នៅខែមិថុនា ឆ្នាំ២០២៥នេះ អ្នកលេងបណ្តាញសង្គមមួយចំនួននៅប្រទេសថៃបានចែកចាយវីដេអូរបស់លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យនៅប្រទេសថៃ ដែលនិយាយពីការពិតនៃប្រវត្តិសាស្ត្រថៃឱ្យពលរដ្ឋ និងយុវជនថៃបានជ្រាប ។ លោកបញ្ជាក់ថា ថៃបានសរសេរប្រវត្តិសាស្ត្រកុហកបោកប្រាស់កូនចៅជំនាន់ក្រោយឱ្យមានការយល់ច្រឡំជាមួយប្រទេសជិតខាង និងចង់បានរបស់អ្នកដទៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFNTBEQQ9Xrp4Ho30OnBBNnYEXB9PHKxVnsNjeSrBxl5MchUoH9wLOsxigPYAsJzKnHQEq9TDuj8HIb85sxIE14cjXbsCdsIHz2T18UVb1ctShEH6d6WG_fJy-CEAAH0eAzkixTn8eYcFctVAIR97UF13kV5JzJFTrZZL_rhY6l3_TnUut1Fsm6juwNHyR/s1280/photo_2025-06-28_16-57-17%20(2).jpg
លោក ស៊ុផាឡាក កានចាណៈឃុនឌី អ្នកសារព័ត៌មានជើងចាស់ និងជាអ្នកវិភាគឯករាជ្យ និយាយថា ពលរដ្ឋថៃយល់ដឹងតិចតួចពីប្រទេសជិតខាង ហើយតែងតែគិតថា ប្រទេសថៃធំធេងតាំងពីអតីតកាល ។ លោកធ្លាប់បានប្រាប់យុវជនថៃរួចហើយថា កំណត់ត្រាប្រវត្តិសាស្ត្ររបស់ថៃ គឺជាការកុហកបោកប្រាស់ ពលរដ្ឋថៃពុំធ្លាប់អានប្រវត្តិសាស្ត្រផ្សេងទេ គឺអានតែប្រវត្តិសាស្ត្រកុហក ដូចជា ៖ ពលរដ្ឋថៃយល់ថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផន ធ្លាប់ជាខេត្តរបស់ថៃពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHg1YDxkGGsg5N5HLjOaAezqcXKsej0ITHNkK2AfcWbOiNaLaPW_FUqaiKHABeUsrWGSk4OOpUhsFkqxBozLMm8IBnj7YW8v7DQGft69C5RJalmi3bcgwTmzmUsyrB6enIfvY6PMlBOYrX_qU_RlLFGC1hkF1vqq10OG19BGgjKtulquIVnP9iZuNnWEuZ/s800/photo_2025-06-28_16-57-17.jpg

លោកសួរថា មុនពេលខេត្តទាំងនេះជារបស់ថៃ តើធ្លាប់ជារបស់ប្រទេសណា? ប្រទេសថៃបានយកខេត្តទាំងនេះមកគ្រប់គ្រង និងត្រូវប្រគល់ខេត្តទាំងនេះទៅឱ្យម្ចាស់ដើមវិញ ពីព្រោះពុំមែនជាខេត្តរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEict3r5q3pz6bz9aTHEFOD5cciMTSJmEGXuQa8jwpaWaDNrjTX6QyrPWMhnMWamobnlr1jlteBXCrVt_P-rVVFBhvxTHLPFcrSLaM_zON3Hd9wPg2eNtLiUSm7dkfJzVAUerTIvmZkVyknqVRX95OEv3PsEH-FLRDqXvPybqLjV6qGzC3TIzixPigBtaYq4/s2048/image_2025-06-30_08-58-56.png

ចំណែកប្រាសាទព្រះវិហារក៏ដូចគ្នាដែរ ប្រាសាទនេះជារបស់ប្រទេសកម្ពុជាតាំងពីយូរមកហើយ ព្រះមហាក្សត្រដែលសាងសង់ប្រាសាទនេះ ក៏ពុំមែនជាជនជាតិថៃដែរ ប៉ុន្តែឱ្យស្តេចថៃជួយថែរក្សាប្រាសាទ គឺដូចគ្នានឹងជួលស្តេចថៃធ្វើជាសន្តិសុខការពារប្រាសាទ ។ ដូច្នេះ ប្រាសាទព្រះវិហារពុំមែនជាទ្រព្យសម្បត្តិរបស់សន្តិសុខការពារប្រាសាទទេ ប៉ុន្តែពលរដ្ឋថៃពុំទទួលស្គាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnVeMrBFH4zYBSqIK1B9bb_DxnBKuLs2smDIDYVHoOEMqEIoFnalruNlGxp_KbM1dIKvPYVfOYhLpq-YRyihvdfYA_nu1gLcX_XfKq1AVCQYI7kqabd5VvKDyHk1W2A3u-VK60yJ_lYoS5osaDOXMvAgdnKxGgue_4_nOHyI44LMBZuzStU6Kcv1fwQvkF/s1024/image_2025-06-30_08-58-58.png

ពេលបញ្ចប់សង្គ្រាមពិភពលោក គឺដល់ពេលប្រទេសថៃប្រគល់ដែនដីទៅឱ្យប្រទេសជិតខាងវិញ ប៉ុន្តែថៃពុំបានប្រគល់ដែនដីទាំងអស់ឱ្យប្រទេសជិតខាងវិញទេ ថៃនៅតែគ្រប់គ្រងប្រាសាទព្រះវិហារ ។ ពលរដ្ឋថៃពុំទទួលស្គាល់ថា ប្រាសាទព្រះវិហារជារបស់កម្ពុជា ហើយថៃក៏យកទង់ជាតិរបស់ខ្លួន និងកងទ័ពថៃទៅឈរជើងនៅប្រាសាទព្រះវិហារ ។ ប៉ុន្តែប្រាសាទព្រះវិហារមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងផែនទីក៏បញ្ជាក់ច្បាស់ដែរថា ប្រាសាទស្ថិតក្នុងទឹកដីកម្ពុជា ដែលមានបារាំងជាអ្នកស្រាវជ្រាវនៅតំបន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsdzkkvKUW8VkrUW4bFi9I0uzZPbqwFTcGMJPH32a4gL8TvRNNX2po9hX3JWj0QWKuMIk4VFZwDHBJJvgIK3BXqAfaOM3nPzG1jgjlUM65WIBh0MR21gRHCKq4ItWhCpo6iTOYuZcDE2gUrlB8i7K8q7c7SKXsXQPuOcGEs8OttCmf5Dy6OiFiISRBtcmq/s990/image_2025-06-30_08-58-58%20(3).png
កន្លងមក ប្រទេសថៃពុំព្រមប្រគល់ប្រាសាទព្រះវិហារឱ្យកម្ពុជា បើទោះជាតុលាការពិភពលោកបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងទឹកដីកម្ពុជាក្តី ។ បន្ទាប់មក ថៃប្រាប់ទៅតុលាការពិភពលោកថា តួប្រាសាទជារបស់កម្ពុជា រីឯតំបន់ខាងក្រោមពុំមែនទេ ។ ពេលកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារ ធ្វើឱ្យភាគីថៃកើតទុក្ខមិនសុខចិត្ត និងពុំទទួលស្គាល់ការសម្រេចរបស់តុលាការពិភពលោក ហើយប្រាប់ពលរដ្ឋថា ថៃបាត់បង់ទឹកដីគួរឱ្យសោកស្តាយ ដែលធ្វើឱ្យពលរដ្ឋថៃទូទាំងប្រទេសស្តាយស្រណោះប្រាសាទព្រះវិហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGA8IyvACJPX2OW9zZQ9cIcZrS1ToT6yKoY6QLks6UisZSDHCnpzMHQ5pEv_LF2UHKnfWshoqf3mYh0UyuwNdw7CPQhHrfg743pQHPEkDlyCZRv_jch2U64-edcZ-GiwNMZ3QJHpyRXaXtlh2oN3XblYCFwm0YPZfM_CkrRI0TU_2OOeJD3zkLqCcQcov5/s1280/image_2025-06-30_08-58-58%20(2).png

លោក ស៊ុផាឡាក សួរថា ហេតុអ្វីថៃខ្លាចការកាត់ក្តីបស់តុលាការពិភពលោក? ថៃខ្លាចតុលាការពិភពលោក គឺដូចគ្នានឹងការខ្លាចជាប់ពន្ធនាគារ ប៉ុន្តែការឡើងតុលាការពិភពលោក ជាការតទល់គ្នារកភាពយុត្តិធម៌ ។ ការពិត ថៃខ្លាចចាញ់ក្តីនៅតុលាការពិភពលោក ពីព្រោះថៃគ្មានឯកសារភស្តុតាងអ្វីទាំងអស់សម្រាប់បញ្ជាក់ថា ខ្លួនជាម្ចាស់ ៕