Home Blog Page 3

អាជីវករដកដង្ហើមធំ! មីយ៉ាន់ម៉ាបើកព្រំដែនវិញហើយ ក្រោយទុកឱ្យថៃស្ទះសេដ្ឋកិច្ចអស់ជិត ១ឆ្នាំ

0

ក្រោយពេលដែលអាជីវករតាមព្រំដែនដេកស្រក់ទឹកភ្នែក ឯដង្ហើមសេដ្ឋកិច្ចថៃត្រូវថប់ដង្ហើមស្ទើរដាច់ខ្យល់ ដោយសារតែការបិទច្រកព្រំដែនម៉ែសត-មីយ៉ាវ៉ាឌី អស់រយៈពេលជាង ១០ខែមកនេះ នៅទីបំផុតច្រកនេះត្រូវបានមីយ៉ាន់ម៉ាអនុញ្ញាតឲ្យបើកឡើងវិញហើយ ស្របទៅនឹងសំណើរនិងការជំរុញរបស់រដ្ឋាភិបាលថៃដែលខិតខំព្យាយាមបើកការចរចាជាបន្តបន្ទាប់ជាមួយមន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE_0WxuaxEd8-m0w4DPBtFPQ4NMEXrjMXGQXbhFa0FuhrImys8IcIleqEcD6X2pJBVk1ZWmzAOvhQLiB7LuYgvYN4Uim-29BnS6FtMnB8uO4dZzNusFa5hVQpwmhLJq_z818N-uZRRYurgTBlT8MP2NfabEt5alTpZ8akc7M3lgcjjXr9GKkHzl6QkYQw/s864/photo_2026-05-29_09-23-17%20(2).jpg
យោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ច្រកស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ាទី២ ស្ថិតក្នុងស្រុកម៉ែសត ខេត្តតាក ដែលបានបិទទ្វារដោយសារជម្លោះប្រដាប់អាវុធនៅមីយ៉ាន់ម៉ា បានចាប់ផ្ដើមបើកទ្វារស្វាគមន៍រថយន្តដឹកទំនិញថៃជាផ្លូវការឡើងវិញហើយនៅថ្ងៃព្រហស្បតិ៍នេះ។ ការបើកដំណើរការឡើងវិញនៃច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់នេះ ធ្វើឡើងបន្ទាប់ពីមានការខិតខំប្រឹងប្រែង ជំរុញ និងស្នើសម្របសម្រួលយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាលថៃ ព្រមទាំងអាជ្ញាធរខេត្តតាក ដែលបានព្យាយាមចរចាជាមួយភាគីមីយ៉ាន់ម៉ាជាបន្តបន្ទាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsnN5iWSLmhOMD9eYsJwCPq9Zd7NcwzW-mlrke4TceJpEqcdsPJFfi5S8bvgetrlTcn5e5aC1Qppr_kUdcOUYqV-ed012iFxFg9YpSIR07EEhHiqRZ7X4wJ8BalFg9oGoqkYCUZRoqVF0sBGuUAS2J94VJmh3I_0AA2bq7NkmT9AnDivC_9nkZ4Bdtm3I/s960/photo_2026-05-29_09-23-17.jpg

ការជម្រុញនេះធ្វើឡើងដោយសារតែភាគីថៃមើលឃើញពីផលប៉ះពាល់ និងការខាតបង់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេរភាគីយ៉ាងធ្ងន់ធ្ងរ ដែលគិតជាទឹកប្រាក់មានទំហំរាប់ពាន់លានបាត ចាប់តាំងពីរបបសឹកយោធាមីយ៉ាន់ម៉ាបានសម្រេចបិទស្ពាននេះកាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy5RnuvHPpPio-yD-Sd4PEW8a1bZDTZB1R_it-GRQXNB_5wsWE86H0osiRJ0IPmS3PsoH80A5nD0e8tvfBM2NFsv9roZ304e04A6Mj5w1rSo-DKaSe8S1q8uySfbp10flVkYKkqEylk6vjx1hlDOAKnnkXnstlqvLDHi-szZvAP-oTsG8nkGQhOuo0bYs/s1280/photo_2026-05-29_09-23-18.jpg

គួរជម្រាបថា ក្រៅពីការខាតបង់ក្នុងប្រព័ន្ធពាណិជ្ជកម្មខ្នាតធំ រយៈពេល ១០ខែនៃការបិទព្រំដែននេះ ក៏បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅ និងការរកស៊ីរបស់ក្រុមអាជីវករតូចតាច ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ដែលធ្លាប់តែពឹងផ្អែកទាំងស្រុងលើការដោះដូរទំនិញប្រចាំថ្ងៃ។

យោងតាមរបាយការណ៍ពីតំបន់ព្រំដែន បានឱ្យដឹងថា នៅវេលាថ្ងៃត្រង់ថ្ងៃទី២៨ ឧសភា រថយន្តដឹកទំនិញធុនធំរបស់ថៃដំបូងគេបង្អស់ បានបើកបរឆ្លងកាត់ស្ពានឆ្ពោះទៅកាន់ក្រុងមីយ៉ាវ៉ាឌី ប្រទេសមីយ៉ាន់ម៉ា ដោយជោគជ័យ បន្ទាប់ពីមន្ត្រីសន្តិសុខ និងមន្ត្រីគយនៃប្រទេសទាំងពីរបានជួបប្រជុំគ្នានៅប៉ុស្តិ៍ត្រួតពិនិត្យក្រុងវតីទី២ ដើម្បីសម្របសម្រួលលើពិធីសារដឹកជញ្ជូន និងធានាសុវត្ថិភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEbIWjMGrUi1Roy8QU0l2Gh60pqjWMjYhkDjXWHtlsSHeRKtsBk0nOuOuhjIhXSLtWmCvUe-3EgdP8iz4M3LKG6ceUyDE6jhMfGXKYDYNEry_pqfLM_RRF-tk7a1qu6JyvMED6wiB-Iq0UZHoUrYwd7OHjBWIMHFLtXBRJnCA8ZYqaUWwhsYGlYjPRrBI/s1280/photo_2026-05-29_09-23-19.jpg
ការបើកឡើងវិញនេះ ត្រូវបានរំពឹងថានឹងជួយស្តារទំនុកចិត្តពាណិជ្ជកម្មឡើងវិញ ជួយសម្រួលដល់លំហូរទំនិញប្រើប្រាស់ចាំបាច់ និងជួយដោះស្រាយវិបត្តិជីវភាពរបស់អាជីវករតាមព្រំដែនដែលបានរង់ចាំផ្លូវសេដ្ឋកិច្ចនេះបើកឡើងវិញជាយូរមកហើយ៕

មហាមិត្តចិនប្តេជ្ញាធ្វើជាខ្នងបង្អែកកម្ពុជា ដោះស្រាយវិបត្តិថាមពលនិងកង្វះជីកសិកម្ម

0

មិត្តភាពដែកថែបមិនដែលបោះបង់គ្នាគ្រាលំបាក! នៅខណៈដែលពីភពលោកកំពុងជួបប្រទះនឹងវិបត្តិថាមពល និងការផ្គត់ផ្គង់ មហាអំណាចចិនបានប្រកាសប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធានាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេង ឧស្ម័ន និងជីកសិកម្មមកកាន់ប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលកម្ពុជាកំពុងជួបប្រទះនឹងការលំបាកផ្នែកសន្តិសុខថាមពល និងការខ្វះខាតជីកសិកម្ម។ ការគាំទ្រចំពេលមានវិបត្តិនេះ គឺជាខ្នងបង្អែកដ៏រឹងមាំមួយ ក្នុងការទប់លំនឹងសេដ្ឋកិច្ចកម្ពុជាមិនឱ្យរង្គោះរង្គើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii-G087YYknbQ0vgEaVDfZE_Bdj8MTfZTxUz23Y0du0RhQXVnx7eHgNC2ZUmoFdY4xeqQdU2kbwCpwiHO92UjfH-8k8BH4qqjEI7FL7VWQVSKq_TZ5wPkeYZrehdtIxvqX0CuLyYWWmRP4pWK0imi0plRftpWmVb9f4EM0YknfUEhIwq5E1KKwm3YZMXQ/s1280/photo_2026-05-28_15-03-25.jpg
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការចេញថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយសមភាគីចិន លោក វ៉ាង យី (Wang Yi) នៅក្រៅស្រុកនៃសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នាទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក បានឱ្យដឹងថា ភាគីចិនបានយល់ព្រមភ្លាមៗក្នុងការផ្តល់ជំនួយយុទ្ធសាស្ត្រនេះ ដើម្បីជួយទ្រទ្រង់ដល់ខឿនសេដ្ឋកិច្ចរបស់កម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3_pGLRXsQBStUbhFglq5LSn1BV_BvtSZC-B-VYhSKXpTbI3gbYwWa8R0oV-XFIw2V4P0g3L1RdhMKR7CC6s0ks28Hoa2qyzl8aiRCOqWQ6_7sRRn9MgQeym7Qeck_XRPr3o3q-Qx30Xvw9b3Xg1vxwYPu9VYTyVz3ZPkzOpNPErnNF5im74wNu4mNdgM/s855/photo_2026-05-29_13-46-14.jpg

ការធ្លាក់ចុះនៃប្រភពផ្គត់ផ្គង់សកល និងការឡើងថ្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បាននិងកំពុងវាយប្រហារយ៉ាងខ្លាំងលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ដែលធ្វើឱ្យការធានាផ្គត់ផ្គង់ប្រេង និងឧស្ម័នពីចិន នឹងជួយឱ្យកម្ពុជាមានប្រភពថាមពលបម្រុងស្ថិរភាព និងរក្សាបាននូវតម្លៃសមរម្យ។ ប្រភពថាមពលទាំងនេះ នឹងដើរតួជាកាតាលីករដ៏សំខាន់ក្នុងការជំរុញ និងទ្រទ្រង់ដល់ដំណើរការរោងចក្រ ឧស្សាហកម្ម និងការផលិតថាមពលអគ្គិសនីក្នុងស្រុក កុំឱ្យជួបហានិភ័យនៃការកាត់ផ្តាច់ចរន្ត ដែលអាចរំខានដល់សេដ្ឋកិច្ចជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwoUKza1AXtIJLT7ozZAaO0D3mA6Z4MgNtqpyTojBD6Pqq7yNa5_egLGGMjEIcuJrThQkuLmXXyJ4bREAHLaxXyi5nH8ehmzVjDymU81-P3dEhfz1Y7f72rTSyclXBxW_O87fQknLTxJn4vur1hntvPhfL-MZUfjCUCBGF7PcS4OxrAI-EKBoRy4laE7Y/s800/photo_2026-05-29_13-46-15%20(2).jpg

ទន្ទឹមនឹងការដោះស្រាយវិបត្តិថាមពល ជំហររបស់ចិនក្នុងការផ្គត់ផ្គង់ជីកសិកម្ម ក៏នឹងដើរតួជាការសង្គ្រោះដល់វិស័យកសិកម្ម ដែលជាដង្ហើមសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ កសិករកម្ពុជាតែងតែជួបផលវិបាកដោយសារការឡើងថ្លៃ ឬការកង្វះខាតជីនាំចូលនៅចំរដូវបង្កបង្កើនផល ប៉ុន្តែការគាំទ្ររបស់ចិននឹងធានាថាកសិករមានធាតុចូលកសិកម្មគ្រប់គ្រាន់ និងទាន់ពេលវេលា។ ហេតុដូចនេះនៅពេលមានជីកសិកម្មប្រើប្រាស់គ្រប់គ្រាន់ ទិន្នផលស្រូវ និងដំណាំកសិកម្មផ្សេងៗនឹងមិនត្រូវបានរំខានឡើយ ដែលវានឹងជួយរក្សាស្ថិរភាពតម្លៃម្ហូបអាហារក្នុងស្រុក ព្រមទាំងធានាបរិមាណសម្រាប់ការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDbvbr5F2_RDsTTAq4KDMiulX9YTnWo_kpCGjLQD3BtRNOC5b0ccQEnRASJXUysO0Ks1jAPBfZtIW2T718z17GCTUIXRfIJYk5U4lwd98DkPOinkhYoQfWC4gjP6NBK9tGrbbr9pj9g1Q8aFqvHvt4Sm2fMvQLjOFckRxQNbuz4K5zgcnNYx1QI2zc8Us/s1280/photo_2026-05-29_13-46-15.jpg
អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការប្តេជ្ញាចិត្តរបស់ប្រទេសចិននាពេលនេះ មិនត្រឹមតែជាការជួយសង្គ្រោះវិបត្តិក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែវាបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីស្មារតីនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងប្រទេសទាំងពីរ ក្នុងការធានាថាខឿនសេដ្ឋកិច្ចកម្ពុជានៅតែរឹងមាំជានិច្ច៕

អាល្លឺម៉ង់ចង់ចេញមុខជួយកម្ពុជាដោះស្រាយបញ្ហាជនភៀសសឹក និងរឿងព្រំដែនជាមួយថៃ

0

ខណៈដែលភាគីថៃកំពុងព្យាយាមខ្ទប់មាត់កម្ពុជាមិនឱ្យនិយាយរឿងព្រំដែនលើឆាកអន្តរជាតិ ស្រាប់តែពេលនេះមហាអំណាចអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ បានចេញមុខមកគាំទ្រផ្នែកការទូត ដោយប្រកាសចង់ធ្វើជា “អ្នកសម្របសម្រួលដោយស្មោះត្រង់” ដើម្បីដោះស្រាយវិបត្តិព្រំដែន និងការពារជនភៀសសឹកកម្ពុជាទៅវិញ។ នេះហាក់ដូចជាការទះកំផ្លៀងតាមបែបការទូតដ៏ធ្ងន់ធ្ងរទៅលើទីក្រុងបាងកក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxB-7uoAsgbFwxfqmin6mtVxUlsDrovj_aEi73RjmIyHR2ez2LFj887ooXKBLB1y5_aPNswjS811X-C3QyoWPNFAvyfsyTgXEocDi_EPeC7B_XgPbpJy0ZUCGNFdARrFOSBDoOUIsqjRtpA5AjcS96uYJ10WOIyb_Cyx8zzQ-l2DvQfpZ6JsaJLprYFds/s1280/photo_2026-05-28_16-21-45%20(2).jpg
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា នៅក្នុងជំនួបក្រៅផ្លូវការដ៏មានសារៈសំខាន់នៅឯទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយឯកឧត្តម Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz_I_7Pxmpp-9GRDsicGMycTs0B2YKMl0qkD-OJxLH0-_eM4bmVfZszXrnaMK8Z2gZmJlyb_pYkZ6EV-kopi7S1FGiwO_yP3goukJh90wpjyL3NfE7z9ITFj4WUfqYon0-FHVJHRSVYmWZBzQHViqo-rOYTLU04Y5QilLgwy1d1-_GrCOxY_X-NunHOOI/s1280/photo_2026-05-28_16-21-45.jpg
នៅក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការដើរតួជាភាគីទីបីដែលមានភាពអព្យាក្រឹត និងយុត្តិធម៌ ដើម្បីជួយសម្របសម្រួលផ្លូវការទូត ឱ្យកម្ពុជានិងថៃអាចស្វែងរកដំណោះស្រាយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំណុចលេចធ្លោមួយទៀតនៅក្នុងកិច្ចចរចានោះ គឺការផ្តោតចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាមនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgln_FGIGRPknduyGw6v_w7d-SjwAsAqMkMbHt-vMRivRSur6GKBeBlkGEgw2p49T0Zj6_V20Wrg-O31vMAt_XDwVpL3evZKUT2Y-z3Ziv_c93O0bS3WzJn2FCCWtiyTcuJQ2Xccj1iXYqgafLWHOdYYhCfjL0uww8PmF99fEXvOnv6HKbRpxdcq-t1ZT4/s1024/photo_2026-05-28_16-21-47.jpg
ឯកឧត្តម Gunther Krichbaum បានសម្តែងនូវការបារម្ភយ៉ាងខ្លាំងចំពោះទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក។ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ថា ខ្លួនចង់ឃើញការអនុវត្តបទឈប់បាញ់មួយដ៏មានប្រសិទ្ធភាព និងពិតប្រាកដ ដើម្បីបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅស្រុកកំណើតវិញដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqdzYIX9cdR44imjeuALo6vZUfyFYaIpJQSqW3djVwZTx5zDN5t8S-lVD5xMtocYF2_jchwfGIkikRgu8CklsZ7Y2RkHYaYZc27zS_aJdbs4KUzL0GYBiB10T2UzPlnXeR7m6wO6vavxKx2RXpu-GZg0BCrUJlgLljhLO3nbjv_8WJrneeJEOM4a3UgFA/s1280/photo_2026-05-28_16-21-47%20(2).jpg

លទ្ធផលនៃជំនួបមួយនេះត្រូវបានអ្នកវិភាគការបរទេសបានមើលឃើញថា គឺជាចំណុចវិជ្ជមាន និងជាការកោតសរសើរចំពោះភាពឆ្លាតវៃផ្នែកការទូតរបស់កម្ពុជា។ ការដែលមហាអំណាចអឺរ៉ុបដូចជាអាល្លឺម៉ង់ ចេញមុខមកគាំទ្រ និងចង់ចូលរួមដឹងឮបែបនេះ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់ភ្នំពេញ ដែលតែងតែចង់ឱ្យមានតម្លាភាពនៅលើឆាកអន្តរជាតិ។ ជំហរការទូតដ៏រឹងមាំមួយនេះ កំពុងតែរុញច្រានឱ្យភាគីថៃកាន់តែជួបសម្ពាធខ្លាំង ព្រោះថៃតែងតែព្យាយាមជំទាស់ និងចង់លាក់រឿងនេះដោះស្រាយតែលក្ខណៈទ្វេភាគីដាច់ដោយឡែក ដើម្បីដណ្តើមប្រៀបលើកម្ពុជា៕

N.John ទៅសម្តែងនៅកូរ៉េលើកដំបូងបានជួបជាមួយនឹងក្រុមរាំឱ្យតារាល្បីៗ

0

តារាចម្រៀង N.John បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីនៅពេលលោកបានចេញទៅសម្តែងនៅកូរ៉េខាងត្បូងលើកដំបូងបន្ទាប់ពីសាងអាជីពទោលនៅសហរដ្ឋអាម៉េរិកប្រមាណ២ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បានកត់សម្គាល់ឃើញអ្នករាំម្នាក់ឈ្មោះថា purple lee ក៏បានថតរូបជាមួយនឹង N.John ដូចគ្នាខណៈរូបនាងធ្លាប់រាំឱ្យក្រុមចម្រៀងល្បី Aespa។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyqGzaH4Hvmr9Fdwe2cqWcMczx6vMWtyjtIqnbFciKlXt06ug9AoMBtBaYVqydstzjJ1HpuQ2uwQu_doCGSPSQO4v0eaovRCPM6zn7POBVctIrrYpkAyUrF9W3hh5I0BpCf8nqQxY1gtPFwuv4jTmHL9OLZ4DT1hWwhvy8j0u60mp7ywI6l1yax5De9YI/s1620/image_2025-11-13_10-09-34%20(2).png
នាយប់ថ្ងៃទី២៨ ខែឧសភា N.John កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ បានសម្តែងជាលើកដំបូងនៅក្នុងប្រទេសកូរ៉េតាមរយៈកម្មវិធីមួយដែលប្រជុំទៅដោយតារាចម្រៀងផ្សេងទៀត។ តាមរយៈវីដេអូដែលមានការចែករំលែកនៅលើបណ្តាញសង្គមអ៊ីនស្រ្តាក្រាម N.John បានសម្តែងបទដូចជា «Feel Like This» , «She Know » ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit_4ukzbaJOKrNHOUxA2GtJfS8tIIDJOcH0gDpKAiSTVXtteTD5dmDCqXIOl6xKgyHbLd-2PdyqwuMEPNFp9mlyi-jHlbFnO7PnFiNKXW_BSzfuNHvgKYOGPNu8LGQsSb5AhwS1iLkwJ6hyoAnhkMx-1ZguptkCg64uL2tmbBqm5mZQUDsq2tG3AgZ-as/s723/image_2026-05-29_09-13-24%20(3).png

ជាមួយនឹងការសម្តែងនៅក្រៅប្រទេសលើកដំបូងនិងស្ថិតនៅក្នុងប្រទេសដែលល្បីខាងវិស័យ Kpop គេបានឃើញនារីស្រស់ស្អាតម្នាក់ដែលមានគណនីបណ្តាញសង្គមឈ្មោះថា purple lee បានបង្ហោះរូបជាមួយនឹង N.John ប្រកបដោយភាពស្និទ្ធស្នាលផងដែរ។ នារីរូបនេះត្រូវបានគេដឹងថាគឺជាអ្នករាំដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងខណៈរូបនាងធ្លាប់បានរាំឱ្យក្រុមចម្រៀង Aespa តារាល្បីក្នុងផលិតកម្ម SM។ ក្រៅពីអ្នករាំរូបនេះ គេបានឃើញនារីស្អាតៗជាច្រើនទៀតក៏បានស្គាល់និងថតរូបជាមួយនឹង N.John ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHTiXQSsLs_EbvE6IQJElOKQ9ct1fzXIyTzE8ZwIXcxK3-8yph-UF0bskDHx-PipaKo3IYv6geOvdLtszYmMQBJbta82zwp4opIJpVLHsFU4P2hbp6sfGnp9hiHvVZInR_bBxyhz2afVcwC8h_ChvUrLC3KPtP239nwMnEs2B6XImgF-mWWYw972u5UhY/s724/image_2026-05-29_09-13-24.png

គួរឱ្យដឹងថាក្នុងដំណើរទៅសម្តែងនៅក្នុងប្រទេសកូរ៉េរបស់ N.John ឧកញ៉ា ព្រាប សុវត្ថិ ដែលជាឪពុក និង សុវត្ថិ មុន្នីវណ្ណ ជាបងប្រុសក៏បានទៅចូលរួមលើកទឹកចិត្តផងដែរ។ ការសម្តែងនេះទៀតសោតត្រូវបានគេជឿថាដោយសារតែ N.John បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈបទ Pop Out ដោយមានតារា Kpop ល្បីៗជាច្រើនរូបបានរាំលេងកម្សាន្តបទនេះ ជាពិសេសូម្បីតែ G Dragon ក៏បានបង្ហាញការពេញចិត្តចំពោះ N.John ដូចគ្នា៕

តារាហុងកុង Louis Koo ធ្លាប់ជាប់ពន្ធ.នាគារមុនក្លាយជាតារាសម្តែងល្បី

0

នៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមតារាសម្តែង Louis Koo ដែលទស្សនិកស្គាល់ថាជាតួអង្គយ៉ាងគួឆ្នាំ១៩៩៥ ត្រូវបានមហាជនចាប់អារម្មណ៍ម្តងទៀតពីដំណើររបស់តារាសម្តែងរូបនេះមុនពេលបោះជំហានចូលមកកាន់វិថីសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXkKLmrUlhAW1ejJLKkXi2NmHc7tfBCKo56okWAsJEKIIpZLwMv0Y35nkINt7nkDDWCkcj0pngxdmqp09b_KdPIjmE0qhi9wR64Y230wjjpjiPomTQynlbfEEdTyuqGgPZ5bjfT95lNvIMjpWT95pty5bK0h6ChmBwcw1hflkjbbFuKfaEYrNV75OKSLE/s1600/image_2026-05-28_14-59-30.png

លោកស្រី Tiffany Chen ភរិយារបស់មហាសេដ្ឋីកម្សាន្ត Charles Heung បាននិយាយដោយត្រង់ៗថាមុនពេលចូលប្រឡូកក្នុងវិស័យកម្សាន្តលោក Louis Koo ធ្លាប់ជាប់ពន្ធនាគារហើយបន្ទាប់ពីត្រូវបានដោះលែងជីវិតរបស់លោកស្ទើរតែ «គ្មានលុយ»។ ក្នុងវ័យ ២០ ឆ្នាំ លោក Louis Koo បានចូលរួមក្នុងការប្លន់ទ្រព្យសម្បត្តិរបស់ស្ត្រីម្នាក់ដែលរៀបចំឡើង។ ដោយសារភាពស្មោះត្រង់ចំពោះមិត្តភក្តិរបស់ខ្លួន Louis Koo បានទទួលខុសត្រូវទាំងស្រុង ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២២ ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2b2d2QYXTxtHPBLJOTwgovFHCFZP7fYAuEwr09deXln7Wx6khBULQkuJU8QHWR36MHUXXz6YNXvYph0g2GX-HD2rfLABORWEGTkNEeAH1WJDe5kzVE5dcFMwe1RQdrUzXxMBT_eyqI6ff2xjmRd-BdxFTXkmCf8qrfGM7QFLlxQ4HpWKbxIb8nbHK59U/s1919/image_2026-05-28_14-59-31.png

លោកស្រីបានរៀបរាប់ថា «បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ជីវិតរបស់គាត់ស្ទើរតែទទេស្អាត។ ខ្ញុំបានអញ្ជើញគាត់មកផ្ទះរបស់ខ្ញុំ ពីព្រោះគាត់កំពុងសម្តែងក្នុងខ្សែភាពយន្តដ៏គួរឱ្យភ័យខ្លាចជាមួយអ្នកផ្សេងនៅពេលនោះ»។ ផលិតករភាពយន្តនោះបានទាក់ទងមកខ្ញុំ ដោយនិយាយថា Louis Koo ចង់ខ្ចីលុយពីខ្ញុំ ហើយអ្នកផ្សេងទៀតក៏ជំពាក់លុយខ្ញុំដែរ។ ខ្ញុំបាននិយាយថា «យល់ព្រម ប្រាប់គាត់ឱ្យមកនិយាយជាមួយខ្ញុំ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifBV7WA4Ab5vQaqpdTVNtRaVVX9fCg7V2MAARL_psK7aFMbICsKqssbiQH75UfefSQEY932j-MXDuXCS667KdvPUqO3-8zIwNEbvguUAdhisolyt6X-6LsfZnFPLS9E7Jb-Ry5sTVxD2eaK9qju__ckwntC4Wha1L0bwvwP423XL8norIOxwOc0T81H5Q/s1440/image_2026-05-28_14-59-32.png
នៅពេលនោះ Louis Koo បានសម្តែងក្នុងខ្សែភាពយន្តថវិកាទាប និងគុណភាពទាបមួយចំនួន។ បន្ទាប់ពីបាននិយាយជាមួយលោក Louis Koo លោកស្រីមានអារម្មណ៍ថាតារាសម្តែងរូបនេះមិនមែនជាមនុស្សអាក្រក់ទេ ដូច្នេះលោកស្រីបានសម្រេចចិត្តឱ្យលោក Louis Koo ចូលរួមសម្តែងក្នុងខ្សែភាពយន្តដែលមានថវិកាទៀត។ ក្រោយមកលោក Louis Koo បានក្លាយជាតាសម្តែងដ៏ល្បីឈ្មោះម្នាក់ហើយឥឡូវនេះលោកក៏ជាអ្នកជំនួញម្នាក់ផងដែរ ដោយបានសាងសង់សាលារៀនជាច្រើន និងធ្វើការងារសប្បុរសធម៌ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuitkWlLbG2dj0ubMzmNMgrgcoU4rFkuijmyTKF_HPn_CUS37-3IR243Gxqv_uBZsgxmyRoHwOXPrF_NiEi_mjF0861MNicn2mdheDgw_PKbs6bNxpvX-xpoza4wxcqhsQlpdbKCkR1BLN7QZiPs2Ut58ihci9CqAjSIpP6ob61WkQNyKPWYmtonmt7gs/s792/image_2026-05-28_14-59-34%20(2).png

លោក Louis Koo កើតនៅឆ្នាំ១៩៧០ គឺជាតារាសម្តែង អ្នកចម្រៀង និងជាផលិតករម្នាក់។ លោកក៏ជាប្រធានសមាគមសិល្បករហុងកុង និងជាប្រធានសមាគមឧស្សាហកម្មភាពយន្តហុងកុងផងដែរ។ នៅឆ្នាំ ១៩៩៣ គាត់បានចុះកិច្ចសន្យាជាមួយ TVB ហើយបានចូលប្រឡូកក្នុងវិស័យកម្សាន្ត។ ពីរឆ្នាំក្រោយមកលោក Louis Koo បានទទួលកិត្តិនាមល្បីល្បាញដោយសារតួនាទីរបស់លោកជាតួអង្គយ៉ាងគួ ក្នុងឆ្នាំ១៩៩៥។ នៅឆ្នាំ ២០០១ លោក Louis Koo បានប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើភាពយន្ត ហើយបានឈ្នះពានរង្វាន់តារាសម្តែងប្រុសល្អបំផុតនៅឯពានរង្វាន់ភាពយន្តហុងកុងលើកទី ៣៧ និងពានរង្វាន់ភាពយន្តអាស៊ីលើកទី ១២ សម្រាប់តួនាទីនៅក្នុងរឿង «Paradox»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjblRYWo9-LuNAfKXNCorlOGLxfuoFK8s5dmz59iJK7gh5AnCuPNyr4B0POVyITDXv31Tf6i8CiCzw8kRtcx_L9VT4MArRMnAjl01GHUJJ-2yH6SQNfMj7ElCJeYBJHH-c42-IjwlJhlG_z0EPpBe8nIyCottDEV8XscUKRXbt9g6p2xNdVI5wHgI8vnLQ/s1200/image_2026-05-28_14-59-34.png

តាមពិតទៅលោក Louis Koo មិនដែលព្យាយាមគេចវេះអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួនឡើយ។ ចាប់តាំងពីឆ្នាំ១៩៩៨ មកប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍រឿងនេះហើយនៅឆ្នាំ២០០២ លោកបានទម្លាយទាំងស្រុងពីឆ្នាំដែលលោកជាប់ពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះលោកបានណែនាំដល់យុវជនឱ្យរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកហើយនៅឱ្យឆ្ងាយពីទំនាក់ទំនងមិនល្អ៕

Xiao Zhan និង Yang Zi ក្លាយជាមុខព្រួញនៃការរិះគ.ន់នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ធំមួយ

0

យោងតាម 163 បន្ទាប់ពីអ្នករៀបចំពានរង្វាន់ Magnolia Awards ឆ្នាំ២០២៦ បានប្រកាសបញ្ជីឈ្មោះតារាសម្តែងដែលត្រូវបានតែងតាំងធ្វើឱ្យមានការជជែកវែកញែកជាច្រើនក្នុងចំណោមទស្សនិកជន។ Xiao Zhan , Yang Zi និង Hu Ge បានក្លាយជាឈ្មោះដែលទាក់ទាញចំណាប់អារម្មណ៍ ហើយក៏បានក្លាយជាប្រធានបទនៃការពិភាក្សាជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzT9nBy7JCEwdhn6WCMCfipJ0jzc7aFrUd1WLJiMSqc3U_aPu-M2mP7qTDuGAtL-1SlhD-M6ZYZsCATxpXCKimDo5jt8DS97Px5RZxCrHY0DVBZLdsxmRhQ17nqXDhM_u2ETR_0yK0K4s0m994nXVz1poQjcAeZ1Jyi5pL7b7veeQLpqhfL0FFBuZvIOw/s2048/image_2025-06-03_11-33-45%20(2).png
Xiao Zhan បានទទួលការតែងតាំងជាលើកដំបូងសម្រាប់តារាសម្តែងប្រុសល្អបំផុតនៅក្នុងពិធីប្រគល់រង្វាន់ទូរទស្សន៍ដ៏សំខាន់មួយនេះ។ តួនាទីរបស់លោកនៅក្នុងរឿង «Legend of Zanghai» បានជួយលោកបង្កើតប្រជាប្រិយភាព និងឥទ្ធិពលរបស់ខ្លួនថែមទាំងរួមចំណែកដល់ការលើកកម្ពស់ទេសចរណ៍ក្នុងស្រុកទៀតផង។ ទោះជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសជាច្រើននៅតែកើតឡើងនៅលើបណ្តាញសង្គមជុំវិញការតែងតាំងរបស់តារាប្រុសរូបនេះដោយអ្នកខ្លះអះអាងថាវាជាការសម្គាល់ការទម្លាយនៃបណ្តាសា ១៣ ឆ្នាំនៃការគ្មានការតែងតាំងសម្រាប់រឿងភាគប្រវត្តិសាស្ត្រក្នុងប្រភេទនេះ។ ក្រោយមករឿងនេះត្រូវបានចំអកដោយសាធារណជន ដែលបានចោទប្រកាន់ក្រុមរបស់ Xiao Zhan ថាបំផ្លើសសមិទ្ធផលនៃរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmiWmDbDnB2LEus2P6mnXd1y9kmRs27dMd16x_Sh61uluGUmZbGhYi-OcDgB0WfE0n3yfzq-OMXkgYEe-y9UyrA14BxtGm0p48gU_yk2mFXT_MeGsE6LPyurYTJD6tlx9G30XIzg6x6fkbmUwHx3317wkBBc_DIciZ7Ghyphenhyphens9khbCsV5j6V9FABLCUKkAw/s1620/image_2026-01-28_16-44-22%20(2).png

Yang Zi ក៏បានបង្កឱ្យមានភាពចម្រូងចម្រាសផងដែរ នៅពេលដែលនាងត្រូវបានតែងតាំងជាតារាសម្តែងស្រីល្អបំផុតនៅឯពានរង្វាន់ Magnolia Awards រយៈពេលបីឆ្នាំជាប់ៗគ្នា ជាមួយនឹងខ្សែភាពយន្ត «Lost You Forever»២០២៤ «Flourished Peony»២០២៥ «Born To Be Alive» ២០២៦។ ក្នុងចំណោមទាំងនេះ «Born To Be Alive» ត្រូវបានរិះគន់ចំពោះគុណភាពរបស់វា ជាពិសេសការសម្តែងរបស់នាងនៅក្នុងឈុតឆាកសំខាន់ៗជាច្រើន ដែលនៅតែជាប្រធានបទនៃការជជែកវែកញែក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFLNA2IHE1px1CCAlWlTuqhQoSzn9_IWWDGBx-LePBFRCDiXErb_8gjK3hY1rUniRS9iQT2j8Z0_m82gOl6u5SsB8-zBn8vuxnVo-Dc9TsftlFeceGwI_FIKFIIsVj8yKqnbiw0sx3iCF8BGd8Y4pfk_dk-CodhGurMP9ygGO4MUtynbXvmyB341uTbio/s1799/image_2026-05-28_16-19-35.png

លើសពីនេះ ខ្សែភាពយន្តនេះត្រូវបានគេរិះគន់ចំពោះការសម្តែងផ្សាយមិនល្អរបស់វា ដែលថែមទាំងជាប់ចំណាត់ថ្នាក់ក្នុងចំណោមខ្សែភាពយន្តដែលមានចំណាត់ថ្នាក់ទាបបំផុតនៅលើ CCTV8 ក្នុងឆ្នាំ២០២៦ ប៉ុន្តែរឿងនេះនៅតែទទួលបានការតែងតាំងជាច្រើនក្នុងប្រភេទផ្សេងៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUX50v9RkIu8VOQXHEWdqWJ1aQvVa3VwBY4hCDt2j_RoOtUinegfIMTl3dDylsCj62o6hHKWegQ9eUd6TVPhvAulzQR6nLw2Cvu0HNOYdxl9pQm-_wtATMWaSNxwTRTpEg0aKpam88_gpDcjoTSYASVLe_P_xRuH39ZAsPQib6FS4xPaGmbaJnC7Rt9vE/s1201/image_2026-03-03_11-01-07%20(3).png

ក្រៅពី Yang Zi ការតែងតាំង Hu Ge សម្រាប់តារាសម្តែងប្រុសល្អបំផុតក៏បានប្រឈមមុខនឹងមតិចម្រុះផងដែរ។ នៅក្នុងរឿង «Born To Be Alive»តួនាទីរបស់គាត់មានពេលវេលាតិចតួចនៅលើអេក្រង់ ហើយដំបូងឡើយត្រូវបានណែនាំជាការសម្តែងពិសេស។ ទោះជាយ៉ាងណាក៏ដោយ ការដាក់បញ្ចូលរបស់លោកនៅក្នុងប្រភេទតារាសម្តែងប្រុសល្អបំផុតបាននាំឱ្យទស្សនិកជនសួរសំណួរអំពីលក្ខណៈវិនិច្ឆ័យ និងបទប្បញ្ញត្តិដែលប្រើដោយអ្នករៀបចំក្នុងការវិនិច្ឆ័យពានរង្វាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOe9cw6ITsUXo_1f0fXJOfG0dE6jtrGoP6yNi2FWFvjnHaV9TxnK22GlMQJ2Qt9FaVmnOTxPCweKKvAl7lXANOyTjiQXUWYL2rk_qBrdh7vxhzGjc5OuOBnEvsinZdqQ7w7NAydpVL2mqLusDNSSB7tax_BtDCzWTc0_Hp_zHfgqxi1iRi5juKkx2OS2o/s1697/image_2026-05-28_16-19-37%20(2).png

ពានរង្វាន់ Magnolia Awards គឺជាពានរង្វាន់ភាពយន្ត និងទូរទស្សន៍ដ៏ចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតនៅក្នុងប្រទេសចិន ដែលធ្វើឡើងជាលើកដំបូងក្នុងឆ្នាំ ១៩៦២។ ពានរង្វាន់នេះត្រូវបានបង្ហាញដោយទូរទស្សន៍កណ្តាលចិន (CCTV) ដើម្បីផ្តល់កិត្តិយសដល់តារាសម្តែងឆ្នើម និងស្នាដៃប្រចាំឆ្នាំ៕

នេះជាមូលហេតុពិតប្រាកដដែល Jun Ji Hyun មិនប្រើប្រាស់បណ្តាញសង្គម

0

ជាតារាសម្តែងជួរមុខប្រចាំប្រទេសកូរ៉េខាងត្បូងប៉ុន្តែតារាសម្តែង Jun Ji Hyun មិនបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រនិងទស្សនិកជនតាមរយៈបណ្តាញសង្គមនានាដូចតារាល្បីៗភាគច្រើននោះទេ។ ចំពោះមូលហេតុនៃការផ្តាច់ខ្លួនចេញពីបណ្តាញសង្គម Jun Ji Hyun បានទម្លាយពីហេតុផលសាមញ្ញមួយដែលធ្វើឱ្យអ្នកគាំទ្រអាចយល់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlDaOjN-IhXA0xtP1vwNZz164SSZAIoCN_u2rWMty8fzXhMwV2l6crFSgzFdfSRE4esvVoUkOrBZrKULCjQID75nGXz0hPZ9HhDIjcPlFu5ReAoWafy686tlQL4hv_epDwVxZJaUYIQbbGNlQs2fQtNJ1VdZc2gmzIikJYSItB6IWUv3rijZf5HS6ipH8/s2048/image_2026-05-28_15-50-51%20(3).png

Jun Ji Hyun បានចាប់ផ្តើមអាជីពជាតារាម៉ូដែលនៅក្នុងឆ្នាំ១៩៩៧ បន្ទាប់មកបានផ្លាស់ប្តូរទៅជាតារាសម្តែង ហើយបានក្លាយជាតារាឈានមុខគេមួយរូបនៃកម្មវិធីទូរទស្សន៍កូរ៉េ។ នេះមានន័យថាតារាស្រីរូបនេះបានបោះជំហានចូលអាជីពសិល្បៈជិត៣០ឆ្នាំហើយ។ ខណៈពេលដែលតារាសម្តែងជាច្រើនឥឡូវនេះបើកឆាណែលយូធូប ឬប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីទាក់ទងជាមួយអ្នកគាំទ្រ Jun Ji Hyun មិនទាន់បានបើកគណនីផ្ទាល់ខ្លួនណាមួយនៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT-8798rn9AWfHOkB0rVyppFi9qm1C_LXgvgurw__XCqkshdRce2fjrm6kN4OvwgG6cLbq_nRubul_ccQmelCGWKjOu614DqHVevYV6BSTK3jT40bTDjFHBqZJeSvKjEVFpR5ESlx8WR6mdakiay_4Yza2kvZGKPnaUnGAAE3puPb0e_WnSgWQZBayhYQ/s2048/image_2026-05-28_15-50-48%20(3).png

អំឡុងពេលសម្ភាសន៍ផ្សព្វផ្សាយខ្សែភាពយន្ត «Colony» Jun Ji Hyun បានផ្តល់ចម្លើយដោយខ្លីអំពីមូលហេតុនេះថា «ព្រោះខ្ញុំខ្លាចថាខ្ញុំអាចនឹងធ្វើខុស។ នោះគ្រាន់តែជាហេតុផលសាមញ្ញមួយប៉ុណ្ណោះ។ ប្រហែលជាដោយសារតែខ្ញុំសកម្មតាំងពីខ្ញុំនៅក្មេង ខ្ញុំមិនធ្លាប់បញ្ចេញមតិទេ ហើយខ្ញុំមិនមានអារម្មណ៍ស្រួលក្នុងការធ្វើវាទេ»។ Jun Ji Hyun បាននិយាយថា នាងយល់ថាពេលវេលាបានផ្លាស់ប្តូរ ហើយមិត្តរួមការងារជាច្រើនរបស់នាងប្រហែលជាធ្លាប់ចែករំលែកជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ នាងផ្ទាល់មិនមានអារម្មណ៍ស្រួលក្នុងការធ្វើដូចគ្នានោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-ZTWk0ONvwrW2p_AC1F1Ml5tmi0iGCOs78HC3y4aemXXYFn3rF_lBXsLyU7B4fFSACVJiQo5dMEWaQdkqX5zO8DOBRQ9lDB-Vi8e6G2BnOgtL8wnYDyl2wBg9xz5fD8aCw6MCJ8PT4him90G6HxxCePtwxcK9C74dJwWsbYg8_JYzz4R1FbjDyvRoKU/s1497/image_2026-05-28_15-50-50%20(2).png

តារាស្រីរូបនេះនិយាយថា «ខ្ញុំមិនគិតថាខ្ញុំត្រូវមានអារម្មណ៍ស្រួលជាមួយរឿងនោះទេ មានមនុស្សមួយចំនួនដែលមិនខ្លាចក្នុងការបង្ហាញផ្នែកឯកជនរបស់ពួកគេ ប៉ុន្តែក៏មានមនុស្សមួយចំនួនដែលខ្លាចដែរ» ។ តួឯកស្រីក្នុងរឿង សង្សារខ្ញុំជាមនុស្សភពផ្កាយ បាននិយាយថានាងខ្វះទំនុកចិត្ត ហើយគ្រាន់តែចង់បន្តធ្វើអ្វីដែលនាងពូកែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPxMiOsYhQo7CB8KFugPResSirPzFfAIz0qz_mqJaHimbIFdIHOD9cDupX1O4Qjt95dMD-0K-1KN_hlCFPyVZ-u9YshRYEdDXRfomvCcfzfaf9OMyCsu7VE0B_NsGKPOYFVFFTZVTjFvVfu0mb8V0NDLS-cmn2YsfhaRpBNKQ_bbBO5k8Ny9bBNlWXnk/s1491/image_2026-05-28_15-50-50.png

Jun Ji Hyun ក៏បានទទួលស្គាល់ផងដែរថា នាងមានអារម្មណ៍ថាមានសម្ពាធក្នុងការនិយាយអំពីជីវិតឯកជនរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ នាងជឿជាក់ថាគោលបំណងចម្បងនៃការសម្ភាសន៍គឺដើម្បីផ្សព្វផ្សាយការងាររបស់នាង មិនមែនដើម្បីទាក់ទាញចំណាប់អារម្មណ៍មកលើខ្លួនឯងនោះទេ៕

សុខចិត្តឡើងតុលាការ តែមិនព្រមសុំទោស! មេបក្សប្រឆាំងថៃបោះសម្តី៖ «អ្វីដែលខ្ញុំនិយាយជាការពិតទាំងអស់»

0

មេដឹកនាំគណបក្សប្រឆាំងថៃ លោក Natthaphong Ruengpanyawut កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ បានប្រកាន់ជំហរមិនសុំទោសសមាជិកព្រឹទ្ធសភាដាច់ខាត និងត្រៀមឡើងតុលាការរកភាពយុត្តិធម៌ ដោយលោកថា ការលើកឡើងនោះសំដៅជារួម មិនមែនរិះគ.ន់បុគ្គលណាម្នាក់ទេ ។ ក្រុមសមាជិកព្រឹទ្ធសភាចំនួន៨៩រូប គំរា.មចាត់វិធានការតាមច្បាប់ និងទុកឱសានវាទ៣ថ្ងៃ ដើម្បីឱ្យមេបក្សប្រឆាំងសុំទោសជាសាធារណៈរឿងរិះគ.ន់ព្រឹទ្ធសភាធ្វើការក្រោមបញ្ជាគណបក្សភូមិចៃថៃរបស់លោកនាយករដ្ឋមន្ត្រី Anutin និងបន្តពីរបបរដ្ឋប្រ.ហារ ។

លោក Natthaphong ថា លោកព្យាយាមប្រាប់ឱ្យមហាជនដឹងពីរបបដឹកនាំដោយគណបក្សកាន់អំណាចសព្វថ្ងៃនេះ មិនគោរពប្រជាធិបតេយ្យ និងជារបបប្រកាន់បក្ខពួកគ្រប់គ្រងប្រទេសទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច ។ លោកនាយករដ្ឋមន្ត្រី Anutin គ្មានចំណាត់ការលើមន្ត្រីរដ្ឋាភិបាលពុករលួយ បណ្តោយឱ្យអំពើពុករលួយក្នុងសង្គមកើនឡើង ក្រុមហ៊ុនឯកជនត្រូវបង់ប្រាក់សំណូកច្រើនដល់រដ្ឋាភិបាល ។

លោកមិនសុំទោសសមាជិកព្រឹទ្ធសភាទេ ពីព្រោះអ្វីដែលលើកឡើងជាការពិតទាំងអស់ និងមិនសំដៅលើបុគ្គលណាម្នាក់ឡើយ បើសមាជិកសភាចាត់វិធានការតាមច្បាប់ លោកនឹងឡើងតុលាការដើម្បីយុត្តិធម៌ ។ លោកមានសិទ្ធិរិះគន់ក្នុងនាមជាពលរដ្ឋសាមញ្ញម្នាក់ដែលចង់មានរបបដឹកនាំល្អជាងនេះ ប៉ុន្តែសមាជិកព្រឹទ្ធសភាបែរជាគំរាមប្តឹងឱ្យបិទមាត់ ។ គោលជំហររបស់គណបក្សប្រឆាំងមិនថយក្រោយឡើយ គឺនៅតែបន្តជំរុញឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលមិនមែនកើតឡើងពីការរដ្ឋប្រហារ និងគោរពសំឡេងពលរដ្ឋ ។

កាលពីថ្ងៃទី២៥ ខែឧសភា ក្រុមសមាជិកព្រឹទ្ធសភាថៃ ចំនួន៨៩រូប ដឹកនាំដោយលោក Phisit Apivatanapong បានបដិសេធនឹងការរិះគន់ ដោយចាត់ទុកជាការបង្ខូចកេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ និងចេញសេចក្តីថ្លែងការណ៍រួមមួយ ថ្កោលទោសលោក Natthaphong មេគណបក្សប្រឆាំង ដោយទុកឱសានវាទរយៈពេល៣ថ្ងៃ ដើម្បីឱ្យលោកចេញមុខសុំទោសជាសាធារណៈ ក្រោយពីមេដឹកនាំគណបក្សប្រឆាំងបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុករិះគន់ចំៗថា ព្រឹទ្ធសភាបច្ចុប្បន្នកំពុងបំពេញការងារនៅក្រោមបញ្ជារបស់គណបក្សភូមិចៃថៃ និងអំពាវនាវឱ្យពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំនេះ ពីព្រោះជារបបបន្តវេនពីការធ្វើរដ្ឋប្រហារ ។

គួរបញ្ជាក់ថា បច្ចុប្បន្ន គណបក្សប្រឆាំងកំពុងប្រឈមនឹងការប៉ុនបំងរំលាយ ដោយសារលោក Natthaphong បានបង្ហោះសាររិះគន់រដ្ឋាភិបាលអនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាព្រះមហាក្សត្រចូលរួមក្នុងកិច្ចប្រជុំស្តីពី «ការគ្រប់គ្រងគ្រោះរាំងស្ងួត» ថា ការធ្វើបែបនេះនឹងទាញឱ្យស្ថាប័នព្រះមហាក្សត្រប្រឡូកក្នុងនយោបាយ ។ កាលពីថ្ងៃទី២១ ខែឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃបានទទួលពាក្យបណ្តឹងពីអ្នកគាំទ្ររបបរាជានិយម ស្នើរំលាយគណបក្សប្រឆាំង ដោយចោទប្រកាន់ពីបទទាញស្ថាប័នព្រះមហាក្សត្រពាក់ព័ន្ធនយោបាយ ៕

គ្រូពេទ្យអង់គ្លេសព្រមាន៖ ការញៀនបណ្តាញសង្គមរបស់យុវជន មានគ្រោះថ្នា.ក់មិនខុសពី «ការជក់បារី» ឡើយ!

0

រដ្ឋធានីឡុងដ៍៖ ក្រុមគ្រូពេទ្យជំនាញនៅក្នុងប្រទេសអង់គ្លេស បានចេញមុខព្រមានជាសាធារណៈថា ការញៀនបណ្តាញសង្គមរបស់យុវជនបច្ចុប្បន្ន មានកម្រិតគ្រោះថ្នា.ក់ខ្លាំងប្រហាក់ប្រហែលនឹងការជក់បារីដែរ។ ការព្រមាននេះធ្វើឡើងដោយសារតែស្ថាប័នបច្ចេកវិទ្យាបានរចនាបណ្តាញសង្គមឡើង ក្នុងគោលបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ដកចិត្តមិនរួច ដែលមិនខុសអ្វីពីសារធាតុនីកូទីននៅក្នុងបារីនោះឡើយ។ ក្រុមគ្រូពេទ្យបានសំណូមពរឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយការចំណាយពេលច្រើនហួសហេតុរបស់យុវជនជាមួយឧបករណ៍អេឡិចត្រូនិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAL7asPyxiQAm5TzHqWqVwn9R0XVwgVgFLrigIuq-ll1iaYiPsnU3BKqnUq_S5an8cn8rVh2yejj-uYTq9Zio0W3vnioYOz-faCThX_44m0HFwdFA0_6SqPMQ5xZgGIPvxKABgIooXcZxei-KqbhNKbMah-2wbP9OgZlh1JM-WIa0EzpKck5VeeeDPus/s1280/photo_2026-05-28_11-20-11.jpg
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ស្ថាប័នសាកលវិទ្យាល័យអង់គ្លេស និងអៀរឡង់ (តំណាងឱ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រចំនួន ២៣) បានបញ្ជូនឯកសារស្រាវជ្រាវស្តីពី «ផលប៉ះពាល់លើយុវជនដោយសារការប្រើប្រាស់បណ្តាញសង្គម» ទៅកាន់រដ្ឋាភិបាលអង់គ្លេស។ ក្នុងឯកសារនោះ ក្រុមគ្រូពេទ្យបានសង្កត់ធ្ងន់ថា ការចំណាយពេលយូរពេកនៅលើបណ្តាញសង្គម បង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ មិនខុសពីការជក់បារី ឬការបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHc4lKrSywbCxBtb17O4gKNubbmKpUCOG4BdHhw4VouKDZww_dtMhuhRdmf0RkN25CyUGNYox6tqSIq6NdaYjdAjz5ER-t3U48hk3DiEKtFuM9TI1xocpIIuOyN6pE2jYi-Y02IvIWKusgAJqZJ0iSfpkLENRWFxCsLBnlZKdrnlWGudlXQKVda0YuR3Q/s1000/photo_2026-05-29_08-41-29.jpg

យោងតាមរបាយការណ៍ដដែល ផលប៉ះពាល់ទាំងនោះរួមមាន៖ យុវជនងាយរងការអូសទាញ និងយកគំរូតាមទង្វើមិនល្អពីការបង្ហោះនានា ព្រមទាំងបំផ្លាញសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរតាមរយៈការមើលឃើញរូបភាពហិង្សា ជាពិសេស ចំពោះយុវជនដែលប្រើប្រាស់លើសពី ៣ម៉ោងក្នុងមួយថ្ងៃ។ លើសពីនេះ ពួកគេត្រូវបាត់បង់ពេលវេលាសម្រាកដោយសារការលួចលេងទូរស័ព្ទកណ្តាលយប់ ដែលជាហេតុធ្វើឱ្យលទ្ធផលសិក្សាធ្លាក់ចុះយ៉ាងគំហុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp85bhOOCqEE2FX5TTd7lvHvc_IiIObl3wzZOBmF2J5IDXTE__q8XteQDmuJXhzFsZFONatd3rbKH5vThnBZaypZnxkeNZeHC46HtrjM_50ikyO8Ppf1rCTMRNn7OGYgVH7v3gugq1zDXdijF5FGvHqfQJT6t5Bi-kV9f-e-q97Ene2tI50XVZHqHy__g/s1280/photo_2026-05-29_08-41-30.jpg
បច្ចុប្បន្ន ក្រុមគ្រូពេទ្យអង់គ្លេសកំពុងពិភាក្សាលើការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការប្រើប្រាស់បណ្តាញសង្គម និងបានណែនាំឱ្យអាណាព្យាបាលគ្រប់រូបកំណត់ពេលលេងទូរស័ព្ទរបស់កូនៗ ព្រមទាំងតាមដានការសិក្សាឱ្យបានដិតដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3EkPDBypmKHlUV-ZDcWg8lvDPo8bLG1ck16jj56EU4RXrWgAkVsXjk3cj1d5Fb2lu7UBEXynDv1N1IF-QkmamPt8Wts2IiEMQiyXh1fSsWMbFGCNA7zdYz0V0H4TQfHKEiYkNJoipgLWa9ZLRovg1j_fKd8lC_wQbCPrzeejW0ZhThhQ0GP8MeJNkUCU/s1280/photo_2026-05-29_08-41-31.jpg
ទោះបីជាច្បាប់សុវត្ថិភាពអនឡាញរបស់អង់គ្លេស តម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមមានវិធានការការពារយុវជនពីខ្លឹមសារខុសច្បាប់ និងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែអ្នកជំនាញយល់ឃើញថា វាមិនអាចហាមឃាត់បានទាំងស្រុង ឬមានប្រសិទ្ធភាព ១០០% នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr3OrJuF8RYf6-iAka-wmE8Hs600G1G6s9RWMCXPViPK4T-OooytJ_aPW_qOlXVcYGYg5lkuqd6VAjMWjBkeRyfOytdalIuXb9leB8PbkEuhoevnQiSpQ3VhtnY7ozNkhcnatOeTNui0YhiUfAAwh5pVXhCDGwtVIdEt1n6oSrmXyN0pqUQBdC3Rn9OcI/s1280/photo_2026-05-28_11-20-11%20(2).jpg

សូមរំឭកថា រដ្ឋាភិបាលអង់គ្លេសធ្លាប់បានអនុវត្តច្បាប់តឹងរ៉ឹង ដោយហាមឃាត់ ឬរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះយុវជនអាយុក្រោម ១៦ឆ្នាំ។ ទោះជាយ៉ាងណា យុវជននៅតែបន្តញៀនខ្លាំង ជាពិសេស លើកម្មវិធី TikTok ដោយសារពួកគេខ្លាចបាត់បង់ការប្រកួតប្រជែងព័ត៌មានក្នុងចំណោមមិត្តភក្តិ ចង់ដឹងរឿងរ៉ាវឯកជនរបស់អ្នកដទៃ និងប្រើប្រាស់វាដើម្បីកាត់បន្ថយភាពតានតឹងក្នុងការសិក្សា ក៏ដូចជាការដោះស្រាយភាពឯកោរបស់ខ្លួន៕

កូរ៉េខាងត្បូងប្រកាសពីគម្រោងផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរដើម្បីទប់ទល់ការគំរា.មពីកូរ៉េខាងជើង

0

ស្របពេលរងការគំរា.មកំហែងដោយការបា.ញ់មីស៊ីលជាបន្តបន្ទាប់ពីកូរ៉េខាងជើង ក្រសួងការពារជាតិកូរ៉េខាងត្បូងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសជាផ្លូវការពីគោលដៅផលិត និងដំណើរការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរជាលើកដំបូងនាពាក់កណ្តាលឆ្នាំ២០៣០ និងប្រតិបត្តិការជាផ្លូវការនាពេលបន្ទាប់ ក្រោមកិច្ចសហការជាមួយអាមេរិកលើផ្នែកបច្ចេកវិទ្យា និងការផលិត ។ នេះជាជំហានឆ្ពោះទៅមុខរបស់វិស័យឧស្សាហកម្មនាវាកូរ៉េខាងត្បូង ដើម្បីពង្រឹងសមត្ថភាពការពារជាតិ និងទប់ទល់ជាមួយការគំរាមនុយក្លេអ៊ែរពីកូរ៉េខាងជើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeQ2PvBA7Besgl7uXWW7iattfVL9gFdHm0weYFQwgr6NdKqo3HAHrXvik0iriQ2jrzv_7It9CrDM390BK6CrRZJv3ZP15z8klznuxG25okWQ2xQGBix3lUW7sGI28honDVDiUa8XSzqdAXnrr1VGzUyIdYQgEF5UNRSHlwohI4RkigAu4QHL9DDoZ54n4/s1200/photo_2026-05-28_13-23-05%20(2).jpg

ក្រសួងការពារជាតិកូរ៉េខាងត្បូងបញ្ជាក់ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួននឹងមានសមត្ថភាពប្រតិបត្តិការល្អជាងនាវាមុជទឹកធម្មតាៗដើរដោយប្រេងឥន្ធនៈដែលកូរ៉េខាងត្បូងកំពុងតែប្រើប្រាស់សព្វថ្ងៃ ដោយវាអាចនៅក្នុងទឹកបានយូរ និងចល័តឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgzlD2HuYanGzqVIotPSCI3Efnah4eJUBdN2jdo7J3di3zV4BYT3R3k4krDmSBTFROtoamJt9qGAFPGcA0b1LiGzyHapD6MFuxySKw3uP5EflyNrl9l80aVvQdThVKVleXgHrF2PVvpMpRI8GuY97zHCgV5SwylhkWX8zhOMxHaRL_3-PbNW5BWrFWRlY/s800/photo_2026-05-28_13-23-05%20(3).jpg

បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ahn Gyu-back នាវានេះនឹងប្រើប្រាស់ឥន្ធនៈអ៊ុយរ៉ាញ៉ូមកម្រិតទាបបំផុត ហើយកូរ៉េខាងត្បូងនឹងសហការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងពេលដំណើរការ ដើម្បីបង្ការការរីកសាយអាវុធនុយក្លេអ៊ែរ ។ វានឹងបង្កើនសមត្ថភាពកងទ័ពកូរ៉េខាងត្បូង ពីព្រោះអាចនៅក្នុងទឹកបានជាច្រើនខែ និងតាមដាននាវាមុជទឹកកូរ៉ខាងជើង ហើយធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសផលិតនាវា ដូចជា ៖ សហរដ្ឋអាមេរិក ចិន អង់គ្លេស បារាំង រុស្ស៊ី និងឥណ្ឌា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj07lC8YHG9Y2PWNsuoTIUhmBUHkPSAXxNFGn7Wjfsex2xyBI1sztMpDTXylTjzeO9Hoee6GtYL5cRVvEw5DPbonMCVJpS-G5DEsghqA1UIomv8DDsaGtmXLqBZlLwklWbg43z8OGebPDGNnq9mx77eROZ15o7cHsr0FSs28hwRrs8biK8mrxHQLY1E_qI/s725/photo_2026-05-28_13-23-05.jpg

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានចូលរួមក្នុងប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៦ ខែឧសភា ឱ្យដឹងថា នឹងពន្លឿនការផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) និងដ្រូន ដើម្បីបង្កើនសមត្ថភាពការពារប្រទេសដោយខ្លូនឯងនាថ្ងៃអនាគត ។ នេះជាឆន្ទៈរបស់យើងក្នុងការទទួលខុសត្រូវចំពោះសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉េ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhldobC9f5LukXB95wig8hhr9WTkkRnhngm8r_IcwgXuhqlCqncXAo5ig3cyWE8o9D0ttkxiu_9Eu9OSme42nfOowxvBw_IaywLBPErgPHNKxbTZXWPWjQZqWVbLWqGjT-xT3rQUEHmHZOkgDjCQJnZaC-OY161Z4ea7CUFG41lGUk-0vxDYNmKpg0F2_I/s1280/photo_2026-05-29_08-16-20.jpg

គោលដៅនេះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee សម្រេចបាននូវកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែតុលា ឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យមានកិច្ចសហការកាន់តែជិតស្និទ្ធលើគម្រោងផលិតនាវាមុជទឹកថាមពលនុយក្លេអ៊ែរ រួមទាំងពិភាក្សាពីប្រភពប្រេងឥន្ធនៈ និងតម្រូវការបច្ចេកទេស ៕