Home Blog Page 4

ស៊ីន យូប៊ីន កាត់បន្ថយការបង្ហោះនៅលើហ្វេកប៊ុកទោះបីដំណើរការឡើងវិញក៏ដោយ

0

ដ្បិតថាតារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការឡើងវិញនៃផេកហេ្វកប៊ុករបស់ខ្លួនបន្ទាប់ពីក្រុមហ៊ុនមេតាបិទជិតឆ្នាំក៏ដោយតារាស្រីរូបនេះនៅតែមិនទាន់វិលត្រឡប់មកវិញទាំងស្រុងនៅឡើយទេ។ គេកត់សម្គាល់ឃើញថា ស៊ីន យូប៊ីន បានកាត់បន្ថយបង្ហោះនៅលើហ្វេកប៊ុកប៉ុន្តែគណនីបណ្តាញសង្គមផ្សេងទៀតនាងនៅបង្ហោះរូបភាពធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbykrorE7wRESMQNOXwF_Kr-4TJ1MpuRNazI10lLk-Y3dCKn2xUhNjr2mO_VdmOL_6JPjayHyD0Kbv6RXof8vyStMZ1FLPVnigKs4q7ZHhdngx991k-toFKRRGM_76lZec707L3RbQCUUm4gZiYvH8kDmJgqvdDzXyjZZ2MIoz7SrEz_DHvO-YevkB9Ig/s1099/image_2026-05-28_14-02-55%20(2).png
ថ្មីៗកន្លងមកនេះតារាសម្តែង ស៊ីន យូប៊ីន ទើបតែចូលរួមកម្មវិធីនៅម៉ាកាវក្នុងនាមជា ឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជា ដោយបានឈរនៅលើឆាកប្រកាសពានរង្វាន់និងមានឱកាសអង្គុយជិតជួរតារាសម្តែង Xiao Zhan ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8w1KfUjeYT70ZWXV_CX7j8WlWdYHGchNEAdq7o6QEcwLGdKboaROUqfn-h3MQgQvzhBPYk4BLs-DAZQ4pEeG9Yfk90Ixg9_Y_ZylYf7XoZ7ofuddBa-SeIpjT6gXTmXPuCzdJDwNZ8OyOqAGXgI8ERwSDX75IWMj9QHd_Z78kX90s6JPtZt3BLgvUKWc/s1097/image_2026-05-28_14-02-55.png

ទោះជាយ៉ាងណាក៏ដោយ ស៊ីន យូប៊ីន មិនបានបង្ហោះសកម្មភាពផ្សេងៗក៏ដូចជារូបថតស្អាតបន្ទាប់ពីព្រឹត្តិការណ៍នេះនៅលើបណ្តាញសង្គមហ្វេកប៊ុកឡើយ ដោយតារាសម្តែងរូបនេះបានបង្ហោះនៅលើគណនីអ៊ីនស្ត្រាក្រាមក៏ដូចជាទិកតុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFTjnYTS7pLvWROAND0TwMmpqGeXaIEpzcZAok_jvJ51sXYJBm1JN22ejETo3RgkYLzPU00aBfrAJChQoHud9j5jRapxVoXCxFQplx7GdIyQbdOd8E55d-X7C8PHYf35JkwUKpYXPO70COAqSw6AFzsayI9al0WFZmQmq3i-RLxL5t5gCxOF77e01fBYY/s1099/image_2026-05-28_14-02-54.png

តារាសម្តែង ស៊ីន យូប៊ីន បានប្រកាសដំណើរការផេកហ្វេកប៊ុករបស់ខ្លួនឡើងវិញកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមហ៊ុនមេតាប្លុកជិត១ឆ្នាំ។ ភ្លាមៗនៃការជូនដំណឹងពីស្ថានភាពផេករបស់ខ្លួន ស៊ីន យូប៊ីន ទទួលបាននូវមតិប្រតិកម្មចម្រុះ។ ក្រោយមកតារាស្រីរូបនេះបានប្រកាសពីការចូលរួមរបស់នាងនៅទីក្រុងម៉ាកាវ។ ការអាប់ដេតចុងក្រោយបំផុតរបស់ ស៊ីន យូប៊ីន នៅលើហ្វេកប៊ុកគឺនៅថ្ងៃទី២១ ខែឧសភា ដែលជាការចែករំលែកនូវកម្មវិធីមួយដែលនាងបានចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqkpozQV8hVKeT_bG6O_GaQDvGs8uwpKqsFrmu2rU0HZtB2lXV5lJZFdN7dyH1aLr3a3F0TBk-X1iDcXbbGydhfrA6JEYc7eik1SVfANz5xE0b8vQBcHVH_uH2_NpcrDwXH7-rf64b_CxiGVBVqFPAwn5ARM3laB4v4OQBrX49a4SFCQ4-dyd3lDfNnVs/s1344/image_2026-05-28_13-45-09.png

ទោះយ៉ាងណា នៅលើបណ្តាញសង្គមផ្សេងទៀតក្រៅពីហ្វេកប៊ុក បន្ទាប់ពីចូលរួមកម្មវិធីនៅម៉ាកាវ ស៊ីន យូប៊ីន បានចែករំលែករូបភាពនិងវីដេអូដែលនាងបានចូលរួមក្នុងវេលានោះប្រកបដោយស្នាមញញឹមនិងការតុបតែងខ្លួនបែបសមសួនមិនឱ្យទាស់ភ្នែកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGmR-Vrat9yz9soTsL4MEJkIQJkGW27ovDCOjbjkrLPBey6rE_QS7zPOKDeybsJ7zB7e_KD8Fc4hCC9nYSkY-ZPGz9FNaFL2wnVO1S2lqpKYwU6GLq0RJTTssgxcCtj3xRmKLkidbfP-oxfFvX26DwUT8rYz3K1KgjeSQGtM_6EWfiIU1IH5F8YQGMsEM/s692/image_2026-05-28_13-57-23.png

នេះមានន័យថាទោះបីជានាងដំណើរការផេករបស់ខ្លួនឡើងវិញក៏ដោយប៉ុន្តែ ស៊ីន យូប៊ីន បានកាត់បន្ថយទៅលើការបង្ហោះលើហ្វេកប៊ុកដោយមានការអាប់ដេតព័ត៌មានច្រើនទៅកាន់អ្នកគាំទ្រនៅលើទិកតុកនិងអ៊ីនស្រ្តាក្រាម។ ចំពោះហេតុផលយ៉ាងណានោះទស្សនិកជនពុំទាន់ដឹងច្បាស់នៅឡើយ៕

ថៃប្រកាសអាសន្នពីគ្រោះមហន្តរា.យធម្មជាតិធ្ងន់ធ្ងរនឹងកើតឡើងនៅ៧១ខេត្ត រួមទាំងក្រុងបាងកក

0

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរា.យថៃបានប្រកាសអាសន្នទៅកាន់ពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស អ្នករស់នៅក្នុងខេត្តចំនួន៧១ (ភាគខាងជើង ខាងត្បូង ឦសាន កណ្តាល និងទីក្រុងបាងកក) ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងគ្រោះថ្នា.ក់ដោយសារភ្លៀងធ្លាក់ខ្លាំង ទឹកហូរពីព្រៃភ្នំ ទឹកជំនន់ភ្លាមៗ បាក់ដី និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ។ គ្រោះធម្មជាតិនេះកើតឡើងដោយសារឥទ្ធិពលខ្យល់មូសុងនិរតីបក់បោកយ៉ាងខ្លាំងគ្របដណ្តប់លើសមុទ្រអាន់ដាម៉ាន់ ឈូងសមុទ្រថៃ និងសម្ពាធទាប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMnKWjXgc2F3sLPyPWRCJ0OiIdrysY6sjmeCa38bwm2FJujIW9ejye7EmiAYXbMmvjZY_UdOiNedBIfHpJU8P_TbJBgBrhiZ4heUiE8OSrjc8QydJU1aaX-ac5MXwg88Gz2_nuj84YQ5EzAbYEaszQCO2fI3gz9CfnxwrfROv_IpbucZkj0aM3fzl0YQM/s770/photo_2026-05-28_16-18-27%20(2).jpg
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយបានតាមដានអាកាសធាតុ និងគ្រោះថ្នាក់ដែលនឹងកើតឡើងនៅប្រទេសថៃ ស្របពេលនាយកដ្ឋានឧតុនិយមប្រកាសពីភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់ ចំនួន៥ថ្ងៃ (ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា) ថា ភាគខាងជើង ខាងត្បូង ឦសាន កណ្តាល និងទីក្រុងបាងកក នឹងមានភ្លៀងធ្លាក់ខ្លាំងនាំឱ្យមានទឹកជំនន់ភ្លាមៗ ទឹកហូរពីព្រៃភ្នំ បាក់ដី និងខ្យល់កន្ត្រាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimX2ahnuqQhrbuJiZ_H5o0QcjSKM7tsseVFrm9Tg1WMBqvkuAgFpXsFXawV85jdfQW5zzMCBnDon8WK4efP1dLtRsGED-VafVkHos__rEcpnylLuu0nyWqVPWdH-NPFxXazNOWiYQoVdxCC-P29KGS306iImqit3Hu37zmLN-H3usYfrqdCvmWewoIJkw/s1280/photo_2026-05-28_16-18-27%20(3).jpg
អាជ្ញាធរទាំង៧១ខេត្ត មានតួនាទីតាមដានអាកាសធាតុ បរិមាណទឹកភ្លៀង និងស្ថានការណ៍ទឹកជំនន់ ២៤ម៉ោងលើ២៤ម៉ោង រួមទាំងត្រៀមក្រុមជួយសង្គ្រោះ ឧបករណ៍សង្គ្រោះ និងទូក នៅតំបន់រងផលប៉ះពាល់ ឬតំបន់មានទឹកជំនន់ញឹកញាប់ ដោយជម្លៀសពលរដ្ឋទៅទួលសុវត្ថិភាព ។ រីឯតំបន់ទេសចរណ៍ទឹកជ្រោះ ឬល្អាង ប្រសិនបើមានគ្រោះធម្មជាតិកើតឡើង ត្រូវជូនដំណឹង និងបិទច្រកចូលបណ្តោះអាសន្ន ។ អំឡុងពេលនេះដែរ ក៏មានរលកសមុទ្រធំៗនៅតំបន់ឆ្នេរ ដោយហាមឃាត់ភ្ញៀវទេសចរកុំឱ្យលេងទឹក និងហាមការនេសាទតាមទូកតូចៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-gn_bvA3DMSQQZptccApFyLI8HK3AZu1mBsjnj0NpZVAOS_v7VjygzEss2FZJhLd7l4RaKRpdOBMFJIl4k7O_rO6cCxodf9RGSiOXsY4P3Hm4zidQslsqY_u2_cEb9ONYxpeqzlniosug-2AIEHe7AmEHN6AukWPK-6f9147U92nv3J94gmSBQ78fZ1M/s768/photo_2026-05-28_16-18-27%20(4).jpg

គ្រោះធម្មជាតិនៅប្រទេសថៃនឹងជះឥទ្ធិពលដល់ប្រទេសជិតខាងផងដែរ ដែលពលរដ្ឋប្រទេសជិតខាងគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងអំឡុងពេលថៃប្រកាសអាសន្នរយៈពេល៥ថ្ងៃនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYoHp-PFAURQPRDbXLjCcBP0K_G-B3fieqcBZhTMyiUbBgB0F1eY4STN-TTrMU8PewlrG1lKSGYUpRK7i9MobHQU3PRq7g6XSzYzoSxPsyGYgjdfjEUiu2U2ZJQDw3JkqRM3vO5yUe4CnSxymBWJ5impN1Lmv_h9BRJkyBL68exyglbDPcSB06yiZisRc/s1280/photo_2026-05-28_16-18-27.jpg

គួរបញ្ជាក់ថា ប្រទេសថៃតែងតែជួបប្រទះគ្រោះមហន្តរាយធម្មជាតិញឹកញាប់ដោយសារកត្តាភូមិសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ ខណៈការកាប់ព្រៃឈើធ្វើឱ្យដីបាត់បង់សមត្ថភាពស្រូបទឹក ដូច្នេះ ពេលមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យទឹកហូរពីតំបន់ព្រៃភ្នំ និងបាក់ដី ។ ក្រៅពីគ្រោះធម្មជាតិ ប្រទេសថៃបានរងឥទ្ធិពលគ្រោះរញ្ជួយដីដែលកើតឡើងជាបន្តបន្ទាប់នៅប្រទេសមីយ៉ាន់យ៉ា ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxHbdoZ536zsVVPObts1OM5WXTwLslyoQ0kNFpglS1hjno210rW6G0JKd65eS6ahpNpZj1n3Bfu81DpeTZ8jiG5mL5M8b_w8JSNMmcB0nSgh1pRplsn5xAkrgNOS1srQIxbdhT2SXKmjksKZ785wv7OXoCG1jJ_V33Stvl12qbgm2L2N1xU6Qf72tO2wo/s1280/photo_2026-05-28_16-18-28.jpg

អនុទីន ប្រកាសប្រាប់ពិភពលោកថា ផែនទីសម័យបារាំងលែងមានតម្លៃផ្លូវច្បាប់សម្រាប់ថៃទៀតហើយ!

0

លេងក្បាច់ធ្វើល្ងង់ទៀតហើយ! នាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរ៉ាគុល របស់ថៃបាននិយាយច្បាស់ៗនៅចំពោះមុខអ្នកកាសែតថា ផែនទីខ្នាត ១:២០០,០០០ ដែលមានច្បាប់អន្តរជាតិ និងតុលាការពិភពលោកទទួលស្គាល់ត្រឹមត្រូវ​ លែងមានអត្ថិភាពសម្រាប់ថៃហើយ! ដោយថៃកំពុងដុតដៃដុតជើងរត់ទៅរកបារាំង និង UNESCO ដើម្បីស្វែងរកមធ្យោបាយប្រើប្រាស់ប្រព័ន្ធបច្ចេកទេស និងផែនទីផ្ទាល់ខ្លួនវិញ។ នេះបើយោងតាមការចុះផ្សាយផ្សាយរបស់កាសែត​The Nation Thailand របស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizo4TzW-ar6TMwMH7oUzdRwZBbWVKkNKAggNjIcLJJm4mHGJQAlcRnz7MK5M-qPVXZEA5PiQVPdwZharBOffKy0o9excX9AsCeTCSHf2CweZpvo20VQN_uAhK39RNnOT3OqJMNUKbcwCg8ByxrPj0wx2s5puO3OoAZLBcib2zzkBe4RYcxdPMNWbrYR08/s1280/photo_2026-05-28_11-18-17.jpg
 
នៅក្នុងកិច្ចសម្ភាសន៍ដ៏គួរឱ្យចាប់អារម្មណ៍មួយ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅពិព័រណ៍ Thaifex Anuga Asia 2026 កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលថៃរូបនេះ បានទម្លាយពីលទ្ធផលនៃបេសកកម្មការទូតរបស់លោកទៅកាន់ប្រទេសបារាំង និងទីស្នាក់ការកណ្តាលរបស់អង្គការ UNESCO នាទីក្រុងប៉ារីស ដើម្បីបំភ្លឺនូវអ្វីដែលលោកហៅថាជាការយល់ច្រឡំជាអន្តរជាតិជុំវិញខ្សែបន្ទាត់ព្រំដែន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTRq2liPgXNlXZ9LWmVS4bOlpGCjfhLhhNJhI0sa3ZtzRxUMZ37bmKmxyaM7FTWL2H5OJOusycyNNVOIMU4gQNfFzIbEah4vonyGYwmURq4E2lqpqYc2qa8fBaFKTviXlVp9hRqxMj7EYgw12AcibEoIO1l7pbpPNosKxfsMvNuZTKXaCP7mA078RFTU/s1280/photo_2026-05-28_11-18-18%20(2).jpg
នៅក្នុងជំនួបកម្រិតកំពូលនោះ លោក អានុទិន បានបង្ហាញជំហររឹងត្អូសដោយបដិសេធមិនយកខ្សែបន្ទាត់ខណ្ឌសីមាដែលគូរដោយបារាំងកាលពីអតីតកាល មកធ្វើជាបន្ទាត់គោលក្នុងការចរចាជាមួយកម្ពុជានោះឡើយ ទោះបីជាផែនទីខ្នាត ១:២០០,០០០ នេះ ធ្លាប់ជាអាវុធផ្លូវច្បាប់ដ៏សំខាន់ជួយឱ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារនៅលើឆាកអន្តរជាតិក៏ដោយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixQpd8_UQYC3mYDynOKuk4w9XWVIvSkzRtgLNgeT-3fZIoIMGStv4yVe8E1hXBmXtwXeTWYAhTJ0qMwKTzpfseymvKbbKFC_b9aabSTk75iQx-2r3cwOE9xCV8PMPoI8b5jT92C5YlDniG2OrDcmYBoIQzBNwK_5StVyIHjkOkdf9EG-AcRakcjgeaPHc/s1280/photo_2026-05-28_11-18-18.jpg
អ្វីដែលធ្វើឱ្យសហគមន៍អន្តរជាតិស្រឡាំងកាំងនោះគឺ ​នាយករដ្ឋមន្ត្រីថៃបានថ្លែងសង្កត់ធ្ងន់ចំៗថា៖ «សម្រាប់ប្រទេសថៃ ខ្នាត ១:២០០,០០០ គឺលែងមានទៀតហើយ។ ប្រសិនបើមាននរណាម្នាក់ចង់មកបង្ខំឱ្យប្រើខ្នាតមួយនោះ គឺពួកគេកំពុងតែមើលទៅរកប្រទេសផ្សេងស្រឡះទៅហើយ»។ ផ្ទុយទៅវិញ លោក អានុទីន បានទទូច និងបង្ហាញមហិច្ឆតាយ៉ាងច្បាស់ក្នុងការបង្ខំឱ្យមានការប្រើប្រាស់ប្រព័ន្ធបច្ចេកទេសវាស់វែងផ្ទាល់ខ្លួនរបស់រដ្ឋាភិបាលថៃ គឺផែនទីខ្នាត ១:៥០,០០០ ដែលថៃខ្លួនឯងជាអ្នកគូរឡើងវិញ ដែលប្រព័ន្ធថ្មីនេះត្រូវបានគេមើលឃើញថា អាចនឹងផ្តល់ផលចំណេញផ្នែកទឹកដីទៅខាងភាគីថៃយ៉ាងច្រើនក្នុងការចរចាព្រំដែនដីគោក និងតំបន់សមុទ្រត្រួតស៊ីគ្នា (OCA)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2EAE9e0y74AWhd5qCrpNsuQys5FkcMS0e3VsuhiT0DB-z0zfyll_sRC2k7SDc4jAsnTrEfvf6Bo3GeL2njt5H44wCR4eUr7HlJAnC5XvTBOYSOqD54hv5mq113pSH25ogcoMycEE2WC61jSVcFgKdZYMPoPwTK3DF1cwKWy4Vbwd2Tuy6TJ3SRGWx6pQ/s1280/photo_2026-05-28_11-18-17%20(2).jpg
 
សូមជម្រាបថា តាមទំព័រប្រវត្តិសាស្ត្រ ផែនទីខ្នាត ១:២០០,០០០ នេះ ត្រូវបានគូរឡើងដោយគណៈកម្មការចម្រុះបារាំង-សៀម ចន្លោះឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ យោងតាមសន្ធិសញ្ញាព្រំដែនផ្លូវការរវាងប្រទេសទាំងពីរ ហើយផែនទីឧបសម្ព័ន្ធទី១ នៃឯកសារនេះហើយ ដែលជាភស្តុតាងច្បាប់ដ៏រឹងមាំបំផុតជួយឱ្យកម្ពុជាឈ្នះក្តីវិវាទប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទាំងនៅក្នុងឆ្នាំ១៩៦២ និងការបកស្រាយដីកាឡើងវិញក្នុងឆ្នាំ២០១៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2CL5tJPxeMLEBbuJqGH00NsBwSYCelrSbr-v9-8jKpPL8ErkPweWQSknxhHNrWEjhd_LcBao-Q8IIb0Rzs85T0TY6V2gEKQm3AjnHQ8QvqbBC_UjzDKuLY5tWsfjKGpm9qFz4L1NOOHqN87sH9t51912sv18yt0taHdUFxDSKTT2xk9lSbTLYlPeDE1M/s1024/photo_2026-05-28_11-18-17%20(3).jpg

ដូច្នេះការចេញមកប្រកាសមិនទទួលស្គាល់ផែនទីអន្តរជាតិពីសំណាក់មេដឹកនាំថៃនាពេលនេះ​ អ្នកវិភាគការបរទេសបានយល់ឃើញថា គឺជាយុទ្ធសាស្ត្រការទូតវាយលុកមួយ ដើម្បីដកហូតអាវុធផ្លូវច្បាប់ក្នុងដៃរបស់កម្ពុជា និងព្យាយាមលុបបំបាត់ឥទ្ធិពលនៃសាលដីកាប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមទាត់ចោលឯកសារច្បាប់អន្តរជាតិ ហើយងាកមកបង្ខំឱ្យប្រើប្រាស់ប្រព័ន្ធផ្ទាល់ខ្លួនរបស់ថៃបែបនេះ អាចនឹងធ្វើឱ្យការចរចាព្រំដែនរវាងប្រទេសជិតខាងទាំងពីរជួបភាពទាល់ច្រក និងបង្កជាភាពតានតឹងផ្នែកយោធាជាថ្មីនៅតាមបណ្តោយព្រំដែន៕

មហិច្ឆតារបស់ BTS សម្រាប់ពានរង្វាន់ Grammy និងការសម្តែងនៅ World Cup 2026

0

អ្នកគាំទ្រជ្រាបមកហើយថាថ្មីៗនេះក្រុមចម្រៀង BTS បានឈ្នះពានរង្វាន់ធំនិងពានផ្សេងទៀតសរុបចំនួន៣នៅក្នុងកម្មវិធីតន្ត្រីអាម៉េរិក AMAs លើកទី៥២ ដែលធ្វើឱ្យក្រុមនេះបានបង្កើតប្រវត្តិសាស្រ្តសម្រាប់សិល្បករអាស៊ី។ យ៉ាងណាមិញយោងទៅតាមតន្រ្តីករដ៏មានទេពកោសល្យម្នាក់និងជាអ្នកនៅពីក្រោយការផលិតអាល់ប៊ុម «Arirang» មហិច្ឆតារបស់ BTS គឺការចង់ឈ្នះពានរង្វាន់ Grammy ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGaMFOavKYqtfrk_ZsJQFuqdbRevbIi_ciTVAIkOFcE84v60FyQ6K97MQJZzz_bIR6kxkjBh7vVyHprKcYCevx8zoPR7LoPFG1qEf6G8tu3gWV5j-yK3ZEBB1aXSVS9QCjE9uv5zC197iX8lXFEiNcTq-pAYoDtuP9A8kcPjum86jF3zPjZqnjhDK_rLs/s1080/image_2026-05-28_11-03-14.png
លោក Derrick Milano ដែលជាផលិតករ និងជាអ្នកនិពន្ធបទចម្រៀងដែលឈ្នះពានរង្វាន់ Grammy ដែលបានចូលរួមចំណែកក្នុងបទចម្រៀងចំនួន៦បទនៅក្នុងអាល់ប៊ុម BTS ដែលមានចំណងជើងថា «Arirang» បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយ The Korea Herald ថា «ខ្ញុំមានទំនុកចិត្តទាំងស្រុងលើសមត្ថភាពរបស់ពួកគេក្នុងការឈ្នះ»។ លោកបានចូលរួមសរសេរបទចម្រៀងចំនួន៦បទនៅក្នុងអាល់ប៊ុមថ្មីរបស់ BTS ផងដែរ រួមមាន «Hooligan», «Aliens», «Normal», «Merry Go Round», «Swim»និង «2.0»។ ទោះបីជា BTS បានបង្កើតប្រវត្តិសាស្ត្រជាសិល្បករ K-pop ដំបូងគេដែលឈ្នះពានរង្វាន់ «សិល្បករឆ្នើមប្រចាំឆ្នាំ» នៅឯ AMAs ក្នុងឆ្នាំ២០២១ក៏ដោយការទទួលបានពានរង្វាន់ Grammy នៅតែជាគោលដៅចុងក្រោយរបស់ក្រុម BTS។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1OpnYCY72j75i-3QY_lWquUWKj_2Dk9PSuqrr8Wn2CZGrnNmv0r0gwm1DQVN1P82csImVttvijx9Ff-klRFv0bjf53SlNOEGrnc-jxAaTDz1b2ioyX5ci9aPr9UEGn54r4hbGE3qnQodA-NvIntYUgiNGO-wG7fvldQCOIxOgfTzZKU58S17imGMwoeY/s1444/image_2026-05-28_11-01-17.png

តន្ត្រីករ និងផលិតករ Derrick Milano បានសរសើរដល់ការធ្វើការជាក្រុមរបស់ BTS និងយុទ្ធសាស្ត្រទីផ្សារដែលបានគ្រោងទុកយ៉ាងល្អតាមរយៈគម្រោងសហការរបស់ពួកគេ។ ជាពិសេស ផលិតករតន្ត្រីរូបនេះបានអះអាងថា «Arirang» បានឈានដល់ស្តង់ដារនៃស្នាដៃដែលស័ក្តិសមសម្រាប់ពានរង្វាន់ Grammy ទោះបីជាការតែងតាំងជាផ្លូវការពីបណ្ឌិត្យសភាសិល្បៈ និងវិទ្យាសាស្ត្រថតសំឡេងជាតិមិនទាន់ត្រូវបានប្រកាសក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWk1EJ3_4s64NwOwixRbSTcptDvSdjB-IVnxsw2Tn-Rjg8D3OwaOhBNmAgsJuxhZEToXEnW6GNjCZUVUg2hYnUAA5s8S77XYo0u7WxZmehFku4HQY7hl8qGzw7_S57vrVVHlaRRGSyquRlmJiVQnlWlszwVts0V_vPm6Eb_KGa0fwFlWHrdA0mv0pwT2I/s1620/image_2026-05-28_11-01-12.png
លោក Milano បានអត្ថាធិប្បាយថា «រង្វាស់វិជ្ជាជីវៈទាំងអស់គឺបំបែកកំណត់ត្រា ហើយតន្ត្រីគឺផ្ទុះយ៉ាងខ្លាំង។ នេះគឺជាអាល់ប៊ុមដែលមានរចនាសម្ព័ន្ធតឹងរ៉ឹង និងភាពស៊ីសង្វាក់គ្នាខ្ពស់ចាប់ពីដើមដល់ចប់។ ពីទស្សនៈវិជ្ជាជីវៈ នេះពិតជាផលិតផលដែលសក្តិសមសម្រាប់ពានរង្វាន់ Grammy»។ ក្នុងចំណោមបទចម្រៀងដែលខ្លួនបានផលិត លោក Milano បានពេញចិត្តជាពិសេសចំពោះបទ «Swim» ដែលជាបទចម្រៀងដ៏ល្បីល្បាញមួយដែលធ្លាប់បានគ្របដណ្ដប់លើតារាង Billboard Hot 100។ លោកជឿជាក់ថាសារដែលអាចយល់បានរបស់បទចម្រៀងនេះគឺជាធាតុស្នូលដែលបានជួយវាឱ្យលើសពីព្រំដែននៃមូលដ្ឋានអ្នកគាំទ្រជាមធ្យម និងឈានដល់ទស្សនិកជនកាន់តែទូលំទូលាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6TG1uwRpo1PETc6vBf2_2srOU0bm4exBzllZ0bNGGDMNelgyVMMSYMf8gkAZwkPFw-C_nswlszAeJo0elvyOx4qcV4AEU9XxgbVCkCjSUJjwbJWWvAXyaqb2Vw9h8P_JSh-jYv2dHTreMGRJSwTr4woyYfcSlEWajXU_cpmhQ3L3WOdDEzeF-upjxBxw/s1384/image_2026-05-28_11-01-11%20(2).png
ក្រៅពីរឿងរ៉ាវពានរង្វាន់ Grammy លោក Milano ក៏បានចែករំលែកទស្សនៈវិជ្ជាជីវៈរបស់លោកលើការសម្តែងនាពេលខាងមុខរបស់ BTS នៅក្នុងវគ្គផ្តាច់ព្រ័ត្រ FIFA World Cup 2026 ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាម៉េរិកនៅខែកក្កដានេះ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុម BTS នឹងដើរតួជាសិល្បករសម្តែងសំខាន់ រួមជាមួយតារាចម្រៀងល្បីលំដាប់ពិភពលោកពីររូបគឺ Madonna និង Shakira។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp7GWRA4PuWSQJ9dHvaXY73A-XaTGfIB-XS_V2LGWR_XNTrE0496yUjS-sdX3C8LoWFT3gmPLMDb0m0A2U7ueJbPtDAveL0NwNCi6Ni56kfTzXEFviHOiPVsk8rGQx4pkTNJ5qIgbpHOfU_9Z-8sYzAQbEDDYncy7_3oI_zcxRZVcddyHN_xhfA0ZEmzg/s2048/image_2026-05-26_15-22-34.png

នៅពេលសួរអំពីការជ្រើសរើសបទភ្លេងដែលសមស្របសម្រាប់លក្ខណៈនៃព្រឹត្តិការណ៍កីឡាអន្តរជាតិ Milano បានព្យាករណ៍ថា «Hooligan» នឹងក្លាយជាចលនាយុទ្ធសាស្ត្ររបស់ក្រុម រួមជាមួយនឹងជម្រើសសក្តានុពលផ្សេងទៀតដូចជា Body to Body ឬ Swim ដោយសារតែគុណសម្បត្តិរបស់ពួកគេនៅក្នុងក្បាច់រាំ និងការសម្តែងដ៏ស្វាហាប់។ ទោះជាយ៉ាងណាក៏ដោយ នៅកម្រិតផ្ទាល់ខ្លួន ផលិតកររូបនេះបានជ្រើសរើសបទ Normal។ មូលហេតុគឺថាបទចម្រៀងនេះមានភ្លេងដែលអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកទស្សនារាប់ម៉ឺននាក់ ដែលមានសមត្ថភាពប្រែក្លាយសាលប្រជុំទាំងមូលទៅជាសមុទ្រនៃពន្លឺពីទូរស័ព្ទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKbqC8ChUpFmE7QwyzB4k5nZd9EqZ2VtTHIaHcKSLcUb3SQhDfL_j2wcX1dElHvzIgw91NyU_W_vY8JNEWYsk8qOQyBD5QAGppQoGEtlkNXlGv1zgYefJ1n5Rkl-5PXR22uiTd2Ecms7nmNXqGpUFNWuxZgClCVg3FpgGgyxmXx6oVZT25bIlkxsHgHqw/s1280/image_2026-05-27_16-23-33.png

នៅពេលដែល BTS ដែលឈរនៅពីមុខពហុកីឡដ្ឋានដ៏ល្បីល្បាញនៃព្រឹត្តិការណ៍កីឡាដ៏ធំបំផុតរបស់ភពផែនដីលោក Milano បាននិយាយថា «នោះនឹងជាពេលវេលាដើម្បីបញ្ចប់ដំណើរដ៏វែងឆ្ងាយមួយពីការចាប់ផ្តើមដ៏លំបាកទៅកាន់កំពូលនៃកិត្តិនាម។ ការសម្តែងនៅក្នុងកម្មវិធីសម្រាកពាក់កណ្តាលម៉ោងនៃវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup គឺជានិយមន័យថ្មីនៃភាពធម្មតាដែលពួកគេបានបង្កើត»៕

តម្លៃផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe កើនឡើងជាងឆ្នាំមុន៦ដង

0

ទោះបីជារឿងភាគ «Pursuit of Jade» បានប្រឈមនឹងភាពចម្រូងចម្រាសក្តីប៉ុន្តែគេមិនអាចបដិសេធបានទេថារឿងនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងដែលធ្វើឱ្យយីអ៊ុនរបស់តួឯកទាំងពីររូបគឺ Zhang Linghe និង Tian Xiwei មានការចាប់អារម្មណ៍កាន់តែច្រើនចំណែកឯតម្លៃខ្លួនរបស់ពួកគេក៏ត្រូវបានគេរាយការណ៍ថាកើនឡើងយ៉ាងខ្លាំងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPMH5Q5qr_OJ4UOt2xGfxzafNVW1oB2vpa4Ad1ylZorHY6LgnFRh-m6NXrG1FjRXY9cZBBFflVa3FhVfivO_KmvuwyuZnEuyq407FPVj_tOaMpBZl5wQ1v2uQrIliQxPX6mmBlQKBgFps641hvutgXzJ4SXW-E0l3ty2rP0wf_E9qDSiwQ3Qmr_6Zc92g/s2048/image_2026-05-28_11-27-49.png
នៅពេលសម្តែងរឿងខាងលើនេះតម្លៃខ្លួនរបស់ Zhang Linghe ទទួលបានប្រមាណ៣.៥លានយ័នខណៈដែល Tian Xiwei ទទួលបានប្រាក់ប្រហែល ៣ លានយ័ន។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីខ្សែភាពយន្តនេះបានក្លាយជារឿងដ៏ល្បី ធនធាន និងតម្លៃពាណិជ្ជកម្មរបស់អ្នកទាំងពីរបានកើនឡើងយ៉ាងខ្លាំង ដែលខុសគ្នាឆ្ងាយពីស្ថានភាពមុនរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGTqh_L0IrARoJI51EOSVuXIaJHmv06xQpwkoRn3vJCXwxokT5WEgJ4CKXI7n8BYKerL_QyEceI_VSKTV-EaWRe5sHEZr86Xg2EwwN-QsaHxb-hQuoVSAz54yaOUal8_HerBptZ8Lmz6U3YhGbIOC7IHwMkrxckRWSS308kK1z2Us0hAUQ4lfgAEwDhvc/s2000/image_2026-05-28_11-27-46.png
ខណៈពេលដែលកាលពីឆ្នាំមុន ថ្លៃផ្សាយពាណិជ្ជកម្មរបស់ Zhang Linghe ទទួលបានប្រហែល ៨លានយ័ន (ប្រមាណ១.១លានដុល្លារ) តួលេខនោះឥឡូវនេះបានកើនឡើងដល់ ១២ លានយ័ន (ប្រមាណ ១.៧ លានដុល្លារ) សម្រាប់កិច្ចសន្យាធម្មតា។ ចំពោះម៉ាកល្បីៗ ថ្លៃសេវាកាន់តែខ្ពស់ជាងនេះទៅទៀត ពីព្រោះសិល្បករត្រូវតែមានការប្តេជ្ញាចិត្តរយៈពេលវែង ចូលរួមក្នុងព្រឹត្តិការណ៍ជាច្រើន និងរក្សារូបភាពដែលស្របនឹងម៉ាក។
ថ្លៃផ្សព្វផ្សាយរបស់ Zhang Linghe សម្រាប់ម៉ាកល្បីៗដូចជា Lancôme និង Gucci បានឡើងដល់ ៥០លានយ័ន (ប្រមាណ៧.៣លានដុល្លារ) ដែលជាការកើនឡើង៦ដងបើធៀបនឹងឆ្នាំមុន ដែលធ្វើឱ្យលោកស្ថិតក្នុងចំណោមកំពូលតារាជំនាន់ថ្មីនៅក្នុងឧស្សាហកម្មកម្សាន្តចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6YKrbNvnMmF9zraQMpdKX3DJEyjExSLhbQdkwkTWc8SYv6h_RTxPf0MZva7wp8DXHezbeKkfFAXAXL4FgpeL3nysQlDTPtWHk4_H85bXhgLuZYPeqcaXem_doL3RDhfbzDaTHWX0-agEvrLfRaoxzTJ7YWWfdjZ55N8L4nIt8_6B2KRUBcP7Ft0xtjKs/s1920/image_2026-05-28_11-27-47.png

មិនត្រឹមតែអាជីពសិល្បៈនិងតម្លៃផ្សាយពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជីវិតផ្ទាល់ខ្លួន និងចំណង់ចំណូលចិត្តរបស់ Zhang Linghe ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផងដែរ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ Zhang Linghe បានទាក់ទាញចំណាប់អារម្មណ៍នៅពេលដែលលោកបានបង្ហាញពីវិធីពិសេសរបស់ខ្លួនក្នុងការបំបាត់ភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6zwN2ad64HC-LjEE3SF-Hstzxkp-ESJhO7H0m6e8UKThQdj1uoX9eWzkuZKG1qhudIsmUh9J0HEMnFH2w9scuuMZ7XbTTaUf6Iy4IG4UPjr4wYmhyclRS8nzR6n87L19eqMyGcDsVkR6CIfdNpBQ89mp5wX6mwKuZ3dXk0OyGWODkt4fwJDXuzFwoWxk/s1920/image_2026-05-28_11-27-48.png

តារាសម្ដែងវ័យ២៨ឆ្នាំរូបនេះបាននិយាយថា លោកតែងតែអានសៀវភៅស្ដីពីគោលការណ៍ដើម្បីយល់ពីរចនាសម្ព័ន្ធខាងក្នុងរបស់ម៉ាស៊ីន។ ថ្មីៗនេះ លោកក៏បានបង្កើតចំណង់ចំណូលចិត្តចំពោះការថតរូបផងដែរ ថែមទាំងបានរុះរើកាមេរ៉ាដើម្បីសិក្សាពីគ្រឿងបន្លាស់ និងលក្ខណៈបច្ចេកទេសទៀតផង។ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិលេងសើចថា សូម្បីតែវិធីកម្សាន្តរបស់ Zhang Linghe ក៏ចេះបច្ចេកវិទ្យាដែរ៕

វៀតណាមនឹងអភិវឌ្ឍន៍ហូជីមិញឱ្យក្លាយជាទីក្រុងឆ្លាតវៃលំដាប់ពិភពលោកនាឆ្នាំ២០៧៥

0

រដ្ឋាភិបាលវៀតណាមបានកំណត់គោលដៅដ៏ធំធេងអភិវឌ្ឍន៍ហូជីមិញឱ្យក្លាយជាទីក្រុងឆ្លាតវៃ ទំនើបទាន់សម័យ ស៊ីវិល័យ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-ហិរញ្ញវត្ថុលំដាប់ពិភពលោកនាឆ្នាំ២០៧៥ ដោយផ្តោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងប្រើប្រាស់បច្ចេកវិទ្យាគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt6zcx6vD9xr4enDs1mxZUs0mZr5S1rTC4EkZK-uXoTmUAdgnllGmDzQvO7fgub5HmMjGni4rtaw0HtgMKIFeta7SQbbEMnOvEu2gh4392RojmpDxkuAvVu4CbJBSVuX-FM-RfpkT9bFpaq97ngaw3c_c-fiiAWQAhIFUclkJI9CMWKSA7bE5CPyqUycI/s1280/photo_2026-05-28_14-01-31%20(2).jpg
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានវៀតណាមរាយការណ៍ថា ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចនៅភាគខាងត្បូងប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍន៍គ្រប់វិស័យឱ្យក្លាយជាទីក្រុងឆ្លាតវៃ និងទាន់សម័យលំដាប់ពិភពលោកនាឆ្នាំ២០២៧ ដូចគ្នានៅទីក្រុងធំៗនៅបណ្តាប្រទេសអភិវឌ្ឍន៍ ។ រដ្ឋាភិបាលរំពឹងថា ទីក្រុងនេះនឹងនៅតែរក្សាកំណើនផលិតផលក្នុងស្រុកសរុប (GDP) មិនក្រោម៦% ជារៀងរាល់ឆ្នាំ (ចាប់ពីឆ្នាំ២០៤៦ ដល់ឆ្នាំ២០៧៥) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ43EF_wC7B_GmV938d7Ay8FhLKICsLb_BTNoIpSUsMuJSwm1Z4z1Xpn9wM7E5u-O7t8-5zaughkavg0sh9cRiai7VcBVZVzbkgxal1q0vvw2bxPxfLheOAHXEIWsEiOET-Xcz4jOZsPsxjPJoHCeQXvMoxi2WJxXHnq-x0xNUJ2v0EnaeUkNMaX2wmK0/s1280/photo_2026-05-28_14-01-31.jpg

ការកំណត់គោលដៅដ៏ធំធេងនេះ ត្រូវបានផ្សព្វផ្សាយដោយការិយាល័យបក្សកុម្មុយនិស្តវៀតណាមកាលពីពេលកន្លងមក និងបញ្ជាក់ថា វាជាការសម្រេចចិត្តកសាង និងអភិវឌ្ឍន៍ទីក្រុងហូជីមិញឱ្យទាន់សម័យបំផុត មិនចាញ់បណ្តាទីក្រុងធំៗក្នុងតំបន់ និងពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMBw7xWH3KPfME4iQ7h1YMrxpY_FyO8p7hvMtdnAA4gPjNyEAgkmaANY1bT9AJDZRMnViUIgnZiaFkYGdwMfY-kKh3MfJj63XqLcSQWCFedy_xq5fU4UK0rgCdBBWbtiKG34G5i2zResFgNShi15lvrJPQ6cmvAbYw0hSurYex2fPRowa8KZy4CHKrDaI/s1000/photo_2026-05-28_14-01-32%20(2).jpg

គោលដៅរយៈពេលវែង មិនត្រឹមតែផ្លាស់ប្តូរមុខមាត់ទីក្រុងហូជីមិញប៉ុណ្ណោះទេ វាក៏ជួយពន្លឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមផងដែរ ក្នុងការប្រកួតប្រជែងជាមួយទីក្រុងផ្សេងទៀត ។ បច្ចុប្បន្ន ទីក្រុងដែលមានពលរដ្ឋរស់នៅកកកុញរាប់លាននាក់នេះ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងវប្បធម៌ដ៏ល្បីល្បាញនៅក្នុងប្រទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiehwf3msrnGv4idC7uJbMWTcna2hElImUciCSSnw04vg06oTYzojol5sxThXhRMU4yvEzMYvWegBS73y81bkFmyrTFkZq3FPMSUSyw5EaW0pGuAw9-QBJgWI1aSpxcjWEdBpOtz_3Sf15CJPQFT95wTDdrp2nIVqo3q_5gbiviPrCc3u2AXuiPeNwNyTg/s1280/photo_2026-05-28_14-01-32.jpg

គួរបញ្ជាក់ថា នៅឆ្នាំ២០៧៥ គឺជាគម្រប់ខួប១០០ឆ្នាំ នៃការបង្រួបបង្រួមជាតិវៀតណាម ហើយរដ្ឋាភិបាលវៀតណាមប្តេជ្ញាចិត្តសម្រេចឱ្យបាននូវការអភិវឌ្ឍទីក្រុងនេះឱ្យរីកចម្រើនជឿនលឿនប្រកបដោយនិរន្តរភាព ក៏ដូចជាបង្កើនសមត្ថភាពក្នុងការទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុផងដែរ ៕

ប្រុងប្រយ័ត្ន! តារាចម្រៀងសំ សុវណ្ណារ៉ាក់ ទម្លាយថាមានអ្នកចង់ចា.ប់កូនរបស់ខ្លួន

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចែកចាយព័ត៌មានជាបន្តបន្ទាប់ទៅលើករណីចា.ប់ក្មេ.ងដែលធ្វើឱ្យអាណាព្យាបាលមានការព្រួយបារម្ភជាខ្លាំង។ ទន្ទឹមនឹងការរីកសាយភាយរឿងនេះតារាចម្រៀង សំ សុវណ្ណារ៉ាក់ អតីតបេក្ខជន X Factor Cambodia រដូវកាលទី១ បានបង្ហាញថាកូនរបស់លោកប៊ិះនឹងត្រូវគេចាប់ខ្លួនដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA3KLQS86LhhZtAOVtjCFcJR2Cd_yHGtYrwf9CJxanV1x-CCN4N1ASJm7ebwe5Tt3XB5S-5suCzsOj_rhgIeq4nFwH8MM8xM-dYpu2-UzV0bDgCpveZipOBbVb-sJJXid2doTJFkulMEbU8ed71f7LTBFVCPBPTFOmM8_kzcdF5uttMijj-XYape7xl3Y/s2048/image_2026-05-28_08-44-23.png

នៅល្ងាចថ្ងៃទី២៧ ខែឧសភា តារាចម្រៀង សំ សុវណ្ណារ៉ាក់ បានបង្ហោះវីដេអូជិត៤នាទីដោយបានដាក់ចំណងជើងថា «ខ្ញុំប៊ិះហ្នឹងត្រូវបានគេ ចា-ប់ កូន..ករណីចាប់ក្មេងហាក់កាន់តែកើនទ្បើងខ្ពស់ រហូតដល់កូនខ្ញុំ រឿងនេះមិនអាចលេងសើចបានទេអ្នកមានកូនតូចៗ សូមប្រុងប្រយ័ត្នឱ្យខ្ពស់ ប្រហែសតែបន្តិចចប់ហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOd-SO1y7xhh2ozvk8H1YEV7u5eYA6Oy4hRlUwWiYP4QfI6IIQsU8rkfU1jaYg2ecYjZwdpijCKstlFOM7kf4xmHM3UbSLA0gVh5ljkvEnDb9GoqtvMBFiLeEreQ-pihhrUZVP-Fq9y9gd7Wu9IDGKZqqIjKMfm2c3NtQUFePG1hAsQPR7CuKAc4ETpcE/s2048/image_2026-05-28_08-44-21.png

តារាចម្រៀង សំ សុវណ្ណារ៉ាក់ បាននិយាយថាមានគេចង់ចាប់កូនរបស់លោកទៅកាលពីប៉ុន្មានថ្ងៃមុននេះតែលោកទើបតែដឹងថ្មីៗនេះប៉ុណ្ណោះដោយសារតែលោកមិននៅផ្ទះ។ ក្រោយពីដឹងរឿងពីភរិយា រូបលោកបានបង្ហោះសំណេរទាក់ទងនឹងបញ្ហានេះខណៈដែលមានអ្នកផ្សេងទៀតក៏បានជួបករណីស្រដៀងៗគ្នានេះដែលធ្វើឱ្យអ្នកមានកូនតូចៗបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVK-sc_GMoHod4EOIdJaFHp8z24keCh-HRqAcd-FAANnS3q3w4KshFW68dJ6ksnJptoLbdIHmrmNTrJu_rnlQnoPxi2bvV9MPowYVxbHC-GB1Rvymiq4XqS8t7v1Irk61kVcsUStRK4jKlEiId6TWH5PyD8fNZOQbD61-vkCfN5DNV8DQDx6_muat6Cc0/s2048/image_2026-05-28_08-44-25.png

ទាក់ទងនឹងហេតុការណ៍ផ្ទាល់ខ្លួន សំ សុវណ្ណារ៉ាក់ បានរៀបរាប់ថាកូនរបស់លោកតែងតែលេងនៅមុខហាងជារៀលរាល់ថ្ងៃហើយនៅថ្ងៃកើតហេតុនោះមានតែប្រពន្ធនិងប្អូនថ្លៃរបស់លោកតែប៉ុណ្ណោះ។ នៅវេលាម៉ោងប្រមាណប្រហែល៩ ប្រពន្ធរបស់លោកក៏ទៅចូលបន្ទប់ទឹកដោយនៅខាងមុខមានតែប្អូនថ្លៃលោកនិងកូនស្រី រួមទាំងពូអ្នកជិតខាង។ ពេលនោះក៏មានបុរសម្នាក់តែងខ្លួនស្អាតបាតដូចជាតារាបានដើរកាត់ទីនោះសម្តៅទៅទីតាំងផ្សេងទៀតប៉ុន្តែមិនទាន់តែដើរដល់ផងស្រាប់តែបកក្រោយវិញសំដៅមករកកូនលោកតែម្តង។ តារាចម្រៀងរូបនេះចែករំលែកទៀតថា បុរសដែលតែងខ្លួនស្អាតបាតនោះសរសើរថាកូនរបស់លោកស្អាត ខ្យូត ដោយសុំឱបនិងថើបកូនរបស់លោក។ នៅពេលនេះប្អូនថ្លៃរបស់លោករួមទាំងពូជិតខាងក៏ស្រឡាំងកាំងដូចគ្នាប៉ុន្តែអ្នកទាំងពីរគិតថាប្រហែលជាបុរសនោះស្គាល់ប្រពន្ធឬលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe0pSljVvC5Xs6uuVn1CeGjvZ280Ii3aU5YYHUf39adwylCUrP0Z8EpBhHaakEKnfv_WbHhuxNS9J2IFVk2Bbn9ZnetN9BlKtDvf252HDhecHvlk6q-gJZvZ-30Q5JC3bhCn3s1i2jSHlpCXnD8huZDZDqsl1J2abflpI-JsmYGgIjzynqEmDG8Y764DQ/s2048/image_2026-05-28_08-44-27.png

យ៉ាងណាក៏ដោយ នៅពេលប្រពន្ធរបស់លោកចេញពីបន្ទប់ទឹកទើបដឹងថាមិនបានស្គាល់បុរសនោះទេ ខណៈក៏មានឡានព្រុសមួយឈប់នៅហាងរបស់លោកទៀត ហើយបុរសនោះថែមទាំងបើកកញ្ចក់ក្រឡេកមកមើលកូនរបស់លោកទាំងញញឹម។ រឿងនេះបានធ្វើឱ្យប្អូនថ្លៃរបស់លោកសង្ស័យក៏បានសួរនាំពីរបីដង ប៉ុន្តែរូបគេមិនព្រមឆ្លើយដោយបញ្ឆេះឡានចោលមិនព្រមទៅណាឡើយ។ យ៉ាងណាមិញដោយសារតែមានពូអ្នកជិតខាងនៅទីនោះ ប្រហែលជាពួកគេគិតថាមិនអាចធ្វើសកម្មភាពបានរលូនទើបពួកគេទៅបាត់ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqLToRJ_ZVBAxhEIcQE8rxwhHRuY75GCP8BgfOmB500LWzUlYphCicyKtHyuVMQOj0RRDUxtbJASdWwqp-GD20V9bdas0SBV2tpEpHYNqk4Itz2U1yG9uGe9SNML3DBDNv6cnUKh8qYZ8SChhunQ2NWhHRpOUGJef3uV10H969QECSuCrxTMOxJbvPi9s/s2048/image_2026-05-28_08-44-28.png

ជាមួយនឹងការចែករំលែករឿងនេះ តារាចម្រៀង សំ សុវណ្ណារ៉ា បានផ្តាំផ្ញើទៅកាន់អាណាព្យាបាលដទៃទៀតឱ្យមានការប្រុងប្រយ័ត្នឱ្យកាន់តែខ្ពស់ជាងមុន ហើយអ្នកធ្វើសកម្មភាពចាប់ក្មេងមិនមែនមានតែម្នាក់ទេ មានទាំងអ្នកសួរបន្លប់ មានទាំងអ្នកបញ្ឆេះឡានចាំរួចជាស្រេច។ លោកថាប្រសិនជានៅតែម្តាយនិងក្មេង គ្មានមនុស្សប្រុសទេអាចប្រឈមនឹងហានិភ័យកាន់តែខ្លាំង ជាក់ស្តែងកូនរបស់លោកជាដើមប្រសិនបើគ្មានពូអ្នកជិតខាងនៅទីនោះទេកូនរបស់លោកប្រាកដជាត្រូវគេចាប់ហើយ៕

ទេព បូព្រឹក្ស បង្ហោះសារក្តៅគគុ.កនិងថាអ្នកណាក៏ចេះ Fake ដែរ

0

តារាចម្រៀង ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលតារាចម្រៀងរូបនេះបានបង្ហោះសារក្តៅគគុកទាក់ទងនឹងមិត្តភាពដែលខំយកចិត្តទុកដាក់ និងមានភាពងាយស្រួលខ្លាំងពេកចុងក្រោយបែរជាគេមិនឱ្យតម្លៃគិតថានាង Fake ទៅវិញ។ លើសពីនេះ ទេព បូព្រឹក្ស បានលើកឡើងថាមនុស្សណាក៏ចេះ Fake ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxtjAKBTgH_Pkc5lZHq6y3HZTeTZaPiUWFSAPEf7d7sI5DmEx_SF53o0k-RaTR7ForFEKIAQabFKsQ6j-gHjyfiimcWI9Eh-IjgtNPqdCW4V3_tgTDIGuXk5NHMxbd5Sf9FuKk9lrwFbRd1BPYkNCKIEsrJlfyaJXMWbhJxysAOIBUFqJ1xI0dyRsnK8U/s2048/image_2026-05-28_10-00-22.png
ថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត បានទៅខេត្តសៀមរាបដោយបានថត Trend hooligan ជាមួយគ្នាដោយបង្ហាញពីប្រាសាទដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា។ វីដេអូនេះបានធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ ជាមួយនឹងការចាប់អារម្មណ៍ Trend hooligan បង្ហាញពីប្រាសាទខ្មែរតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសារក្តៅគគុកមួយនៅលើគណនីផ្ទាល់ខ្លួនរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN7bPpJrsm9m1jKLsrbOhdolyu-9jHvwVDQXbXt7ahwqgNaSJKQTZbIxrqwsuWvJ_fx0q4jkPdKgabFwqFweJQuIQeiHl0dXshyXKPCVZljT2y9BJk9fxBdsWDvjM31eqE-qGnJK-R5q98odo5WSDBRv-h8ARiVFURXUqCtQ1QUvELzVrsjKMu2gwqquk/s2048/image_2026-05-28_10-00-21.png
នៅយប់ថ្ងៃទី២៧ ខែឧសភា ម្ចាស់បទ«ទេវរាជ» បានបង្ហោះថា «ពេលខ្លះយើងស្រួលពេករួសរាយពេក ខ្លាចចិត្តពេក ខ្វល់ពីគេពេករហូតទៅជាពេលខ្លះគេគិតថាយើងFakeវិញណាអស់តម្លៃok»។ សំណេរខ្លីនេះបានទាក់ទាញអ្នកគាំទ្រនិងអ្នកដែលជិតស្និទ្ធជាមួយតារាចម្រៀងរូបនេះចូលបញ្ចេញមតិជាច្រើនដោយកុំឱ្យ ទេព បូព្រឹក្ស គិតបែបនេះព្រោះពួកគេដឹងថារូបនាងជាមនុស្សចិត្តល្អ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv0vFVboL6ZNgl_kt42KGmJPqJJDTGgPsfJTSj8G72d6nkxCx670ibWu8mngqM8QL7ve4l4KtEQnFHakfSF3ZEB1UeHkMNqrFXZeHDs_lrboYW4CzI-HaUwCuV2NgVdo48n6Z_xdQPlZSu03dSX2JYdcH7rB7JgB8GTdhjgvqKhJMHMYMVqBubdlMdMKg/s2048/image_2026-05-28_10-00-20%20(2).png

អ្នកគាំទ្របានសរសេរថា «តារារួសរាយទាំងលើឆាកទាំងក្រោមឆាកប៉ុណ្ណឹងហើយនៅគេថា fake តែបើអាលើឆាកនិយាយលេងជាមួយក្រោមឆាកមុខមិនមើលមាត់មិនញញឹមអាហ្នឹងបានគេថាreal ព្រោះជាតារាមុខលើឆាកផ្សេងក្រោមឆាកផ្សេង»។ ចំណែកឯចែតា បារាំង បានខម្មិនដែរថា «បើគិតបែបនេះមកលើបងស្រីខ្ញុំគឺគិតខុសហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJZsPdlVZmyJknVzCjLmKiwOF0tc5C2DMSw16iktdm3QYKB1BZ7GRAho2F0G90hs6TUw6ddPYkZ31ltP6ukgwKJ6eIdVvdj0GzG-9v6a5V_oWfPqYTDJykQZVK7SR8ENfQpUZFCqJeI6R20RY0V5e8YV0u-vL-Y8-PC3jNqvRnWXt1IkcT-eEsUNCzjKc/s2048/image_2026-05-28_10-00-19.png

ទោះយ៉ាងណា បន្ទាប់ពីបង្ហោះសំណេរខាងលើនេះមិនបានយូរប៉ុន្មាន តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះសំណេរមួយទៀតថា «បើខ្ញុំFakeអ្នកឯងFakeជាងខ្ញុំទៀតមនុស្សណាមិនចេះFake វាមិនដែលអាណាគេអាក្រក់ទាំងអស់ហើយវាល្អអីល្អយ៉ាងហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjos_VFNhSGrdYhHyPIorxcg6ybNlnetcP6BRZzF3Zx0kSGX_HuA3kps6DXDlmfum9kVLYNTkIBAXuFEm3HHOGvGjj1H2hNjNLAMXqZbNOnHCoJWnEbr8-g0YoKbZvBTmbmcNPz71pfeDitSWWnSONAhcV5YEGObu6RGe19JtSVILSlQNEZSaZMohyphenhyphenvyk/s2048/image_2026-05-28_10-00-23.png

ការបង្ហោះសំណេរផ្ទួនៗរបស់ ទេព បូព្រឹក្ស បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតបង្កើនការសង្ស័យយ៉ាងខ្លាំងដោយមានការប៉ាន់ស្មានថារឿងរ៉ាវនេះអាចនឹងកើតឡើងរវាងនាងនិងមនុស្សជិតស្និទ្ធ៕

ហេតុអ្វីសុខៗថៃព្យាយាមចូលទៅកៀកបារាំង ទាំងដែលនៅក្នុងប្រវត្តិសាស្រ្តពួកគេស្អ.ប់បារាំងយ៉ាងខ្លាំង?

0

របត់ការទូតថ្មីចុងក្រោយបង្អស់របស់ប្រទេសថៃត្រូវបានគេសង្កេតឃើញថា កំពុងចូលទៅកៀកបារាំងយ៉ាងចម្លែក ទាំងដែលនៅក្នុងប្រវត្តិសាស្រ្តយើងបានដឹងយ៉ាងច្បាស់ថា ថៃនិងបារាំងមិនសូវមានទំនាក់ទំនងល្អនឹងគ្នាប៉ុន្មានឡើយ។ ការណ៍នេះកើតឡើងដោយសារតែបារាំងធ្លាប់កាត់ទឹកដីនៃខេត្តចំនួន ៣ ដែលថៃខំដណ្ដើមពីខ្មែរ ប្រគល់មកឲ្យខ្មែរវិញ ដែលធ្វើឲ្យជនជាតិថៃចាប់តាំងពីរាស្រ្តសាមញ្ញ រហូតដល់សែរាជវង្សមានការឈឺចាប់ និងចងកំហឹ.ងជាមួយបារាំងជាខ្លាំង។ តើហេតុអ្វីពេលនេះថៃបែរទៅចងមិត្តជិតស្និទ្ធជាមួយបារាំងទៅវិញ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicSpej50UgtgZ5EpxRyMFMGMzDghBT0N5Sl6PBsZAQpVP9-AGJIUpyGMCdUBhVMXcGjkqnEz1nXDoWr_MVo5xzxjZXnFFFwzdgbWmST1Wsd8R5Vq0a_tTFxJEzLvY8-XDRH-TYmaF9f9ZJEi4MpNZT5qYu41nXBDVhfU9n0lUL65rdVs00UobrpA1Kk9Y/s800/photo_2026-05-27_14-02-45.jpg

តាមពិតទៅ នៅក្នុងឆាកនយោបាយអន្តរជាតិ «គ្មានមិត្តអចិន្ត្រៃយ៍ ហើយក៏គ្មានសត្រូវអចិន្ត្រៃយ៍ដែរ មានតែផលប្រយោជន៍ជាតិប៉ុណ្ណោះដែលអមតៈ»។ ការរត់ទៅរកការចងសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយប្រទេសបារាំង គឺជាភស្តុតាងជាក់ស្តែងដែលកំពុងបង្កើតឲ្យមានការវិភាគដេញដោលយ៉ាងក្តៅគគុក ពីព្រោះបើក្រឡេកទៅមើលទំព័រប្រវត្តិសាស្ត្រ បារាំងគឺជាប្រទេសដែលបានបន្សល់ទុកនូវ «ស្នាមរបួសដ៏ជ្រៅបំផុត» នៅក្នុងចិត្តរបស់ជនជាតិថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdN79TlbcvYLKoOWJM4uGvlDnB5MIsW8rD3fp2zimu52KCwVVKanAtTiF_05DVPwF-nj6PwuQya0iL8KTy46s0xpsDVNDfA5mzSaEf_pcmRdfSKoM04uapnUEfeZkm7DnFBa87e6f5q3ymufcKjbjzdQMEvL9v2wBwwi1am5aFBFhpyfw0lHkYgqxOKRY/s960/photo_2026-05-27_14-02-46.jpg
អស់រយៈពេលជាងមួយសតវត្សរ៍មកហើយដែលប្រវត្តិសាស្ត្រនៃវិបត្តិឆ្នាំ ១៨៩៣ និងសន្ធិសញ្ញាឆ្នាំ ១៩០៧ ត្រូវបានកត់ត្រានិងដក់ជាប់ក្នុងផ្នត់គំនិតកូនចៅថៃជំនាន់ក្រោយថាជា «ការបាត់បង់ទឹកដីដ៏អាម៉ាស់បំផុត»។ កាលនោះ ក្រោមឥទ្ធិពលនៃកាំភ្លើងធំនិងនាវាចម្បាំងបារាំង ប្រទេសសៀម (ថៃ) ត្រូវបានបង្ខំចិត្តកាត់ទឹកដីដែលខ្លួនធ្លាប់វាយដណ្តើមបានពីខ្មែរ រួមមាន ខេត្តសៀមរាប បាត់ដំបង និងសិរីសោភ័ណ ប្រគល់មកឲ្យកម្ពុជាវិញ ដើម្បីប្តូរនឹងឯករាជ្យភាពរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2MFDZvB8RmJqWuPbfFPVPL8hA7Tw1FaFOTDcu-naONfA2FyoNCMwB5aw0OwBi-AcAwvgNbfGQ2Hpruk-_Eox27yLAt-5la_6zi_vUXUZ4Rc5q_JkvyI6vMqa_kdNcguhmyvaBivnCzxDxkyGHJAcejhG6JhI2oz-vczOXbUzvCl5vCWcDNO_W8Lf2Kh8/s795/photo_2026-05-27_14-02-45%20(2).jpg
មិនត្រឹមតែប៉ុណ្ណោះ ផែនទីព្រំដែនដែលគូរឡើងដោយមន្ត្រីបារាំងនាពេលនោះ (ផែនទីឧបសម្ព័ន្ធទី១) គឺជាអាវុធដ៏មុតស្រួចដែលជួយឲ្យកម្ពុជាឈ្នះក្តីប្រាសាទព្រះវិហារនៅលើឆាកអន្តរជាតិទាំងនៅក្នុងឆ្នាំ ១៩៦២ និងឆ្នាំ ២០១៣។ ភាពឈឺចាប់ដែលបារាំងបានបង្កនេះ ធ្លាប់បានធ្វើឲ្យថ្នាក់ដឹកនាំ និងក្រុមអ្នកជាតិនិយមថៃស្អប់ខ្ពើម និងគុំកួននឹងបារាំងយ៉ាងខ្លាំង រហូតដល់បង្កើតជាសង្គ្រាមទាមទារទឹកដីវិញកាលពីសម័យសង្គ្រាមលោកលើកទីពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA76J7NfDsy9Bio29G9tcuMBP329KSKAdeWybYMFDy8uaTW6g2WuS0mGCxJXnIsTTxkOeaIj6k0fob7CE2ijaMMEu7WS95E6BlHjfQ5-1vJSnUjeIh6j54aGxmpYDBTY9GPtz4wrFoZ62jALP0y81uj1K1x_YpaMREk7Zgj02gTsRHpBc5407bo7DwAC0/s750/photo_2026-05-27_14-02-45%20(3).jpg

ដោយឡែក ចំពោះសំណួរដ៏ធំមួយដែលចោទសួរថា ហេតុអ្វីបានជាពេលនេះ ថៃសុខចិត្តលេបទឹកភ្នែកជូតក្បាលជង្គង់ មករឹតបន្តឹងចំណងសម្ព័ន្ធមិត្តជាមួយបារាំងបែបនេះទៅវិញ? អ្នកវិភាគការបរទេសបានមើលឃើញថា គឺជាការទាញចិត្តបារាំងឲ្យមកឈរខាងខ្លួនវិញ ឬយ៉ាងហោចណាស់ ក៏សុំឲ្យបារាំងផ្តល់ទិន្នន័យ និងសក្ខីកម្មថ្មីៗដើម្បីជួយសម្រួលដល់ការចរចាព្រំដែន ទាំងដីគោក និងតំបន់សមុទ្រត្រួតស៊ីគ្នា (OCA) ជាមួយកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAxNIrjSec6UjNZWJZsqKC1_-UFvjpgGY3bZ4I8h2YFfGgzNOf5LVsjgOAFyD0nwqPK6Fk-IadqHmR1pA9TAavx_pZ0Ae7qTSCsp1holMDbRHtxBPM3blnYiyzcL138bCaoV9AUxm1rqhH9QzAqyF0tTioH3EMKJqELgycoNNGl8mbObWxK7CuF5Yd0Ww/s630/photo_2026-05-27_14-02-46%20(2).jpg
ម្យ៉ាងទៀតការលើកឡើងអំពីបញ្ហាព្រំដែន និងបញ្ជាក់ពីគោលជំហររបស់ថៃជាបន្តបន្ទាប់នៅចំពោះប្រធានាធិបតីបារាំង និងអន្តរជាតិហាក់ឆ្លុះបញ្ចាំងពីការទប់ស្កាត់ឥទ្ធិពលការទូតរបស់កម្ពុជានៅ UNESCO ឬវេទិការរបស់អង្គការសហប្រជាជាតិ ដើម្បីកុំឲ្យអន្តរជាតិលម្អៀងទៅខាងកម្ពុជា។ ដូចគ្នានេះដែរ នៅក្នុងពិភពលោកសម័យទំនើប ការឱបក្រសោបការឈឺចាប់ក្នុងប្រវត្តិសាស្ត្រមិនអាចជួយឲ្យសេដ្ឋកិច្ចដើរទៅមុខបានឡើយ ដូចនេះថៃត្រូវបង្ខំចិត្តបោះបង់ភាពកម្សត់ពាក្យសម្តីពីអតីតកាល ដើម្បីយកផលប្រយោជន៍ជាក់ស្តែងនៅចំពោះមុខ។ ហេតុនេះក្រៅពីបញ្ហាព្រំដែន ថៃកំពុងត្រូវការបារាំងជាខ្នងបង្អែកផ្នែកបច្ចេកវិទ្យាយោធា និងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDl7pZm3hldRGgcKW0OwLQ8_wWiAlUdf8YbEnC6tF3ALW1miQ1nBQv0PgtQcN9OZiv96XzQ1-JinMZcexPDIraJQL_yw3kord3bcirO_2j5rCdVsjVHTObFG731W6zIkPrEzB-zbSPrs0PdA2jVpvDpcw1bC6H69PSGNE0_VRrwUM__Fvi_mMPrm50elA/s568/photo_2026-05-27_14-02-46%20(3).jpg

សរុបមកការបង្វែរទិសដៅការទូតរបស់ថៃទៅរកបារាំងនាពេលនេះ មិនមែនកើតឡើងដោយសារតែក្តីស្រឡាញ់នោះទេ ប៉ុន្តែវាគឺជា «ល្បែងអុកនយោបាយដ៏ចាស់ទុំ» មួយ ដែលថៃកំពុងព្យាយាមប្រើប្រាស់ដៃគូប្រវត្តិសាស្ត្ររបស់កម្ពុជា ឲ្យមកក្លាយជាខ្នងបង្អែករបស់ខ្លួនវិញ ដើម្បីទប់ទល់នឹងឥទ្ធិពលការទូតរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ដូចនេះ កម្ពុជាត្រូវពង្រឹងជំហរច្បាប់អន្តរជាតិឱ្យកាន់តែរឹងមាំ តាមរយៈការរក្សាទំនាក់ទំនងការទូតកម្រិតខ្ពស់ជាមួយបារាំង និងការផ្តល់ភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់ទៅកាន់អង្គការ UNESCO ដើម្បីធានាថាផែនទីព្រំដែនផ្លូវការ និងការការពារប្រាសាទមរដកពិភពលោកត្រូវបានគោរពយ៉ាងតម្លាភាព។ ទន្ទឹមនឹងនេះ កម្ពុជាគួរតែបន្តប្រើប្រាស់វេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ (UN) ដើម្បីបង្ហាញពីឆន្ទៈសន្តិភាព និងតម្លាភាពរបស់ខ្លួន ខណៈពេលដែលរក្សាទ្វារចរចាទ្វេភាគីបើកចំហ ដើម្បីការពារអធិបតេយ្យភាពទឹកដី និងរក្សាផលប្រយោជន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

រលកពហិការវា.យប្រ.ហារ Starbucks ស្ទើររលាយហាងពីកូរ៉េខាងត្បូង ព្រោះតែកំហុសនៃការធ្វើទីផ្សារ

0

លទ្ធផលធ្វើទីផ្សារដោយមិនគិតមុខក្រោយ! ត្រឹមរយៈពេលដ៏ខ្លី ក្រុមហ៊ុនកាហ្វេយក្សដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Starbucks កំពុងតែប្រឈមនឹងការដួលរលំកេរ្តិ៍ឈ្មោះស្ទើរទាំងស្រុងនៅកូរ៉េខាងត្បូង ព្រោះតែរលកនៃការធ្វើពហិការយ៉ាងចាស់ដៃពីសាធារណជន បន្ទាប់ពីការធ្វើទីផ្សារខុសឆ្គងដែលជាន់ឈ្លីលើរបួសប្រវត្តិសាស្ត្រជាតិនៃប្រទេសកូរ៉េ ធ្វើដូចជារឿងលេងសើច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigiAx6pdjm8mBMxkz2XZvkOW6dQ-dZm_jmmiIk-h62pkR38s1D2s9ShULd7WF8XsTaQoKlIiHB66yNGvLBwdL2jBhsn5GcPd7mb7LpX8ZmwwQZ08mt4sqLZZSY1yf_wK8uUxW2qA4zIfEW_ipNlgrvXm2DyySbIENmICS8BqGRDHFj4GUtoXNMJGYqV_w/s1280/photo_2026-05-27_16-07-07.jpg
យោងតាមរបាយការណ៍ស៊ើបអង្កេតច្បាស់ការណ៍ពីសារព័ត៌មានអន្តរជាតិល្បីឈ្មោះ The Korea Times និងទីភ្នាក់ងារសារព័ត៌មានជាតិកូរ៉េ Yonhap News Agency ក្រុមហ៊ុនកាហ្វេយក្សរបស់អាមេរិក Starbucks កំពុងតែប្រឈមមុខនឹងមហន្តរាយពាណិជ្ជកម្មដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីឡូហ្គោរបស់ក្រុមហ៊ុនត្រូវបានដុតបំផ្លាញ ហើយហាងកាហ្វេនានាប្រែជាស្ងាត់ជ្រងំត្រឹមមួយប៉ព្រិចភ្នែក។ វិបត្តិដ៏ធ្ងន់ធ្ងរនេះបានផ្ទុះឡើងកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅពេលដែលក្រុមការងារផ្នែកទីផ្សាររបស់ Starbucks Korea បានបើកយុទ្ធនាការលក់ដបទឹកកែវជជុះទំហំធំ ដោយដាក់ឈ្មោះព្រឹត្តិការណ៍ថា «Tank Day» ឬ «ថ្ងៃនៃរថក្រោះ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS3nxGOB6D-wTwwo2v9n10rvEW5w40M-AM2UF7sgUXZyFGI4Qv4lYXVSJsTGa7CGECUUBN8rUgJRKLVbX4MVAUNGLGSyVZCyEiY9ygBjmWqBahFfk_ocEL7l2EN-ptvxQgPKfcMNYKeDEVMJBKmaiYUHX2Vj9r1Gn6AJhFLJM3yJ-rpf7kmueNlRGfvvM/s1110/photo_2026-05-27_16-07-05%20(2).jpg

ការជ្រើសរើសពាក្យពេចន៍ និងពេលវេលានេះ បានបង្កជាកំហឹងទូទាំងប្រទេសកូរ៉េ ព្រោះថ្ងៃទី១៨ ខែឧសភា គឺជាថ្ងៃកាន់ទុក្ខដ៏ក្រៀមក្រំរបស់ជាតិ ដើម្បីរំលឹកខួបនៃចលនាប្រជាធិបតេយ្យក្រុងក្វាងជូ ឆ្នាំ១៩៨០ ដែលកាលនោះរបបយោធាផ្តាច់ការបានបញ្ជូនរថក្រោះ (Tanks) ទៅបង្ក្រាប និងបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងព្រៃផ្សៃ។ សម្រាប់ពលរដ្ឋកូរ៉េ ទង្វើនេះគឺជាការយកទុក្ខសោក និងឈាមស្រស់របស់វីរជនមកធ្វើជាឧបករណ៍អាជីវកម្មរកលុយដែលមិនអាចអត់ឱនឱ្យបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuRmaRAsMZa2MngUnZ4pSP3YhvhT9NOGjmKVlACVnk58AwLR2D3A8Vyy6ubEZNQRg9gW-fC0tacLPsYgRBtUNpHFAzUNpzGgqRehBHVZteo14IK8nKobf9MlSy2EObiy4N03rkHGQwt8LRmIZfkTOncZAa0MyFVFmtFcnmznRqkQaRuLKFTI_HEpbiJYk/s760/photo_2026-05-27_16-07-05.jpg

យោងតាមប្រភពព័ត៌មានដដែល ស្ថានការណ៍កាន់តែឆេះសន្ធោសន្ធោថែមទៀត នៅពេលដែលសាធារណជនបានរកឃើញថាយុទ្ធនាការដដែលនេះ បានប្រើប្រាស់ពាក្យស្លោកផ្សព្វផ្សាយមួយឃ្លាទៀតគឺ «Tak! on the desk» ឬប្រែថាការវាយតុផាំង។ នៅក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ឃ្លានេះគឺជាពាក្យកុហកភូតភរដ៏ឃោរឃៅរបស់ប៉ូលិសសម្ងាត់កាលពីឆ្នាំ១៩៨៧ ដើម្បីបិទបាំងការពិតជុំវិញការធ្វើទារុណកម្មនិស្សិតសកម្មជនម្នាក់រហូតដល់បាត់បង់ជីវិត ដោយកាលនោះអាជ្ញាធរបានដោះសារថា សមត្ថកិច្ចគ្រាន់តែទះតុផាំង យុវជននោះក៏ភ័យគាំងបេះដូងស្លាប់តែម្តង។ ការយកឃ្លាដ៏មានភាពរសើប និងពោរពេញដោយភាពឈឺចាប់ទាំងនេះមកលេងសើចក្នុងន័យពាណិជ្ជកម្ម បានដុតបញ្ឆេះស្មារតីជាតិនិយមរបស់ប្រជាពលរដ្ឋឱ្យផ្ទុះឡើងយ៉ាងខ្លាំងក្លា រហូតឈានដល់មានចលនាប្រមូលផ្តុំគ្នាយកញញួរមកវាយកម្ទេចដបកែវ Starbucks ចោលនៅខាងមុខហាង និងនាំគ្នាលុបកម្មវិធីរបស់ក្រុមហ៊ុនចោលពីទូរស័ព្ទដៃរាប់លានគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUxPq32G7GAVC8YlAqn-guwR8i6bBs-3hEVDstiG0HyPqN3aNwUTLYP0RcAqjs8JWBNLIXrtda4qkMbDEd0-OBweW4MKECOAUqKSu9nWf_wUGDUhhjYGkn4jp0O_FeyBloIH3usdfYVh4KQcquPQ_YUpOi6BnfpukDNpfkyoIkz2V3ePh9_nTWY_2pfI8/s1280/photo_2026-05-27_16-07-06%20(2).jpg

របាយការណ៍ការទូតពី The Korea Herald បានបង្ហាញថា មហន្តរាយទីផ្សារមួយនេះបានរុញច្រានឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ចេញមុខមកដាក់ទណ្ឌកម្មយ៉ាងចាស់ដៃ ដោយប្រធានាធិបតី លោក លី ជេម្យុង បានចេញមុខថ្កោលទោសចំៗ ដោយហៅទង្វើនេះថាជាការលោភលន់ដ៏អមនុស្សធម៌របស់សាជីវកម្មបរទេស។ ភ្លាមៗនោះ ក្រសួងមហាផ្ទៃកូរ៉េបានចេញបញ្ជាហាមឃាត់មិនឱ្យប្រើប្រាស់ ឬទិញផលិតផល Starbucks នៅក្នុងគ្រប់កម្មវិធីផ្លូវការរបស់រដ្ឋទាំងអស់ ដែលធ្វើឱ្យក្រុមហ៊ុនខាតបង់ចំណូលផ្នែកសាជីវកម្មយ៉ាងធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzUPVLJUbCGMr2ScXdAZTJJO5c0s1nngPJ2YlHqb4i0M1E6m9qQr9HGFa8Z1SgUPsjZ__jk-iZBEh_Hu_MA_Smay4YiVDfLFm7chyphenhyphenuju8f0y3vD52Qgcj7hh20DuA5Pr4FgNWdvBh8QLDpqczJIZ7l-7oy1mXvLlQrQsa_7K6O2JacVOe7nXAxDn0_g2s/s640/photo_2026-05-27_16-07-06.jpg ក្នុងស្ថានភាពដ៏ទាល់ច្រកដើម្បីស្រោចស្រង់ស្ថានការណ៍ ក្រុមហ៊ុនមេ Shinsegae Group បានសម្រេចបណ្តេញនាយកប្រតិបត្តិ (CEO) របស់ Starbucks Korea លោក Sohn Jeong-hyun ចេញពីតំណែងភ្លាមៗ ខណៈដែលមហាសេដ្ឋីប្រធានក្រុមហ៊ុន លោក Chung Yong-jin ក៏បានចេញមុខឱនក្បាលសុំទោសជាសាធារណៈតាមទូរទស្សន៍ជាតិចំនួន ៣ ដងផងដែរ ប៉ុន្តែហាងកាហ្វេដែលនៅតែបន្តស្ងាត់ជ្រងំបានបង្ហាញថា អំណាចអ្នកប្រើប្រាស់របស់ពលរដ្ឋកូរ៉េនៅមិនទាន់ព្រមអត់ឱនឱ្យឡើយ៕