ITqV4axuq3X8lZlTUKAnOFmpNtFJ_0dl6ztJYJqbxIJmUs6lSO25Qr53ViT-0f0eXlz6vX4YJie127jA6_-uIHJ8K9KeABqT9Upm8si24ObtBgpPdcHbrzMzRQ-24t1hhxAP/s596/photo_2025-06-28_11-33-13.jpg
បន្ទាប់ពីបានត្រួតពិនិត្យ គឺមនុស្សទាំង១៣នាក់ គឺជាពលរដ្ឋថៃបានព្យាយាមធ្វើដំណើរចេញពីប្រទេសថៃដោយខុសច្បាប់ ក្នុងនោះប្រុស៦នាក់ និងស្រី៧នាក់ ។ ពលរដ្ឋថៃទាំងនេះធ្វើដំណើរមកពីខេត្តឈៀងរ៉ៃ, ឡាំពូន, តាក, ស្រះកែវ, កានចាក់បុរី, ណាខនផានុម, ណាខនណាយក និងអំណាចចារឺន បម្រុងឆ្លងដែនទៅកម្ពុជាជាមួយពលរដ្ឋខ្មែរម្នាក់ជាអ្នកនាំផ្លូវ ប៉ុន្តែរកពុំឃើញពលរដ្ឋខ្មែរទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGYW1HHn4QFJ29b0Kza45FbqWsIzMdC9InLQiRvemw4UsFuqbcr3HJ1pi18naS8NoiEZmw0_8hsrp3g4Vi7F-HMnDfLAYjZODHO3fWrHL8MFw1twN4bLFOnm0CmgJFz1PkLC3WzK92e8dlUOObAUp0s4Eg0vJDtQKd4gYAmciqRh9cXF6iVhKggZyrhdft/s1200/photo_2025-06-28_11-39-33%20(2).jpg
ចំណែកពលរដ្ឋថៃទាំង១៣នាក់ ប្រាប់ថា ពួកគេណាត់គ្នាមកជួបជាមួយបុរសម្នាក់ បន្ទាប់មក បុរសនេះក៏នាំពួកគេទៅចម្ការដូងប្រេងស្ថិតនៅភូមិខៅលូកឆាង ស្រុកតាប្រាយ៉ា ដើម្បីរង់ចាំឱ្យពលរដ្ឋខ្មែរម្នាក់មកនាំផ្លូវធ្វើដំណើរឆ្លងដែនតាមច្រកធម្មជាតិទៅប្រទេសកម្ពុជា ។ មូលហេតុនៃការលួចឆ្លងដែន គឺពួកគេគ្រាន់តែចង់ទៅប្រមូលសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ស្នាក់នៅក្បែរកាស៊ីណូមួយកន្លែងនៅទីក្រុងប៉ោយប៉ែត យកមកប្រទេសថៃវិញ ប៉ុន្តែត្រូវកងទ័ពថៃចាប់ខ្លួន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeq4Ftw82H7zL8AFqC-ODPjAMj2DA3R6jsc0u9SlJkyHgRwTdUJ7V1DuW_o7R2SXXOoYoMIMbzQeeqM04eWt0_U6QBluHsY7xHb8zt8n8sxtE-xqrMioPU-ehdugHhji9Z7i2CM1WtYFySPRPeFt-8btcfm1p2C5K2Tyewq0AsYUrkt_uYKK27wqfpdmNE/s1200/photo_2025-06-28_11-39-33.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេសថៃបានចេញសេចក្តីប្រកាសហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកប្រទេសកម្ពុជា ប្រសិនបើគ្មានភាពចាំបាច់ ។ រីឯពលរដ្ឋថៃរស់នៅកម្ពុជា ត្រូវអនុវត្តតាមការណែនាំរបស់ស្ថានទូត និងស្ថានអគ្គកុងស៊ុលថៃប្រចាំកម្ពុជាដើម្បីសុវត្ថិភាព ចៀសវាងធ្វើដំណើរទៅកាន់ទីប្រជុំជន និងតាមដានស្ថានការណ៍ជានិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1htXEJazBzX2D-7dbkoZKHl7Fam-0dfqZZOsGlOE2b5OPHzrXPvqkacQ7xwGIA8tA9ZXluUnW8IF-4r-t_QxZizafIonHiIA_sCQ2xhogOL_2Jyt-kwEBh6zv9LPzSHZC8wUVvGLScYidvzXCqdHTzMHGi8F9xXou0-eWNbzEfpLtvRBI7latgJZVji60/s1200/photo_2025-06-28_11-39-34.jpg

ការហាមឃាត់ពលរដ្ឋថៃធ្វើដំណើរមកកម្ពុជានេះ ក្រោយពីស្ថានការណ៍ព្រំដែនរវាងកម្ពុជា និងថៃនៅតែតានតឹង ដោយសារថៃដាក់គំនាប និងកំណត់វិធានការរឹតបន្តឹងមកលើកម្ពុជា ក្នុងគោលបំណងឱ្យកម្ពុជាដកពាក្យបណ្តឹងពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃក្នុងការដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ៕

អ្នកគាំទ្រលាន់មាត់ក្រោយឃើញរូបកាលពីកុមារភាពរបស់ Liu Yifei

0

ក្នុងចំណោមឧស្សាហកម្មកម្សាន្តចិនដែលមានការផ្លាស់ប្តូរជានិច្ច Liu Yifei នៅតែរក្សា តំណែងជា «រូបតំណាងសម្រស់» និងជាតារាសម្តែងដែលមានទេពកោសល្យពេញចិត្ត ទូទាំងអាស៊ី។ ប៉ុន្តែថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមបានផ្ទុះឡើងសាជាថ្មី ដោយសារតែសម្រស់កុមារភាពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXaEzxW0yLnZnDiNMI_774NUoYoSqziN-YNl-x-hZC9MXP75aTs5vYXyORYI47cxY8klSOMvcMqTBGyUh2dW8QIJsqvg5spTSt9JfAC0KeJGjbSdH8657vLC8qld9E2dimWHWX-t4mh8s2xArmsGWX-x143mhMfNhjl4uHYS9vLTth660OltTFuaNCekVl/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma.jpg

រូបថតដ៏កម្រត្រូវបានបញ្ចេញជាសាធារណៈនៅពេលដែល Liu Yifei នៅជាក្មេងស្រីអាយុ៨ឆ្នាំ។ ការបង្ហាញនេះបានធ្វើឱ្យផ្អើលពេញសហគមន៍អនឡាញ។ មនុស្សជាច្រើនលាន់មាត់ថា «Liu Yifei ជាទេពអប្សរស្រស់ស្អាតពីកំណើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHVN3CIUhP5bzM3OLhpPANsmITHpIplI5VHBZUAGowj_KoE3AREiQrbON7C4VMjHOF3ClRWDSw7HgQpSU6W5ywfi7QvxhxZ2n1po9tfDEThOHcByZb0UxN0AlHwgvtnaqvLjvw6oFJrN6_rtqF7B9C3K7Ro-5KLoqhfJo4a7_fHzdXxyjNAk7vkO57viN/s1429/image_2025-06-26_16-43-15%20(2).png

រំលឹកឡើងវិញទៅដើមទសវត្សរ៍ឆ្នាំ ២០០០ នៅពេលដែល Liu Yifei គ្រាន់តែជាក្មេងស្រីតូចម្នាក់នៅសាលាបឋមសិក្សា Wuhan នៅពេលនោះ នាងបានចូលរួមក្នុងការប្រលងម៉ូដែលកុមារមួយ ដែលធ្វើឡើងនៅផ្សារទំនើបដ៏ធំ។ ការប្រលងនេះបានប្រមូលផ្តុំបេក្ខភាពជាង ១,៨០០ នាក់ ប៉ុន្តែ Liu Yifei ដែលមានរូបរាងស្លីម ភ្នែកស្រឡះ និងអាកប្បកិរិយាស្ងប់ស្ងាត់ពិសេស បានទាក់ទាញចំណាប់អារម្មណ៍របស់ចៅក្រមតាំងពីវគ្គជម្រុះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVFoh9sUqsKJopR7hZU1vgkowgfi8BfvDZo2kxK8E6VoFtoaO7XqvLX3iGRPer2oI4vTYaOOWhbUGcXw81neDIiR7DDmlpW1JKtXcuGl5-6bqM8euQk-tdbPTb2FBz8GmCKOB-u-Lh45-xO2NC-kq4QKKlDvzad8fn5mavesL5BckcGNsqt4YwithF9b0/s1350/%F0%9F%8D%92%E2%98%81%EF%B8%8F%20@louisvuitton%20(1).jpg

មិនត្រឹមតែឈានដល់វគ្គផ្ដាច់ព្រ័ត្រនោះទេ នាងក៏បានឈ្នះជើងឯកផងដែរ ដោយវ៉ាដាច់គូប្រកួតដ៏មានសក្ដានុពលជាបន្តបន្ទាប់ជាមួយនឹងការអបអរពីអ្នកទស្សនារាប់រយនាក់។ បន្ទាប់ពីឈ្នះការប្រកួតម៉ូដែលកុមារ Liu Yifei ហាក់មានវាសនាសម្រាប់ អាជីពសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkSAbkXF6s3QbcD5StVKxccJsFMk2mNBL-W8O-DCA5YjVosS0TE5hrWzI7f3qyhDvdoRKUsiCiJ5Y6Whb27EXMvdV2QDyiuubO6Jpu7if6_3Z4mqUgZRfjNT8oThOpTFxdN7PqSEwMG_Vg6Qh2rqI1eOMpbIrZCmMeHEMj0qAAm7tEmmd7M72vvE7TQkz6/s2034/image_2025-06-26_16-43-17%20(2).png

អស់រយៈពេលជាងមួយទសវត្សរ៍អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះគឺ Liu Yifei បានបន្តព្យាយាមសម្តែងដោយស៊ីជម្រៅផ្លូវចិត្ត តាំងពីរឿងភាគទូរទស្សន៍ដល់ភាពយន្ត អន្តរជាតិដូចជារឿង Mulan របស់ក្រុមហ៊ុន Disneyជាដើម។ អ្នកគាំទ្រក៏កត់សម្គាល់ ដែរថា តាំងពីក្មេងរហូតមកដល់ពេលនេះ Liu Yifei មិនមានការផ្លាស់ប្តូរអ្វីច្រើនឡើយ។ នាងនៅតែមានភ្នែកស្ងប់ស្ងាត់ កាយវិការទន់ភ្លន់នៅតែមានភាពស្រស់ស្អាតទន់ភ្លន់ដូច ទឹកសន្សើមពេលព្រឹកនៅតែមានភាពទាក់ទាញដែលមិនអាចប្រកែកបាន៕

បំណងប្រាថ្នា Jackson Yee កាលពីអាយុ១៧ឆ្នាំសម្រេចបានមុនកាលកំណត់

0

នៅឆ្នាំ ២០១៧ Jackson Yee ឬទស្សនិកជនស្គាល់ថា Yi Yang Qianxi ដែលស្ថិតក្នុង TFBOYS បានសរសេរសំបុត្រមួយច្បាប់ដោយបានដាក់គោលដៅរបស់ខ្លួនចំៗថា ៖ «ពេលខ្ញុំមានអាយុ ២៧ ឆ្នាំ ខ្ញុំចង់ក្លាយជាតារាសម្ដែងដែលមានទេពកោសល្យ»។ ជាលទ្ធផល Jackson Yee បានសម្រេចក្តីប្រាថ្នារបស់ខ្លួននៅអាយុ២៥ឆ្នាំដោយបានក្លាយ ជាតារាសម្តែងដ៏មានទេពកោសល្យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeJ2Jq49KTomkLT0RhgSLnXJzsa9HqS5ive13EMm4hS9FdXEn2caS70Lou_tvPnb2k4_otJlvZ4VJtpoT9XnJQtfK6nUy-V47rsZIWm_CgwpY4RqQ8Q9Z4u8X_djnqKl2mKM2ZIkhU3FDyzFSCg2Im0-oYBQjWv6TIjgU7MKuSgu3MmLhC5c8PdP1yw72J/s2048/image_2025-06-25_16-34-37.png
នៅខែមិថុនា ឆ្នាំ២០២៥ Jackson Yee បានឈ្នះពានរង្វាន់ «Most Media-Focused Actor» នៅក្នុងអង្គភាពផ្សព្វផ្សាយភាពយន្តទី ២២ សម្រាប់តួនាទីរបស់ខ្លួនជា Liu Chunhe ដែលជាយុវជនពិការខួរក្បាលនៅក្នុងរឿង «Big World »ដែលបានប្រែក្លាយ «ការសន្យាដប់ឆ្នាំ” ក្នុងឆ្នាំនោះបានប្រែក្លាយជាការពិតមុន២ឆ្នាំទៅទៀត»។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៅទៀតនោះខ្សែភាពយន្តបែបវិទ្យាសាស្ត្រ
«Resurrection» ដែលសម្តែងដោយ Jackson Yee បានចូលទៅក្នុងអង្គភាពប្រកួតប្រជែងដ៏សំខាន់របស់ទីក្រុង Cannes ហើយបានទទួលការអបអរសាទររយៈពេល៥នាទីពីទស្សនិកជននៅឯការបញ្ចាំងលើកដំបូង។ សូម្បីសារព័ត៌មានបរទេសក៏លាន់មាត់ថា៖ «ការសម្ដែងរបស់តារាសម្ដែងជំនាន់ថ្មីរបស់ប្រទេសចិន ពិតជាភ្ញាក់ផ្អើល!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0CW7mRt7aq3ezbeIYD_BNVQ4Uey_NNX0FNzAGkUAlrxGaZbrsEXjDzuZ3ovdEtFvZUzcCY-2fLRbFVcqyiNVo8vcMy6jwAN3qtUhRk3Cki3k_R2VrSRn498t6Kcbp4nfq4d1J7Dsjl4VUGV4oMFudZe-7PEN7uaLCInk-vUQq8jYy3gJ1ShBuFuBUdBFC/s2048/image_2025-06-25_16-34-42.png

ក្នុងឆ្នាំ ២០១៩ រឿង «Better Days» ត្រូវបានចេញផ្សាយហើយតួនាទីរបស់ Jackson Yee ជា «Xiao Bei» បានធ្វើឱ្យគ្រប់គ្នាភ្លឺភ្នែក ពីតារាដែលច្រៀង និងរាំនៅលើឆាកពិតជាអាចសម្ដែងបានយ៉ាងសាហាវ និងពិតប្រាកដមែន។ អ្នកនិពន្ធរឿង Zhang Yi បាននិយាយដោយផ្ទាល់ថា «អ្នកមិនមែនជា idol អ្នកគឺជាតារាសម្តែង»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-WKSJVa0j8zDVuqdeh7Nx-HMVIq7AR4oriIjo_HLwRSSNz5VvK_-7VBcMpGujUUKUMWrdWbIavBFgGkczyJMjZgouvlU0s3tRp_MDH8Yps_AS_d3FV9n6MDL5Tg-bRo_J6WIMHrwaz_BwdcHofeFt2wx9ngwJsLaVHT3aeo3sq0wSDr077OPJn4Nqe9Te/s2000/image_2025-06-25_16-34-43.png

ភាពយន្តឆ្នាំ២០២៤ មានចំណងជើងថា «Big World » ដែល Jackson Yee ដើរតួជា អ្នកជំងឺពិការខួរក្បាល លោកបានចំណាយពេល ៣ខែនៅក្នុងមជ្ឈមណ្ឌលស្តារនីតិសម្បទា ដោយរៀនសរសេរដោយប្រើប៊ិចដោយម្រាមជើងរបស់ខ្លួននិងគ្រប់គ្រងចលនារាងកាយដែលមិនមានការសម្របសម្រួល ថែមទាំងធ្វើឱ្យទស្សនិកជនភ្លេចថា នេះគឺជា Jackson Yee ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUTYWnHgWoGI1D0Zp8UFPhaYeBetXn-4oIIWsz18OZY8zJ5RssM3bJOqbcuJHQKjQSCxZ11pwd7-vy9dCAnj_zYYjUnJNP4lyOWr-X1xTZ1XF32kq-xuLnKIbdtA1AUWSZQlyM_tuXADtokKjWE_y0Kl0GijKjZPf42_wEox4h2Jowq1qbx-BXQNg3IQtb/s2048/image_2025-06-25_16-34-36.png

នៅក្នុងរឿង «Resurrection» តារាសម្តែងវ័យ២៥ឆ្នាំរូបនេះបានថតនៅក្នុងរូងភ្នំដែល មានសីតុណ្ហភាពដក ១៥អង្សាសេហើយដៃរបស់លោកមានស្នាមជាំប៉ុន្តែលោកនៅតែ ទទូចឱ្យបញ្ចប់ការសម្តែងរាងកាយដ៏លំបាក។ រម្លឹកទៅកាន់ពាក្យសម្ដីរបស់ Jackson Yee ក្នុងបទសម្ភាសដំបូងលោកបាននិយាយថា៖ «បើជំនាញសម្ដែងរបស់ខ្ញុំមិនល្អ ខ្ញុំនឹងលាឈប់ពីរង្វង់សិល្បៈ»។ ពីតារាចម្រៀងទៅជាតារាសម្ដែង Jackson Yee បានបោះជំហាន លើការសង្ស័យគ្រប់ជំហាន ប៉ុន្តែលោកបានទះកំផ្លៀងពួកគេម្ដងហើយម្ដងទៀតជាមួយនឹង ស្នាដៃរបស់ខ្លួន។ នៅអាយុ ២៥ ឆ្នាំលោកបានសម្រេចក្តីសុបិនអាយុ ១៧ ឆ្នាំរបស់ខ្លួនមុន ពេលកំណត់ទៅទៀត៕

នាយករដ្ឋមន្ត្រីថៃព្យាយាមបញ្ចុះបញ្ចូលប្រធានាធិបតីបារាំងរឿងទ្វេភាគី ជំនួស ICJ

0

ប្រទេសថៃ ៖ ទំនងប្រើប្រាស់យុទ្ធសាស្ត្រអស់គ្មានប្រសិទ្ធភាពហើយ ទើបរត់មករកមេធំដែលដឹងច្បាស់ខាងផែនទីវិញម្តង នាយករដ្ឋមន្ត្រីថៃបានទូរស័ព្ទទៅបញ្ចុះបញ្ចូលប្រធានាធិបតីបារាំងឱ្យជួយគាំទ្រសហការរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងបញ្ជាក់ពីគោលជំហររបស់ថៃ គឺចង់បានទ្វេភាគី មិនចង់ឡើងដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigRr3rP3n4BsTnXTIXcug0CxSWMJwisjC1aDCBnQi4swd3L4kMU4CekfnwtsTCA5s0jpWgwPkH7v_kpJv9_Ed3gMKyEx9V539bNhr2mOS3udgfqqkVKo9sTvNbHzTuOLiBy4Wq93Y65iu-X2Qpmnl-T2lXiDdEbin3kM62xFZkElkTZjBnIeeAU8_ug_n4/s1280/photo_2025-06-28_08-55-59.jpg
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទូរស័ព្ទទៅប្រធានាធិបតីបារាំង លោក Emmanuel Macron ដើម្បីពង្រឹងទំនាក់ទំនង ហើយថៃសង្ឃឹមថា បារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងសហការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Thai Press ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgES5WsAvw1PVd9BqDOIvlubef-E83ffu4Qd0hK_Znvj4FrjD20LudTRXXzMmkuOb00DnDDQPtjgq4SWOJe-7YI8upmuhj0ulJ06iKeCe2bovan46yEOWEMWcV6dGQYiPd9hopTlkNwzcAbaY5KIZP-palbccLua-JuTh8p3YFm1mVL919hS2y-O70zCG0/s1280/photo_2025-06-28_08-56-00.jpg
បើតាមការអះអាងលោកស្រី ផេថងថាន គឺប្រធានាធិបតីបារាំង លោក Emmanuel Macron រីករាយដែលបានជជែកជាផ្លូវការលើកដំបូងជាមួយលោកស្រីតាំងពីឡើងកាន់តំណែងមក ។ លោកស្រីបានបញ្ជាក់ពីការតាំងចិត្តពង្រឹងទំនាក់ទំនងរវាងថៃ និងបារាំង ឆ្ពោះទៅរកភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhExrs7pKLGIEfzAG39uroWNrJUu0xvcV9BdNuFIR-Xh_6jYeKMdb7SigG1RJzsOsqPvAigg0veDhYcUPTk056hWw65ufthlfHtjigsbcZ4qy3TWKE1tmT8hmo3DV7FhDmkL8KJdnIX3FvvyDIr1EXwg-sEVaIWsLBxb9CT3rsuHPFe8HW8xt7JVBg0WClc/s670/photo_2025-06-28_09-02-05%20(2).jpg

លោកស្រី ផេថងថាន ប្រាប់ទៅប្រធានាធិបតីបារាំងថា ថៃផ្តល់ភាពសំខាន់ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន រដ្ឋាភិបាលថៃបានចាត់វិធានការខ្លាំងក្លាដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមអ៊ីនធើរណេត ដោយសហការជាមួយប្រទេសជិតខាង និងបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiibndm0VfiHnjz4JA9svohtr_PqutDPbIUTRzcWURbJn2zrUB2RQDwh8if-YZQUrWsYWOA8sHGXLG4ibZj-YdmF5pqo0dT68orB9W8D8xPJmzjKIeHTno2Cz1rEGdjJEg3cevOe8WEF2tR_upHYOMyowSLDZopSOW3PnRIlCUvBf3FOLrmbzssr8b1jjN7/s1280/photo_2025-06-28_09-02-05.jpg

លោកស្រីបានបញ្ជាក់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ថា ថៃប្រកាន់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ និងឈរលើមូលដ្ឋានមិត្តភាពល្អជាមួយប្រទេសជិតខាង ហើយថៃនឹងសាមគ្គីជាមួយអាស៊ាន និងគោរពច្បាប់អន្តរជាតិ ។ ថៃមើលឃើញថា ការចរចាទ្វេភាគីមានប្រសិទ្ធភាពបំផុតក្នុងការរកដំណោះស្រាយ និងផលប្រយោជន៍រួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNh5lkMID3ZK96YqYhPLiU1AL1ktk20Mwm4z9dyLJ6XeCzB5PgqFnK5zWkL9g8zmD2n4ChKztPaFQo7HaBZjIZCW_PGIxwDMb9wzw5x1twrTBEuqZFoxditdSRYsuwnUDKATrlLMhTEeAXY0sVkvypeE41D9ItOjIbcH1v2S80oqPOvGmoiIwDk563MJCC/s1280/photo_2025-06-25_10-32-11%20(2).jpg

ថៃនៅតែគាំទ្រឱ្យមានកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ ហើយសង្ឃឹមថា បារាំងក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធនឹងគាំទ្រការចរចាទ្វេភាគីរវាងកម្ពុជា និងថៃ ។ ប្រធានាធិបតីបារាំងបានជ្រាបពីគោលបំណងរបស់ថៃ និងពិចារណាសម្របសម្រួលជាមួយកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFYVX9q14d46ktex_eRclx943IOsThabU92kVZLVYlNFL_FjdMHAKtqsvEBWqQuLDUkd1qHQ9axcGoErPs4ETLCwDoPigDdqKpkNvG_Zde126fiTWsK7qBX59fmbHGmX339WXdfOcnrHuaoXplpOrBr4yG_wp95FBrNADQoQC6BKTtU_Oo3rWYGl2bDdX/s1200/photo_2025-06-25_10-32-11.jpg

ភាគីទាំងពីរក៏បានពិភាក្សាពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងស្ថានការណ៍មីយ៉ាន់ម៉ា ដោយថៃប្រកាន់នូវជំហរបញ្ឈប់ការបាញ់គ្នា និងប្រើប្រាស់អំពើហិង្សារបស់គ្រប់ភាគី ហើយថៃនឹងជំរុញសន្តិភាពនៅមីយ៉ាន់ម៉ា ក៏ដូចជាគាំទ្រតួនាទីរបស់ម៉ាឡេស៊ីជាប្រធានអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBO-WPxrFeT5yLXJAjHeE5S0jvyTP9CIIidiGDRpgE5WKHmLm8Up5w5CFbbcdeTuALRyKhC-rx4p_VZDm7hVSI6xneiB9IPIl1ROBLISkufF_Zjs77d_QYc5OeWDkjiAoVYAS1H4OcizfUngETUb3-uKLNluL2JWuN3uGGZxIkmY-n3hUbuIQhPqHmnFQv/s1024/image_2025-06-30_08-18-46.png

លោកស្រី ផេថងថាន រីករាយបើប្រធានាធិបតីបារាំងធ្វើដំណើរទស្សនកិច្ចមកប្រទេសថៃជាផ្លូវការ ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (Organisation Internationale de la Francophonie : OIF) ដែលរៀបចំឡើងនៅកម្ពុជា នាឆ្នាំ២០២៦ ។ ប្រធានាធិបតីបារាំងក៏បានអញ្ជើញនាយករដ្ឋមន្ត្រីថៃធ្វើដំណើរទស្សនកិច្ចទៅបារាំងជាផ្លូវការ រួមទាំងអញ្ជើញចូលរួមប្រជុំ «Paris Peace Forum» នៅបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFccIP7nFwvkkVhMfgWRh3sEZtl8Yukv4FATDEJ0-ZlKNQdSGdD0ICUfnxmYBNWZ40sAwer4Tya7kOME_E9gbD3sIMkhFi6kpO12xZfIBlIw310TSjBA142Etfrter4YOnsyInXy_S8TPmSIxTab8ba2oBIVNYx3_BIBpLRk-CMtTvgo2rmkJG6h5K4mb2/s1920/image_2025-06-30_08-18-45.png

ភាគីទាំងពីរមើលឃើញពីស្ថានភាពបច្ចុប្បន្នមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ច ដែលភាគីទាំងពីរត្រូវសហការបន្ថែម ជាពិសេស ផ្នែកពាណិជ្ជកម្ម ការវិនិយោគ ហើយភាគីទាំងពីរជឿជាក់លើកិច្ចសហការផ្អែកលើគោលការណ៍អន្តរជាតិ ខណៈបារាំងនឹងសហការជាមួយថៃផ្នែកសន្តិសុខ បច្ចេកវិទ្យាអវកាស ។ ថៃបានអរគុណបារាំងដែលគាំទ្រការចូលរួមជាសមាជិក OECD និងសង្ឃឹមថា បារាំងនឹងគាំទ្រការចរចា FTA ថៃ-សហភាពអឺរ៉ុប ៕

អ្នកនាង ខាត់ សុឃីម ជំរុញឱ្យម្ចាស់សហគ្រាសក្នុងស្រុកមានមនសិការជាតិកុំគិតប្រយោជន៍ផ្ទាល់ខ្លួន

0

ស្របពេលដែលពលករខ្មែរដែលធ្វើការងារនៅថៃវិលត្រឡប់មកស្រុកកំណើតវិញបានបង្កឱ្យក្តីរំជួលចិត្តទៅកាន់អ្នកមួយចំនួនខណៈដែលប្រទេសទាំងពីរមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា។ តារាពហុជំនាញ ខាត់ សុឃីម បាននិយាយជំរុញឱ្យម្ចាស់សហគ្រាសក្នុងស្រុកមានមនសិការជាតិគៀបសង្កត់ខ្មែរគ្នាឯងធ្វើឱ្យពលករចាកចេញទៅធ្វើការងារស្រុកគេដែលរងនូវការប្រមាថ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNLQY6leMyHWOmk91SWFJZ_uesbE6vd-dWRcnlOtzr7IqaEYQMwDcIGl9HvLSVvcF2KVeaoo0NUp1JayFJajbBtkBdy40PtbOmER6qxvDY_RsXlFizbiY9eXn5WtM4EO-mbb_8wQtPx_83cRx7fEPx95ZJ8xQ1NVSE1UVrrUMZtF9StmoGJZrv3LwTQjQ/s2048/image_2025-06-28_13-51-54.png
នៅលើបណ្តាញសង្គមមានការបង្ហោះសំណេរមួយថា«ការងារស្រុកខ្មែរច្រើនណាស់ខ្មែរយើងល្មមរស់នៅធ្វើរការក្នុងសេចក្តីថ្លៃថ្នូរហើយកុំទ្រាំធ្វើការឱ្យថៃសៀមប្រមាថ។កូនចៅខ្មែរអ្នកសាងអង្គរមិនមែនពូជទាសករដូចសៀមប្រមាថខ្មែរយើងទេ»។ សំណេរនេះបានទាក់ទាញ អ្នកនាង ខាត់ សុឃីម អ្នកសិល្បៈដ៏មានឈ្មោះបោះសំឡេងប្រចាំប្រទេសចែករំលែកបន្ត នៅលើបណ្តាញសង្គមរបស់ខ្លួនថែមទាំងជំរុញឱ្យម្ចាស់សហគ្រាសគិតប្រយោជន៍ជាតិជាធំ កុំកេងប្រវ័ញ្ចកម្លាំងកម្មករខ្មែរគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT8v1kXRZ7Mk65Cr5MJRM4XXp0WPz6um5AxW2zdWQj2QVbHt_rf_AMMCtztq8iGpIb8-1cAKQXB6tlv7wQR2BYOZD2we-jrBZkY1DM_OiWO_MWFvwThpNHI2CK2omwwIpaKOEPFlak1iGb4JlXAFhUHYju6NOvxdtXO-2tJZch6VWiC2u9etwOosH106JY/s2048/image_2025-06-28_13-51-57.png

អ្នកនាង ខាត់ សុឃីម បានសរសេរថា «មេៗដែលមានឥទ្ធិពលនៅរោងចក្រសហគ្រាសខ្មែរ យើងល្មមគិតជាតិគិតប្រយោជន៍ការពារប្រយោជន៍បុគ្គលិកកម្មករសូមមានមនសិការជាតិនិយមផងជាសវាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនយកមុខបរទេសកេងប្រវ័ញ្ចគៀបសង្កត់កម្មករខ្មែរឯង។អត្ថប្រយោជន៍និងស្តង់ដារការងារ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1hKV3y9V7pvzBgevUD2ogs4nqN0XJkYquDNimllKIS5R2JN3xIM9o0AWgzS71pYAjZ3kFUoYWafiAyrxlV4IZ27CA5QPlKcg5lnCiZ9Lo2qP-cKdDDZsa7hn9ijfn8VXORHBqo_0Fa9E3ka8vWLpdPcknB2PciOtSJ2y6sOrzV4tuQm8rV7HJGWc6BY8/s1280/image_2025-06-28_13-59-43.png
ការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ដែលជំរុញឱ្យម្ចាស់សហគ្រាសផ្តល់តម្លៃដល់ កម្មករនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមលើកឡើងថា «គ្មានអ្នកណា១ចង់ចាក ឆ្ងាយពីប្រទេសកំណើតទេ។ ចឹងសូមឱ្យតម្លៃខ្មែរគ្នាឯង ខ្មែរយើងមិនខ្ជិលទេឱ្យតែមាន ការលើកទឹកចិត្ត ផ្តល់តម្លៃប្រាក់ខែសមរម្យ មិនកេងប្រវ័ញ្ច មិនគៀបសង្កត់ធ្វើការងាប់ ចោល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHJoyNbJulUxGwTlHXPm2rkDCSaXePwX9hDAmrreQ4Hq_kKhyphenhyphenFYlFwC8-gYUzdqkJz0YIcqPJjEfIjvHfjWVPRGLv_QvplttzVgV9waZtWKF2GJIt7vYsuiUVEbywZsou7tBw3dXdWOwTuESoBH_cJE-nBAVm9oIsOrJWjyQEz6VmyKvUWhZUqmHUxAXd/s1280/image_2025-06-28_13-57-07.png

អ្នកផ្សេងទៀតបានបញ្ចេញមតិថា«ខ្មែរសំបូរការងារ តែថោកបានត្រឹមមួយរស់ ខ្ញុំទទួលស្គាល់ថាខ្មែរមានការងារមែនជួយបានត្រឹមយើងរស់។តែជួយឱ្យសល់លើសលប់ឬក៏ជួយដោះបំណុលមិនបានទេ។ ខ្ញុំជាអ្នកធ្លាប់រស់នៅក្នុងទឹកដីថៃ។ខ្ញុំបានទាំងរស់ បានទាំងដោះស្រាយបំណុលគេទៀត។ , មែនហើយមានថៅកែខ្មែរមួយចំនួនខ្លះក៏កេងប្រវ័ញ្ចញើសឈាមតែខ្មែរគ្នាឯងដែរ»៕

វៀតណាមរឹបអូសបានប្រេងឆាក្លែងក្លាយរាប់ម៉ឺនតោន ក្រោយលក់ឲ្យពលរដ្ឋប្រើទូទាំងប្រទេស

0

វៀតណាម ៖ អាជ្ញាធរវៀតណាមបានពិនិត្យឃើញសញ្ញាគ្រោះថ្នាក់នៅក្នុងគ្រឿងផ្សុំម្ហូបអាហារដ៏សំខាន់មួយ ដែលប្រេងសម្រាប់ដាក់ក្នុងចំណីសត្វរាប់ម៉ឺនតោនត្រូវបានលក់ដោយសម្ងាត់ សម្រាប់យកមកប្រើជាប្រេងចម្អិនអាហារនៅក្នុងភោជនីយដ្ឋាន រោងចក្រ និងទីតាំងផលិតអាហារមួយចំនួននៅទូទាំងប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUzfhmdeOc12B5jUXf3O2SYjjtJZExX-1QiqCDVvwXifYIePjOCzOXkIZ_DmNuXW6sUnimhlMwFGMgS_hHrdoZhz-Gr73tHRnWncbgve5iSD4r6TSIhJ4-iUqVrDFMeVR3yavpgqg8vWmidNVj99SNa1-Xo-d-fAA_wvo3o64JUkqgAhdj_Ocea_b158u/s960/photo_2025-06-28_16-20-05.jpg

យោងតាមសារព័ត៌មាន VN Express កាលពីថ្ងៃទី26 មិថុនា បានឲ្យដឹងថា នាយកដ្ឋានសុវត្ថិភាពចំណីអាហារវៀតណាម បានចេញការព្រមា.នទូទាំងប្រទេសកាលពីថ្ងៃពុធ ទី25 បន្ទាប់ពីប៉ូលិសខេត្ត Hung Yen បានបង្ក្រាបប្រតិបត្តិការជួយដូរប្រេងក្លែងក្លាយដ៏ធំមួយ។ ក្រុមហ៊ុនផលិត និងនាំចេញអាហារ Nhat Minh រងការចោ.ទប្រកាន់ថាបាននាំចូលប្រេងបន្លែកម្រិតទាបសម្រាប់ចំណីសត្វ យកមកវេចខ្ចប់ឡើងវិញក្រោមម៉ាកសញ្ញា OFOOD និងចែកចាយវាជាប្រេងចម្អិនអាហារសម្រាប់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS50Z8CazmPJzNm7dcRBhaxkkIGjGLSbscy45qj8nHYsj8jZuGUqvSWST56ynBDIYkPUEXtKNKXlDkkFC8UOtYHAsSw-0YpWNiFQIMKPMJwp_Gl-w1_EU_bU1CpZPB8jhTIij4yYlQovMtJ0I71UqQJba364qvqLgH6HVCC9ZAxUtwIOCB0dIgkLyDe-n4/s620/photo_2025-06-28_16-20-01%20(2).jpg

មន្ត្រីសុវត្ថិភាពចំណីអាហារបាននិយាយថា៖ «ប្រេងក្លែងក្លាយនេះ ផ្ដល់ការគំរា.មកំហែងជាខ្លាំងដល់សុខភាពសាធារណៈជន»។

គួរឲ្យដឹងថា ប្រេងចំណីសត្វគឺជាប្រេងឆៅ ដែលគ្មានការចម្រាញ់ ហើយអាចផ្ទុកជាតិពុល និងសារធាតុគីមីដែលមិនសុវត្ថិភាពសម្រាប់មនុស្សបរិភោគ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់វារយៈពេលយូរអាចបណ្តាលឱ្យខូចសរីរាង្គ បង្កើនជាតិពុលក្នុងរាងកាយ និងបង្កើនហានិភ័យនៃជំងឺរ៉ាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSkmlD0vqptpflBK0T7rltgMTKdzm71QPY7vaXRvL0dV7D7-a2RzQ7U60w1fcCf8FNelIG6BmLl7Tx3LfUlS-ZQFlORXoG_uJEZ5wPtOFsSGVuhejPmJuxrLW9-ciWGQx9ezsoVTstN4038PPWRq6OnEutanfL_555xkbjEN0MdVUzrGBLO1gYv2aYo1ua/s1224/photo_2025-06-28_16-20-01.jpg

អាជ្ញាធរវៀតណាមបានជំរុញឱ្យគ្រប់ឧស្សាហកម្មផ្នែកអាហារទាំងអស់ដូចជា ភោជនីយដ្ឋាន សិប្បកម្មផលិតនំចំណី និងរោងចក្រទាំងអស់ ត្រូវផ្ទៀងផ្ទាត់ឯកសារអ្នកផ្គត់ផ្គង់ឲ្យបានតឹងរ៉ឹង ក្នុងករណីមានបន្ថែមធាតុផ្សំណាមួយក្រៅពីវត្ថុធាតុដើមដែលមានភាពមិនប្រក្រតី ត្រូវតែរាយការណ៍ទៅមន្រ្តីជំនាញ បើទោះបីជាមានឯកសារត្រឹមត្រូវក៏ដោយ ព្រោះសកម្មភាពនេះគឺជាការបង្កគ្រោះថ្នាក់ និងអនុវត្តផ្ទុយពីច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZbp5iwtt7bNd3wXPgTxzH7gt8Wp6WRcEHqrhJ62M3RiYU5wYGvSXVBfvJRRoRZNMelp0GK-Pt1_yDRyFzYBC94t7mkWTNkYZK8xfdjEBfy_U96chJJJCellWQIlJtAi6l7F-Jil0BP5FOA4kxRglyrnOwpcDkHJ9zlo5AiBot5zLG9kgl6ul-WZ5rNLAh/s680/photo_2025-06-28_16-20-04%20(2).jpg
គួររំលឹកថា កាលពីខែមេសាកន្លងទៅ ប៉ូលីសខេត្ត Phu Tho បានរឹបអូសបានប្រេងឆាក្លែងក្លាយចំនួន ៧១ ,០០០លីត្រ ដែលបានលាយផ្សុំជាមួយម្សៅម៉ុនសូដ្យូម គ្លុយតាម៉េត ៤០តោន, ម្សៅគ្រឿងទេសក្លែងក្លាយចំនួន ២២តោន និងអំបិលគ្រឿងទេសក្លែងក្លាយចំនួន ៩តោន។ ចំណែកនៅទីក្រុងហាណូយ ក្រុមមន្ត្រីជំនាញក៏បានរឹបអូសសាច់ក្លាសេ សាច់ក្រក គ្រឿងផ្សំស៊ុបហតផត និងសណ្តែកបណ្តុះដែលប្រើប្រាស់សារធាតុគីមីជាច្រើនផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qJClaT7a02BaRxUQiqedaRpYUUX1FiXVI8Vrf3hnAaHd1H15ts7_kYtnR0bCBD5g4OvDeAHeYaj32MTBlT34DUmNlIy1CPHSfUoqifV-flI0iOEYQS4SlXkXt1CDB5naSiM4WMv9la1okCML1kx-WMezObD-E_GkzyuBnoWd3zwhCta-8KiuF0Rhj13d/s1024/photo_2025-06-28_16-20-04.jpg
ជាមួយនឹងការរឹបអូសនេះ អាជ្ញាធរវៀតណាមបានធ្វើការព្រមា.នថា ផលិតផលដែលផ្ទុកនូវសារធាតុគីមីពុលទាំងនេះ ភាគច្រើនត្រូវបានលក់ក្នុងតម្លៃទាបៗតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ទីផ្សារតាមដងផ្លូវ និងខ្សែសង្វាក់ផ្គត់ផ្គង់ក្រៅផ្លូវការជាច្រើនផ្សេងទៀត ដែលចុងក្រោយវាត្រូវបានធ្លាក់ទៅលើអាហារដ្ឋានតាមសាលារៀន តូបលក់អាហារ រោងចក្រផលិតនំចំណី ឬតាមផ្ទះ ដូច្នេះមនុស្សដែលបានបរិភោគអាហារទាំងអស់នោះនឹងស្រូបយកសារធាតុគីមីចូលទៅក្នុងខ្លួនរបស់ពួគេ ហើយប្រឈមនឹងជំងឺរ៉ាំរ៉ៃ និងកា.ចសាហា.វជាច្រើន៕

អាមេរិកថានឹងទម្លាក់គ្រាប់បែ.កលើអ៊ីរ៉ង់ម្ដងទៀត ប្រសិនបើប្រទេសនេះនៅតែផលិតនុយក្លេអ៊ែរ

0

វ៉ាស៊ីនតោន ៖ ទើបតែប្រកាសបញ្ឈប់សង្រ្គា.ម ពេលនេះស្រាប់តែក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានលោក ដូណាល់ ត្រាំ បែរជានិយាយថា៖ គាត់នឹងធ្វើការវា.យប្រ.ហារប្រទេសអ៊ីរ៉ង់ម្ដងទៀត “ដោយគ្មានសំណួរ” ប្រសិនបើស៊ើបការណ៍សម្ងាត់បានបង្ហាញលទ្ធផលថា អ៊ីរ៉ង់អាចបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតហាមឃា.ត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF9Jd-Qh4WPCl6Xc3iaNRa1XX9uBgybhjN_ig5qka-UD2m4rUDBq-C5E8ieRHrhEXYEGkPws6grYu9TA8FbCy7KcWFISRJ1zbNhYyzwWrOMltjHUcLkB0mZVzpZZLlHoFv9Q4Yd3Ze8ZFiOq_Olq17JO8yg9wOsdAQeOqTYiNvw74LEGnCVZib94MgwdDt/s700/photo_2025-06-28_14-22-19.jpg
សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន ដោយការវា.យលុកទីតាំងផលិតនុយក្លេអ៊ែរសំខាន់ៗជាមួយនឹងគ្រាប់បែ.ក “bunker buster” មុនពេលលោក Trump ទាមទារឲ្យមានបទឈប់បា.ញ់ជាបន្ទាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1DcoTRXIu2Oa82ScbMCbWU4XJkRTn3u7XEjQA3J8T1xPOh3yPQMrqEfchca3lxIrGtzHI56a-JnJUZidW0z3_v1GJsdDooC82WfBkybzgbC3LPYTg7ovmouarGRnV134AZhVQRlBrSRcthmMKPA2aBVpIkspdZyKnFBbkmi1xCeCmrw1XhQjR1I95dXp1/s1280/photo_2025-06-28_14-22-20.jpg

នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «ការវា.យប្រហារនោះមិនបានបំផ្លា.ញអ្វីដែលសំខាន់នោះទេ» ប៉ុន្តែមួយថ្ងៃក្រោយមក នៅថ្ងៃសុក្រ លោក Trump បានឆ្លើយតបទៅវិញជាថ្មីថាថា «ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវ “បំផ្លាញចោល” ឲ្យបាន ។ ចំណែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក Trump បាននិយាយថា៖ លោកបានដឹងពីកន្លែងជ្រកកោនរបស់ Ayatollah ហើយ បន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់រូបនេះ ត្រូវបានលាក់ខ្លួនក្នុងអំឡុងពេលសង្រ្គាមពីរសប្តាហ៍ជាមួយអ៊ីស្រាអែល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuwWYL1zjxcwKsvZeljTo1uMXDWkhiNLNg9tzkncuJDgYDtOlOlDeDWd1RqtYsPvpS8BeNSaOLKy-bnxNNXE3gCZ-kv6DL5at0cLWleW7f4Ef44yZPKAf1cuHBRG1o5ZgiiTT_ICrNR8Y63xKFtqjvbDodLaDv9z5q2euZx2bHLWLQhCKa55jEX4dYnavd/s1080/photo_2025-06-28_14-22-21%20(2).jpg
តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ លោក Abbas Araghchi ក្រោយមកបានសារភាពថា ការខូចខាត ដែល”ហួសហេតុ និងធ្ងន់ធ្ងរ” បានធ្វើឡើងចំពោះទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់បន្ទាប់ពីការទម្លាក់គ្រាប់បែ.ករបស់អាមេរិក និងអ៊ីស្រាអែលនាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPa3u4yYYdVUqpWBiu6q2My-7B7wzqNxBZKm4zfu_pZXeouWDrnViBB906Rik5bJ-uF-lkz3MzTSugoM_ciyAjaK81sUlby4KnXX4JXniJjwSDzU7UDIaDxMUzv3ZJQem812N6vvY5FKh-qED46c_myO-guK7rjElpIhnf0BxkI2OYuO4BNsxzFfzlBht_/s1280/photo_2025-06-28_14-22-21.jpg
លោក Trump បានអះអាងថា លោកបាននឹងកំពុង “ធ្វើការពិចារណាលើការដកទ.ណ្ឌ.កម្មដែលអាចមាន” ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែគាត់បានប្ដូរចិត្តវិញ “ភ្លាមៗ” ទម្លាក់ការងារទាំងអស់លើការបន្ធូរបន្ថយទ.ណ្ឌក.ម្ម បន្ទាប់ពីលោក Ayatollah បានចេញសេចក្តីថ្លែងការណ៍អំពី “កំហឹង និងការស្អ.ប់ខ្ពើ.ម របស់គាត់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwRVBCpucOJ4rCKMFaZ2XiuRv0N-JqQ-22aTFZyQgbg4U3Gm4cuFo4qv94FXyhwKmqGWqHqkWvFtNj66CRjHRbMkShY3uU-EolsNisiNKBGCGbtyk0W6yp88w-rbpNbRQdu5SmOUF09o0wtiXHwgOjSBhCKaBkA66glL79BIOSGGOGlBPjtkmnMuyVzMiz/s1024/photo_2025-06-28_14-22-22.jpg

គួររំលឹកថា ជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅពេលដែលអ៊ីស្រាអែលបើកការវា.យប្រហា.រលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ដោយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងមេបញ្ជាការយោធាជាច្រើននាក់ត្រូវបានសម្លា..ប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxVUlk2r0I62o0PZB4_MJWRD2epTxckgZHsWMAnhz9L_RPfA3nBTBePMtqWwKETQ-rs-XOvFZSCykxMOEM54XLBXtU0M8j-g-eR7uecwsfmFWPHiUKk2HBGMvYwZQBp0qZnSIsK0QeXLOyEGI22OAgnk-Tpk-iJq39Dvi73rssrBv9FOXZmuCBlQVmYYy2/s760/photo_2025-06-28_14-22-23.jpg

ជាមួយគ្នានេះ បើតាមរបាយការណ៍បានឲ្យដឹងថា មានប្រជាជនស៊ីវិលរបស់អ៊ីរ៉ង់ប្រមាណ 610នាក់ និងអ៊ីស្រាអែលចំនួន 28នាក់ បានបា.ត់បង់ជីវិត ក្នុងកំឡុងពេលនៃការវា.យប្រ.ហារតាមផ្លូវអាកាស រយៈពេល12ថ្ងៃមកនេះរវាងប្រទេសទាំងពីរ៕