ស្របពេលដែលពលករខ្មែរដែលធ្វើការងារនៅថៃវិលត្រឡប់មកស្រុកកំណើតវិញបានបង្កឱ្យក្តីរំជួលចិត្តទៅកាន់អ្នកមួយចំនួនខណៈដែលប្រទេសទាំងពីរមានបញ្ហាជម្លោះព្រំដែនជាមួយគ្នា។ តារាពហុជំនាញ ខាត់ សុឃីម បាននិយាយជំរុញឱ្យម្ចាស់សហគ្រាសក្នុងស្រុកមានមនសិការជាតិគៀបសង្កត់ខ្មែរគ្នាឯងធ្វើឱ្យពលករចាកចេញទៅធ្វើការងារស្រុកគេដែលរងនូវការប្រមាថ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFNLQY6leMyHWOmk91SWFJZ_uesbE6vd-dWRcnlOtzr7IqaEYQMwDcIGl9HvLSVvcF2KVeaoo0NUp1JayFJajbBtkBdy40PtbOmER6qxvDY_RsXlFizbiY9eXn5WtM4EO-mbb_8wQtPx_83cRx7fEPx95ZJ8xQ1NVSE1UVrrUMZtF9StmoGJZrv3LwTQjQ/s2048/image_2025-06-28_13-51-54.png
នៅលើបណ្តាញសង្គមមានការបង្ហោះសំណេរមួយថា«ការងារស្រុកខ្មែរច្រើនណាស់ខ្មែរយើងល្មមរស់នៅធ្វើរការក្នុងសេចក្តីថ្លៃថ្នូរហើយកុំទ្រាំធ្វើការឱ្យថៃសៀមប្រមាថ។កូនចៅខ្មែរអ្នកសាងអង្គរមិនមែនពូជទាសករដូចសៀមប្រមាថខ្មែរយើងទេ»។ សំណេរនេះបានទាក់ទាញ អ្នកនាង ខាត់ សុឃីម អ្នកសិល្បៈដ៏មានឈ្មោះបោះសំឡេងប្រចាំប្រទេសចែករំលែកបន្ត នៅលើបណ្តាញសង្គមរបស់ខ្លួនថែមទាំងជំរុញឱ្យម្ចាស់សហគ្រាសគិតប្រយោជន៍ជាតិជាធំ កុំកេងប្រវ័ញ្ចកម្លាំងកម្មករខ្មែរគ្នាឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT8v1kXRZ7Mk65Cr5MJRM4XXp0WPz6um5AxW2zdWQj2QVbHt_rf_AMMCtztq8iGpIb8-1cAKQXB6tlv7wQR2BYOZD2we-jrBZkY1DM_OiWO_MWFvwThpNHI2CK2omwwIpaKOEPFlak1iGb4JlXAFhUHYju6NOvxdtXO-2tJZch6VWiC2u9etwOosH106JY/s2048/image_2025-06-28_13-51-57.png

អ្នកនាង ខាត់ សុឃីម បានសរសេរថា «មេៗដែលមានឥទ្ធិពលនៅរោងចក្រសហគ្រាសខ្មែរ យើងល្មមគិតជាតិគិតប្រយោជន៍ការពារប្រយោជន៍បុគ្គលិកកម្មករសូមមានមនសិការជាតិនិយមផងជាសវាងគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនយកមុខបរទេសកេងប្រវ័ញ្ចគៀបសង្កត់កម្មករខ្មែរឯង។អត្ថប្រយោជន៍និងស្តង់ដារការងារ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1hKV3y9V7pvzBgevUD2ogs4nqN0XJkYquDNimllKIS5R2JN3xIM9o0AWgzS71pYAjZ3kFUoYWafiAyrxlV4IZ27CA5QPlKcg5lnCiZ9Lo2qP-cKdDDZsa7hn9ijfn8VXORHBqo_0Fa9E3ka8vWLpdPcknB2PciOtSJ2y6sOrzV4tuQm8rV7HJGWc6BY8/s1280/image_2025-06-28_13-59-43.png
ការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ដែលជំរុញឱ្យម្ចាស់សហគ្រាសផ្តល់តម្លៃដល់ កម្មករនេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមលើកឡើងថា «គ្មានអ្នកណា១ចង់ចាក ឆ្ងាយពីប្រទេសកំណើតទេ។ ចឹងសូមឱ្យតម្លៃខ្មែរគ្នាឯង ខ្មែរយើងមិនខ្ជិលទេឱ្យតែមាន ការលើកទឹកចិត្ត ផ្តល់តម្លៃប្រាក់ខែសមរម្យ មិនកេងប្រវ័ញ្ច មិនគៀបសង្កត់ធ្វើការងាប់ ចោល»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnHJoyNbJulUxGwTlHXPm2rkDCSaXePwX9hDAmrreQ4Hq_kKhyphenhyphenFYlFwC8-gYUzdqkJz0YIcqPJjEfIjvHfjWVPRGLv_QvplttzVgV9waZtWKF2GJIt7vYsuiUVEbywZsou7tBw3dXdWOwTuESoBH_cJE-nBAVm9oIsOrJWjyQEz6VmyKvUWhZUqmHUxAXd/s1280/image_2025-06-28_13-57-07.png

អ្នកផ្សេងទៀតបានបញ្ចេញមតិថា«ខ្មែរសំបូរការងារ តែថោកបានត្រឹមមួយរស់ ខ្ញុំទទួលស្គាល់ថាខ្មែរមានការងារមែនជួយបានត្រឹមយើងរស់។តែជួយឱ្យសល់លើសលប់ឬក៏ជួយដោះបំណុលមិនបានទេ។ ខ្ញុំជាអ្នកធ្លាប់រស់នៅក្នុងទឹកដីថៃ។ខ្ញុំបានទាំងរស់ បានទាំងដោះស្រាយបំណុលគេទៀត។ , មែនហើយមានថៅកែខ្មែរមួយចំនួនខ្លះក៏កេងប្រវ័ញ្ចញើសឈាមតែខ្មែរគ្នាឯងដែរ»៕