នៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមតារាសម្តែង Louis Koo ដែលទស្សនិកស្គាល់ថាជាតួអង្គយ៉ាងគួឆ្នាំ១៩៩៥ ត្រូវបានមហាជនចាប់អារម្មណ៍ម្តងទៀតពីដំណើររបស់តារាសម្តែងរូបនេះមុនពេលបោះជំហានចូលមកកាន់វិថីសិល្បៈ។
លោកស្រី Tiffany Chen ភរិយារបស់មហាសេដ្ឋីកម្សាន្ត Charles Heung បាននិយាយដោយត្រង់ៗថាមុនពេលចូលប្រឡូកក្នុងវិស័យកម្សាន្តលោក Louis Koo ធ្លាប់ជាប់ពន្ធនាគារហើយបន្ទាប់ពីត្រូវបានដោះលែងជីវិតរបស់លោកស្ទើរតែ «គ្មានលុយ»។ ក្នុងវ័យ ២០ ឆ្នាំ លោក Louis Koo បានចូលរួមក្នុងការប្លន់ទ្រព្យសម្បត្តិរបស់ស្ត្រីម្នាក់ដែលរៀបចំឡើង។ ដោយសារភាពស្មោះត្រង់ចំពោះមិត្តភក្តិរបស់ខ្លួន Louis Koo បានទទួលខុសត្រូវទាំងស្រុង ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២២ ខែ។
លោកស្រីបានរៀបរាប់ថា «បន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារ ជីវិតរបស់គាត់ស្ទើរតែទទេស្អាត។ ខ្ញុំបានអញ្ជើញគាត់មកផ្ទះរបស់ខ្ញុំ ពីព្រោះគាត់កំពុងសម្តែងក្នុងខ្សែភាពយន្តដ៏គួរឱ្យភ័យខ្លាចជាមួយអ្នកផ្សេងនៅពេលនោះ»។ ផលិតករភាពយន្តនោះបានទាក់ទងមកខ្ញុំ ដោយនិយាយថា Louis Koo ចង់ខ្ចីលុយពីខ្ញុំ ហើយអ្នកផ្សេងទៀតក៏ជំពាក់លុយខ្ញុំដែរ។ ខ្ញុំបាននិយាយថា «យល់ព្រម ប្រាប់គាត់ឱ្យមកនិយាយជាមួយខ្ញុំ»។

នៅពេលនោះ Louis Koo បានសម្តែងក្នុងខ្សែភាពយន្តថវិកាទាប និងគុណភាពទាបមួយចំនួន។ បន្ទាប់ពីបាននិយាយជាមួយលោក Louis Koo លោកស្រីមានអារម្មណ៍ថាតារាសម្តែងរូបនេះមិនមែនជាមនុស្សអាក្រក់ទេ ដូច្នេះលោកស្រីបានសម្រេចចិត្តឱ្យលោក Louis Koo ចូលរួមសម្តែងក្នុងខ្សែភាពយន្តដែលមានថវិកាទៀត។ ក្រោយមកលោក Louis Koo បានក្លាយជាតាសម្តែងដ៏ល្បីឈ្មោះម្នាក់ហើយឥឡូវនេះលោកក៏ជាអ្នកជំនួញម្នាក់ផងដែរ ដោយបានសាងសង់សាលារៀនជាច្រើន និងធ្វើការងារសប្បុរសធម៌ជាច្រើន។.png)
លោក Louis Koo កើតនៅឆ្នាំ១៩៧០ គឺជាតារាសម្តែង អ្នកចម្រៀង និងជាផលិតករម្នាក់។ លោកក៏ជាប្រធានសមាគមសិល្បករហុងកុង និងជាប្រធានសមាគមឧស្សាហកម្មភាពយន្តហុងកុងផងដែរ។ នៅឆ្នាំ ១៩៩៣ គាត់បានចុះកិច្ចសន្យាជាមួយ TVB ហើយបានចូលប្រឡូកក្នុងវិស័យកម្សាន្ត។ ពីរឆ្នាំក្រោយមកលោក Louis Koo បានទទួលកិត្តិនាមល្បីល្បាញដោយសារតួនាទីរបស់លោកជាតួអង្គយ៉ាងគួ ក្នុងឆ្នាំ១៩៩៥។ នៅឆ្នាំ ២០០១ លោក Louis Koo បានប្តូរការផ្តោតអារម្មណ៍របស់ខ្លួនទៅលើភាពយន្ត ហើយបានឈ្នះពានរង្វាន់តារាសម្តែងប្រុសល្អបំផុតនៅឯពានរង្វាន់ភាពយន្តហុងកុងលើកទី ៣៧ និងពានរង្វាន់ភាពយន្តអាស៊ីលើកទី ១២ សម្រាប់តួនាទីនៅក្នុងរឿង «Paradox»។
តាមពិតទៅលោក Louis Koo មិនដែលព្យាយាមគេចវេះអតីតកាលដ៏ខ្មៅងងឹតរបស់ខ្លួនឡើយ។ ចាប់តាំងពីឆ្នាំ១៩៩៨ មកប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍រឿងនេះហើយនៅឆ្នាំ២០០២ លោកបានទម្លាយទាំងស្រុងពីឆ្នាំដែលលោកជាប់ពន្ធនាគារ។ មិនត្រឹមតែប៉ុណ្ណោះលោកបានណែនាំដល់យុវជនឱ្យរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកហើយនៅឱ្យឆ្ងាយពីទំនាក់ទំនងមិនល្អ៕










