ខណៈដែលភាគីថៃកំពុងព្យាយាមខ្ទប់មាត់កម្ពុជាមិនឱ្យនិយាយរឿងព្រំដែនលើឆាកអន្តរជាតិ ស្រាប់តែពេលនេះមហាអំណាចអឺរ៉ុប គឺប្រទេសអាល្លឺម៉ង់ បានចេញមុខមកគាំទ្រផ្នែកការទូត ដោយប្រកាសចង់ធ្វើជា “អ្នកសម្របសម្រួលដោយស្មោះត្រង់” ដើម្បីដោះស្រាយវិបត្តិព្រំដែន និងការពារជនភៀសសឹកកម្ពុជាទៅវិញ។ នេះហាក់ដូចជាការទះកំផ្លៀងតាមបែបការទូតដ៏ធ្ងន់ធ្ងរទៅលើទីក្រុងបាងកក។
.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា នៅក្នុងជំនួបក្រៅផ្លូវការដ៏មានសារៈសំខាន់នៅឯទីក្រុងញូវយ៉ក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជួបពិភាក្សាការងារយ៉ាងស៊ីជម្រៅជាមួយឯកឧត្តម Gunther Krichbaum រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកកិច្ចការអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់។

នៅក្នុងឱកាសនោះ ភាគីអាល្លឺម៉ង់បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការដើរតួជាភាគីទីបីដែលមានភាពអព្យាក្រឹត និងយុត្តិធម៌ ដើម្បីជួយសម្របសម្រួលផ្លូវការទូត ឱ្យកម្ពុជានិងថៃអាចស្វែងរកដំណោះស្រាយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ចំណុចលេចធ្លោមួយទៀតនៅក្នុងកិច្ចចរចានោះ គឺការផ្តោតចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាមនុស្សធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម Gunther Krichbaum បានសម្តែងនូវការបារម្ភយ៉ាងខ្លាំងចំពោះទុក្ខលំបាករបស់ប្រជាជនភៀសសឹកកម្ពុជា ដែលរងគ្រោះពីការប៉ះទង្គិចគ្នានៅតាមបន្ទាត់ព្រំដែននាពេលកន្លងមក។ ភាគីអាល្លឺម៉ង់បានគូសបញ្ជាក់ថា ខ្លួនចង់ឃើញការអនុវត្តបទឈប់បាញ់មួយដ៏មានប្រសិទ្ធភាព និងពិតប្រាកដ ដើម្បីបើកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់ អាចត្រឡប់ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតនៅស្រុកកំណើតវិញដោយសុវត្ថិភាព ។.jpg)
លទ្ធផលនៃជំនួបមួយនេះត្រូវបានអ្នកវិភាគការបរទេសបានមើលឃើញថា គឺជាចំណុចវិជ្ជមាន និងជាការកោតសរសើរចំពោះភាពឆ្លាតវៃផ្នែកការទូតរបស់កម្ពុជា។ ការដែលមហាអំណាចអឺរ៉ុបដូចជាអាល្លឺម៉ង់ ចេញមុខមកគាំទ្រ និងចង់ចូលរួមដឹងឮបែបនេះ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់ភ្នំពេញ ដែលតែងតែចង់ឱ្យមានតម្លាភាពនៅលើឆាកអន្តរជាតិ។ ជំហរការទូតដ៏រឹងមាំមួយនេះ កំពុងតែរុញច្រានឱ្យភាគីថៃកាន់តែជួបសម្ពាធខ្លាំង ព្រោះថៃតែងតែព្យាយាមជំទាស់ និងចង់លាក់រឿងនេះដោះស្រាយតែលក្ខណៈទ្វេភាគីដាច់ដោយឡែក ដើម្បីដណ្តើមប្រៀបលើកម្ពុជា៕










