វ៉ាស៊ីនតោន ៖ ទើបតែប្រកាសបញ្ឈប់សង្រ្គា.ម ពេលនេះស្រាប់តែក្នុងសន្និសីទសារព័ត៌មានមួយនៅសេតវិមានលោក ដូណាល់ ត្រាំ បែរជានិយាយថា៖ គាត់នឹងធ្វើការវា.យប្រ.ហារប្រទេសអ៊ីរ៉ង់ម្ដងទៀត “ដោយគ្មានសំណួរ” ប្រសិនបើស៊ើបការណ៍សម្ងាត់បានបង្ហាញលទ្ធផលថា អ៊ីរ៉ង់អាចបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតហាមឃា.ត់។

សហរដ្ឋអាមេរិកបានចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន ដោយការវា.យលុកទីតាំងផលិតនុយក្លេអ៊ែរសំខាន់ៗជាមួយនឹងគ្រាប់បែ.ក “bunker buster” មុនពេលលោក Trump ទាមទារឲ្យមានបទឈប់បា.ញ់ជាបន្ទាន់។
នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា «ការវា.យប្រហារនោះមិនបានបំផ្លា.ញអ្វីដែលសំខាន់នោះទេ» ប៉ុន្តែមួយថ្ងៃក្រោយមក នៅថ្ងៃសុក្រ លោក Trump បានឆ្លើយតបទៅវិញជាថ្មីថាថា «ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ត្រូវ “បំផ្លាញចោល” ឲ្យបាន ។ ចំណែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social លោក Trump បាននិយាយថា៖ លោកបានដឹងពីកន្លែងជ្រកកោនរបស់ Ayatollah ហើយ បន្ទាប់ពីមេដឹកនាំអ៊ីរ៉ង់រូបនេះ ត្រូវបានលាក់ខ្លួនក្នុងអំឡុងពេលសង្រ្គាមពីរសប្តាហ៍ជាមួយអ៊ីស្រាអែល។
.jpg)
តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ លោក Abbas Araghchi ក្រោយមកបានសារភាពថា ការខូចខាត ដែល”ហួសហេតុ និងធ្ងន់ធ្ងរ” បានធ្វើឡើងចំពោះទីតាំងនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់បន្ទាប់ពីការទម្លាក់គ្រាប់បែ.ករបស់អាមេរិក និងអ៊ីស្រាអែលនាពេលថ្មីៗនេះ។

លោក Trump បានអះអាងថា លោកបាននឹងកំពុង “ធ្វើការពិចារណាលើការដកទ.ណ្ឌ.កម្មដែលអាចមាន” ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប៉ុន្តែគាត់បានប្ដូរចិត្តវិញ “ភ្លាមៗ” ទម្លាក់ការងារទាំងអស់លើការបន្ធូរបន្ថយទ.ណ្ឌក.ម្ម បន្ទាប់ពីលោក Ayatollah បានចេញសេចក្តីថ្លែងការណ៍អំពី “កំហឹង និងការស្អ.ប់ខ្ពើ.ម របស់គាត់”។
គួររំលឹកថា ជម្លោះចុងក្រោយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់បានចាប់ផ្តើមនៅពេលដែលអ៊ីស្រាអែលបើកការវា.យប្រហា.រលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ និងហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួន ដោយអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងមេបញ្ជាការយោធាជាច្រើននាក់ត្រូវបានសម្លា..ប់។
ជាមួយគ្នានេះ បើតាមរបាយការណ៍បានឲ្យដឹងថា មានប្រជាជនស៊ីវិលរបស់អ៊ីរ៉ង់ប្រមាណ 610នាក់ និងអ៊ីស្រាអែលចំនួន 28នាក់ បានបា.ត់បង់ជីវិត ក្នុងកំឡុងពេលនៃការវា.យប្រ.ហារតាមផ្លូវអាកាស រយៈពេល12ថ្ងៃមកនេះរវាងប្រទេសទាំងពីរ៕










