Home ព័ត៌មានអន្តរជាតិ ទិន្នផល Matcha របស់ជប៉ុនធ្លាក់ចុះខ្លាំង ខណៈតម្រូវការពិភពលោកកើនឡើងខ្ពស់

ទិន្នផល Matcha របស់ជប៉ុនធ្លាក់ចុះខ្លាំង ខណៈតម្រូវការពិភពលោកកើនឡើងខ្ពស់

34
0

យូជី៖ សីតុណ្ហភាពក្តៅខ្លាំងបានធ្វើឲ្យការផលិតតែបៃតង matcha របស់ជប៉ុនបានធ្លាក់ចុះក្នុងឆ្នាំនេះ។ ភាពខ្វះខាតនេះធ្វើឲ្យការផ្គត់ផ្គង់មានបញ្ហា និងធ្វើឲ្យតម្លៃឡើងខ្ពស់ ខណៈពេលដែលតម្រូវការពិភពលោកកើនឡើងយ៉ាងខ្លាំង។ កសិករ និងអ្នកនៅក្នុងឧស្សាហកម្មបាននិយាយថា នេះជាបញ្ហាធំបំផុតមួយសម្រាប់តែ matcha។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjf3Z5cqhYx7UTRAekheXW1OsbFj7Cquc1dGlKVpuHfmJ37Nay7cZv286Jv1TtyOkv-qWomYn9WmSQqebxYqxr4NKAJBY-yBeDp36-qsBqKHtvtKS35ti-d9Z6IPoifSIcsKXQ770d0umDqZ3PSWYXuJx6HjH7caLS3-Nd-H08xS6j77PCkQ_7iAuii77F/s1000/image_2025-07-04_16-23-17%20(2).png

តំបន់ Kyoto ផលិតបានប្រហែល ១⁄៤ ប៉ុណ្ណោះនៃតែ tencha សរុបរបស់ជប៉ុន (tencha គឺជាស្លឹកតែស្ងួត ដែលត្រូវគេកិនធ្វើជា matcha) ដែលនេះដោយសាររងរលកកំដៅយ៉ាងខ្លាំងកាលពីរដូវក្តៅឆ្នាំមុន។ ហើយវាក៏បណ្តាលឲ្យទិន្នផលធ្លាក់ចុះនៅក្នុងការប្រមូលផលនៅខែមេសា-ឧសភា ថ្មីៗនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmbj3I8bjnwvTXNGFKIi2m9IkNihzd23Y_tWUCS7dkGdQRL1DN837NvIsAcjQhoDTLBi8BeAJadUNLUSyrPpnA6ZzrWiw2GKWtgeJO_LcOStHtkNczuqA5ey0rpLQ37FuLTaTMA198pgT4cRnZ0nn5DjNs7agyaFmC1CL9OTTHlGCPMndszK6p-5Koodhn/s1500/image_2025-07-04_16-23-17%20(3).png

កសិករ Masahiro Yoshida ដែលជាជំនាន់ទី ៦ បាននិយាយថា នៅឆ្នាំនេះ គាត់អាចប្រមូលផល tencha បានតែ ១.៥ តោនប៉ុណ្ណោះ បន្ទាប់ពីឆ្នាំមុនប្រមូលបាន ២ តោន។ គាត់បាននិយាយពីមុខហាងរបស់គាត់នៅទីក្រុង Uji ដែលស្ថិតនៅភាគខាងត្បូងនៃ Kyoto ថា៖“រដូវក្តៅកន្លងមកក្តៅខ្លាំងណាស់ ដល់ថ្នាក់បំផ្លាញស្លឹកតែ។ ដូច្នេះយើងមិនអាចប្រមូលផលបានច្រើនដូចធម្មតាទេ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilRtOjTXLCzdteSGLBoA-9u2K5Xb1XYGcvUrPkKLPJiULQFCgV7QF384_XNo9M5M4RQCCZwHp78-IIAoz0t-24t-VWW3eOhJP2zjia1JzNm6jbPzTmjsl9FTiqdpQE1wLrPH68Pj7Dqp5Yf7sj-dbXNdP3ECoFAMEfoAA57z72T60mShkIp2-ObJoFi9nj/s1024/image_2025-07-04_16-23-17.png
បន្ទាប់ពីពិភពលោកចាប់អារម្មណ៍លើជម្រើសសុខភាព Matcha បានក្លាយជាភេសជ្ជៈពេញនិយម ក្នុងចំណោមអ្នកទិញជំនាន់ Gen Z និងសហសវត្សរ៍។ ពួកគេចង់បានអ្វីដែលល្អសម្រាប់សុខភាព ហើយ Matcha ជាជម្រើសល្អបំផុតសម្រាប់ពួកគេ ព្រោះថាមានជាតិកាហ្វេអ៊ីនខ្ពស់ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ ហាងកាហ្វេនានា ទូទាំងពិភពលោកក៏បានចាប់ផ្តើមលក់ភេសជ្ជៈពី matcha ផងដែរ ដូចជា matcha lattes, Matchaក្រឡុក និងបង្អែមផ្សេងៗទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaHk-almM8_5W4yGF84IGjfN3m3sRMJ_Cy6Wv_lRkXk1NgxHNOu92EnRoGrSn2caeng1tqi24ADRhPcXO6_BOzNWUAGno43naqHtElAB-Kt10jy-hVzTc9fhtnWQxLvOV4mJvXRdfXS8Ga82rOlz7aV8k40exEIQbCu0Akke6r0mOcYypvlvrnUVY-F1nu/s3000/image_2025-07-04_16-23-18.png

គេហទំព័រ Tealife ដែលមានមូលដ្ឋាននៅសិង្ហបុរីបាននិយាយថា តម្រូវការ matcha កាលពីឆ្នាំមុនបានកើនឡើងដល់ ១០ ដង ហើយនៅតែបន្តកើនឡើងទៀត។ តែបច្ចុប្បន្នទិន្នផលពីជប៉ុនវិញកំពុងធ្លាក់ចុះ។ លោក Yuki Ishii ដែលជាស្ថាបនិក Tealife បាននិយាយថា “ជាធម្មតា ខ្ញុំតែងតែអស់ស្តុក!”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3i-k7yJ-FyZ5kzevCr69WUrQywD9g1oRY58eV1wMTDmqWHVWaQ27Q4qX5-hHuYh4xnYpogi8Wm5KXVVNFW-5olEQREHqXzUHsvuPY92Mgb1bIx00z-hLLkwEsjGxhGGDUS0bXBNHOjMhVrKLJccNFYM0LetGOOX5KvCi7VfCsdl9K85uyqwKPoTsXa3UJ/s1200/image_2025-07-04_16-23-23%20(2).png

យោងតាមសមាគមផលិតកម្មតែជប៉ុន នៅឆ្នាំ ២០២៤ ប្រទេសនេះបានផលិតតែបាន ៥,៣៣៦ តោន ដែលកើនឡើងជិត ២.៧ ដង បើប្រៀបធៀបទៅនឹង ១០ ឆ្នាំមុន។ នេះដោយសារកសិករជាច្រើនបានប្តូរទៅដាំតែបៃតង។ ប៉ុន្តែទោះជាយ៉ាងណា សមាគមដដែលក៏បានព្យាករថា ទិន្នផលនៅឆ្នាំនេះអាចនឹងទាបជាងមុន ដោយសារបញ្ហាអាកាសធាតុ។ លោក Marc Falzon ដែលទិញតែពីកសិករ Uji សម្រាប់ក្រុមហ៊ុន Ooika Co នៅ New Jersey បាននិយាយថា “ខ្ញុំគិតថាមនុស្សជាច្រើនសង្ឃឹមថាផលិតកម្មនៅឆ្នាំនេះនឹងកើនខ្ពស់ ដើម្បីទប់ស្កាត់ការខ្វះខាត”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfTKva_SsQUI4jR8-EHEu03szNCJyCKm6qs0Xw8Rf6y_ACLsjHCCSk9xEVW9MxiL99kIEggGmBEvpIMCyTfBqBKYE0agup3Txol7ohq0amscL_7Jo0BYM8ddXrxJ4Pq2Yg1NZVzVsQrXK90J32P9GGsivfLKMY6oeBeos0Fl2ScR-kQjEL7ze1EjGoeaix/s880/image_2025-07-04_16-23-23%20(3).png

គូរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជប៉ុនបាននាំចេញតែបៃតង (រួមទាំង matcha) កើនឡើង ២៥% ក្នុងឆ្នាំ ២០២៤ ដល់ទៅ ៣៦.៤ ពាន់លានយ៉េន (ឬប្រហែល ២៥២ លានដុល្លារ)។ ការកើននេះបណ្តាលមកពីតម្រូវការតែបៃតងកើនឡើងក្នុងទម្រង់ម្សៅ។ ហើយបរិមាណ នៃការនាំចេញបានកើនឡើង ១៦% ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu53GGY5k-ACOoWi4NHu2QCBZGZUwUXqjV-cz_0Ww6eFed5NZxZGvFBOdKfTaetk2XfgkkHNi8M7ccl00gKVMyB5Pdpw669jkz8S9Yg2xDqrcx4Unfkm8bzMkhtmZovlv6TVJvPFW2pvjgGe_boZZuM7FIb1i5sGk4CrBfbw_FcgkLEiv9jn4p6MRd6WzG/s1024/image_2025-07-04_16-23-23.png

បច្ចុប្បន្នតម្លៃ tencha នៅទីក្រុង Kyoto ក្នុងខែឧសភា បានកើនដល់កម្រិតខ្ពស់បំផុត ជាមួយនិងតម្លៃ ៨,២៣៥ យ៉េនក្នុងមួយគីឡូក្រាម។ នេះបង្ហាញពីការកើន ១៧០% បើធៀបនឹងឆ្នាំមុន។ តម្លៃនេះក៏លើសពីកំណត់ត្រាចាស់ក្នុងឆ្នាំ ២០១៦ ផងដែរ ដែលតម្លៃ ៤,៨៦២ យ៉េន ក្នុងមួយគីឡូក្រាម៕