Home Blog Page 396

ថៃថាគ្មានគម្រោងសាងសង់របងនៅប្រាសាទតាមាន់ធំដូចការផ្សព្វផ្សាយរបស់សារព័ត៌មាន

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាតផុន ណាកផានិត បាននិយាយមកកាន់សារព័ត៌មានថា ប្រទេសថៃគ្មានគម្រោងសាងសង់របងនៅប្រាសាទតាមាន់ធំដូចការផ្សព្វផ្សាយរបស់សារព័ត៌មាន និងសូមឱ្យជឿជាក់លើព័ត៌មានផ្លូវការពីរដ្ឋាភិបាលថៃប៉ុណ្ណោះ ។ លោកសុំកិច្ចសហការពីសារព័ត៌មាននានាដែលផ្សព្វផ្សាយពីបញ្ហាកម្ពុជា-ថៃ សូមផ្សព្វផ្សាយតែព័ត៌មានច្បាស់លាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVM75aOtgTB312ZWfrIQktUpBmYoa4bb5Ox4drr5A0r8BEqRJNEwOGh1bEJwd3yzgAT3u3SN8UVmarrr78v1q8AjPFIY3hYyIwLlwq23Mg7usZFSiY7CRppL3sHcRodQRaLmy4vIUg1rK2VF7xYn4pXMUpZ0u0YuUezql7J7IePGXX_ybPRBdt3lrsOA42/s1156/photo_2025-07-15_14-15-34.jpg
លោក ណាតផុន ណាកផានិត អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃបាននិយាយពីការផ្សព្វផ្សាយព័ត៌មានថៃត្រៀមសាងសង់របងនៅព្រំដែនកម្ពុជា-ថៃ បរិវេណប្រាសាទតាមាន់ធំ រហូតធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថ្លែងថា បើថៃសាងសង់របងនឹងមានសង្គ្រាម ។ លោកធ្លាប់ស្នើសុំកិច្ចសហការពីប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងបញ្ហាកម្ពុជា-ថៃ គឺជាការតទល់ដោយពាក្យសម្តី ប៉ុន្តែគ្មានឯកសារផ្លូវការ ។ ដូច្នេះ លោកចង់ឱ្យស្តាប់ព័ត៌មានផ្លូវការពីរដ្ឋាភិបាលដែលទទួលខុសត្រូវផ្នែកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU592e7er2BZgmTfehaacRqxz4SkEBg0En1CDK8LVGXVOlg8PrntivSSqv84LcCsXJRtPwfJNGbeeEWPak4l-_menTOHeN1WpLj54H5rt_xLYtcIC-VbTTf25UzIlGkY0liXYpcBRlJHtO0-_DDBZQflkJKgTSXESGbUBm9EJia99w2bYUTfihst-NEDJ/s1280/photo_2025-07-15_14-15-35.jpg

ប្រទេសថៃគ្មានគម្រោងសាងសង់របងនៅប្រាសាទតាមាន់ធំទេ កន្លងមក គឺជាការវាយប្រហារគ្នាតាមខ្យល់ដែលជាសង្គ្រាម IO ឬសង្គ្រាមព័ត៌មាន (Information Operation) ហើយគ្រប់គ្នាកំពុងស្ថិតក្នុងសង្គ្រាមព័ត៌មានរវាងប្រទេស និងក្នុងប្រទេស អ្នកនយោបាយជាច្រើនធ្លាប់និយាយថា សង្គ្រាមព័ត៌មាន មានសភាពធ្ងន់ធ្ងរ ។ ប៉ុន្តែបច្ចុប្បន្ន យើងស្ថិតក្នុងការពិត និងចង់ឱ្យសារព័ត៌មានផ្សព្វផ្សាយអ្វីច្បាស់លាស់មានហេតុផល ពីព្រោះការផ្សាយព័ត៌មាននឹងប៉ះពាល់ដល់ការចរចា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

លោក ណាតផុន ណាកផានិត ចង់ឱ្យស្ថានការណ៍នៅតំបន់ព្រំដែនកម្ពុជា-ថៃធូរស្រាលយ៉ាងឆាប់រហ័ស ពីព្រោះពលរដ្ឋថៃរស់នៅខេត្តទាំង៧ ជួបទុក្ខលំបាកយ៉ាងខ្លាំង ។ រដ្ឋាភិបាលថៃព្យាយាមដោះស្រាយស្ថានការណ៍ឱ្យធូរស្រាល ប៉ុន្តែទទួលស្គាល់ថា វាគួរឱ្យបារម្ភ ពីព្រោះមានពលរដ្ឋថៃរស់នៅ៧ខេត្តជាប់កម្ពុជាប៉ុណ្ណោះដែលលំបាក រីឯពលរដ្ឋថៃរស់នៅ៧០ខេត្តទៀត ចាប់អារម្មណ៍នឹងអធិបតេយ្យភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

លោកនឹងប្រឹងប្រែងឱ្យខ្លាំងបំផុត ប៉ុន្តែស្ថានការណ៍ធូរស្រាលក៏ត្រូវពិចារណាពីអធិបតេយ្យភាព និងកិត្តិយសរបស់ប្រទេសថៃផងដែរ ។ ជាមួយគ្នានេះ ក៏ត្រូវគិតពីហេតុផល ពុំមែនគិតតែពីកិត្តិយសតែម្យ៉ាង គឺពុំត្រឹមត្រូវឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJIdtrLTr1QMWNADKydXjldputkvnfDhfyVBSMBPOS0bsXXBkNnZ1slS9dLgbLpDZa32tJB55mkcX0OyvWVGolo8IqzssvG7VyapkCma9LoYPhEsvuzojC0W2Ck_wtMK1uLnceNfikE6cjxvBJL7npnG3O2I2kClOFibXPAPpCF8urPYmdSskEN8o5gfAr/s1280/photo_2025-06-23_10-33-05.jpg

ដោយឡែក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការភូមិភាគ២ បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ថា ការសាងសង់របងនៅប្រាសាទតាមាន់ធំអាចមានបញ្ហាកើតឡើង ប៉ុន្តែបើរដ្ឋាភិបាលថៃបញ្ជាឱ្យសាងសង់របង កងទ័ពត្រូវតែសាងសង់ ។ ដូច្នេះ ត្រូវពិចារណាឱ្យបានល្អិតល្អន់ យើងប្រើប្រាស់ផែនទីថៃ មិនថា Google កំណត់ប្រាសាទតាមាន់ធំស្ថិតនៅទីណាទេ វាជារឿងបច្ចេកទេសដែលរដ្ឋាភិបាលត្រូវដោះស្រាយ ៕

តើគួរបរិភាគស៊ុត រឺក៏លាបស៊ុតលើសក់ ដើម្បីទទួលបានប្រសិទ្ធិភាពខ្ពស់?

0

ស៊ុតប្រៀបបាននឹងគ្រាប់ធញ្ញជាតិដ៏អស្ចារ្យនៅពេលនិយាយដល់ការថែរក្សាសក់ មិនថាអ្នកញ៉ាំវា ឬដាក់វាស្រស់ៗសក់របស់អ្នកទេ។ ប៉ុន្តែតើគន្លឹះមួយណាដែលអាចជួយឱ្យសក់របស់អ្នកលូតលាស់បានល្អជាង? តោះមកស្វែងយល់ការពិតអំពីអត្ថប្រយោជន៍ស៊ុតចំពោះសក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9vIYyT2iWwFCZz4M0PH8ar8TwF-ElVvt-mxK27Ku60I5EMOD6uw8XoVtu2K-VKi5ybOLmwQXnEi7NV3NJpJlFXg9diTK4p0avvXmBOaw4lCKnlMO7hoV5ulZp3NVqIpck0cKIBWSXvk4lfFPcSBjAcC_qJ9-OuohEwl3oKli3Jrm15H1NhaRh4z6zggYR/s749/photo_2025-07-14_14-19-23%20(2).jpg
ជាដំបូង ស៊ុតត្រូវផ្ទុកទៅដោយប្រូតេអ៊ីន ហើយសក់របស់អ្នកត្រូវបានបង្កើតឡើងពីប្រូតេអ៊ីន (keratin ប្រសិនបើអ្នកចង់ទទួលបានភាពស្រស់ស្អាត)។ ពួកវាក៏រួមជាមួយនឹងវីតាមីនដូចជា biotin, A, និង D ដែលសក់របស់អ្នកត្រូវការទាំងស្រុង។ នៅពេលដែលអ្នកញ៉ាំស៊ុត វីតាមីនល្អទាំងនេះនឹងដំណើរការនៅក្នុងខ្លួនរបស់អ្នក ដោយផ្តល់អាហារដល់ឫសសក់របស់អ្នក។ ប៉ុន្តែនៅពេលអ្នកលាបស៊ុតឆៅ ពួកវាភាគច្រើនធ្វើការនៅខាងក្រៅ ធ្វើឱ្យសក់ទន់រលោង និងរឹងមាំ។ វិធីទាំងពីរនេះមានអត្ថប្រយោជន៍ដូចគ្នា ប៉ុន្តែវិធីធ្វើខុសគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7NsbvTwLRz3qcck5uepuV_Lgp3yGAgne0owhtIC0ZBhOe42OD85e43o8caC-_yOvY6e1oEk0xr7Z5MTBaJfNEvwz4MghhFLNxqcxxh2YqtqqNlGxQIWSPAtUIDwWUvoJZC5LMFDDo5jV7XwK8dJYbYRETZFUGBj3oGzr5ofVvwK0WmcyW5oLd4-rOsqN9/s1200/photo_2025-07-14_14-19-23.jpg

បើអ្នកចង់ឱ្យសក់ដុះពិតប្រាកដ ការញ៉ាំស៊ុតជាជម្រើសល្អបំផុតមួយ។ សក់របស់អ្នកដុះចេញពីឫសជ្រៅក្នុងស្បែកក្បាល ដូច្នេះអ្នកត្រូវផ្ដល់សារធាតុចិញ្ចឹមខ្លួនឯងឱ្យបានត្រឹមត្រូវដើម្បីឱ្យវាឆាប់ដុះលូតលាស់។ ការទទួលទានស៊ុតផ្តល់ឱ្យរាងកាយរបស់អ្នកនូវសារធាតុចិញ្ចឹមដែលវាត្រូវការ ដើម្បីរក្សាឫសគល់ទាំងនោះឱ្យមានភាពរលាស់រលោង និងមានសុខភាពល្អ។ ប្រាកដណាស់ វាគ្មានវេទមន្តធ្វើឱ្យសក់របស់អ្នកដុះពន្លកពេញមួយយប់បាននោះទេ ប៉ុន្តែប្រសិនបើអ្នកផ្ដល់ប្រូតេអ៊ីន ឬវីតាមីនតែបន្តិចបន្តួចក្នុងមួយថ្ងៃៗ វាក៏អាចមានលទ្ធផលបន្តិចម្ដងៗបានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3JiInZGq-cSRyitFlSodEOpDb0eL5EF4E8lZ-EYV2Fqnf9boei6E9CuELgoW2o7iZuWarX4_kiz_0ovl2WjaePjF2r4Ok8wEv67HZQUVU7UTBX0uGU81ZSRuL4Zxsk3fwxrLZBt7jyDstlWfvF8HkTqiTLH30Rz8nTYdKcWgK8bNGGrzQc8zeqT3kSYb6/s1200/photo_2025-07-14_14-19-24%20(2).jpg

ចំណែក ការលាបម៉ាសស៊ុតឆៅអាចធ្វើឱ្យសរសៃសក់របស់អ្នកទន់ ភ្លឺរលោង និងមិនសូវមានសក់ជ្រុះ ដោយសារប្រូតេអ៊ីនក្នុងស៊ុតសជួយឱ្យសរសៃសក់រលោង។ រីឯផ្នែកស៊ុតក្រហម នាំមកនូវសំណើម និងវីតាមីន ដែលល្អប្រសិនបើសក់របស់អ្នកស្ងួត ឬខូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ98xWWECn5babMvemoD3jX_bplY8R4g2n8THSqgPHAVwF5Q3BPlpYhC2Nrv9PeolyJIHi7iTg8l0q_xfQYFIBH0alwyABZNDfI_RyY7InQFXa_3trkSidk7V5R4SRS4pHL3vqUCEWMdM1WKDO2TRd6_QoBoDpk0deZXbAskdj0a9V0Ceruy9YUvOpJALB/s626/photo_2025-07-14_14-19-24.jpg

ទោះជាយ៉ាងណា ម៉ាស់ស៊ុតឆៅ មិនបានជួយឱ្យសក់របស់អ្នកដុះលូតលាស់នោះទេ។ ពួកវាគ្រាន់តែធ្វើឱ្យសក់របស់អ្នកមើលទៅរលោង និងមានអារម្មណ៍ប្រសើរជាងមុនបន្តិចតែប៉ុណ្ណោះ។ ម៉្យាងវិញទៀតវាមានក្លិនឆ្អាបបន្តិច ដូច្នេះពេលប្រើប្រាស់រួចអ្នកត្រូវត្រៀមខ្លួនលាងជម្រះវាចេញឱ្យបានត្រឹមត្រូវ។ មួយវិញទៀត ប្រសិនបើអ្នកទុកវាចោលនៅលើសក់យូរពេក វាអាចធ្វើអោយសក់របស់អ្នកស្ងួត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5PZMc9zR41feByHKHOTs5__Bw_KWvHaKJkzjJDRWNegEGdmyIaIDyEhxHWLn6eDjfDizs7Ca3kpOs62sbgPy6RGv82cr29IeH6cSvn_CYZnPTIKe3prDq6ll-pMRMNMrMUyr81HUbyEyouNlCKwUTZaFL89tqTjiPyL7whV3NXANNtkRlswDj4d2hFpiD/s600/image_2025-07-15_16-53-19%20(2).png
សូមរំលឹកថា ប្រសិនបើសក់អ្នកជ្រុះ ឬខូចដោយសារបញ្ហាសុខភាព នោះការទទួលទានស៊ុត ឬម៉ាសស៊ុតនឹងមិនអាចដោះស្រាយវាបានឡើយ។ អ្នកត្រូវដោះស្រាយបញ្ហាសុខភាពអ្នកជាមុនសិន។
ប៉ុន្តែប្រសិនបើអ្នកចង់បានសក់រលោងភ្លឺចែងចាំងក្នុងរយៈពេលមួយឬពីរថ្ងៃ ម៉ាសស៊ុតឆៅគឺជារង្វាន់ដ៏អស្ចារ្យពីធម្មជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9NwzHPE6uDhcIVd-4NiyHngId0lW8IwZf-2JkaYfRn2rkvGIVm5IffiogGECYXHdFQ40XdKd6pLsl_BBPGjRO3YTCIBV_hNVHjpqoDV-nZQWc_F5IFd3tlGKmoq6hWSJvVQCyI-KGs2ZAa2pZj7CS1Sii2iU6NJFfapCr7IN_xsT21b21msfIMNz05-4g/s650/image_2025-07-15_16-53-19.png

សរុបមក ការញ៉ាំស៊ុតគឺជាការផ្តល់អាហារជីវជាតិដល់សក់របស់អ្នកចាប់ពីឫសគល់ចុងសក់ ចំណែកម៉ាស់ស៊ុតគឺគ្រាន់តែជាស្ប៉ាសក់រហ័សប៉ុណ្ណោះ។ ដូច្នេះជ្រើសយកវិធីមួយណាជាជម្រើសរបស់អ្នក ប៉ុន្តែអ្នកគួរជ្រើសរើសទាំងពីដើម្បីថែរក្សាសក់របស់អ្នកទាំងខាងក្នុងនិងខាងក្រៅ៕

ជប៉ុនគ្រោងបំបែកកំណត់ត្រាថ្មី មានល្បឿនអ៊ីនធឺណិតលឿនជាងអាមេរិករហូតដល់ ៤ លានដង

0

តូក្យូ: ជប៉ុនបានកំពុងបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងវិស័យអ៊ីនធឺណិត។ អ្នកវិទ្យាសាស្ត្រនៅ ស្ថាប័នជាតិព័ត៌មាន និងបច្ចេកវិទ្យាទំនាក់ទំនង (NICT) បានសម្រេចបានល្បឿនអ៊ីនធឺណិតលឿនជាងគេបំផុតក្នុងពិភពលោក ដល់ទៅ ១២៥,០០០ ជីកាបៃ ក្នុងមួយវិនាទី (ស្មើនឹង ១.០២ ប៉េតាប៊ីតក្នុងមួយវិនាទី)។ ល្បឿននេះលឿនជាងល្បឿនអ៊ីនធឺណិតជាមធ្យមនៅសហរដ្ឋអាមេរិកដល់ទៅ ៤ លានដងឯណោះ។ នេះបើយោងតាមប្រភព Live Science។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicuW-iQ25iMWG2q_1oKbAIZwzVdOOSSi0tL-tWPQDVuhBTDE7zDZIV6h-x_9XLb7fdTOC81CREfqWXSDGolSv0yJgNwiY73YXLyNMb5yR6L8XlE_rudgYN5z7OVLhABS0Bv2wgAwBWOJNejWFfS3agQKrCK3O31g-xCQRmgYDKgR24KWo08IF9tv1KUq-m/s1280/photo_2025-07-15_14-16-52%20(2).jpg

សមិទ្ធិផលដ៏អស្ចារ្យនេះ គឺដោយសារបច្ចេកវិទ្យាថ្មីមួយដែលមានប្រភេទខ្សែអុបទិកកម្រិតខ្ពស់ដល់ទៅ ១៩ ស្នូល។ ខ្សែអុបទិកធម្មតា ប្រើស្នូលតែមួយប៉ុណ្ណោះ ដើម្បីបញ្ជូនសញ្ញាផ្លូវពន្លឺ ប៉ុន្តែក្នុងខ្សែថ្មីនេះ សំណុំសញ្ញាផ្សេងៗបានបញ្ជូនតាមស្នូលជាច្រើនក្នុងពេលតែមួយ ធ្វើអោយល្បឿនកើនឡើងយ៉ាងច្រើន ដោយមិនចាំបាច់ត្រូវការខ្សែកាបកាន់តែធំឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVRXQKQ-uIZOqwn6lOkiKSBfoCyOw3ektL7a0DPKsNFUlvnlFLEWT4Ecvk3_4zefEG3R4EHyK9UcL8wu3H3DbYO1QXOg-VFHQMTtNohPppXTiuGmRcH9nuGZkt9SkEM-2UB-CF1yEc7Gf_3gAzNU73eWZEt1iQ8JB1r1wpTZI0zfE3W9h9KXfC0VA2wp8d/s730/photo_2025-07-15_14-16-52.jpg

ក្នុងការធ្វើតេស្ត អ្នកវិទ្យាសាស្ត្រជប៉ុនបានសាកល្បងបញ្ជូនសញ្ញាអ៊ីនធឺណិតល្បឿនខ្ពស់ តាមខ្សែអុបទិកប្រវែងជាង ១,៨០០ គីឡូម៉ែត្រ។ ពួកគេបានធ្វើអោយសញ្ញារុញទៅមុខ និងត្រឡប់មកវិញ ២១ ដង ហើយប្រើឧបករណ៍ពង្រឹងសញ្ញា ដើម្បីធានាថា វាមានស្ថិរភាព។ ដំណើរនេះបង្ហាញថា បច្ចេកវិទ្យាថ្មីនេះអាចប្រើសម្រាប់ការបញ្ជូនសញ្ញាចម្ងាយឆ្ងាយ ដោយគ្មានការបាត់បង់ទិន្នន័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEwCDVx-Zrv4HBIl0_mHq02Ioj4RthG8UguLLbpknyn2N-AfDOhb6w0nn5nKAUL-qWuxtIy1IPatrldgbo9_jVO7zqKlYPyJn5AYwriD0G86LjtNfd8UKm-EbgD-Yek20rv0qgJOJjVmDC3p7DQkoltDQTlhyphenhyphenIW4VwDTTSFoa5eOsMzHwwhzrnattnR36/s1280/photo_2025-07-15_14-16-53%20(2).jpg
គួររំលឹកថា នេះមិនមែនជាលើកដំបូងទេដែលជប៉ុនវានបំបែកកំណត់ត្រាផ្នែកនេះ ពួកគេក៏ធ្លាប់បានឈានដល់ល្បឿនជិត ៥០,០០០ ជីកាបៃ ក្នុងមួយវិនាទីផងដែរ កាលពីឆ្នាំ ២០២៤។ ដោយឡែក កំណត់ត្រាថ្មីនេះគឺកើនជាងពីរដងទៅទៀត។ ទោះបីជាបច្ចេកវិទ្យានេះនៅក្នុងដំណាក់កាលសាកល្បងក៏ដោយ ប៉ុន្តែវាអាចនាំទៅកាន់ការផ្លាស់ដ៏ប្តូរធំនៃអ៊ីនធឺណិតជាសកល។ អ្នកជំនាញនិយាយថា វាអាចជួយដល់ បច្ចេកវិទ្យា AI, ការគណនាតាមCloud, មជ្ឈមណ្ឌលទិន្នន័យ, ការផ្សាយវីដេអូ 3D និងខ្សែអ៊ីនធឺណិតក្រោមសមុទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuk45aMPD_UPKPJPad9tcxwDVwSzD5z3AWgjiCl7MVoEP8pk23jRDQNUL_niWLd2fkwXeHtwHTcDGnZJ7FhJ1uzhO-39x6idjIr5nConfhUOSp4kgl8eu_lepO1ylP5z-aetUHAnTYPUWvpgNzdxF3pARt3RklKtYOhd48y_1C1dHfj8DGGxmfbBQ4UQuo/s1280/photo_2025-07-15_14-16-54.jpg

ទោះជាយ៉ាងណា បច្ចុប្បន្ននេះ ប្រជាជនមិនទាន់អាចប្រើប្រាស់ល្បឿននេះនៅផ្ទះបាននៅឡើយទេ ប៉ុន្តែវាបង្ហាញពីអនាគតដ៏ភ្លឺថ្លារបស់បណ្តាញអ៊ីនធឺណិត ដែលអាចទាញយកឯកសារធំៗផ្សេងៗបានក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ណ្ណោះ៕

ឯកឧត្តម ទៀ សីហា ទាមទារឲ្យអតីតទាហានព្រៃថៃសុំទោសទាហានខ្មែរជាសាធារណៈ

0

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានសម្ដែងនូវការហួសចិត្តចំពោះទង្វើដែលអតីតទាហានព្រៃថៃបានធ្វើមកលើទាហានខ្មែរ ដោយលោកបានសង្កត់ធ្ងន់ថា អតីតទាហានថៃរូបនោះ ត្រូវតែធ្វើការសូមអភ័យទោសកងទ័ពខ្មែរជាសាធារណៈ ព្រោះបើមិនដូច្នេះ ករណីនេះ អាចនឹងឈានដល់ការឡើងតុលាការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Bc2r7Xpxh6M67nAizYyNfKj1frTCtmI6RqWzWntKOd0FnMV7x88EClHX9gRU_fkzaRm1a2zDEfccVWG5zk7gw-tiQxiQpNNu49w_2kS-MhSCGPVEphjmW2gle9xTYMAmfx7zMPnMdjontUIoYGJKtAht1dGZM9RRvNXQ945LpbK3pGojCENFQ18SLPHT/s1280/photo_2025-07-15_16-36-58%20(3).jpg
ក្នុងពិធីអបអរសាទរ ទទួលដំណើរមាតុភូមិនិវត្តន៍ កងអនុសេនាធំវិស្វកម្មពហុជំនាញ លេខ៤៦៨ បានបញ្ចប់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងនៅចំពោះមុខមន្រ្តីទាំងអស់ដែលបានចូលរួមថា៖ លោកពិតហួសចិត្ត ដែលឃើញទាហានឈុតខ្មៅថៃមកជ្រលរចង់ចាប់ដៃជាមួយកងកម្លាំងយើង តែគ្រាន់ងាកខ្នងបន្តិចបែរជាវា.យយើងមួយដៃ តើនេះបង្ហាញពីអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoce89ECmEXI30fRd6cd53uKFuiRDbdbG8i3Av6pWF4WlE7IKOrFOgUtkh8608BRDgwV38ZLoKHg92VsJ9GPb0Sri5qWVeexKZVoClj3WgTzaS-41Vw5Apw5FIxS1HOqGQKadzS08rKQvduvEkjdiIY77Ck4-kybEyLt63zDBVVDF_EZUZEJRnVNr-MQ9M/s1280/photo_2025-07-15_16-36-57.jpg

ទន្ទឹមនឹងនេះ អ្វីដែលកាន់តែហួសចិត្តទៀតនោះ គឺឯកឧត្តមក៏បានបញ្ជាក់ថា បុគ្គលម្នាក់នេះបានវាយទាហានខ្មែរមុនហើយ តែនៅក្នុងការសម្ភាសន៍ជាមួយនឹងជនជាតិថៃដូចគ្នា បុគ្គលខាងលើនេះបែរជាចោ.ទប្រកាន់មកកាន់កម្ពុជា ទាំងបងប្អូនពលរដ្ឋខ្មែរ និងទាហានខ្មែរថា បានកាក់ហាមឃា.ត់មិនឱ្យខ្លួនឡើងមកមើលប្រាសាទ ទើបបានជខ្លួនទ្រាំមិនបាន កើតជាកំហឹងហើយវា.យទាហានខ្មែរដូច្នេះទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Yfeq6j2rPu9R9ReNTI7WyDQqdV6ZANXzhTsdFMPtoPr5UZC8A0UYocKgD6x_sP4tMaQVk488Vla7u0vLaWs8hs93K7qwF9BciweO0_4QVxiz35q1T8iySoA_alXi-HfH4IxmRf8Smngw7mk3wRJvEAEuBlKY2hb1xocHPao_1gqO3uJD04zb9aSTgx4l/s1280/photo_2025-07-15_16-36-58.jpg
ជាមួយគ្នានេះ ឯកឧត្តមបានបន្តថា តាមពិតប្រហែលជាអាចមានការសុំទោសក្រៅផ្លូវការរួចរាល់ហើយ ប៉ុន្តែទោះជាយ៉ាងណា ការសុំទោសបែបមិនពេញលេញ មិនចេញមុខមាត់បែបនេះមិនទទួលយកនោះទេ។ ឯកឧត្តមអំពាវនាវឱ្យមានការចេញមុខធ្វើការសុំទោសជាសាធារណៈ ដើម្បីឱ្យពលរដ្ឋខ្មែរអស់ចិត្ត ហើយករណីនេះនឹងនៅតែត្រូវបន្តតាមដានទៀត មិនលើកលែងឱ្យដោយងាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGXfN_mPb-LsBJdygVCn-BZK0YWFghr3CRFuELvfHH2aNZwNjlwaCOP2mc7u1k8rsg3dFFlZZAk8KRLbRt3ea8MtsdA4ZTqFXGsNnAh3IM5PmgHHPAT0aP36183j2TMkEJFWgQLOhSh66mla4XE5LzuliWhDzUbetsRyWFryUG3zDmQDL9ZU7RmIJDSxua/s740/photo_2025-07-15_16-36-58%20(2).jpg

ប្រមុខការពារជាតិរូបនេះក៏បានបញ្ជាក់សារជាថ្មីថា កម្ពុជានឹងនៅតែបន្តរក្សាជំហរដោះស្រាយបញ្ហាជាមួយប្រទេសថៃ លើតំបន់ទាំងបួនដែលកំពុងមានជម្លោះរួមមាន ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាមួយប្រព័ន្ធច្បាប់អន្តរជាតិ ដែលមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក៏ដូចជាការជម្រុញឱ្យភាគីថៃបើកច្រកព្រំដែនដែលបានបិទជាឯកតោភាគីឡើងវិញ នោះទើបកម្ពុជាសម្រេចអនុវត្តដូចគ្នាតាមក្រោយ ដោយគ្មានការចរចា៕

ថៃត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) នៅខែកញ្ញា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង ត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅខែកញ្ញានេះ ។ លោកបានបញ្ជាក់ពីក្រសួងការបរទេសថៃពុំតទល់ជាមួយកម្ពុជាក្នុងបណ្តាញសង្គម និងផ្តោតលើការទំនាក់ទំនងផ្លូវការប៉ុណ្ណោះ ។

នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បានផ្តល់បទសម្ភាសន៍នៅថ្ងៃទី១៥ ខែកក្កដា ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នថា គឺនៅតែដូចមុន គ្មានអ្វីផ្លាស់ប្តូរទេ ហើយលោកត្រៀមផ្ញើលិខិតអញ្ជើញកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ នៅខែកញ្ញានេះ ពីព្រោះត្រូវបញ្ជាក់នូវអ្វីដែលបានជជែកគ្នារួចហើយ ។

ក្រសួងការបរទេសថៃនឹងជូនដំណឹងតាមរយៈបណ្តាញផ្លូវការប៉ុណ្ណោះ និងពុំតទល់ជាមួយកម្ពុជាក្នុងបណ្តាញសង្គម ពីព្រោះវាពុំមែនជាការទូត ។ ក្រសួងការបរទេសថៃនឹងប្រកាន់យកនូវការជជែកផ្លូវការ ខណៈការតទល់ គឺជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែយើងពុំប្រើប្រាស់បណ្តាញទំនាក់ទំនងមិនផ្លូវការ ។

គួរបញ្ជាក់ថា ប្រទេសថៃនៅតែប្រកាន់គោលជំហរចរចាព្រំដែនជាមួយកម្ពុជាតាមរយៈយន្តការទ្វេភាគី និងពុំចង់ដោះស្រាយបញ្ហានៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពីព្រោះថៃបារម្ភពីការចាញ់ក្តីដូចករណីប្រាសាទព្រះវិហារកន្លងមក ។ ប៉ុន្តែកម្ពុជាបានដាក់បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីកុំឱ្យបញ្ហាអូសបន្លាយរហូតដល់កូនចៅជំនាន់ក្រោយ ។

ដោយឡែក ព័ត៌មានអាមេរិកស្នើសុំប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅខេត្តផាំងង៉ា ប្រទេសថៃ លោក ម៉ារីស សាងៀមផុង និយាយថា ពេលនេះ ពុំទាន់មានការប្រើប្រាស់នៅឡើយទេ និងត្រូវជជែកគ្នា ពីព្រោះលោកពុំទាន់ឃើញឯកសារ ។ វាអាចជាការប៉ាន់ស្មាន លោកពុំដឹងថា រឿងវាដូចម្តេច ប៉ុន្តែបើអាមេរិកប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកនៅថៃ គឺត្រូវជជែកគ្នាសិន ៕

តារា TVB អរគុណអ្នកគាំទ្រកម្ពុជាម្តងទៀតក្រោយរឿង «តម្រុយម.រណៈ» បានបញ្ចប់

0

តារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង នៅក្នុងរឿង «តម្រុយម.រណៈ» បានពោលអរគុណអ្នកគាំទ្រកម្ពុជាម្តងទៀតដោយបង្ហាញរូបថតដែលអ្នកគាំទ្រពុំធ្លាប់បានឃើញពីមុនបន្ទាប់ពីដៃគូសម្តែងរបស់លោកគឺតារាស្រី Tiffany Lau ។ ការដឹងគុណម្តងទៀតមកកាន់អ្នកគាំទ្រកម្ពុជានេះគឺក្រោយពីរឿងនេះទើបចប់ការចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzAc-Gudh-oLGwgXoafTF8zbjGgiOICeMlSIOagjecPAmsUTLNkBOmwDlHPuqXSawNKGUW1fpLnFbyc5ArmxGeaU33N9rvNUpXpsIGtGy1VXjrihyO2kMcASrcZxcXhBLiaNTt_kiU4c-RaxP-wPT8HlErgZlus1MfKZTo-JJlg5pphlgHMYZjgzHi7q3j/s1440/image_2025-07-15_11-31-21.png
    នៅរសៀលថ្ងៃទី១៤ ខែកក្កដា លោក Owen បានបង្ហោះរូបជាមួយនឹងកញ្ញា Tiffany ក្នុងទិដ្ឋភាពនៃខ្សែភាពយន្ត «តម្រុយម.រណៈ» ដែលទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីនៅប្រទេសកម្ពុជា។ លោកបានសរសេរថា រឿង «តម្រុយម.រណៈ» បានចូលមកដល់ភាគបញ្ចប់នៅក្នុងប្រទេសកម្ពុជាហើយប៉ុន្តែលោកគ្រាន់តែលោកចង់បង្ហាញការដឹងគុណរបស់លោកនិង Tiffany ម្តងទៀតទៅកាន់អ្នកគាំទ្រ ដោយបង្ហាញអ្នកនូវរូបថតមួយចំនួនដែលមិនធ្លាប់បានឃើញពីមុនមករបស់អ្នកទាំងពីរពេលកំពុងថតរឿង«តម្រុយម.រណៈ» (Anonymous Signal!)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7OF4m3SpDZzUJ8tYL55Xg6_iSGEiOzAKv456bXr5OVmgllVsa-yc3L9Eotk2BMut6tUx1w75gwvIO7RjPjnBq3EoeOwKAPNceujnTXNnKYbIAiur-ZjYr306xGUkR8UctQsfF_4BhQ__1vVsShh_WqUqR8S5AW1BzpzO6Lrwj6M0YkxCiEh3k304LIap/s1440/image_2025-07-15_11-31-21%20(2).png

    ការដឹងគុណរបស់តារាប្រុសរូបនេះមកកាន់អ្នកគាំទ្រកម្ពុជាទស្សនិកជនដែលនិយមតាមដានរឿង TVB រួមទាំងហ្វេនៗរបស់គូស្នេហ៍ទី២ក្នុងរឿង «តម្រុយម.រណៈ» ក៏បានចូលទៅបង្ហាញការស្រលាញ់យ៉ាងច្រើនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTEDefb98AMBtd-HMjDBwOjIDnJpBZy36FSrATcRCNhWKEP-PdGyUOZHtb6ihxmQQNEDuD5i0qLCGs2OV7Uahg0qLknfWIsHfy72wEHy8_Uufnyhs1M5FDhD61BuM8QAQ62YjAFDo7TMNK__Io6RrMWJHCmTOMmpgHdiVv5jIeSf9iOZsGYGNxje2MYeJv/s1800/image_2025-07-15_11-31-29.png

    កាលពីមុនតារាស្រី Tiffany Lau សម្តែងជាតួអង្គ ចាលី បានបង្ហោះអរគុណមកកាន់អ្នកគាំទ្រកម្ពុជាបន្ទាប់រឿងដែលនាងសម្តែងផ្ទុះការគាំទ្រខ្លាំងផងដែរ។ ការអរគុណរបស់តារាស្រីរូបនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តយ៉ាងខ្លាំងដោយសរសើរពីទឹកចិត្តតារាហុងកុងដែលពោលអរគុណហ្វេនក្លិបកម្ពុជាបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4IogrlxCq25bVeZ8srOQ7CcOYowWeSZmI9QcMVIbw6WE9nSeEKre9lTrl9Uq9pu-9LhzQtvJ85xBCpPiiQgNwANJbnMdfi-Z_hNqoJdO-N0vvveEkt8_X8nFqwT1v1VQ2OZXu0T-lHEKpg3ZLxeSpTFD6MAloHrDVgCDGgkgIMcyZa9Rn7UsoiykAycXO/s1427/image_2025-07-15_10-50-45.png

    គួរឱ្យដឹងថា ក្រោយពីបញ្ចប់ការចាក់បញ្ចាំងរឿង «តម្រុយមរណៈ» TVB Cambodia ក៏បានបន្តចាក់បញ្ចាំងរឿងរបស់តារាប្រុស Owen Cheung មួយទៀតមានចំណងជើងថា «សម្រស់ស្នេហ៍កញ្ញា CEO»( Childhood in a Capsule)៕

ត្រឹម២វិនាទី Jennie ធ្វើឱ្យល្បីពេញប្រព័ន្ធផ្សព្វផ្សាយ

0

ថ្មីៗនេះ Jennie សមាជិក BLACKPINK បានធ្វើឱ្យមានការរំជើបរំជួលនៅក្នុងសហគមន៍អនឡាញ នៅពេលដែលនាងស្រាប់តែបង្ហាញអាវក្នុងដោយចេតនារយៈពេលប្រហែល ២វិនាទីនៅលើឆាកនៅឯ SoFi Stadium ទីក្រុង Los Angeles ដែលជាកន្លែងប្រគំតន្រ្តីទេសចរណ៍ «Deadline»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSzgkffUKbeaXyXr0o9ZoNIEAIJMfC6xDZ6Eu7bHYesrufi8vIYcps2bG2qUfyxQlxp_JLDNMit63wRTV_42FU2toWwP4CbhOeWhvPq9d7P-qBJsXYQgeIfoHvDm51kTbDfx1bj53iuBnpu36v_yRpbY3QYVVXkncA_169VsSFNVgvA6siWA7uokIq4Llk/s1802/image_2025-07-15_10-42-43.png

ប្រព័ន្ធផ្សព្វផ្សាយមួយបានអត្ថាធិប្បាយថា ការសំដែងទោលនៃបទ «Like Jennie» បានក្លាយជាការផ្ទុះប្រព័ន្ធផ្សព្វផ្សាយ ដោយនាំយកនូវពាក្យគន្លឹះជាច្រើនទាក់ទងនឹង Jennie និង BLACKPINK ទៅកាន់កំពូលនៃនិន្នាការពិភពលោកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6cwmgLJ3FgSKy2iZWgx6RjXUv2N7ai5r4qIZEi5OUjm-oJQgIPRFKACYfon_zMHZqZTZOLfV9c2QmU4_3fKSOiHoCQQSdV5NwRQVB58gI3Ejxys4qgKANJij-6H50vWxEFH4rqV3LZBifVrWW8z0M0HV3yI_0-F57JQC2KsQNi4KBO1jVj8S_dvdWJhp/s879/image_2025-07-15_10-42-41.png

ជាពិសេស ពេលកំពុងសម្តែង Jennie បានទាញអាវរបស់នាងថ្នមៗ ដោយបង្ហាញផ្នែកអាវក្នុងបញ្ចេញដើមទ្រូងទ្រលុកទ្រលន់របស់នាង ។ គួរឱ្យដឹងថា អាវទ្រនាប់របស់ Jennie ដែលបង្ហាញនេះគឺធ្វើឡើងយ៉ាងពិសេសសម្រាប់តែ Jennie ម្នាក់គត់ ខណៈនាងធ្លាប់បានបង្ហោះក្នុងឈុតប៊ីគីនីនេះកាលពីកន្លងមកនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgNJtbLNgu9HxNrrAtw9FDSP4Smfer1W1yUxCigN0hflyeFJzeB-FGxPynGn6F_52TmQVTPb5nocyGMg2nEV8vNoBDoHnkld_WQH6buhM5KI8AgMOi5y3jyGqD_sCQlXzy1hxbdinN0BhkraKTgYb4PlPVi0FeEcfJbPQcu38BvkiiVKxeZzd0C8-W0Gyx/s720/image_2025-07-15_10-42-58.png

វីដេអូដែលថតដោយអ្នកគាំទ្រទៅទស្សនាផ្ទាល់បានជន់លិចពេញបណ្តាញសង្គម TikTok និង X យ៉ាងឆាប់រហ័ស ដោយទាក់ទាញការមើល និងមតិរាប់លានពីទស្សនិកជន។ ការបង្ហាញអាវក្នុងរបស់ Jennie ត្រឹម២វិនាទីនេះក៏ទទួលបានមតិប្រតិកម្មចម្រុះផងដែរ។ អ្នកខ្លះថា ដោយសារតែការប្រគំតន្រ្តីនៅសហរដ្ឋអាម៉េរិកទើបតារាចម្រៀងស្រីរូបនេះហ៊ានបង្ហាញ ពីភាពស៊ិចស៊ី របស់ខ្លួន។ យ៉ាងណាក៏មានមតិមួយចំនួនរិះគន់ Jennie ផងដែរ។ ទោះបីជាមានមតិចម្រុះក៏ដោយ ឥទ្ធិពលប្រព័ន្ធផ្សព្វផ្សាយដែល Jennie បានបង្កើតមិនអាចបដិសេធបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSzgkffUKbeaXyXr0o9ZoNIEAIJMfC6xDZ6Eu7bHYesrufi8vIYcps2bG2qUfyxQlxp_JLDNMit63wRTV_42FU2toWwP4CbhOeWhvPq9d7P-qBJsXYQgeIfoHvDm51kTbDfx1bj53iuBnpu36v_yRpbY3QYVVXkncA_169VsSFNVgvA6siWA7uokIq4Llk/s1802/image_2025-07-15_10-42-43.png

យោងតាមគេហទំព័រខាងលើ បានដកស្រង់ពីប្រភពខាងក្នុង ថា អាវក្នុងដែល Jennie បានបង្ហាញនៅលើឆាកគឺជាផ្នែកនៃទំនិញមានកំណត់ អមដំណើរទេសចរណ៍ «Deadline» ដែលគ្រោងនឹងចេញផ្សាយនៅចុងខែនេះ ដោយសហការជាមួយ អ្នករចនាម៉ូតដែលបានធ្វើការជាមួយ Mugler និងអ្នកដឹកនាំច្នៃប្រឌិតផ្ទាល់ខ្លួនរបស់នាង។ អ្នកទស្សនាជាច្រើនជឿថា នេះមិនមែនគ្រាន់តែជាការរំជើបរំជួលប៉ុណ្ណោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រទីផ្សារដោយចេតនា និងឆ្លាតវៃរបស់ Jennie ៕

ទ័ពកម្ពុជា-ថៃ ជាង១០០នាក់ ប្រឈមុខ តឹងសរសៃកដាក់គ្នា នៅតំបន់ប្រាសាទតាមាន់ធំ

0

នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ កងទ័ពកម្ពុជា និងទាហានថៃ សរុបប្រមាណជាង១០០នាក់បានប៉ះពាក្យសម្តីគ្នានៅតំបន់ប្រាសាទតាមាន់ធំ។

ហេតុការណ៍នេះផ្ដើមចេញពីក្រុមទាហានប៉ារ៉ាថៃ បានធ្វើការរារាំងភ្ញៀវទេសចរកម្ពុជា ដែលចង់ឡើងទៅទស្សនានៅប្រាសាទតាមាន់ធំ។

ស្ដ្រីភ្ញៀវទេសចរកម្ពុជាម្នាក់ បានប៉ះពាក្យសម្តី និងប្រកែកតឹងសរសៃកជាមួយក្រុមយោធាថៃ ដោយបានការអន្ដរាគមន៍ពីសំណាកក្រុមទាហានកម្ពុជា ដែលឈរជើងនៅទីនោះ។

តែយ៉ាងណាមិញ ហេតុការណ៍នេះត្រូវបានគ្រប់គ្រង និងត្រឡប់ទៅសភាពដើមវិញ ក្រោយមានការសម្របសម្រួលពីលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស និងថ្នាក់ដឹកនាំយោធាថៃឈរជើងនៅទីនោះ៕

 

មេធាវីម្នាក់ចេញមុខជួយអតីតទាហានថៃដែលបង្កហេតុ ឱ្យរួចផុតពីការដាក់ទោ.សផ្លូវច្បាប់

0

ថៃ៖ ក្រោយពីមានការប្រកាសចាប់ខ្លួន និងកាត់ទោសចំពោះលោក Sommai Srisukranan អតីតអនុរក្សយោធាថៃកំសាកញី ដែលធ្វើការលួចវា.យទាហានខ្មែរនៅប្រាសាទតាមាន់ធំ និងរត់គេចខ្លួន ពេលនេះស្រាប់តែមានមេធាវីចិត្តធម៌ម្នាក់ ប្រកាសជួយគាត់ពេញទំហឹងក្នុងដោះស្រាយជាមួយផ្លូវច្បាប់លើបញ្ហានេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAor9LN2K5pSHZrd-akHUFTJNty66Ruu3aFGaCR4ka_19KAvaCSiGf6OW8HTGeBHFKz9lHhmgOizlvcRa3zlCjAZY8FwwaUohgqGWBAl31iiEN4zycyDcRB6uH2x1zOka3FCk5hNxIX1YqiXDH42_XxZpTPCsT1jRPwoEXLwj0Tj4TUFeXuggDKdHljUQu/s768/photo_2025-07-15_09-52-04.jpg

ថ្មីៗនេះ លោក Kritsada Lohitdee ហៅ “មេធាវី Nobita” ដែលជាមេធាវីដ៏ល្បីនៅខេត្ត Udon Thani បានបង្ហោះសារនៅលើទំព័រ Facebook ផ្ទាល់ខ្លួនថា “ខ្ញុំមិនគាំទ្រអំពើហឹង្សាទេ ប៉ុន្តែប្រសិនបើបងប្រុសដែលដាល់ទាហានកម្ពុជានោះត្រូវគេដាក់ទោស ខ្ញុំរីករាយផ្តល់ជំនួយផ្នែកផ្លូវច្បាប់”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrKUEYxvjw097YKM2QL_AkzwanNOOAw6jObyPquxoTG7zRnE37IxBO7GXEoGu3CbQDIxR-EVquiHEzIzkXxNITHLU-jKY0qIgj72PoubW7-9rg2WFJNdXeqPTg3tLh83_jDSgZhoHQcbWJ29f0q2X1UznjQ_LvbezyhqtAzGqOskcvaGRrB68lNvDYxp_1/s600/photo_2025-07-15_09-52-04%20(4).jpg

ក្រោយពីបានបង្ហោះសារបែបនេះរួចមក លោកក៏បានបង្ហោះជាវីដេអូបន្ថែមទៀតដោយនិយាយថា «ករណីអតីតទាហានឈុតខ្មៅដែលដាល់ទាហានខ្មែរ បើគាត់ត្រូវកាត់ទោស ហើយមិនមានមេធាវីទេនោះ សូមបង ឬបងប្អូនអ្នកស្តាប់ ជួយទាក់ទងមកខ្ញុំ ខ្ញុំជាមេធាវី “ណូប៊ី” ខ្ញុំនឹងរីករាយក្នុងការធ្វើជាមេធាវីរបស់បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiETXek5vQ4eJ2LSuFsEy_rlnnGBSLBC68MiMxyCMv_jY5X2UpEkogI1Hj_TlKBZAl72JVh35oGxrdnz0uOwyOMNqNv9-wXpZkjnrWS_OKZrqQMXzB23sK7XJki7gXJsRxL35kREOY6xWBiVWFfwRa-nANb78hnqUE2MXdbBDm2ygx3ekSMGdZB2Qyfxy-/s750/photo_2025-07-15_09-52-04%20(2).jpg

បន្ថែមពីលើនេះ មេធាវីម្នាក់ទៀតឈ្មោះ Kerdphol Kaewkerd បានបញ្ចេញមតិបែបលេងសើច ទំនងចង់ឌឺដងមកកាន់កម្ពុជាថា «ករណីនេះត្រូវទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) តើលោកមានអាជ្ញាប័ណ្ណសម្រាប់ធ្វើមេធាវីអន្តរជាតិទេ?” និងមតិជាច្រើនទៀតដែលគាំទ្រក្នុងការជួយ និងលើកទឹកចិត្តលោក Sommai Srisukranan ដែលជាជនដៃដល់។ ប្រជាជនថៃភាគច្រើនបានអះអាងថា ពួកគេមិនគាំទ្រការប្រើអំពើហិង្សានោះទេ ប៉ុន្តែសម្រាប់អ្វីដែលលោក Sommai បានធ្វើ ពួកគេយល់ថាគឺជាទង្វើក្លាហានរបស់អ្នកស្នេហាជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSS10cVikKZkcZLPxmfgyzHIB1D7GgdWTwE_z7btoVzeBEWfXBgTuFkp3bTaoeMDz-tLD0aZkrAJBsGSh8k0KgGHd9ugOYYJLtuAs4lbHBjB5-NtXoPUXOv7tz7WukulHNCdUS-SMD4r_sGay4MuB1STktHez0FyENoLPPsoD31zDYFQm7NCJWSkAvPq6/s1043/photo_2025-07-15_09-52-04%20(3).jpg

គួររម្លឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ បានកើតមាននូវឧបត្តិហេតុមួយបានកើតឡើង ដោយភ្ញៀវទេសចរថៃ ដែលស្លៀកពាក់ឯកសណ្ឋានជាទាហានឈុតខ្មៅបានទៅសុំចាប់ដៃជាមួយទាហានកម្ពុជា ដែលល្បាតនៅទីតាំងប្រាសាទតាមាន់ធំ។ បើតាមឃ្លីបវីដេអូដែលគេថតបាន ខណៈពេលដែលចាប់ដៃបានបន្តិចនោះ ស្រាប់តែភ្ញៀវទេសចរថៃនោះលួ.ចបន្លុះដាល់មុខទាហានកម្ពុជាពីក្រោយ និងរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjzAGCp3bwD__z68yj1wLTCS8Tzmm63HVwoU-kf7UjtKnCUkCNyRpVftWTlpGpLfreG7X9tx-q3HjCjkIuhIlOQC-GrIWikZGdoBZoT1MAGJMnClkH2wJfaeX4hLGFlU-x3GmCg73Ntd0dI2egIpMtDRevZmfbR4MYpcFJkp1rCwQSlXi6WvCnzVPdtIV/s769/photo_2025-07-15_09-52-03.jpg

បន្ទាប់ពីការស៊ើបអង្កេត ខាងកងទ័ពថៃបានរកឃើញថាជនល្មើសដែលមានឈ្មោះថា Sommai Srisukranan អតីតអនុរក្សស្ម័គ្រចិត្ត និងជាប្រធានបណ្តាញអតីតយុទ្ធជនខេត្ត Samut Sakhon ។ ក្រោយពេលកើតហេតុ លោក Sommai បានភៀសខ្លួនត្រឡប់ទៅប្រទេសថៃវិញមុនពេលត្រូវបានមន្ត្រីចាប់ខ្លួន។

ជាមួយគ្នានេះ ខណៈដែលក្រសួងការពារជាតិថៃ បានប្រកាសថានឹងអនុវត្តវិធានការផ្លូវច្បាប់ឲ្យស័ក្តិសមទៅនឹងទង្វើរបស់លោក Sommai មហាជនជាច្រើនបានចេញមកកាន់ជើង ព្រមទាំងធ្វើការតវ៉ាថាវាជារឿងអយុត្តិធម៌ និងមិនគួរដាក់ទោសដល់គាត់បែបនេះនោះទេ ព្រោះកាលដែលគាត់ធ្វើបែបនេះគឺដោយសារតែអារម្មណ៍ស្នេហាជាតិប៉ុណ្ណោះ៕

ថៃបារម្ភពីកងទ័ពវ៉ាឌែងនៅមីយ៉ាន់ម៉ាចល័តកម្លាំងកៀកព្រំដែន និងបញ្ជូនថ្នាំញៀនរាប់លានគ្រាប់ចូលដីថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ពេលឃើញប្រទេសថៃមានជម្លោះជាមួយកម្ពុជា ស្រាប់តែកងទ័ពវ៉ាឌែងនៅមីយ៉ាន់ម៉ាបានចល័តកម្លាំងនៅព្រំដែនថៃ-មីយ៉ាន់ម៉ា ជាហេតុធ្វើឱ្យកងទ័ពថៃប្រមូលកម្លាំងការពារអធិបតេយ្យ និងប្រកាសតទល់ភ្លាមៗជាមួយកងទ័ពវ៉ាឌែង ។ ក្រៅពីនេះ កងទ័ពថៃនឹងទប់ស្កាត់ការជួញដូរគ្រឿងញៀនរបស់កងទ័ពវ៉ាឌែងចូលមកថៃ ដោយបង្កើនកម្លាំងយាមល្បាត អភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន និងឧបករណ៍ត្រួតពិនិត្យតាមព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwgqRWGh-NuDA7gQlnINEnWJm2l1qMT02N28vxW6u0iGKtDRp_1Sso1G1ABmuzENVVATInjtJHf4gs1aEeLXcDmH5yvOuvraIXzbD_cB-edDbQS4iQPrvfFSwtBgT0PBNq65RzFxi4WZrbjQi6gO4EO6O0SuPovilW705m2UfMh8QJG8bnEfFHOpLwzU-/s1700/image_2025-07-15_14-06-05.png

សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃកំពុងចាប់អារម្មណ៍ និងប្រមូលកម្លាំងទ័ពទៅកាន់ខេត្តភាគឦសាននៅតំបន់ព្រំដែនកម្ពុជា-ថៃ ហើយសារព័ត៌មានថៃនានាក៏ផ្តោតការផ្សព្វផ្សាយតែជម្លោះព្រំដែនជាមួយកម្ពុជា ។ ប៉ុន្តែនៅព្រំដែនភាគខាងជើងថៃឯណោះវិញ ជាពិសេស នៅបរិវេណជាប់ជាមួយកងទ័ពវ៉ាឌែង ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏ធំលំដាប់ពិភពលោក បានចល័តកម្លាំងនៅតាមព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfpLKjHZ2xTn6c3BSGhSLU49KhgD9ffVss-1GBY-SwY4mmvmvVqt2QGyCcJVRPQgZduaWnMmFVWOtjsLnRdCUhrt5JB6i0BU3esXgAYxRdQH1daeIV80chiy3KSGfVZJgxrdjVayGzUtbySmHCHx65eMALUtRvnqeB2cidzZl4uoYKj34CB7i-h0iblJk6/s1920/image_2025-07-15_14-06-02.png
បើតាមសេចក្តីរាយការណ៍ គឺកាលពីខែមិថុនា ឆ្នាំ២០២៥ កងទ័ពវ៉ាឌែងនៅប្រទេសមីយ៉ាន់ម៉ា បានព្យាយាមបញ្ជូនថ្នាំញៀនរាប់លានគ្រាប់តាមព្រំដែនចូលមកទឹកដីថៃ ដោយសារគិតថា កងទ័ពថៃផ្តោតការចាប់អារម្មណ៍តែរឿងជម្លោះព្រំដែនជាមួយកម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFu7tJhgl0YurdD02PwIAAiu9oN0ky5ceNRgOcltmPq6O7y7u9oXuW1B4k_CF3CDqjRmAkcu-ompoa2_Me21HR4s3PQyNoIB2uhc2dkS94gQ8vjOMyIKFq_etV4DrlK7q6jBlBWVNKtEgYCK8aZ2TGf3_D_cqdP7EywcgYH4DdB1dwGAQdoUCk6KW7EDy/s1840/image_2025-07-15_14-06-41.png

នៅថ្ងៃទី១៣ ខែកក្កដា មេបញ្ជាការកងទ័ពថៃ លោកឧត្តមសេនីយ៍ ស៊ុងីដ ណុនភក្តី និងជាប្រធានមជ្ឈមណ្ឌលបង្ការ ដោះស្រាយការគំរាមកំហែងប៉ះពាល់សន្តិសុខតំបន់ព្រំដែនជាមួយប្រទេសជិតខាង បានចុះពិនិត្យមើលទីតាំងប្រតិបត្តិការដយឆាងមូប ស្រុកម៉េហ្វាហ្លួង ខេត្តឈៀងរ៉ៃ និងតាមដានការអនុវត្តការងាររបស់កងកម្លាំងពិសេសទប់ស្កាត់ថ្នាំញៀនតាមបណ្តោយព្រំដែនភាគខាងជើង ។ លោកថា ថៃចាំបាច់ត្រូវតែបង្កើនកម្លាំងឱ្យច្រើន ដោយសារបទល្មើសតាមព្រំដែនកើនឡើងនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiY4foCsChPhryyYp9IzYdwIAuTnADlyYMZrbu0wpNB7y6SX8GFHWF0o6mzXIZx4KWZw_FBnXBqMvEcXMCCEDCC7jUKzsssANcHNgSq1oTrfQf6pYY-BwAQU_4NSmxzwI1p5arq9Vbp79IPUCiHYd18UFSWdBFG1OfcP23kuaJAsi2GinULY1wd4a_OPEIj/s1200/image_2025-07-15_14-06-03.png

លោកបានបញ្ជាឱ្យមជ្ឈមណ្ឌលប្រតិបត្តិការកងទ័ពជើងគោកបង្កើនកម្លាំងកងទ័ពនៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា ទោះជាថៃមានចំនួនកងទ័ពច្រើនក្តី ប៉ុន្តែចំនួនកងទ័ពថៃនៅព្រំដែនជាប់មីយ៉ាន់ម៉ាមានកំណត់ ។ ហេតុនេះ ថៃត្រូវតែបង្កើនកម្លាំងយាមល្បាត អភិវឌ្ឍន៍បច្ចេកវិទ្យាដ្រូន និងឧបករណ៍ត្រួតពិនិត្យ ស្របពេលស្ថានការណ៍គ្រឿងញៀនជារួមល្អប្រសើរ ប៉ុន្តែបទល្មើសគ្រឿងញៀននៅព្រំដែនថៃ និងមីយ៉ាន់ម៉ា នៅតែមានចំនួនខ្ពស់ ដែលថៃត្រូវសហការទប់ស្កាត់ជាមួយប្រទេសជិតខាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnS67a1tIHkOvs-VmFCzDHsZFXwaIpEgCJFx4EcSuJYGfItod4ICW7cZO8Qj0H4XtvRl_KnWdQ5NblD41a-M7xJkV430Ww9oLndIKvVNXwPlD2jnQZdegcPOmDyL-OU1MZ1aviL8nGEKatP7syS_uwvncvc60JMnugXA_04UzJt98Bo1oZeSWkjRYs9z_2/s2000/image_2025-07-15_14-06-04.png

លោកជឿជាក់ថា នឹងអាចដោះស្រាយបញ្ហាថ្នាំញៀន ប៉ុន្តែបើថៃពុំទប់ស្កាត់ការផលិតថ្នាំញៀនទេ ចំនួនថ្នាំញៀននឹងកើនឡើងខ្ពស់មិនខាន ។ ថៃចាំបាច់ត្រូវជជែកពីបញ្ហាថ្នាំញៀនជាមួយប្រទេសជិតខាង និងពិភពលោកដើម្បីជួយដោះស្រាយបញ្ហានេះ ៕