Home Blog Page 409

ហ៊ានណាស់! កប៉ាល់ដឹកប្រេងរបស់ថៃមួយគ្រឿងបានបើកចូលដែនសមុទ្ររបស់កម្ពុជា

0

ព្រះសីហនុ ៖ កងទ័ពជើងទឹកកម្ពុជានៅរសៀលថ្ងៃសុក្រ ទី២៧ មិថុនា បានបណ្តេញនាវាដឹកប្រេងរបស់ថៃមួយគ្រឿងឈ្មោះ Chetthanabodi 6 បន្ទាប់ពីត្រូវបានរកឃើញថាបានចូលមកក្នុងដែនទឹករបស់កម្ពុជាដោយខុសច្បាប់ នៅតំបន់ដែនសមុទ្រនៃខេត្តព្រះសីហនុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinagYYNGvyemhq5ttwcjgu95hZQziee9EzYKCnOeDuKG5ifqvc-SFmb3CkYNK8ZlZ6mLBNnmoDiWrNCj76rX-ZNHq7Abdk20t9QxIKOdOf1R0uMKhlMMekAN-cOIxHpTsR18wKRNBTlmSf3pCZZ9O2ELO6fNmRQ9t3bnJrztaNJD8AZFHlQm1lF3ADEqzC/s1280/photo_2025-06-28_12-01-34%20(3).jpg
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបញ្ឈប់ជាផ្លូវការនូវការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសថៃ។ បន្ថែមពីលើប្រេង កងទ័ពជើងទឹកកម្ពុជាក៏បានហាមឃាត់យ៉ាងតឹងរ៉ឹងនូវការរត់ពន្ធផ្លែឈើ និងបន្លែពីប្រទេសថៃតាមផ្លូវសមុទ្រផងដែរ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីវិធានការអនុវត្តយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdfPlC2yu-S_NK4fo1ABzmNOaEtdLLeiql5PRpbgBpBE-S5ie3Jr18ebo639NaohtAYstiJuLyf6g2ro8bibKkXhww3dMWn7GDb4mqGvbMoCDo1j6Y8Xjl4CNm_WqORpUX4wFwGfPBOxIOjk7NVaDgwu7Q0-pH3g-RrqDixboQSHvVdv8qvyYoMpQf28T/s1280/photo_2025-06-28_12-01-35%20(3).jpg
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជា គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចូលប្រេងពីប្រភពផ្សេងៗ ដើម្បីបំពេញតម្រូវការបើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcmF8Y5nw_ktGZp0R9IPZJkWBbElHN5q6-IvgNrcffsGOjR0TDGq8y7dhaCPR9TO8shfmb-5QNaPnovFfH6T54WxfzPM5dIPUG08QGEAnLDAUMpjod3HvSeadsrD9IyAWOt6sZTpZy-Cz61exPSPUQpbWrqkv_oAJRbi4m2EuTU2neee9PamUpH3kYjQ37/s1280/photo_2025-06-28_12-01-36.jpg
ចំណែក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់នៅថ្ងៃសុក្រ ទី២៧ មិថុនានេះដែរថា៖ ចាប់តាំងពីសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលចូលជាធរមានមក ការនាំចូលប្រេងឥន្ធនៈ ឬឧស្ម័នពីប្រទេសថៃ មិនត្រូវបានអនុញ្ញាតឡើយទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោកបញ្ជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់តម្រូវការថាមពលពេញលេញរបស់ខ្លួនដោយឯករាជ្យភាព៕

 

 

ប៉ូលីសកូរ៉េខាងត្បូងឃាត់ខ្លួនជនជាតិអាមេរិក ៦នាក់ ក្រោយព្យាយាមផ្ញើលុយ និងអង្ករទៅកូរ៉េខាងជើង

0

កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥ សារព័ត៌មាន រ៉យទ័រ រាយការណ៍ថា ប៉ូលីសកូរ៉េខាងត្បូងបានឃាត់ខ្លួនជនជាតិអាមេរិក៦នាក់ ដែលបានព្យាយាមបណ្ដែតដបទឹកផ្លាស្ទីកប្រហែល ១,៣០០ ដប ដែលមានផ្ទុកទៅដោយអង្ករ ប្រាក់ដុល្លារ រួមជាមួយនិងព្រះគម្ពីរទៅកាន់កូរ៉េខាងជើង។ ការបញ្ជាក់នេះត្រូវបានរាយការណ៍ដោយមន្ត្រីប៉ូលីសនៅស្ថានីយ៍ប៉ូលីស Incheon Ganghwa កាលពីថ្ងៃសុក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8WMdkJ0lFMpjx6r5QuKChuBl3muxJUeN4_CYO9h_IRLga7_W2eafs-4CRjThqdEHzL0LGXd6ZIxL9H9ogCg9-mN4GVJSetWjKJbO7Omwsw4BAxtDNNt_vShiSff9j3z9EH_Ud1qIdOjpEaWbqP9cQrG-btyag7UT8tXbNs5gPPs6OV_AUv3rEUZRs0JLf/s609/image_2025-06-28_15-04-04.png

ក្រុមនេះបានព្យាយាមបណ្ដែតដបទឹកតាមសមុទ្រពីកោះមួយនៅជិតព្រំដែនភាគខាងលិចនៃទីក្រុងសេអ៊ូល មុនពេលត្រូវយោធាជាតិបានប្រទះឃើញ។ ការប្រព្រឹត្តនេះត្រូវបានគេសន្មតថាប្រឆាំងនឹងច្បាប់សន្តិសុខនិងគ្រោះមហន្តរាយនៅតំបន់ដែលរដ្ឋាភិបាលបានកំណត់ថាជា “តំបន់គ្រោះថ្នាក់” ដែលហាមឃាត់សកម្មភាពណាដែលអាចបង្កហានិភ័យដល់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_PWvQiMGot5aU2KSlomj7nsdxAz4HnRQF9_cpyVaDKqYer8YXv6lEkAHKHaRoN2AQBvdb4mcrkiBWqfvJUO_NoVxwF6BCn0J8-e8G_7edXxppaEklEAhOmyvUrYpCLKtT1dy560IAV2JmB3yp8kP_sQF6a0U-If56Xf05DEhAyCYdPz01DibNmRUaRlrP/s1080/photo_2025-06-28_12-01-34%20(2).jpg

មន្ត្រីប៉ូលីសបាននិយាយថា “យើងកំពុងសួរចម្លើយពួកគេជាមួយនឹងអ្នកបកប្រែ ហើយនឹងសម្រេចចិត្តក្នុងរយៈពេល ៤៨ ម៉ោងថាអាចលើកលែងឬបន្តឃុំខ្លួនពួកគេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj58LhAEA6wOCbnUNtGJuUHnQatTA4ygnCmwk1ezaPzLFTXqJEBiLHRSlVO3Z73JRvN9E2dZdSHEvpw2-kRP_6jNCU1ZbAadAckmmfirnTzxaf5j5BF98mIFOgoH-fdfg9U28jVO1rq__ffhK4j4SRMUdtdhgMdFzcpPR-L1Agnlnh4fjVLg7Ern1_18-dy/s1240/photo_2025-06-28_12-01-34.jpg

គួរបញ្ជាក់ថា ចាប់តាំងពីបានចូលកាន់ដំណែងកាលពីដើមខែមិថុនា មក លោក Lee Jae Myung ប្រធានាធិបតីកូរ៉េខាងត្បូងបានសន្យានឹងធ្វើឲ្យទំនាក់ទំនងជាមួយកូរ៉េខាងជើងប្រសើរឡើង បន្ទាប់ពីភាពតានតឹងបានកើនឡើងជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ។ លោកបានបញ្ឈប់ការផ្សាយសំឡេងប្រឆាំងកូរ៉េខាងជើងនៅតាមព្រំដែន និងបានអំពាវនាវឲ្យក្រុមសកម្មជនបញ្ឈប់ការបង្ហោះប៉េងប៉ោងដែលមានសាររិះគន់ទៅលើមេដឹកនាំកូរ៉េខាងជើង ក្នុងគោលបំណងជៀសវាងការបង្កភាពតានតឹងនៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXI6jjhH-7PTmjymIDsOnxyKVKJ_wM8WMP8HEm22B_GfN1aK6n8DQKIlBEC4XiLoCEvOLwu-biU4Rjr-nPMW1Bhyphenhyphen2GGUvDF2WWRokdQPfn9gb8cRwp46h8mQ7095eOkwTbFJ0ZbpbPAIwAG24zH3jQJXOOpnaoS1rtRHy7FgidKfaMXsgzev-WjeaiNQSK/s1280/photo_2025-06-28_12-01-35.jpg

លោក Chung Dong-young ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ប៉េងប៉ោងដែលផ្ទុកខិត្តប័ណ្ណបានដើរតួជា “កាតាលីករនៃភាពតានតឹង និងអរិភាព” រវាងប្រទេសកូរ៉េទាំង ២។ លោកបានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំក្នុងការកសាងទំនាក់ទំនងឡើងវិញជាមួយកូរ៉េខាងជើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAJ7ra7TktVQwc1mOgEG0RIZkyqXT58C5gAr0w2ryqFx2HC2j0DPdfo-ny2aenVMWmvVf1mV3NnA3KBUvlrmwcbtblsv2LD2U_lsULcoPV7KEp6l1VlABreBKclTyz6aaRzHF549UshgIURzmsUu1od6IKh81gVYwELLewatFdLltQXriHyzkFIcBMCJlX/s1140/photo_2025-06-28_12-01-35%20(2).jpg

យ៉ាងណាម៉ិញ សកម្មជនទាំងនោះគឺស្ថិតក្នុងចំណោមអ្នករំដោះពីកូរ៉េខាងជើង និងសមាជិកក្រុមគ្រិស្តសាសនា ដែលតែងតែព្យាយាមផ្ញើគម្ពីរ និងឧបករណ៍ USB មានកម្មវិធីទូរទស្សន៍កូរ៉េខាងត្បូងតាមដបទឹក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQYIMnzAmh3322m6q5lnYVqoS-bBCqHQXXyoajIgARoNNj-oPoJet2kZplaq86VeehHyS7QUml0OzcdjJF8jbT20E-09KXkFg0NZiUJ9NTw2uGTmNktNLrsFuOE73HurFSO0j270KHoaBNh3_f3nl5i8oY44yxRyexPM68_sGA04V4W1elKEoYGFJfv6Dj/s1920/image_2025-06-28_15-03-51%20(2).png
កូរ៉េខាងជើងបានហៅសកម្មជនទាំងនេះថា “ជាមនុស្សសំណល់” ហើយបានធ្វើការឆ្លើយតបកាលពីឆ្នាំមុន ដោយផ្ញើប៉េងប៉ោងដែលមានសំណល់ស្អុយរលួយទៅកូរ៉េខាងត្បូង និងចាក់សំឡេងប្រឆាំងកូរ៉េខាងត្បូងនៅតាមព្រំដែនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFEcX8vHV8bWi4JhXHyBCdVs7wpCbD2lO64eCGaIXjllC-KjsOwen0vev_NNWHceWhCToPYeJBeQaCDVHYc6uxhFqVA83PQMXH2C5p2DEIoCsBcfA4T_d5I__qArVRJiIn6s3CHuOg29leon8EtKnPoYzBE9zb53D-T52wW0bYrneRPStVSc0F1iyRmhIt/s1000/image_2025-06-28_15-03-51.png

ទោះជាយ៉ាងណា ប្រជាពលរដ្ឋនៅតំបន់ព្រំដែនបានតវ៉ាថា សកម្មភាពនេះអាចរំខានដល់សុវត្ថិភាពរបស់ពួកគេ ដែលបានធ្វើឲ្យកោះ Ganghwa និងតំបន់ជិតខាងមួយចំនួនត្រូវបានកំណត់ជាតំបន់គ្រោះថ្នាក់ ចាប់ពីចុងឆ្នាំមុន ដើម្បីអនុញ្ញាតឲ្យអាជ្ញាធរធ្វើការត្រួតពិនិត្យកាន់តែខ្លាំងលើសកម្មភាពប្រឆាំងកូរ៉េខាងជើង៕

ឈុំ ចាន់ដារ៉ា សូមទោសអ្នកគាំទ្រក្រោយមិនអាចនាំកម្ពុជាចូល TOP ក្នុងការប្រកួតបាន

0

កញ្ញា ឈុំ ចាន់ដារ៉ា បានបរាជ័យក្នុងការប្រកួត Miss Supranational 2025 ដែល ប្រព្រឹត្រទៅនៅលើទឹកដីប្រទេសប៉ូឡូញ។ ឈុំ ចាន់ដារ៉ា បានពោលពាក្យសូមទោស មកកាន់អ្នកគាំទ្ររបស់ខ្លួននិងប្រជាជនកម្ពុជាដែលនាងមិន អាចចូល TOP នៅក្នុងការប្រកួតនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe6U39hgPTX7JubC9owxipYBqsiUQnk59lasDjkKqVM7U1D_LPY2A_mmeRCH4-UNMFYM13MSgrC-sYVjRPNiyNEXZ9OqF-SCMiT9ubFWyc1mUgZT8TbFgwvgAwUZp5suKdALpT_rhqu-OoR8fjqUqB6KJZvSW5_U6lQgDNeFUSqzP4u62Gr3aiHLmqwQqv/s1710/image_2025-06-28_09-04-44.png
វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីសម្រស់ Miss Supranational 2025 បានប្រព្រឹត្តនៅរាត្រី ថ្ងៃទី២៧ មិថុនា ត្រូវនឹងវេលាម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី២៨ មិថុនា ម៉ោងនៅកម្ពុជា។ ក្នុងការប្រកួតនេះមានបេក្ខភាពចូលរួមសរុប៦៦នាក់ដោយអ្នក តំណាងកម្ពុជាគឺជាកញ្ញា ឈុំ ចាន់ដារ៉ា ដែលនាងគឺជាតារាសម្តែងម្នាក់។ យ៉ាងណាមិញការប្រកួតតំណាងប្រទេសរបស់ ឈុំ ចាន់ដារ៉ា បានបរាជ័យមិនអាចបើក ទ្វារកម្ពុជាចូលTOP នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikwW7jgSe0BAYetAKZNhpRyJo4ZDedIpN6U5Tkzd2iwG5yFwSEsDgVOjR246g9W3qp5BKEWYPtx4B4ak3dBcUYSkijl-QYH1ub_L1c-Ethdg3bwFAOJ8WiFlNyIYeRrt2e62rSN3wkmvXrpkFJblw9I6JvzmhOQckK4oMiNR5_vf0QIXOf3f-YUIV3pPHq/s2048/image_2025-06-28_09-04-40.png
ក្រោយពីមិនមានឱកាសនាំកម្ពុជាចូល TOP បាន ឈុំ ចាន់ដារ៉ា បានបង្ហោះសំណេរយ៉ាងខ្លីនៅលើ បណ្តាញសង្គមហ្វេកប៊ុកដោយពោលពាក្យសូមទោសយ៉ាងខ្លាំងទៅកាន់អ្នកគាំទ្ររបស់ខ្លួនក្នុងការបរាជ័យលើកនេះ។ ទោះជាយ៉ាងណា អ្នកគាំទ្របានខម្មិនលើកទឹកចិត្តទៅកាន់ ឈុំ ចាន់ដារ៉ា ថានាងពិតជាធ្វើបានល្អឡើងសម្រាប់តំណាងប្រទេសកម្ពុជាទោះបីជាមិនជាប់ក្នុងការប្រកួតក្តី ព្រោះអ្នកគាំទ្របានឃើញយ៉ាងច្បាស់ថានាងពិតជាប្រឹងប្រែងការប្រកួតនេះអស់ពី សមត្ថភាពហើយ ហើយនាងពិតជាស័ក្តិសមតំណាងឱ្យប្រទេសកម្ពុជាទាំងមូល។ ជាមួយគ្នានេះ លីវ ជីលី ដែលជា Miss Supranational Cambodia 2023 ក៏បានបង្ហោះការសោកស្តាយនិងលើកទឹកចិត្តទៅដល់ Miss Supranational Cambodia 2025 ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh-pE33W0EW8XgQ97UGcjQ4MwqxUu34Onv9sqid2UMehHEpuoZD6d4dDfHaqBWs4BULQ3wnPhSo4tAwRIdZNpSjFmes-wUUF2979xC1RN9Nf2vWbpUofAMv8-k-tYs3Oqhj_cKx0H58k5T7VnQES_mWKVQ0k-Mo2gRMzZGlvmdEMYXfVi4ln0vadWlUF4z/s2048/image_2025-06-28_09-04-43.png

គួរឱ្យដឹងថាការប្រកួត Miss Supranational 2025 ជ័យជម្នះបានទៅលើប្រទេសប្រេស៊ីល ខណៈប្រទេសក្នុងតំបន់អាស៊ានដែលមានឱកាសចូល TOP5 គឺបានទៅលើប្រទេសហ្វីលីពីនដោយបានជាប់លំដាប់រងទី៣ ក្នុងការប្រកួតនេះ៕

នាយករដ្ឋមន្ត្រីថៃ ៖ «ពលរដ្ឋមានសិទ្ធិធ្វើបាតុ.កម្មបណ្តេញនាយករដ្ឋមន្ត្រី ប៉ុន្តែនាយករដ្ឋមន្ត្រីត្រៀមខ្លួនចរចាជាមួយពលរដ្ឋដោយសន្តិវិធី»

0

ប្រទេសថៃ ៖ សារព័ត៌មានថៃ MGR Online រាយការណ៍ថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ និងមន្ត្រីមួយចំនួនបានមកកាន់អាកាសយានដ្ឋានដនមឿង ដើម្បីធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ទឹកជំនន់នៅខេត្តឈៀងរ៉ៃក្រោយភ្លៀងធ្លាក់ខ្លាំង និងជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយទឹកជំនន់ ។ លោកស្រីពុំបារម្ភនឹងពលរដ្ឋប្រមូលផ្តុំគ្នាធ្វើបាតុ.កម្មបណ្តេញលោកស្រីពីតំណែងទេ ពីព្រោះនេះជាសិទ្ធិរបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisdBGWhpHTf3r4zT_aSyqVxMuVJd7uosnpqKPEC8nxZx9yr1zxXRnvlac_VfBD3K_UKXCbVineTF2STLYDRSpf5EpH7AqGwMhX3bRXXqIp_2fvxWfTwso1FmVZP-LJs2vYXC1ZSwO6a_wjQ9A4Pej4Ag4PtODV7w68KclgvbDjct0jfU-CWcJQ6b4cmBzP/s1092/photo_2025-06-25_11-45-33.jpg

លោកស្រី ផេថងថាន គ្មានវិធានការអ្វីទៅលើក្រុមពលរដ្ឋតវ៉ាបណ្តេញលោកស្រីឱ្យលាលែងពីតំណែងទេ ដោយលោកស្រីថា ពលរដ្ឋមានសិទ្ធិធ្វើបាតុ.កម្មបណ្តេញនាយករដ្ឋមន្ត្រី ។ លោកស្រីនឹងពុំឆ្លើយតបអ្វីទាំងអស់ និងត្រៀមខ្លួនចរចាជាមួយពលរដ្ឋដោយសន្តិវិធី ប្រសិនបើពលរដ្ឋចង់ចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKG1uW13qlIIF5gEWMitZRwG05CjI4kyG4m6hc9EZBHwuEaL-Y4KxZiriaquYnlG6L5IlQ20cqXZWdvKLWwTQEwbLHWFW1HMskYHCVcJCQV0TjcI7cuy-JrDbSG9uG-Bm6G1naObEmFzymYfBKPD390HFiWm4IXAuVlxUv8w2ljMmhxF7hAkl_VIe5L23l/s980/photo_2025-06-28_09-18-10.jpg

នាវេលាម៉ោង៨និង៥០នាទីព្រឹក ថ្ងៃទី២៨ ខែមិថុនា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានធ្វើដំណើរមកដល់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ដើម្បីត្រៀមធ្វើដំណើរទៅពិនិត្យមើលស្ថានការណ៍ទឹកជំនន់នៅខេត្តឈៀងរ៉ៃ ដោយមានលោកស្រី ធីរ៉ារ៉ាត់ សាំរេចវ៉ានិក អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធធ្វើដំណើរជាមួយដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimgFeJgIP7svQbIRCd1wpTcmbo8KZlPSdpVOAGXMWmg1DKsRaOOUovf7cFl6KQh1zUoXOCAK9H_GXrotjFxS88yrd2CN97kXUe1jhAeL9MG_v-bagBBdXo4lapNuUL5D5ccW2rq0XdcrnqMmjP5jS_LDk6ZBOibcai_GczxbPJTGf_3wZiEN315Cuile3U/s1200/photo_2025-06-27_11-18-07.jpg

នៅអាកាសយានដ្ឋានដនមឿង លោកស្រី ផេថងថាន បានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានពីពលរដ្ឋធ្វើបាតុកម្មបណ្តេញលោកស្រីឱ្យលាលែងពីតំណែងនៅថ្ងៃនេះ (ថ្ងៃទី២៨ ខែមិថុនា) ថា លោកស្រីបានបញ្ជាឱ្យភ្នាក់ងារសន្តិសុខមើលការខុសត្រូវសណ្តាប់ធ្នាប់ គ្មានអ្វីកើតឡើងទេ ។ វាជាសិទ្ធិរបស់ពលរដ្ឋដែលអាចធ្វើបាតុកម្មបណ្តេញនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWl5q-MyMBXNZ7Fc-hRCztzL_1zhQ-EBJQuLd1D9HN2xT8imRmoIFvvXQg4AT_tmLAhsW1ckxFLsW0RdjJlQjR4yUoIIhP_oTsrlw18p-dNwsLf_h55D20spfhIMh8ZL2C0XfYIlBC8ZXqEHSueMSYVXlKW7PXmoaOZHHXyaxtyjGkEaxarqXeW-aHOQFc/s830/photo_2025-06-28_09-18-11%20(2).jpg

លោកស្រីពុំចង់ឱ្យមានអំពើហិង្សាកើតឡើង ហើយសង្ឃឹមថា ការធ្វើបាតុកម្មនឹងពុំរាលដាលខ្លាំងជាងនេះ ។ លោកស្រីនឹងពុំចាត់វិធានការ ឬឆ្លើយតបអ្វីទាំងអស់ជាមួយក្រុមបាតុករ និងរង់ចាំមើលស្ថានការណ៍ ប្រសិនបើអ្នកដឹកនាំបាតុកម្មចង់ចរចាដោយសន្តិវិធី គឺលោកស្រីរីករាយនឹងចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr_q_M-ESS1HY_NNuB6IGU5DJkO78Ebz1so55VdhY75OrMlKCvxh39v7O0ZysCJp27HDnaa0TAct768iw3t6PAHBZG-2zBHUF_fQUe-b5zEaxZgUp4ejUMyUZf7vz-76dAfuOIHPxL-CFDv7PVK7tHKJTwZ4-06u6OsinXnbhHug2TCY0PesdLLrkYioMq/s1280/photo_2025-06-27_11-18-07%20(2).jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃធ្វើដំណើរទៅខេត្តឈៀងរ៉ៃ គឺដើម្បីចុះទៅស្រុកផាយ៉ាម៉េងរ៉ាយ និងវត្តសន្តិសិរី ដើម្បីតាមដានស្ថានការណ៍ទឹកជំនន់ ផ្តល់កម្លាំងចិត្តដល់ពលរដ្ឋ និងប្រគល់អំណោយឱ្យជនរងគ្រោះដោយសារទឹកជំនន់ ។ បន្ទាប់មក លោកស្រី ផេថងថាន នឹងធ្វើដំណើរទៅស្រុកឈៀងសេន ដើម្បីតាមដានការដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអនឡាញនៅព្រំដែនថៃ-ឡាវ-មីយ៉ាន់ម៉ា រួមទាំងពិភាក្សាជាមួយអាជ្ញាធរពីការបង្កើនប្រសិទ្ធភាពបង្ក្រាបការឆបោកអនឡាញ ៕

ក្រុមកងទ័ពជើងអាកាសអាមេរិក «Pacific Brass» នឹងរៀបចំកម្មវិធីពិសេសនៅផ្លូវចតុមុខចុងសប្ដាហ៍នេះ

0

រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជាបានជូនដំណឹងដល់សាធារណជនទាំងអស់ថា ក្រុមកងទ័ពជើងអាកាសអាមេរិក «Pacific Brass» នឹងរៀបចំកម្មវិធីសម្ដែងពិសេសនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ទល់មុខវត្តឧណ្ណាលោម នាចុងសប្ដាហ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgitR7Vfnm4HSy1x3dT7TO2S7468zlWX7nR8Bb2tcN5JoRyEFU5AJrFO55gGXdMlwRmTpfQy3BPePPii8O4b-WucUCn74_s0TZPxeqBM0RvD3yeQELSaHR8-TH_4ir3xLderEnmhZB1wKOJpGx1YvaD-en5K8UtcNQ72V_BgxSrWw9_KW639mJTnWNav_aM/s1280/photo_2025-06-27_16-10-53.jpg

បើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា នៅថ្ងៃ អាទិត្យ ទី២៩ ខែមិថុនា សប្តាហ៍នេះ នឹងមានការសម្ដែងតន្រ្តីពិសេសដោយក្រុមកងទ័ពជើងអាកាសអាមេរិក «Pacific Brass» នៅផ្លូវថ្មើរជើងចតុមុខចាប់ពីម៉ោង 6:30PM-7:30 PM តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDfNbo5u2NwftiNCzZYMLV7tAb9THBO0fxZ2mZdPj0qwuzku5BnEMkpkaoAgp8zOZEzTUrt0Kpq30o6iHQlgZx07E3KHAP1B3LqAiAnDjywV1A30iArlSeDBpokddL-2NNC5vTgBfNRq-dtYdF_jJB66MMUt6bETF6klwdRKMPjkAXgTIcwideBPuHDEnV/s1280/photo_2025-06-27_16-10-55.jpg

គួរជម្រាបថា «Pacific Brass» គឺជាក្រុមតន្ត្រីយោធាដ៏សម្បូរបែប ដែលមានសមត្ថភាពសម្តែងប្រកបដោយឥទ្ធិពលនៅក្នុងការកំណត់ផ្សេងៗ។ សមាសភាពនៃអ្នកលេងឧបករណ៍ភ្លេងដែលមានជំនាញវិជ្ជាជីវៈចំនួនប្រាំនាក់ ក្រុមនេះផ្តល់ និងតំណាងឱ្យប្រពៃណីតែមួយគត់នៃតន្ត្រីយោធា និងបង្កើតចំណាប់អារម្មណ៍យូរអង្វែងនៅក្នុងព្រឹត្តិការណ៍ ឬពិធីការនានាសម្រាប់សហគមន៍មូលដ្ឋានរបស់យើង។ ជាមួយគ្នានេះ ពួកគេនឹងធ្វើដំណើរមកកាន់ប្រទេសកម្ពុជារយៈពេលមួយសប្តាហ៍ពេញដើម្បីសម្តែង ចូលរួមជាមួយសាលារៀនមួយចំនួន និងសមភាគីយោធានៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ៕

ថៃកើតគ្រោះធម្មជាតិទៀតហើយ! ខេត្តថៃចំនួន២លិចទឹកជំនន់ខ្លាំងបំផ្លាញលំនៅឋានពលរដ្ឋរាប់ពាន់ខ្នង

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ស្រុកចំនួន៥ នៅខេត្តឈៀងរ៉ៃ លិចទឹកជំនន់ខ្លាំងបំផ្លាញលំនៅឋានពលរដ្ឋរហូតដល់ជាង៤,៤០០ខ្នង និងហូរផ្តាច់ផ្លូវ៣កន្លែង ដែលធ្វើឱ្យភ្នាក់ងារសង្គ្រោះបង្កើនកម្លាំងជួយពលរដ្ឋរងគ្រោះក្រោយពីទទួលបញ្ជាពីនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ។ រីឯភ្នាក់ងារឧតុនិយមប្រកាសថា ភាគខាងជើងប្រទេសថៃនឹងមានភ្លៀងធ្លាក់៧០% និងធ្លាក់នៅខេត្តចំនួន៤៩ ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7x0hyphenhyphenFF76jAQbdHB6d4h1xf5Fsmpds57_kQD_vlCsBLoQhgci07dia3uZfhsu1y0P_5jYYcqRlSOfmdSqj1-HsttJvlUiFinaofvIwjDbx5SEFU6Ima7Cg8Eu_QtrSp8fXeuhVd3NpejB_ghznpOOlcnZZqIqu7R66gSCHfeLOvsd_vzP6rFyuZ-Ap-EB/s2000/image_2025-06-28_13-21-03.png

បន្ទាប់ពីភ្លៀងធ្លាក់ពេញមួយយប់កាលពីថ្ងៃទី២៦ ខែមិថុនា ធ្វើឱ្យស្រុកផាយ៉ាមេងរ៉ាយ និងស្រុកវៀងឆ័យ មានទឹកហូរពីតំបន់ព្រៃភ្នំ ហើយទឹកមានកម្ពស់ខ្ពស់លិចលំនៅឋានពលរដ្ឋ ហូរផ្តាច់ផ្លូវ ក៏ដូចជាលិចអគារសាលារៀននៅភូមិថ្មីសុខសាន់ ឃុំតាកខ្វាន់ ស្រុកផាយ៉ាមេងរ៉ាយ ។ ពលរដ្ឋបានជញ្ជូនរបស់របរចេញពីលំនៅឋានគេចពីទឹកជំនន់ និងនាំក្រុមគ្រួសារទៅស្នាក់នៅកន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO6iV8OCvmgG_ZfNOXCl-YcN_gOJVBJgc8uyB2aWDQbxvc_dCZGGvIVJI-jrr9w9LpEVXRUSYcjPf03B-XEFpcobuTIlnZqEEEfZDz0a_NgFoeiPuP2Qnp14Z6faOWWcpd4bxbJx4oNkjt1pxt4KN7hkEM6qy2wVL99_QbcXxJ2QYxxsT0Ec31434MUOi/s1200/image_2025-06-28_13-21-05%20(2).png
ទឹកហូរពីព្រៃភ្នំក៏បានលិចឃុំមេប៉ៅ ស្រុកផាយ៉ាមេងរ៉ាយ ដែលធ្វើឱ្យលំនៅឋានពលរដ្ឋ និងផ្ទៃដីកសិកម្មជាច្រើនលិចលង់យ៉ាងខ្លាំង ។ ភ្នាក់ងារបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តឈៀងរ៉ៃ និងអាជ្ញាធរបានសហការជួយពលរដ្ឋនៅតាមតំបន់ផ្សេងៗ ខណៈនៅភូមិបានហួយក្វាន់ ឃុំបានស៊ែវ ស្រុកឈៀងសែន ក៏មានទឹកហូរពីព្រៃភ្នំដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEiU3FoPXKQ5HvUR5X6CxlRbnUSOJL2mVkw2tXDfkQxWqe6X1Jga4KJbm_19A6_k1OoFi9wi7GRs9ExlZU7fAPPULAiz6vp-Z1ZDlXc8VoPp6elLllJJK9fB26O_rzoVsmG1YUNzznH0n-C6vCJWo3cbE_UGXU5xgK1UaBII9KAa2gGEwQR425zYp7bo0r/s1080/image_2025-06-28_13-21-05.png

ដោយឡែក ខេត្តឧដនថានី ក្រោយពីភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យស្រុកជាច្រើនមានទឹកជំនន់ភ្លាមៗ ដោយទឹកហូរលិចផ្លូវជាច្រើន មានកម្ពស់ចាប់ពី២០សង់ទីម៉ែត្រ ទៅ៤០សង់ទីម៉ែត្រ ។ យានជំនិះពិបាកបើកបរយ៉ាងខ្លាំង ជាពិសេស ទឹកលិចខ្លាំងនៅមុខមន្ទីរពេទ្យដែលមានកម្ពស់រហូតដល់៥០សង់ទីម៉ែត្រ ខណៈអគារក្នុងសាលារៀនក៏មានទឹកលិច កូនសិស្សត្រូវជម្លៀសទៅកាន់ទីខ្ពស់ ធ្វើឱ្យសាលារៀនប្រកាសបិទទ្វារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomVO3bhX2fScuywrJxMZ6OYxwZzUhECc76F6Lo1nURclcSQmjyAqOU-ilaWrOzLZIpweV1jmHW8MPRDvbUTaS-Q-kNODdPEkr0cM4cJb9tgY8rXHgw-w7koVrSKc9LTBu7H4kIkVTB44scbo7IPm9vTKVmgr34v0hyNX1KA0Za0oymJfSt6qyqVBTDP3l/s760/image_2025-06-28_13-21-06.png
ក្រោយពីមានទឹកជំនន់ភ្លាមៗនៅខេត្តឈៀងរ៉ៃ និងខេត្តឧដនថានី ភ្នាក់ងារសង្គ្រោះបានបញ្ជូនអាហារ និងឧបករណ៍សង្គ្រោះទៅកាន់តំបន់រងគ្រោះ ដោយសហការជាមួយអាជ្ញាធរខេត្តឈៀងរ៉ៃ និងភ្នាក់ងារពាក់ព័ន្ធដើម្បីជួយពលរដ្ឋជាបន្ទាន់ ។ ការជួយសង្គ្រោះផ្តោតលើការជម្លៀសអ្នកជំងឺ មនុស្សចាស់ កុមារ និងក្រុមងាយរងគ្រោះទៅកាន់កន្លែងមានសុវត្ថិភាព រួមទាំងផ្តល់សេវាពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjobrld4w5J89Gmc-eWIoGE2ytnX2B5NY6-nbJ8wTeqm_68jPwvg0P7VDV3hrVRPflQWKela41Zocze7kTIUCw2KfZoI2jweqBlyK4wgQm9DuFMcX5rQePVW-ZobsIpKRGibDwoT6j81JzenHn1ZZMAEusAfCJb-Aqj8jH42PN4PmsDx7McAdSQj8Ug5MmC/s1200/photo_2025-06-28_10-30-50%20(2).jpg

របាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍បង្ហាញថា ស្រុកចំនួន៥ នៅខេត្តឈៀងរ៉ៃ បានលិចទឹកជំនន់ខ្លាំងបណ្តាលឱ្យលំនៅឋានពលរដ្ឋខូចខាតរហូតដល់ជាង៤,៤០០ខ្នង, ទឹកហូរផ្តាច់ផ្លូវ៣កន្លែង, លិចមន្ទីរពេទ្យ២កន្លែង និងលិចផ្ទៃដីកសិកម្មប្រមាណ ៥០០រ៉ៃ (ឬ៨០ហិកតា) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirSvBSJOuux_vbeGGKdFd-AHWSOrDWsW7b9Q4f3Vdo62CVYuY5KpAmbK3d4PWKoYDzRSwgmjfYnV-NI532iAZT8boQp5dfsgEqZjXFTeE69Tv6xWIJVF3hx99VGyRi54pRys6DJaRYPAhvPBT_cze8NZBSQ6TRUlAHDggBmCfrOH-JW7EEHcoqxYNqVHWH/s1200/photo_2025-06-28_10-30-50.jpg
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានបញ្ជាឱ្យអាជ្ញាធរ និងភ្នាក់ងារពាក់ព័ន្ធជួយសង្គ្រោះពលរដ្ឋ រួមទាំងបញ្ជាទៅក្រសួងការពារជាតិឱ្យបញ្ជូនកងទ័ព និងឧបករណ៍ ដោយសារជាមួយអភិបាលខេត្តដើម្បីទប់ទល់ស្ថានការណ៍ជាបន្ទាន់ ។ ក្រសួងសុខាភិបាលត្រូវត្រៀមគ្រូពេទ្យរយៈពេល២៤ម៉ោង ខណៈក្រសួងធនធានធម្មជាតិ និងបរិស្ថាន, ក្រសួងសេដ្ឋកិច្ច ឌីជីថល និងសង្គម ជាពិសេស ភ្នាក់ងារឧតុនិយមតាមដានស្ថានការណ៍ និងជូនដំណឹងទៅពលរដ្ឋឱ្យបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvDt7Pjn9YYijrav2aboP2andYjK1J_dshxTxqkAdvWh9rrlZdmfD4O5ihfjHPit172ey3fX1l2qGEn9rDczSGFCYBjI61E1TkUcR9L-FvOJ_i1sqb37cqJElrI03-RW_hyKfndODgysakCtPpx7W10bfO1TjomlKHocYJm9s2gAPOhDazbcAmBRV2_S6w/s1200/photo_2025-06-28_10-30-51.jpg

តាមការព្យាកររបស់ភ្នាក់ងារឧតុនិយម គឺភាគខាងជើងប្រទេសថៃមានភ្លៀងធ្លាក់ខ្លាំង រីឯភាគខាងត្បូងមានភ្លៀងធ្លាក់ និងផ្គររន្ទះ ហេតុនេះ សូមពលរដ្ឋប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លៀងដែលអាចមានទឹកជំនន់ភ្លាមៗ ទឹកហូរពីព្រៃភ្នំ បាក់ដី ជាពិសេស នៅបរិវេណជើងភ្នំក្បែរទឹកហូរ ឬតំបន់ទំនាប ។ ខ្យល់មូសុងបានបក់កាត់តំបន់ខាងជើងប្រទេសថៃ និងឡាវ និងបក់ទៅតំបន់សម្ពាធទាបនៅភាគខាងជើងវៀតណាម រួមទាំងខ្យល់មូសុងនិរតីបក់លើសមុទ្រអាន់ដាម៉ាន់ ប្រទេសថៃ និងឈូងសមុទ្រថៃ ៕

ក្រុមបា.តុ.ករថៃចាប់ផ្ដើមប្រមូលផ្ដុំគ្នានៅបរិវេណវិមានជ័យជម្នះ ដើម្បីតវ៉ាបណ្ដេ.ញនាយករដ្ឋមន្រ្តី

0

ថៃ ៖ «ក្រុមបា.តុ.ករថ្ងៃទី២៨ មិថុនា» ដែលទាមទារឲ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែង បានប្រមូលផ្តុំគ្នាជាបណ្តើរៗនៅវិមានជ័យជំនះ ចាប់តាំងពីម៉ោង ០៧.៣០នាទីព្រឹក។ ព្រឹត្តការណ៍នេះ ត្រូវបានគេរំពឹងថានឹងមានមនុស្សចូលរួមរហូតដល់រាប់ពាន់នាក់ ហើយការតវ៉ាអាចនឹងមានរយៈពេញមួយថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMz9qodnaEFyuYpysVD9UHr_SoHgn8L6XrUQZjpJ8VTujHk5Qn_uLQEO4GP5yS4-Vs0mizeycVYom2uxbDpLgLG1XIl55tgNOKhl3e3YC7PeQu9EdEaHi3yyuzoWkMFIaKgU3z0bxg_dZ0vEYwU3M5Rb3_-xWWoO461Wqksh79xOuDSq65Kg66bTAZo-cC/s667/photo_2025-06-28_09-18-09%20(2).jpg

យោងតាមសារព័ត៌មាន ថៃរ៉ាត់ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាព្រឹកម៉ោង ០៧.៣០នាទី អ្នកសារព័ត៌មានបានបង្ហាញឲ្យឃើញពីបរិយាកាសមុនពេលចាប់ផ្តើមការជួបជុំថ្ងៃនេះ ដោយមានក្រុមបា.តុ.ករចាប់ផ្ដើមជួបជុំគ្នាជាបណ្ដើរៗនៅជុំវិញវេទិការ។ ចលនាតវ៉ានេះ ត្រូវបានគេហៅឈ្មោះថា “រណសិរ្សរួបរួមជាតិ ដើម្បីការពារបូរណភាពទឹកដី” ដឹកនាំដោយលោក ចាទូផន ព្រំផាន អតីតមេដឹកនាំក្រុមអាវក្រហម, លោក ប៉ាណាថេប ពុងផាន, លោកមេធាវី នីធីថន ឡាំឡុងកៃ និងមេបក្ស RC. ក្រុម។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigFCtykJhD5NCvVyHMaeppkSsswaPTvKdNEj3IFfdMsi2CCaEiQGsZ_EgbhfNVwA8mM5bTK-XCLNs377_kD2ga56zDrD0vEnVElTKwFhDOLxLSlaY-swC1hYWkZ2iMRIMPl4e-MP7rbUKjySJ1k7JqYoDlJ_KkXc05DBU4HhqBnos1nhkaFty7XYYhlwhF/s669/photo_2025-06-28_09-18-09.jpg

គោលបំណងនៃការជួបជុំនិងធ្វើការបាតុកម្មរបស់ក្រុមបា.តុ.ករទាំងនេះ គឺដើម្បីទាមទារឲ្យលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ធ្វើការចុះចេញពីតំណែងជានាយករដ្ឋមន្រ្តី បន្ទាប់ពីការបែកធ្លា.យកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមទាំងសកម្មភាពមួយចំនួនទៀតដែលបង្ហាញពីអស្ថិរភាពនយោបាយប្រកបដោយភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2_f6M7n2ewINYfv2bnbi-EviASh6ctu5jBD1YBz7OyhKInyXXUp5ZDJWYHfrLxyzAOaG6LgAY9iom8HujgrGrrKOc5-9_3DvQdloMciCJ1YRyqniQM9du6tGjcVPiFMMOJZjRql0V1zwf3aj-ck3KITyrV0vVL9XwjFOVZrfvNHDGX7xUn9jm2k9_ML5e/s980/photo_2025-06-28_09-18-10.jpg
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលទីក្រុងបាងកកស្នើសុំឱ្យសាធារណជនជៀសឱ្យឆ្ងាយពីការធ្វើដំណើរលើកំណត់ផ្លូវទាំង៤ ចាប់ពីម៉ោង៣រសៀលរហូតដល់ម៉ោង១០យប់។ ទន្ទឹមនឹងនេះ មានប៉ូលិសជាង 1,200នាក់ ត្រូវបានបញ្ជូនទៅរាជធានី ដើម្បីថែរក្សាសណ្តាប់ធ្នាប់ផ្លូវជុំវិញ «វិមានជ័យជម្នះ»។ ក្នុងនោះសេវាសាធារណៈធំៗមួយចំនួនដូចជា រថភ្លើងល្បឿនលឿន BTS នឹងផ្អាកដំណើរការជាបណ្ដោះអាសន្ន រួមជាមួយមន្ទីរពេទ្យ «រាមាធិបតី» ដែលស្ថិតនៅជិតនឹងកន្លែងបាតុកម្មនោះ បានប្រកាសបិទសេវាកម្មពិសេស (Premium Clinic) របស់ខ្លួនចាប់ពីម៉ោង ៣ល្ងាច ដោយសារកង្វះសុវត្ថិភាព។ លើសពីនេះ ក៏មានសេចក្ដីប្រកាសឲ្យស្ថានទូត និងអាជ្ញាធរ ត្រូវធ្វការណែនាំប្រជាជនបរទេសដែលនៅក្បែរៗតំបន់នោះ កុំចូលរួមការធ្វើបាតុកម្ម និងសូមប្រុងប្រយ័ត្នជាពិសេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgga6Eqn3jSWZfJl2LZzHB8JkhQunj3PAC9E9oYxeSnj98qT8lkQMZ0zvLxYPSj61btv7ayYJT7qex7z1jFjL19HnRcTQisQj2VxM3LR9YSXMISdtHFy_5uUfdQP_xfBCttOiW-CR4HScVRd9ctNvTopU7M1dSsoIclUmg6gmZgEakjYgWX3OL4X3xd-gLG/s1000/image_2025-06-28_10-00-33.png
ទោះជាយ៉ាងណា រដ្ឋមន្រ្តីការពារជាតិ និងជាឧបនាយករដ្ឋមន្រ្តីថៃ លោក ភូមថាម វិចាយ៉ាឆៃ នៅតែអំពាវនាវឱ្យប្រជាជនទាំងអស់ដែលត្រៀមចូលរួមចលនាបាតុកម្មនេះសូមព្យាយាមអត់ធ្មត់ និងជៀសវាងការធ្វើសកម្មភាពទាំងឡាយណាដែលរឹតតែធ្វើឱ្យបែកបាក់សាមគ្គីជាតិ និងរង្គើរផ្ទៃក្នុងរបស់ប្រទេស៕

ផ្ទះរបស់ Brad Pitt ត្រូវបានចោរចូលលួចយករបស់មានតម្លៃទៅជាច្រើន

0

យោងតាម សារព័ត៌មាន NBC News បានឱ្យដឹងថាចោរបីនាក់បានលួចចូលផ្ទះរបស់ Brad Pitt ក្នុងទីក្រុង Los Angeles ហើយបានរត់គេចខ្លួនជាមួយនឹងទ្រព្យសម្បត្តិជាច្រើន។អំពើចោរកម្មនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់នៅថ្ងៃទី ២៥ ខែមិថុនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzvLStf478aADYu23MKn66zqxngaEwJe94tdsa7Euxs00VzaAPEI9DoxfRulp3ETINj3CSa912g_vSzwnEuekTB52GayKjBJP9ewPveGX5c5Kf5keQxBE6LHeSQ199I7dRCb4YxfMqeKg4tgj1FoYpw6xrRlq9p-q8oMfUMw_q1UCRcReRx0jzg2zFctfr/s2560/image_2025-01-15_15-18-59%20(2).png

អ្នកនាំពាក្យនាយកដ្ឋានប៉ូលិស Los Angeles បាននិយាយថា ជនសង្ស័យបីនាក់បានឡើងលើរបងផ្ទះ ហើយចូលផ្ទះតាមបង្អួចខាងមុខ។ បន្ទាប់មកពួកគេបានរឹបអូសអ្វីៗទាំងអស់ ហើយរត់គេចខ្លួន។ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងស្រាវជ្រាវរកមុខជនល្មើស។ ប៉ូលិសមិនទាន់កំណត់តម្លៃវត្ថុលួចបាននៅឡើយទេ ។ ពួកគេក៏មិនបានបញ្ចេញអត្តសញ្ញាណម្ចាស់ផ្ទះ និងអ្នករស់នៅទីនោះដែរ។ យ៉ាងណាមិញ ប្រភពជាច្រើនបានបញ្ជាក់ថានេះជាទ្រព្យសម្បត្តិរបស់ Brad Pitt។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmruneQ7AMdevyND9f__-ZybC2NaUAq1DzWEE20S_kiIkwcFh1UZGGVAkavS6q5Nl5cVFWYCdGgvFJNuKBmkrGM8hAEyfToByv8m5sDW5I6zQqG6Pdt0hAehvp8WgkZDsF3d6Fmg8tI7TD8z7IwN2z6BGpc66AWZ6gF5eV5y_1ImpHBFeQMHDY2Y5DYUEp/s1000/image_2025-01-15_15-19-02.png

យោងតាមគេហទំព័រអចលនទ្រព្យ តារាសម្តែងអាយុ៦២ឆ្នាំរូបនេះ បានទិញផ្ទះនេះក្នុងតម្លៃ ៥.៥ លានដុល្លារក្នុងខែមេសា ឆ្នាំ ២០២៣ ។ នៅពេលកើតហេតុ Brad Pitt មិនបាននៅផ្ទះនោះទេដោយលោកកំពុងធ្វើដំណើរផ្សព្វផ្សាយរឿង «F1» ដែលលោក សម្តែង។ តំណាងរបស់ Brad Pitt នៅមិនទាន់ឆ្លើយតបនឹងព័ត៌មានខាងលើនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0b7Ef0iSL7OiehXRjyYGEJTZTQgSjDwr9G_rjc50iUCp4xvVmlXHvdhoQ9pbTX3XgEPFl9Jd2164LklAcmbTkFxShS4uOeMJOKsKcS9fbeU6uiP6r3BEBuxMDM_YAesyw8igoVvcekClLaNEYntN25idFJ85DPj-8uHCJ1m6_7Qk_1ereMXLjeuA8kQ-4/s645/image_2025-06-27_14-53-16%20(2).png
Brad Pitt គឺជាជនរងគ្រោះចុងក្រោយបង្អស់នៅក្នុងរលកនៃការលួចដែលបានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយផ្តោតលើសង្កាត់លំដាប់ខ្ពស់នៅទូទាំង Los Angeles និង Southern California ហើយចោរបានតម្រង់ទៅលើអ្នកមានទ្រព្យសម្បត្តិ ឬមនុស្សល្បី៕

រឿងថ្មីរបស់ Liu Yuning និង Li Yi Tong ទទួលបានការចាប់អារម្មណ៍ប៉ុន្តែមានភាពចម្រូ.ងចម្រា.សលើបញ្ហានេះ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន Jiangsu TV បានប្រកាសថារឿង «The Litchi Road »នឹងចាក់ផ្សាយនៅថ្ងៃទី ២៦ ខែមិថុនា។ ក្រោយមកស្ថានីយ៍បានប្រកាស ថានឹងចាក់ផ្សាយរឿង «A Dream within a Dream ដែលសម្តែងដោយ Li Yitong និង Liu Yuning»។ រឿងនេះបានបង្កឱ្យមានភាពចម្រូងចម្រាសខ្លះក្នុងចំណោមទស្សនិកជន ដែលថាក្រុមការងារភាពយន្តរបស់ Liu Yuning បានប្រើ«ទ្វារក្រោយ» ដើម្បីប្រកួតប្រជែងសម្រាប់ការបញ្ចាំងខ្សែភាពយន្តជាមួយខ្សែភាពយន្តផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihNTywCBNTAs8Huko1ojBA9O6C5iulMbluFYgPnnG0dyvHcEhUoPCv9uwpO-yavpBnWn0kknlAHGu7T_lt7z-JLNBFbF-icnx5nHlkwF1EGwhs3FOqEXcyVoR7PA1vOREM7m4jyWqo_o5lVcvJkKvn4tgoA7W0zQD-C1CKNWE-5sSPzDYC-2T-GzRbwl_W/s660/image_2025-06-27_10-49-19%20(2).png

យ៉ាងណាមិញ អ្នកទស្សនាមួយចំនួនជឿថា ការកំណត់ពេលវេលារបស់ស្ថានីយថាតើភាពយន្តណានឹងចាក់ផ្សាយគឺអាស្រ័យលើគម្រោងរបស់ស្ថានីយ។ «The Litchi Road » ប្រហែលមិនបានសម្រេចដូចការរំពឹងទុកទេ ដូច្នេះហើយវាមិនត្រូវបានចាក់ផ្សាយដូចការគ្រោងទុក។ ចំពោះភាពយន្តរឿង «A Dream Within A Dream» បច្ចុប្បន្នសមត្ថភាពផ្សព្វផ្សាយពាណិជ្ជកម្មរបស់ភាពយន្តគឺល្អណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg30p40ww5Y-fjWAFVsGmyPKutKUUuGi875tTKnGlOZ5Qk4XcNzo495eYmmu3wYjDOjKB4sd_J6oHq9OEFbGCZG_CFlpJIg8fXZw5jKGtn56gcO1DI9GSDSbREYmERTLWiuSRc243Szd4gvUwmGab9Yjm65-kn0YdLULn4u0e8iQDtRck8UjlWzUYbnNyxk/s2000/image_2025-06-27_10-49-19.png
មុនពេលចាក់ផ្សាយ ចាប់ពីភាគទី១ ដល់ភាគ៦ ភាពយន្តនេះបានថតការផ្សាយ ពាណិជ្ជកម្មសរុបចំនួន ៣១ ពីម៉ាកចំនួន ៩ ដែលមានរយៈពេលសរុប ៤១២ វិនាទី។ នេះពិតជាសមិទ្ធិផលដ៏ល្អសម្រាប់គម្រោងប្រវត្តិសាស្ត្រថ្មីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmdLuSCrM3648mDW6__FpECCBZl2Rcur817E4nHGLTmY35T367tGTMSLitN4ebOSMzzCNqGBfjmerWQ4tS2chtOsxw7mSYtaSR1JxwuAg0CXt-Qfs8wuJPmbyR5DdmjzlDCXL11mXpeivCxeZbYBLnAAwzENNGRBGGxWK2wxw65e5DHLva6bAXECVFrkWk/s2000/image_2025-06-27_10-49-25.png

«A Dream Within A Dream» ជាខ្សែភាពយន្តស្នេហាបែបកំប្លែង ។ ខ្សែភាពយន្តនេះបានធ្វើឱ្យទស្សនិកជនផ្ទុះសំណើចយ៉ាងខ្លាំងនៅពេលដែលតួឯកស្រី បានផ្លាស់ប្តូរទៅជារឿងប្រលោមលោកហើយក្លាយជានារីវ័យក្មេង ដែលបានចាកចេញពីផ្ទះដើម្បីស្នេហា។ ជោគវាសនារបស់នាងនឹងត្រូវគេក្បត់ និងធ្វើទារុណកម្មរហូតដល់ស្លាប់ដោយតួឯកប្រុស៕

ហេតុផលដែល Liu Yifei សម្ដែងក្នុងរឿងភាគទូរទស្សន៍មិនដល់១០ក្នុងរយៈពេល២៣ឆ្នាំ

0

ថ្មីៗនេះអ្នកគាំទ្របានប្រារព្ធខួបលើកទី ២៣ របស់តារាសម្តែង Liu Yifei យ៉ាងសប្បាយរីករាយក្នុងវិស័យសិល្បៈ។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០២ តារាស្រីរូបនេះបានចូលរួមជាផ្លូវការក្នុងក្រុមនាវិកភាពយន្ត ដែលជាការចាប់ផ្ដើមនៃអាជីពសម្ដែងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZOgTsCcQfgMIbhqAHKIiyyHH8niaOMEB4FRfTUdKeQPIsHJWLgLPcqN8Lj38ToLkO14qa1UVm9YMT-dTVIwKbDOX1d-kQnNbuPSgDR76ZrkZeLxhPf8iMRsTDehBWNeoqhJr5j4Ugo3KIAUvPxoqD7fndTPM3rGaW0VPjm1nV7o5Ll9M_wjATaIsGM8TM/s1349/%F0%9F%8C%9E%F0%9F%95%B6%EF%B8%8F%F0%9F%91%92.jpg
ជាការកត់សម្គាល់ នៅក្នុងវីដេអូដែលថតបានតួនាទីដ៏គួរឱ្យចាប់អារម្មណ៍របស់នាងក្នុងរយៈពេល ២៣ឆ្នាំកន្លងមកនេះ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែលនាងបានសម្តែងក្នុងរឿងភាគទូរទស្សន៍ចំនួន ៩ ប៉ុណ្ណោះខុសពីតារាសម្ដែងផ្សេងទៀត។ Liu Yifei បានល្បីល្បាញនៅក្នុងរឿង «The Story of a Noble Family» ឆ្នាំ ២០០៣ ហើយចាប់តាំងពីពេលនោះមកនាងបានសម្តែងក្នុងខ្សែភាពយន្តចិន និងហូលីវូដជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXaEzxW0yLnZnDiNMI_774NUoYoSqziN-YNl-x-hZC9MXP75aTs5vYXyORYI47cxY8klSOMvcMqTBGyUh2dW8QIJsqvg5spTSt9JfAC0KeJGjbSdH8657vLC8qld9E2dimWHWX-t4mh8s2xArmsGWX-x143mhMfNhjl4uHYS9vLTth660OltTFuaNCekVl/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma.jpg

Liu Yifei និយាយដោយត្រង់ថា នាងឱ្យតម្លៃគុណភាពលើសបរិមាណ។ នាងទទួលយកតែការចូលរួមក្នុងស្គ្រីបដែលពិតជាស័ក្តិសមនិងគួរឱ្យចាប់អារម្មណ៍។ នេះជាមូលហេតុសំខាន់ដែលតារាសម្តែងរូបនេះមិនសូវសម្តែងក្នុងរឿងភាគទូរទស្សន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWVFoh9sUqsKJopR7hZU1vgkowgfi8BfvDZo2kxK8E6VoFtoaO7XqvLX3iGRPer2oI4vTYaOOWhbUGcXw81neDIiR7DDmlpW1JKtXcuGl5-6bqM8euQk-tdbPTb2FBz8GmCKOB-u-Lh45-xO2NC-kq4QKKlDvzad8fn5mavesL5BckcGNsqt4YwithF9b0/s1350/%F0%9F%8D%92%E2%98%81%EF%B8%8F%20@louisvuitton%20(1).jpg

Liu Yifei មានកេរ្តិ៍ឈ្មោះល្បីល្បាញដោយសារប្រវត្តិគ្រួសារអ្នកមាន ហើយនាងមានជីវភាពធូរធារដោយមិនចាំបាច់ធ្វើការក្នុងវិស័យសិល្បៈ។ ឪពុករបស់នាងគឺ ជាសាស្រ្តាចារ្យដែលបង្រៀនភាសាបារាំងនៅសាកលវិទ្យាល័យ Wuhan ហើយក្រោយមកបានក្លាយជាអគ្គលេខាធិការនៃស្ថានទូតចិនប្រចាំប្រទេសបារាំង។
ម្តាយបង្កើតរបស់នាងអ្នករាំ និងជាគ្រូបង្រៀនរបាំដ៏ល្បីល្បាញនៅ Wuhan Opera Academy ។ក្រោយមក នៅពេលដែលឪពុកម្តាយរបស់នាងបានលែងលះគ្នា Liu Yifei នៅតែត្រូវបានផ្គត់ផ្គង់ និងរស់នៅយ៉ាងសុខស្រួលនៅបរទេស ដោយសារឪពុកចិញ្ចឹមរបស់នាងដែលជាមេធាវីដ៏ល្បីល្បាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUyfn382JUG6JW89eHVCwITdXQ0jfl_1J4VS4YyrBYah0TIQA_udppYVHF6QuuXsdeBrInGqZ-mO4zz6CNcjYO31wDZv14CBLzKhklobbp1YrFLL-O9xiiMd7cFf-hbtG1x_j4N6N74glsx_VCvIhUUwaVJpR7S5XB0OuWE0PaE4D455AjKVhRAB314Dm6/s1349/%F0%9F%91%9C%F0%9F%AA%AD_@louisvuitton_@NicolasGhesquiere_%23LVCRUISE26_%23NicolasGhesquiere.jpg
យោងតាម Yahoo Finance ក្នុងឆ្នាំ ២០២៤ ទ្រព្យសម្បត្តិរបស់ Liu Yifei ត្រូវបានប៉ាន់ប្រមាណថាមានលើសពី ១.២៣ ពាន់លានយន់ប្រមាណ១៧០លានដុល្លារ។ តារាស្រីរូបនេះជាម្ចាស់អចលនទ្រព្យជាច្រើននៅក្នុងប្រទេសចិន សហរដ្ឋអាម៉េរិក និងជាបណ្តុំនៃរថយន្តទំនើបថ្លៃៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgGYhbTiJxdLYYlyH0CPOPf5Ab55tjvq-IcpUN5gg-bA9LHYqzC9596lQqaeoDrpclsH_nQ0-2yxtuOsRuyggd7MHXq6CFS6LkTy3hRydhaP4cfRBFb3ZWGtuOkvjGCnLSwOU8xjZ59z4ctmZ-qwiUaTFmw5XhtAaw1XtjcngGzZTAxZtDaylYIrzffXj6/s1350/%F0%9F%92%8E%F0%9F%92%8E%F0%9F%92%8E%20%23Bvlgari%20%23BvlgariHighJewelry%20%23Polychroma%20(1).jpg

តារាស្រីរូបនេះមានទម្លាប់ធ្វើដំណើរទៅសម្រាកលំហែកាយរាល់ពេលដែលនាងបញ្ចប់ការងារថ្មី។ លើសពីនេះ នាងចំណាយពេលភាគច្រើនលើចំណូលចិត្តផ្ទាល់ខ្លួន ដូចជា អានសៀវភៅ ចិញ្ចឹមឆ្មា…។
ថ្វីដ្បិតតែនាងមានខ្សែភាពយន្តតិចតួចក៏ដោយ ស្ទើរតែគ្រប់តួនាទីដែល Liu Yifei ដើរតួបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង។ សូម្បីតែតួនាទីរបស់នាងក្នុងរឿង «The Return of the Condor Heroes» បានក្លាយជាតួបុរាណនៅក្នុងអាជីពរបស់តារាសម្តែងរូបនេះជាពិសេសនៅក្នុងប្រភេទខ្សែភាពយន្តដែលសម្របតាមប្រលោមលោករបស់លោក Jin Yong ៕