Home ព័ត៌មានអន្តរជាតិ គ្រូពេទ្យអង់គ្លេសព្រមាន៖ ការញៀនបណ្តាញសង្គមរបស់យុវជន មានគ្រោះថ្នា.ក់មិនខុសពី «ការជក់បារី» ឡើយ!

គ្រូពេទ្យអង់គ្លេសព្រមាន៖ ការញៀនបណ្តាញសង្គមរបស់យុវជន មានគ្រោះថ្នា.ក់មិនខុសពី «ការជក់បារី» ឡើយ!

104
0

រដ្ឋធានីឡុងដ៍៖ ក្រុមគ្រូពេទ្យជំនាញនៅក្នុងប្រទេសអង់គ្លេស បានចេញមុខព្រមានជាសាធារណៈថា ការញៀនបណ្តាញសង្គមរបស់យុវជនបច្ចុប្បន្ន មានកម្រិតគ្រោះថ្នា.ក់ខ្លាំងប្រហាក់ប្រហែលនឹងការជក់បារីដែរ។ ការព្រមាននេះធ្វើឡើងដោយសារតែស្ថាប័នបច្ចេកវិទ្យាបានរចនាបណ្តាញសង្គមឡើង ក្នុងគោលបំណងទាក់ទាញឱ្យអ្នកប្រើប្រាស់ដកចិត្តមិនរួច ដែលមិនខុសអ្វីពីសារធាតុនីកូទីននៅក្នុងបារីនោះឡើយ។ ក្រុមគ្រូពេទ្យបានសំណូមពរឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយការចំណាយពេលច្រើនហួសហេតុរបស់យុវជនជាមួយឧបករណ៍អេឡិចត្រូនិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAL7asPyxiQAm5TzHqWqVwn9R0XVwgVgFLrigIuq-ll1iaYiPsnU3BKqnUq_S5an8cn8rVh2yejj-uYTq9Zio0W3vnioYOz-faCThX_44m0HFwdFA0_6SqPMQ5xZgGIPvxKABgIooXcZxei-KqbhNKbMah-2wbP9OgZlh1JM-WIa0EzpKck5VeeeDPus/s1280/photo_2026-05-28_11-20-11.jpg
កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ ស្ថាប័នសាកលវិទ្យាល័យអង់គ្លេស និងអៀរឡង់ (តំណាងឱ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រចំនួន ២៣) បានបញ្ជូនឯកសារស្រាវជ្រាវស្តីពី «ផលប៉ះពាល់លើយុវជនដោយសារការប្រើប្រាស់បណ្តាញសង្គម» ទៅកាន់រដ្ឋាភិបាលអង់គ្លេស។ ក្នុងឯកសារនោះ ក្រុមគ្រូពេទ្យបានសង្កត់ធ្ងន់ថា ការចំណាយពេលយូរពេកនៅលើបណ្តាញសង្គម បង្កផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរ មិនខុសពីការជក់បារី ឬការបើកបរដោយមិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHc4lKrSywbCxBtb17O4gKNubbmKpUCOG4BdHhw4VouKDZww_dtMhuhRdmf0RkN25CyUGNYox6tqSIq6NdaYjdAjz5ER-t3U48hk3DiEKtFuM9TI1xocpIIuOyN6pE2jYi-Y02IvIWKusgAJqZJ0iSfpkLENRWFxCsLBnlZKdrnlWGudlXQKVda0YuR3Q/s1000/photo_2026-05-29_08-41-29.jpg

យោងតាមរបាយការណ៍ដដែល ផលប៉ះពាល់ទាំងនោះរួមមាន៖ យុវជនងាយរងការអូសទាញ និងយកគំរូតាមទង្វើមិនល្អពីការបង្ហោះនានា ព្រមទាំងបំផ្លាញសុខភាពផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរតាមរយៈការមើលឃើញរូបភាពហិង្សា ជាពិសេស ចំពោះយុវជនដែលប្រើប្រាស់លើសពី ៣ម៉ោងក្នុងមួយថ្ងៃ។ លើសពីនេះ ពួកគេត្រូវបាត់បង់ពេលវេលាសម្រាកដោយសារការលួចលេងទូរស័ព្ទកណ្តាលយប់ ដែលជាហេតុធ្វើឱ្យលទ្ធផលសិក្សាធ្លាក់ចុះយ៉ាងគំហុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp85bhOOCqEE2FX5TTd7lvHvc_IiIObl3wzZOBmF2J5IDXTE__q8XteQDmuJXhzFsZFONatd3rbKH5vThnBZaypZnxkeNZeHC46HtrjM_50ikyO8Ppf1rCTMRNn7OGYgVH7v3gugq1zDXdijF5FGvHqfQJT6t5Bi-kV9f-e-q97Ene2tI50XVZHqHy__g/s1280/photo_2026-05-29_08-41-30.jpg
បច្ចុប្បន្ន ក្រុមគ្រូពេទ្យអង់គ្លេសកំពុងពិភាក្សាលើការកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការប្រើប្រាស់បណ្តាញសង្គម និងបានណែនាំឱ្យអាណាព្យាបាលគ្រប់រូបកំណត់ពេលលេងទូរស័ព្ទរបស់កូនៗ ព្រមទាំងតាមដានការសិក្សាឱ្យបានដិតដល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3EkPDBypmKHlUV-ZDcWg8lvDPo8bLG1ck16jj56EU4RXrWgAkVsXjk3cj1d5Fb2lu7UBEXynDv1N1IF-QkmamPt8Wts2IiEMQiyXh1fSsWMbFGCNA7zdYz0V0H4TQfHKEiYkNJoipgLWa9ZLRovg1j_fKd8lC_wQbCPrzeejW0ZhThhQ0GP8MeJNkUCU/s1280/photo_2026-05-29_08-41-31.jpg
ទោះបីជាច្បាប់សុវត្ថិភាពអនឡាញរបស់អង់គ្លេស តម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមមានវិធានការការពារយុវជនពីខ្លឹមសារខុសច្បាប់ និងគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែអ្នកជំនាញយល់ឃើញថា វាមិនអាចហាមឃាត់បានទាំងស្រុង ឬមានប្រសិទ្ធភាព ១០០% នោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr3OrJuF8RYf6-iAka-wmE8Hs600G1G6s9RWMCXPViPK4T-OooytJ_aPW_qOlXVcYGYg5lkuqd6VAjMWjBkeRyfOytdalIuXb9leB8PbkEuhoevnQiSpQ3VhtnY7ozNkhcnatOeTNui0YhiUfAAwh5pVXhCDGwtVIdEt1n6oSrmXyN0pqUQBdC3Rn9OcI/s1280/photo_2026-05-28_11-20-11%20(2).jpg

សូមរំឭកថា រដ្ឋាភិបាលអង់គ្លេសធ្លាប់បានអនុវត្តច្បាប់តឹងរ៉ឹង ដោយហាមឃាត់ ឬរឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះយុវជនអាយុក្រោម ១៦ឆ្នាំ។ ទោះជាយ៉ាងណា យុវជននៅតែបន្តញៀនខ្លាំង ជាពិសេស លើកម្មវិធី TikTok ដោយសារពួកគេខ្លាចបាត់បង់ការប្រកួតប្រជែងព័ត៌មានក្នុងចំណោមមិត្តភក្តិ ចង់ដឹងរឿងរ៉ាវឯកជនរបស់អ្នកដទៃ និងប្រើប្រាស់វាដើម្បីកាត់បន្ថយភាពតានតឹងក្នុងការសិក្សា ក៏ដូចជាការដោះស្រាយភាពឯកោរបស់ខ្លួន៕