រាជធានីភ្នំពេញ ៖ មតិមហាជនជាច្រើនដែលជាអ្នករស់នៅ និងធ្វើដំណើរឆ្លងកាត់ម្ដុំផ្សារតាំងកសាង មុខព្រលានយន្តហោះពោធិ៍ចិនតុង ស្នើសុំទៅកាន់អាជ្ញាធរមូលដ្ឋាន ពិនិត្យមើលលទ្ធភាពក្នុងការលុប ឬរុះរើផ្លូវដែកដែលឈប់ប្រើប្រាស់ នៅចំពាក់កណ្ដាលផ្លូវចេញ ព្រោះវាតែងបង្ករគ្រោះថ្នាក់ជាញឹកញាប់ដល់អ្នកធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie1P7N8XLwSrNscoNTWMgQqdwfhYSgftkyq495TpIv5m_hYhMVL2bXbCYEESK1zSLJ1BS9Anii3Ems6fPXbRrkqNYchT5_Yl80EX37YVTWb0VXML_S_0j3UnC0s8eUw-fDwY1AQHmHTmn4SOKPmw_I_rmJIzN-emCRuHL4MYs9zIpHxyu-N8srKnzbtEpc/s1280/photo_2025-07-04_09-11-47.jpg

បន្ទាប់ពីយុវតីម្នាក់ដែលជានិស្សិតម្នាក់បានបា.ត់ប.ង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កំឡុងពេលមេឃភ្លៀង ដោយសារតែជិះម៉ូតូរអិលដួលជាមួយនឹងផ្លូវដែកដែលនៅចំកណ្ដាលផ្លូវ និងត្រូវបានរថយន្តមួយគ្រឿងដែលបើកបរនៅខាងក្រោយកិ.នពីលើបណ្ដាលឲ្យស្លា.ប់ភ្លាមៗ។ មហាជនជាច្រើន ជាពិសេសពលរដ្ឋ និងអាជីវករ នៅម្ដុំផ្សារតាំងកសាង ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ កាន់តែព្រួយបារម្ភខ្លាំងឡើង និងសំណូមពរទៅកាន់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យមើលលទ្ធភាពក្នុងការជួយសម្រួលលុបឲ្យជិត ឬរុះរើផ្លូវដែកនោះចេញតែម្ដង ដើម្បីកុំឲ្យគ្រោះថ្នាក់ដដែលៗកើតមានចំពោះអ្នកធ្វើដំណើរបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxS1QBAqcsY2l3DkMIWlVj0zlE4dUyc7sjHDHB7STzeAed6LuNn3QaNX67h4BDXC1TyPhD72e0kKZT5IX-hKyCuKItuhHoWjcxe8A52WsF-tv5zNpRHwEvlOCKL1mIYxXSIpCVZCRDOyfP4dnnBccEP8xIKP6LqeEP1JOCA_EbzMwzEHj8xpbOxI1-TS7w/s1280/photo_2025-07-04_09-11-48.jpg
គួរជម្រាបថា ផ្លូវដែកនេះគឺជាផ្លូវដែករបស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលលាតសន្ធឹងលើមហាវិថីសហព័ន្ធរុស្ស៊ី សម្រាប់រថភ្លើងធ្វើដំណើរចូលក្នុងអាកាសយានដ្ឋាន។ វាត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី១០ ខែមេសាឆ្នាំ ២០១៨។ តាមពិតផ្លូវដែកនេះ ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យចាក់បេតុង និងកៅស៊ូលុបរួចមកហើយនៅក្នុង២០២០ ដោយសារមិនសូវមានតម្រូវការប្រើប្រាស់ និងជាសំណូមពររបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCc-C_t9cyXVi9heeeeT4FHi4sLBlciw8KAsygMEh94V2ZMA5bZ8EKOlEWoItTq1rlnD4dFVIJPBiUThyphenhyphen68kOmNbcmTfmHQvtO0gRU_6ccr5nJJUEqilw_Ar4RhVxYH-y61YQX2XUWy_XPTAJ6_j7vjkmBmU7dJ8AhGgOVrf76OFHSWB-jnjfojQjonaZF/s837/photo_2025-07-04_09-11-50.jpg
ប៉ុន្តែទោះជាយ៉ាងណា ដោយសារតែវានៅសល់គម្លាត និងគ្រោងដែកនៅទីនោះដដែល ដូចនេះជាញឹកញាប់តែងមានម៉ូតូដែលជិះចូលចំផ្លូវនោះក្រឡាច់កង់ដួល ជាពិសេសនៅពេលមេឃភ្លៀងដែលដែកមានសភាពរលោង កាន់តែធ្វើឲ្យអ្នកធ្វើដំណើរដោយម៉ូតូងាយនឹងរអិលដួល និងកើតមានគ្រោះថ្នាក់ជារឿយៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivNvcs3Do0U2z7mJSPSIh8e3pQgZDMs16t6Scn27ZI4IT8ESEvgkLmEqs80HDdY6rJLtXS2amRHFG1HrJ5X1XZ9GswiCFo0EaRLCmjeoyIRjq2LwxCk3ettVEvSBq9aAdW7IqTe29ytEi6FLurxT-Uc8HVu3JZFXwtz8n7HeGvJ6SA3bwU_oWwzq2DGGmj/s1175/photo_2025-07-04_09-11-50%20(2).jpg

យោងតាមបញ្ហាខាងលើនេះ ជាមតិរបស់ពលរដ្ឋ សង្ឃឹមថាអាជ្ញាធរ និងរាជរដ្ឋាភិបាលនឹងពិនិត្យមើលលទ្ធភាពក្នុងការកែសម្រួលផ្លូវនេះឡើងវិញ ព្រោះបើមិនដូច្នេះទេ នៅថ្ងៃខាងមុខច្បាស់ជាកើតមានគ្រោះថ្នាក់ដោយសារមូលហេតុដដែលនេះជាបន្តទៀត៕