Home Blog Page 38

អាមេរិកបើកផ្លូវឱ្យប្រទេសមួយចំនួនអាចទិញប្រេងពីរុស្ស៊ីបណ្តោះអាសន្ន

0

អាមេរិកអនុញ្ញាតឱ្យប្រទេសមួយចំនួនអាចទិញប្រេងរុស្ស៊ីដើម្បីដោះស្រាយបញ្ហាខ្វះខាតប្រេងលើពិភពលោកដោយសារតម្លៃប្រេងកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ។ ប៉ុន្តែការអនុញ្ញាតនេះក្នុងរយៈពេលខ្លីប៉ុណ្ណោះ និងអាចទិញប្រេងដែលរុស្ស៊ីបញ្ជូនដាក់កប៉ាល់រួចហើយ ដែលបច្ចុប្បន្ន ប្រេងទាំងនេះកំពុងតែកកស្ទះនៅលើសមុទ្រនានា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0TFCPJ_fID35AKi5nKGeb_qwB_azJcWMFWH_mB0votivdnhQmvX4Ew67z9pGh9X5-bAUdqRxs8zDREnACCrW80ZUvNmbxZQ3U7Oya30DRATDJX506lhm15SIW01t8EbXirsFWiOfuaKMQGDqDas7EwVBHBdGF3aeRaSrv6lLl79nCOvOafkxWUVQj_3sy/s1280/photo_2026-03-13_11-03-02%20(2).jpg
រដ្ឋាភិបាលអាមេរិកបានចេញអាជ្ញាប័ណ្ណពិសេសអនុញ្ញាតឱ្យប្រទេសមួយចំនួនទិញប្រេងរុស្ស៊ីបណ្តោះអាសន្ន ស្របពេលតម្លៃប្រេងនៅលើពិភពលោក កើនឡើងខ្ពស់រហូតដល់ជាង១០០ដុល្លារក្នុង១បារ៉ែល ដែលបណ្តាលមកពីសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ។

តម្លៃប្រេងឆៅ Brent បានកើនឡើងជាង១០០ដុល្លារក្នុង១បារ៉ែល ដែលជាការកើនឡើងលើកដំបូងតាំងពីខែសីហា ឆ្នាំ២០២២ ដោយសារសង្គ្រាមមជ្ឈិមបូព៌ាអូសបន្លាយប៉ះពាល់ដល់ការដឹកជញ្ជូនប្រេងលើពិភពលោក ទើបធ្វើឱ្យប្រទេសនានាប្រឈមនឹងការខ្វះខាតប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyZCiHuqDxUgFtEBXJah8pu0sqVEWo1fdGQ4XZRoZqC9dtLkhfdrhr0MXyZC_VXTgihLyMceqlL9qFF9rEY2wJQwxJF22fdi10fh5kV1q2PUu0gGUCXiqmKZOhtSCtPPOt-lr-DKoaHhg8GTfpXGPXhQV2ap6ssCI57ePr-Nxl8tyN8wUgMfxcgXDOYYPp/s696/photo_2026-03-13_11-03-02.jpg

អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ឱ្យដឹងថា ក្រសួងហិរញ្ញវត្ថុអាមេរិកបានចេញអាជ្ញាប័ណ្ណបណ្តោះអាសន្នអនុញ្ញាតឱ្យប្រទេសមួយចំនួនទិញប្រេងរុស្ស៊ីដែលជាប់គាំងនៅសមុទ្រ ។ ប៉ុន្តែការអនុវត្តតាមអាជ្ញាប័ណ្ណនេះមានរយៈពេលខ្លី ដោយអនុញ្ញាតឱ្យទិញប្រេងដែលរុស្ស៊ីបញ្ជូនដាក់កប៉ាល់រួចហើយប៉ុណ្ណោះ និងមិនផ្តល់ប្រាក់ចំណេញដល់រដ្ឋាភិបាលរុស្ស៊ីទេ ។

គេហទំព័ររបស់ក្រសួងហិរញ្ញវត្ថុអាមេរិកបានផ្សព្វផ្សាយពីការអនុញ្ញាតឱ្យប្រទេសមួយចំនួនអាចទិញប្រេងរុស្ស៊ី ដោយបញ្ជាក់ថា អាចទិញប្រេងឆៅរុស្ស៊ីដែលបញ្ជូនទៅកាន់កប៉ាល់ត្រឹមថ្ងៃទី១២ ខែមីនា និងអនុញ្ញាតឱ្យទិញ-លក់ ឬដឹកជញ្ជូនរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDol518RtLi-bDWdsLwrnlaEtWLvOD2iHNh1ZTAN51SlK3LXn8_4zdMYrESv24Kt2kQ8v5uHtdvM-lC0udy7qkizKT0NgZcxP5cCF5R1PWcg31HahxrprHG6-SM4WDMeih4z9PX5i7qGfAGgtchBffgVxVMv2xK0vufq_O6g9PbvQ_EzOne6RSZIWFF2G2/s1280/photo_2026-03-13_11-03-02%20(3).jpg

អាមេរិកអនុញ្ញាតឱ្យប្រទេសមួយចំនួនទិញប្រេងរុស្ស៊ី ស្របពេលសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយរយៈពេលជាង១០ថ្ងៃ ដែលធ្វើឱ្យការដឹកជញ្ជូនប្រេងតាមកប៉ាល់នានាឆ្លងកាត់ច្រកសមុទ្រ Hormuz គឺជាផ្លូវដឹកជញ្ជូនសំខាន់លើពិភពលោក រាំងស្ទះភ្លាមៗ ។ ស្ថានការណ៍នេះធ្វើឱ្យតម្លៃប្រេងលើពិភពលោក កើនឡើងខ្ពស់យ៉ាងឆាប់រហ័ស ខណៈអ្នកវិភាគ អ្នកសេដ្ឋកិច្ច និងឈ្មួញថាមពលថា បើទោះជាសង្គ្រាមមជ្ឈិមបូព៌ានឹងបញ្ចប់ក្តី ក៏អ៊ីរ៉ង់មិនអនុញ្ញាតឱ្យនាវាដឹកប្រេងទាំងអស់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរ ។

គួរបញ្ជាក់ថា អាមេរិកបានដកទណ្ឌកម្មបន្ថែមទៀតលើប្រេងរុស្ស៊ី ហើយមុននេះ អាមេរិកអនុញ្ញាតឱ្យឥណ្ឌាទិញប្រេងរុស្ស៊ីដើម្បីរក្សាស្ថិរភាពទីផ្សារប្រេងឆៅលើពិភពលោកដែលកើនឡើងបន្តបន្ទាប់ ។ រីឯប្រទេសមួយចំនួនដែលទទួលបានការអនុញ្ញាតឱ្យទិញប្រេងរុស្ស៊ីលើកនេះ ពុំត្រូវបានបញ្ជាក់លម្អិតពីប្រទេសណាខ្លះទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-DEvICq6jStHEdcGx8o0GloLX6pvPc7sE2SZ86OL3q69BrOBoyWd67CMLU6_FK9jncySTuXwg6nDW9rubNGjPi9frYB2UiKfhc2rQwUompbLuCK5jpzBGp4tYF10C-BdsvjZYOZyQj8D1A40A_h29iT8_eBsltTmm0FITHj5c_BX83OSisO4JdqMAsYpc/s1280/photo_2026-03-13_11-03-03.jpg

មុនពេលកើតសង្គ្រាមនៅអ៊ុយក្រែន ប្រទេសនានានៅអឺរ៉ុបបានទិញប្រេងរុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែដោយសាររុស្ស៊ីធ្វើសង្គ្រាមជាមួយអ៊ុយក្រែនកាលពីឆ្នាំ២០២២ ធ្វើឱ្យឧស្សាហកម្មប្រេង និងឧស្ម័នរុស្ស៊ីរងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប និងអាមេរិក តាំងពីពេលនោះមក រុស្ស៊ីក៏លក់ប្រេងឱ្យប្រទេសផ្សេងវិញ ដូចជា ៖ ឥណ្ឌា តួកគី និងចិន ៕

ចម្ងល់ត្រូវបានបកស្រាយក្រោយឃើញ Miss Planet India ពាក់មកុដអប្សរា

0

ថ្មីៗនេះបន្ទាប់ពីបេក្ខភាព Miss Planet International 2025 ថតឈុតតំណាងជាតិនៅប្រាសាទអង្គរវត្តរូបភាពរបស់ Miss Planet India បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែគ្រងមកុដអប្សរា។ នេះបានជំរុញឱ្យអ្នកលេងបណ្តាញសង្គមថៃឌឺដងមកកាន់កម្ពុជា ប៉ុន្តែការពិតត្រូវបានលាតត្រដាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv_A5Yzoz4y_xHqIYznALnK8hrN2ZXSy1OthCAl-QMMNr3g_CCUgmVK2lBYbG6m54ZmpPKNMnw8mbLOqPT_uj3Bl_AFzpfRqB7NLzULI4h1Y5MAYRESIhs3x_bkF99LwMnG8ItkyODNyYnYsXXasbduZvksZRfhyphenhyphenJA5QncNOTFe9fUqLLgLTudxSSfD9kX/s1620/image_2026-03-13_13-48-09.png

នៅលើគណនី Instagram Miss Planet India បានបង្ហោះពីបវរកញ្ញា Snehashree Gowda បានចូលរួមលេងត្រេនក្នុងឈុតតំណាងជាតិរបស់ខ្លួននៅឯប្រាសាទអង្គរវត្ត។ សំណេរនៅលើវីដេអូនោះបានបញ្ជាក់យ៉ាងច្បាស់លាស់ថា រស់នៅក្នុងក្តីស្រមៃនៅប្រាសាទអង្គរវត្តដ៏អស្ចារ្យ ជាវិមានសាសនាដ៏ធំបំផុតរបស់ពិភពលោក និងជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJRov9BVBPpmazmp1f1YqppGVNb316RDk2exi1rF_VC1TcokVLKDrt044uTeDVzGlYSAh7lw4Dsty_A7xKY3db95HQFAD6tcugerboUq7ryCAQPEX6gZcwtcyCkGkHf-rh0nQG9Q9_ZAChPFutXg9U8NM9eRawdkjj_RXhYyx6-_Kqdqrv1MxHWv3EBsh2/s2048/image_2026-03-13_13-48-08.png
មិនត្រឹមតែប៉ុណ្ណោះ ស្ថាប័ន Miss Planet India បានបញ្ជាក់ថាបវរកញ្ញារូបនេះស្លៀកពាក់សម្លៀកបំពាក់ឥណ្ឌាជាមួយនឹងមកុដបំផុសគំនិតដោយកម្ពុជា ធ្វើឱ្យបវរកញ្ញារូបនេះឱបក្រសោបសម្រស់នៃវប្បធម៌ សន្តិភាព និងបេតិកភណ្ឌនៅក្នុងបរិបទដ៏អមតៈនេះ។ ក្រៅពីនេះ Miss Planet India ក៏បានចែករំលែកឈុតស្បៃខ្មែរដ៏ស្រស់ស្អាតបង្ហាញទៅកាន់អ្នកគាំទ្ររបស់ខ្លួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxHcuhbVXuMXcDr6gDKmXM3c6tSVb_PnZQE8rdvGCs2DJQlW7ouYmH90Ek9eODnSFkJANBN2NZdgL5kmgASzOgIQ9bCe91UkoJMZoMRx2HNWmtp9HCUQRjUjkoZxK_36tx7ZU36VKjo0y7F0z2KSZSLu9FFRt0oG1uc_CjsSOdrXn3hHGiLMGpbAfEIBRi/s2048/image_2026-03-13_13-48-10.png

នៅពេលស្ថាប័ន Miss Planet បានបង្ហោះរូបភាពរបស់បេក្ខភាពនៅក្នុងការប្រកួតមានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកបញ្ចេញមតិយោបល់បែបឌឺដងចំពោះការពាក់មកុដអប្សរារបស់ Miss Planet India។ យ៉ាងណាមិញ ខាងឥណ្ឌាក៏បានបញ្ជាក់នៅលើបណ្តាញសង្គមដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjngQr7GiRW76A6-1FDmriUh3zMFIUpZtq1g3LeHQkrtVMaJ9wp8XK9WNGrSpyLTDRF3uiZC0Vbvp6FlkQdKrR1yBhH8eMNzg5qp_TOr5UiU_GDyWW32Xs4uyTs1k-tjZbTcyP8ia_2ySKvnK6Ef5M7K2nCplZZEKm5H2hw5gZcxcV_oFn_hzZSyxHZ669Z/s2048/image_2026-03-13_13-48-11.png

គួរបញ្ជាក់ផងដែរ ការប្រកួតឈុតតំណាងជាតិនិងប្រកួតបឋមនៃកម្មវិធី Miss Planet International 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែមីនា ខណៈថ្ងៃផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦៕

ទ័ពឈ្លានពានថៃ ចូលមកជីកកកាយខុសច្បាស់នៅលើពយភ្នំប្រាសាទព្រះវិហារ

0

នៅចន្លោះថ្ងៃទី២៣ និងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ បុគ្គលិកយោធា និងជនស៊ីវិលថៃបានធ្វើការ សាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងការសាងសង់ប៉ុស្តិ៍យាម និងផ្លូវឆ្ពោះ ទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា។

បន្ថែមពីនេះ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃថៃក៏បានបន្តសាងសង់ព្រះពុទ្ធរូបធំមួយអង្គ នៅតំបន់បុស្សស្បូវ- ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បើទោះជាមានសំណើម្តងហើយម្តងទៀតពីភាគីកម្ពុជាឱ្យបញ្ឈប់ការងារ សាងសង់នេះ ដែលបានចាប់ផ្តើមនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក៏ដោយ។

ជាងនេះទៅទៀត កងកម្លាំងប្រដាប់អាវុធថៃនៅតែបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុង តំបន់ប្រាសាទតាក្របី រួមទាំងផ្លូវបេតុង ជណ្តើរដែក និងរូបសំណាកព្រះពុទ្ធ ក្នុងបំណងបង្កើតជាតំបន់ ទេសចរណ៍ និងទីតាំងយោធា។ សកម្មភាពខុសច្បាប់ស្រដៀងគ្នានេះ ក៏បានកើតឡើងនៅតំបន់ជប់អង្គញ់និង ដើមត្រាង (ខេត្តឧត្តរមានជ័យ) ដែលកងកម្លាំងថៃបានធ្វើការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង។

សកម្មភាពដែលរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាទាំងនេះ ៥ នៃអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រាល់សកម្មភាពដែលធ្វើឱ្យមានការប្រែប្រួលរូបរាង ឬបរិស្ថាននៃតំបន់ព្រំដែន និងអាចរារាំងដល់ការងារ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ។

ថៃចង់ឲ្យអ៊ីរ៉ង់ចេញមុខសុំទោសចំពោះការវា.យប្រហា.រនាវាដឹកទំនិញរបស់ខ្លួន

0

អ៊ីរ៉ង់គួរប្រយ័ត្នទង្វើរបស់ខ្លួនបន្តិច បើមិនចង់ឲ្យថៃលូកដៃចូលបញ្ហានៅមជ្ឈិមបូព៌ា! ព្រោះនៅខណៈនេះក្រសួងការបរទេសថៃកំពុងពិភាក្សាជាមួយទូតអ៊ីរ៉ង់ដើម្បីទាមទារឲ្យអ៊ីរ៉ង់ចេញធ្វើការសុំទោ.សជាផ្លូវការចំពោះការវា.យប្រ.ហារនាវាដឹកទំនិញរបស់ខ្លួននៅច្រកសមុទ្រ Hormuz ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpY3SEG2DKduivh-ScQt3wg9F-uvtQk0pJq0g8KF7n0iU43OVFLE-5ijSnCzjmMVrWrGJo9gFxDKG2KNQdjctoh-df03ZzDK74Ok9anWceBPeyQF37x8KBJfBL5MuqKBGSxGYQiGv5pwwBbTS9zKX609RnmpvqR59Cfv79Odr-y66Djf3gWRnN7tCUMyqf/s700/photo_2026-03-13_11-01-07%20(2).jpg

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation របស់ថៃ នាថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមីនា បានឲ្យដឹងថា លោកស្រី Sirilak Niyom អនុរដ្ឋលេខាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេស បានជួបជាមួយលោក Nassereddin Heidari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំប្រទេសថៃ ដើម្បីតវ៉ាជាផ្លូវការទៅកាន់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីកប៉ាល់ដឹកទំនិញដែលមានទង់ជាតិថៃមួយត្រូវបានវាយប្រហារនៅក្នុងច្រកសមុទ្រ Hormuz ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnT_NXOy_uN2nlfUxrbq6PDmgqoPJvi3pKCw3TDbHtBPUVmsbY6VsYTZ0r7srGSYhR14O9w4kxNtUw2Nkog_M55u-TaIEje0cuHPBugnqzrNhpR98Oc-WvPVMfOSIPpSvwBf-obDbRJbT__Vzdh4vXqeT7sxyGQ8rj0gEzw6cjNWv4Z59ayfqRyD0hW1yd/s616/photo_2026-03-13_11-01-08.jpg

តាមរយៈកិច្ចពិភាក្សាខាងលើនោះ ភាគីថៃបានទាមទារឱ្យអ៊ីរ៉ង់ធ្វើការសុំទោស និងការពន្យល់ច្បាស់លាស់អំពីហេតុការណ៍នេះ ខណៈអាជ្ញាធរថៃអះអាង នាវារបស់ពួកគេមិនបានបើកបរល្មើសច្បាប់អន្តរជាតិឡើយ ប៉ុន្តែនៅតែត្រូវរងការវា.យប្រហា.រដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWMsK3ZQiLmySgJcJAHaxnTuKVWB6jHtBcHNBxFzvdyWBu-ss6a0GMVwjtN7gihrCvhla0KkDP4P0jcSutAFWq6HxbwLqXHv1PuYbAr_aQVL5PPSv2tXTP8uSSji_TMkeGSp3pD2yshaa4CCUC6EFDz3F-a1XeEgN0pjgGtijsiEBMfuvOdTflrmQ8ciLL/s1280/photo_2026-03-13_11-01-07.jpg

បើតាមរបាយការណ៍ពីប្រទេសថៃបានបង្ហាញថា កប៉ាល់នេះ មានឈ្មោះថា Mayuree Naree និងមានសមាជិកនាវិកចំនួន 23 នាក់នៅលើកប៉ាល់។ នៅខណៈពេលកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវទឹកយុទ្ធសាស្ត្រនៅក្នុងច្រកសមុទ្រ Hormuz បន្ទាប់ពីចាកចេញពីកំពង់ផែ Khalifa ក្នុងប្រទេសអារ៉ាប់រួម Mayuree Naree ត្រូវបានវាយប្រហារយ៉ាងធ្ងន់ធ្ងរ បណ្ដាលឲ្យប៉ះពាល់ដល់សមាជិកនាវិកថៃចំនួន 23 នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiATe6Aim7WxrBq9UMjL6Qs4COTBivOWhhSHeoUKfrNcXKCfIMB5fLbLCKiRlWv6_pOP646tkTVeSzRZ9qcAmXJuzU3t7akPOhFx99rthtJvUdQBH-qRBSjGJPiIr7UQEeJ4SpWTyaUJOe_iG1Q-jK_PT6W80SIvRFZjZ1j5YG9NtSWNiw7I0OxlM64AVQq/s1280/photo_2026-03-13_11-01-07%20(3).jpg
បើតាមប្រភពព័ត៌មានអ៊ីរ៉ង់ក្រោយមកបាននិយាយថា ការវាយប្រហារនេះបានកើតឡើងដោយសារតែកប៉ាល់នេះត្រូវបានគេចោទប្រកាន់ថាមិនអើពើនឹងការព្រមានរបស់កងឆ្មាំបដិវត្តន៍ ដោយនៅតែចចេសឆ្លងកាត់ចូលច្រកសមុទ្រ ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ ហេតុការណ៍នេះបង្ហាញពីហានិភ័យកាន់តែខ្លាំងឡើងចំពោះចរាចរណ៍ផ្លូវសមុទ្រអន្តរជាតិ ខណៈដែលការប្រយុទ្ធគ្នានៅក្នុងតំបន់នៅតែបន្តកាន់តែខ្លាំងឡើង៕

បទ «GO » របស់ BLACKPINK បន្តការឈ្នះពានទោះបីមិនសូវប្រម៉ូត

0

ក្រុម BLACKPINK បានឈ្នះពានរង្វាន់ Show Champion របស់ MBC ដែលជាពានរង្វាន់តន្ត្រីដំបូងរបស់ក្រុមសម្រាប់បទចម្រៀងថ្មីរបស់ពួកគេគឺបទ «Go»។ មិនយូរប៉ុន្មាន BLACKPINK បានបន្តឈ្នះពានមួយទៀតនៅ M Countdown ។ ទោះបីជាក្រុមនេះបន្តការឈ្នះពានក្តីប៉ុន្តែអ្នកគាំទ្រមួយចំនួនបញ្ចេញមតិលេងសើចមិនចង់ឱ្យឈ្នះពានដោយសារតែ BLACKPINK មិនសកម្មប្រម៉ូតបទដូចក្រុមដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSR_2mt4hsM60h3X77qD8t0-F8mWXAVuhlIXtlR7MDmMuHg1uO3wV1gHvQkFd5PQotSjwnZLxSuMXacnh3JtJikHc2jCebGoiJ-L6vOQw3Xe6jYCkxTQaPSRtl-k-zdpfMm_g6oF5UyH1sPr09Xieufzi-en-jMsTRwucKNMPefSRr3-AmimQ4Oj3NhIWt/s1002/photo_2026-03-13_14-49-53.jpg

នៅលើឆាក Show Champion បទ Go បានវ៉ាដាច់ដៃគូប្រកួតប្រជែងជាច្រើនដើម្បីក្លាយជា បទចម្រៀងជើងឯក ប្រចាំសប្តាហ៍។ សម្រាប់ឆាកនេះគឺជាជ័យជម្នះនិងជាពានរង្វាន់ដំបូងរបស់ Blackpink នៅក្នុងកម្មវិធីតន្ត្រីកូរ៉េសម្រាប់បទចម្រៀង Go របស់ពួកគេ។ វាក៏តំណាងឱ្យពានរង្វាន់ទី ៧១ របស់ក្រុមនេះចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេ ដែលពង្រឹងជំហររបស់ពួកគេបន្ថែមទៀតជាក្រុមចម្រៀងនារី K-pop ឈានមុខគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8QP1AeuJS9uilz_3tuk0C4WIWX45vhnrFFt8yUYHjdeirPGnJDqQZJHliCpC-t7gXD5Wc9nAzIM84qFC0uAw4qR_I0Z2YoOuXocZiC7ZNwSiP8qpn42zIir9NOC29uDD-zBZAuFfuj8jXB33szBoCAtVL85mZ2M9kAMISl6yrywxOvWskYkL_zMOfea_o/s2048/image_2026-02-21_11-06-13%20(2).png
នៅថ្ងៃទី១២ ខែមីនា BLACKPINK បានបន្តឈ្នះពានទី២របស់ខ្លួននៅលើឆាក M Countdown ដែលតំណាងឱ្យការឈ្នះពានទី៧២ របស់សមាជិកទាំង៤។
បទចម្រៀង Goគឺជាបទចម្រៀងចំណងជើងពីអាល់ប៊ុមខ្នាតតូចទីបីរបស់ក្រុម “Deadline” ដែលចេញផ្សាយនៅថ្ងៃទី ២៧ ខែកុម្ភៈ។ អាល់ប៊ុមនេះក៏រួមបញ្ចូលទាំងបទចម្រៀងមុនការចេញផ្សាយ Jump ដែលត្រូវបានបង្ហាញជាការចាប់ផ្តើមនៃការវិលត្រឡប់មកវិញរបស់ក្រុមបន្ទាប់ពីសម្រាកយូរពីទីផ្សារតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj23cME5ht8FHuGAlPscMWiejvR0GHhUClALl_uF6laR2w5SxLda-d0uP9WBhTlgBUG7y03zQn-Ssh6O-4vluQD22Qb6BimOyIMM4jbPnb5itI5OcsVEpEO1W0fnKR_Sl6GZXWZ7v25fSR83cFO4eG5hmRO6eMtnahRlPD4Ep67OB_GRDhBISrcOzYzniyj/s1200/image_2026-02-21_11-06-13.png

ភ្លាមៗបន្ទាប់ពីការចេញផ្សាយ អាល់ប៊ុមខ្នាតតូច Deadline ទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សពីអ្នកគាំទ្រទូទាំងពិភពលោក។ យោងតាមតារាងអន្តរជាតិ អាល់ប៊ុមនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ៨ នៅលើតារាង Billboard 200 ដែលពង្រីកបន្ថែមទៀតនូវសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ Blackpink នៅក្នុងទីផ្សារតន្ត្រីអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOh1mW96lZCeZg5RSo8AcWaigvJDwfhdZFvv-zRwIvI2vsdCJ1bG1aScIygM60zyM5KLGTedKsnai45MoGwJBHA8O9Ds4bLv1A6wc_wkW3KYjMIsC0cQr7xSHrGuvtTC5teLYl3LRDFrAII4xj_lnNu3BX-qtAvx4XpBXGDa1sXMsjSHb65bZfcuCJO_K7/s1911/image_2026-03-13_10-46-36.png

ការវិលត្រឡប់មកវិញរបស់ Blackpink ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ K-pop ដ៏គួរឱ្យកត់សម្គាល់បំផុតមួយនៅដើមឆ្នាំ ២០២៦។ បន្ទាប់ពីសកម្មភាពផ្ទាល់ខ្លួនជាច្រើនរបស់សមាជិកក្រុមនេះ នៅតែបន្តបង្ហាញពីភាពទាក់ទាញរបស់ខ្លួនដោយឈ្នះយ៉ាងឆាប់រហ័សនៅក្នុងកម្មវិធីតន្ត្រីភ្លាមៗបន្ទាប់ពីចេញបទចម្រៀងថ្មីរបស់ពួកគេ៕

ឈុតថើបរបស់ Ao Ruipeng ជាមួយ Bai Lu កំពុងល្បីពេញអ៊ីនធឺណិត

0

ទោះបីជាសាច់រឿងបានបញ្ចប់រយៈពេល១ឆ្នាំហើយក្តីប៉ុន្តែឈុតថើបរវាង Ao Ruipeng និង Bai Lu កំពុងល្បីពេញអ៊ីនធឺណិតម្តងទៀតបន្ទាប់ពីបានដឹងថាទម្រាំពួកគេថតឈុតនេះត្រូវពុំមានជារឿងងាយស្រួលនោះទេ ខណៈដែលតួប្រុសហាក់ពុំមានបទពិសោធន៍រហូតដល់ Bai Lu ជួយណែនាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5gkSWA4zVGap4f0cAkJfepQ-i4OB5VP7hLONtIj-C7imxPoCm6tK1gGhpNbNtHA4nzGBieqFzCZoTB9YSIhJ_5r79SerS9eiLJqjljXzOJ1kvk7Cw9azZEqSTRpZ54e1grMiEiC0QjkVf_FG0VHNQDxfUMx7JfDK6wqaD7Z-xUjFuyPdd-SGys_E1gSCB/s1440/image_2026-03-13_10-18-35%20(4).png

រឿងភាគបែបស្រមើស្រមៃ «Moonlight Mystique» ២០២៥ ទទួលបានការចាប់អារម្មណ៍មិនត្រឹមតែសម្រាប់សាច់រឿងរបស់វាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ពេលវេលានៅពីក្រោយឆាកដែលពាក់ព័ន្ធនឹងតារាសម្តែងសំខាន់ពីររូបគឺ Bai Lu និង Ao Ruipeng ។ រឿងភាគនេះសម្គាល់ការសហការលើកដំបូងរវាង Bai Lu និង Ao Ruipeng។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaJyD1_surCttGyV6JIpJduS2xrGPzxbGl-SwMlPBNKfW0KvSefP_LdDc5WrLpL7jS38qPgb4Ug_nAZClv-sLfVJWKr0y4iOyrmoWBJ2BwAJ1EJv5iT2ht7vcj4XztmhjG81NQIHEB3HGZ6glEKY2eKI0_Rx2CKFmapEawQksyXw8dRlq2cg76ALSSQIy3/s960/image_2026-03-13_10-18-35%20(2).png
ក្រៅពីសាច់រឿងតួអង្គរបស់ Bai Lu ទទួលបានការសរសើរចំពោះសំលៀកបំពាក់ជាច្រើនប្រភេទរបស់នាងពេញមួយរឿងភាគ។ តារាស្រីរូបនេះបានបង្ហាញខ្លួនក្នុងរចនាប័ទ្មជាច្រើន ចាប់ពីសំលៀកបំពាក់ឆើតឆាយ និងទន់ភ្លន់ រហូតដល់សំលៀកបំពាក់ពណ៌ក្រហមដ៏ទាក់ទាញ។ Ao Ruipeng បាននិយាយលេងសើចថាគាត់ច្រណែននឹងសំលៀកបំពាក់ដែលផ្លាស់ប្តូរឥតឈប់ឈររបស់នាង ដោយពណ៌នាអំពីសំលៀកបំពាក់របស់នាងថា អស្ចារ្យ និងប្រណីត ខណៈពេលដែលសំដៅទៅលើសំលៀកបំពាក់របស់លោកថាថា សម្លៀកបំពាក់រហែក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc8oBcAdOxo3Hyk4MFH1IVLKVLtHwLx4l72qimoyl2E5CxTbBW_VUBa8KjUrRFadCS64Jgtwu_FOQn6849XBFvopAbCF2ZFOWBn-j3I1ZF7v-h5_D0WlCmQuvr4Mz0xPsCS3MrQGC02JBVu1zWGnlTLyxFPSweXgyL1Xbtc26mWBgiFV37apMbqk4TzRwy/s1620/image_2026-03-13_10-18-37.png

ទោះបីជាវាជាលើកដំបូងរបស់ពួកគេក្នុងការធ្វើការជាមួយគ្នាក៏ដោយ តារាទាំងពីរបានបង្កើតទំនាក់ទំនងមិត្តភាពយ៉ាងឆាប់រហ័សនៅក្នុងឈុត។ វីដេអូនៅពីក្រោយឆាកជារឿយៗបង្ហាញពីពួកគេលេងសើច និងចំអកគ្នាទៅវិញទៅមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgErz8x7393PBbYLZ61TUmKkn8azJy2f4F0fcBsBpR06g9zOKk9rTThDMC_MzDYlBz9TScKYqDa871il_Jt_C4YwwQR4cwB3yHVxOse9fZ3PJDdQv93fkV1PVYR2_O24rKViDujZxBWgJ0Bm0b0vDfr1JNvnaEZUM5A41l2Pt4FB38tQ0yXgB_rtjF8d-Vt/s1280/image_2026-03-13_10-18-37%20(2).png
ពេលវេលាជាក់លាក់មួយដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនាគឺឈុតថើបដ៏គួរឱ្យចាប់អារម្មណ៍មួយ ដែលតួអង្គរបស់ Ao Ruipeng បានទាញ Bai Lu ឱ្យចូលមកជិត ហើយថើបនាង។ ទោះបីជាឈុតនេះហាក់ដូចជាមានទំនុកចិត្តនៅលើអេក្រង់ក៏ដោយ ការថតវាត្រូវបានគេរាយការណ៍ថាពិបាកសម្រាប់តារាសម្តែងរូបនេះ។ អ្នកដឹកនាំរឿងថែមទាំងបានបង្ហាញពីរបៀបដែលពេលវេលាគួរតែមើលទៅ ហើយបានចំអកឱ្យលោកថាមិនមាន កម្លាំងគ្រប់គ្រាន់ ដែលបញ្ជាក់ថា Ao Ruipeng ហាក់ដូចជាគ្មានបទពិសោធន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj303BQJAb9c0VW8slJ8gSuizMK_259hDmBldvXP1KZVGVxCNqI9OBJhrm_vB488fh5sfBabDfyNS2VOzNwdDJFXIj7NFsF-YQ706n9DQO1V7hrm-qzhQmnXVUpfKH32RMEIoxncsZx1SG4Rf9E5DwpG3jpNL8C542ez6dNxGoKFrhS_ZZHnSzVUKYY5HNV/s1024/image_2026-03-13_10-18-35.png

នៅទីបញ្ចប់ Bai Lu បានជួយណែនាំ Ao Ruipeng ឆ្លងកាត់ឈុតឆាក ដើម្បីឱ្យពួកគេអាចបញ្ចប់ការថតបានដោយជោគជ័យ។រឿងរ៉ាវដ៏គួរឱ្យចាប់អារម្មណ៍នៅពីក្រោយឆាក និងភាពស៊ីសង្វាក់គ្នាដ៏រីករាយរបស់តារាសម្តែងបានបន្ថែមប្រជាប្រិយភាពដល់រឿងភាគនេះ ខណៈដែលរឿងនេះនៅតែបន្តចាក់ផ្សាយនៅលើ CTI Entertainment របស់តៃវ៉ាន់៕

កូរ៉េខាងជើងបង្កើនការបា.ញ់តេស្តមីស៊ីលជាហូរហែរ ស្របពេលដែលពិភពលោកកំពុងចលាចល

0

ខណៈពេលដែលមនុស្សម្នារនៅទូទាំងពិភពលោកកំពុងផ្ដោតការចាប់អារម្មណ៍លើភាពតានតឹងនៃការកើនឡើងតម្លៃប្រេងដែលជាប់ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ីរ៉ង់, នៅកូរ៉េខាងជើងឯណោះមេដឹកនាំដ៏មានឥទ្ធិពល គីម ជុងអ៊ុន បានអង្គុយទស្សនាការបា.ញ់បង្ហោះសាកល្បងនូវមីស៊ីល Cruise Missiles ដែលទើបអភិវឌ្ឍន៍ថ្មីយ៉ាងរីករាយ។ នេះជាសញ្ញាបង្ហាញថា កម្លាំងយោធារបស់កូរ៉េខាងជើងគឺមានសមត្ថភាពពេញលេញក្នុងការឆ្លើយតប ប្រសិនបើមានការរំខានពីប្រទេសណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9J2nbkx6ZZ1Z_bV26jaIxJSXLuqFsnfgiBrwkbDE19K3MMLs6VLjkcyo_uxFzjofKcOONhbPvpcBxYfsVgl66RsGD8nRwFWsL66qFzPrO7hBBE-qZ1DI1Y6uLyhJdXxzUkRUUlC_dzNFjFE1S6BkdecnF0_Uc33iQkvj5G_HkqEcaEYZ1sV-Ztw-743wW/s1280/photo_2026-03-13_11-55-11%20(2).jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃពុធ ទី១២ ខែមីនា បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចុះត្រួតពិនិត្យដោយផ្ទាល់នូវការបាញ់មីស៊ីល Cruise Missiles ចេញពីនាវាពិឃាតកងទ័ពជើងទឹកដែលទើបសាងសង់រួចរាល់។ មីស៊ីលទាំងនោះត្រូវបានគេរាយការណ៍ថាត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់គោលដៅនៅឯឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេស ដែលជាផ្នែកមួយនៃសមយុទ្ធយោធាដែលត្រូវបានរចនាឡើងដើម្បីបង្អួតពីសមត្ថភាពការពារជាតិ បង្ហាញពីការត្រៀមខ្លួនប្រយុទ្ធ និងពង្រឹងការទប់ស្កាត់នុយក្លេអ៊ែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNZ9Ybsur2pbLmsh9X9-JxvCsFNDt7OhRy6IroVI7Qyhg9Dgy6WpsrL7aNKljMBffJW8UD987TLEF2G3kbAKBAdWXzFCqInoyhqXQjZPcsYodYQuTQWY1riv3ehfoR6oTU4mlR_vMK1St7-42cQ8io3icwdq88VjRUrMUoo_GsroFIQZEGpInKgl_Q6ufA/s1280/photo_2026-03-13_11-55-11.jpg

ការសាកល្បងមីស៊ីលនេះកើតឡើងនៅពេលដែលភាពតានតឹងកើនឡើងនៅទូទាំងតំបន់ជាច្រើនក្នុងពេលដំណាលគ្នា។ ខណៈពេលដែលមជ្ឈិមបូព៌ាកំពុងដោះស្រាយជាមួយនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំង ទីក្រុងព្យុងយ៉ាងនៅតែបន្តពង្រីកកម្មវិធីមីស៊ីលរបស់ខ្លួន រួមទាំងប្រព័ន្ធដែលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរទម្ងន់រាប់តោន និងមានសមត្ថភាពវា.យប្រហារគោលដៅបានរាប់ពាន់គីឡូម៉ែត្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKf0vN-TlHZ84KatE0cNN5ib9H2NX2I_Pu-Zkn3KIyLRNIiqUQRbWAc-My56u2FHD0Ms-wj_b8qlFIWyLEmsn3rhZR34XcGrnCpk6_b703xNr4WAjW-kSfwCtz-Hlagxvd7MtW9tTxDa_6BaTmr_0wVQeV2Vjm-eInliPW9d7k-Cr0BAW2YknfQf4g6Wo6/s599/photo_2026-03-13_11-55-12%20(2).jpg
អ្នកវិភាគនិយាយថា ក្នុងពេលវេលានេះអាចមានបំណងបង្ហាញថាកូរ៉េខាងជើងអាចរក្សាជំហរយោធារបស់ខ្លួនបានយ៉ាងរឹងមាំ ទោះបីជាការយកចិត្តទុកដាក់ជាសកលកំពុងផ្តោតលើកន្លែងផ្សេងក៏ដោយ។ ទន្ទឹមគ្នានេះ មន្ត្រីរបស់កូរ៉េខាងជើងក៏បានរិះគន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះសមយុទ្ធយោធានៅក្នុងតំបន់ ដោយព្រមានថា ការគំរាមកំហែងណាមួយចំពោះសន្តិសុខរបស់កូរ៉េខាងជើង នោះនឹងនាំឱ្យមាន “ការឆ្លើយតបដ៏ធ្ងន់ធ្ងរ”កើតឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhodL2StHSYFFyTpj06oIO7VvvNkxeReMFzG8FcoSufvzRSjFmJ3dsBw1QCyVQ8Lzhf9fDYy9L09A666zWXVYAT-BIHlDU2dE3AxhR7yEaS-XcKLHihZYsXdbIYb4hfmw3aXJJlvOVjk5vFt8l0VJQjXXvt_fgKrqsUF6InyY6bL8W_KnExdaYwTYwr0u7P/s1200/photo_2026-03-13_11-55-12.jpg

បន្ថែមលើនេះ បើតាមអ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយក៏បាននិយាយដែរថា ការបាញ់បង្ហោះទាំងនេះបានបង្ហាញពីរបៀបដែលវិបត្តិភូមិសាស្ត្រនយោបាយជាច្រើនកំពុងកើតឡើងក្នុងពេលស្របគ្នា ដែលបង្កើនការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំងឡើងនៅទូទាំងតំបន់ផ្សេងៗគ្នានៃពិភពលោក៕

តារាចម្រៀង សួ វិចិត្រ ចង់ឱ្យមច្ចុ.រាជផ្តាច់ជីវិត

0

តារាចម្រៀង សួ វិចិត្រ បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីលោកបានបង្ហោះចង់ឱ្យមច្ចុ.រាជផ្តាច់ជីវិតលោក។ ម្ចាស់ពានរូបនេះបានបង្ហើបពីទុក្ខវេទនារបស់ខ្លួននិងប្រឈមនឹងការស្រ្តេសយ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRFknC_AGyZuqWab6c130aAT1thUNdetNe5p9ohxDnYE8hk2p1g_LTiZWpZr-vVG5Y_w2u0_Qak2zv-ASNoIUCBIye7Ef2ETpSTiMqSg-JqRSAqd9jBdSQEfgfUV__yfS95GozU7ts88-387Wj4pdPEr26Z-vk6eXtHUzfBNBezCaEpo6aT9UvIRlG5KKq/s2048/image_2026-03-13_09-31-38.png
តារាចម្រៀង សួ វិចិត្រ បានសាងភាពល្បីល្បាញតាមរយៈការច្រៀង Cover មុននឹងចូលរួមប្រកួតក្នុងកម្មវិធី Beat The Best រដូវកាលទី១ និងបានក្លាយជាម្ចាស់ពាន។ ទឹកដមសំឡេងរបស់តារាចម្រៀងរូបនេះតែងតែទទួលបានការសរសើរពីទស្សនិកជននិងអ្នកក្នុងចង្កោមសិល្បៈមិនថាបកស្រាយផ្ទាល់ឬថតសំឡេងក្នុងស្ទូឌីយ៉ូទេគឺពីរោះរណ្តំដូចគ្នា។ យ៉ាងណាមិញ ម្ចាស់ពានរូបនេះបានបង្កឱ្យទស្សនិកជនភ្ញាក់ផ្អើលបន្ទាប់ពីបង្ហោះសំណេរប្លែកៗហាក់ដូចជាលោកកំពុងប្រឈមនឹងវិបត្តិផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHTQvHvlniLzAZUZA2h1aH_FjPaLadx93W13u86S1LmtZ8ufOUscqY8mkanI1EjnPB_rzMnaE942Ju-hEo06EU53soz3naMQsiGtpV64Vem5hV2w2kBRw9O7dYkgvKWELCH9CSMHhLNW4L1-s5_JOrrQH2v_QvXsDGOtUY6e_C0OHB2FLd02BJSm5vWHg8/s1904/image_2026-03-13_09-31-31.png

នៅរសៀលថ្ងៃទី១២ ខែមីនា ម្ចាស់បទ «ឯណាពាក្យស្មោះ» បានបង្ហោះថា «តើពេលណាមច្ចុរាជយកខ្ញុំទៅ តើពេលណាខ្ញុំរួចចាកផុតទុក្ខ បើក្នុងខ្លួននិងអារម្មណ៍មានតែទុក្ខវេទនាបែបនេះ»។ ការបង្ហោះនេះបានជំរុញឱ្យអ្នកគាំទ្ររបស់លោកបានផ្ញើសារផ្តល់កម្លាំងចិត្តឱ្យតស៊ូបន្តទៀតចំណែកឯអ្នកខ្លះទៀតបានបញ្ចេញមតិថាលោកសម្តែង។ មិនយូរប៉ុន្មានបន្ទាប់ពីចង់ឱ្យមច្ចុរាជផ្តាច់ជីវិត សួ វិចិត្រ បានបង្ហោះសំណេរទៀតថា «កម្លាំងចិត្តអស់ហើយនៅតែកម្លាំងកាយទេបា យមួយថ្ងៃម្ដង ១០ថ្ងៃជាងហើយ ទើបតែថ្ងៃនេះហូបបានគ្រាន់បើ។ ស្រ្តេសមិនមែនជាដំណោះស្រាយ តែឃាត់មិនបាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz27jb6DS70jMatf9VweFzDeFRBjq7d4OHVjO8Tatl0wKhw_3h9d6wYgU_AP9dg7Jq5V3uhF8JSg3AVvNBrzxwZy90tGCQb5IZDLig28ZUUzbkkA_l2T_gbzzH9mz1LjV-zznfqXU2HdKVvUu33wyj59srE6LSpDPvdZQkMBgQ337t9OBVAFeK0lw66Xhd/s2048/image_2026-03-13_09-31-34.png
ការបង្ហោះរបស់ សួ វិចិត្រ ម្តងហើយម្តងទៀតក្នុងន័យលោកកំពុងជួបប្រទះបញ្ហានេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនជំរុញឱ្យលោកថែរក្សាសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5qem4cbRMCqpDENQP_2TKPOmxJlLc9tayKzOdtflTyRSuKufYHYIXFg1omEbCHn2x-uonMQx9ADmZYrfv9JLQkaBVGgPXZKXFrjyKrejpfeuhgYfOdNIrFKjNdrGIIdherN8VA2-e4rXk5hR_-xa0CQw3QXf1M8j5XuzBzMpjnyrLdLg1UEC0XShebkHr/s2048/image_2026-03-13_09-31-37.png

គូសបញ្ជាក់ថា ទន្ទឹមការសោកសៅរបស់ សួ វិចិត្រ អ្នកគាំទ្រក៏កត់សម្គាល់ឃើញថាម្ចាស់ពានរូបនេះខានចេញបទចម្រៀងថ្មីអស់រយៈពេលជាច្រើនខែមកហើយរហូតហ្វេនៗមួយចំនួនបានសួររកបទថ្មីរបស់លោក៕

ព្រលានយន្តហោះពោធិ៍ចិនតុង នឹងបើកឱ្យពលរដ្ឋចូលកម្សាន្តនៅថ្ងៃចូលឆ្នាំខ្មែរ

0

នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រាជរដ្ឋាភិបាលនឹងបើកឱកាសឱ្យប្រជាពលរដ្ឋអាចចូលទៅកម្សាន្ត នៅតំបន់ព្រលានពោធិ៍ចិនតុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivLdIDyjO5hc8GWUx1kSmTqdbXwrSGJXEcJYVwcjeDqgpUwhjhjKEAT8E_3aA8TNdSgc4XaTLhD4Gm7tMZMuqc4_1XRWpNtnfgK_EMx4uuGyACflnp_8EwW3m4DsUlXOu9cbE8rdcLNGy-rdyIxPu82JanYN1PGZjpuMl5aleNi5JHNJRQFD1_hoEeSm7l/s1280/image_2026-03-13_10-53-48.png
យោងតាមប្រសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ “ខ្ញុំបានឱ្យគណៈកម្មាការរៀបចំតារាងយន្តហោះភ្នំពេញនេះ ធ្វើមិចសម្រាប់ពេលចូលឆ្នាំនេះបើកឱ្យបងប្អូនចូលទៅកីឡា ទៅកម្មវិធីនៅតារាងហ្នឹង ព្រោះយើងរៀបចំសម្រាប់បម្រុងទី១ និងទី២គឺរៀបចំសម្រាប់បងប្អូនទៅហាត់កីឡាហាត់អី ចឹងពេលចូលឆ្នាំអាចបើកនៅទីនោះ សម្រាប់អ្នកភ្នំពេញដែលអត់ចេញទៅណា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4oQF6WLOVD3RL5uelRVNI8gZffVIZkxojusplrM3RqLdLO45mIAb1Q5HwARBaQg0FTbdvNcoM_dkueCW4y7L2JozDHOGI90Wb-bEVA6M48_440LHKeQD95BqxTRojR8_3MWHwz6AfcXS83-K5TVMY6sm4ilsS0SY3NuKx0OU_CY1kfIDUvHP5ax0Pqrrt/s1200/image_2026-03-13_10-53-46.png

ព្រលានពោធិ៍ចិនតុង ត្រូវបានរដ្ឋាភិបាលរក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលជាទីតាំងប្រវត្តិសាស្រ្ដ បន្សល់ទុកពីស្នាដៃព្រះបរមរតនកោដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpND6kfJs7cFEoVvD10yI4hPPs8mRlBoiaWhrAJ6pI0slVQE_VB8TTlaOZNGLGrP7TbQRq-pdVNOPE95bXc3LVQyQ4Ule2ECAGb8eweDjJLcDDh_u_mAAZ05M9Ph3kr6wyf3VZ4KD-NQGrewkF2ueeFo2Vz3joNxpBCVs3xkzn2yTv5tEht5r0-tQkVlS6/s960/image_2026-03-13_10-53-47%20(2).png

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ឈប់ប្រតិបត្តិការជើងហោះហើរទាំងស្រុង កាលពីអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyfbwCOG1lr4wH5SL5PmzIdObhiYs8JbSEPNU7f_QIjI7E8mWSHKkjBb6KR5Kmcbkw4jzH37aoshgRxO7qdBU-vcjQO4gSczvmaGDKmz6xoAAjk0PheZZHJcTKywQUZTeXSSgQdCmhcYJ9ZgjFKGbo4oDJNkDNPuZcntefHAq9txSqaK7lHd_0D3Zaaurb/s1024/image_2026-03-13_10-53-47.png

ភេសជ្ជៈ៣ប្រភេទផ្តល់នូវអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពហួសពីការស្មាន

0

តើជ្រាបទេថា ការផឹកភេសជ្ជៈ៣ប្រភេទនេះនៅពេលព្រឹកផ្តល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន ដូចជា ៖ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ជំនួយថ្លើម និងតម្រងនោមយ៉ាងមានប្រសិទ្ធភាព ។ តើភេសជ្ជៈទាំងនេះមានអ្វីខ្លះ?

១-ទឹកដូង ៖ មនុស្សភាគច្រើនចូលចិត្តផឹកទឹកដូង ដោយសារសម្បូរសារធាតុចិញ្ចឹម សារធាតុរ៉ែ ថែមទាំងមានជាតិស្ករតិច ។ រីឯអ្នកជំងឺទឹកនោមផ្អែមអាចផឹកទឹកដូងបាន ដោយមិនប៉ះពាល់សុខភាពឡើយ ។

ការស្រាវជ្រាវបង្ហាញថា ទឹកដូងមានសារធាតុប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញេស្យូម វីតាមីន C និងសារធាតុ L-Arginine ខ្ពស់ ដែលសារធាតុទាំងនេះជួយបង្កើនភាពប្រែប្រួលនៃកោសិកាទៅនឹងអាំងស៊ុយលីន ព្រមទាំងគ្រប់គ្រងកម្រិតស្ករក្នុងឈាម ។ ក្រៅពីនេះ ទឹកដូងជួយកាត់បន្ថយហានិភ័យបណ្តាលមកពីទឹកជំងឺទឹកនោមផ្អែម សរសៃប្រសាទ និងជំងឺតម្រងនោម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtetA7EHz_DxroD-t1bs7_uRHKuys4N2TLHDbqzJtLopWUT69q5Z0fZFsQoXybOg7CY2b5WUtNtw5wEdpa9NxmIFG8Lt6U5lgAAc3eKRRSfvVRAMPUc3P4kFVjOBC67QYWUlbbT0nwlcn8O302UgwAoOH0IkRVlLf1YmrT7GICMZ9ly9ToM2nGcvObSaqv/s640/photo_2026-03-12_16-59-56%20(3).jpg

ទឹកដូងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែជាភេសជ្ជៈធម្មជាតិល្អដល់ថ្លើម និងតម្រងនោម ពីព្រោះសម្បូរវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ ដែលជួយឱ្យថ្លើមត្រជាក់ ជួយថ្លើមដំណើរការបានល្អ ។ លើសពីនេះ ទឹកដូងអាចជួយកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម ។

២-ទឹកខ្ញី ៖ ការផឹកទឹកខ្ញីតិចតួចជារៀងរាល់ព្រឹកមុនការបរិភោគអាហារ នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើន ជាពិសេស ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយថ្លើម-តម្រងនោម ជាពិសេស ការផឹកទឹកខ្ញីហឹរ និងក្តៅឧណ្ឌៗ ត្រូវបានចាត់ទុកជាថ្នាំដ៏ពិសេស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCIavll_9Umv0jLFJnlS9SX8M7GhGOcojyGsplyQ1Yeu8esALiQdQ8bX25x_qSYRLy55fJ5BHeiC8Y-FSFwzVjUGVLSfhfF3AuNFO2r-GnmHzEXFpe_aX8TuVDVXk_DjomqPrg2y5vulpzGxStk8lY3PyAa7b4qRfewF9jgbt5WyBnv7HuAJ4m3NnmH5QX/s612/photo_2026-03-12_16-59-56%20(2).jpg

ក្រៅពីការផឹកទឹកខ្ញី ការបរិភោគខ្ញីផ្តល់ផលល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារវាកាត់បន្ថយកម្រិតស្ករក្នុងឈាម ។ លើសពីនេះ អាចទប់ស្កាត់ការឆ្លងបាក់តេរី ក៏ដូចជាលាងសម្អាតសារធាតុពុលក្នុងថ្លើម និងកម្ចាត់ជាតិពុលក្នុងរាងកាយ ។

៣-ទឹកក្រូចឆ្មារ ៖ ជាភេសជ្ជៈងាយស្រួលធ្វើ ប៉ុន្តែផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដោយសារបរិមាណអាស៊ីតក្នុងក្រូចឆ្មារជួយកម្ចាត់សារធាតុលើសចេញពីរាងកាយ ។ រីឯសារធាតុចិញ្ចឹមក្នុងក្រូចឆ្មារជំនួយដល់ប្រព័ន្ធរំលាយអាហារពេលព្រឹក និងសម្អាតថ្លើម ។ ដូច្នេះ គួរផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗពេលព្រឹកដើម្បីជួយឱ្យថ្លើមដំណើរការល្អ និងកម្ចាត់ជាតិពុលដែលប្រមូលផ្តុំក្នុងទឹកប្រមាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChSRI2ZfZYxX08CGKuFX0AoPpX4oAoolfpIJw9N2vkJiyw21B5ob_nsKE2nUkV2jTWnOmOgPaN1GhGFCVBiG40CsozZ9czdRtMIiiSwWzl9DBZZmJStnGXBpqIEW2ZMl9OyizXxSbay0Thj-C2bUxwZf2zXCuPYJNAnc7ZxVacndh1yQJfJYWhUXyX4DZ/s640/photo_2026-03-12_16-59-56.jpg
ទឹកក្រូចឆ្មារ ក៏ល្អសម្រាប់តម្រងនោមដែរ ថែមទាំងកាត់បន្ថយការឆ្លងមេរោគ និងការពារក្រួសក្នុងតម្រងនោម ដោយគ្រាន់តែផឹកទឹកត្រឹមតែ១កែវ ឬ២កែវក្នុង១ថ្ងៃ ។ ប៉ុន្តែការផឹកភេសជ្ជៈប្រភេទនេះ គួរតែពិភាក្សាជាមួយគ្រូពេទ្យដើម្បីសុវត្ថិភាព ពីព្រោះបើផឹកច្រើនពេកអាចបណ្តាលឱ្យប៉ះពាល់ផ្នែកផ្សេងទៀតនៃរាងកាយ ៕