ប្រទេសថៃ ៖ លោក វីរៈ ធីរ៉ាផាត់ អ្នកវិភាគថៃ និងជាសមាជិកគណៈកម្មការពិចារណាច្បាប់ថវិកា ដែលពលរដ្ឋថៃស្គាល់ជាទូទៅថា លោកសាស្ត្រាចារ្យ វីរៈ និយាយថា ស្ថានការណ៍ទូទៅរវាងប្រទេសកម្ពុជា និងថៃអាចល្អប្រសើរ បើមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុ.ធនឹងគ្មានប្រយោជន៍អ្វីទេ គឺមានតែអ្នករងរបួស និងស្លា.ប់ ។ នៅទីបំផុត ភាគីទាំងពីរនឹងចរចាគ្នារកដំណោះស្រាយ ទោះជាមានការប៉ះទង្គិចគ្នាខ្លាំងយ៉ាងណាក្តី ភាគីទាំងពីរត្រូវតែឈប់បា.ញ់ គ្រាន់តែអាចមានភាគីណាមួយចាញ់ប្រៀប ។.jpg)
ប្រទេសទាំងពីរនឹងពុំធ្វើសង្គ្រាមដើម្បីដណ្តើមទឹកដីឡើយ ហើយយើងពុំអាចប្រៀបធៀបជាមួយសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានទេ ។ កម្ពុជា និងថៃបានអះអាងខុសគ្នាពីខ្សែបន្ទាត់ព្រំដែន ហើយសូម្បីតែផែនទីក៏ប្រើប្រាស់ខុសគ្នាដែរ គឺប្រទេសទាំងពីរប្រើប្រាស់ផែនទីម្នាក់មួយ ។ កម្ពុជាពុំទទួលស្គាល់ផែនដីដែលថៃធ្វើខ្លួនឯង ហើយយើងនឹងរង់ចាំមើលថា តើភាគីទាំងពីរនឹងមានវិធានការអ្វីបន្ថែមទៀតដែរឬទេ?

លោកសាស្ត្រាចារ្យ វីរៈ បានអានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា គឺកម្ពុជាបានលើកឡើងពីបញ្ហាព្រំដែនជាមួយថៃកើតឡើងដោយសារអ្វី ។ កម្ពុជានៅតែប្រកាន់គោលជំហរដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ រីឯថៃនៅតែប្រកាន់គោលជំហរដដែល គឺពុំទទួលស្គាល់អំណាចរបស់តុលាការ ICJ ។
លោកសាស្ត្រាចារ្យបញ្ជាក់ថា កម្ពុជា និងថៃបានឆ្លងផុតស្ថានការណ៍តានតឹងខ្លាំងហើយ ដោយលោកប្រៀបធៀបទៅនឹងការយកអូសចេញពីគំនរភ្លើង ប៉ុន្តែគំនរភ្លើងនៅតែក្តៅ បើយើងប៉ះវា ។ បញ្ហារវាងកម្ពុជា-ថៃ ពុំដូចគ្នានឹងសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនទេ ពីព្រោះកម្ពុជាពុំបានឈ្លា.នពានថៃ កម្ពុជាប្រើប្រាស់ផែនទីរបស់បារាំង ខណៈថៃប្រើប្រាស់ផែនទីគូរដោយខ្លួនឯង ៕










