Home Blog Page 3

អភិបាលខេត្តតាកែវណែនាំអាជ្ញាធរហាមពលរដ្ឋជួលដីស្រែឱ្យជនបរទេសបង្កបង្កើនផល

0

ខេត្តតាកែវ ៖ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានណែនាំ និងហាមដាច់ខាតមិនឱ្យពលរដ្ឋខ្មែរដែលមានដីស្រែជាប់ព្រំដែនជាមួយប្រទេសវៀតណាម ជួលដីស្រែឱ្យជ.នជាតិវៀតណាមចូលមកបង្កបង្កើនផលទេ ហើយឯកឧត្តមអភិបាលខេត្តបានណែនាំឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងនៅតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឱ្យបានច្បាស់លាស់ ។ នេះបើយោងតាមសារសំឡេងរបស់ឯកឧត្តមអភិបាលខេត្ត កាលពីរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh21vgdp70i5XS8GTLhC24xd89cHwZ8QBmEQhWFT7Ie3hSi1d593tP8QfmzZAxkAt51T4tYd0UA19hVhdXTgECEiy3TpMoDz04sqFLpre36Goda7r7ASE_reJBPqjWz7b0-I71bl8ZdZDn9W-H_GKpLu0uIUC1VP8A2PGmZBNeviVpkrMJ1bejPYD30JPU/s1280/photo_2026-06-03_16-16-59%20(2).jpg

អភិបាលខេត្តតាកែវ មានប្រសាសន៍ថា កន្លងមក ក្រសួងមហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិតណែនាំដល់ខេត្តជាប់ព្រំដែនរួចរាល់ហើយ ពីការហាមឃាត់ការជួលដីស្រែនៅតាមបណ្ដោយព្រំដែនទៅឱ្យជនបរទេស ។ ដូច្នេះ អាជ្ញាធពាក់ព័ន្ធ រួមទាំងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែនត្រូវទប់ស្កាត់ និងពិនិត្យមើលករណីនេះ ឱ្យបានច្បាស់លាស់ និងណែនាំពលរដ្ឋដែលមានដីស្រែច្រើន កុំជួលឱ្យជនជាតិវៀតណាមចូលមកធ្វើ ពីព្រោះវាបង្កផលលំបាក និងនាំឱ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការជួលដីស្រែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLcMiLcY_ZV-6jholfvlCcWUlnOL9_3_j2u0rE0f7aW17iZ8sDTb7iEzqUaOnP0cwnorkQvxC0x_mp-M7ZGOQbJYNhTqo-59UCum_LyaqLCj3RWdP7-ZlrBLhCV6BDWCl5D2_V6WyiObbOgNXib9ExOlBrlldRYeeGXUxxh65vNIXm1BMe7L6glk_WAm0/s1024/photo_2026-06-03_16-16-59.jpg

លោកអភិបាលខេត្តសង្កត់ធ្ងន់ថា ៖ «ពាក់ព័ន្ធនឹងរឿងជួលដីស្រែឱ្យជនបរទេសនេះ ប្រសិនបើរកឃើញមានមន្រ្តីណាខ្វះការទទួលខុសត្រូវ ឬឃុបឃិតឱ្យមានការជួលដីស្រែទៅជនបរទេសចូលមកបង្កបង្កើនផល គឺត្រូវតែទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែង ឬអនុគ្រោះឡើយ» ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBjCtqu39brKR4N3bFbC76cE0RdLsJEe7w3HT0UqzpvveS3Pgy5uHqYkDvzutBqQb0P7FRKAttVG51sPN6j4CwD8bwqu40Cqcn02-2nHKMlGriZPg8_8iLerm_7CST83A3Ktanp_clzuJpupFh7dswz-9mpUximWyVFxgV7A8zvMyCblb-4ORqdUCU9yo/s1024/photo_2026-06-03_16-16-58%20(2).jpg

ក្រៅពីនេះ លោកអភិបាលខេត្តក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែន ដើម្បីធ្វើយ៉ាងណា ជំរុញឱ្យមានការអភិវឌ្ឍ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន ជាពិសេស ការកសាងផ្លូវក្រវាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXytlbv7MNo1m5KFJcR0zIAJxaPhpKyn5vro71sLHCalrLZuONc9iZo7-oXlEZxaDm4C6KY0K9IRutIDe82FA8JRU-j31vSHc9Wc_Z_vDg1m5e9y8vnT72SX5S1IwdxxmB-0ZvEDvbZY9tp0p5EPJPk0z8cQk4vPLo4avPO_-Gk8QZNV794KXgvQezfQ8/s1024/photo_2026-06-03_16-16-58.jpg

នេះជាការណែនាំយ៉ាងម៉ឺងម៉ាត់របស់អភិបាលខេត្តតាកែវ ទៅឱ្យកាន់អាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងបង្ហាញចំណាត់ការផ្លូវច្បាប់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg60wHqZJXA-bH_VDPQVXZaXzj2wtfady3YPTUw4JTCrR6RlcJ8NKVN5LnX82Ex1uxXkYtR2_3khvBh2EK3aKNwC9VHrCLh8fnWCtH5nv9mmIB9GT6j9YRaBVHBxidcOAjSz9qTNj_B3zmrxi2mhoH4vXgmE1CevPwanTRrsksB_Ktk24VrfJo9g2oSgY/s1024/photo_2026-06-03_16-16-57.jpg

Dilraba កាត់បន្ថយទទួលយកគម្រោងច្រើន រង់ចាំស្គ្រីបនិងតួអង្គបង្ហាញភាពវិជ្ជមានដល់សង្គម

0

ថ្មីៗនេះ Dilraba Dilmurat បានក្លាយជាតារាបង្ហាញម៉ូតសម្រាប់ទស្សនាវដ្តី Marie Claire ប្រចាំខែមិថុនា ឆ្នាំ២០២៦ ដែលជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងអាជីពម៉ូតរបស់នាង ខណៈដែលឥឡូវនេះ Dilraba បានបង្ហាញខ្លួននៅលើគម្របទស្សនាវដ្តីម៉ូតស្ត្រីដ៏មានកិត្យានុភាពបំផុតទាំង៥របស់ប្រទេសចិន (Vogue, Marie Claire, Harper’s Bazaar, Elle, Cosmopolitan)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-BKQpbs9hDR5GmaRGcMt58x0czYhnLl8S67VXBMNxYuEi51MBkyMJUwOMCgmaAeJzmbext5bC_zvAF-_fKmdWVScmCMfBqAMsXsuO82gextfnktSPqQiVE4YEolOA4cBl_OhCG7h8xD7M3Ml9dTf0W18KAE74XWtMsQztfCYAnoNerzKNvHO7KIoU-2A/s1440/SnapInsta_to_712287220_18321304624285197_1203096972504879937_n.jpg
នៅក្នុងបទសម្ភាសន៍នោះ Dilraba បានចែករំលែកអំពីការផ្លាស់ប្តូរនៅក្នុងការគិតរបស់នាងបន្ទាប់ពីនាងមានអាយុ ៣០ ឆ្នាំ។ នាងបាននិយាយថាកាលនាងមានអាយុ២០ឆ្នាំ នាងបានធ្វើផែនការជាច្រើនសម្រាប់អនាគត ដូចជា«នៅអាយុ ៣០ ឬ ៤០ឆ្នាំ ខ្ញុំនឹងត្រឡប់ទៅរកជីវិតផ្ទាល់ខ្លួនវិញ ហើយមានគ្រួសារផ្ទាល់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះនាងដឹងថារឿងទាំងនោះលែងសំខាន់ដូចពីមុនទៀតហើយ។ តារាស្រីរូបនេះបាននិយាយដោយធម្មតាថា ការមានផែនការមិនធានាថាអ្នកនឹងអាចអនុវត្តវាបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPf-lBeZW4hrDVLOCxk4sqD0lcFVN-S3GAl-1Zxjm02XtPnxJWsMDFFsv3q_6YUudICnJjnk7Bs8wzgUA2ir2GM2GGnxjhqdo8hSnYdXV9bg2DNBlXaKD1WL81aSfn9k4Y9lVjPHjxL5m8Qd_sJV_NsjG0PmUan3pbzlw9zprQKjva7jslnAq1D0DPEzw/s1379/SnapInsta_to_713043618_18321302671285197_5561013254167647252_n%20(2).jpg

នៅពេលសួរថា តើអ្វីដែលតម្រូវឲ្យមានភាពក្លាហានបំផុតដែលនាងត្រូវធ្វើនៅឆ្នាំនេះ Dilraba បានឆ្លើយតបថា វាជាការសម្រេចចិត្តអាជីពរបស់នាងថា «ខ្ញុំមិនបានប្រញាប់ប្រញាល់ចូលទៅក្នុងគម្រោងភាពយន្តណាមួយឡើយ។ ខ្ញុំចង់រង់ចាំស្គ្រីប និងតួអង្គដែលអាចបង្ហាញពីតម្លៃវិជ្ជមានដល់សង្គម»។
ចម្លើយនេះឆ្លុះបញ្ចាំងមួយផ្នែកអំពីទិសដៅបច្ចុប្បន្នរបស់តារាសម្តែងស្រីរូបនេះដែលមិនមែនដេញតាមបរិមាណស្នាដៃ ឬបង្ហាញខ្លួនជានិច្ចនៅលើអេក្រង់នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicDurv1vTekRaR8yZkd7DmQTmalfZgt_1245P1YtfuoIS9ZU4fw_NZ8QRwmL-p78dMyMKgXIEfSjUk6SA6HNRqTjjJnVG1XkbiBXtt-sMInq-qDwDKQQ8subXXfyQX6m0jQPe3ZEq5m64OLT4bEJcrM7uoWzOx4fkLki9tLgqhE8OoOU7NliYdg3Kq2bE/s1380/SnapInsta_to_713264634_18321302689285197_2466417366191232746_n%20(2).jpg
Dilraba បានទទួលស្គាល់ថា នាងមិនត្រឹមតែរីករាយនឹងភាពថ្មីថ្មោង និងបទពិសោធន៍ជីវិតដែលការសម្តែងនាំមកនោះទេ ប៉ុន្តែផ្ទុយទៅវិញ នាងកាន់តែមានការយល់ដឹងអំពីទំនួលខុសត្រូវសង្គមរបស់នាង ហើយចង់បង្កើតស្នាដៃដែលមានជម្រៅ និងតម្លៃ។ ក្នុងជីវិត Dilraba ក៏បានដឹងផងដែរថា ការស្រឡាញ់ខ្លួនឯងមិនមែនជារឿងអាត្មានិយមទេ ប៉ុន្តែជាសមត្ថភាពមួយ។ មានតែការថែរក្សាអារម្មណ៍របស់ខ្លួនឱ្យបានល្អ និងពង្រឹងពិភពខាងក្នុងរបស់ខ្លួនប៉ុណ្ណោះ ទើបអាចធ្វើឱ្យការងារដែលខ្លួនស្រឡាញ់ និងមនុស្សជុំវិញខ្លួនកាន់តែប្រសើរឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJM3Z59RjB7wUVk3svENW4Wor9gyKDZuV84ybJ3GLLRJLPu7OzX8Vt_jQDi8gV5DKtWkvnxH-d6iCKMW7kHw1aNnrMs2WL8bsaBt4zwDKIhXddTUhzMO_jhvIVSkuTMZfNX_qCDYkGixr_AXMwvSltIv2xF5OHngc4R-SwPQymq42JgtsEYtmaJLF9T8M/s1439/SnapInsta_to_714611280_18321304570285197_3931200445914578963_n.jpg

តារាសម្តែងវ័យ៣៤ឆ្នាំរូបនេះ ចង់រៀនជិះស្គីតប៊េត ជិះស្គីលើទឹកកក និងជិះស្គីលើទឹក ប៉ុន្តែក៏មានការព្រួយបារម្ភផងដែរថារបួសនឹងប៉ះពាល់ដល់ការងាររបស់នាង។ នាងជាមនុស្សដែលគោរពច្បាប់ និងអត់ធ្មត់ ប៉ុន្តែឥឡូវនេះនាងក៏បានរៀនអភ័យទោសឱ្យខ្លួនឯងនៅពេលវេលាត្រឹមត្រូវ ដោយស្ងប់ស្ងាត់ និងថ្នមៗផងដែរ។ គួរឱ្យដឹងថា Dilraba Dilmurat នឹងវិលត្រឡប់មកវិញក្នុងពេលឆាប់ៗនេះជាមួយនឹងរឿងភាគ «Duet in Blue » ដែលគ្រោងនឹងចាក់ផ្សាយនៅលើ iQiYi។ ខ្សែភាពយន្តនេះផ្តោតទៅលើស៊ើបអង្កេតទៅលើជម្រើស និងផ្លូវបំបែកដែលមនុស្សសម័យទំនើបប្រឈមមុខ ក៏ដូចជាឆ្លុះបញ្ចាំងពីផ្នែកមួយនៃការពិតរបស់ស្ត្រីសព្វថ្ងៃនេះ៕

Ji Chang Wook រងការចោ.ទប្រកាន់ថាគេ.ចពន្ធ ខណៈក្រុមហ៊ុនគ្រប់គ្រងបដិសេធ

0

សារព័ត៌មានកូរ៉េបានរាយការណ៍នៅថ្ងៃទី២ ខែមិថុនាថា តារាសម្តែងដ៏ពេញនិយម Ji Chang Wook បានក្លាយជាប្រធានបទនៃការស៊ើបអង្កេតពន្ធពិសេសមួយដោយសេវាពន្ធជាតិកូរ៉េ។អាជ្ញាធរបានរកឃើញភាពមិនប្រក្រតីជាច្រើននៅក្នុងការប្រកាសចំណូល និងចំណាយ ហើយបានសម្រេចចិត្តប្រមូលពន្ធដែលមិនបានបង់រាប់ពាន់លានវ៉ុន។ យុទ្ធនាការត្រួតពិនិត្យពន្ធពិសេសនេះត្រូវបានអនុវត្តយ៉ាងហ្មត់ចត់អស់រយៈពេលជាង ១០ ថ្ងៃ ដោយចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI8Hbp6LQzbh8_o-AuZbCmwyF4dZ_648FlKXYcNUvJNrFxPn4M_hPjVNh5QO6IOtbODF7TeBl7wWwGuuZTasFDA9JSbgTCp5aiaVOVKwm6cnGoyDkl-rUPECqw4GKfBUhIW-RHohofVgUNlRaFbWsGZZUwBtBxSferoYdqJq97Ea6Lvoj04yEU1L0PFJs/s1120/image_2026-06-03_11-12-29%20(3).png

នៅរសៀលថ្ងៃទី២ ខែមិថុនា ក្រុមហ៊ុនគ្រប់គ្រងរបស់ Ji Chang Wook គឺ Spring Company បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទាក់ទងនឹងការចោទប្រកាន់ពីការគេចវេសពន្ធប្រឆាំងនឹងតារាសម្តែងរូបនេះ។ ក្រុមហ៊ុនបានបញ្ជាក់ថា «យើងសូមអភ័យទោសដោយស្មោះស្ម័គ្រចំពោះការបង្កឱ្យមានការព្រួយបារម្ភដល់មនុស្សជាច្រើនទាក់ទងនឹងឧប្បត្តិហេតុនេះ។ ទោះជាយ៉ាងណាក៏ដោយ យើងចង់បញ្ជាក់ថា មិនមានការលាក់បាំងដោយចេតនានូវប្រាក់ចំណូល ឬ ការគេចពន្ធតាមរយៈមធ្យោបាយខុសច្បាប់ណាមួយឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9olhrrVfpXif9eNYIOPz_kdpTSXdY13qQKbOuMXaBaZANYOWD26dnFlSlzMwU7VWYT3X_qDvubmrs1WDO7cNCEHvh0EGXQ8cOuncleI91gFVW0VZL3b1-lQN5q-9r2tAsOEfb9kVyK2kE4mQ39S3SRzFxZFHbIPrtdWWb_UGleDLChfvB6WCQAs1TYRs/s2044/image_2026-06-03_11-12-25.png

របាយការណ៍ពីមុនបានបញ្ជាក់ថា ក្នុងអំឡុងពេលធ្វើសវនកម្ម អាជ្ញាធរពន្ធដារបានរកឃើញសូចនាករដែលគេជឿថាទាក់ទងនឹងការប្រកាសពន្ធមិនគ្រប់គ្រាន់ ឬការដោះស្រាយការចំណាយមិនត្រឹមត្រូវ។
ការចំណាយមួយចំនួនដែលតារាសម្តែងរូបនេះអះអាងថាជាការចំណាយស្របច្បាប់សម្រាប់សកម្មភាពសិល្បៈរបស់លោកត្រូវបានប្រកាសសម្រាប់គោលបំណងពន្ធដារ ប៉ុន្តែអាជ្ញាធរពន្ធដារបានវាយតម្លៃថាវាជាការចំណាយផ្ទាល់ខ្លួន ឬការចំណាយដែលមានសិទ្ធិទទួលបានក្រោមច្បាប់ពន្ធដារមិនច្បាស់លាស់ ដូច្នេះហើយទើបដាក់ពន្ធបន្ថែម។
ជាការឆ្លើយតប ភាគីរបស់ Ji Chang Wook បានពន្យល់ថា មិនមានការរំលោភច្បាប់ដោយចេតនានោះទេ។ ក្រុមហ៊ុន Spring បានបញ្ជាក់ថា «ក្នុងអំឡុងពេលនៃការធ្វើសវនកម្មពន្ធដារថ្មីៗនេះ ក្រុមហ៊ុនបានផ្តល់ឯកសារពាក់ព័ន្ធដោយមានតម្លាភាព និងបានសហការយ៉ាងពេញលេញជាមួយអាជ្ញាធរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy5IQApP0qMJsZX4sB3nzSg28bgMRIRoBgHGJ3T0iYyl33nFycPVXOj0eIw1deqE_WeaSjv5kwScNPUIZOFMzloFDEBL-sSkDZ2ADgljI1L7Zaz6fv79H-9j5NqysJnoxx1mHhL2TLdk9P-VKdFsdesvQVTsCCHXNR-ZkOINOFWY51ZoiaUlIu3XLVyK4/s1820/image_2026-06-03_11-12-26.png

ទោះជាយ៉ាងណាក៏ដោយ យើងបានសង្កេតឃើញភាពមិនស៊ីសង្វាក់គ្នារវាងក្រុមហ៊ុន និងអាជ្ញាធរពន្ធដារទាក់ទងនឹងការបកស្រាយ និងការអនុវត្តច្បាប់ពន្ធដារ ជាពិសេសទាក់ទងនឹងបញ្ហាចំណូលដែលទទួលបានពីសកម្មភាពសិល្បៈរបស់តារាសម្តែង។ យោងតាមគោលការណ៍នៃការយកពន្ធជាសារវន្ត តើចំណូលនេះគួរតែត្រូវបានសន្មតថាជារបស់បុគ្គល ឬនីតិបុគ្គលដែរឬទេ? ក្រុមហ៊ុនបានសង្កត់ធ្ងន់បន្ថែមទៀតថា «ទោះបីជាមានទស្សនៈខុសគ្នាក៏ដោយ ចាប់តាំងពីការបើកដំណើរការរបស់យើងក្នុងឆ្នាំ ២០០៨ យើងតែងតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ និងនីតិវិធីផ្លូវច្បាប់ទាំងអស់ទាក់ទងនឹងការយកពន្ធ ហើយពិចារណាលើការបំពេញកាតព្វកិច្ចពន្ធរបស់យើងដោយស្មោះត្រង់ជាអាទិភាពចម្បងរបស់យើង។ ដូច្នេះ យើងគោរពលទ្ធផលនៃការត្រួតពិនិត្យរបស់អាជ្ញាធរពន្ធដារជាតិ ហើយនឹងបង់ពន្ធត្រឡប់មកវិញពេញលេញតាមនីតិវិធីត្រឹមត្រូវ ដោយមិនបង្អង់យូរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Q68uUbWw2hFeWbyIqtEC2pR-brIGELsYLW7cM-xsSe5tWRK7jivqyVVx4-bDo1qTx08gX7PRsmUb5_L7OwY4NvlMKOPZ3pCWVhPT9l5S0WZgm4jRLUVxtQfVIRScuV7Gv3BOHGVz89FWh4XystWYCIl0aQHFbZN12M9M-FuTM-nJiQiHxWw9QJpkhW4/s1800/image_2026-06-03_11-12-27%20(2).png
សេចក្តីថ្លែងការណ៍នេះក៏បាននិយាយផងដែរថា ដើម្បីទប់ស្កាត់ឧប្បត្តិហេតុស្រដៀងគ្នានេះកុំឱ្យកើតឡើងនៅពេលអនាគត យើងនឹងធ្វើការពិនិត្យឡើងវិញយ៉ាងហ្មត់ចត់បន្ថែមទៀតអំពីប្រព័ន្ធគ្រប់គ្រងពន្ធដារ និងគណនេយ្យរបស់យើង។ យើងនឹងបន្តអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារទាំងអស់របស់យើង»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGxEdJIkWYUTdWbtIf2TTPyYKkCZKoU0UB95HCu1bLVpq8HV1AdlgohKOPxh2Se4-1CLTbSYP47oiDMSWnB-29YL_uRkWWi9NFPawvAJQdlHZZzqEolBC2NchxPRO9Ty8YMCWbxlc5HZDK4d62tZiXvC5mX6lANCCOccVLnJnY-rKeNGLsBSyYAtSeZWk/s1820/image_2026-06-03_11-12-27.png

    Ji Chang Wook បានបង្ហាញខ្លួនជាលើកដំបូងជាតារាសម្តែងក្នុងឆ្នាំ ២០០៨ ហើយទទួលបានប្រជាប្រិយភាពតាមរយៈរឿងភាគជាច្រើន។ បច្ចុប្បន្ន Ji Chang Wook កំពុងជួបជាមួយទស្សនិកជនតាមរយៈខ្សែភាពយន្ត zombie «Colony» ជាមួយតារាសម្តែង Jun Ji-hyunដែលបានចាក់បញ្ចាំងជាលើកដំបូងនៅថ្ងៃទី ២១ ខែឧសភានិងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង៕

អ្នកសិល្បៈច្រើនរូបប្រតិកម្មក្រោយ Dr. Tong ប្រកាសលុបវីដេអូចែករំលែកពីសុខភាព

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនបន្ទាប់ពី Dr. Tong (ប៊ុន តុងយី) ប្រកាសលុបចោលវីដេអូទាំងអស់ដែលធ្លាប់បានចែករំលែកនាពេលកន្លងមក។ ចំពោះមូលហេតុនៃការលុបនេះលោកបានបញ្ជាក់ថាដោយសារតែពុំទាន់មានលិខិតអនុញ្ញាតនិងស្របតាមគោលការណ៍របស់គណៈគ្រូពេទ្យកម្ពុជា។ ការប្រកាសនេះបានធ្វើឱ្យសាធារណជនមានការវែកញែកជាច្រើនរួមទាំងអ្នកសិល្បៈជាច្រើនរូបបានបញ្ចេញមតិប្រតិកម្មរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWOOGH3gJCaBSiKqBMMGlxPyoY-LcsadZPAXP522FxPFVRe_PtUtM-lHPZw198SlLTlT2UAf_GYqj5HXi5PRUS-1mgkXqJngcqA9FbdBgSvdxEKcT1-R2ZCI-gI2fIRlFBi8x3luBFZtcoGBGHqbYP1JI2m5woxCBDuLN-yc45qdNHGsf0dgs7jqSTp2o/s958/photo_2026-06-03_09-06-20.jpg

ជុំវិញការពិភាក្សារឿងនេះ ពិធីករ តាប៊ុយ បានលើកឡើងថា «បើមាតិកាជេរគ្នា គឺកាសួង support (គាំទ្រ) ព្រោះគាត់ចូលចិត្តទស្សនាហើយក៏ត្រៀមដាក់ទៅយូនីស្កូ»។ ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហាញការខកចិត្តពីព្រោះក្នុងនាមជាអ្នកម្តាយថ្មីថ្មោងនាងទទួលបានមេរៀនជាច្រើនពីការតាមដានអាការៈរបស់កូន។ អ្នកនាងបានសរសេរថា «បានការណែនាំ ពន្យល់ និងចែករំលែកច្រើនតាមរយៈvideo របស់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យដែលគាត់ធ្វើចែករំលែកតាមFb tik tok និយាយត្រង់ video ពួកគាត់ល្អណាស់ ជាក់ស្តែង ខ្ញុំម្តាយថ្មីថ្មោងពិតជាខ្វះបទពិសោធន៍ច្រើន និងឆាប់ភ័យតែពេលចូល research ផេកដែលពួកគាត់ចែករំលែកពិតជាជួយបានច្រើនធ្វើឱ្យយើងចេះតាមដានសុខភាពកូន ម្តាយ និងចែករំលែកចំណេះដឹងជាច្រើនទៀត»។ ពិធីការិនី បានចាត់ទុកថាការធ្វើបែបនេះគឺដើរត្រឡប់ទៅក្រោយវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5xmxJAHtLnsB4jhlJPgBP-Hrbykd4rULwDwcsuk59RBii2vLeFqDozziK6p1QZWs0jC0wF2gaCgeg90ylvPSPaXmISr3PUFCaakzt2dn4Hc4Kvzi8ZRleLrRhXHg3NhVFvuJ0crj0zcN67avpvjsKouOBIk1oREqhWONhqhxmL2_mhWCOM42Jq4M7P5g/s677/image_2026-06-03_08-49-39%20(2).png

ងាកមកកាន់លោក ទ្រី សក្កដា វិញបានលើកទឹកចិត្តទៅកាន់ Dr. Tong ថា «សម័យ Social Media (បណ្តាញសង្គម) ដើរដល់ណាហើយ ឬក៏ទាល់តែក្រសួងចាត់ចែងចុះទៅណែនាំតាមភូមិឃុំសង្កាត់ខេត្តផ្ទាល់តែម្តង។ បើថាគាត់ណែនាំហើយលើកប្រយោជន៍បុគ្គលមែន ក៏វានៅតែល្អ ខ្ញុំពេញចិត្ត ចែករំលែកចំណេះដឹងសុខភាពផង ជួយខ្លួនឯងផង។ សួរមើល ខុសត្រង់ណា ? សង្គមមួយនេះ ថ្មីរហូតអ៊ីចឹង ខ្ញុំក៏ដូចជាបងប្អូនខ្មែរនៅតែលើកទឹកចិត្តបងបន្តទៅមុខទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-zgJCOYeb49i8UzfOxONCUsaDGTqPWXPcBp-jGX5mSi8GHie00Q2tbvR3tPMh1JsYKgBIenyqz8Q1iHKoLX1cp3TkHCt172mCCZ6m5NJp74XdJf2OgVYGixN27rV-18cCUzQe2BQ3INbC50xEOrKUMxah7CS0LWaF9DQ3CH_YiO_hK5b1OvxWnTH0Pr0/s734/image_2026-06-03_08-49-45.png

មិនត្រឹមតែអ្នកសិល្បៈល្បីបានបង្ហាញប្រតិកម្មនិងមានភាពសោកសៅចំពោះ Dr. Tong ដែលមិនអាចចែករំលែកវីដេអូបន្តប៉ុណ្ណោះទេ ផេកគាំទ្រវិស័យបវរកញ្ញាក៏បានបញ្ចេញមតិប្រតិកម្មក្នុងរឿងនេះដូចគ្នា។ Review តាមអារម្មណ៍បានបោះសម្តីចំៗថា «តើឱ្យខ្ញុំសង្ឃឹមអីទៀតជាមួយប្រទេសកម្សត់មួយនេះ ? ពួកធ្វើមាតិកាអត់ប្រយោជន៍ ជេរគ្នា ឈ្លោះគ្នា បង្ហាញកេរ្តិ៍ ពេញបណ្តាញសង្គមអត់ឃើញ ខាងស្ថាប័នណាចេញអន្តរាគមន៍ចឹង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5jislinmTUUC2xrcn45Swkc0CC8KQySpWBaJxO3s99EqQb2c_N9N9zltl20nIBmwYNE9GHwgoK3HokhWoKYLrId7QITCfoIQi5sUpVWINIlA4tCd4qIkCWu3xj9XNky7Dj0JHu4eT4i7ruIaqCwSY8CiEmX3nlZIY2nfaFtH2TUyebq9RzFEoFVR3euw/s2048/image_2026-06-03_08-49-39%20(3).png
ចំណែកឯស្វាមីរបស់ ឌីជេ ណាណា បានលើកឡើងថា «វ៉ាវ វ៉ាវ វ៉ាវ…ខ្មែរធ្វើបាន…មោទនភាពជាអនេកប្បការគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ដោយសារវប្បធម៌ក្តិចត្រួយមួយនេះ ក្តិចត្រួយមួយគម្រាមម្ភៃ ស្ពៃទាំងអស់គ្នា…អ្នកចេះច្រើន កុំបង្រៀនអ្នកណាទាំងអស់ ហើយអ្នកមិនចេះសោះ បោកអ្នកអត់លទ្ធភាព»។

ជុំវិញភាពចម្រូងចម្រាសដែលកំពុងសាយភាពនៅលើបណ្តាញសង្គមដែលមានការមិនពេញចិត្តចំពោះក្រសួងសុខាភិបាល គណៈគ្រូពេទ្យកម្ពុជា បានចេញបកស្រាយទាក់ទងនឹងបញ្ហាដែលកំពុងកើតមាននេះ។ ក្នុងសារជូនដំណឹងនៅលើបណ្តាញសង្គមនាយប់ថ្ងៃទី២ មិថុនា គណៈគ្រូពេទ្យកម្ពុជា បានបញ្ជាក់ថា ដើម្បីរក្សាបាននូវកិត្តិយស សេចក្ដីថ្លៃថ្នូរ សុចរិតភាព និងទំនួលខុសត្រូវក្នុងវិជ្ជាជីវ:វេជ្ជសាស្ត្រ គ្រូពេទ្យត្រូវតែសិក្សាស្វែងយល់អំពីក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្រ្ត ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងប្រកាសស្តីពីការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាល។ ក្រមសីលធម៌ វិជ្ជាជីវៈអាចអនុញ្ញាត ឱ្យអ្នកវិជ្ជាជីវៈវេជ្ជសាស្រ្តចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព ការបង្ការជំងឺនានា តែមិនអនុញ្ញាតឱ្យផ្សព្វផ្សាយលើកដំកើនខ្លួនឯង ឬក្រុមរបស់ខ្លួនក្នុងគោលបំណងផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLSZ9pViMOYPBYCB2gB3Lg9VP5SywtSlTC25OmydrdaTm3Xn1er5R8RP9TM7KcsPjoRDg8kNssFl5vUXcdF830VOX8CXId3xTkbRboW7cq584apokQZC4LXPAk-EoX_-kGvfYwduPCGpfYFV7PfpODR2918siGpIvP7bn3EnX1Sasub8Q-DuSGMh1iP_4/s1280/photo_2026-06-03_09-06-23%20(2).jpg
នៅក្នុងវីដេអូមួយទៀត Dr. Tong បានទទួលស្គាល់ថាលោកពិតជាមានកំហុសពិតមែន ដោយសារតែវីដេអូដែលលោកបានបង្ហោះផ្សារភ្ជាប់ទៅនឹងការផ្សព្វផ្សាយផលិតផល ឬសា្ថប័នឯកជនណាមួយដែលមិនមានលិខិតអនុញ្ញាតដូចទៅនឹងអ្វីដែលគណៈគ្រូពេទ្យកម្ពុជា បានបញ្ជាក់៕

មាលា និង ស៊ីដនី ម៉ារិទ្ធ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃនៅមិនសុខ

0

តារាម៉ូដែលខ្មែរកាត់បារាំង មាលា និង ស៊ីដនី ម៉ារិទ្ធ ខ្មែរកាត់អាម៉េរិក និងជាម្ចាស់មកុដ Miss Planet International 2025 បានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីកូនកាត់ទាំងពីររូបនេះពួតដៃគ្នាបង្ហាញពីវប្បធម៌ខ្មែរនិងប្រាសាទខ្មែរដ៏ស្រស់ស្អាតគ្មានអ្វីប្រៀបផ្ទឹម។ រូបភាពដែលស្រស់ស្អាតជាង AI នេះបានធ្វើឱ្យផ្ទះលេខ២ក៏នៅមិនសុខចេញមកប្រតិកម្មយ៉ាងគគ្រឹងគគ្រេង។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8gJbxSEp5Qp2idbWSPb8wPgaxHCKS-Qlv8nzCB3jYFTe5pOlaXZKlI-iJrxdjzVgrflHEvxWG4EcUeS9PKLfINDzlxDr0lwiunLy4o_rAkMx3OUOna0E4wChUaC8tA63ndBsH943PznoENrNPCPnYsSdRHTu__gsNiXqtFbA1LcYUtJpadzZDU4Q9OjQ/s4096/image_2026-06-03_10-21-19.png
នាពេលថ្មីៗនេះនៅលើបណ្តាញសង្គមរបស់ មាលា និង ស៊ីដនី ម៉ារិទ្ធ បានបង្ហាញពីអ្នកទាំងពីរស្លៀកពាក់ស្បៃខ្មែរថតរូបនៅប្រាសាទអង្គរវត្តប្រកបដោយភាពទាក់ទាញ។ ជាមួយនឹងសំលៀកបំពាក់ស្បៃខ្មែរនិងរូបរាងដ៏ស្រស់ស្អាតរបស់ពួកគេបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាតិនិងអន្តរជាតិជាមួយនឹងខ្សែភ្នែកភ្ញាក់ផ្អើលនិងពេញចិត្ត។ ចំពោះពលរដ្ឋខ្មែរដែលដើរកម្សាន្តនៅពេលនោះក៏បានអរគុណមកកាន់ មាលា និង ស៊ីដនី ម៉ារិទ្ធ ដែលបានចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYrXX-s8t18pI7dgA8qezZY1gEzmaBlTFgag5Y1JT7UYt1SE7LO_GkM2lrQ3AxmZYo7B7I5oPYj4RMHq_reoO_gX_xDwYjxGyJJ9_0iksbPxl_RmwATh2Lb3Tx0EfzO_znVHsytDevBfs3NYLa5boHShDOOMGZIdVLbXTrtk6fw-Oc4H_ozAiiAFXSQqE/s4096/image_2026-06-03_10-21-22.png
 
មិនត្រឹមតែរូបភាពស្បៃខ្មែរនៅប្រាសាទអង្គរវត្តប៉ុណ្ណោះទេ រូបភាពរបស់ មាលា និង ស៊ីដនី ម៉ារិទ្ធ ដែលថតនៅប្រាសាទព្រះខ័នបានទាក់ទាញអារម្មណ៍អ្នកទស្សនាយ៉ាងឆាប់រហ័ស។ តាមការពិពណ៌នាបានបង្ហាញបង្ហាញថា  ក្រោមពន្លឺថ្ងៃដែលកំពុងរៀបលិច ក្នុងតំបន់ព្រះខ័ន មាលា និង ស៊ីដនី ម៉ារិទ្ធ ហាក់ដូចជាតួអង្គដែលដើរចេញពីរឿងព្រេងបុរាណខ្មែរ ស្លៀកសម្លៀកបំពាក់ប្រពៃណី ដ៏ស្រស់ស្អាត និងនាំយកសម្រស់នៃវប្បធម៌មកកាន់ពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieuAqDp8V_ZtxyRaoeGSDXBpUp5MvUFSp8t4HhrgaQMEx_f_L5WygcCrfce6_z3UKN2cDTdkbyVnrhBJEjTC9S1p3lrewDeqKCZLDCiSz9hejjZ8rgYlREqO6aRQDNRXBQRdsJurt0YRtKVHB9mnjG0pdB6wm0Wo5ZUhyoRF52B_RX0PFzhZ2EiL_QMVE/s4096/image_2026-06-03_10-21-26.png
 
រូបភាពដ៏ល្អឥតខ្ចោះរបស់ មាលា និង ស៊ីដនី ម៉ារិទ្ធ គឺពិតជាស្រស់ស្អាតនិងមានភាពរស់រវើកខ្លាំងសូម្បីតែរូបភាព AI ក៏មិនអាចស្អាតជាងអ្នកទាំងពីរបានដែរ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6DQjrZ0n4uePzgIeF0ojHkw3AnqhlfXj2FduyCX9TgolIWyFyvMPWNG8cDiXr3DMRIXCIRuvDFrPI_DAj3uycvu4XcBl3OXGoV4rnt8ZMXHVU5YH1CTEYh6-W5SegBywIyz5fTtJ4qkef_dGZrlsesOofMaS2KOrbhCLZsB3a8YgKqWTdkJlVAxg_KFw/s4096/image_2026-06-03_10-21-36.png
សម្រស់របស់ មាលា និង ស៊ីដនី ម៉ារិទ្ធ នៅក្នុងឈុតសំលៀកបំពាក់ខ្មែរអមដោយប្រាសាទកេរ្តិ៍មរតកពីដូនតាខ្មែរបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃនៅមិនសុខចូលមកខម្មិនយ៉ាងច្រើននៅលើបណ្តាញសង្គមរបស់ មាលា និង Miss Planet International 2025 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfhVrDmNwiTsgN5stcUffKftBreg0LGyHSqhHyDFIVI8017xGLeU0GlUZFUgThituaZsqnsNDaEZJa_2y5OV92qxKiEG6D04r0FdfFPTHlThWJozWtojLCJw0zhyagMo1R0NaGnKbEetM4KBEnTu-zjq0lpZM_d8U8hqoO696L1hEkFFIhYw6WKmntg1s/s4096/image_2026-06-03_10-21-39.png
 
មែនទែនទៅនេះមិនមែនជាលើកទី១នោះទេដែលអ្នកលេងបណ្តាញសង្គមថៃក្តៅក្រហាយ រាល់ពេល មាលា ឬ ស៊ីដនី រួមទាំងអ្នកសិល្បៈល្បីៗជាច្រើនទៀតស្លៀតឈុតបុរាណខ្មែរតែងតែមានគណនីបណ្តាញសង្គមជាច្រើនចូលមករំខានជាមួយនឹងមតិយោបល់ថា ជាឈុតថៃឬឌឺដងហៅកម្ពុជាថា scambodia  ទាំងមិនមើលប្រទេសខ្លួន​ឯងមានការ Scam ពេញទឹកពេញដីមិនលើកឡើងសូម្បីតាក់ស៊ី។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMes12x4VD0LULXewEQlU3oBh97Rw8obE3mgoeTDPNQjLu2ucfXJWJntOPxGFNpofYEIEvSp2HbP3J4RrJKSYa8bbql4rDRtm3G-6_fGAJpF2kSmixFQsfPNNhaJLN2cBaMFSMFVmKFdS6BmAy8myV4CJHnyJJsymBTdqZHnd_zIKgKkQhK5-Ldf9xlR4/s4096/image_2026-06-03_10-21-43.png
ឃើញផ្ទះលេខ២ចូលមកខម្មិនដាក់ មាលា និង ស៊ីដនី ម៉ារិទ្ធ អ្នកគាំទ្រអ្នកទាំងពីរក៏បានបញ្ចេញមតិដែរថា «ទីណាមាន វប្បធម៌ ប្រពៃណី កម្ពុជា ទីនោះតែងមានសៀមមកព្រូសជានិច្ច»។ ចំណែកឯទស្សនិកជនជាច្រើនទៀតបានសរសើរពីរូបភាពអ្នកទាំងពីរដែលមានភាពស្រស់ស្អាតដូចជាគំនូរផងដែរ៕

Jungkook បញ្ចេញកំ.ហឹងទៅកាន់អ្នកគាំទ្រងប់.ងល់ឈ្លក់.វង្វេងដែលនៅតាមដានលោកមិនព្រមឈប់

0

ថ្មីៗនេះ  Jungkook  សមាជិក BTS បានបង្កឱ្យមានការភ្ញាក់ផ្អើលដោយបានបង្ហោះវីដេអូបង្ហាញពីការខកចិត្តរបស់ខ្លួននៅលើ Instagram Story ។ ហេតុការណ៍ដែលធ្វើឱ្យ Jungkook ខឹងសម្បារនេះគឺបណ្តាលមកពីលោកបានចែករំលែកផែនការរបស់ខ្លួនក្នុងការរត់ហាត់ប្រាណតាមដងទន្លេហាន និងប្រាប់អ្នកគាំទ្រថាលោករីករាយក្នុងការថតរូប Selfie ជាមួយអ្នកណាដែលបានជួបខ្លួន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdMKfUpZFC3wyvuYrl_fhEg0Gqpjw575jsyfsOD9Zbm1D7bMFNWLuXviOM2hmYHTfjESUlR_RquU1A-4itJhDRSpmlm1mIhCdnVFYpQObHj3yrnzwOs_x3hGsR9JsFU74xL8dGObz56i5pTvPHl9jD-a4z9AJjEv5p0kMH0e-XS-_yTSZRPnvDFPAfvso/s1921/image_2026-06-02_16-24-21.png
ទោះបីជា Jungkook ពាក់ម៉ាស់ និងមួកដើម្បីបិទបាំងមុខនៅពេលចេញទៅក្រៅក៏ដោយ អ្នកគាំទ្រដែលមានសំណាងជាច្រើននៅតែស្គាល់តារាចម្រៀងរូបនេះ ដេញតាមលោក និងបានថតរូបជាមួយតារាល្បី Gen Z រូបនេះ។ Jungkook ពិតជារីករាយណាស់ ដែលលោកថែមទាំងបានរកឃើញមុំ និងពន្លឺដ៏ល្អបំផុត ដើម្បីឱ្យអ្នកគាំទ្រអាចថតរូបបានស្អាតឡូយជាមួយលោកទៀត។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4A_ssfYhEj2SBUvJOWGco6btrmIcP1rXi4XCfgh0dbicLXzDKnQD2KtFc8t48Cdytw6zJ2E1xOInB2vl1yJBVnY8O7oLetGpP58AxOYl_3j4_JqWVgAfGAXU9QeEntEoYeKVbcW6r4GHfjlyeERJWnf7i5_rG6MkhrfhzoRBUJcA790WYau5wRusUREQ/s1125/image_2026-06-02_13-19-12%20(2).png
យ៉ាងណាមិញ ក្នុងអំឡុងពេលរត់ហាត់ប្រាណ និងភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រ សមាជិកក្រុម BTS រូបនេះបានរកឃើញឧទាហរណ៍ជាច្រើននៃអ្នកគាំទ្រដែលតាមដាន និង បោះតង់នៅជិតផ្ទះឯកជនរបស់ខ្លួន។ ភ្លាមៗនោះ Jungkook បានបង្ហោះការព្រមានមួយនៅលើ Story របស់ខ្លួនដោយទាមទារឱ្យអ្នកគាំទ្រ Sasaeng បញ្ឈប់សកម្មភាពរបស់ពួកគេថា «ខ្ញុំមិនបានប្រាប់អ្នកឱ្យនៅក្បែរផ្ទះខ្ញុំទេ។ ឈប់ឥឡូវនេះ វាមិនល្អទេ ខ្ញុំនឹងបង្ហាញអ្នក ហើយបង្ហាញអត្តសញ្ញាណរបស់អ្នកជាសាធារណៈ»។ នៅក្នុងវីដេអូ តារាចម្រៀងដែលកើតនៅឆ្នាំ ១៩៩៧រូបនេះមិនអាចលាក់បាំងការមិនពេញចិត្តរបស់ខ្លួនបានទេ ដោយបានវាយអេក្រង់ទូរស័ព្ទរបស់លោកម្តងហើយម្តងទៀត។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6briqL2q28Az6p8n-xdRFUJBDkJJTccJnrj0108e7ukE0CZ_Yrx_rDs6huzWKpxlvzZ4zoUFet5KhMQErZktgYRYpiTKmUBYneFBdblsIR7rqVySKUihovy6jen3ZBCxlN97WR7SQpJ560koE3E6m9aM1uYFLyyBtqKlOqmg1MKrh_yyPdFjst5R4sVk/s1371/image_2026-06-02_16-24-20.png
វីដេអូមួយរបស់ Jungkook ដែលព្រមានអ្នកគាំទ្រងប់ងល់ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម និងបង្កឱ្យមានការពិភាក្សាយ៉ាងទូលំទូលាយ។ អ្នកគាំទ្រពិតប្រាកដបានថ្កោលទោសអាកប្បកិរិយាតាមដាន ការឈ្លានពានភាពឯកជនរបស់សិល្បករ និងផលប៉ះពាល់អវិជ្ជមានលើរូបភាពរបស់សហគមន៍ ARMY។ យោងតាមអ្នកប្រើប្រាស់អ៊ីនធឺណិត Jungkook មានភាពរួសរាយរាក់ទាក់ ដោយបង្ហាញពីកាលវិភាគរបស់លោកនិងប្រាស្រ័យទាក់ទង និងថតរូបជាមួយអ្នកគាំទ្រដោយរីករាយ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែចង់បានច្រើនជាងនេះ និងគំរាមកំហែងដល់សុវត្ថិភាពរបស់តារាល្បី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtSqtO2PxWl3wb3ObILCxq2FaHkFdWFDy0s-Ndh3Qu8utGYZ8cT_WVbbPKjCbsu8g47vuxXs1Yh6VGv1bIrxs04m-ZrtWaLDXM26oYF2vUYj9X4JPM-NX3qdDt-24w15C39oXs7g9MlR0Ylk1Pd0KaLO1K0gtcxSuGuVIj94UOJnE5TNf710rCVkBSjjQ/s1007/image_2026-06-02_13-19-13%20(2).png
 
កាលពីមុន Jungkook ត្រូវបានអ្នកគាំទ្រដែលចូលចិត្តរំខានឥតឈប់ឈរ ដែលថែមទាំងបានព្យាយាមចូលទៅក្នុងផ្ទះឯកជនរបស់លោកទៀតផង។ កាលពីខែមិថុនា ឆ្នាំ២០២៥ ស្ត្រីជនជាតិចិនម្នាក់ដែលមានអាយុជាង ៣០ ឆ្នាំត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទបញ្ចូលពាក្យសម្ងាត់សោទ្វារម្តងហើយម្តងទៀត ដើម្បីប៉ុនប៉ងចូលទៅក្នុងផ្ទះរបស់ Jungkook ។ បន្ទាប់មក នៅខែសីហា ឆ្នាំ២០២៦ ស្ត្រីម្នាក់ បានដើរតាមរថយន្តមួយគ្រឿងដោយចេតនាចូលទៅក្នុងចំណតរថយន្តនៃអគារដែល Jungkook ស្នាក់នៅ។ មិនត្រឹមតែពីរករណីនេះទេតែមានរឿងជាច្រើនទៀត Jungkook ប្រឈមនឹងសម្ពាធពីអ្នកគាំទ្រងប់ងប់ម្តងហើយម្តងទៀតដែលរំលោភលើឯកជនភាពរបស់គេ៕

ជូវី លីន និងសុង សុង លើកសរសើរ Jady និង M-Fatt គួរទទួលបានការគាំទ្រជាងនេះ

0

បទ «Way You Are» របស់ Jady សហការជាមួយនឹងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនដោយអ្នកលេងទិកតុកជាច្រើនបានលេងបទចម្រៀងនេះ។ ភាពជោគជ័យនិងសមត្ថភាពរបស់ Jady បានជំរុញឱ្យ ជូវី លីន លើកឡើងថា Jady គួរតែទទួលបានការគាំទ្រជាងនេះ ខណៈ សុងសុង ក៏គាំទ្រនិងបានលើកឡើងពីសមត្ថភាពសិល្បករម្នាក់ទៀតគឺ M-Fatt។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUI2tvLkph9nVYRjIuCLvsIEjbufHgZNjOSSi7uacoXjG9etazYx1vQGgNLYkJj2eE_BUvbNMptdzcBx4SGyvUhM1px-0oiqLAdYXt7wQKQG_yuOYxqBjc0w8ZQa2hnw05RZUQS_RO3tGFVtqD3TmPpBoUeG3j3hrurQRtAoyo4kfLHeK6hEr-dO4-nSI/s854/image_2026-06-02_16-09-30.png
នៅយប់ថ្ងៃទី១ ខែមិថុនា ជូវី លីន ស្រាប់តែបង្ហោះសំណេរជាភាសាអង់គ្លេសដែលមានន័យថា JADY គឺជាសិល្បកររស់រវើកដ៏ល្អបំផុតនៅក្នុងប្រទេសកម្ពុជា គ្មានដែនកំណត់។ ប៉ុន្តែតារាចម្រៀងរូបនេះនៅតែត្រូវបានគេមើលស្រាល។ ជូវី ថា Jady សមនឹងទទួលបានការទទួលស្គាល់ច្រើនជាងនេះហើយទស្សនិកជនគួរតែផ្តល់ឱ្យសិល្បកររូបនេះមានការប្រគំតន្ត្រីទោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmNdY8ScTVZWfv9W6vmwntSIx0sJTk46gQYhh7EyATc5XAtHgn_zs97UMY1cdJmea4j6KkEeT-2vZ5fLy2bB_FQl1R57VGZJqO56VA8vmIi8hQnbnIfYwjQmKVWudCDSxW4FvRCGLb5xRf-sBlu7lsGLfwpIIfD3OPjmIUZ7AlxcOS3_ShCiRwbxG25b8/s2048/image_2026-06-02_16-09-28.png

សំណេររបស់ ជូវី សុងសុង ដែលជាអតីតតារាចម្រៀងមួយរូបក៏បានបង្ហាញការគាំទ្រដូចគ្នា។ លោកបានសរសេរជាភាសាអង់គ្លេសដោយមានអត្ថន័យបន្ថែមថា «តាមទស្សនៈរបស់ខ្ញុំ គាត់ពិតជាមានសមត្ថភាពមែន ខ្ញុំស្រឡាញ់បុរសម្នាក់នោះ JADY។ គាត់ពូកែគ្រប់យ៉ាង ហើយមានម្នាក់ទៀតជា MFAT ពួកគេពិតជាមានទេពកោសល្យមែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRTpy_7TrhqxiAZPr_nI126OdFw454kaSrozEz2tXfNLg6f7iz1_14uRMGOVMyTYE9M4ClRH8S2UBTA-btkivqtCdPs4Icc1vO0B_y7l4uJmu_0_bYNdPt6oEDaAkdeLQgqQxP_fhZbV2a2svEZQBNBdKoavWLiJCo8QqoaydetiVpjAqTwhaYciwRFuM/s1364/image_2026-04-28_15-16-23%20(2).png
គួរឱ្យដឹងថា JADY មានបទចម្រៀងល្បីៗជាច្រើនបទទាំងបទទោលរួមទាំងការសហការជាមួយអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា និងបទ ស៊ីជម្ពូរ ជាមួយនឹង យូហៃ។ យ៉ាងណាដ្បិតតែមានបទចម្រៀងផ្ទុះនៅលើទីផ្សារប៉ុន្តែឈ្មោះរបស់លោកហាក់ដូចជានៅមានកម្រិតពុំទាន់ទូលំទូលាយខ្លាំងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_5ws4KWzcFt07V_Ff_Xu0b8uTgsTwc7Rn-Jvy-p_YQffl9xMSK6BZlPdCY-Vv-lH8uzP9P-wZWZcf9irHeJJ9n5XDnPPW_KeIO9erLKy3TSAFVW4059SBSCYFFN7nKKZ3uZ5uZoz6mwvBLzoSqz5CLUkW_hjYfUmOqL7qw1TUOuFSzUAmjk3PLcxdmZw/s2048/image_2026-06-02_16-08-34.png

ចំណែកឯ M-Fatt វិញនៅរយៈពេលចុងក្រោយនេះលោកបញ្ចេញស្នាដៃនៅពីក្រោយបទល្បីៗជាច្រើនក៏ដូចជាចូលរួមក្នុងកម្មវិធី The Next level Rapstar ។ កាលពីខែមេសា M-Fatt ទើបបានចេញផ្សាយបទថ្មីរបស់ខ្លួនមានចំណងជើងថា «សុំស្នេហ៍»។ សិល្បកររូបនេះក៏នៅពីក្រោយការផលិតបទមួយចំនួនរបស់ វណ្ណដា ផងដែរ៕

ភាពស្មោះត្រង់ធ្វើឱ្យ Huang Xiaoming ទទួលបានការស្រលាញ់រាប់អានពីមនុស្សជុំវិញខ្លួន

0

ថ្មីៗនេះ Huang Xiaoming បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ នៅពេលដែលមហាសេដ្ឋីផ្នែកកម្សាន្តរបស់ហុងកុងបានបង្ហាញថារូបគាត់បានយកតារាសម្តែង Huang Xiaoming មកធ្វើជាកូនប្រុសកាលពីជាង២០ ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCHHiPY9ukCWMHs0-XdMgtSwJ2AJ8RtMQwXnHf7MbIJiD-dizRgXtPGkouut2EhFxPc-yRDPvwgJm4p5rUL885rb6RYWaFj0P1_5MJiLWBWCAjRNydZx8az6bB_xrBvUY2Ia7VbQxiQinjvv6sV6ypyqv91Q0aB9aKxruSS5TgE2PlAjTpuXpceZHZ9hg/s1247/image_2025-11-14_14-40-43%20(2).png

លោកស្រី Tiffany Chen បានទទួលស្គាល់ថា បុគ្គលិកលក្ខណៈស្មោះត្រង់ និងមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ Huang Xiaoming បានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អមួយចំពោះខ្លួន។ នៅពេលណាដែលមាននរណាម្នាក់សុំជំនួយពីតារាប្រុសរូបនេះលោកស្ទើរតែមិនដែលបដិសេធឡើយហើយក៏មិនបានឱ្យតម្លៃលើលុយកាក់ច្រើនដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា វាគឺជាធម្មជាតិដ៏ស្រទន់ និងស្មោះត្រង់នេះហើយ ដែលធ្វើឱ្យ Huang Xiaoming ទទួលបានការស្រលាញ់យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTd_o-p1q-D3FXhNh9JzuVIg3Y-r8W7s8mWPClDO9DDOLkQqCNf7vRyUeZC5JfZq_l1_2riamgxjAf3lTBrvk_AcejM1N2i66x9IW_PQkX-1I55cfeMujbBJBhtI8r8lQFdQMZ3gYKcz4gQ5wCxa85I0rAZwalHQrt2tdA4lHmbdNMM8lRF-Z5gus_ijE/s2040/image_2026-04-07_16-16-35%20(2).png

ក្រុមហ៊ុនភាពយន្តជាច្រើនចង់សហការជាមួយតារាសម្តែងរូបនេះ ពីព្រោះលោកមានក្រមសីលធម៌ការងារល្អ តែងតែរួសរាយរាក់ទាក់ជាមួយបុគ្គលិក ហើយមិនទទួលរងនូវអាកប្បកិរិយាមិនសមរម្យពីតារាចម្រៀងល្បីនោះទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន សេចក្តីសប្បុរសរបស់ Huang Xiaoming ក៏ត្រូវបានបញ្ជាក់ដោយមិត្តភក្តិសិល្បករជាច្រើនរបស់លោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPYGBdJvshD8yT1tAvBagSmUHnS8j_lz3N7MvVyclQj7VIBXTVJXSh-xLDyXYft-e9o70KMVaDIDzBCaiZBcYWFXNnolbDlCE7fyR50SKBg98GryK2UTF4TvKiSixBG6gsFi_xzsbZXhYQOnPC3ELNLIFweDCC_faexaOQVaJucnurHHuZqlH_Z_Csy2U/s655/image_2026-05-13_16-05-55%20(5).png

ក្នុងអំឡុងពេលផ្សាយផ្ទាល់មួយកាលពីខែមករា តារាសម្តែង Li Yapeng បានរៀបរាប់ទាំងទឹកភ្នែកថា ប្រហែល ១០ ឆ្នាំមុន នៅពេលដែលលោកកំពុងឆ្លងកាត់ដំណាក់កាលដ៏អាក្រក់បំផុតនៃជីវិតរបស់ខ្លួន អាជីពបានដួលរលំ ហើយកំពុងជំពាក់បំណុលគេច្រើន លោកបានផ្ញើសារមិនច្បាស់លាស់មួយទៅកាន់ Huang Xiaoming ដើម្បីអង្វរសុំជំនួយ ដោយមិនបានបញ្ជាក់ពីចំនួនប្រាក់ដែលលោកត្រូវការ ឬពេលណាដែលលោកនឹងសងវាវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxO9w0bP148c2SeXn4zIFWOEPn2X76-LW5xD0tYSY_bVXU9hOMrKA9sbr16jwWPkWcW_xVup0oe6_i3sdSJlAgWrHAm-EW4_8tMeHgxO0sGWhqP5jPLr3PbrIel1h1hiwHJg7r0WMKlrWEUIGpY-XIW7jU4HhcdwFpV9-jtEme6tmWqahkaA2WsGZkhFs/s590/image_2026-06-02_11-49-51.png មិនដល់មួយនាទីក្រោយមក Huang Xiaoming បានឆ្លើយតបយ៉ាងខ្លីថា «សូមផ្ញើលេខគណនីរបស់អ្នកមកខ្ញុំ»។ នៅថ្ងៃដដែលនោះ ប្រាក់ចំនួន ៣ លានយ័នត្រូវបានផ្ទេរ។ ១០ឆ្នាំបានកន្លងផុតទៅ ហើយ Huang Xiaoming មិនដែលបានលើកឡើងជាមុនអំពីការសងបំណុលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfBMpFD4neAda2ubH5RK-A01cYA16NCH96J0hZMuLvaVaI06CCmD8N43jf_PtuW0ZsGqZOWhATRUub1gYjVnkRKyR4VZfAX4Gq1a66YgjxmUvfX_W0KpQmmdoGQmVZKZ7rsHvDKZ6wNx-Je0WQvbl3wudVXijkoBSBY-PIarNpgsu-plFqklUhi1lqEFc/s661/image_2026-05-13_16-05-56.png

Huang Xiaoming ផ្ទាល់ទទួលស្គាល់ថាមានមនុស្សជាច្រើនមករកលោកដើម្បីខ្ចីប្រាក់ ប៉ុន្តែលោកស្ទើរតែមិនដែលសុំសងវិញឡើយ។ នៅឆ្នាំ ២០១៩ នៅក្នុងកម្មវិធីមួយ Yang Zi បានធ្វើអត្ថាធិប្បាយលើ Huang Xiaoming ថា «គាត់ជាមនុស្សស្មោះត្រង់ណាស់ ខ្ញុំមានអារម្មណ៍ថាគាត់ពិតជាស្មោះត្រង់ និងសាមញ្ញដូចក្មេងប្រុសតូចម្នាក់»៕

ទេព បូព្រឹក្ស ចង្អុលទៅកាន់អ្នករិះគ.ន់ឱ្យជួយចែករំលែកវីដេអូផ្សព្វផ្សាយនៅអង្គរវត្តជាងអង្គុយចាំតែទើស

0

ពេលផ្សព្វផ្សាយអ្វីដែលជាអត្ថប្រយោជន៍សម្រាប់វប្បធម៌ជាតិអ្នករិះគន់មិនបានសរសើរឬចូលរួមសកម្មភាពគាំទ្រឡើយ។ ផ្ទុយទៅវិញគ្រាន់តែហូប ហ៊ីង និងជាស អ្នកមិនពេញចិត្តទាំងនោះអង្គុយចាំតែទើស។ ឃើញសកម្មភាពទាំងនេះ ទេព បូព្រឹក្ស បានឌឺដងទៅកាន់អ្នករិះគន់និងឱ្យពួកគេធ្វើខ្លួនឱ្យមានប្រយោជន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGh_PhH1JH-gESJ2xs0UWpOxZJ4_rGWlGQvTTgjasdni9RddeNxBmqQi4z-lQwapkzQSWRbz7KPTFY9Wh2yCbJbUpk3YTlDSfEYhlDw7Er8nev9zFb1XtrkUVfJswMO70Gcjs0kvAh7uAXE4DXKFUhe73lGY2jzJ36nlV07AtsNFiYLRS_Rz8DWfOJeSw/s2048/image_2026-05-23_16-49-35.png

កាលពីកន្លងមកនេះតារាចម្រៀង ទេព បូព្រឹក្ស បានធ្វើវីដេអូ Mukbang ពីការហូបហ៊ីងនិងជាស ដែលធ្វើឱ្យមនុស្សមួយចំនួនវែកញែកនិងរិះគន់មកកាន់តារាចម្រៀងរូបនេះដោយចាត់ទុកសកម្មភាពរបស់នាងមិនសមរម្យ។ អ្នករិះគន់ខ្លះថែមទាំងបោះសម្តីធ្ងន់ៗមកកាន់តារាចម្រៀងរូបនេះទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTvqcOqObOPZaEquo1LbiPD9F8pWiO_CXyit2-Qk43z6Qjggs99kjfgfDZa13wEDtABuTmG8-5m3pi_UGC3gO0P8qVLu_vwxD2uBiZMrAjAU2gf03cMSRkoqtrSlDYDDfix9iEwchRiJjjt1KYcP44zL9bADHAmYk9WpkFCZBNg1iHxD-_ZN3T3UBZXdo/s1280/image_2026-05-23_16-30-53.png

យ៉ាងណាមិញនាបំណាច់ខែឧសភា នេះតារាចម្រៀង ទេព បូព្រឹក្ស បានស្លៀកពាក់យ៉ាងស្រស់ស្អាតផ្សព្វផ្សាយតំបន់អង្គរបន្ថែមពីការចូលរួមលេង Trend បទ Hooligan ជាមួយនឹង ជី ដេវីត កន្លងមក។ វីដេអូដែលទើបបង្ហោះនេះ ទេព បូព្រឹក្ស បានសរសេរថា «សៀមរាប ទីក្រុងដ៏អស្ចារ្យ ឋានសួគ៌ក្រោមមេឃ មានរបស់ដែលមានតម្លៃជាច្រើននៅទីនេះ ដែលមានតែមួយលើលោក »។ នៅក្នុងវីដេអូនេះ ទេព បូព្រឹក្ស បានស្លៀកពាក់សម័យកាលខ្មែរបារាំង ដោយបានធ្វើដំណើរជុំវិញប្រាសាទតាមមធ្យោបាយតុកតុក។ ទេព បូព្រឹក្ស ក៏បានបង្ហាញពីម្ហូបអាហារផ្លែឈើឆ្ងាញ់ៗនៅតំបន់នោះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAJQosUY1V-Ir1yOgKmRR1F1D5XpbpiNtuM5yFAqiQ3T4qjjHadPri-izCIugLLwGcdsAhIxrpQ_s3m7mRkRZPQJxXBMXdV7yjyRsBLh6H4-Dus2k_lPn9-hfmWmX7YoKdVnv3plPNzMazD6djVulnOGnzPOqftW2ZcMZgG2Pa85nXha3bjsnlZnYzi7o/s2048/image_2026-05-23_16-34-26.png
ក្រៅពីចូលរួមផ្សព្វផ្សាយកន្លែងទេសចរណ៍នៅខេត្តសៀមរាប គណនីហ្វេកប៊ុករបស់តារាចម្រៀងរូបនេះក៏បានចង្អុលត្រង់ៗទៅកាន់អ្នករិះគន់នាងរឿងហូបជាសនិងហ៊ីងនាពេលកន្លងមក។

ទេព បូព្រឹក្ស បានសរសេរថា «សង្ឃឹមថាបងប្អូននឹងជួយស៊ែរ videoមួយនេះឱ្យដូចvideoញុំាហ៊ីងនិងជាសផងណា ហើយpageខ្លះដែលខំផុស video ញុំាហ៊ីងនិងជាសហ្នឹងក៏ជួយយកvideoបែបនេះទៅផុសផង ហើយអ្នកខំមិនជេដៀលខ្ញុំក្នុង videoហ៊ីងជាសទាំងប៉ុន្មានបើអត់បានទាន់ធ្វើអីចេញមួយរឿងទេ ចូលមកនេះជួយស៊ែរឱ្យមានប្រយោជន៍តិចមើល»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn9nlmDytX65pIAu9LPIMz-C7KJ8MR0IjVD5_wp9smyb-znhmyuTAsjmuQklAHfOQtipiT8ODVTocCKqS-IHR537o9LgsOtSZwlcpKPZMQ6x2WNdQ_fOHBpJh586GWiZ8C0e9hzv7_UEcYffakqFCFQvidSXaJmJ4TObU-bTpwZizyCqx2GgMA_ItrXIM/s2048/image_2026-05-23_16-34-27.png
នេះត្រូវបានចាត់ទុកថា ទេព បូព្រឹក្ស បានវាយបកទៅកាន់អ្នករិះគន់និងឱ្យពួកគេធ្វើខ្លួនឱ្យមានប្រយោជន៍ចូលរួមចែករំលែកវីដេអូរបស់នាងដែលផ្សព្វផ្សាយពីប្រាសាទអង្គរវត្ត ម្ហូបអាហារនៅទីនោះជាជាងអង្គុយចាំតែទើសនាងគ្រប់ពេលវេលាមិនលើកឡើងសូម្បីតែការហូបអីរបស់នាង៕

ការលុបចោលវីដេអូសុខភាពរបស់ Dr. Tong ក្លាយជារឿងដ៏ចម្រូងចម្រាស់ក្នុងបណ្ដាញសង្គម

0

ករណីដែល លោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី (Dr. Tong) ប្រកាសលុបរាល់វីដេអូអប់រំសុខភាពទាំងអស់ពីបណ្ដាញសង្គម តាមការណែនាំពីគណៈគ្រូពេទ្យកម្ពុជា បានក្លាយជាប្រធានបទក្តៅគគុក និងបង្កើតឱ្យមានការដេញដោលគ្នាយ៉ាងខ្លាំងពីសំណាក់មហាជន។ ការសម្រេចចិត្តដកខ្លឹមសារអប់រំទាំងនេះ បានឆ្លុះបញ្ចាំងពីក្តីបារម្ភជាថ្មីជុំវិញតុល្យភាពនៃសីលធម៌សង្គម ព្រមទាំងការអនុវត្តច្បាប់រវាងមាតិកាមានប្រយោជន៍ និងមាតិការបំពុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS0hsc8-GLgrzeGQD_xMr6HsQqF8r_b7125PwF00RaL-NCitnROOymAbV-nCrpYPZdN5FofCFSx9Ri3OM_5rMP1UxrvnE0Raz_L9_zNmLN5ghu0bGS45YHOc2KVP9ClYONtnCCy3taPzGPK9V1BInlJluKmLgPQ-0InehhQK1Ht3R-3H95cQkpwHa-kpo/s1280/photo_2026-06-03_09-06-23.jpg

បន្ទាប់ពីការប្រកាសរបស់ Dr. Tong កាលពីរសៀលថ្ងៃទី២ ខែមិថុនា នៅលើបណ្ដាញសង្គម សាធារណជនជាច្រើនបានសម្តែងការមិនពេញចិត្ត និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះចំណាត់ការរឹតបន្តឹងនេះ។ ប្រជាពលរដ្ឋបានលើកឡើងថា វីដេអូរបស់ Dr. Tong កន្លងមកមានសារៈសំខាន់ក្នុងការផ្តល់ចំណេះដឹងថែទាំសុខភាពទូទៅដល់ពលរដ្ឋទន់ខ្សោយដែលគ្មានលទ្ធភាពជួបគ្រូពេទ្យផ្ទាល់ ហើយអ្វីដែលធ្វើឱ្យមហាជនផ្ទុះការជជែកដេញដោលនោះគឺ «ស្តង់ដារនៃការគ្រប់គ្រងមាតិកា»។ ប្រជាពលរដ្ឋបានប្រៀបធៀបថា ខណៈពេលដែលមាតិកាអប់រំវិទ្យាសាស្ត្រ និងសុខភាពត្រូវបានតម្រូវឱ្យសុំច្បាប់អនុញ្ញាតយ៉ាងម៉ឺងម៉ាត់ ក្រុមអ្នកលក់ផលិតផលអនឡាញមួយចំនួនធំ ដែលផ្សព្វផ្សាយពាណិជ្ជកម្មភូតភរ បោកប្រាស់ និងពន្លើសការពិត បែរជាអាចឡាយ (Live) លក់ដូរ និងបំពុលសង្គមដោយសេរី ដោយមិនមានការរឹតបន្តឹង ឬលុបចោលឱ្យមានប្រសិទ្ធភាពដូចករណីនេះឡើយ។ ការណ៍នេះធ្វើឱ្យមហាជនបារម្ភថា សង្គមឌីជីថលនឹងសម្បូរទៅដោយព័ត៌មានមិនពិត និងខ្វះខាតមាតិកាមានតម្លៃអប់រំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieQmJ2SfmZTCKFykvZAhEcDUqAA57qDwEjiBgo_Q7-DxXHdduRM6UWbZ__A0-4N_nmcZf4hpniQz6m5gUqrM-tB30UwK7ilHihpQQERUGDE_tkzwWONjg3Tud9adxkBnK4LMZ562ypP39lHXLsoM-onNVjqMNjA0w5u3Q99dB-yNU8zIuwEzZ1RiRareg/s958/photo_2026-06-03_09-06-20.jpg

ជាការឆ្លើយតបទៅនឹងការវែកញែកនេះ គណៈគ្រូពេទ្យកម្ពុជា បានបញ្ជាក់ជំហរផ្លូវការថា រាល់ការណែនាំគឺធ្វើឡើងដើម្បីការពារតម្លៃនិងសេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈវេជ្ជសាស្ត្រតែប៉ុណ្ណោះ។ យោងតាមក្រមសីលធម៌ សមាជិកគ្រូពេទ្យទាំងអស់អាចចូលរួមផ្សព្វផ្សាយក្នុងគោលបំណងអប់រំសុខភាព និងបង្ការជំងឺបាន ប៉ុន្តែត្រូវបានបដិសេធដាច់ខាតចំពោះការផ្សព្វផ្សាយដែលក្នុងន័យ លើកតម្កើងខ្លួនឯង ឬក្រុមរបស់ខ្លួន ដើម្បីទាញរកផលប្រយោជន៍ពាណិជ្ជកម្មផ្ទាល់ខ្លួន។ លើសពីនេះ គណៈគ្រូពេទ្យបានសង្កត់ធ្ងន់ថា រាល់មាតិកាផ្សព្វផ្សាយក្នុងវិស័យសុខាភិបាល ត្រូវតែឆ្លងកាត់ការពិនិត្យ និងមានលិខិតអនុញ្ញាតត្រឹមត្រូវពីស្ថាប័នសមត្ថកិច្ចជាមុនសិន ដើម្បីធានាថាព័ត៌មានទាំងនោះត្រឹមត្រូវតាមបច្ចេកទេស និងមិនបង្កការភាន់ច្រឡំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA5LsiprnPVTZwM28NwTWG9UM40AElfBIsQNA-Qiknf1dFyglTyH8xArO8PhznYUwwIuedOCJVaqPKiEqirIhx7pQ-fcGYfku3OKW99zeFra_MjJ4wrmgz4MWSxpNnzrFABMBiI52mELdk-URYkeVRZ012icJ4WRWnSwSwFD33dpGSc_TCCVWgczSwpYk/s1280/photo_2026-06-03_09-06-23%20(2).jpg

ដោយឡែក ខាងភាគីលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី (Dr. Tong) វិញ លោកក៏បានបង្ហាញជំហរទន់ភ្លន់ និងសហការដោយការគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំវិជ្ជាជីវៈ។ លោកបានបញ្ជាក់ច្បាស់ថា មែនទែនទៅលោកពិតជាមានកំហុស ដោយសារតែលោកបានបង្ហោះវីដេអួដែលផ្សព្វផ្សាយអំពីផលិតផលមួយដែលមិនមានលិខិតអនុញ្ញាត ដូច្នេះលោកបានសម្រេចចិត្តលុបវីដេអូទាំងអស់ចេញពីគណនីផ្លូវការរបស់លោកតាមការណែនាំពីគណៈគ្រូពេទ្យ ដើម្បីកុំឱ្យមានការខុសឆ្គងបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT_lK-FxMYkx82ke0L8Qme2sx1o2Zck8S93w-ibQ9KvkeA3m0XygTl9oany92dxewthv5xez0CUz_Ih4dECtBRidUmtrYy-UuODgRBT7tTPQEIcs6VuL101hf0ip1xKUvVeUKZLie5IIJ8XJjEvEz8IK9Umg9WKWFAeATO6mlFipftOsagC3g1ZYdH6yI/s1280/photo_2026-06-03_09-06-22.jpg

សរុបមក បើទោះបីជាមានការចេញមុខបកស្រាយយ៉ាងច្បាស់លាស់ពីសំណាក់គណៈគ្រូពេទ្យកម្ពុជា ទៅលើទិដ្ឋភាពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងមានការទទួលស្គាល់កំហុសពីលោក Dr. Tong ក្នុងការលុបវីដេអូទាំងអស់ក៏ដោយ ក៏រឿងរ៉ាវនេះនៅតែបន្សល់ទុកនូវមន្ទិលសង្ស័យ និងការមិនអស់ចិត្តពីសំណាក់មហាជនដដែល។ ការណ៍នេះកើតមានដោយសារតែមហាជននៅតែមើលឃើញថា វិធានការរឹតបន្តឹងហាក់ដូចជាមានប្រសិទ្ធភាពខ្លាំងតែលើអ្នកផលិតមាតិកាអប់រំដែលមានប្រយោជន៍ ចំណែកឯក្រុមអាជីវករអនឡាញដែលបំផ្លិចបំផ្លាញសីលធម៌សង្គម និងផ្សព្វផ្សាយបោកប្រាស់ បែរជាបន្តមានសេរីភាពយ៉ាងទូលំទូលាយ៕