ប្រទេសអូស្ត្រាលី ៖ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ទិដ្ឋាការពិសេសដល់ជ.នជាតិទូវ៉ាលូ អាចមករស់នៅប្រទេសស្ត្រាលីដោយស្របច្បាប់ដើម្បីគេចពីអាកាសធាតុក្តៅ និងគ្រោះធម្មជាតិ ។ រយៈពេល៨០ឆ្នាំទៀត ពលរដ្ឋទូវ៉ាលូពុំអាចរស់នៅប្រទេសរបស់ខ្លួនបានទេ ដោយសារបម្រែបម្រួលអាកាសធាតុនឹងធ្វើឱ្យប្រទេសដែនកោះនេះធ្លាក់ទៅក្រោមបាតសមុទ្រស្ទើរទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuIo9EOURF8g4SatIoX5PjXCwkTiqVvM4K0Fjfvz3wR5iV3U3u74_0l1XNWsG7iuEKxWz8QG0UHq2_-5FF9kLE1mgIyLXuNV25_hRWRYQ-gQd5__Ehaxzu2w7okbIvfE92HhvU4ToAf789LrWHTZpI1nwRGhmBWqm9wyvwHvKRN6o-7IND4Q4Hil8m-oZ3/s1090/image_2025-06-30_08-42-02.png
តាមសេចក្តីរាយការណ៍របស់ The Guardian ឱ្យដឹងថា ពលរដ្ឋម្នាក់ក្នុងចំណោម៣នាក់ មកពីប្រទេសទូវ៉ាលូ (Tuvalu) ដែលមានទីតាំងស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានស្នើសុំទិដ្ឋាការប្រភេទ «ភៀសខ្លួនពីការបម្រែបម្រួលអាកាសធាតុ» ដើម្បីមករស់នៅអូស្ត្រាលីដោយស្របច្បាប់ ។ កម្រិតទឹកសមុទ្រនៅប្រទេសទូវ៉ាលូ បានកើនឡើងខ្ពស់ និងគំរាមកំហែងដល់ឆ្នេរសមុទ្រប្រទេសនេះអស់ជាច្រើនឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGzs-Mqnf0UtbVay5AsbpZhv6mR4syiQ_gSHvQOck9quMxUfAP3nup-SSYd-VrAV6KGWxjUVXrI2sSzYeEDTKBq-pt3IO-WT1bvBBRRp8JMljZ44JIh5HaTW4NN5sWJn5_IBurpwWC0cFRSLq7r6ceSOVFoMPLkljbudIGAu1RtVB8CbZScy8PI3yL5-Zk/s2048/image_2025-06-30_08-41-59.png
ប្រទេសទូវ៉ាលូ បានរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់បំផុតនៅលើពិភពលោក ហើយពលរដ្ឋទូវ៉ាលូនឹងពុំអាចរស់នៅប្រទេសរបស់ខ្លួនបានទេនារយៈពេល៨០ឆ្នាំខាងមុខ ពីព្រោះប្រទេសដែនកោះនេះនឹងលិចទៅក្រោមបាតសមុទ្រស្ទើរទាំងស្រុង ។ ដូច្នេះ ពលរដ្ឋទូវ៉ាលូ ជាង៣,០០០នាក់ បានមកចូលរួមក្នុងគម្រោងស្នើសុំទិដ្ឋាការដំណាក់កាលទី១ ដើម្បីមានសិទ្ធិរស់នៅអូស្ត្រាលី ។ ចំនួនពលរដ្ឋទូវ៉ាលូមកស្នើសុំទិដ្ឋាការនេះ គឺស្មើម្នាក់ក្នុងចំណោមពលរដ្ឋ៣នាក់ ខណៈប្រទេសទូវ៉ាលូ មានពលរដ្ឋខ្ទង់ម៉ឺនប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTnDeHKLG_p_GkrKwPyTpVpcWLLbsbVwZQ86btAyzpx4WhzZMrhwRmxGN8QhT6fnsra7BtQza0tJpLrwLEJYoeT7o5xq8WuMovcGZHPMY2KdcA2ymVjuoWstY25KxV0gI9aVyo2zcdWXGbhq2FKWhFgHCQdev07RyHKWfsGmqAOLsufn8razHUacM2iWP/s1280/image_2025-06-30_08-41-58.png

ការធ្វើចំណាកស្រុករបស់ពលរដ្ឋទូវ៉ាលូមករស់នៅអូស្ត្រាលី ក្រោយពីរដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ទិដ្ឋាការឱ្យពលរដ្ឋទូវ៉ាលូមករស់នៅអូស្ត្រាលីដោយស្របច្បាប់ ចំនួន២៨០នាក់ក្នុង១ឆ្នាំ ក្រោមកិច្ចព្រមព្រៀងអន្តោប្រវេសន៍ដោយសារបម្រែបម្រួលអាកាសធាតុ ។ វាជាកិច្ចព្រមព្រៀងដំបូងលើពិភពលោក ដែលអនុញ្ញាតឱ្យពលរដ្ឋប្រទេសផ្សេងមករស់នៅទឹកដីអូស្ត្រាលី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWLcZSq-tw3vZ8J9no2ZTrBoTbA_LXWR2qkjKGeUOO4B0Fl4QmSCx2UuyzW9EnCI7poZNBqYESc6FbqGPZAzEhxSH_hW4CWRSVXpBfao3Fuan2vjTX3A0S2GjTJYRx1W5aqpwoi_H_GkJvUViSeOMVhtypzSUNkM_IJ73YVQFj9EvLV6ZMbOE0ldTDshz0/s1200/image_2025-06-30_08-41-57.png
មន្ត្រីក្រសួងការបរទេសអូស្ត្រាលីនិយាយថា អូស្ត្រាលីមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរដោយសារបម្រែបម្រួលអាកាសធាតុ ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋនៅប្រទេសរងផលប៉ះពាក់ដោយសារអាកាសធាតុ ជាពិសេស ប្រទេសនៅតំបន់ប៉ាស៊ីហ្វិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz6DkLcN2KyaoJN1ZUvzbftt1Cnxr3dntAoWdk8GowsLk22XqaUAeP_cvLZJ7xk5Ss9hOtFDUviIwg9z4h-jTmsWGObpnlqMop2l1A-fjajP9fmbXNJcIw83giRMPC1ZInDkvockc8mMFY5wg8smch8cHUJAVi332bYw0oAXllt-KOLTr7_IXcCtZK2xqE/s1536/image_2025-06-30_08-41-57%20(3).png

ចំណែកនាយករដ្ឋមន្ត្រីប្រទេសទូវ៉ាលូ លោក Feleti Teo ថ្លែងថា ៖ «នេះជាលើកដំបូងដែលអូស្ត្រាលីបានប្តេជ្ញាចិត្តតាមផ្លូវច្បាប់ជួយប្រទេសទូវ៉ាលូតាមការស្នើសុំ បន្ទាប់ពីទូវ៉ាលូប្រឈមនឹងគ្រោះធម្មជាតិ ជំងឺរាតត្បាត និងការឈ្លានពានកងទ័ព» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf8u9tZ6bDX5bWHTqWtSVYsrC-mM-SjFBjmdTuhOpARFLg8hWKsh1VYvN7RCqC1MPeBvD7K3zyF39-jYDtQAuB2JaMPglyYA8JlE1X8I9dU9V0ErCAChu8JWEZRTOBNywpo0eCIE2CZ-BLKHUaNzrp2aBuwdSkjD0BSGkLlc03dFYnXawuN0r-V6Ii148z/s1000/image_2025-06-30_08-41-57%20(2).png

គួរបញ្ជាក់ថា អូស្ត្រាលី និងទូវ៉ាលូ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Falepili កាលពីឆ្នាំ២០២៤ ដើម្បីបង្កើតទិដ្ឋាការថ្មីសម្រាប់ពលរដ្ឋទូវ៉ាលូ និងតម្រូវឱ្យបង់ប្រាក់ថ្លៃចុះឈ្មោះសុំទិដ្ឋាការ ចំនួន២៥ដុល្លារអូស្ត្រាលី (ឬ១៦ដុល្លារអាមេរិក) ។ ការចុះឈ្មោះសុំទិដ្ឋាការនឹងបញ្ចប់នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ ៕