តារាចម្រៀង N.John បានធ្វើឱ្យមានការចាប់អារម្មណ៍ជាថ្មីនៅពេលលោកបានចេញទៅសម្តែងនៅកូរ៉េខាងត្បូងលើកដំបូងបន្ទាប់ពីសាងអាជីពទោលនៅសហរដ្ឋអាម៉េរិកប្រមាណ២ឆ្នាំ។ មិនត្រឹមតែប៉ុណ្ណោះអ្នកគាំទ្រក៏បានកត់សម្គាល់ឃើញអ្នករាំម្នាក់ឈ្មោះថា purple lee ក៏បានថតរូបជាមួយនឹង N.John ដូចគ្នាខណៈរូបនាងធ្លាប់រាំឱ្យក្រុមចម្រៀងល្បី Aespa។
.png)
នាយប់ថ្ងៃទី២៨ ខែឧសភា N.John កូនប្រុសទី២របស់ឧកញ៉ា ព្រាប សុវត្ថិ បានសម្តែងជាលើកដំបូងនៅក្នុងប្រទេសកូរ៉េតាមរយៈកម្មវិធីមួយដែលប្រជុំទៅដោយតារាចម្រៀងផ្សេងទៀត។ តាមរយៈវីដេអូដែលមានការចែករំលែកនៅលើបណ្តាញសង្គមអ៊ីនស្រ្តាក្រាម N.John បានសម្តែងបទដូចជា «Feel Like This» , «She Know » ជាដើម។ .png)
ជាមួយនឹងការសម្តែងនៅក្រៅប្រទេសលើកដំបូងនិងស្ថិតនៅក្នុងប្រទេសដែលល្បីខាងវិស័យ Kpop គេបានឃើញនារីស្រស់ស្អាតម្នាក់ដែលមានគណនីបណ្តាញសង្គមឈ្មោះថា purple lee បានបង្ហោះរូបជាមួយនឹង N.John ប្រកបដោយភាពស្និទ្ធស្នាលផងដែរ។ នារីរូបនេះត្រូវបានគេដឹងថាគឺជាអ្នករាំដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងខណៈរូបនាងធ្លាប់បានរាំឱ្យក្រុមចម្រៀង Aespa តារាល្បីក្នុងផលិតកម្ម SM។ ក្រៅពីអ្នករាំរូបនេះ គេបានឃើញនារីស្អាតៗជាច្រើនទៀតក៏បានស្គាល់និងថតរូបជាមួយនឹង N.John ផងដែរ។ 
គួរឱ្យដឹងថាក្នុងដំណើរទៅសម្តែងនៅក្នុងប្រទេសកូរ៉េរបស់ N.John ឧកញ៉ា ព្រាប សុវត្ថិ ដែលជាឪពុក និង សុវត្ថិ មុន្នីវណ្ណ ជាបងប្រុសក៏បានទៅចូលរួមលើកទឹកចិត្តផងដែរ។ ការសម្តែងនេះទៀតសោតត្រូវបានគេជឿថាដោយសារតែ N.John បានសាងប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈបទ Pop Out ដោយមានតារា Kpop ល្បីៗជាច្រើនរូបបានរាំលេងកម្សាន្តបទនេះ ជាពិសេសូម្បីតែ G Dragon ក៏បានបង្ហាញការពេញចិត្តចំពោះ N.John ដូចគ្នា៕










