អ្នកនិពន្ធជនជាតិចិនភេទស្រីយ៉ាងហោចណាស់ ៣០នាក់ត្រូវបានអាជ្ញារធរចិនចាប់ខ្លួន បន្ទាប់ពីពួកគេបានសរសេ និងបោះពុម្ពសាច់រឿងBL (មនោសញ្ចេតនាបុរសនិងបុរស) បែបលក្ខណៈស្រើបស្រាល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidMfb4I2tA9sPRQ2KBr7HG1OmolfqUZo0hAadw0ki6nKbhj9rZVTiY-wa79b82B0zwvCYrMwTjp4AqS_8pTQ1FSMc27hS3pZNmBUzfA6VD4StEyjV8BpxJ__7_34pAaufcpwB7PTDbib7Kqg4PvAB7qLx2cymRQVDVKZYybXsctjVItKlXY1g1ZBa9NM5a/s1000/image_2025-07-04_13-53-30.png

ក្រៅពីត្រូវបានចាប់ខ្លួន ពួកគេប្រឈមមុខនឹងការចោ.ទប្រកាន់ផ្សេងបន្ថែមទៀត ក្រោមច្បាប់របស់ប្រទេសពីបទ “ផលិត និងចែកចាយសម្ភារៈអា.សអា.ភាស” ជាមួយនឹងការដាក់ទោសឲ្យជាប់ពន្ធនាគារលើសពី 10 ឆ្នាំសម្រាប់អ្នកដែលទទួលបានប្រាក់ចំណេញច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg0z7ps1ncU2LCK8x-vMkc8YIS7L6R8kQ5UJrzYVFrfSL6bbL1vfV0qcY-YQAc6kFnXsmYsPBv1JkBeBLiVtZ68L673y6IHNhP5LvZCUKj7-7VoOQccpYIyknXoj8uRPS-fZXfva2bg4t6v9crxFnVn155yslBUz2A1CdztNKVwimYretncUrbeb2hGnJC/s1240/image_2025-07-04_13-53-29.png

តាមប្រភពដដែលបានឲ្យដឹងថា អ្នកនិពន្ធស្រីៗដែលត្រូវបានអាជ្ញារធរចាប់ខ្លួនភាគច្រើនគឺជាស្ត្រីដែលមានវ័យខ្ទង់២០ឆ្នាំស្ដើង និងជាសិស្សនិស្សិតនៅសកលវិទ្យាល័យ។ ច្បាប់ចាប់ខ្លួននេះត្រូវបានធ្វើឡើងសម្រាប់ការបោះពុម្ពផ្សាយរឿងស្នេហាភេទដូចគ្នារវាងបុរសនិងបុរស ដែលឥឡូវនេះភាគច្រើនគេស្គាល់ថាជា “danmei” នៅលើវេទិកាប្រលោមលោក Haitang ដែលមានមូលដ្ឋាននៅតៃវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidJGQlUtaLMUHmDDA0CJCM2EPm8OKShnYq4JTFh05eJfVqzR7PoofwIxPVx3c2ubO4Cog1ptueQxa6n60Tg_dOYqovk_8i-DGdCdoFfD7YRWIEuSrVUUNJXZtKP1S8-KDxuUIbCl9kCfdEsi80ZDsQo_N5hHq_CJghXaX0Bl1fv597G5yGvO4JnFQ3Cyhi/s1280/photo_2025-07-03_15-27-51.jpg

ប្រភេទសាច់រឿង Danmei ត្រូវបានបំផុសគំនិតដោយតុក្កតាស្នេហារបស់ក្មេងប្រុសជប៉ុនបែបស្រើបស្រាល ដែលក្រោយមកបានក្លាយជាការពេញនិយមយ៉ាងខ្លាំង នៅក្នុងចំណោមស្ត្រីវ័យក្មេងរបស់ចិន តាមរយៈសាច់រឿងបែបច្នៃប្រឌិត និងតួអង្គសង្ហាៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK6FKKAEcEnKOdwcFem05cCUEk9bLxvWSwYsLAM83X7pVcd-zjyxWmKdGGrkjoS-QoZKzMLg977vt5RANAwjCdqd3PvycXal9hBsBWBW1gWpFs8STUJOfpDc8v5OqGkcbJBYuTj5p4r8UxorgVOVK5EZpdFsgqVBueCg_SqMrXytidSnqjirCYzmNwk4Bn/s899/photo_2025-07-03_15-27-51%20(3).jpg

អាជ្ញាធរចិនបានចោ.ទប្រកាន់ពួកគេពីបទបំពានច្បាប់ប្រឆាំងអំពើអាសអាភាសដ៏តឹងរ៉ឹងរបស់ប្រទេស ចិន ដែលដាក់ទោសដល់ការបង្កើត និងការចែកចាយខ្លឹមសារបែបអា.សអា.ភាស។ ការចាប់ខ្លួនបានចាប់ផ្តើមនៅដើមឆ្នាំ 2025 គឺជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធំ ដើម្បីគ្រប់គ្រងមាតិការអនឡាញ ដែលចាត់ទុកថាមានគ្រោះថ្នាក់ដល់អនីតិជន ឬផ្ទុយទៅនឹង “តម្លៃប្រពៃណី”នៅក្នុងប្រទេសចិន។ អ្នកនិពន្ធខ្លះឥឡូវប្រឈមនឹងការផាកពិន័យធ្ងន់ធ្ងរ ការរឹបអូសប្រាក់ចំណូល និងការផ្ដន្ទាទោសដាក់ពន្ធនាគារលើសពី ១០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAWa6_13pPncM3VLWrJz8oyxCb2IefaPNZq8cN8ubUBPIcbQhvWmtd6KRfvPKW2CsQn7xk2XGrblhyphenhyphen3v-50mc9SGCmNGyyhHY8V5BV0QcdLQe2Kwl2_N-Ec4pgO4BIOgIPgvwGwtKXO8IGHDG2xgt7MFg9tcZfjJ6_5fMf7tLXmr1O6k1fzKHkkW4wROsB/s400/photo_2025-07-03_15-27-51%20(2).jpg

ទោះបីជាការស្រឡាញ់ភេទដូចគ្នាមិនខុសច្បាប់នៅក្នុងប្រទេសចិនក៏ដោយ ប៉ុន្តែរឿងប្រឌិតបែប Danmei នេះបានក្លាយជាគោលដៅរំខានកាន់តែខ្លាំងឡើង ដោយសារតែអាជ្ញាធរចាត់ទុកវាថាជាការរំខានដល់បទដ្ឋានសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6CnOeyg_o3i32G0iVYx1by4fqLyzj2WXRBw9V0so_f5aAqQw1nXYUUa2XDumBlyH9FQetCVR1M6Vi_pcQ2BawM4lJ1Uh9c02IHFe23BLItYXwV194__iArK6KFd38Mfi0wCDXQnzk26ukhD3D4G8HJGp1o8p7GGI6eroNANAYDw3RUxwLkPi4AxhStNJ5/s640/photo_2025-07-03_15-27-50.jpg
គួរជម្រាបថា ការស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសចិនត្រូវបានគេទទួលស្គាល់ច្រើនចាបតាំងពីឆ្នាំ 1997 ប៉ុន្តែអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនត្រូវបានទទួលស្គាល់ទេ ហើយក៏មិនមានការការពារផ្លូវច្បាប់ដើម្បីការពារមនុស្ស LGBTQ+ ពីការរើសអើងឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSubzMnMxrxOHGBKq6D16Ti6yq9DC5NI6nktNYs8QHOde9zc8O4VYIZfItt-enzmD7BPGiv7Lkg22Yn-oxM_eXdX14XbpyUieaBxgv7U7ZXNiemlIddpWAgIu6rvHFyyxQsza22K0oiIiIjKNM8YqrhYDsBXo_4__xPGF7c3MlP2TmH4cgC-ckmXYFZq7j/s1280/photo_2025-07-03_15-27-52.jpg

ការចាប់ខ្លួនអ្នកនិពន្ធនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលពេញសហគមន៍ Danmei ដោយបានបំបិទមាត់អ្នកនិពន្ធជាច្រើន ព្រមទាំងបង្កើនការព្រួយបារម្ភអំពីសេរីភាពក្នុងការបញ្ចេញមតិ និងបង្កើនភាពតឹងរឹងខ្លាំងនៅក្នុងពិភពប្រលោមលោកបែបឌីជីថលរបស់ប្រទេសចិន៕