Home Blog Page 4

មិនត្រឹមតែល្បីខាងរ៉េប វណ្ណដា ត្រូវបានគេទម្លាយថាពូកែធ្វើម្ហូបនិងមានរសជាតិឆ្ងាញ់

0

មួយរយៈពេលចុងក្រោយនេះ វណ្ណដា មិនត្រឹមតែចំណាយពេលដើរកម្សាន្តប៉ុណ្ណោះទេប៉ុន្តែគេបានឃើញតារារ៉េបរូបនេះឧស្សាហ៍បញ្ចេញថ្វីដៃធ្វើម្ហូបឱ្យមនុស្សជុំវិញខ្លួនញុំារួមទាំងសម្ងួតផ្លែឈើដោយខ្លួនឯងដើម្បីផឹកជំនួយសុខភាព។ លើសពីទៅទៀត វណ្ណដា ថែមទាំងត្រូវបានគេទម្លាយថាមិនមែនធ្វើម្ហូបហើយញុំាមិនកើតនោះទេប៉ុន្តែអាហារដែលលោកធ្វើគឺពិតជាមានរសជាតិឆ្ងាញ់ពិសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfHjA749925VxzhNXrT4vs-YM96JxHvNoJbRaNtEnHoTh9fILBlb4JM5Pc8vcz3T2wMWwoYiTiJFjarJhbFc3bK5OMS-6Vwdp0bznEWgpafjgQ0oEySs-ca_87d8aXm9DkgkI8DbarjqcKLVcQE7zwzU-UlwkTh-YxCE7CqvYoIg-7xI0umxBw-BalwI8/s1759/image_2026-06-02_14-28-38.png
ថ្មីៗនេះ វណ្ណដា បានទៅហាងអាហារមួយកន្លែងជាពិសេសលោកបានបញ្ចេញថ្វីដៃផ្ទាល់ខ្លួនតែម្តងជាមួយនឹងម្ហូបជាច្រើនមុខដោយមិនបានឱ្យចុងភៅចម្អិនឡើយ។ ការធ្វើបែបនេះដោយសារតែ វណ្ណដា និងម្ចាស់ហាងមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាហើយតារារ៉េបរូបនេះក៏បានណែនាំទីតាំងអាហារនេះទៅកាន់អ្នកគាំទ្ររបស់លោកតាមរយៈការបង្ហោះ Story។ វីដេអូរបស់ វណ្ណដា ដែលចូលទៅធ្វើម្ហូបទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមទិកតុក ជាមួយនឹងការបញ្ចញមតិយោបល់ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisju63g42qnFFKTh1Gd6p7GbqbFV3pm8vC2Kavi8evDL1ST1hcc-9fQIO7pXyAJ27Ud5QwzjpXf8IJ6Suwp48Nj4u2N3FZgMpX3CzdW3ktSolE8g14MvlUFpmWqHteeT9i4NtPc1bLaVjvzdRNE6yUpv-89FtSUaFg4S1s-l8j6aDRcMStENLz5_Y6-rY/s2048/image_2026-06-02_14-28-35.png

ការធ្វើម្ហូបរបស់ វណ្ណដា ក៏ត្រូវបានអ្នកគាំទ្រខម្មិនលេងសើចដែរថា លោកធ្វើហើយញុំាបានឬអត់ដោយសារតែ វណ្ណដា គឺជាតារារ៉េបជួរមុខដ៏មានឥទ្ធិពលដូច្នេះការធ្វើម្ហូបរបស់តារារ៉េបរូបនេះអាចនឹងធ្វើឱ្យទស្សនិកជនមួយចំនួនមិនជឿជាក់លើស្នាដៃរបស់លោក។ យ៉ាងណាមិញចម្ងល់របស់អ្នកគាំទ្រក៏អស់ការសង្ស័យក្រោយម្ចាស់ហាងបានបញ្ជាក់ការពិតថា វណ្ណដា គឺពិតជាចេះធ្វើម្ហូបពិតមែន ថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។

គណនី The2Sisters Restaurant បានឆ្លើយតបទៅនឹងការខម្មិនមួយថា «គាត់គឺពិតជាចេះធ្វើម្ហូបមែន ហើយឆ្ងាញ់ណាស់អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyyqAJAkPfN1AQuFf8W0k_6-N81ArN9lMoKGBVTg6m3PxjvlgWfH2sAtpoY0aU6qFl2ebED71mREmzUn6ZwvM95DaD5k0PeCH4DtxReRf4nzhjNxbZ7snFsM3ieMbJ8zlOEhLHMHIgGMUaPHklq_PNksUIm8nKT9YQ1sOS_FL8Pu6Atq8MOAJ8rt6DMAI/s2048/image_2026-06-02_14-28-37.png

កន្លងមកនេះ ក្នុងពេលសម្រាកលំហែនៅតាមតំបន់មាត់សមុទ្រ វណ្ណដា ក៏បានបញ្ចេញថ្វីដៃឱ្យមនុស្សជិតស្និទ្ធញុំាផងដែរ និងធ្លាប់ធ្វើម្ហូបឱ្យឪពុកខ្លួនពិសារទៀតក្នុងអំឡុងពេលគាត់ឡើងមកភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ កន្លងមក វណ្ណដា បានចិតផ្លែឈើនិងសម្ងួតដោយខ្លួនឯងផ្ទាល់ដើម្បីផឹកជំនួយដល់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-uzgTSkWcrH22Mka7MjNIsuM91Rgt0SBuFUu4u43Ee55Hej2Cnb8arr8ySTohpbtnU5LS5eOuJYtvJC9ChmZabcbpKB5SdVFU6IubRFjuFB2OAWsId5BgD6xrDmn57Qmcfu756XC4qc9flbQImp3MPijSXmrVcPIf__-ftdGh4wvxpgwU6BvxXxzAHGg/s1920/image_2026-06-02_14-28-38%20(2).png
នេះបញ្ជាក់ឱ្យឃើញថា មិនត្រឹមតែពូកែខាងតន្រ្តីប៉ុណ្ណោះទេប៉ុន្តែ វណ្ណដា ក៏ពូកែធ្វើម្ហូបមិនចាញ់នារីៗមួយចំនួនឡើយ។ លើសពីនេះទៅទៀត វណ្ណដា ក៏ធ្លាប់បានផ្តល់សម្ភាសន៍នាពេលកន្លងមកដែរថាស្រលាញ់មនុស្សស្រីដែលពូកែធ្វើម្ហូប៕

ជប៉ុនរឹតបន្តឹងការចោលសំរាមផ្តេសផ្តាសដោយផាកពិន័យជាសាច់ប្រាក់ពីពលរដ្ឋ និងភ្ញៀវទេសចរបរទេស

0

ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ស៊ិប៊ូយ៉ា (Shibuya) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្តវិធានការផាកពិន័យជាប្រាក់ចំនួន២,០០០យ៉េន (ឬ១៣ដុល្លារ) នៅនឹងកន្លែង ចំពោះពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរបរទេស ដែលបោះចោលសំរាមមិនត្រឹមត្រូវនៅលើដងផ្លូវ ឬតាមទីសាធារណៈ ។ ការពិន័យប្រាក់នេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់គ្នាបោះចោលសំរាមមានសណ្តាប់ធ្នាប់ និងជំរុញឱ្យតំបន់ស៊ិប៊ូយ៉ា មានបរិស្ថានស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS-IWqMjT7Zd8VxNEQv_RxLQnZgDhsnyxtHpxtHzbbL3CbH1Pmaev2R3X7QrezhUtnw6N-d84RzOqq-iABsuHJg2XUSIdCfZor1FJYXuRXbn-MfI1-DDylpHFNrKmEChoeB-pPbD8rziFlFBtqsmFy87ThjruHWwg44DzFDlxnF_OPXJvQK0UcBRxs77o/s1000/photo_2026-06-03_08-23-54%20(2).jpg

មន្ត្រីល្បាតចាប់ពី៥០នាក់ ទៅ៦០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីប្រជុំជន និងស្ថានីយរថភ្លើងនានា ដើម្បីតាមដាន និងត្រួតពិនិត្យស្ថានភាពរយៈពេល២៤ម៉ោង ដោយមានសិទ្ធិផាកពិន័យអ្នកបោះចោលសំរាមភ្លាមៗនៅនឹងកន្លែងតែម្តង ហើយពួកគេអាចនិយាយបានច្រើនភាសា ដូចជា ៖ អង់គ្លេស ចិន និងកូរ៉េ ទៅកាន់ភ្ញៀវទេសចរឱ្យយល់ពីច្បាប់ទម្លាប់ ។ លើសពីនេះ ដើម្បីឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស ក៏មានការផ្តល់ QR Code ដើម្បីឱ្យអ្នកប្រព្រឹត្តខុស ស្កេនបង់ប្រាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_PyrdHxvtgNgHnAucr7Mys7DyRcN603xvgo2gKoBuVuLfWvTfFsiaYndE3Y_OiRMQp3_EDmi-tYJDKFzTOToEoBn-C4aWwcDZsgB10Jt9S5ciApNZ-LdeaayCLBh43kEd3aiqIRYfCRFbzCtsIWZpumNTkHXNC8pzxSkP1hQBqdDfCDnHoF66HtSxGc/s1012/photo_2026-06-03_08-23-54.jpg

ក្រៅពីនេះ អាជ្ញាធរតំបន់ស៊ិប៊ូយ៉ា ក៏បានកំណត់វិធានការថ្មីតម្រូវឱ្យភោជនីយដ្ឋាន និងហាងលក់ភេសជ្ជៈក្នុងតំបន់ ត្រូវតែដាក់សំរាមនៅបរិវេណខាងមុខ ប្រសិនបើមិនអនុវត្តតាម នឹងត្រូវផាកពិន័យរហូតដល់៥០,០០០យ៉េន (ប្រមាណ៣២០ដុល្លារ) ។ វិធានការដ៏តឹងរ៉ឹងនេះធ្វើឡើងដោយសារតែបញ្ហាកំណើនសំរាមយ៉ាងគំហុកនៅលើដងផ្លូវ បន្ទាប់ពីចំនួនភ្ញៀវទេសចរកើនឡើងខ្លាំង ហើយដើរកម្សាន្តពេលរាត្រីជាមួយសំរាមរាយប៉ាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMLJKoewMTvAHglIts5HAtmPo3BoJW7P_G940bMrTf-bQXjPrbcLM21lqA-RkgIEtx69lLJoDuFoqNDfjgpXjjrQgJ2xcC9-z_v5U20Uf8lTyMKKNm5abLxL5AqNzkG0mEGmWQ_6Xgr57RqXXa1TjEkzO0K6UZJi8hPKmcZTn_GXpfIEVDPvgYGcOsXHI/s620/photo_2026-06-03_08-23-55%20(2).jpg
អាជ្ញាធរតំបន់ស៊ិប៊ូយ៉ា បានសំណូមពរទៅកាន់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស ចូលរួមបង្ហាញការទទួលខុសត្រូវចំពោះបរិស្ថានដោយទុកដាក់សំរាមក្នុងធុងត្រឹមត្រូវ ពីព្រោះតំបន់នេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6kzUw-RPaaEh9G2F31yDJZRyC2C9UPLE69jaTaUdYytX69mohaw0BlDF10ElhP-p012RgS0Q5Ce27PPvblklG5VFPcGgPLmEnqarjYpsHMi9SWZkegY5W_UqQ2btPTCPwP2YP6OixnYHyr3Mhyphenhyphenk9gaWnFstNTL_bB36Vm9BYlDYEupz6HA3s8o1RobHw/s960/photo_2026-06-03_08-23-55%20(3).jpg

ជុំវិញបញ្ហានេះ ភ្ញៀវទេសចរបរទេសបានបង្ហាញការគាំទ្រដើម្បីឱ្យមានភាពស្អាត និងរបៀបរៀបរយក្នុងទីប្រជុំជន ប៉ុន្តែខ្លះទៀត ចង់ឱ្យអាជ្ញាធរជប៉ុនដោះស្រាយបញ្ហាខ្វះខាតធុងសំរាមនៅទីសាធារណជាមុនសិន ហើយសរសេរអក្សរជាភាសាអង់គ្លេសដើម្បីបញ្ជាក់ពីការបែងចែកប្រភេទសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEfWPS5hJ8utnHO0oYZYjiguirqbxDhB7TM12yRxw8vCeMPUx8KGK4moO3jXSbSwqUUtO91J2DPjOIVYc-OBWlJu6B3nv_vHYBrjJNhxqrpAVEII-3kELeFiJgpw1xyqqTrVoSk7kI1JAsLBTuKs2L-bLxQ2fGp10xktt8A4a5CzvTuC0-AmYXUjibfWI/s1200/photo_2026-06-03_08-23-55.jpg

សូមរំឭកដែរថា តំបន់នេះមានពលរដ្ឋរស់នៅប្រមាណ២៤០,០០០នាក់ និងមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនលើសចំនួនពលរដ្ឋរហូតដល់ទ្វេដង ជាពិសេស បន្ទាប់ពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានភ្ញៀវទេសចរជាច្រើនមកកាន់ទីនេះ ។ កំណើនភ្ញៀវទេសចរនាំឱ្យមានបញ្ហាសំរាមកើនឡើងជាបន្តបន្ទាប់ បើទោះជាអាជ្ញាធរសំណូមពរឱ្យយកទៅបោះចោលនៅផ្ទះ ឬកន្លែងស្នាក់នៅក៏ដោយ ប៉ុន្តែមិនសូវមានអ្នកអនុវត្ត ទើបកំណត់វិធានការតឹងរ៉ឹង ៕

ប្រធានបទ «ពលករបរទេសដណ្តើមការងារនៅប្រទេសថៃ» កំពុងជជែកវែកញែកពេញបណ្តាញសង្គម

0

ការចោទប្រកាន់​ពីសំណាក់ពលរដ្ឋថៃថា ពលករ​បរទេស​ដណ្តើមការងារធ្វើរបស់ពលរដ្ឋក្នុងស្រុក បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយដែល​ផ្ទុះឡើងជាថ្មី​ និងជជែកពេញបណ្តាញសង្គម​ បន្ទាប់ពី​មានស្ត្រីជ.នជាតិថៃម្នាក់បានដើរចូលទៅចង្អុលមុខ និងសួរដេញដោលលោក Chadchart Sittipunt ដែលជាបេក្ខជនអភិបាលក្រុងបាងកក ដោយសួរ​ថា ហេតុអ្វីបណ្តោយឱ្យពលករបរទេសដណ្តើមមុខរបររបស់ពលរដ្ឋ ។ អ្នកវិភាគក៏បានវែកញែកពីបញ្ហានេះដែរ​ថា ថៃកំពុងខ្វះខាតពលករបរទេស​យ៉ាងខ្លាំង និងកុំឱ្យពលរដ្ឋចោទប្រកាន់បែបនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd-gq-Dr8FBvjrMuBdRVxol0bmckQSP7dSybymiDXu3wIyqqMkHJEbujMWwb6j50LSyFCUULPd4oQJ4NnEaji4j29StCpNzjPlOMpOnwoZ9yudX-93X2JF2CJjmjbwz2ahOaukbm4-UQLpFNtU643bDnek5gpRszEjDEIcvqWMoucRD_gVWJOrVNik_NY/s1280/photo_2026-06-03_08-20-11%20(2).jpg
អ្នកវិភាគឯករាជ្យថៃ លោក ណាត់ថាកន ថេវ៉ាគុន បានស្តីបន្ទោសខ្លាំងៗទៅកាន់ពលរដ្ឋថៃមួយចំនួនដែលចាត់ទុកពលករបរទេស ដូចជា ៖ មីយ៉ាន់ម៉ា ឡាវ កម្ពុជា និងវៀតណាម ចូលមកដណ្តើមការងារ ដោយបញ្ជាក់ថា មិនមែនជាការពិតឡើយ ពីព្រោះបច្ចុប្បន្ន ប្រទេសថៃកំពុងតែខ្វះខាតពលករបរទេសយ៉ាងខ្លាំង ខណៈពលរដ្ឋថៃមិនធ្វើការងារលំបាកៗ ឬហាលថ្ងៃ ហាលភ្លៀង ព្រមទាំងសួរថា តើអ្នកដែលមានទស្សនៈបែបនេះបានតាមដានស្ថានការណ៍សេដ្ឋកិច្ចកំពុងធ្លាក់ចុះដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeRjyHeqMrko6gWukJlTHW6HByfTCn0Puun2A0kn0BkXMA8QXAhT1XVSbz-xnJDfb_obIkZ0P3YEvCfbyWAoMPpyVpoqklrYkzFkCYX5SD0N75FNZYGPq18wPc3BOXFkugIBxXMOk1q40tDQArpCiKgftjaojy6HgIQoCNNjCBKva2SWY2Ozx-mySdEgY/s800/photo_2026-06-03_08-20-11%20(3).jpg

ការស្តីបន្ទោសពីអ្នកវិភាគឯករាជ្យនេះ បន្ទាប់ពីកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ពេលលោក Chadchart Sittipunt ចុះយុទ្ធនាការឃោសនាស្វែងរកសំឡេងគាំទ្រពីពលរដ្ឋដើម្បីឡើងកាន់តំណែងជាអភិបាលក្រុងបាងកកបន្តទៀត ស្រាប់តែមានស្ត្រីម្នាក់ស្រែកសួរថា «ហេតុអ្វីបណ្តោយឱ្យពលករបរទេសដណ្តើមការងារពលរដ្ឋថៃ?» ហើយស្ត្រីនេះថែមទាំងត្អូញត្អែរថា ខ្លួនធ្លាប់ដាក់ពាក្យបណ្តឹងជាច្រើនដងហើយ ប៉ុន្តែគ្មានដំណោះស្រាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyphenhyphen0It4LbUYRmLFICOriGZex8Y77SKIH7kn7_HRZpdRzR0oicXal0hVst_Cp5Mxrm1nn_oYYAXOXRFQG0PsEMFK5RDELxmbVqC8yoaFUKcTvc0rMUsxfg_hdrfDwMijgSXUTpC6aQFn-CxI_gKYEEvUu1rcqYBav0KyLKS3wtfaxAW_g3VjV3qQDJoONs/s770/photo_2026-06-03_08-20-11.jpg
លោក Chadchart ទទួលស្គាល់ពីពលរដ្ឋថៃបារម្ភខ្លាចពលករបរទេសដណ្តើមការងារ ប៉ុន្តែអភិបាលក្រុងគ្មានអំណាចចុះបង្ក្រាប ឬចាប់ខ្លួនពលករខុសច្បាប់ទេ គឺអាចធ្វើបានត្រឹមតែរៀបចំសណ្តាប់ធ្នាប់ គ្រប់គ្រងក្រុមអាជីវករលក់ដូរតាមចិញ្ចើមផ្លូវ និងសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ ។ ការអនុញ្ញាតឱ្យពលករបរទេសចូលមកធ្វើការ ឬចុះបង្ក្រាប គឺជាតួនាទីរបស់ក្រសួងការងារ និងសមត្ថកិច្ចអន្តោប្រវេសន៍ មិនមែនជាតួនាទីអភិបាលក្រុងទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNY61Ir2HF2GsTpiuA3KJ-9Sgp_xXSFeiEh4QGjTrQkj_lw4YSXIVzrJsjZ-1oVU86C031g6p4vmeAluiEpqYs9FJ8loNkSn8YIAK6to88GbeyX829XeTZ-aM4C6glZJpzR4zMDQKn4YDdq_Bt7s6Di8enQUYkQ3aQ8Zg3BGKHtNG4wcv3_57xAMC0VzQ/s1280/photo_2026-06-03_08-20-12%20(2).jpg
លោក ណាត់ថាកន អ្នកវិភាគឯករាជ្យហួសចិត្តយ៉ាងខ្លាំងដែលស្ត្រីរូបនេះ និងពលរដ្ឋផ្សេងទៀតគិតថា ពលករបរទេសជាអ្នកដណ្តើមការងារទៅវិញ ទាំងដែលពលរដ្ឋថៃខ្លួនឯងជ្រើសរើសតែការងារក្នុងម្លប់ ឬការងារមិនបញ្ចេញកម្លាំង ។ ការពិត ពលករបរទេសមកធ្វើការនៅប្រទេសថៃ គឺធ្វើតែការងារណាដែលពលរដ្ឋថៃមិនធ្វើ ដូចជា ៖ ការងារសំណង់ ឬការងារប្រើប្រាស់កម្លាំង កំពុងតែខ្វះខាតពលករយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit1UXPoXSWVdNEYeDQYpclpLZxIA5draA-zC9uVxpdel0w_2bEpQYd2tO8pMV1OknyNV9SMX14ybXDMaCdDjDUwEVTpqNZDhpP4M3xMJ-TNdGiOe6y_KpFsgo1FNaFrAv98MuBDmcMgXkmWGGVUpVESrY6a85WHqM9Y2CRbBjP1X7JRB_mPaUMj9GCDKA/s843/photo_2026-06-03_08-20-12%20(3).jpg
លោកថា អ្នកដែលចាត់ទុកពលករបរទេសដណ្តើមការងារ តើបានតាមដានពីស្ថាប័នឯកជនទទូចឱ្យរដ្ឋាភិបាលបន្តសុពលភាពប័ណ្ណការងារពលករបរទេសដែរឬទេ ដើម្បីឱ្យធ្វើការនៅថៃបន្តជួយស្រោចស្រង់សេដ្ឋកិច្ច? ប៉ុន្តែក្រុមជ្រុលនិយមបែរជាលើកឡើងពីវត្តមានពលករបរទេសធ្វើឱ្យពលរដ្ឋថៃបាត់បង់ការងារ ។ តាមពិត មិនគួរបារម្ភពីបញ្ហានេះទេ ដោយសារថៃចាំបាច់ត្រូវការពលករដោយខ្វះមិនបាន និងចង់ឱ្យដែលអ្នកស្រែកថាគ្មានការងារធ្វើដោយសារពលករបរទេសនោះ គួរទៅធ្វើការសំណង់ ឬការងារដែលពលករបរទេសធ្លាប់ធ្វើ ដើម្បីកុំឱ្យលើកឡើងដដែលៗ ហើយសារព័ត៌មាននានាយកទៅចុះផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1lg7yfa0X8_csQsnmnyRgqPQrVKKnf4nWFiwiDZcs76xMURJq5Ii1A7GN_eFZfiu0l6dvIrpEhuqoFIW1LbIC45pqYyBORmPHD370zE3dXVZ2eDXtldYAeqHZP7ZMhYdo-xxS9BOGGfORp4a1xBs9MUEtU518leNtD4QrLeSo1rp_ikt5ftTyeKmacaE/s1280/photo_2026-06-03_08-20-12.jpg

គួរបញ្ជាក់ថា ពលរដ្ឋថៃមួយចំនួនបានចាត់ទុកពលករបរទេសដណ្តើមការងារ និងមុខរបរក្នុងស្រុក ហើយតែងតែរាយការណ៍ទៅសមត្ថកិច្ចឱ្យមកត្រួតពិនិត្យដល់ទីកន្លែងស្នាក់នៅរបស់ពលករ ឬចាប់ខ្លួនជាបន្តបន្ទាប់ ប្រសិនបើរកឃើញគ្មានឯកសារស្របច្បាប់ ។ រីឯអ្នកវិភាគ ឬអ្នកជំនាញសេដ្ឋកិច្ចមិនយល់ស្របទេ ពីព្រោះវាគ្រាន់តែជាការចោទប្រកាន់ ផ្ទុយទៅវិញ ពលករបរទេសបានធ្វើការជួយជំរុញសេដ្ឋកិច្ចថៃរហូតមក ខណៈពលរដ្ឋថៃរើសអើងការងារ ៕

អានុទីន ឆ្លើយទាំងភ័យថា “មិនដឹង” និងមិនទាន់ត្រៀមខ្លួនរួចរាល់ ក្រោយកម្ពុជាបបួលឡើងតុលាការ UN

0

និយាយឲ្យតែបានៗដូចក្មេងបៀមដៃ! នាយករដ្ឋមន្រ្តីថៃ ​Anutin Charnvirakul ​បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានទាំងវង្វេងវង្វាន់ថា លោក “មិនទាន់បានដឹង” ពីចំណាត់ការផ្លូវច្បាប់របស់កម្ពុជាឡើយ ហើយភាគីថៃក៏មិនទាន់បានត្រៀមខ្លួន ឬកំណត់ពេលវេលាជាក់លាក់ណាមួយ ដើម្បីតបតទៅកាន់កម្ពុជាវិញនោះដែរ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសក្តែងៗពីការបង្ខំថៃឡើងដោះស្រាយបញ្ហាដែនសមុទ្រលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyCMiwzhJH5EG3eDaHEBnBXYiI0udlH7e1lS-U4f1ln_oBX0cV7s07tP08tm8vVMnGr5q8y03WXmLBHPrFeUhk8rsvRITcUPBT5CUdguxvQVW-jVL0gFaJruAvMDqoG99tUIJREL1wq-pwMqQS2JT1Jm_JspUuz608Gz8PRBE1N3RqeKhijp6Yb5h2e4Q/s750/photo_2026-06-02_16-08-07.jpg
 
យោងតាមសេចក្តីរាយការណ៍បន្ទាន់ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិល្បីៗ រួមមាន Reuters និង The Straits Times បានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសជាប្រវត្តិសាស្ត្រក្នុងការផ្ញើលិខិតផ្លូវការទៅកាន់អង្គការសហប្រជាជាតិ (UN) ដើម្បីបើកដំណើរការ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញា UNCLOS ប្រឆាំងនឹងថៃ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានចេញមុខមកឆ្លើយតបទាំងភាពស្រពិចស្រពិល និងស្រឡាំងកាំងជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGgEBXznmnCe3q-gaNwguls3ULcFg7XSEUJoO2h-VSrIwLHAXG1MuxV9uTSHaTeV2OL204-gfvbhKT6Z2_rDTuJjBoiqPVvx9OjDn14UAGxQDOYp0OadEbSYoLyAwA0r4Nmf6mrfDyEka_1bR9uJ4xzhCgSrTqjbyf5tX5E46XQcwkwCRy5WO81eOUNX0/s1024/photo_2026-06-02_13-15-22.jpg

នៅក្នុងកិច្ចសម្ភាសន៍នាវេលារសៀលថ្ងៃអង្គារនេះ លោក Anutin បានព្យាយាមគេចវេសពីសំណួរអ្នកកាសែត ដោយថ្លែងថា រដ្ឋាភិបាលថៃមិនទាន់ទទួលបានលិខិតផ្លូវការ ឬដឹងព័ត៌មានលម្អិតជុំវិញការប្ដឹងផ្ដល់នេះនៅឡើយទេ។ មេដឹកនាំថៃរូបនេះបានត្រឹមតែបញ្ជាក់យ៉ាងខ្លី និងបង្ហាញពីភាពទន់ជ្រាយខាងយុទ្ធសាស្ត្រថា «ប្រទេសថៃមិនទាន់បានកំណត់ពេលវេលាជាក់លាក់ ថានឹងត្រូវបន្តទៅមុខ ឬរៀបចំផែនការតបតយ៉ាងណាឡើយ»។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoyIWyssPrlGh8CGUcpCOSPso33JJEF2KNypyYMny2HfXYRGwaTXtLLXAO1bNw0zCfEFF60N3MftOKVv9EI9zI9FNOFv6cCRSallyG26mTi_DpiRmZt6iTFwmd_43YrCg7TJ5FfFLSV0U60zVC0HuyYCB5HIhi8eJ7cyC81S8nWMSgF6l7OYpMhnsVmw/s628/photo_2026-06-02_13-15-22%20(2).jpg
ជំហរវង្វេងវង្វាន់នេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃកំពុងតែខ្វះការត្រៀមលក្ខណៈ និងភ័យខ្លាចចំពោះការដេញដោលតាមផ្លូវច្បាប់សមុទ្រអន្តរជាតិ OCA តម្លៃ ៣០០ ប៊ីលីយោដុល្លារ ដែលខ្លួនបានបង្កឡើង។ ខណៈពេលដែលក្រសួងការបរទេសថៃ បន្តរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ហ៊ានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីការពារខ្លួន ក្រុមអ្នកជំនាញច្បាប់អន្តរជាតិបានគូសបញ្ជាក់ថា ភាពមិនច្បាស់លាស់ និងការឆ្លើយថា «មិនដឹង» របស់លោក Anutin មិនអាចជួយជម្រុះកាតព្វកិច្ចច្បាប់របស់ថៃបានឡើយ ពោលគឺក្រោមបទប្បញ្ញត្តិនៃអនុសញ្ញា UNCLOS 1982 យន្តការផ្សះផ្សាដោយបង្ខំនេះ ទុកពេលឱ្យប្រទេសថៃត្រឹមតែ ២១ ថ្ងៃប៉ុណ្ណោះ ដើម្បីតែងតាំងអ្នកសម្របសម្រួលរបស់ខ្លួនចំនួន ២រូប ទៅតតាំងជាមួយកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpoaLDgMNDdJH_xMW3Nh_-Zyoaq24DvwvnePcCmCX6UCS1AiZxvZoOSOAoyuPYDmdkRmSaKfcoNxBw423M-UImZKlTkLqQ3CfSIGutqU6_jx2ZTtG7Eetd0RHo8S8CuB4zlAm1WrZL6pwQDuv3orsEZouIwqt65gYy6NFRAecbYM2ii_2sV1YHPGD3NLA/s1280/photo_2026-06-02_16-08-07%20(2).jpg
 
សរុបមក​ ការឆ្លើយតបដ៏ស្រពេចស្រពិល និងខ្វះការត្រៀមខ្លួនរបស់នាយករដ្ឋមន្ត្រីថៃ លោក Anutin ចំពោះមុខចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្ពុជានៅពេលនេះ គឺជាការទម្លាយឱ្យឃើញនូវទន់ខ្សោយផ្នែកយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលថៃ។ ការដែលថៃធ្លាប់បានព្រហើនប្រកាសលុបចោល MoU 2001 ទាំងងងឹតងងល់ ដើម្បីតែផ្គាប់ចិត្តក្រុមជាតិនិយមជ្រុលក្នុងស្រុក ឥឡូវនេះបានក្លាយជាដាវពីរមុខចាក់ត្រឡប់មកវិញ ធ្វើឱ្យមេដឹកនាំថៃត្រូវបាក់មុខ និងប្រឈមមុខនឹងការទាល់ច្រកនៅលើឆាកអន្តរជាតិ ដោយមិនអាចរត់គេចពីប្រព័ន្ធយុត្តិធម៌របស់អង្គការសហប្រជាជាតិបានឡើយ៕

Dou Xiao ខិតខំលុបបំបាត់ពាក្យថា «កូនប្រសារមហាសេដ្ឋីកាស៊ីណូ»

0

តារាសម្តែង Dou Xiao (Shawn Dou) តួអង្គលេចធ្លោក្នុងរឿង Princess Agents កំពុងប្រើជំនាញសម្ដែងរបស់ខ្លួនដើម្បីព្យាយាមលុបពាក្យថា «កូនប្រសាររបស់គ្រួសារអ្នកមាន» ដែលមនុស្សជាច្រើនបានប្រើដើម្បីចំអកឱ្យលោកចាប់តាំងពីរៀបការជាមួយកូនស្រីរបស់ «ស្តេចកាស៊ីណូ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVpq5pzgIW7J6NNqmRqCINQ99wDILgCPid9b_BcFQZyI0fNkz8iwgWI_uFgnTXpBZ3QWnjkjEcFwMW8UaxA4LhDeB1X3GTenmNhw_dXrh-mzwUn1Mgm4IE2MoW5uJSV3z0wSHkC_4fSVAfDypfdzjxuTfr9lA9uh55u27-g57vxVgW4W4MW_xN5d-tWiA/s1583/image_2026-06-02_11-10-57%20(2).png
នៅឆ្នាំ២០១០ អ្នកដឹកនាំរឿង Zhang Yimou បានជ្រើសរើស Dou Xiao ពីក្នុងចំណោមអ្នកដាក់ពាក្យរាប់ពាន់នាក់ ខណៈពេលដែលលោកកំពុងសិក្សានៅប្រទេសកាណាដា ដើម្បីដើរតួជា Jian Xin ជាមួយនឹងស្នាមញញឹមដ៏បរិសុទ្ធនៅក្នុងរឿង «Under the Hawthorn Tree»។ ខ្សែភាពយន្តដំបូងរបស់លោកទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ Huabiao ដែលជាការចាប់ផ្តើមដែលមនុស្សជាច្រើនហៅថា «ល្អឥតខ្ចោះពេក»។ នៅក្នុងរឿង «Princess Agents» Dou Xiao បានផ្លាស់ប្តូរយ៉ាងល្អឥតខ្ចោះក្នុងនាទីពីបុរសវ័យក្មេងដ៏ឆ្លាតវៃម្នាក់ទៅជាបុគ្គលដ៏ត្រជាក់ និងឃោរឃៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtjMwfez1QmBN2Uj2SMAn4Vb00rXEADUCLuLFqj8mpHZeWoBClpG54_1olYZRni1jr34OsKDjYWoc43vB24IhJtTvJXf6S58o-Y6JllcjcOwp6Pif7mJ7G-oq8Vx81ls9dSwmpIMda-lXpuCKChhta0BQTXNK-9XxapnjWpBc-3MTz9xGcgl9qCP_Ptx0/s1861/image_2026-06-02_11-10-57.png

ចំណុចរបត់បានកើតឡើងនៅខែមេសា ឆ្នាំ ២០១៩។ Dou Xiao និង Laurinda Ho ដែលត្រូវបានគេស្គាល់ថាកូនស្រីរបស់មហាសេដ្ឋីកាស៊ីណូបានបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេក្នុងពេលតែមួយ។ នៅខែមេសា ឆ្នាំ ២០២៣ អ្នកទាំងពីរបានរៀបចំពិធីមង្គលការដ៏ប្រណីតមួយនៅកោះបាលី ដែលចំណាយអស់រាប់សិបលានយ័ន។
ចាប់តាំងពីពេលនោះមកនៅក្នុងក្រសែភ្នែករបស់មនុស្សជាច្រើនឈ្មោះ Dou Xiao ត្រូវបានជំនួសបន្តិចម្តងៗដោយងារដូចជា «ស្វាមីរបស់ Laurinda Ho» «កូនប្រសាររបស់ស្តេចកាស៊ីណូ» និងសូម្បីតែពាក្យចំអកថា «កូនប្រសាររបស់គ្រួសារអ្នកមាន» ដែលរស់នៅក្រោមស្រមោលនៃគ្រួសារប្រពន្ធរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgjMjlmYjOVTesrHBH4gmWLB-kYLPNrk7zfzglaYBAhM_61gjO3i8G8o9sHmjGvxka8N-MDNcI_DZH-gJ03bxAPsUts5o2PsbS-UvqQ8jeRwhK5ubQFyhmVNZdUtUBVHAEKGkLIVs_EIf-4pveueF4Zstwa6m8f9zu3q0m8S0QkFi9gF4BfSQsXbCdZ50/s1280/image_2026-06-02_11-13-39%20(2).png

បន្ទាប់ពីរៀបការរួច ចំនួនខ្សែភាពយន្តដែល Dou Xiao បានចូលរួមក្នុងការសម្តែងបានថយចុះគួរឱ្យកត់សម្គាល់ ខណៈដែលកម្មវិធីកម្សាន្ត និងសកម្មភាពពាណិជ្ជកម្មបានកើនឡើង។ ចាប់ពីឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន ពាក្យចចាមអារ៉ាមអំពីការបែកបាក់អាពាហ៍ពិពាហ៍របស់ពួកគេបានលេចចេញជាបន្តបន្ទាប់ដោយសារហេតុផលផ្សេងៗ។ទោះបីជាអ្នកទាំងពីរបានបញ្ជាក់ថាទំនាក់ទំនងរបស់ពួកគេនៅតែមានស្ថេរភាពក៏ដោយ ក៏ការសង្ស័យមិនទាន់បាត់ទៅវិញទាំងស្រុងនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxBdzuUOCKMAopcfGH6FAj3FE05eElOnJZsYTnXf5xaPC-MHFB6NmfXgiIo8SUAy1aGZ2697D5TVoiMx5n0SbVLil6bEeNJ9APlaXK46R9co8iDJmygON6rU-lQhClL9By3FpcAN-Tr0XL8igmGE2eEnjdivo1O0UH1RKpGLLdg1VHPsxEm3OWXVpMnb4/s960/image_2026-06-02_11-13-39.png
នៅពេលដែលមនុស្សគ្រប់គ្នាគិតថា Dou Xiao នឹងត្រូវលង់ទឹកស្លាប់ជារៀងរហូតនៅក្នុងពាក្យចចាមអារ៉ាមអំពីគ្រួសារអ្នកមាន រឿងភាគទូរទស្សន៍ «The Lead» ដែលផលិតដោយ Zhang Yimou បានចាក់ផ្សាយជាផ្លូវការនៅលើ CCTV ក្នុងខែឧសភា ឆ្នាំ២០២៦។ ក្នុងចំណោមតួសម្តែងសំខាន់ៗ រួមទាំង Liu Haocun និងតារាសម្តែងជើងចាស់ជាច្រើនរូប Dou Xiao បានដើរតួជា Liu Hongbing ដែលជាតួអង្គបង្ហាញខ្លួនក្នុងភាគទី ២១។ ទោះជាយ៉ាងណាក៏ដោយ ការសម្តែងរបស់ Dou Xiao បានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងឆាប់រហ័ស។ Dou Xiao បានប្រើការសម្ដែងរបស់លោកដើម្បីធ្វើឱ្យតួអង្គមួយមានភាពរស់រវើក។
នៅលើបណ្តាញសង្គម អ្នកទស្សនាជាច្រើនទទួលស្គាល់ថា Dou Xiao ពិតជាតារាសម្តែងម្នាក់ដែលកំពុងប្រើប្រាស់ស្នាដៃរបស់ខ្លួនដើម្បីបញ្ជាក់ពីសមត្ថភាពរបស់លោកហើយតារាសម្តែងរូបនេះកំពុងលុបស្លាកសញ្ញាហួសចិត្តនៃ «កូនប្រសាររបស់គ្រួសារអ្នកមាន» ចេញពីដៃរបស់ខ្លួនបន្តិចម្តងៗ៕

រឿង MC Sey កំពុងធ្លាក់ទឹកចិត្ត បាលី លើកឡើងបែបនេះ

0

បាលី អតីតសិល្បករក្នុងទ្រនំរាម បានបង្ហាញការយល់ចិត្តរបស់លោកទៅកាន់ MC Sey បន្ទាប់ពីអ្នកចម្រៀងរ៉េបរូបនេះកំពុងប្រឈមនឹងការធ្លាក់ទឹកចិត្តចង់បោះបង់ចោលគ្រប់យ៉ាងដើម្បីឱ្យខ្លួនឯងធូរស្បើយ។ បាលី ក៏បានដាស់តឿនអ្នកជំនាន់ក្រោយឱ្យខិតខំរៀនសូត្រមានចំណេះដឹងឱ្យកាន់តែច្រើនទោះក្រយ៉ាងណាក៏មិនដាច់ពោះស្លាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj5kf6mxgU9Tis7OfKtkzQ6PxTsQQj_BwCtVZ0rXn8dgNmae8r35unaLgDtR79-IlgILUoZOzIFCzc5JRnjTzFOtkFpQEja-u7WuOM66bizcCugWDiTsvNLMP7kYhGoUuATgVXRmpmEqBx5A97iy4wU5QypSu_gtUUW4uudk4mmxiloztvs_37y07oSXI/s2048/image_2026-06-02_09-50-44.png
MC Sey សិល្បកររបស់ CG បានបង្ហាញពីភាពសោកសៅនៅក្នុងចិត្តកំពុងប្រឈមនឹងសម្ពាធហាក់ដូចជាមានបញ្ហាធ្លាក់ទឹកចិត្តរហូតចង់ដើរចេញនិងសម្រាកពីអាជីព។ នៅថ្ងៃទី១ មិថុនា MC Sey ស្រាប់តែបង្ហោះសំណេរមួយថា «បើខ្ញុំបោះបង់ចោលគ្រប់យ៉ាង អាចនឹងឱ្យផ្លូវចិត្តបានធូរស្រាលអត់?»។ មិនយូរប៉ុន្មាន MC Sey បានរៀបរាប់ពីអារម្មណ៍ក្នុងចិត្តថា «នៅមានរឿងអស្ចារ្យច្រើនណាស់ដែលខ្ញុំត្រូវធ្វើក្នុងឆ្នាំ២០២៦ ប៉ុន្ដែខ្ញុំធ្វើវាបានតិចណាស់ បទចម្រៀង និង concept ថ្មីៗនៅក្នុងខួរក្បាលជាច្រើនបានបំលែងទៅជាសំពាធនៅក្នុងចិត្តធ្ងន់ទៅៗ មានមនុស្សជាច្រើនបានរំពឹងលើខ្ញុំនិងមនុស្សជាច្រើនដែលខ្ញុំត្រូវជួយ ប៉ុន្ដែខ្ញុំហាក់ដូចជាគាំងមួយកន្លែងរ់ងចាំអ្នកមកជួយដូចគ្នា។ តើមានអ្នកណាជឿជាក់លើខ្ញុំជួយពល្លឿនការងារពីខួរក្បាលខ្ញុំបញ្ចេះទៅពិភពខាងក្រៅបានឃើញទៅ ព្រោះវាធ្ងន់ខ្លាំងណាស់ រឺមួយខ្ញុំត្រូវបោះបង់គ្រប់យ៉ាងដើម្បីផ្លូវចិត្តបានស្រលះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0HMFzcfCeX04Gi5AGsalzejYAuLanTd2drewKXCfv5Ny4gIkL-CKVWdPg9WGGtz83IomdtWl-YRVKfo9XW6fbDGpuyW9WmQJ1xpheI1nWCS4tyHYPGQCkVLqNmWuYAJdUZPHTRiHQOCWRVnlNJlMk0cxrucE6xc9NnAg4cGXJ1MpXnjqDqagOuwRExv0/s2048/image_2026-06-02_09-54-18.png
សំណេររបស់ម្ចាស់បទ «កាលុងឃុង» បានទាក់ទាញអ្នកគាំទ្ររបស់អ្នកចម្រៀងរូបនេះដោយពួកគេបានលើកទឹកចិត្ត MC Sey ឱ្យធ្វើម្តងមួយជំហានៗ។ ការជាប់គាំងរបស់ MC Sey ដែលរងនូវសម្ពាធនេះ តារាចម្រៀង បាលី ដែលអតីតសិល្បករក្នុងទ្រនំរាម បានបង្ហាញការយល់ចិត្តពីព្រោះលោកក៏កំពុងរក្សាភាពស្ងៀមស្ងាត់របស់ខ្លួនដូចគ្នាដោយចាប់ពីពេលចាកចេញពីផលិតកម្មរាមរួចគេសង្កេតឃើញថា បាលី មិនទាន់រកទ្រនំថ្មីឬមានស្នាដៃលេចធ្លោនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghAPhnwFgy1BzqomR3IVVWm-KFPMhwY_Ticrz3Ewkyk96bHOe0VMYkBsMVLNw2cZ8FGt6cZuZVgiPD3tchl34AyUaKgyUHB9JkQ6kGbgx8BpIaUCTK8B_6dcgKkGX23F5OWcPIwU2pwFvDw7F0J3KOlth7g7Mfp382Zs8yVUy0cydrnJxQdixJoEbr_hU/s675/image_2026-06-02_10-16-37%20(2).png

នៅល្ងាចថ្ងៃទី១ មិថុនា បាលី ម្ចាស់បទ «អ្នកចម្បាំង» បានរៀបរាប់ថា «សំណេរចេញពីអារម្មណ៍បន្ទាប់ពីឃើញ status MC Sey។ សួរថាខ្ញុំជោគជ័យទេ yes ខ្ញុំបានបំពេញក្ដីស្រមៃខ្ញុំរួចហើយ។ សួរថាមានជម្រើសអីក្រៅពីសិល្បៈទេ? មិនខ្វះទេ មានបទហើយមិចមិនចេញ យើងមិនអាចធ្វើនំអត់ម្សៅទេ យល់? ហេតុអ្វីបានជាខ្ញុំជ្រើសរើសភាពស្ងប់ស្ងាត់ផ្លូវចិត្តសំខាន់ behind បញ្ហាច្រើនត្រូវដោះស្រាយ។ ចុះបច្ចុប្បន្នសួរថានៅដេកចាំដាំចេកមែន I’m doing much better ! »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSjsLZKftAK99Y7OloTlCbALHFVqv0dHh7H2-Kb9XY4GuVbs09iVhCy35EWWw7mTagof9UG_sxstJQI_j-eUCE0QhO-r8gLcP30k6BQgfpCcIyL-PJUJe_i_iQ0_qKnoxPfY8SLuRYEUj3vclY4WuM724o67tl6I7Buy8UsmS7llNCIAbAGStLsTJMG_o/s2048/image_2026-06-02_09-54-21.png

បាលី បានផ្តល់សារដាស់តឿនអ្នកជំនាន់ក្រោយៗថា «អត់ធ្មត់ខំប្រឹងតស៊ូរៀនសន្សំសំចៃទុកដាក់រៀនសូត្រឱ្យមានចំណេះដឹងបានច្រើនទោះយើងក្រលំបាកយ៉ាងណាយើងមានប្រាជ្ញាវាមិនស្លាប់ទេ»៕

បារាំង និងអង់គ្លេសសហការឡោមព័ទ្ធចា.ប់នាវាដឹកប្រេងរុស្ស៊ីនៅកណ្តាលមហាសមុទ្រ

0

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងទឹកបារាំង និងអង់គ្លេស បានសហការបើកប្រតិបត្តិការឡោមព័ទ្ធចា.ប់នាវាដឹកប្រេងឥន្ធនៈរបស់រុស្ស៊ីដ៏ធំ១គ្រឿង ឈ្មោះ «Tagor» នៅកណ្តាលមហាសមុទ្រអាត្លង់ទិក ។ នាវានេះសិ្ថតក្នុងបញ្ជីទណ្ឌក.ម្មអន្តរជាតិ លួ.ចដឹកជញ្ជូនប្រេងទៅលក់ដើម្បីឱ្យរដ្ឋាភិបាលរុស្ស៊ីទទួលបានចំណូលសម្រាប់បន្តសង្គ្រា.មជាមួយអ៊ុយក្រែន ដោយលាក់បាំងអត្តសញ្ញាណ និងគេចវេះពីការតាមដាន ក្រោមទង់ជាតិប្រទេសកាមេរូន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYSX5_fQqhBXe1Wks3fiGIMXrHzInzMbNDSQ-Vuw7Iwm3avYngSMBu86wqaBI9ArAqBLZcE5T4c-C7zRUviJKNtIL9sTS9-ivkusgTJCgfCKN61ic-MKoaWOx8W6gWoq4gG18HYVXulWPnmV8gNmzl__1r3Pchy-McU4t88SkhM3xfNAFjflEnWJwkJi0/s1280/photo_2026-06-02_15-22-26.jpg

នាវានេះបានចេញដំណើរពីកំពង់ផែទីក្រុង Murmansk របស់រុស្ស៊ី មកកាន់មហាសមុទ្រអាត្លង់ទិក ហើយដោយសារនាវិកជនជាតិរុស្ស៊ីបដិសេធមិនអនុវត្តតាមការណែនាំ ទើបកងទ័ពជើងទឹកបារាំង និងអង់គ្លេស ឈានទៅឡាមព័ទ្ធចាប់តែម្តង បន្ទាប់ពីមានជំនួយផ្នែកស៊ើបការណ៍សម្ងាត់ និងតាមដានពីអង់គ្លេស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJWavZQh4VfxHC1gWp8nlMVYyJ6ztOLwd18esd_QCq7RtXPCctFUwbIvxWo8V1TViN_yqkb3awAcNIQZUDXZXK7W4EEjY64impbvDusPahnIPkSnoVKp2ofZCXufwH0e87bIFgs3iPW0sKpsaalxtAlUmOd4_IhGpY4SdmW3TLpchk960Ptr4wXEI_62c/s599/photo_2026-06-02_15-22-26%20(2).jpg
វាជាការខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអឺរ៉ុបក្នុងការអនុវត្តទណ្ឌកម្មលើនាវារុស្ស៊ី ដែលព្យាយាមមិនបង្ហាញអត្តសញ្ញាណដើម្បីទទួលចំណូលពីប្រេងយកទៅធ្វើសង្គ្រាមជាមួយអ៊ុយក្រែនដែល បន្លាយអស់រយៈពេលជាង៤ឆ្នាំ ។ ការចាប់នាវា Tagor គឺជាករណីចុងក្រោយ បន្ទាប់ពីការចាប់ជាបន្តបន្ទាប់ទៅលើក្រុមនាវាស្រមោល (Shadow Fleet) ដែលលួចលាក់ជួយរុស្ស៊ីដឹកប្រេងទៅលក់ដោយបំពានទណ្ឌកម្មរបស់លោកខាងលិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj9gRRQgh32ixH0UpgUryDKXYysbpQaciqRaTIZqvOcUcLc8geL_R3HeH4m3PSl3nkgDDAXNlAvAO_JkLeQ57O-txWW3eSBjLhYqDyWNhYi-3cJkCINf-zecOL2BOOratEtUuQHlNRhIoMUnLC50wYilnO69CHfhFf6I3MA-tllaWUiVrFQRkyIJUTMW8/s599/photo_2026-06-02_15-22-26%20(3).jpg
ប្រធានាធិបតីបារាំង លោក Emmanuel Macron បញ្ជាក់ថា ប្រតិបត្តិការនេះក្នុងបំណងបង្ក្រាបនាវា Tagor របស់រុស្ស៊ី ដែលព្យាយាមដឹកជញ្ជូនប្រេងល្មើសនឹងទណ្ឌកម្មអន្តរជាតិ កងទ័ពជើងទឹកបារាំងបានពិនិត្យឃើញនាវានេះដាក់ទង់ជាតិប្រទេសផ្សេង ដែលនៅឆ្ងាយពីឆ្នេរសមុទ្រ Brittany របស់បារាំង ប្រមាណ៧៤០គីឡូម៉ែត្រ ។ យើងមិនអាចទទួលយកបានទេ ពីព្រោះជាការគេចពីទណ្ឌកម្មអន្តរជាតិ និងបំពានច្បាប់សមុទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRNY8D0xy92ZNHsshc_tKnfUwN26v2CjWUepOpAI3TIV8jnzfDvRlZeITmINbVT4bCO3YEVqeoqjjj-HsbEPwPA0R74qVrFsuKE2m8frAOAI-TbHVCP8RImWaFXpytKeXK6DS9oPmTonoK7wYhLdQ6EtU-FLElj-hJT7PMgnapIUhs9_yXnQo_z0tH_xE/s1280/photo_2026-06-02_15-22-26%20(4).jpg
ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចេញមុខបដិសេធ និងថ្កោលទោសភ្លាមៗទៅលើប្រតិបត្តិការរបស់បារាំង-អង់គ្លេសដែលរឹបអូសនាវារុស្ស៊ី ដោយចាត់ទុកជាទង្វើខុសច្បាប់ ប្រៀបបាននឹងចោរសមុទ្រអន្តរជាតិ ។ លោកព្រមានថា រុស្ស៊ីនឹងបន្តចាត់វិធានការចាំបាច់នានាដើម្បីធានាសុវត្ថិភាពប្រេង និងទំនិញលើនាវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl73WcO4if0M-WMpx7vFPW6lipRwSUNSKCGVhe7q-8MMJYeUe_q3rEhUdbG3wgNM32lP6u6JVpInDdQVKFOfgJYELaiWvof0yRhnC6Kwqy7OEYodpgUlrLlzx4IVaoGZTK8XG7ihkA81tRaP_nb3io2qlCWWRUeEGin4F8J7lEgY0PQim972SHXXMksf0/s1280/photo_2026-06-02_15-22-27.jpg

គួរបញ្ជាក់ថា តាំងពីខែកញ្ញា ឆ្នាំ២០២៥មក បារាំងបានស្ទាក់ចាប់នាវាចំនួន៣គ្រឿងរួចមកហើយ ដែលជឿជាក់ថា គឺជាក្រុមនាវាលួចដឹកប្រេងឱ្យរុស្ស៊ីដោយដាក់ទង់ជាតិក្លែងក្លាយ ដើម្បីឱ្យរុស្ស៊ីទទួលបានចំណូលធ្វើសង្គ្រាមជាមួយអ៊ុយក្រែន ៕

កម្ពុជានឹងចាប់បង្ខំថៃឱ្យដោះស្រាយវិវាទដែនសមុទ្រដោយប្រើប្រាស់ច្បាប់អន្តរជាតិ​ UNCLOS

0

លែងមានការចរចាទ្វេភាគីលើបញ្ហាដែនសមុទ្រទៀតហើយ! រាជរដ្ឋាភិបាលកម្ពុជាបានបោះជំហានប្រវត្តិសាស្ត្រមួយលើឆាកអន្តរជាតិ ដោយបានផ្ញើលិខិតជូនដំណឹងផ្លូវការទៅកាន់រដ្ឋាភិបាលថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ដើម្បីចាប់ផ្តើមដំណើរការនៃ «យន្តការផ្សះផ្សាដោយបង្ខំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ ចាំមើលថៃចង់រកលេសគេចវេសយ៉ាងម៉េចទៀត?
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi35xBx7pgn_Eq31b2vV1mLCeV5KJwE_5g0FM7GaIOBRxpGCeAGl_x4Gt9Vx3hB9xsWXcE7bFSM-A0XCw8AzqTk_2MLUlFWM6cYUenpT7vFNAZMf2JlmuBSK3FJvl8JqcstaTvCxZYSMuO1mnisXEiSEHvRP2BXWr65xKVap5MQPXcQhDlzH3NduaMqqBg/s628/photo_2026-06-02_13-15-22%20(2).jpg
យោងតាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនជនរួមជាតិកម្ពុជា ស្ដីពីដំណោះស្រាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ បានបង្ហាញថា កម្ពុជាបានផ្ញើលិខិតជូនដំណឹងផ្លូវការ​ទៅកាន់រដ្ឋាភិបាលថៃ និងផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដើម្បីចាប់ផ្តើមដំណើរការច្បាប់ជាផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo9RSF69s3hFXz_GKls9iF5pig7V59ho4XPYtzk2oGMyAJNXTgkf3pWf3RiAyfZ3BIzyyB4Z3MSZCP8k5LyR9LtzI-u8ogQUpbJB-nhkE288_pFnJgDbx-R7Jng-GkzQ-MQ948RUf_wCaYPkVbkSq-p8Db_oGHAj4-gcXSRsOmEobH_tPKqR287MpB-1Q/s1024/photo_2026-06-02_13-15-22.jpg
 
សម្តេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់យ៉ាងក្បោះក្បាយដល់សាធារណជនថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ កម្ពុជា និងថៃ មានក្របខណ្ឌទ្វេភាគីដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នា។ ក្របខណ្ឌទ្វេភាគីនេះ គឺជាអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ ២០០១ ឬ ហៅថា MoU ២០០១។ អនុស្សរណៈនៃការយោគយល់គ្នានេះ ឆ្លុះបញ្ចំាងពីការយល់ឃើញជាមួយគ្នាថា ប្រទេសទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីដោះស្រាយព្រំដែនសមុទ្រ និង អភិវឌ្ឍធនធាននៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដោយសន្តិវិធី និង សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2SUcayJMLpZMGWlMDNEdsTGCkMHCpV1oeUw8nlTOjDb2afjtbMhn0vi9piFAzQC3bzqcap1pN-MZgApNf13QEKCzSh1LGvGF0RsRCwLEfaUz92Jac2-tHh6e9obdj58hdR0y-NVt8pcbfq6MjR_UEiez3nB3yckElZPI4_-Kzune2X78FgXcImYEB7E/s1055/photo_2026-06-02_13-15-24%20(2).jpg
ស្ថិតក្រោមអនុសញ្ញា UNCLOS 1982 យន្តការនេះនឹងបង្កើតគណៈកម្មការអ្នកជំនាញឯករាជ្យអន្តរជាតិ ដើម្បីចូលមកវាយតម្លៃ និងដោះស្រាយវិវាទ ទោះបីជាភាគីថៃព្រមចូលរួម ឬចង់គេចវេសមិនសហការក៏ដោយ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី បានបញ្ជាក់ក្នុងសារថ្លែងការណ៍ពិសេសនោះថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃរបស់លោក Anutin Charnvirakul បានប្រកាសលុបចោល MoU 2001 ដោយឯកតោភាគី និងបានយកបញ្ហាព្រំដែនធ្វើជាឈ្នាន់នយោបាយក្នុងស្រុកដើម្បីកេងចំណេញសម្លេងឆ្នោត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-_p9s8DCpDoezJfL8xcgbn9mBkZMz_bVkpK2rGM6k7hrkzUUH0cKcl0lGzsaaqRfF7DnInbR0J9RKiOPxZut7ISsexL5c_oiuXb6qPSX2jVnoXOnFOajJ_SQBR5DYPfEdAlYJG3QkHzdsVA9izLD-HQkekro85xp7CsxgDDMsnWdUSmXbwUHfdiPvFIY/s750/photo_2026-06-02_13-15-23.jpg
 
សម្តេចសូមបញ្ជាក់ច្បាស់ថា ការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ នៅក្រោមអនុសញ្ញា UNCLOS មិនមានន័យថា កម្ពុជា ងាកចេញពីការសន្ទនានោះទេ។ ប៉ុន្តែ ផ្ទុយទៅវិញ, កម្ពុជាកំពុងនាំយកការសន្ទនាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធច្បាស់លាស់ និង ដែលទទួលស្គាល់ដោយប្រទេសទាំងពីរ។ កម្ពុជា និងថៃ នឹងទទួលបានផលប្រយោជន៍ពីដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលព្រមព្រៀងគ្នា ក្រោមការណែនាំរបស់អ្នកជំនាញផ្សះផ្សាអន្តរជាតិ និង ដែលអនុលោមតាមច្បាប់អន្តរ-ជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHVJLhyHaN4enFNt2rZIMxoMWC4UUiuJcaom7NZkz4buV8CKoA4_SaEhdQAx8p8sMX261lUSx2MZU5batTp6eZNybCTTmh8lrnuxGcBt_UHm1j4u70-i3bRsVJF7s81_3VYQSyqWuIBPqneKC5kED6SrhzK3x23o9oA04OmofAKCr_yLyEO7KJlRmHtNw/s1280/photo_2026-06-02_13-15-24.jpg
 
សម្តេចក៏អំពាវនាវផងដែរ ដល់បងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តរក្សាសាមគ្គីភាព ជាធ្លុងមួយ ប្រកបដោយទំនុកចិត្តខ្ពស់ និង ភាពរឹងមាំ។ ការការពារអធិបតេយ្យភាពជាតិ គឺជាកាតព្វកិច្ចរបស់ជាតិយើងទាំងមូល៕

កាន់តែខ្លាំងដៃ! ថៃបញ្ជូនទាហានរាប់សិបនាក់ និងលួ.ចលាក់រាយបន្លាលួសបន្ថែមនៅតំបន់មុំបី

0

ថៃហាក់កំពុងបញ្ឆេះភាពតានតឹងតាមព្រំដែនឲ្យកើនឡើងកម្ដៅសារជាថ្មី! តាមរយៈការបញ្ជូនកម្លាំងទ័ព ប្រហែលពី ៤០ ទៅ ៥០នាក់ និងលួចលាក់រាយរបងលួសបន្លាបន្ថែមនៅតំបន់យុទ្ធសាស្ត្រមុំបី ក្បែរច្រកចុងបូក ដោយលើកហេតុផលថាដើម្បីការពារសុវត្ថិភាពនៅក្នុងតំបន់។ ស្ថានការណ៍នេះបង្ខំឱ្យយោធាកម្ពុជាចេញមុខតវ៉ាប្រឆាំងដាច់ខាត និងជំរុញឲ្យពួកគេដកថយទៅវិញជាបន្ទាន់ភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaZuh6Ix_HDv9oRL0F0aOxMC23DUa4YD-LNVkmZ__xrvs_4QkMy2aYRDcDXFcxCYQ-XM-pYozb-9tgqawI02rV3ehiBvaYTuj4SsrF5PIB_ApGiA-qbTpsfaxtHSdYA1F2FO2T-tUUdT_kr3v6OudHv1WSIbg_nMkXE5WlTxdrAn4FGtmZ__g59zsnORo/s1025/photo_2026-06-02_11-01-32.jpg
យោងតាមរបាយការណ៍ព័ត៌មានពីគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) ភាគីកម្ពុជា និងប្រភពសន្តិសុខថៃ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ កងកម្លាំងយោធាថៃប្រមាណ ៤០ ទៅ ៥០នាក់ បានផ្លាស់ទីចូលទៅរៀបចំដាក់ពង្រាយរបងលួសបន្លា ប្រវែងប្រហែល ១៥០ម៉ែត្រ នៅតំបន់ភាគនិរតីនៃចំណុចទួលយុទ្ធសាស្ត្រ ជិតច្រកចុងបូក (តំបន់មុំបី ស្រុកណាំយឿន ខេត្តឧប៊ុនរ៉ាចាថានី)។

ជុំវិញការលួចបន្លំដាក់ពង្រាយរបងលួសបន្លានេះ ខាងភាគីកងទ័ពភូមិន្ទថៃ និងកងកម្លាំងសុរនារី បានចេញមុខមកបំភ្លឺជាសាធារណៈ ដោយព្យាយាមការពារទង្វើរបស់ខ្លួនថា ប្រតិបត្តិការយោធានេះគឺធ្វើឡើងក្នុង «បេសកកម្មដើម្បីការពារខ្លួន» និងដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព នៅក្នុងតំបន់គ្រប់គ្រងដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ថៃប៉ុណ្ណោះ។ ថៃបានសង្កត់ធ្ងន់ថា ការដាក់ខ្សែលួសបន្លាគឺជាវិធានការធម្មតា ដើម្បីកាត់បន្ថយហានិភ័យនៃការរំលោភបំពាន និងរក្សាសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF-QK7jKUxFiSpI3Vcjo0DHkrWe19sUnCM3jjBRe7KwzdO7OLrazcT0m1R7nZRc1X8R85OS9pHvs2R4LrF_2BMIrTtKOYRkAszaX9Erx5TZtWUoFflWBtVMwGeiHA-OTEsz4VUMhdrKvPJkjU3ZCeM7OFxO6lry0PwTspvbC4kR1lKkFTAt1KaSpAB4HM/s750/photo_2026-06-02_11-01-33%20(2).jpg

ទោះជាយ៉ាងណា ហេតុផលការពារសុវត្ថិភាពរបស់ថៃ មិនអាចយកមកបិទបាំងទង្វើរំលោភបំពានដែនអធិបតេយ្យភាពបានឡើយ។ ភ្លាមៗនៅពេលកើតហេតុ កងកម្លាំងយោធាកម្ពុជាដែលប្រចាំការនៅក្នុងភូមិសាស្ត្រនោះ បានចូលទៅបង្ហាញជំហរទាស់ទែង ហាមឃាត់ និងបញ្ជាឱ្យភាគីថៃបញ្ឈប់សកម្មភាពបោះរបងលួសបន្លានោះជាបន្ទាន់ ព្រមទាំងបានបញ្ជាឱ្យកងទ័ពកម្ពុជាត្រៀមលក្ខណៈរឹតបន្តឹងសន្តិសុខ និងដាក់ពង្រាយកម្លាំងការពារនៅក្នុងទឹកដីរបស់ខ្លួនដើម្បីតាមដានស្ថានការណ៍យ៉ាងម៉ឺងម៉ាត់។

បន្ថែមលើការប្រឈមមុខដាក់គ្នានៅលើដីជាក់ស្ដែង ភាគីកម្ពុជាបានផ្ញើលិខិតផ្លូវការមួយទៅកាន់ RBC ភាគីថៃ ដើម្បីតវ៉ាដាច់អហង្ការចំពោះសកម្មភាពខាងលើ ដោយចាត់ទុកថានេះជាការរំលោភលើកិច្ចព្រមព្រៀង និងអធិបតេយ្យភាពរបស់កម្ពុជា នៅក្នុងតំបន់ដែលមិនទាន់មានការខណ្ឌសីមាព្រំដែនច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_4yxw-wstjREOWQwnEPivkLWdQdHal_LmbzBcs8WBqoH_cifLHCYhdr_lSvmeMZG48FugrlPFMLrzMpxReST4qXB3lOFwjdXXtmPcCvqv4APutB5aCpW8nG23LIRMS8_QeRPBiN_iaEBw2Mz1hbqC0EPFf_PDhU80TiiNMe4h_9rP32Zc7XT7-Ccgjew/s1280/photo_2026-06-02_11-01-33.jpg

គួរបញ្ជាក់ថា តំបន់មុំបី និងច្រកចុងបុក គឺជាចំណុចយុទ្ធសាស្ត្រយោធាដ៏ក្តៅគគុកមួយ និងជាតំបន់ទាមទារអធិបតេយ្យភាពជាន់គ្នា ដែលធ្លាប់បានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយអាវុធរវាងកម្ពុជា និងថៃជាច្រើនលើកមកហើយកាលពីអតីតកាល។ ទោះបីជាប្រទេសទាំងពីរធ្លាប់បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីកាត់បន្ថយភាពតានតឹងកាលពីចុងឆ្នាំ២០២៥ កន្លងទៅក៏ដោយ ប៉ុន្តែការប្រឈមមុខដាក់គ្នាចុងក្រោយតាមរយៈការបន្ថែមកម្លាំងទ័ព និងរាយរបងលួសបន្លារបស់ថៃនៅពេលនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ស្ថានការណ៍តាមបណ្តោយព្រំដែននៅតែមានភាពផុយស្រួយខ្លាំងណាស់ ហើយសន្តិភាពអាចនឹងត្រូវរង្គោះរង្គើគ្រប់ពេលវេលា ប្រសិនបើភាគីថៃនៅតែបន្តទង្វើឈ្លានពានឯកតោភាគីបែបនេះ៕

រដ្ឋាភិបាលថៃច្រានចោលព័ត៌មានក្លែងក្លាយ រឿងបើកច្រកព្រំដែនស្រះកែវឱ្យកុមារកម្ពុជាចូលរៀន

0

ស្រះកែវ៖ ថ្មីៗនេះ មានការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គមថៃថា ច្រកព្រំដែនឃ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ (ជាប់ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា) ត្រូវបានបើកឡើងវិញ ដើម្បីអនុញ្ញាតឱ្យកុមារកម្ពុជាចូលទៅរៀនសូត្រក្នុងទឹកដីថៃ។ ព័ត៌មានមិនពិតនេះ បានធ្វើឱ្យពលរដ្ឋថៃមួយចំនួនជឿតាម និងរិះគ.ន់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul យ៉ាងខ្លាំង។

ជុំវិញករណីនេះ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អ្នកស្រី រ៉ាជឆាដា ថាណាឌិរ៉េក អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានចេញមុខបំភ្លឺថា ព្រំដែនឃ្លងលឹក ខេត្តស្រះកែវ នៅតែបន្តបិទជិត ១០០% ដដែល។ រដ្ឋាភិបាលថៃពុំមានគោលការណ៍បើកព្រំដែនណាមួយជាមួយកម្ពុជាឡើងវិញឡើយ ហើយអ្នកស្រីបានអំពាវនាវដល់ពលរដ្ឋកុំឱ្យជឿតាមព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម។ ដើម្បីបង្ហាញតម្លាភាព អាជ្ញាធរខេត្តស្រះកែវ ក៏បានដឹកនាំក្រុមអ្នកសារព័ត៌មានចុះទៅពិនិត្យស្ថានភាពនៅព្រំដែនផ្ទាល់ នៅវេលាម៉ោងជាង ៣ រសៀលថ្ងៃដដែល ដើម្បីបញ្ជាក់ពីការបិទច្រកព្រំដែនជាឯកតោភាគីនេះ។

ទន្ទឹមនឹងនេះ ផេកហ្វេសប៊ុកផ្លូវការនៃការិយាល័យទំនាក់ទំនងសាធារណៈខេត្តស្រះកែវ និងអភិបាលខេត្តផ្ទាល់ ក៏បានចេញមុខច្រានចោលពាក្យចចាមអារ៉ាមនេះដូចគ្នា ដោយស្នើឱ្យសាធារណជនជឿជាក់តែលើប្រភពព័ត៌មានផ្លូវការប៉ុណ្ណោះ។

គួរបញ្ជាក់ថា ច្រកព្រំដែនផ្លូវគោកទាំងអស់រវាងកម្ពុជា និងថៃ រួមទាំងខេត្តស្រះកែវផងដែរ បានបន្តបិទជិតដដែល ចាប់តាំងពីមានជម្លោះព្រំដែនកាលពីឆ្នាំ២០២៥ រហូតមកដល់ដើមខែមិថុនា ឆ្នាំ២០២៦ នេះ។ រដ្ឋាភិបាល និងកងទ័ពថៃបានអះអាងថា ការបិទព្រំដែននេះ គឺដើម្បីការពារសន្តិសុខ អធិបតេយ្យភាព សុវត្ថិភាពពលរដ្ឋ និងទប់ស្កាត់បទល្មើសឆ្លងដែន។

ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងប្រទេសទាំងពីរ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ (Fake News) អំពីបញ្ហាព្រំដែននៅលើបណ្តាញសង្គមថៃ បានកើនឡើងរហូតដល់ជាង ១,០០០ ករណី។ ព័ត៌មានបំពុលទាំងនោះត្រូវបានបង្កើតឡើងដោយក្រុមជ្រុលនិយម ដោយមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) យ៉ាងទំនើបក្នុងការកាត់តរូបភាព និងវីដេអូ ដើម្បីញុះញង់ឱ្យមានការភាន់ច្រឡំ និងបង្កើតការស្អប់ខ្ពើមជាតិសាសន៍។

ដោយឡែក ចំពោះគោលជំហររបស់កម្ពុជា ជុំវិញការបិទព្រំដែនផ្លូវគោកជាឯកតោភាគីរបស់ថៃនេះ គឺកម្ពុជាមិនមែនជាអ្នកចាប់ផ្តើមបង្កជម្លោះ ឬបិទច្រកព្រំដែនមុននោះឡើយ ដូច្នេះ ភាគីថៃដែលជាអ្នកបិទ ត្រូវតែជាអ្នកបើកមុន។ បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីទាមទារឱ្យភាគីថៃដកថយចេញពីទឹកដីកម្ពុជាដែលខ្លួនបានកាន់កាប់ដោយខុសច្បាប់ ព្រមទាំងគោរពអធិបតេយ្យភាពរបស់កម្ពុជាឡើងវិញ៕