Home Blog Page 2

នៅអាម៉េរិក៣ឆ្នាំ វេហាស៍ ថាមានគ្រប់រសជាតិ

0

ពីពលករនៅប្រទេសកូរ៉េខាងត្បូងបានក្លាយជាតារាចម្រៀងក្នុងផលិតកម្មសាន់ដេ ប៉ុន្តែ វេហាស៍ បានសម្រេចចិត្តចាកចេញពីទឹកដីកំណើតលះបង់អាជីពសិល្បៈចេញទៅរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ រស់នៅស្រុកគេរយៈពេល៣ឆ្នាំ វេហាស៍ ថាមានគ្រប់រសជាតិខណៈតារាចម្រៀង ជ័យ សុវ៉ាត បានលើកឡើងថាការសម្រេចចិត្តរបស់ វេហាស៍ គឺពិតជាត្រឹមត្រូវ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cuuBxUf1ccuzV2GPHtLprYjKPCB1pt1yAJ2FF0R3aT7C8vJ4gY12Aby9wOHtlzJQigH3btM6SSGullmj0Jo-7G6CVTL8nndZz5ZMkY2wlJnmwxTLxp0tx6uOQppU8KlrMVqt4KDObbe41v-DN8GOIlPe2bbtOuLA1sadEE4hD1yIEu7SaHcXC5Jk07k/s2048/image_2026-05-29_15-20-18%20(2).png
សម្រាប់អ្នកដែលចូលចិត្តទស្សនាមាតិកាធ្វើម្ហូបអាចនឹងប្រទះឃើញវីដេអូរបស់ វេហាស៍ ដែលជាអ្នកសិល្បៈមួយរូប រួមទាំងឃើញលោក មាស សាលី និងភរិយា ហើយអ្នកទាំងបីបានបង្កើតប្រជាប្រិយភាពល្បីល្បាញរហូតដល់ធ្វើម្ហូបអាហារលក់ទៀតផង។ យ៉ាងណាមិញក្រៅពីការធ្វើមាតិកា ការងាររបស់ វេហាស៍ គឺជាជាងធ្វើក្រចកមួយរូបនៅសហរដ្ឋអាម៉េរិកហើយកន្លងមកលោកក៏ធ្លាប់បង្ហាញទៅកាន់ទស្សនិកជនដោយមិនខ្មាសអៀនឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbyZyGYpMqCxWey5ZAZwwA18-byaIx3PCMvAr4Lc7IhUJkaqvzoVslgPMgiyuTRHeODPkrlMCz5QaedH8zCiHBRn__Wnurz1nJ39zad69pOv77NNW6uJHQO5UyOjhmNuBfb7v0n9ASdZDGLP-ZTitkvQAAM8yjb0E-M6K4RDBTyeYxKWAbWXDt-DMUNik/s2048/image_2026-05-29_15-20-24.png
ភ្លេចៗខ្លួនវាមានរយៈពេល៣ឆ្នាំហើយដែលតារាចម្រៀងរូបនេះបានចេញទៅរស់នៅសហរដ្ឋអាម៉េរិកជាមួយនឹងបងប្រុស ចំណែកការរស់នៅនេះគឺលោកទទួលបានគ្រប់រសជាតិ។ នាយប់ថ្ងៃទី២៨ ខែឧសភា វេហាស៍ បានបង្ហោះរូបភាពមួយសន្លឹកដែលស្ថិតនៅព្រលានយន្តហោះចាស់ ជាមួយនឹងការរៀបរាប់ថា «ថ្ងៃនេះគឺ៣ឆ្នាំគត់ ដែលខ្ញុំសម្រេចចិត្តមករស់នៅសហរដ្ឋអាម៉េរិក ពីអ្នកចម្រៀង ក្លាយជាជាងក្រចក ពីអ្នកចម្រៀងក្លាយជាចុងភៅ -ពីអ្នកចម្រៀង ក្លាយជាអ្នកផលិតមាតិកាម្ហូប »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0roJiP88v-95nOGllIhjikVx8HG_y4kH_uakpoJ9xombC-ZPQH4wLpNsHH52OquoII33FmJ6Kq3d-kkc0w-J_G46FjHuY4dXlU_VhlyzawmCYXz3PWl_820RWG0k8Mnmyq6alWPWrt_O8A0XAWwMfcNUWAmInurQ7Rwiwd2ODq8eME8flI2AT51NCdMM/s960/image_2026-05-29_15-20-18.png

ម្ចាស់បទ «មិនស័ក្តិសម» និងបទ «លួងបង» បានលើកឡើងថាប្រទេសអាម៉េរិកបានផ្លាស់ប្តូរលោកគ្រប់បែបយ៉ាងមានទាំងផ្អែម ល្វីង ជូរចត់ គឺមានគ្រប់រសជាតិ។ លោកក៏បានសម្តែងការដឹងគុណទៅកាន់មនុស្សជុំវិញខ្លួនដែលជួយជ្រោមជ្រែងលោករហូតមក ជាពិសេសគឺអ្នកម្តាយនិងម្តាយធម៌លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIxaOCNOMbfWG0xwk7jtnZUhs-wSVLoFQvj9yhoJ62uBwpGFW1EwdHN_P1lbR71j6BzPQ8K9UGkIdH8_vIs2u7Hgw0dB5Goz-1LS6ixg7YDmLrJhnCMDF7lWXEFY8K-snk2-poVG3lVpjNnQ3VbMQ9OWsWEByoN7Y4QLFoV8WkzwPBxxZF2DgvdAaop-A/s2048/image_2026-05-29_15-20-25%20(2).png

ការបង្ហាញរបស់ វេហាស៍ បានធ្វើឱ្យអ្នកគាំទ្រនិងមិត្តរួមអាជីពសិល្បៈមានការចាប់អារម្មណ៍ដោយតារាចម្រៀង ធារីកា បានបង្ហាញពីមោទនភាពចំពោះលោក តារាចម្រៀងជ័យ សុវ៉ាត ក៏ថាផ្លូវដែល វេហាស៍ ជ្រើសរើសគឺត្រឹមត្រូវ ចំណែកឯអ្នកគាំទ្រផ្សេងទៀតបានបង្ហាញពីការតស៊ូរបស់ វេហាស៍ នៅក្នុងជីវិតមិនថាការងារអ្វី តូចឬធំធ្វើទាំងអស់មិនប្រកាន់ឡើយ។ អ្នកខ្លះក៏បង្ហាញថាពួកគេចូលចិត្តមើលលោកធ្វើម្ហូបផងដែរ៕

លោក ហ៊ុយ យ៉ាឡេង លើកឡើងយ៉ាងក្តៅគគុ.កក្រោយឃើញភាពមិនស្មោះត្រង់ក្នុងវិស័យភាពយន្ត

0

រយៈពេល២៦ឆ្នាំនៅក្នុងវិស័យភាពយន្ត លោក ហ៊ុយ យ៉ាឡេង បាននិយាយថាលោកទទួលយកទាំងអស់មិនថាល្អឬអាក្រក់ទោះបីជាពេលខ្លះប្រឈមនឹងការជាន់ពន្លិចក៏ដោយ។ យ៉ាងណាមិញ អ្វីដែលធ្វើឱ្យផលិតកររូបនេះបង្ហាញការព្រួយបារម្ភគឺភាពមិនស្មោះត្រង់នៅក្នុងវិស័យភាពយន្តដែលមានលក្ខណៈបោកប្រាស់ទំនុកចិត្តលើកកុនខ្លួនឯងល្អរិះគន់កុនអ្នកដទៃដែលគូសត្រូថាអាក្រក់ បោកប្រាស់ទំនុកចិត្តអ្នកទស្សនាដើម្បីតែលុយហ៊ានធ្វើគ្រប់យ៉ាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-08MCkwOdR0xE4_RLqVjaeDh2fHXH2-PWzvBi8Rf-LlOgQdExXJPXNfSKfdAbKSh-jXqE_ayVwxObWWq4rRtznqCFgM1yMIFNai5ghOP8sFXsDnrxXc1HfUyII9TDc_gKX5cd2eGCHbD4M5y9ZTPl8P5MVoEuby1JhdyaAacGLpJ_4gtuYVMs-k1lV1Q/s1180/image_2024-07-16_11-34-20%20(2).png
នាពេលបច្ចុប្បន្ននេះវិស័យភាពយន្តនៅក្នុងរបស់ប្រទេសកម្ពុជាកំពុងតែប្រជែងគ្នាយ៉ាងខ្លាំងស្របពេលដែលភាពយន្តថៃមិនអាចជ្រែតចូលទីផ្សារកម្ពុជាបាន។ ទោះយ៉ាងណា ការផលិតកុននាពេលបច្ចុប្បន្នត្រូវបានទស្សនិកជនមើលឃើញថាមានទាំងល្អ មានទាំងមិនល្អដោយសារតែគុណភាពផលិតហាក់នៅមានកម្រិតនៅឡើយ។ អ្វីដែលធ្វើឱ្យអ្នកតាមដានវិស័យកុនមានការចាប់អារម្មណ៍បន្ថែមទៀតនោះគឺលោក ហ៊ុយ យ៉ាឡេង ស្រាប់តែមើលឃើញថាទីផ្សារកុនបច្ចុប្បន្នមានភាពមិនស្មោះត្រង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB_SDNxVQqG7oL7U8g_lEPgNV5iRIcHyLHH-lp3ziAHLYPkMTYEoNF8HIFONCHArTT0rMfeJDw2lC2aSmPDmnW9dZZTMiI1gQORvLjDGSgiEBWTgjI_UOobLRmDzqSjsgfw0PrNzE7LdDejoKZOykH7dw8AM9KLSJ2Oeplb33EGB10EYNQtJuq0n20bbQ/s1443/image_2024-07-16_11-34-18%20(2).png

ផលិតករក្នុងរឿង «ដើម្បីកូន» បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី២៩ ខែឧសភា នេះថា «២៦ឆ្នាំហើយលើវិស័យនេះខ្ញុំតែងទទួលយកការរិះគន់ទាំងអាក្រក់ទាំងល្អ ទាំង
ជាន់ពន្លិច តែខ្ញុំឈរលើមេត្តាករុណាឧបេក្ខាទទួលយកទស្សនិកជនជាស្តេចគាត់មានសិទ្ធិបញ្ចេញមតិ។ តែយ៉ាងណាក្រោយពីសម្រាកយ៉ាងយូរលើវិស័យភាពយន្តខ្ញុំក៏គេងយល់សប្តិឃើញថាមានការព្រួយបារម្ភមួយបើសិនជាមានការប្រកួតប្រជែងមិនស្មោះត្រង់មួយកើតឡើងលើវិស័យដ៏ទន់ជ្រាយមួយនេះដែលមានយុទ្ធសាស្រ្តបោកប្រាស់ ជួលគេនិងបង្កើតផេកវិភាគនិងក្រុមវិភាគដើម្បីនិយាយពីស្នាដៃខ្លួនល្អឯកពិន្ទុសុទ្ធតែ 10/10 ទាំងដែលស្នាដៃខ្លួន 4/10 ដែលនេះជាការបោកទំនុកចិត្ត ហើយមិនតែប៉ុណ្ណោះឱ្យក្រុមខ្លួនដែលបានបង្កើត រិះគន់ភាពយន្តអ្នកផ្សេងដែលខ្លួនគិតថាជាសត្រូវគឺជាន់ពន្លិចឲ្យដួលដោយរិះគន់ ភាពយន្តគេសុទ្ធតែ 0/10»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjivojyFySLVh7WaHDdtPb2cAa9KvGGU5Z1SKTX753df21tI0sZZwnsi6deS4k98Xos-VcSWZwy5M1ffNHTDE7bO9aTu3Yn5Ky8qNOvEVTBp3ebS_H7pKr2amnjOY8eduiHqZoWM5iSB4tf47azhAXi_hmiOjXF3NSgctPcG4R2Bj8BNegzpyL0vGvy-jI/s1080/image_2024-07-16_11-34-19%20(3).png

លោក ហ៊ុយ យ៉ាឡេង លើកឡើងទៀតថា «បើសិនមានរឿងនេះកើតឡើងមែនខ្ញុំអាណិតទស្សនិកជនស្លូតត្រង់ដែលកំពុងចង់គាំទ្រនិងលើកស្ទួយភាពយន្តខ្មែរឱ្យងើបឡើងស្មើរមុខស្មើរមាត់នឹងគេ។ សូមបញ្ជាក់ថាភាពយន្តផ្គុំឡើងដោយសិល្បៈទាំង៧រួមបញ្ចូលគ្នាគ្មានឡើយគ្រឿងផ្សំថ្នាំពុលបោកប្រាស់ផ្សេង។ ភាពយន្តជាក្បួនសីលសាស្រ្តមួយដែលឆ្លុះបញ្ចាំងពីរឿងរ៉ាវជីវិតពិតនិងប្រឌិតក្នុងសង្គម ជាអាហារទិព្វមួយដើម្បីឱ្យមនុស្សលោកទស្សនាកម្សាន្តអារម្មណ៍ ដូចនេះពុំគួរឡើយអ្នកចិត្តអាក្រក់ហ៊ានផ្សំគ្រឿងពុលចូល ហើយពុំគួរឡើយដើម្បីតែចង់បានលុយច្រើន អ្នកធ្វើគ្រប់យ៉ាងដើម្បីតែលុយ បោកប្រាស់ អារម្ភអ្នកទស្សនាគឺអ្នកមានបាបខ្លាំងណាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivCScjIfpFNlp8z0yR5p1CMKNOdvsgjCZ03OSdaNbFlLchXEio0EZa0NdrRhWHvDSUArUI2YgdnIQjnOuiQf92DYtkn_o6jkp875t0kvpHXFu9YB6wFMKIckPxDy4lEkTprud9Jc0TqQPk88Xvy9gkjphxMbi-JcVfVqt0Vc75DfxvkiQf1v1CgOofNw4/s1440/image_2024-07-16_11-34-19%20(4).png

ទោះបីជាមានការលើកឡើងខាងលើពីល្បិចមិនស្មោះត្រង់នៅក្នុងវិស័យកុនខ្មែរក្តី លោក ហ៊ុយ យ៉ាងឡេង បានពន្យល់ថានេះជាការយល់សប្តិមួយរបស់លោកក្រោយរៀនវិបស្សនាប៉ុណ្ណោះ៕

អាមេរិកគ្រោងបោះពុម្ពក្រដាសប្រាក់ «២៥០ដុល្លារថ្មី» មានរូបលោក Trump ដើម្បីអបអរខួបឯករាជ្យ២៥០ឆ្នាំ

0

រដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រសួងរតនាគារ បានរៀបចំផែនការបោះពុម្ពក្រដាសប្រាក់ «២៥០ដុល្លារថ្មី» ដែលមានរូបផ្ទៃមុខរបស់លោកប្រធានាធិបតី Donald Trump នៅលើនោះ ប៉ុន្តែរង់ចាំការអនុម័តច្បាប់ពីរដ្ឋសភាជាមុនសិន ។ គោលបំណងដាក់រូបប្រធានាធិបតីបច្ចុប្បន្នលើក្រដាសប្រាក់ គឺដើម្បីអបអរសាទរខួបលើកទី២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm-s1m0f4MtGtQvQa7BkOf6gUtE4hk0-TtLiGu_7yFOApymztW0K0g_ZgnNl_mel6OxADQheIZRnZ5601BMEHP1LulcPtmLcR7_wnjyTImEW7mFpC-E8yFKOo_d3iOU8U0vtZcfwcgbeeSJhVYojXqMDOjHAQx5FZi-pKQzKqYjYPMvZPOEMgsKa5gTEM/s1200/photo_2026-05-30_08-46-01%20(3).jpg
រដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent បញ្ជាក់ថា ខាងរតនាគារបានរៀបចំរចនាក្រដាសប្រាក់រួចរាល់ហើយ ប៉ុន្តែរង់ចាំការអនុម័តច្បាប់ពីរដ្ឋសភាជាមុន ទើបអាចបោះពុម្ពចរាចរណ៍លើទីផ្សារបាន ។ ខាងរតនាគារមិនទាន់ច្បាស់ទេថា តើអាចបោះពុម្ពក្រដាសប្រាក់ថ្មីនេះឱ្យទាន់ខួបលើកទី២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី៤ ខែកក្កដា ឬក៏យ៉ាងណា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMljEFSnPSqHWRdo5oSzn55b2LKEEj6tAgNtCZ2mJDiyDQD6OFp4qYI6bQ-EjSPGC6rtG5pGXoTAfFAh9AGJN4EixDewjMJ72vwhb-xxHr2U4axTXAgmvWeWk_hlW8-y84B-NCrApNyYOGpif0MxSVpivIFUdv0tSBDsgXnMUHw8MMlWIyrtuNx0RKQbA/s1280/photo_2026-05-30_08-46-01.jpg

សំណើដាក់រូបលោក Trump លើក្រដាសប្រាក់ «២៥០ដុល្លារថ្មី» ទទួលបានគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកនយោបាយគណបក្សសាធារណរដ្ឋ (Republican) និងអ្នកគាំទ្រ ថាវាជាក្រដាសប្រាក់ដ៏មានតម្លៃបំផុតសម្រាប់ប្រធានាធិបតី ពីព្រោះបានខិតខំប្រឹងប្រែងជំរុញសេដ្ឋកិច្ចជាតិ ហើយពលរដ្ឋមិនចាំបាច់កាន់ក្រដាសប្រាក់រាយច្រើន ។ ប៉ុន្តែក៏រងនូវការរិះគន់ និងប្រឆាំងយ៉ាងដាច់ខាតពីអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ (Democrat) ផងដែរថា លោក Trump ផ្តោតតែលើការលើកតម្កើងខ្លួនឯង ពេលពលរដ្ឋកំពុងតែលំបាកដោយសារទំនិញឡើងថ្លៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWxVR-q3XlE1xPTVWrY8omeqMEQ9yizq4nrm8VQhOAfT84cWmQZv0godCyF85bI-MDkHe5kmFBBTFCnM-qtQN0F79FJ5zjQgEKEj4sqBt8JR9tASdL06I9B11sodK_kRDN4gA8ApeejhWRXOCofVULIEO3KmGcpI6ZYOXcOVky0gvNcLBMxzuh-12DN0s/s850/photo_2026-05-30_08-46-02.jpg
យោងតាមច្បាប់របស់សហរដ្ឋអាមេរិក គឺហាមដាច់ខាតការបោះពុម្ពក្រដាសប្រាក់ដែលប្រើប្រាស់រូបភាពមនុស្សនៅរស់មានជីវិត ដើម្បីទប់ស្កាត់ការលើកតម្កើងបុគ្គលណាម្នាក់ ប៉ុន្តែសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដែលគាំទ្រលោក Trump បានដាក់សំណើច្បាប់ដើម្បីស្នើសុំការលើកលែងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTTVumt9gMVGEA9ZdblLHeXKzQVEYGR1EWVOPvGXQucqc6TnWs2Vwaqj8SLTlcOzXIoxpqO0nYHNe_m80_YvIfzzPg-8BQMlgRy5fDPcoFzM1eL8lAlFcAF83uEiuyvPMMhp8L8is38tN1z6g8DFTK5dMeaWfp5LIaEZ0Nl9HLUcsU8Y2zdqSaAoOEyFY/s700/photo_2026-05-30_08-46-01%20(2).jpg

បើតាមមតិមហាជន ទោះជាសមាជិករដ្ឋសភាយល់ព្រមអនុម័តច្បាប់ឱ្យដាក់រូបលោក Trump នៅលើក្រដាសប្រាក់ «២៥០ដុល្លារថ្មី» ក៏ដោយ ប៉ុន្តែពិបាកនឹងទទួលការយល់ព្រមពីព្រឹទ្ធសភាណាស់ ពីព្រោះត្រូវការសំឡេងគាំទ្រភាគច្រើន ក្នុងនោះសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានជំទាស់រួចទៅហើយថា ពុំអាចទទួលយកបានឡើយ ៕

WMO ព្រមាន៖ ផែនដីនឹងឡើងកម្ដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចន្លោះឆ្នាំ២០២៦-២០៣០

0

កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អង្គការឧតុនិយមពិភពលោក (WMO) នៃអង្គការសហប្រជាជាតិបានព្រមានកម្រិតអាសន្នខ្ពស់បំផុត បន្ទាប់ពីប្រមូលទិន្នន័យការព្យាករអាកាសធាតុចុងក្រោយបង្អស់ថា ផែនដីនឹងឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ចាប់ពីឆ្នាំ២០២៦នេះ រហូតដល់ឆ្នាំ២០៣០ ។ នៅឆ្នាំ២០៣០ គឺជាឆ្នាំដែលផែនដីក្តៅខ្លាំងជាងឆ្នាំណាៗទាំងអស់ ដោយសារបាតុភូត El Nino ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiWzCv_Cia_Or_0OZYnY_O-VPQTpPVUxNL_lyFTqmQT661a6F8S-PtapcDNjJQD5gT2FpvUFeYZDhXlqiyma33seKq0EjFnBrq6w96VRblrnZIoH1FAg8EY3HnifIGRRIwWJucnetm1LWCxTydSmB7N2fQuCXDCFEvtN4fCU2A24KrftODhxmddl6J0fA/s892/photo_2026-05-29_11-33-54.jpg
អង្គការឧតុនិយមពិភពលោក (WMO) សហការជាមួយការិយាល័យឧតុនិយមប្រទេសអង់គ្លេស បានធ្វើរបាយការណ៍ព្យាករអាកាសធាតុប្រចាំឆ្នាំ ដោយការប្រមូលទិន្នន័យពីស្ថាប័នចំនួន១៣ នៅទូទាំងពិភពលោក រួមទាំងមជ្ឈមណ្ឌលចំនួន៤ រួមមាន ៖ Barcelona Supercomputer Centre, Canadian Centre for Climate Modelling and Analysis, Deutscher Wetterdienst និង Met Office ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZTOZpuDYNs1yyJCaSc_7_kL_zTjcfKy-pIcUHHARjgPAZ7vOX8DfKVdn95Sg-Fdq1l_2dQBg4sG_NislhivW6QLnT2QSowSQS5JFpGTWe5viR8RKeEDYlqzZ716otJyebRfbueHAOuigHrX8kZG2xrCDaGqt8UR8Ix1c0LTfGWDmUNBnfcNSqeabc9oc/s1280/photo_2026-05-30_08-34-56.jpg
របាយការណ៍បញ្ជាក់ថា សីតុណ្ហភាពនៅលើផែនដីនឹងចាប់ផ្តើមកើនឡើងខ្ពស់ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ហើយក្នុងឆ្នាំ២០៣០ ផែនដីនឹងឡើងកំដៅខ្លាំងបំផុតដោយសារបាតុភូត El Nino ដែលកើតឡើងនៅចុងឆ្នាំ២០២៦នេះ ។ រីឯតំបន់រងគ្រោះខ្លាំងជាងគេ រួមមាន ៖

-តំបន់អាកទិក ៖ នឹងឡើងកំដៅឆាប់រហ័សជាងតំបន់ផ្សេងៗរហូតដល់ជាង៣ដង បណ្តាលឱ្យទឹកកករលាយយ៉ាងលឿន
-តំបន់អឺរ៉ុបខាងជើង-ស៊ីបេរី ៖ មានកម្រិតទឹកជំនន់កើនឡើងខ្ពស់ខុសធម្មតា និង
-តំបន់ព្រៃអាម៉ាហ្សូន ៖ នឹងជួបគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAGYfgNgv6ns7dQDtM7akqPNia-ZaesQBhq1Av7PMT6e1YmnUnyXBhRu-gtDv83ZUXX71DO0fOUvGHHIgNwKB1MNOaPnkcdRbnH8Ui_UZmJKYzY0OBQakuJYrtl_zsqElRrirg_V_fCo4WROhuPZvwXaBIun3vsDsRLJ0wmpcbTJqAo_VnW4L1HsCwl6E/s1280/photo_2026-05-30_08-34-57.jpg

តាមការលើកឡើងរបស់ប្រធានអង្គការ WMO រលកកំដៅនៅអឺរ៉ុប គឺជាសញ្ញាដាស់តឿនពីគ្រោះថ្នាក់ធ្ងន់ធ្ងរនឹងកើតឡើង ជាពិសេស រលកកំដៅនឹងមានផលប៉ះពាល់មកដល់ការរស់នៅរបស់មនុស្ស និងសេដ្ឋកិច្ចប្រទេសជាច្រើន ដូចជា ៖ បណ្តាប្រទេសនៅអាស៊ី រួមទាំងឥណ្ឌា ។ ប្រទេសទាំងអស់នឹងត្រូវការពារជីវិតមនុស្ស អាជីវកម្ម និងសេដ្ឋកិច្ច កុំឱ្យរងផលប៉ះពាល់ពីរលកកំដៅខ្លាំងបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7ELyWABCPmP5kHAzQinELAoeR8LcX3YxoI2qJUY28ZGw3ETbWAPMHlcy7Ou059OXZQBhPkaDMp5L2PcT9L3_fgoenN_rJ5NXENxUVJls-5fhq5D1LOO_Dqr0ivUKkJtz5G3F-r1uS6hsLLasPkMnsAeMq6O3GQH5fF6yDbDVTZ5clZE5E6OIb127xIE/s1280/photo_2026-05-29_11-33-52.jpg
កន្លងមក អ្នកវិទ្យាសាស្ត្របានដាស់តឿនពីការកើនឡើងនៃសីតុណ្ហភាពលើសពី១.៥អង្សាសេ ដែលធ្វើឱ្យពិភពលោកធ្លាក់ចូលក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ ទាំងរលកកំដៅ គ្រោះរាំងស្ងួត ខ្យល់ព្យុះ និងទឹកជំនន់ ។ នេះជាការដាស់តឿនថា ពិភពលោកកំពុងតែខិតជិតទៅចំណុចគ្រោះមហន្តរាយធ្ងន់ធ្ងរដែលមិនធ្លាប់កើតឡើងពីមុនមក ប្រសិនបើគ្មានវិធានការដោះស្រាយចាប់ពីពេលនេះទេនោះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZvj_KggdfrfLHmgduJ4lgns0hGorJUOkiAktCJNnGmkx_k7EytG-hRF8EzVNFJ2aTMhmfYPN1dfRJJk58vR8FsFKAwjmzx4poczPIcRP_gZSwA8i7Sq8maaraThbMOMZO4sPv5kec5Q7fsaB6RSdtnl3dptVoj6T_QZXRTWNeMrQPNog4m6lFlcNntU/s1240/photo_2026-05-29_11-33-53.jpg

អាជីវករថៃតាមព្រំដែនទទូចឱ្យរដ្ឋាភិបាលបើកច្រកទ្វារគោកឡើងវិញដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងដុនដាប

0

ខេត្តស្រះកែវ៖ ក្រុមអាជីវករថៃនៅតាមបណ្តោយព្រំដែន នៅតែមានក្តីសង្ឃឹមថា ទំនាក់ទំនងរវាងកម្ពុជា និងថៃ នឹងល្អប្រសើរឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចបើកច្រកព្រំដែនគោកឡើងវិញ និងជួយសង្គ្រោះសេដ្ឋកិច្ចថៃដុនដាប ដែលបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្លោះព្រំដែន តាំងពីពាក់កណ្តាលឆ្នាំ២០២៥ កន្លងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKtOvTkxrNq6MArXrZ6MkTpdSoK0AS2dLJvFOuQS_MGnvGPtAvOeoEXT0RzGgqSQxwEKTZ2gQiVXflqJ3XTCzCfhGntB9QbripaFTpCNm7_hHGG7p6A04oSrfTriK_HOxETMMSOzOAgiSbhkX57AH3AnB3Z2Gz9r1gsQytHkR6AAEDivv2OJoJpNYf-gA/s1200/516871220_1251718662994986_5285547141237012733_n.jpg

ក្នុងរយៈពេលជិត ១ឆ្នាំកន្លងមកនេះ ក្រុមអាជីវករថៃដែលធ្លាប់តែពឹងផ្អែកស្ទើរទាំងស្រុងលើការលក់ដូរទំនិញទៅឱ្យភ្ញៀវទេសចរកម្ពុជា និងបរទេស ត្រូវបាត់បង់ប្រាក់ចំណូល និងកំពុងប្រឈមមុខនឹងវិបត្តិជីវភាពយ៉ាងខ្លាំង។ ទោះបីជាព្រំដែនគោករវាងប្រទេសទាំងពីរបន្តបិទរហូតមកដល់ពេលនេះក្តី ប៉ុន្តែអាជីវករនៅក្នុងខេត្តស្រះកែវ និងខេត្តស៊ីសាកេត នៅតែផ្ញើក្តីសង្ឃឹមលើកិច្ចខិតខំប្រឹងប្រែងចរចាការទូតរវាងមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ក្រោមការគាំទ្រពីសហគមន៍អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTnw0fNX9SenfgpOiYKqTbADxKkRzglwdxU95BZFXr3wAF2LIHZQC68zhpkvD5KmtzxqN4pEguO3FmsgIQaIimcqJZ0a-JApn4NvJKGT9aitm583hSB0JzjnAzDpLzxA2H_8VMfxiKecu_HI6n6-51rZ_ctiaefZjzQ6KTvwNMq5roEquNesOoJDCoUXo/s1280/photo_2026-05-29_10-02-31.jpg

ជាមួយគ្នានេះ ក្រុមអាជីវករបានទទូចឱ្យរដ្ឋាភិបាលក្រុងបាងកក បន្ធូរបន្ថយនយោបាយជាតិនិយមជ្រុល ហើយងាកមកបើកកិច្ចសន្ទនាដើម្បីបើកព្រំដែនគោកជាមួយកម្ពុជាឡើងវិញ ព្រោះការបិទច្រកព្រំដែនយូរអង្វែងបែបនេះ មិនមែនជាដំណោះស្រាយល្អនោះទេ។

តាមការលើកឡើងរបស់អាជីវករម្នាក់នៅខេត្តស្រះកែវ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ចាប់តាំងពីមានការបិទព្រំដែនមក ការលក់ដូរបានធ្លាក់ចុះរហូតដល់ទៅជាង៨០% ដែលបណ្តាលឱ្យអាជីវកម្មជាច្រើនត្រូវដួលរលំជាបន្តបន្ទាប់ និងធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើន។ ប្រភពដដែលបានបន្តថា ទោះជាក្រុមអាជីវករព្យាយាមបង្ហាញជំហរមិនគាំទ្រសង្គ្រាមក្តី ប៉ុន្តែបែរជារងការរិះគន់ពីក្រុមអ្នកជាតិនិយមខ្លះថា «មិនស្រឡាញ់ជាតិ» ទៅវិញ។ បច្ចុប្បន្ន ទោះបីជាស្ថានភាពតានតឹងបានធូរស្រាល ប៉ុន្តែពួកគេនៅតែបន្តបាត់បង់ប្រាក់ចំណូល ខុសស្រឡះពីក្រុមអ្នកញុះញង់ឱ្យមានជម្លោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuQgDS5PZuryxhEbOg4Qas1lbeAHUC1lhGR0qtOM5Oz7WaAsCoR-WlbvTAvLaKjewYG3REQqYpA91eQU_1HCglPv18o3-dRClJ9fmW8Emx03focHiAXLluLcC_mMrNkyXs5mHzm9H4K17vA_XxhtItZSiw9wjFTUH2_TfLwA_UswNeV4gkLj6osgmrQe4/s1280/photo_2026-05-29_10-02-32.jpg
ក្រុមអាជីវករព្រំដែនបន្ថែមថា ក្រុមអ្នកជាតិនិយមជ្រុលមិនដែលយល់ពីទុក្ខលំបាក ឬការបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋនៅតាមព្រំដែនឡើយ ដោយអ្នកទាំងនោះតែងតែផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ដើម្បីធ្វើឱ្យស្ថានការណ៍ព្រំដែនឡើងកម្តៅមិនឈប់ឈរ និងញុះញង់ឱ្យមានការស្អប់ខ្ពើមគ្នា ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ផ្ទុយទៅវិញ ពលរដ្ឋនៅតាមព្រំដែនចាត់ទុកប្រជាជនកម្ពុជាជា «អ្នកជិតខាងល្អ» មិនមែនជាសត្រូវឡើយ ហើយសង្ឃឹមថា ថ្ងៃណាមួយ ពលរដ្ឋ​ប្រទេសទាំងពីរនឹងអាចត្រឡប់មកលក់ដូរ និងប្រាស្រ័យទាក់ទងគ្នាដូចដើមវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNX0tGa8mEvPmdqhL3JS7jUS2CXEXa2aZ6Byl-gj7gJsVw3aOlSmIBP_xYGUCY7Tv9Ipd7acvsvksIr_ulQA6ITNKNBO3cPha337SitPMBd_ka2djfCrqjwsyeHK6DZ1yYFCsR3nAkQhEbjjXm_dCh_sm3Fmu23upRTg9rfufHmHCJUnbAmncUF866sJ0/s1024/photo_2026-05-30_08-26-07.jpg

ពលរដ្ឋនៅខេត្តស្រះកែវ និងខេត្ត្តស៊ីសាកេត បានសំណូមពរទៅកាន់រដ្ឋាភិបាលថៃ ឱ្យងាកមកអភិវឌ្ឍន៍តំបន់ព្រំដែនជាតំបន់សេដ្ឋកិច្ច និងបើកឱកាសឱ្យមានការដោះដូរទំនិញឡើងវិញ បើទោះជាជម្លោះព្រំដែនមិនទាន់ដោះស្រាយរួចរាល់ទាំងស្រុងក្តី។ ពួកគេជឿជាក់ថា រដ្ឋាភិបាលនឹងមិនបណ្តោយឱ្យសេដ្ឋកិច្ចព្រំដែនធ្លាក់ចុះដុនដាបខ្លាំងជាងនេះ ក្រោមហេតុផលសន្តិសុខដែលប្រគល់អំណាចទាំងស្រុងទៅឱ្យកងទ័ពនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSVYOLRRDwf0TGNnk4peI4KywiJfwG7PueaV6eBwoMKRMtg9GrDoteEw_m5yqgDyyxgPPWfkahpHFz_1q3L2XSJO-ZoXkavsfg7n1YG1-kFo2mev_1xYhVN81HzXBwAC_JBo-wDw2RmKWOoteq56n4OfUYlvOj1MwmloorlgCKq9ljlQzoACpVNfwiTKA/s1280/photo_2026-05-30_08-26-08.jpg
គួរបញ្ជាក់ផងដែរថា ការសម្រេចចិត្តបិទព្រំដែនគោកពីសំណាក់កងទ័ពថៃ កន្លងមក បានកាត់ផ្តាច់ដង្ហើមសេដ្ឋកិច្ចរបស់បណ្តាខេត្តថៃជាប់ព្រំដែនយ៉ាងធ្ងន់ធ្ងរ ព្រោះតែប្រទេសថៃជាភាគីនាំចេញទំនិញដ៏ធំមកកាន់ទីផ្សារកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លាប់បានបញ្ជាក់ជំហរថា ភាគីថៃមិនអាចបើកច្រកព្រំដែនឡើងវិញបានឡើយ លុះត្រាតែកម្ពុជាព្រមទទួលយកលក្ខខណ្ឌដែលកំណត់ដោយរដ្ឋាភិបាលក្រុងបាងកកជាមុនសិន៕

ពីតួរង Shen Yuejie កំពុងសាងប្រជាប្រិយភាពគ្រងតំណែងជាតួឯក

0

តារាសម្តែងចិន Shen Yuejie កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបង្ហាញខ្លួនជាតួឯកស្រីក្នុងខ្សែភាពយន្តថ្មីជាមួយនឹងតារាប្រុស Cheng Lei មានចំណងជើងថា «The Leading Stars»។ តារាស្រីរូបនេះបានទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងតាមអ៊ីនធឺណិតគឺទាក់ទងនឹងរូបរាងរបស់នាងដែលមានរាយកាយស្លីមរឹងមាំសុខភាពល្អ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJEVztWBZExGQCRarsuGyZ8cfNqvrdTCiAzrHBEVIoe64eZ1QRACVnkvhSgKgcQYqOWOtP0uUTwnB4vRLZReJ5IoGsrBdzAEzCYVAFnKFyK2gDSgNFUNJ_RQ5cFDmBNdTwyQ3ejxwXpnRqmiTBzGg14mvp4UUtRuM3Fx-MZ3dsBiXuc4yf_yD5akv5eYA/s1035/image_2026-05-29_11-37-24%20(3).png
កើតនៅឆ្នាំ ២០០១ នៅ Zhejiang តារាស្រី Shen Yuejie បានបញ្ចប់ការសិក្សាពី Beijing Film Academy ក្នុងឆ្នាំ២០២៣។ ទោះបីជានាងទើបតែចូលប្រឡូកក្នុងវិស័យកម្សាន្តជាផ្លូវការកាលពីប៉ុន្មានឆ្នាំមុនក៏ដោយ ក៏តារាសម្តែងរូបនេះបានបង្កើតការទទួលស្គាល់ជាបន្តបន្ទាប់តាមរយៈតួនាទីគាំទ្រនៅក្នុងរឿងភាគដូចជា «Only For Love »និង «Coroner’s Diary» មុនពេលទទួលបានតួនាទីតួឯកក្នុងគម្រោងថ្មីៗ។ អ្នកទស្សនាចិនច្រើនតែហៅនាងថាជាតារាសម្តែងស្រីដ៏ប្រណីតបំផុតនៅលើអេក្រង់ដោយសរសើរពីភាពស្អាតធម្មជាតិនៅពេលសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpfF6vzZxsVk7lr-MGVB6H1KVp_uphxNHiASSxfFsGud3qagq39q2sZSsn4ddKuBP8nc2tXfxn7NyVowBeg-61Hna7SVYdXSpm6Q1VkqOO__c6sPfznCkZ2eKMFopcoQ7emUWu0ZDFvhlgT6FUyMo7zAnZL7ZxxtmgQQcKydjrtyUIMO-5QwfHuHP4qAM/s805/image_2026-05-29_11-37-24.png

កម្ពស់របស់ Shen Yuejie គឺ ១.៧៣ម៉ែត្រ ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍ពិតប្រាកដគឺរាងកាយដែលមានតុល្យភាពរបស់នាង។ ជំនួសឱ្យការមើលទៅស្គមខ្លាំងពេក តារាស្រីរូបនេះបានបង្ហាញរាងកាយស្លីម ប៉ុន្តែមានស្មាច្បាស់លាស់ ដៃរឹងមាំ និងចង្កេះដែលមានរាងស្អាតតាមបែបធម្មជាតិ។ រូបថតពីព្រឹត្តិការណ៍សម្ពោធជាផ្លូវការសម្រាប់រឿងភាគថ្មី«The Leading Stars»បានរីករាលដាលយ៉ាងឆាប់រហ័សបន្ទាប់ពីអ្នកគាំទ្របានចង្អុលបង្ហាញពីរបៀបដែលនាងមើលទៅមានសុខភាពល្អ និងសមឥតខ្ចោះ សូម្បីតែនៅក្នុងសម្លៀកបំពាក់ពណ៌ប្រផេះតឹងដែលបង្ហាញពីព័ត៌មានលម្អិតនៃតួរបស់នាងក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0DM1AzkclrzVP2Ez5QtXXFfc0KRwWJ2sXgCBjT2mklyITo8V14TseHJoJ45QG7q0bfBuIUsOmtsUsjGrR5-_nReh6JQ2y0avPkrNOehlcPXH0PCVjgeTEWy8w8S3raGSH-krmPs7a7SH20vr95NMs53T4loIWZvFwFd7Qa-hofpIBLXd-nQSkrl-T14k/s1280/photo_2026-05-29_11-34-53.jpg

មិនដូចនិន្នាការស្គមខ្លាំងដែលមិនល្អចំពោះសុខភាពដែលត្រូវបានរិះគន់ជាញឹកញាប់ក្នុងចំណោមតារាសម្តែងនៅក្នុងឧស្សាហកម្មកម្សាន្តចិន រូបរាងរបស់ Shen Yuejie ត្រូវបានសរសើរថាមើលទៅរឹងមាំ ធម្មជាតិ និងស្វាហាប់។ អ្នកគាំទ្របានបង្ហាញថាតារាស្រីរូបនេះផ្តោតលើការហាត់ប្រាណ និងកាយសម្បទាជាប់លាប់ ជំនួសឱ្យការតមអាហារខ្លាំងពេក។ មនុស្សជាច្រើនជឿថា របៀបរស់នៅដែលមានសុខភាពល្អនេះ គឺជាអ្វីដែលធ្វើឱ្យចលនា និងវត្តមាននៅលើអេក្រង់របស់នាងមានភាពរស់រវើក និងស្រស់ស្រាយជាងបើប្រៀបធៀបទៅនឹងតារាស្រីដទៃទៀតដែលមានកម្ពស់ស្រដៀងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZyuqdBff3Vv8us1QO4B4xHjMZHygCg5R5loc9z0tHwiClLj_8ib1C5Ia6BimESX2G8fqXlz3XVg2brjHuVS28o-elGDbfO6Wul6N0crf5PW-qm6MDhMh0SdXvLpMpjXDaO_Ep-dAoXv744ydTXSIJOr0QHeZGsyrfiRD7II9yF3PdO3NSx30qLj_OLgc/s1280/photo_2026-05-29_11-34-52.jpg

ទោះបីជាសម្តែងជាតួរងក្នុងរឿង «Only For Love» រួមជាមួយ Dylan Wang និង Bai Lu ក៏ដោយ Shen Yuejie បានក្លាយជាតួសម្តែងម្នាក់ក្នុងចំណោមតួសម្តែងដែលត្រូវបានពិភាក្សាច្រើនបំផុតបន្ទាប់ពីរឿងភាគនេះបានចាក់ផ្សាយ។ Yuejie បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់តួនាទីនាំមុខរបស់នាងក្នុងនាមជា Ji Ming Shu នៅក្នុងរឿងភាគបែបមនោសញ្ចេតនា «My Queen, My Rules» ដែលនាងសម្តែងជាមួយ Ao Ruipeng។ គម្រោងដែលទន្ទឹងរង់ចាំយ៉ាងខ្លាំងនេះត្រូវបានគេរំពឹងថានឹងចាក់បញ្ចាំងក្នុងរដូវក្តៅឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnlJfS0UrfjX9MJYdnwtFv15IyRSkzSQ7ttq_uIfP08j5cxwV5WCmUNMLQ2aF4C0a9KLLO2WKR7auHgyOe2ZRsgFLWM2ITWpi123bkF8hJukH0qZ3wef-Rloqe0N7xcLjnwO1BXstzXleKpx_EpmZPD8qV5MvzJlnOCNy9pLmk1OIhc3Cfa7cCiDrbFgQ/s1349/image_2026-05-29_11-41-07.png

ជាមួយនឹងប្រជាប្រិយភាពកើនឡើងយ៉ាងឆាប់រហ័សរបស់នាង រូបរាងដ៏ទាក់ទាញ ក្រមសីលធម៌ការងារដ៏មានវិន័យ និងឆន្ទៈក្នុងការថតភាពយន្តក្រោមលក្ខខណ្ឌធ្ងន់ធ្ងរនៅស៊ីនជាំង និងហ្គានស៊ូ Shen Yuejie កំពុងលេចធ្លោយ៉ាងឆាប់រហ័សជាតារា Gen Z ដ៏ជោគជ័យបំផុតម្នាក់នៅក្នុងវិស័យកម្សាន្តចិននាពេលបច្ចុប្បន្ន៕

របត់ថ្មីនៅថៃ៖ សំណើដាក់របររកស៊ីផ្លូ.វភេ.ទឱ្យស្របច្បាប់ ជួបការជជែកដេញដោលក្តៅគគុក រវាងសិទ្ធិការងារ និងការអភិរក្សវប្បធ៌ម

0

ក្រុមតស៊ូមតិថៃមួយបានដាក់សេចក្តីព្រាងច្បាប់ជាផ្លូវការទៅកាន់រដ្ឋសភា ដើម្បីលុបចោលការចាត់ទុកការប្រកបរបរផ្លូវ.ភេទជាបទល្មើសព្រហ្មទណ្ឌ និងទាមទារឱ្យមានការទទួលស្គាល់ការងារនេះជាអាជីពស្របច្បាប់ដូចពលកម្មទូទៅដែរនៅក្នុងប្រទេស ខណៈមុខរបរនេះផ្ដល់ចំណូលចូលជាតិយ៉ាងច្រើន និងជាគោលដៅទេសចរណ៍ដ៏ទាក់ទាញដែលធ្វើឲ្យជនបរទេសភាគច្រើនចង់មកលេងកម្សាន្តនៅថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtbEvbQflRASSnue4H6hFbfCBTGnREKkWHcvl-Jso10KQzl5YV5mnKLdwuFL4SZvTD2nPJE0BTntoZBRE70FokhvWIaNqRpFHTaNwyh61Ne66piThUOChiexLmloEre44I_BzewzjiWD98p7D83OYjbualv4DTyrpZosrQLt2CbbP_JBGDrjxiiO2hWE/s1280/photo_2026-05-29_10-46-10.jpg
យោងតាមការចុះផ្សាយជាបន្តបន្ទាប់ដោយសារព័ត៌មានល្បីៗដូចជា Khaosod English បានឱ្យដឹងថា អង្គការសង្គមស៊ីវិលដ៏មានឥទ្ធិពលមួយគឺ មូលនិធិ Empower បានដាក់សេចក្តីព្រាងច្បាប់ជាផ្លូវការទៅកាន់រដ្ឋសភាថៃ ដើម្បីស្នើលុបចោលច្បាប់ស្តីពីការបង្ក្រាបការរកស៊ីផ្លូវភេទឆ្នាំ១៩៩៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qG_6Qkd-dtrZKhHfiu9ZmgL6k3wjvDVE2AYIXp3lAt9G0OEo0S4Fb_s93JBlP7Xg7nELJ86Ikbiqcv0EHoFJLUpA8KaDzlinOOWy0ngbpiPVut19a3TreJgbOBMPFlWmThK_DJebQw8Z11qryJ_FTgWRj2hYqXaSmtDoeraVvF8VxUMQHfDLSm7srlQ/s897/photo_2026-05-29_16-04-09.jpg ចលនានេះមានគោលបំណងចម្បងក្នុងការលុបចោលទោសព្រហ្មទណ្ឌលើការប្រកបរបរផ្លូវភេទ និងទាមទារឱ្យប្រព័ន្ធច្បាប់ទទួលស្គាល់អ្នករកស៊ីក្នុងវិស័យនេះជា «ពលករស្របច្បាប់» ដែលមានសិទ្ធិទទួលបានកិច្ចគាំពារសង្គម ប្រាក់ឈ្នួលសមរម្យ និងសុវត្ថិភាពការងារដូចអាជីពដទៃទៀតដែរ។ ចលនានេះក៏ត្រូវបានគាំទ្រផ្នែកនយោបាយមួយផ្នែក និងស្របទៅនឹងរបៀបវារៈរបស់រដ្ឋាភិបាលថៃក្នុងការលើកកម្ពស់សិទ្ធិមនុស្ស ដើម្បីដាក់ពាក្យចូលជាសមាជិកអង្គការ OECD ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYqCl9upCfXErTfN12HAcHRVs_xu4yMI4ghVXHmd7bvhU9mM7TWxY-KJQhwuTblzjR_O1Xoq5BU9tmsISTGezbjiJq2yh8oTlsO20mEqGqVIdVJogsh8Xiv2-Nv_UIbPwNnhc7p8Dp8DRdNHT2uF6baCbPVJnoJ4XkwMfv7jYraccSed4aarVMKf0Tlh8/s960/photo_2026-05-29_16-04-10%20(2).jpg

ទោះជាយ៉ាងណា យោងតាមរបាយការណ៍សង្ខេបពី Citizen Digital និងការជជែកដេញដោលជាសាធារណៈ សេចក្តីព្រាងច្បាប់នេះបានរងការរិះគន់ និងប្រឆាំងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមអភិរក្សនិយម អង្គការសាសនា និងសកម្មជនការពារសិទ្ធិស្ត្រីបែបប្រពៃណីនៅក្នុងប្រទេសថៃ។ ក្រុមប្រឆាំងបានលើកឡើងនូវក្តីបារម្ភធំៗមួយចំនួនអំពីការបំផ្លាញតម្លៃវប្បធម៌ និងសាសនា, ការកើនឡើងនៃអំពើជួញដូរមនុស្ស និង ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiic3-9kaWpbDbWrPAgZc8qGEivneVUdQNjMR9rGHSvePAjkRF4tcvbnIct3j5zKKhmVpMrBtiPjJLqGiiscmWx3G-hrA2TEqW87HxujYb-wH27-D7lBQHCFd0cKwvX3ig3zzJlt16XTn5pcndMGUyMZUAXHpPBrHed4Hll5v8s767faStNl_u0nuLZkw/s1280/photo_2026-05-29_16-04-10.jpg

សូមជម្រាបថា ឧស្សាហកម្មសេវាកម្មផ្លូ.វភេ.ទនៅក្នុងប្រទេសថៃមានការរីកដុះដាល និងពេញនិយមយ៉ាងខ្លាំងទាំងក្នុងចំណោមជនជាតិក្នុងស្រុក និងភ្ញៀវទេសចរបរទេស ដោយយោងតាមទិន្នន័យស្រាវជ្រាវបានបង្ហាញថា មានពលករប្រមាណចន្លោះពី ៣០០,០០០ នាក់ ទៅ ៤៥០,០០០ នាក់ កំពុងប្រកបរបរនេះដោយផ្ទាល់នៅក្នុងតំបន់កម្សាន្តរាត្រីល្បីៗ។ ទោះបីជាវិស័យនេះស្ថិតក្នុងភាពស្របច្បាប់មិនទាន់ពេញលេញក៏ដោយ វានៅតែជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់ខ្វះមិនបាន ដោយបានបង្កើតចំណូលប្រចាំឆ្នាំចន្លោះពី ៤ ទៅ ៦ ពាន់លានដុល្លារអាមេរិក (ឬរហូតដល់ ៣២ ពាន់លានដុល្លារបើគិតពីសង្វាក់ទេសចរណ៍ផ្សារភ្ជាប់ទាំងមូល) ដែលរួមចំណែកប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសថៃ។ លើសពីនេះ ប្រាក់ចំណូលពីវិស័យនេះ បានជួយទ្រទ្រង់ជីវភាពគ្រួសាររាប់សែនខ្នងនៅតាមតំបន់ជនបទដាច់ស្រយាលតាមរយៈការផ្ញើប្រាក់ទៅផ្ទះ ដែលជាការរួមចំណែកកាត់បន្ថយគម្លាតក្រីក្រក្នុងសង្គមថៃយ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaOsbsAIf7ovnvmAzki2NHxUN7GhPZab4L9EzOAyS-EnKW-i-ho3H5rQd0JWHYaIWR0Y5CBo45uQScx73nIlxgIostZsy2kjIRdSC-ajayk_xtJbzFnAieAtgGGm3mwhhvIfpUJQZsxBMh9k1FCeZws9ysJvVIdTKh-3n-vq8n7KgeT6lCf7vp1jv4I0w/s1280/photo_2026-05-29_10-46-10%20(2).jpg

សរុបមកការដាក់ស្នើសេចក្ដីព្រាងច្បាប់នេះ ទទួលបានការគាំទ្រនិងប្រឆាំងស្មើគ្នាព្រោះគេនៅមិនទាន់អាចបែងចែកដាច់ស្រេចរវាង«ការកែទម្រង់សិទ្ធិការងារបែបសម័យទំនើប» និង «ការរក្សាតម្លៃវប្បធម៌បែបអភិរក្សនិយម» នៅក្នុងសង្គមថៃនៅឡើយ៕

សកម្មភាពរបស់ G-Dragon ចំពោះ Kim Soo Hyun កំពុងបង្កឱ្យមានភាពច.ម្រូងចម្រាស

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង នៅថ្ងៃទី ២៨ ខែឧសភា G-Dragon បានចុច Like លើការបង្ហោះមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានសេចក្តីថ្លែងការណ៍ផ្លូវការមួយពីក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែង Kim Soo Hyun គឺ Gold Medalist ដែលបានបង្ហោះកាលពីថ្ងៃទី២៧ ឧសភា ទាក់ទងនឹងការចោ.ទប្រកាន់របស់ Kim Se Ui នាពេលកកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXUrsbyVhyE6rJsZTxwnbFcHETB_XsNIJ4FfWO1zLP_YxhGxcChWTjWsvx2lUgW7lAFHRkAlhbps13Oh-B8axrMDLEs6YZJYiIJkfLkZ5TzfZfmgkNHPykV76MhLNQadpphd7HyXnsGBvd34FlYnyRDU4MLqsPEwUmlJF8_Z1QT9So6rgxB00VcN5gUps/s1920/image_2026-05-29_11-04-30.png
G-Dragon មេដឹកនាំក្រុម Big Bang ត្រូវបានគេស្គាល់ជាយូរមកហើយចំពោះវត្តមានសកម្មរបស់លោកនៅលើបណ្តាញសង្គម។ តារាចម្រៀងរូបនេះធ្លាប់បាននិយាយលេងសើចនៅលើកញ្ចក់ទូរទស្សន៍ថា លោកតែងតែចុច Like ការបង្ហោះ ហើយចូលចិត្តបង្ហាញការគាំទ្រតាមរបៀបសប្បាយៗរបស់លោក។ ការចុច like សាររបស់ Kim Soo Hyun របស់ G-Dragon បានសាយភាយយ៉ាងឆាប់រហ័សពាសពេញសហគមន៍អនឡាញ ដែលទាញការចាប់អារម្មណ៍បន្ថែមទៀតទៅលើទំនាក់ទំនងរវាងសិល្បករទាំងពីររូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6QtJ0cCrh-CgrANPzPZfUTapr1i3iRG6llrnXBux8cHHmej15MaYAE3D9OAOfIlk02fPzQMW0z_lPmbeA6-aXSqhUWtX4AQ0Pj825QzIDatKS0zlibrT7k9cyCZgRs7o0mCpLxSGsxOFTyr2FpgiBbpJMa-qmHxP6zwopc8Hu_tmyA4j-o2JzqpGhwhc/s2047/image_2025-06-10_10-42-16%20(3).png

មានរបាយការណ៍ផងដែរថា Kim Soo Hyun បានចាប់ផ្តើមអនុវត្តសមាធិក្នុងអំឡុងពេលដ៏លំបាកមួយដោយសារតែពាក្យចចាមអារ៉ាមរីករាលដាល ហើយ G-Dragon ត្រូវបានគេនិយាយថាបានណែនាំតារាសម្តែងរូបនេះទៅកាន់មជ្ឈមណ្ឌលសមាធិ។ ទស្សនិកជនកូរ៉េកំពុងជជែកវែកញែកយ៉ាងខ្លាំង។ មនុស្សជាច្រើនរិះគន់ G-Dragon ដោយអះអាងថា ក្នុងនាមជាបុគ្គលដែលមានឥទ្ធិពលខ្លាំងលោកគួរតែដឹងថារាល់សកម្មភាពដែលលោកធ្វើសូម្បីតែការចុច «like» សាមញ្ញមួយក៏អាចមានឥទ្ធិពលលើការចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងមានផលវិបាកផងដែរ។ យ៉ាងណាអ្នកគាំទ្ររបស់ G-Dragon សង្ស័យថា នេះអាចជាទង្វើអចេតនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv-pCAOte9nQEkWL73IKdMVP8MLHlf8jVyUAPgVyYL-chXDl3lEHKwJrLl-Qmac4PxCvsAM2t-LTPFzA5MBFMXYSiR0kMAd9nCr7pr49-yctm2rvfg6__sVKNrEUyOBdEa0LTj8JauzdlZX5EEpo5xI2m7zNeIL-FmWOkcuiJO4NJFFDDQmfUnmPyCxwI/s1920/image_2026-05-29_11-04-29.png
ដោយសារតែឆាណែល Garosero របស់ Kim Se Ui ក៏បានបង្ហោះព័ត៌មានអវិជ្ជមានអំពី G-Dragon ពីមុនមក វាអាចទៅរួចដែលតារាចម្រៀងរូបនេះLike ការបង្ហោះនេះ ដោយសារតែបានបង្ហាញព័ត៌មានអំពីការចាប់ខ្លួន Kim Se Ui។ យ៉ាងណាមិញ បន្ទាប់ពីអ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានរិះគន់សកម្មភាពនេះ ក្រោយមក G-Dragon បានចុច Unlike លើការបង្ហោះនោះវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF7FvloiyKd4kD3jdI4YSsfz6camkJh1pI81MV5iaTfKW_221TK9Z6SMkWVhX17LjtQo7Nvlm6RXrAarmVHZ0nBF3kuK42yvYc_bacOPA3mtpJ6X2fiSjpufjXHYiHeu1gapzOUe1ttmvQpFNc_IdnWR9Vh66o0UQVUBPm66cIhTHOzu6-bHZnS7ylrnw/s1643/image_2025-06-10_10-42-19%20(2).png
ទំនាក់ទំនងជិតស្និទ្ធរបស់ G-Dragon និង Kim Soo Hyun ត្រូវបានគេស្គាល់កាលពីខែកុម្ភៈ នៅពេលដែលតារាសម្តែងរូបនេះ រួមជាមួយសិល្បករជាច្រើនទៀត បានចូលរួមក្នុងកម្មវិធីទូរទស្សន៍ Good Day ដែលដឹកនាំដោយ G-Dragon។ ដំបូងឡើយ Kim Soo Hyun គឺជាសមាជិកផ្លូវការម្នាក់របស់កម្មវិធីរួចជាមួយនឹងសិល្បករដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkjLZMf6xWuaAuGVbGCfNqzybMNX8IdeKXExo32ySHdt3sGR6kmrRDinCxe6NR6iiCQ457n-r8JnoKVGGqN57tOFr-fovreMLmtGJ1eqwRdQMCTUjc5xvL7H0F48q496n8il1lIOSw8f7YlSt2E7bWkr9twcm9n1iONFPtQchgoGTQBURg0CD9j57Kna8/s1200/image_2026-05-29_11-04-29%20(2).png

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែមីនា ឆ្នាំ២០២៥ នៅពេលដែលភាពចម្រូងចម្រាសជុំវិញ Kim Soo Hyun និង Kim Sae Ron បានផ្ទុះឡើង អ្នកផលិតកម្មវិធី «Good Day» បានចាប់ផ្តើមកាត់ឈុតឆាករបស់តារាសម្តែងរូបនេះពីវគ្គទី៥ ហើយបន្ទាប់មកបានលុបរូបភាពរបស់ Kim Soo Hyun ស្ទើរតែទាំងស្រុងរហូតដល់វគ្គទី៨ ដែលជាវគ្គចុងក្រោយ។Kim Soo Hyun ក៏ត្រូវបានដកចេញពីគម្រោងតន្ត្រីដែល G-Dragon កំពុងធ្វើការជាមួយសិល្បករដទៃទៀតនៅចុងបញ្ចប់នៃកម្មវិធីផងដែរ។ ចាប់តាំងពីពេលនោះមក G-Dragon លែងបានលើកឡើងពី Kim Soo Hyun ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយទៀតហើយ៕

វៀតណាមក្លាយជាគោលដៅទាក់ទាញការវិនិយោគ និងទីតាំងផលិតកម្មសម្រាប់ក្រុមហ៊ុនបរទេស

0

វៀតណាមបានវ៉ាដាច់ថៃ ក្នុងការក្លាយជាទីតាំងផលិតកម្មថ្មី និងជាប្រទេសលេចធ្លោជាងគេក្នុងតំបន់អាស៊ាន ដែលវិនិយោគិនបរទេសចាប់អារម្មណ៍ចង់មកវិនិយោគ ជាពិសេស បច្ចេកវិទ្យា ។ ជាក់ស្តែង ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក បានផ្លាស់ប្តូរទីតាំងផលិតមកកាន់វៀតណាម ដូចជា ៖ ក្រុមហ៊ុន Samsung, Apple និង LG ដោយសារវៀតណាមសម្បូរកម្លាំងពលកម្មវ័យក្មេង និងប្រាក់ឈ្នួលសមរម្យ ដែលជំរុញឱ្យវៀតណាមអាចនាំចេញទំនិញច្រើនជាងប្រទេសនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0FbXAJ_zoPZWM2-elUoScX3qtgPhSFwK7cbNR0oPThR90y3fWekIhjIYV7LAFgfDaGu7WN10kdsRMx74z_wir-FG10FoBKmg7JL_fh1Zmf7X6skH96z44UMnrAJwIm8-mcU_pkxfHGy1bz3_4QuFpdAzarz_Ibk5naqhfA_NyloF2khXvlUUDiK7wyLI/s624/photo_2026-05-29_15-48-19%20(2).jpg

វៀតណាមមានពលរដ្ឋជាង១០០លាននាក់ ដែលមានអាយុជាមធ្យមត្រឹមតែ៣០ឆ្នាំ ត្រូវបានចាត់ទុកជាកម្លាំងពលកម្មដ៏សំខាន់ដែលទទួលប្រាក់ឈ្នួលមិនខ្ពស់ដូចថៃ ខណៈថៃវិញខ្វះខាតកម្លាំងពលកម្មយ៉ាងខ្លាំង និងសម្បូរពលរដ្ឋវ័យចំណាស់ ។ ក្រៅពីនេះ វៀតណាមបានពន្លឿនការអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន និងថាមពលស្អាត ដើម្បីគាំទ្រដល់ឧស្សាហកម្មបច្ចេវិទ្យានាថ្ងៃអនាគត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Thansettakij កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg68Am8nHFzt7N2E_Pq7RUlWm7B2siTLimB3KOSSCx7UMbeie4aG8arvpSYvV0E7JQN4IEFWEv5FXgKOPy6hnPhnakqhSJx5lSuFzY1x_nBY4KA9xE-BD2ZUvU8Sg7BzysEMeVkQUhcAwe7CLXvgH4bg3CJhvE7s2i9nEwgZ8EfkgbKJ0uo7yWHt9OWxvY/s1024/photo_2026-05-29_15-48-19.jpg
បច្ចុប្បន្ន វៀតណាមបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មីក្នុងតំបន់ បន្ទាប់ពីក្រុមហ៊ុនធំៗផ្លាស់ប្តូរទីតាំងផលិតចេញពីប្រទេសចិន ។ ប៉ុន្តែវៀតណាមក៏ត្រូវការសហការជាមួយថៃផងដែរ ដើម្បីបង្កើតឱកាសសេដ្ឋកិច្ចរួមទៅថ្ងៃខាងមុខស្របពេលមានវិបត្តិលើពិភពលោក បើទោះជាប្រទេសទាំងពីរជាគូប្រជែងក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-9-Uay50uqdp1Xl3xjFMspi1Ta5ADou-hxZldkg20U6nPnuWM407iB9gPTxDN8rWTRtQ6CB92uhQpeiueLgPpiGPTQnfVl2xKXrUlS_U0yuWRPgSSY23HrKbDZRi3SMfJHtctku9m9k9XwwhUgscoFh9HSGxjdJE2cMYK2pa_5SaWJ1qHgVbEMglV0x4/s1080/photo_2026-05-29_15-48-20.jpg

ពិភពលោកកំពុងចាប់អារម្មណ៍វៀតណាមក្លាយជាប្រទេសលេចធ្លោក្នុងតំបន់ បន្ទាប់ពីកំណើនផលិតផលក្នុងស្រុកសរុប (GDP) ស្មើពីចាប់៦.២% ទៅ៧.៥% (ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៦) ។ នេះចាត់ទុកថា កំណើន GDP របស់វៀតណាមខ្ពស់ជាងគេ បើធៀបជាមួយប្រទេសផ្សេងៗ ដោយសារការជំរុញពីឧស្សាហកម្មអេឡិចត្រូនិក ការផលិតទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រ ព្រមទាំងការផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ក្រុមហ៊ុននានាចេញពីចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimRc7uBQTczUTnP8dqvPwWGEygSLtdcoELKU8fY6WqsNU5ONQeh385M3PvXy1eoweSADI0Rak91vwpXzbH8kS0h0AsDsPqxXVJQnDjvfjSvp3Vcpfhoy4ea3PU-XHJ8oqzxuLs0Ia-p-uA85_Jleyn0UAYF3nDORCWJwoPrSQUJ6LZkdfzy629vDJ3Kag/s1280/photo_2026-05-29_15-48-47.jpg
កត្តាសំខាន់មួយទៀត គឺវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលជំរុញឱ្យក្លាយជាទីតាំងនាំចេញឧបករណ៍បច្ចេកវិទ្យាដ៏សំខាន់លើពិភពលោក ដូចជា ៖ កុំព្យូទ័រ ទូរស័ព្ទស្មាតហ្វូន គ្រឿងចក្រ និងស្បែកជើង ។ សព្វថ្ងៃនេះ ថៃចាញ់ប្រៀប និងមិនអាចប្រកួតប្រជែងឈ្នះវៀតណាមទេ បើទោះជាការផ្គត់ផ្គង់អគ្គិសនីវៀតណាមគ្មានស្ថិរភាព ប៉ុន្តែរដ្ឋាភិបាលពន្លឿនការដោះស្រាយបញ្ហារហូតមក ៕

ទេព ពិសិដ្ឋ ថាមុននឹងរាប់អាននរណាម្នាក់ធ្វើជាមិត្តគួរមើលចំណុចទាំងនេះ

0

នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយនាពេលថ្មីៗនេះ (២៦ ឧសភា ) តារាចម្រៀង ទេព ពិសិដ្ឋ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ជាពិសេសទៅលើការចែករំលែករបស់លោកទាក់ទងនឹងការរាប់អានមិត្តភក្តិ។ មុននឹងសេពគប់នរណាម្នាក់ធ្វើជាមិត្ត ទេព ពិសិដ្ឋ យល់ឃើញថាគួរតែមើលទឹកចិត្តគេជាមុនសិននិងមានភាពវៃឆ្លាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgzLGo5ZAJWsf8JTJliL33EdRc-MnInn_8QzfyX9SQOo8T4cXjB7ldMeMDz5ziMRpdbqohg47-kpZxgaFdlsQ8T459EGnYlZpR9U1IiKuWrs9lAtUkbTzTff2fIaF-NlRurvId2o_bwuNMnpw-_dcyLs5oe2JE8yGy4Eknt-I-vKlioh3Js8UTP50jHM/s2048/image_2026-05-29_10-06-33.png
ជាមួយនឹងការឆ្លើយសំណួរខ្លីៗ ទេព ពិសិដ្ឋ បានចែករំលែករឿងរ៉ាវមួយចំនួនទាំងអាជីពសិល្បៈនិងជីវិតផ្ទាល់ខ្លួនក្នុងដំណើរការផ្លាស់ប្តូរអាជីពតន្រ្តីរបស់គេចាប់តាំងពីក្លាយជាម្ចាស់ពានវ័យក្មេងមួយរូបនៅក្នុងកម្មវិធីលំដាប់ពិភពលោក The Voice Kid Cambodia រដូវកាលទី២។ នៅក្នុងសំណួរមួយ ទេព ពិសិដ្ឋ បានលើកឡើងទាក់ទងនឹងការរាប់អានមិត្តភក្តិដែលជាចំណុចសំខាន់របស់យុវជននាពេលបច្ចុប្បន្ននេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghuX_pl2awgxifzmZZJsDCvoH_Y4UmQdVuP8mSP7jvIr6yoe_hq_N-wRxKTjVzCAVYP4sWYqFakhvDpRyG5abiFB_7vgQeR9xTwzmb-AeIUQ4Q32-QKbT4CFRZyc237Yf4Bh3Of3ePg4yV7NlCmV2wRHKwiwBHLeVSOtIjZYLxMLhKVNyNznk39KtLBlQ/s2048/image_2026-05-29_10-06-34.png
ទេព ពិសិដ្ឋ បានលើកឡើងថា ក្នុងការរាប់អានមិត្តភក្តិយើងត្រូវឆ្លាតវៃ។ ចំណុចនេះ ទេព ពិសិដ្ឋពន្យល់ថាមិនមែនជាការឆ្លាតដោយយើងទៅកេងប្រវ័ញ្ចគេនោះទេតែយើងគួរតែមើលប្រភេទមនុស្សពីព្រោះមនុស្សមានច្រើនប្រភេទ។ ម្ចាស់បទ «ភក្តីស្នេហ៍» បន្តថាបើចង់រាប់អាននរណាម្នាក់មកធ្វើជាមិត្តភក្តិគួរតែមើលមនុស្សនោះតើគេយល់ពីសុខទុក្ខ យល់ពីយើងឬអត់ ហើយការរាប់អានមិត្តភក្តិគួរតែវិនិច្ឆ័យឱ្យបានល្អិតល្អន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuXwsAw1W22Cf9Mt-P2AuJ2wIEh6hlTrGYRl6ShDYJm03ZIvP5mJMFzCj6MDaHbMUPz7hDZiWqrwX0-HrVWxzS4vahmKuYwbOGyycCyq9q8UORA7j60i8LuYSxiTbSS7OQdXjSvGy1QF3bvKhF-uVz2TzI5Y4wfZxg9PCGlyNg_sXEGoKnBRxUGBN3kIo/s1512/image_2026-05-29_10-06-40.png
ក្នុងការចែករំលែកបទពិសោធន៍តស៊ូនៅក្នុងអាជីពសិល្បៈតាំងពីវ័យក្មេងរហូតទើបមានឈ្មោះបោះសំឡេងដូចបច្ចុប្បន្ន ទេព ពិសិដ្ឋ ក៏បានណែនាំសម្រាប់អ្នកដែលទើបមកពីខេត្តឡើងមករាជធានីភ្នំពេញគួរតែខំប្រឹង កុំវង្វេងគោលដៅ កុំឱ្យគ្រួសារខកចិត្ត។ យ៉ាងណាតារាចម្រៀងរូបនេះថា ការប្រឹងតែម្យ៉ាងក៏មិនអាចទៅរួចដែរប្រសិនជាយើងមិនឆ្លាតវៃនៅក្នុងការដើរទៅរកផ្លូវត្រង់។ ទេព ពិសិដ្ឋ ថាលោកបានសុំយោបល់ពីអ្នកជុំវិញខ្លួនជាច្រើនដោយចាប់យកចំណុចណាដែលល្អៗ ជាពិសេសគឺកាន់តែខំប្រឹងពីមួយដំណាក់កាលទៅមួយដំណាក់កាលដើម្បីកុំឱ្យអ្នកគាំទ្រអស់សង្ឃឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt-rX0U1gHk03bZZSaPfGo35PM4U3xVXURw6CbK1Gscbt3_QehuvD958E63izZI9-ug1dpjSNR85T3SptbrukPLU0f-upGcI21eKKUY1dh0q0VCIQ3AGDba3Yb5MW_igkg8giGrZxjmIx0DMyMLFECO70V6aQKfGg0OsGxO1Re9yyvlyt7mU8rgvlq8v8/s1446/image_2026-05-29_10-06-41.png

ជាមួយគ្នានេះដែរ ទេព ពិសិដ្ឋ ថាមិនថាអ្នកណា ឬធ្វើការងារអ្វីក៏ដោយគឺតែងតែមានសម្ពាធទោះបីជាពេលនេះរូបលោកមានឈ្មោះដូចបច្ចុប្បន្នក៏ដោយ តែទុក្ខលំបាករបស់លោក ទេព ពិសិដ្ឋ សុំមិនរៀបរាប់ឡើយ។ គួរឱ្យដឹងថា ទេព ពិសិដ្ឋ គឺជាតារាចម្រៀងវ័យក្មេងដែលសាងភាពល្បីល្បាញយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ននេះជាមួយនឹងបទចម្រៀងល្បីៗផ្ទុះនៅលើទីផ្សារជាច្រើនបទដោយបទចម្រៀងមួយៗរបស់ ទេព ពិសិដ្ឋ មានការស្តាប់រាប់លានដង៕