Home តារាជាតិ ទោះមានរឿងចម្រូ.ងចម្រា.សកាលពីឆ្នាំមុន ប្រាសាទ ដាវីន ក្លាយជាអ្នកដឹកនាំកម្មវិធី MUC2026

ទោះមានរឿងចម្រូ.ងចម្រា.សកាលពីឆ្នាំមុន ប្រាសាទ ដាវីន ក្លាយជាអ្នកដឹកនាំកម្មវិធី MUC2026

88
0

កាលពីឆ្នាំ២០២៥ ប្រាសាទ ដាវីន បានប្រឈមនឹងការជជែកវែកញែកយ៉ាងច្រើននិងមានពាក្យចចាមអារ៉ាមរង្គោះរង្គើជាមួយនឹងម្ចាស់មកុដរួមទាំង ND ឆ្នាំ២០២៥។ លើសពីនេះទៅទៀតចំនួនអ្នកតាមដានរបស់ ប្រាសាទ ដាវីន នៅបណ្តាញសង្គមបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ។ ទោះបីជាប្រឈមនឹងបញ្ហាទាំងនេះសម្រាប់ឆ្នាំ២០២៦ ប្រាសាទ ដាវីន បានជា ND ពេញសិទ្ធិនៃកម្មវិធី Miss Universe Cambodia 2026។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrFo3M-VMEgCdioVu9ZusBEqLtpFBsHQuKc5GFBmgx05sI_Tnn_emQTMNONZbuSUhtIXTXtQapbhRddbRiUe1Xb38N7gfLLx700_LRSzVI2xdegMlFvpnpjFj6PYWgDovAhyphenhyphenxMh2SlZ7X_olshuiStj6JESQAQXRs3cK7ZPTIjvTDERaBiyxpP8KcKc7g/s2048/image_2026-05-30_09-47-36.png
នៅយប់ថ្ងៃទី២៩ ខែឧសភា ផេកផ្លូវការ Miss Universe Cambodia បានប្រកាសថា អ្នកនាង ប្រាសាទ ដាវីន ជានាយកគ្រប់គ្រងថ្នាក់ជាតិនៅក្នុងការប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៦ ដែលជាដំណើរឆ្ពោះទៅកាន់ការស្វែងរកស្ត្រីដែលមានភាពជាអ្នកដឹកនាំ គុណតម្លៃ និងក្តីសុបិន្តគ្មានដែនកំណត់។ ការប្រកាសនេះបានទាក់ទាញអ្នកតាមដានវិស័យបវរកញ្ញាយ៉ាងឆាប់រហ័ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVrrAnVFczIB7Do3fSynPsrX6Xf8kq1Opg2_lTzqKyuhVLJMoDfeO7LMKVOpK1MdO1UoWq3u8OUS2FNlv6GYj6WVWlK1RNQMM7pccdIRSkwE-DaY8eYKRpew0zPet6Np-iUdpDZlvgVQgZeCLQS5hUoy-rRAMeoeECGU0VOmskKNeu7Zb-uxuOwNO5MFg/s2048/image_2026-05-30_09-47-37.png
ក្នុងសកម្មភាពកន្លងមក ប្រាសាទ បានសាងស្នាដៃគួរឱ្យកត់សម្គាល់នៅក្នុងវិថីបវរកញ្ញាទាំងចូលរួមកម្មវិធីខ្លួនឯងផងនិងជាអ្នកដឹកនាំកម្មវិធីផង។ បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៤ បាននាំកម្ពុជា ចូល TOP30 ដំបូងគេសម្រាប់ការប្រកួតនៅលើឆាកអន្តរជាតិ Miss Universe។ ប្រាសាទ ដាវីន ក៏បានបំពេញតួនាទីយ៉ាងល្អសម្រាប់ការគ្រប់គ្រងក្នុងកម្មវិធី Universal Woman ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០២៤ ខណៈកាលពីឆ្នាំ២០២៣ ប្រាសាទ ដាវីន បាននាំកម្ពុជាឈានចូលដល់វគ្គ៥នាក់ចុងក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi09T1OLiOGbdMWBx19hUv_otFhSDDLb_0pJLo1_4rK0eDcQ0XRhlbbtr2lryZiSUirwOYrK1bWeJXiOivEJe9dn0Z4AW3Q_g5y4GVEkdSJWPRZl-TK-FOzIt5Jllan9U8KGEh9i6FV5S8bkvu07FyQ_yqTVjh8_z0JLUolBU6YlrarzMfhmUfCvtLeXlc/s2048/image_2026-05-30_09-47-40.png

សមិទ្ធិផលលេចធ្លោមួយទៀតនោះគឺ ប្រាសាទ ដាវីន ធ្លាប់ជានាយកគ្រប់គ្រងថ្នាក់ជាតិ(ND) នៃកម្មវិធី Mister Friendship Cambodia ដោយបានបញ្ជូនបេក្ខជន លាវ វេងហួរ ទៅប្រកួតនៅលើឆាកអន្តរជាតិ និងបានក្លាយជា Mister Friendship International 2023។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJrKd2nkhT-M7iiEZca_Br0UOEYjfo5ZbDocewmXZNUWpkt70zyjvCoqHZvdT9SWELKUmVhy2baS3KshcNIc0J12uROQdPfWreZtvonRpRqoqeLj8kV06AnLgJMF0C5C_Fb0HjpAIgb60Jj_nDT33iCaBci3Zag3b5djdsU3jyDtaRyVCSCPUiG5B_Ac/s2048/image_2026-05-30_09-42-01.png

ទោះបីជាក្នុងឆ្នាំ២០២៥ ប្រាសាទ ដាវីន បានប្រឈមនឹងការរិះគន់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមនិងការចោទប្រកាន់រឿងជាច្រើនរួមទាំងធ្លាក់ចុះនៃអ្នកតាមដានលើបណ្តាញសង្គមគេសង្កេតឃើញថា អ្នកគ្រប់គ្រងកម្មវិធីរូបនេះពុំដែលចេញមកនិយាយនោះទេដោយរក្សាភាពស្ងៀមស្ងាត់។ ទោះយ៉ាងណា ក្រោយពីស្ងៀមស្ងាត់ ប្រាសាទ ដាវីន គឺបញ្ចេញលទ្ធផលឱ្យឃើញតែម្តងក្នុងនាមជា ND Miss Universe Cambodia 2026៕