យូរៗ ពូណុយ ឡើងឆាកច្រៀងម្តងហ្វេនៗបញ្ចេញមតិព្រាត
ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍យ៉ាងច្រើនបន្ទាប់ពី តារាកំប្លែង ពូណុយ បានធ្វើត្រាប់បបូរមាត់បទចម្រៀងរបស់តារាចម្រៀង ឆន សុវណ្ណារាជ សូម្បីតែម្ចាស់បទផ្ទាល់ក៏បានចែករំលែកផងដែរ។ ជាងនេះទៅទៀតក្រុមតន្រ្តីមួយបានបង្ហោះវីដេអូរបស់ ពូណុយ ច្រៀងនៅលើឆាក ខណៈអ្នកគាំទ្រចូលរួមបញ្ចេញមតិព្រោងព្រាត។

តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកលោក បាន សំណាង ហៅ ពូណុយ បានឡើងឆាកបកស្រាយនូវបទចម្រៀងពីដើមមានចំណងជើងថា «បឹងហ្គាវ៉ាន់សូឡូ»ពីសំនៀមដើមអ្នកស្រី ឈុន វណ្ណា។ ជាមួយនឹងការបកស្រាយបទចម្រៀងរបស់ ពូណុយ ក៏អមដោយអ្នករាំជាច្រើននាក់ផងដែរ។ ការបកស្រាយរបស់ពូណុយ ទៅលើបទចម្រៀងពីដើមដែលមានប្រជាប្រិយភាពនេះបានជំរុញឱ្យអ្នកគាំទ្របញ្ចេញមតិយោប់ព្រោងព្រាត។

អ្នកលេងបណ្តាញសង្គមទិកតុកបានបញ្ចេញមតិថា «លេងកំប្លែងបានហើយមិនបាច់ ច្រៀងទេពូ , សម្លេងធ្ងន់ល្អធ្ងន់ដូចថ្មភ្នំចឹងពូ, ហេតុតែគាត់អ្នកកំប្លែងច្រៀងធម្មតាសោះក៏ខ្ញុំសើចដែរ, ទឹកមុខនិងទឹកដមសំនៀងអត់សហការណ៍គ្នាទេពូ, ព្យាយាមស្តាប់ពូណុយច្រៀង»។ អ្នកផ្សេងទៀតបានខម្មិនថា «វាមិនមែនជារឿងលេងសើចទេ វាជារឿងកំប្លែង,ក្មួយខ្ញុំវាស្តាប់ហើយឥឡូវវាយំអត់បាត់សោះ, ពីរោះណាស់ណុយ តែកុំច្រៀងបានអត់សុំ,លើកលែងរបរចម្រៀងមួយទៅពូ…»។ 
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ពូណុយ មានប្រជាប្រិយភាពយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយសារការសម្តែងវីដេអូកំប្លែងខ្លីៗនៅលើបណ្តាញសង្គមរបស់លោកជាមួយនឹងសមាជិកផ្សេងទៀត។ ជាមួយនឹងប្រជាប្រិយភាពនិងទេពកោសល្យខាងកំប្លែង ពូណុយ បានក្តោយឱកាសការងារជាច្រើនមិនថាការផ្សព្វផ្សាយផលិតផល ថតផ្សាយពាណិជ្ជកម្ម កាត់សក់ និងជាតួអង្គសំខាន់នៅក្នុងកម្មវិធី «អ្នកជិតខាង» រួមទាំងសម្តែងនៅក្នុងភាពយន្ត។.png)
ដោយសារតែធ្លាប់មានជីវភាពលំបាក ពូណុយ គឺបានជ្រើសរើសសមាជិកក្រុមខ្លួនដែលមនុស្សផ្សេងទៀតមើលរំលង និងតួកំប្លែងចាស់ៗមួយចំនួនចូលរួមសម្តែងក្នុងវីដេអូរបស់លោកផងដែរ៕




.png)
.png)
.png)

.jpg)

.jpg)
.jpg)


.jpg)
.jpg)






.jpg)









.jpg)






.jpg)
.jpg)

.jpg)


